ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ទីក្រុង Washington កំពុងគ្រប់គ្រងលើអាសន្នរោគកូរ៉ូណា COVID-19 បានយ៉ាងល្អ ខណៈដែលតួលេខនៃការឆ្លងមេរោគនេះនៅទូទាំងសហរដ្ឋអាមេរិក នៅតែបន្តកើនឡើង។
“វីរុសកូរ៉ូណា កំពុងត្រូវបានគ្រប់គ្រងយ៉ាងល្អនៅអាមេរិក។ យើងកំពុងរក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេស និងភាគីពាក់ព័ន្ធ។ មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងរោគអាមេរិក (CDC) រួមជាមួយនឹងអង្គការសុខភាពពិភពលោក ធ្វើការយ៉ាងយកចិត្តទុកដាក់ និងមានភាពឆ្លាតវៃ។ ទីផ្សារមូលបត្រចាប់ផ្ដើមមានសញ្ញាល្អវិញហើយ” នេះបើតាមការរៀបរាប់របស់លោក Donald Trump នៅលើទំព័រ Twitter កាលពីម្សិលមិញ។
ការអះអាងខាងលើរបស់ប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើងក្នុងពេលទីផ្សារមូលបត្រពិភពលោក កំពុងបាត់បង់ស្ថេរភាព ដោយសារមានការព្រួយបារម្ភអំពីអាសន្នរោគកូរ៉ូណា COVID-19 ខណៈដែលមេរោគបង្កជំងឺរលាកសួតប្រភេទថ្មីនេះ បានឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីចំនួន37ក្នុងពិភពលោក។
សារព័ត៌មាន Washington Post របស់អាមេរិក កាលពីម្សិលមិញបានដកស្រង់ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្នុងពេលដ៏ខ្លីខាងមុខ សេតវិមានអាចនឹងស្នើសុំសភាដើម្បីចំណាយប្រាក់ជិត1ពាន់លានដុល្លារ សម្រាប់បង្កើនសមត្ថភាពទប់ស្កាត់អាសន្នរោគ COVID-19 ដែលមកដល់ពេលនេះ វាបានសម្លាប់មនុស្ស2,699នាក់និង 80,146នាក់ បានផ្ទុកមេរោគនេះ។
Hogan Gedley ដែលជាអ្នកនាំពាក្យរបស់សេតវិមានបានអះអាងថា រដ្ឋាភិបាលត្រូវការថវិកាដើម្បី “ការពារពលរដ្ឋអាមេរិកាំងទាំងមូល” ប៉ុន្តែ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់1ពាន់លានដុល្លារដែលសារព័ត៌មានបានលើកឡើងនោះទេ។ លោកស្រី Hogan Gedley បានបន្តថា “ខ្ញុំមិនទាន់ទទួលបានឯកសារទាក់ទិននឹងចំនួនទឹកប្រាក់នៅឡើយ ប៉ុន្តែ យើងត្រូវការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ”។
កាលពីម្សិលមិញ(25កុម្ភៈ) ស្ថាប័ន CDC បានឱ្យដឹងថា សហរដ្ឋអាមេរិក មានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ចំនួន53នាក់ ដោយបូករួមទាំងអ្នកជំងឺថ្មីក្នុងប្រទេសនេះ និងពលរដ្ឋដែលបានត្រឡប់មកពីទីក្រុង Wuhan និងនាវាទេសចរណ៍ Diamond Princess។ តួលេខស្ដីអំពីអ្នកផ្ទុកមេរោគកូរ៉ូណានេះ កើនឡើង55% បើធៀបនឹងតួលេខកាលពីថ្ងៃទី22កុម្ភៈ៕
ប្រភព៖ សារព័ត៌មានបរទេស


មន្ត្រីអ៊ីតាលី2រូប កាលពីម្សិលមិញបានឱ្យដឹងថា ប្រទេសនេះ មិនទាន់រកឃើញ “អ្នកជំងឺលេខ 0” (ប្រភពចម្លងដំបូងគេដំបូងក្នុងប្រទេសនេះ) នៅឡើយ។ Nott Angelo Borrelli ដែលជាប្រធាននៃគណៈកម្មការការពារពលរដ្ឋរបស់អ៊ីតាលី បានឱ្យដឹងថា “ប្រការដែលសំខាន់គឺត្រូវរកឱ្យឃើញថា តើអ្នកនោះមកពីទីណា ដើម្បីអាចទប់ស្កាត់ការបន្តចម្លងវីរុសពីប្រភពមេរោគនេះ”។

អ្នកដែលធ្វើការនៅកន្លែងដែលមានមនុស្សច្រើន ឬត្រូវជួបអតិថិជន ពួកគេត្រូវតែពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការចាប់ដៃឱ្យបានជាអតិបរមា និងឈរ ឬអង្គុយឆ្ងាយពីអតិថិជនឱ្យបាន1ម៉ែត្រ ហើយត្រូវលាងដៃនឹងសាប៊ូ និងទឹកស្អាតឱ្យបានញាប់ញាប់នៅមុនពេលធ្វើការ ក្រោយម៉ោងសម្រាក និងមុន និងក្រោយការទទួលទានអាហារ មុននិងក្រោយការចម្អិនអាហារ ក្រោយពីចូលបន្ទប់ទឹក ក្រោយពីក្អក កណ្ដាស់ ពេលដៃបែកញើស ឬប្រឡាក់អ្វីមួយ និងក្រោយពីនៅក្បែរ ឬចាប់ដៃអ្នកណាម្នាក់។
នៅឯប្រទេសវៀតណាម ក្រុមហ៊ុន និងរោងចក្រជាដើម ក៏ត្រូវបានអាជ្ញាធរស្នើឱ្យផ្ដល់ម៉ាស់ដល់បុគ្គលិកឱ្យបានគ្រប់ៗគ្នាផងដែរ។

