ប្រទេសកោះ Jamaica និងប្រជុំកោះ Cayman (កោះ Jamaica និង Cayman ជាដែនដី2ក្នុងចំណោមដែនដីទាំង16របស់អង់គ្លេស ដែលគេហៅថា Commonwealth realm) បានបដិសេធមិនឱ្យនាវាទេសចរណ៍មួយគ្រឿងរបស់អាមេរិកចូលចតក្នុងកំពង់ផែរបស់ពួកគេ ដោយសារតែសមាជិកម្នាក់នៃក្រុមនាវិកមានជំងឺ។
កាលពីថ្ងៃទី25កុម្ភៈ នាវាទេសចរណ៍ MSC Mereviglia ដែលមានការិយាល័យកណ្ដាលនៅ Miami សហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរ Jamaica បដិសេធមិនឱ្យចូលចតក្នុងកំពង់ផែ នៅពេលដែលនាវានេះបានទៅជិតដល់ទីរួមស្រុក Ochos Rios ដោយសារតែសមាជិកម្នាក់នៃក្រុមនាវិករបស់កប៉ាល់នេះ មានអាការក្អក គ្រុនក្ដៅ និងឈឺសព្វរាងកាយ(រោគសញ្ញានៃជំងឺគ្រុន)។ ក្រសួងសុខាភិបាល Jamaica បានប្រកាសឱ្យដឹងថា បុគ្គលិកម្នាក់នេះ បច្ចុប្បន្នត្រូវបានបង្ខាំងឱ្យនៅដាច់ដោយឡែកពីគេនៅលើនាវានោះ។
នៅលើនាវា ដែលកំពុងដឹកភ្ញៀវចំនួនជាង4,500នាក់ និងបុគ្គលិកនាវាជាង1,600នាក់ កំពុងធ្វើដំណើរនៅលើសមុទ្រ Caribbean ក្នុងគម្រោងដំណើររយៈពេល14ថ្ងៃ។ ក្រោយពីត្រូវបានបដិសេធដោយ Jamaica នាវានេះបន្តដំណើរទៅកំពង់ផែរបស់ Grand Cayman ក៏ប៉ុន្តែ ជាអកុសល នាវា MSC Mereviglia នេះ ក៏ត្រូវបដិសេធទៀត។ មន្ត្រីផ្នែកសុខាភិបាល Cayman បានឱ្យដឹងថា ការបដិសេធនេះ គឺគ្រាន់តែដើម្បីការពារសុខភាព និងសុវត្ថិភាពជូនប្រជាជននៅលើកោះតែប៉ុណ្ណោះ។
ភាគីក្រុមហ៊ុននាវាទេសចរណ៍បានរិះគន់ទៅលើការសម្រេចខាងលើនេះ ហើយថា អាជ្ញាធរកោះ មិនបានស្រាវជ្រាវឱ្យបានត្រឹមត្រូវទៅលើឯកសារសុខាភិបាលដែលភាគីនាវាបានផ្ដល់ជូនពិនិត្យនោះទេ។ ឯកសារបានរៀបរាប់ថា សមាជិកដែលមានជំងឺគ្រុននោះ ធ្លាប់បានធ្វើដំណើរពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ទៅកាន់តំបន់ Miami និងបានឡើងនាវានៅឯ Istanbul ប្រទេសទួរគី។ មុនពេលឡើងនាវា បុគ្គលិកនេះត្រូវបានគេពិនិត្យសុខភាពគ្រប់ផ្នែក និងមិនមានរោគសញ្ញាអ្វីនោះទេ។ ក្រោយពីបានឡើងនាវា ទើបបុគ្គលិកនេះកើតជំងឺ ហើយបន្ទាប់ពីពិនិត្យ ទើបគេដឹងថា មានផ្ទុកវីរុសគ្រុនផ្ដាសាយអេ(Influenza A virus)។
បច្ចុប្បន្ន នាវានេះកំពុងនៅតាមផ្លូវឆ្ពោះទៅកាន់កំពង់ផែបន្ទាប់ នៅឯ Cozumel ប្រទេសប្រេស៊ីល។ អ្នកគ្រប់គ្រងនាវានេះបានទំនាក់ទំនងទៅកាន់ការិយាល័យសុខាភិបាលក្នុងស្រុកដើម្បីធានាថា រដ្ឋាភិបាលប្រទេសនេះនឹងធ្វើការសម្រេចចិត្តដោយយោងទៅលើការវាយតម្លៃជាក់ស្ដែង។
អ្នកទេសចរម្នាក់នៅលើនាវាបានឱ្យដឹងថា ភ្ញៀវទេសចរជាច្រើននៅលើនាវានេះ ចាប់ផ្ដើមព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ ប៉ុន្តែ ភាគីនាវាបានផ្ញើពាក្យសុំទោសចំពោះភ្ញៀវទាំងអស់ ហើយថានាវានេះនឹងសងជំងឺចិត្តដែលបានរំលងចោលតំបន់ទេសចរណ៍នៅ Ocho Rios និង Grand Cayman ដែលមានតម្លៃសរុប200ដុល្លារអាមេរិក សម្រាប់ភ្ញៀវម្នាក់ៗ៕
ប្រភព៖ សារព័ត៌មានបរទេស



