ក្រោយពីបានលក់មូលបត្រទូទាំងពិភពលោកកាលពីថ្ងៃទី9មីនាកន្លងទៅ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani បានថយចុះមកនៅក្រោមស្ថានិក Alibaba គឺមហាសេដ្ឋីចិន លោក Jack Ma។
យោងតាម Bloomberg Billionaires Index លោក Mukesh Ambani បានបាត់បង់5.8ពាន់លានដុល្លារអាមេរិកកាលពីម្សិលម៉្ងៃ (9មីនា) ធ្វើឱ្យគាត់បាត់បង់តំណែងជាអ្នកមានបំផុតប្រចាំទ្វីបអាស៊ី ដោយធ្លាក់ទៅលើដៃមហាសេដ្ឋីចិន លោក Jack Ma ដែលជាស្ថានិកនៃក្រុមហ៊ុន Alibaba។ មហាសេដ្ឋីចិន Jack Ma បច្ចុប្បន្ន មានទ្រព្យ 44.5ពាន់លានដុល្លារអាមេរិក ច្រើនជាងមហាសេដ្ឋីឥណ្ឌា លោក Mukesk Ambani ប្រមាណជា 2.6ពាន់លានដុល្លារអាមេរិក។
មូលបត្រ Alibaba កាលពីថ្ងៃទី9មីនា បានធ្លាក់ថ្លៃ3.41% នៅលើផ្សារហ៊ុន New York បណ្ដាលឱ្យមហាសេដ្ឋី Jack Ma បាត់បង់ 1.06ពាន់លានដុល្លារអាមេរិក។ ក៏ប៉ុន្តែ តម្លៃមូលបត្រពហុវិស័យ Reliance Industries របស់មហាសេដ្ឋី Ambani បានដាំក្បាលចុះខ្លាំងជាងនេះទៅទៀត ពោលគឺធ្លាក់ថ្លៃដល់ទៅ12% (ទាបបំផុតរាប់ចាប់ពីឆ្នាំ2009មកនេះ)។ ចាប់ពីដើមឆ្នាំ តម្លៃមូលបត្រ Reliance Industries បានថយចុះសរុបចំនួន 26%។
ចំណែក Alibaba វិញ ថ្វីបើរោគរាតត្បាត COVID-19 កំពុងតែ “ធ្វើទុក្ខ” ទៅលើវិស័យជំនួញមួយចំនួនរបស់ក្រុមហ៊ុននេះ ប៉ុន្តែ COVID-19 ក៏បានជួយជំរុញឱ្យតម្រូវការដែលទាក់ទិននឹងបច្ចេកវិទ្យាចល័ត មានកំណើនខ្ពស់ ដែលបាន និងកំពុងហុចផលប្រយោជន៍ខ្លះដល់មហាសេដ្ឋីចិន លោក Jack Ma។
តម្លៃមូលបត្រទូទាំងពិភពលោក កាលពីម្សិលម៉្ងៃ(9មីនា) បានធ្លាក់ចុះខ្លាំង ដោយសារតម្លៃប្រេងបានដាំក្បាលចុះ ហើយអ្នកវិនិយោគមានការព្រួយបារម្ភអំពីរោគរាតត្បាត COVID-19។ កត្តានេះ ក៏បានធ្វើឱ្យមានការសង្ស័យថា Reliance Industries មិនអាចសងអស់បំណុលនៅមុនដំណាច់ឆ្នាំ2021 ដូចដែលមហាសេដ្ឋីឥណ្ឌា Ambani បានសន្យា។
ភាពច្របូកច្របល់នៅលើផ្សារហ៊ុនកាលពីម្សិលម៉្ងៃ ក៏បានធ្វើឱ្យអ្នកមានមួយចំនួនក្នុងពិភពលោក ត្រូវខាតបង់រាប់ពាន់លានដុល្លារអាមេរិក។ ទ្រព្យរបស់មហាសេដ្ឋីប្រេង Harold Hamm បានថយចុះរហូតដល់ពាក់កណ្ដាល នៅសល់ត្រឹមតែ 2.4ពាន់លានដុល្លារ។ ចំណែក Jeff Hildebrand ក៏បាត់បង់ 3ពាន់លានដុល្លារអាមេរិក។ សរុបមក អ្នកមានបំផុតទាំង500នាក់របស់ពិភពលោក បានបាត់បង់ប្រាក់ 238.5ពាន់លានដុល្លារអាមេរិក នៅលើផ្សារហ៊ុន កាលពីម្សិលម៉្ងៃ ដែលការខាតបង់នេះ ខ្ពស់ជាងពេលណាៗទាំងអស់ រាប់ចាប់ពីឆ្នាំ2016៕