បច្ចុប្បន្ន អាសន្នរោគកូរ៉ូណា COVID-19 បានបង្ហាញវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន33 នៅក្នុងពិភពលោក បន្ទាប់ពីបានផ្ទុះឆ្លងរាលដាលចេញពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ2019។ មកដល់ល្ងាចថ្ងៃទី23កុម្ភៈនេះ មេរោគកូរ៉ូណា បានសម្លាប់មនុស្សសរុបជាង 2,459នាក់ និងបានឆ្លងទៅមនុស្សជាង 78.000នាក់នៅទូទាំងពិភពលោក។ ចំនួនអ្នកស្លាប់នៅខាងក្រៅប្រទេសចិន(ចិនដីគោក) សរុបចំនួន20នាក់ រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង បារាំង ហ្វីលីពីន តៃវ៉ាន់ ហុងកុង អ៊ីរ៉ង់ និងអ៊ីតាលី៕

ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី 20កុម្ភៈកន្លងទៅ បាននាំពលរដ្ឋចំនួន45នាក់នៃប្រទេសនេះ និងជនបរទេស37នាក់ ដែលភាគច្រើនគឺជាជនជាតិអាមេរិកខាងត្បូង មកពីទីក្រុងអ៊ូហាន ទៅស្រុក Novi Sanzhary ក្នុងតំបន់ Poltava ដើម្បីធ្វើការដាក់ឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល14ថ្ងៃ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋក្នុងតំបន់នេះ មិនយល់ស្របជាមួយនឹងវិធានការរបស់រដ្ឋាភិបាល ហើយពួកគេក៏បានស្កាត់ផ្លូវ និងគប់ដុំថ្មទៅលើរថយន្តដឹកជនភៀសខ្លួនទាំងនោះ។ ក្នុងហេតុការណ៍នោះ យ៉ាងហោចណាស់មានរថយន្ត3គ្រឿងត្រូវរងការខួចខាត ដោយសារតែបាតុករ។
ក្រុមមន្ត្រី៊អ៊ុយក្រែន រួមទាំងប្រធានាធិបតី Volodymyr Zelensky បានអំពាវនាវឱ្យពលរដ្ឋបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែ អ្នកស្រុកបាននិយាយថា ពួកគេមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។
បច្ចុប្បន្ន ប្រទេសអ៊ុយក្រែន មិនទាន់មានករណីឆ្លងវីរុសកូរ៉ូណា COVID-19 ណាមួយនៅឡើយ។ អាសន្នរោគនេះ បានសម្លាប់មនុស្សយ៉ាងតិច2,252 និងអ្នកបានឆ្លងមេរោគនេះកើនឡើងដល់ 76,844នាក់ នៅទូទាំងពិភពលោក៕
ក្នុងថ្ងៃទី20កុម្ភៈ ចំនួនអ្នកបានឆ្លងមេរោគកូរ៉ូណា COVID-19 នៅកូរ៉េខាងត្បូង បានកើន53ករណី ដែលតួលេខនេះកើនឡើងខ្ពស់មិនធ្លាប់មានពីមុនមក ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគកូរ៉ូណាសរុបនៅប្រទេសនេះឡើងដល់104នាក់ ក្នុងនោះ នៅឯមន្ទីរពេទ្យ Cheongdo មានអ្នកឆ្លងមេរោគ13នាក់បន្ថែមទៀត បន្ទាប់ពីរកឃើញអ្នកផ្ទុកមេរោគ2នាក់មុននោះមួយថ្ងៃ។
ក្រុមមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង កំពុងស្វែងយល់អំពីទំនាក់ទំនងរវាងអ្នកដែលបានឆ្លងមេរោគនៅឯមន្ទីរពេទ្យ Cheongdo Daenam ជាមួយនឹងករណីឆ្លងវីរុសនៅឯទីក្រុង Daegu ។
តួលេខនៃករណីឆ្លងមេរោគកូរ៉ូណា COVID-19 នៅកូរ៉េខាងត្បូង បានកើនឡើងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះភាគច្រើនគឺនៅក្នុងទីក្រុង Daegu។ បច្ចុប្បន្ន កូរ៉េខាងត្បូង បានក្លាយជាប្រទេសដែលមានអ្នកជំងឺកូរ៉ូណា COVID-19 ច្រើនជាងគេបង្អស់លំដាប់ទី3នៅក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន និងប្រទេសជប៉ុន៕
បុរសវ័យ28ឆ្នាំម្នាក់ មានឈ្មោះថា Kim Geun-woo បានប្រាប់អ្នកយកព័ត៌មាន Reuters ថា៖ “មានអារម្មណ៍ថា ដូចជាមានអ្នកណាម្នាក់ទម្លាក់គ្រាប់បែបចំកណ្ដាលទីក្រុង។ ស្ថានភាពដូចជាកំពុងស្ថិតនៅក្នុងថ្ងៃភ្លើងឆេះកាល្បដូច្នោះដែរ”។