Tag: កុប ស៊ុវៈណាន់

  • នាង ផ្កាយព្រឹកថៃ បង្ហាញរូបភាពកាលពីវ័យកុមារ

    នាង ផ្កាយព្រឹកថៃ បង្ហាញរូបភាពកាលពីវ័យកុមារ

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី23 ខែមករា ឆ្នាំ2018នេះ បានឱ្យដឹងថា កាលពីវ័យកុមារភាពតារាស្រី កុប ស៊ុវៈណាន់ (ផ្កាយព្រឹក) ពិតជាមានសម្រស់ស្រស់ស្អាតមែនទែន សឺងតែអាចនិយាយបានថា ជាតារាឯកស្រីតាំងពីក្មេងមកទៅហើយ។ តែដោយឡែក តារាស្រីរូបនេះថែមទាំងបានបង្ហោះរូបភាពរបស់ខ្លួនឯងកាលពីនៅវ័យ​​កុមារី អមជាមួយរូបកូនស្រីរបស់អ្នកនាងទៀតផង ដែលសង្កេតមើលទៅគឺ មិនមានភាពខុសគ្នាច្រើនឡើយ ពោលគឺ ទាំងអ្នកម្ដាយ និងកូនស្រី មានទម្រង់មុខតែមួយដូចគ្នាបេះដាក់តែម្ដង។

    អ្នកនាង កុប ស៊ុវៈណាន់ បានបន្ថែមសារនៅលើរូបភាពនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាមថា «រូបនេះ… នាងខ្ញុំកាលនៅវ័យក្មេង…កូនកុំទាន់អាលឆាប់ធំណាកូនស្រី ព្រោះលោកប៉ានៅមិនទាន់ម៉ាស្សាឱ្យកូននៅឡើយទេ…សុបិនល្អណាអ្នកទាំងអស់គ្នា!!!»។ ដើម្បីស្រាយចម្ងល់ សូមទស្សនារូបភាពទាំងឡាយនៅខាងក្រោមនេះទាំងអស់គ្នា៖

  • កក្រើកពិភពសិល្បៈថៃ តារាស្រី កុប ស៊ុវៈណាន់ ប៉ះ ផ្លយ ឈើម៉ានយ៍

    កក្រើកពិភពសិល្បៈថៃ តារាស្រី កុប ស៊ុវៈណាន់ ប៉ះ ផ្លយ ឈើម៉ានយ៍

    តាមរយៈសារព័ត៌មានថៃ TNews ដែលបានចេញផ្សាយនៅថ្ងៃទី16 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា នាទីនេះពិតជាល្បីល្បាញមិនធម្មតាទេ ព្រោះទទួលបានព័ត៌មានមកថា កំពូលតារាស្រីឆ្នាស់កាចឆ្នើម 2 ដួងគឺ  កុប ស៊ុវៈណាន់(ផ្កាយព្រឹក) និងតារាឯកស្រីរូបស្រស់ ផ្លយ ឈើម៉ានយ៍ បានប៉ះគា្នជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍ថ្មីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7 គឺរឿង  “ปมรักอาฆาตแค้น” ។ ប្រភពពីអ្នកនៅក្នុងចង្កោមសិល្បៈបានបង្ហើបថា អត្ថបទសម្ដែងរឿង បានធ្លាក់ទៅដល់ដៃរបស់តារាស្រីទាំងពីរដួងនេះរៀបរយហើយ ដូច្នេះយើងនៅរង់ចាំមើលថា តើនឹងមានភាពកក្រើកបែបណាខ្លះទៅ?

    គួរបញ្ជាក់ផងដែរថា ការវិលត្រឡប់មកកាន់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7​ជាថ្មីម្ដងទៀតរបស់តារាស្រី ផ្លយ ឈើម៉ានយ៍ ក៏ព្រោះតែនាងបានបញ្ចប់កុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 3 រួចស្រេចហើយ។ តែយ៉ាងណាមិញ តារាស្រីរូបនេះ ក៏នៅតែបន្ដសម្ដែងជាមួយស្ថានីយទូរទស្សន៍ដទៃទៀតដែរ ដូចជា ប៉ុស្តិ៍លេខ1 និង GMM និងប៉ុស្តិ៍លេខ 25 ជាដើម។ ចំណែកឯតារាស្រី កុប ស៊ុវៈណាន់ វិញ បន្ទាប់ពីត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7 អញ្ចើញឱ្យសម្ដែងរឿង “ទឹកច្រោះខ្សាច់” រួចមក ចំពោះរឿងថ្មីនេះ គឺជារឿងភាគទី 2 របស់នាងហើយដែលត្រូវបានគេអញ្ចើញជាថ្មីម្ដងទៀត ដោយពុំមានចុះកិច្ចកុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7 ឡើយ៕