ប្រភព៖ សារព័ត៌មានបរទេស




សម្រាប់ប្រទេសចិន ដោយសាររដ្ឋបាលចិនបានកំណត់ឱ្យរថយន្តដឹកអ្នកដំណើរផ្លូវឆ្ងាយទាំងអស់ ត្រូវបំពាក់កេមេរ៉ាសុវត្ថិភាព ទើបឃ្លីបដែលបានមក មានប្រយោជន៍ជាខ្លាំងសម្រាប់អ្នកស្រាវជ្រាវ ក្នុងការសិក្សាពីវិធីការចម្លងមេរោគនៅក្នុងរថយន្តBus ដែលបិទបង្អួចជិតទាំងអស់ ទើបគេអាចអះអាងបានថា ស្ថិតនៅក្នុងសភាពបរិស្ថានបែបបិទជិត មានម៉ាស៊ីនត្រជាក់ មេរោគវីរុសកូរ៉ូណាប្រភេទថ្មី នឹងអាចចម្លងបានឆ្ងាយជាងរយៈសុវត្ថិភាពដែលយើងបានដឹងទៅទៀត ក្រៅពីនេះ នៅមានភាពប្រថុយប្រថានក្នុងការដែលមេរោគវីរុសអាចនៅតែមាន បន្ទាប់ពីអ្នកដំណើរដែលមានជាប់មេរោគបានចុះពីរថយន្តBus ទៅហើយទៀតផង ដូច្នេះហើយទើប ដំបូន្មានរបស់យើងគឺ “ត្រូវពាក់ម៉ាស់អនាម័យការពារគ្រប់ពេលវេលា ពេលស្ថិតនៅក្នុងរថយន្តធ្វើដំណើរ”៕
“យើងទទួលបានការការពារយ៉ាងល្អនៅទីនេះ និងអនុវត្តវិធានការច្រើនដើម្បីថែរក្សាសុខភាព។ បើសិនរោគរាតត្បាត COVID-19 នៅតែបន្តឆ្លងរាលដាល ហើយធ្វើឱ្យប៉ះពាល់ដល់ប្រភពផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលសម្រាប់់អង់តាកទិក មន្ទីរស្រាវជ្រាវនេះ ក៏មានផែនការដើម្បីទប់ទល់” នេះបើតាមលោក Michael Brian។
Steven Marshall ប្រធានគ្រប់គ្រងហានិភ័យរបស់មន្ទីរស្រាវជ្រាវនៅឯទ្វីបអង់តាកទិករបស់អង់គ្លេស ហៅកាត់ថា BAS (British Antarctic Survey) បានឱ្យដឹងថា “បើសមាជិកណាម្នាក់ក្នុងក្រុម ដែលត្រៀមនឹងត្រឡប់មកទ្វីបអង់តាកទិក ដែលជាអ្នកត្រូវសង្ស័យថា មានផ្ទុកមេរោគ ពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល2សប្ដាហ៍ មុនពេលឡើងនាវាមកកាន់ទ្វីប (អង់តាកទិក)។ នាវានេះនឹងចំណាយពេលធ្វើដំណើរ4សប្ដាហ៍ ទើបទៅដល់ស្ថានីយ Rothera។ រយៈពេល (4សប្ដាហ៍) នេះ គឺគ្រប់គ្រាន់សម្រាប់បញ្ចេញរោគសញ្ញា បើសិនពួកគេមានផ្ទុកមេរោគ”។



2. ដើមកំណើតរបស់ជំងឺឆ្លងមេរោគវីរុស COVID-19 មិនទាន់បង្ហាញច្បាស់ និងមិនចាំបាច់ត្រូវតែនៅក្នុងប្រទេសចិននោះទេ
