សាងទារកយ៉ាងណាឱ្យក្លាយជាក្មេងអច្ឆរិយៈ?
ឪពុកម្ដាយគ្រប់រូបតែងប្រាថ្នាចង់ឱ្យកូនជាទីស្រឡាញ់របស់ខ្លួនក្លាយជាក្មេងអច្ឆរិយៈ មានភាពឆ្លាតវាងវៃ រហ័សរហួន អារម្មណ៍ល្អ អាចរៀនយល់ដឹងបានឆាប់រហ័ស និងអាចសម្របសម្រួលខ្លួនចូលក្នុងសង្គមមនុស្សបាន តែ តើយើងនឹងធ្វើឱ្យទារកដែលប្រសូតចេញមកក្លាយជាក្មេងអច្ឆរិយៈយ៉ាងម៉េចបានទៅ? ដោយតិចណូឡូជីខាងវេជ្ជសាស្រ្តក្នុងពេលច្ចុប្បន្ននេះ ធ្វើឱ្យយើងដឹងថា មានបច្ច័យចម្បង 3យ៉ាងដែលបើសិនជាយើងអាចត្រៀមឱ្យរួចជាស្រេចមុននឹងចាប់តាំងគភ៌នោះ ទារកដែលប្រសូតចេញមកក៏នឹងមានគុណភាពល្អ និងមានឱកាសក្លាយជាក្មេងពូកែអច្ឆរិយៈដូចដែលឪពុកម្ដាយរំពឹងប្រាថ្នាបានមិនខាន។ 1 . ពូជកំណើតពីឪពុក និងម្ដាយ ទារកកើតចេញពីការរួមបញ្ចូលគ្នារវាងកោសិការបស់ខាងឪពុក និងម្ដាយ ដោយកោសិកាប្រកបទៅដោយ ក្រូម៉ូហ្សូម(Chromozome) ដែលមានលក្ខណៈជាសរសៃ 2ខ្សែដែលតម្រៀបគ្នាជាគូៗ តោងគ្នាជាប់ណែនដូចជាជណ្ដើរវិល និងនៅលើសរសៃក្រូម៉ូហ្សូមនឹងមានហ្ស៊ែន ដែលហ្ស៊ែននេះបានមកពីការផ្សំចូលគ្នារវាងខាងឪពុក និងខាងម្ដាយម្នាក់ពាក់កណ្ដាល។ ហ្ស៊ែនជាអង្គភាពគ្រប់គ្រងគុណភាព និងលក្ខណៈផ្សេងៗរបស់មនុស្ស មិនថាតែមុខមាត់ រូបរាង កម្ពស់ ពណ៌សម្បុរ ភាពឆ្លាត-ល-ហើយដែលហ្ស៊ែននៅក្នុងផ្នែករបស់អវយវៈខួរក្បាលនេះឯងដែលបានទទួលមកពីហ្ស៊ែនរបស់ឪពុក និងម្ដាយម្នាក់ពាក់កណ្ដាល ដែលមានផលធ្វើឱ្យទារកនៅពេលធំធាត់ឡើងនឹងមានលក្ខណៈស្រដៀងនឹងឪពុក និងម្ដាយ។ ដូច្នេះហើយទើបពូជកំណើតពីឪពុក និងម្ដាយគឺជាផ្នែកមួយដែលមានភាពសំខាន់ចំពោះគុណភាពរបស់ទារក ព្រោះថា ទារកនឹងឆ្លាតវាងវៃប៉ុនណា ហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយនោះមានចំណែកពាក់ព័ន្ធគ្នាយ៉ាងខ្លាំង។ ក្រៅពីហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយហើយ នៅមានបច្ច័យផ្សេងទៀតក៏មានផលចំពោះទារកដែរ។ 2 . អាហារការហូបចុក ចំណីអាហារដែលយើងញ៉ាំចូលទៅក្នុងមួយថ្ងៃៗនឹងត្រូវបំប្លែងឱ្យក្លាយជាសារធាតុអាហារ ដែលក្នុងពេលបច្ចុប្បន្នពិភពវេជ្ជសាស្រ្តបានផ្ដល់នូវការទទួលស្គាល់ហើយថា បើទារកតាំងពីនៅក្នុងគភ៌បានទទួលសារធាតុអាហារដែលល្អ និងសមរម្យនោះ នឹងជួយឱ្យរាងកាយរបស់ទារកអាចអភិវឌ្ឍ … Read more