ឃែតធ្លីន ហ្កស្ទិក អ្នកជំនាញការមកពីមហាវិទ្យាល័យ ឈិកាហ្គោ ដែលជាអ្នកសរសេរអត្ថបទម្នាក់បានប្រាប់AFP ថា “យើងប៉ាន់ប្រមាណថា ជាមធ្យម វិធានការពិនិត្យលម្អិត នឹងមិនរកឃើញអ្នកដំណើរដែលឆ្លងមេរោគ ប្រមាណជា 2/3”
ឃែតធ្លីន ហ្កស្ទិក បានព្រមានថា ពិភពលោកអាចនឹងស្ថិតក្នុងចំណុចប្រែប្រួលមួយ ចំណុចដែលការពិនិត្យលម្អិត ឬសូម្បីតែវិធានការបង្ខាំងដើម្បីទប់ស្កាត់ការចម្លងមេរោគផ្សេងៗបែបដូចៗគ្នា ដែលយើងបានឃើញនៅក្នុងទីក្រុងវូហាននោះ លែងបានលទ្ធផលតទៅទៀត “ពេលនោះ រដ្ឋាភិបាលនៃប្រទេសនានា គួរតែចាប់ផ្ដើមគិតជាថ្មីពាក់ព័ន្ធនឹងការឆ្លងរាលដាលដ៏ធំទូទាំងទ្វីប ឬទូទាំងពិភពលោកបានហើយ”៕

ខណៈដែលសាស្ត្រាចារ្យ នីលស៍ ហ្គីលមែន មកពី Berggruen Institute បានសរសេរនៅក្នុងបណ្ដាញសង្គមធ្វីតធ្វើរ៍ផ្ទាល់ខ្លួនថា មានភាពអាចទៅរួចដែលថា មនុស្សជាតិនឹងឆ្លងមេរោគនេះ 70% និងបើគិតពីអត្រាការស្លាប់របស់អ្នកឆ្លងមេរោគត្រឹមតែ 1-3% ក៏អាចនឹងមានអ្នកស្លាប់ចាប់ពី 10-100លាននាក់ដែរ។




សារព័ត៌មានរដ្ឋកូរ៉េខាងជើង(KCNA) បានផ្សាយដំណឹងអំពី “យុទ្ធនាការប្រឆាំងអាសន្នរោគ” របស់ប្រទេសនេះ រួមមានការចុះទៅពិនិត្យសុខភាពដល់គ្រូសារនីមួយៗ និងប្រើប្រាស់រថយន្តបំពាក់ប្រដាប់បំពងសំឡេង ចុះទៅណែនាំប្រជាពលរដ្ឋអំពីការថែទាំសុខភាពដល់ភូមិឋាន នៅទូទាំងប្រទេស។
ឯកអគ្គរដ្ឋទូតរុស្ស៊ីបានបន្ថែមថា សកម្មភាពការទូតនៅក្នុងប្រទេសកូរ៉េខាងជើង ហាក់ត្រូវបានផ្អាកទាំងស្រុង ខណៈដែលមិនមានកិច្ចប្រជុំ កិច្ចចរចាណាមួយត្រូវបានធ្វើឡើងជាមួយមន្ត្រីកូរ៉េខាងជើង ឬជាមួយបណ្ដាក្រុមអ្នកការទូតប្រទេសផ្សេងៗ។ ការធ្វើទំនាក់ទំនងជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ក៏បានត្រឹមតែនិយាយគ្នាតាមទូរស័ព្ទ ឬការប្រកាសជាផ្លូវការដោយសំបុត្រដែលដាក់នៅក្នុងប្រអប់សំបុត្រពិសេស។
កាសែត Rodong Sinmun ដែលជាអ្នកនាំពាក្យរបស់បក្សពលករកូរ៉េខាងជើង បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ ដាច់ខាតត្រូវតែអនុវត្តទៅតាមការណែនាំពីមន្ត្រីសុខាភិបាល និងមន្ត្រីរដ្ឋការ ក្នុងបេសកកម្មទប់ស្កាត់អាសន្នរោគកូរ៉ូណា។ នេះបើតាមសារព័ត៌មាន AFP។


