លោក អីុន វីរជ័យ៖ ការសិក្សាជាការវិនិយោគដែល ទទួលបានប្រាក់ចំណូលឥតព្រំដែនពេញមួយជីវិត
ការសិក្សាគឺជាវិថីដ៏សំខាន់មួយសម្រាប់ផ្លាស់ប្តូរជីវិតឱ្យកាន់តែប្រសើរឡើង ព្រោះមានតែការសិក្សាទេដែលអាចធ្វើឱ្យមនុស្សក្លាយជាអ្នកដែលមានមូលដ្ឋាននៃចំណេះដឹងគ្រប់គ្រាន់ដើម្បីក្លាយជាបុគ្គលប្រកបដោយឧត្តមភាពសម្រាប់ការរស់នៅ និងមានតម្លៃសម្រាប់មនុស្សជាតិ។ ការសិក្សាផ្តល់មកនូវគុណតម្លៃ និងផលប្រយោជន៍ច្រើនបំផុតសម្រាប់បុគ្គលម្នាក់ៗ សង្គម និងពិភពលោក ព្រោះផ្តើមចេញពីការសិក្សា មនុស្សអាចដោះស្រាយបញ្ហានានា បង្កើតសមិទ្ធផលថ្មីៗដើម្បីធ្វើឱ្យការរស់នៅកាន់តែប្រសើរឡើង។ ដោយមើលឃើញថា ការអប់រំមានសារៈសំខាន់ អ្នកយកព័ត៌មាននៃកាសែតឡារ៉ែនពាណិជ្ជ បានសម្ភាសជាមួយលោកសាស្រ្តាចារ្យ អីុន វីរជ័យ សាកលវិទ្យាធិការរងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសាធារណៈនៃសាកលវិទ្យាល័យបៀលប្រាយ ដើម្បីជាប្រយោជន៍សម្រាប់សិស្សដែលទើបបញ្ចប់ការ-សិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិត្រៀមខ្លួនដើម្បីសម្រេចចិត្តក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ 1. តើសិស្សដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិហើយថ្មីៗគួរត្រៀមខ្លួនអ្វីខ្លះ? ជាដំបូងខ្ញុំសូមអបអរសាទរ ចំពោះសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាដោយជោគជ័យទាំង 112,061នាក់ដែលបានចេញពីប្រអប់នៃកម្រិតចំណេះដឹងទូទៅ តែខ្ញុំចង់បញ្ជាក់ផងដែរថាត្រឹមរយៈពេល 12ឆ្នាំនៃការសិក្សានេះមិនទាន់គ្រប់គ្រាន់ទេសម្រាប់ការអភិវឌ្ឍជីវិត។ ប្អូនៗទាំងអស់គ្នាចាំបាច់ត្រូវតែបន្តការសិក្សាទៅមុខទៀត ព្រោះវាមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ការបញ្ចប់ការសិក្សាត្រឹមតែរយៈពេល12ឆ្នាំ ហើយចេញធ្វើការងារ ភ្លាមៗនោះ។ ជីវិតក្នុងសង្គមជាក់ស្តែង ទោះធ្វើការងារក៏ដោយ ធ្វើអាជីវកម្មក៏ដោយ ឬប្រកបអាជីពណាមួយក៏ដោយ ចាំបាច់ត្រូវការជំនាញពិតប្រាកដមួយដែលទាមទារឱ្យត្រូវតែបន្តការសិក្សាបន្ថែមទៀត ហើយចំពោះគ្រឹះស្ថានឧត្តមសិក្សាវិញ ប្អូនៗត្រូវតែចេះជ្រើសរើសកន្លែងដែលផ្តល់ការសិក្សា និងគុណភាពច្បាស់លាស់ដល់ប្អូនពិតប្រាកដ ដើម្បីឱ្យប្អូនអាចអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកភាពជាអ្នកមានជំនាញច្បាស់លាស់ និងមានសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិបាន។ ចំណុចដែលត្រូវគិតគឺ៖ ទី1 គឺក្នុងចំណោមគ្រឹះស្ថានសិក្សាទាំង110 នោះមានទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ក្នុងនោះមានដូចជាមជ្ឈមណ្ឌល សាលាជំនាញ វិទ្យាស្ថានបណ្តុះបណ្តាល មហាវិទ្យាល័យ និងសាកលវិទ្យាល័យជាដើម។ កន្លែងទាំងអស់នោះសុទ្ធតែជាកន្លែងបណ្តុះបណ្តាលសមត្ថភាពឱ្យក្លាយជាអ្នកជំនាញដូចគ្នា តែសម្រាប់ខ្ញុំ ខ្ញុំសូមផ្តល់យោបល់ថា គួរតែចាប់យកសាកលវិទ្យាល័យ ព្រោះវាមានវិសាលភាពធំជាគេ។ ចំណុចទី2 … Read more