អភិបាលរដ្ឋ New York លោក Cuomo អំពាវនាវសុំជំនួយផ្នែកសុខាភិបាលជាបន្ទាន់ ខណៈដែលចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទីនេះ បានកើនឡើងលើស1,200ករណី។
“សូមមេត្តាចូលមកជួយ New York ជាបន្ទាន់។ យើងបានបាត់បង់មនុស្សជាង1,000នាក់ហើយ។ ចំពោះខ្ញុំ គឺយើងបានឆ្លងមកដល់ចំណុចដែលលើសពីការគួរឱ្យខ្លាចទៅហើយ” អភិបាលរដ្ឋ New York លោក Andrew Cuomo មានប្រសាសន៍កាលពីថ្ងៃទី30មីនាកន្លងទៅ។
លោកអភិបាលរូបនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសCOVID-19 នៅក្នុងរដ្ឋដែលលោកកាន់កាប់ គឺបានកើនជាង250នាក់បន្ថែមទៀតក្នុងរយៈពេលតែមួយថ្ងៃ ធ្វើឱ្យអ្នកស្លាប់សរុបឡើងដល់ជាង1,200នាក់។ លោក Cuomo ថ្លែងថា រដ្ឋ New York ត្រូវការបុគ្គលិកសុខាភិបាលប្រមាណជាង1លាននាក់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាវិបត្តិសុខភាពនាបច្ចុប្បន្ន។ មន្ត្រីអាមេរិកាំងជាច្រើនរូបក៏បានព្រមានថា ស្ថានភាពនៅ New York នាពេលនេះ អាចជាសេណារីយ៉ោមួយដែលរដ្ឋផ្សេងៗទៀតនឹងត្រូវជួបប្រទះនាពេលដ៏ខ្លីខាងមុខ។
នៅមុនពេលអភិបាលរដ្ឋ New York បានអំពាវនាវដូចខាងលើ ក្រុមអ្នកជំនាញ រួមនឹងក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលជិត80,000នាក់នៅ New York បានស្ម័គ្រចិត្តចូលរួមធ្វើ “សង្គ្រាម” ប្រឆាំងនឹង COVID-19។ នាវាមន្ទីរពេទ្យ USNS Comfort ដែលមានគ្រែសម្រាប់អ្នកជំងឺចំនួន1,000គ្រែ ក៏ត្រូវបានបញ្ជូនទៅកាន់រដ្ឋនេះ កាលពីថ្ងៃទី30មីនាកន្លងទៅ ដើម្បីជួយកាត់បន្ថយស្ថានភាពលើសចំណុះរបស់បណ្ដាមន្ទីរពេទ្យក្នុងតំបន់។
នៅឯរដ្ឋ California វិញ ក្រុមមន្ត្រីក៏បានស្នើសុំដូចខាងលើនេះដែរ ដើម្បីដោះស្រាយបញ្ហា នៅពេលដែលចំនួនអ្នកជំងឺត្រូវចូលព្យាបាល បានកើនឡើងទ្វេដងក្នុងរយៈពេលត្រឹម4ថ្ងៃមកនេះ ហើយអ្នកជំងឺដែលត្រូវព្យាបាលជាពិសេស បន្ទាន់ក៏បានកើនឡើងជាង3ដងផងដែរ។
គិលានុដ្ឋាយិកាម្នាក់នៅក្នុងរដ្ឋ Washington បានយកទូរស័ព្ទរបស់ខ្លួនភ្ជាប់ទៅកាន់កូនរបស់អ្នកជំងឺ COVID-19 ដើម្បីឱ្យពួកគេបានជួបមុខគ្នាជាលើកចុងក្រោយបង្អស់។
New York, Washington និង California គឺជារដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ក្នុងពេលដែលតួលេខនៃអ្នកឆ្លងមេរោគCOVID-19 នៅក្នុងបណ្ដារដ្ឋ និងទីក្រុងផ្សេងៗទៀតក៏បាន និងកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ Craig Smith នាយកផ្នែកវះកាត់ក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Irving នៃសាកលវិទ្យាល័យ Columbia ក្នុងទីក្រុង New York បានឱ្យដឹងថា អ្នកជំងឺដែលត្រូវការប្រើម៉ាស៊ីនជំនួយការដកដង្ហើមក្នុងមន្ទីរពេទ្យនេះ បានកើនឡើងជាងទ្វេដង ក្នុងរយៈពេល3ថ្ងៃកន្លេងមកនេះ។
នេះគឺជាស្ថានភាពដែលត្រូវបានព្យាករមុនរួចហើយនៅសហរដ្ឋអាមេរិក។ Jeremy Konyndyk ជាសមាជិកជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលអភិវឌ្ឍសកលលោក បានបង្ហោះសារនៅលើ Twitter ថា ករណីឆ្លងទាំងឡាយដែលនៅពាសពេញសហរដ្ឋអាមេរិក ពិតជាគួរឱ្យព្រួយបារម្ភ ផ្ទុយពីប្រទេសចិន។
លោក Jeremy Konyndyk សរសេរថា “ប្រទេសចិន មានភ្លើងឆេះនៅខេត្ត Hubei ប៉ុន្តែបានពន្លត់ផ្កាភ្លើងនៅគ្រប់កន្លែងផ្សេងៗទៀត។ ពេលនេះ យើងកើតអគ្គិភ័យនៅទីក្រុង New York រួមទាំងដុំភ្លើងនៅស្ទើរគ្រប់កន្លែង ហើយទាំងនេះកំពុងបញ្ចេញផ្កាភ្លើង”។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មុននេះបានឱ្យដឹងថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping អំពី COVID-19 ប៉ុន្តែ លោកអះអាងថា រដ្ឋាភិបាលរបស់លោក មិនជឿទាំងស្រុងទៅលើទិន្នន័យទាំងអស់របស់ប្រទេសចិននោះទេ។
ការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Washington កាលពីថ្ងៃទី26មីនា បានព្រមានថា មនុស្សប្រមាណពី 38,000-162,000នាក់នៅសហរដ្ឋអាមេរិក អាចនឹងបាត់បង់ជីវិតក្នុងអំឡុង4ខែខាងមុខ ដោយសារតែបានឆ្លងមេរោគCOVID-19៕
រដ្ឋ New York ទទួលរងផលប៉ះពាល់ច្រើនជាងគេ ដោយមានអ្នកឆ្លងមេរោគចំនួន 26,348នាក់ គឺកើន5,473ករណី និងអ្នកស្លាប់271នាក់។ “យើងមិនទាន់គ្រប់គ្រងល្បឿននៃការឆ្លងរាលដាលរបស់ COVID-19 នៅឡើយ។ COVID-19 កំពុងបង្កើនល្បឿន និងរីករាលដាលលឿនដូចរថភ្លើងល្បឿនលឿន” លោក Andrew Cuomo អភិបាលទីក្រុង New York បានព្រមានដូច្នេះ។
រដ្ឋមន្ត្រីការពារជាតិ របស់សហរដ្ឋអាមេរិក លោក Mark Esper