(ហុងគ្រី) – គ្រូបង្វឹក Jose Mourinho បានបរាជ័យជាលើកដំបូងនៅវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់ Europa League នៅពេល Roma ដែលជាក្រុមបាល់ទាត់របស់ក្លឹបអ៊ីតាលី បានចាញ់ក្រុមរបស់ក្លឹបអេស្បាញ Sevilla 1-4 ក្នុងការទាត់ប៉េណាំងទីម្ដងម្នាក់នៅចុងការប្រកួត។
កីឡាករខ្សែបម្រើពីររូបគឺ Gianluca Mancini និង Roger Ibanez សុទ្ធតែទាត់បាល់មិនបានល្អ ធ្វើឱ្យ Roma ចាញ់ 1-4 នៅក្នុងការទាត់ប៉េណាំងទីម្ដងម្នាក់ ហើយក៏បាត់បង់តំណែងជើងឯក Europa League និងមិនអាចចូលរួមប្រកួតនៅ Champions League រដូវកាលក្រោយ។
ចំណែក Sevilla វិញ បានបង្ហាញភាពខ្លាំង និងភាពជាអ្នកសម្បូរសមិទ្ធផលជាងគេនៅក្នុងប្រវត្តិ Europa League ដោយការទាត់ប៉េណាំងទីម្ដងម្នាក់បានសម្រេច។ ក្រុមនេះក៏សុទ្ធតែបានឈ្នះនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រទាំង 7 លើកនៅ Europa League បើរាប់ទាំងជ័យជម្នះលើ Roma នៅលើកនេះ។
ជាថ្មីម្ដងទៀត បណ្ដាក្លឹបតំណាងរបស់អេស្ប៉ាញបានបង្ហាញ «អំណាច» របស់ខ្លួននៅទ្វីបអារ៉ុប ដោយសារបានឈ្នះការប្រកួតវគ្គផ្ដាច់ព្រ័ត្រចំនួន 18 លើកជាប់ៗគ្នានៅចំពោះមុខគូប្រកួតមកពីប្រទេសផ្សេងក្នុងទ្វីបនេះ។ បណ្ដាក្រុមបាល់ទាត់របស់អេស្ប៉ាញ ក៏មិនបានចាញ់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រចំនួន 23 លើកនៅ Champions League និង Europa League រាប់ចាប់តាំងពីឆ្នាំ 2001។ សមិទ្ធផលនេះនឹងអូសបន្លាយពេលយូរ យ៉ាងហោចក៏ដល់ឆ្នាំ 2024៕
ហាង ZARA ត្រូវបានបំពាក់ឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ម៉ូដែលសម្លៀកបំពាក់មួយគ្មានពីរ ដែលរួមបញ្ចូលជាមួយវេទិកាអនឡាញថ្មីបំផុតនៅកម្ពុជា ក្នុងនោះមានដូចជា Zara.com/kh តាមរយៈកម្មវិធី Zara និងមុខងារ Store Mode ជាដើម។ ZARA ផ្ដល់ភាពងាយស្រួលដល់អតិថិជន ដោយសារមានកម្មវិធីស្វែងរកទំនិញនៅក្នុងហាង តាមរយៈអ៊ីនធើណិត។ ទំនិញដែលលក់តាមអនឡាញមានតម្លៃដូចគ្នាទៅនឹងទំនិញលក់នៅក្នុងហាង ZARA ហើយអតិថិជនអាចសម្រេចចិត្តទិញមុខទំនិញដោយការដឹកជញ្ជូនដល់ផ្ទះ ឬទៅទិញផ្ទាល់នៅហាងក៏បាន។
“ប្រធានមជ្ឈមណ្ឌលចាត់ចែងករណីបន្ទាន់របស់ក្រសួងសុខាភិបាលអេស្ប៉ាញ លោក Fernando Simon វិជ្ជមានជាមួយនឹង COVID-19 បន្ទាប់ពីបានធ្វើតេស្ត” Maria Jose Sierra ដែលជាអនុប្រធានរបស់លោក Simon ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯរាជធានី Madrid កាលពីម្សិលមិញ។
លោកប្រធាន Simon គឺជាអ្នកដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់រាជាណាចក្រអេស្ប៉ាញ និងជាអ្នកដែលតែងតែរក្សាទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី Pedro Sanchez។ ប្រភពព័ត៌មានមិនបានឱ្យដឹងថា បច្ចុប្បន្នសុខភាពរបស់លោកយ៉ាងណាហើយនោះទេ។
អនុប្រធាន Sierra បានប្រកាសថា បុគ្គលិកពេទ្យចំនួន12,298នាក់បានឆ្លងមេរោគCOVID-19 គឺស្មើនឹង14% នៃចំនួនអ្នកឆ្លងមេរោគសរុបរបស់ប្រទេសអេស្ប៉ាញ។ ក្រុមគ្រូពេទ្យបានឱ្យដឹងថា ពួកគេកំពុងខ្វះសម្ភារការពារខ្លួន។
នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យនៅទីក្រុង Madrid វេជ្ជបណ្ឌិត Bernabeu បានចុះហត្ថលេខាលើលិខិតបញ្ជាក់មរណភាពជូនលោកតាម្នាក់ ហើយបានងាកទៅជួយសង្គ្រោះអ្នកជំងឺម្នាក់ផ្សេងទៀតដែលកំពុងដង្ហក់ ដោយទុកឱ្យលោកតាម្នាក់នោះបាត់បង់ជីវិត ដោយគ្មានការជួយសង្គ្រោះ។
“នៅក្នុងស្ថានភាពផ្សេង លោកតានោះនឹងមានឱកាសទទួលបានការជួយសង្គ្រោះជីវិត។ ក៏ប៉ុន្តែ នៅទីនេះមានមនុស្សច្រើនហួសពេក ហើយអ្នកទាំងអស់សុទ្ធតែកំពុងដង្ហក់រកខ្យល់ដូចៗគ្នា” វេជ្ជបណ្ឌិត Daniel Bernabeu ធ្វើការនៅឯមន្ទីរពេទ្យ La Paz (ដែលជាមន្ទីរពេទ្យធំជាងគេមួយនៅក្នុងរាជធានី Madrid របស់ប្រទេសអេស្ប៉ាញ) បានថ្លែងដូច្នេះកាលពីម្សិលមិញ។
ទីភ្នាក់ងារសារព័ត៌មាន EI Mundo របស់ប្រទេសអេស្ប៉ាញ បានឱ្យដឹងថា មន្ទីរពេទ្យ Severo Ochoa de Leganes នៅទីក្រុង Madrid ក៏ស្ថិតក្នុងស្ថានភាពដូចគ្នានេះដែរ ដោយមានអ្នកជំងឺជិត200នាក់ កំពុងរង់ចាំចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។