យានបាឡុងហោះដំបូងរបស់ចិន ជោគជ័យក្នុងជើងហោះហើរសម្ពោធជាផ្លូវការ
យានប្រភេទបាឡុងហោះមានមនុស្សបើកបរ AS700 ដែលអភិវឌ្ឍដោយក្រុមវិស្វករចិន បានទទួលជោគជ័យក្នុងជើងហោះហើរ «សម្ពោធ» ជាផ្លូវការលើកដំបូង កាលពីថ្ងៃទី 30 ខែមីនា ឆ្នាំ 2024។ យាន AS700 ហោះឡើងពីទីក្រុង Jingmen នៃខេត្ត Hubei នៅវេលាម៉ោងជាង 6 ព្រឹក ថ្ងៃទី 30 ខែមីនា ឆ្នាំ 2024 និងចុះចតដោយជោគជ័យនៅឯទីក្រុង Jingzhou របស់ខេត្ត Hubei ដដែល បន្ទាប់ពីការហោះហើររយៈពេល 106 នាទី។ AS700 ស្ថិតនៅក្នុងទីក្រុង Jingzhou ក្នុងរយៈពេលខ្លី មុននឹងហោះត្រលប់ទៅកាន់ទីក្រុង Jingmen វិញ ដើម្បីបញ្ចប់ជើងហោះសម្ពោធជាផ្លូវការលើកដំបូង។ ស្ថាប័នដែលអភិវឌ្ឍ AS700 គឺជាក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) ដែលជាអ្នកផលិតយន្តហោះដ៏ធំមួយរបស់ប្រទេសនេះ។ AS700 ត្រូវបានរំពឹងថា នឹងអាចឆ្លើយតបទៅនឹងតម្រូវការទេសចរណ៍នៅលើអាកាស បេសកកម្មសង្គ្រោះបន្ទាន់ ក៏ដូចជាការផ្ដល់សេវាកម្មនានានៅក្នុងទីក្រុង។ យានបាឡុងហោះថ្មីនេះអាចផ្ទុកទម្ងន់បាន 4,150 គីឡូក្រាម និងអាចហោះបានចម្ងាយ … Read more