ណាសារកឃើញឧទ្ធម្ភាគចក្រលើភពអង្គារ ដែលជួបគ្រោះថ្នាក់នៅតំបន់ដែលអាចមានផ្ទុកភាវរស់

យានអវកាស Perseverance បានបញ្ជូនរូបភាពស្ដីពីដៃគូសហការដែលបាន «ស្លាប់» របស់ខ្លួន មកកាន់ផែនដី។ នៅក្នុងរូបភាពដែលទើបត្រូវបានណាសាប្រកាស យានអវកាស Ingenuity ដែលជារ៉ូបូតឧទ្ធម្ភាគចក្ររបស់មនុស្សនៅលើភពអង្គារ កំពុងដេកស្ងៀមតែឯងនៅលើវាលខ្សាច់។ វាទើបត្រូវបានប្រកាសថា បានបញ្ចប់បេសកកម្មតាមរកភាវរស់នៅលើភពក្រហមនេះ។ យោងតាម Space.com រូបភាពនេះត្រូវបានយានរ៉ូបូត Perseverance ជាមិត្តរួមការងាររបស់ Ingenuity ថតនៅវេលាម៉ោង 13 និង 5 នាទី ថ្ងៃទី 4 កុម្ភៈ ម៉ោងក្នុងតំបន់នៅលើភពអង្គារ ក្រោយពី Perseverance បានចំណាយពេលច្រើនថ្ងៃក្នុងការស្វែងរក។ មុននោះ Ingenuity បានដាច់ទំនាក់ទំនងជាមួយណាសា កាលពីពាក់កណ្ដាលខែមករា 2024។ បញ្ហានេះត្រូវបានរកឃើញថា កើតឡើងដោយសារឧទ្ធម្ភាគចក្រនេះធ្លាក់ក្នុងពេលចុះចត។ ឧទ្ធម្ភាគចក្រ Ingenuity និងយាន Perseverance បានចុះចតលើភពអង្គារកាលពីខែកុម្ភៈ 2021។ ពួកវាមានភារកិច្ចតាមរកភាវរស់នៅភពក្រៅផែនដី ពោលគឺនៅតំបន់ Jezero Crater របស់ភពអង្ការ ជាទីដែលធ្លាប់មានបឹងទឹក និងវាលរាបកាលពីបុរាណ។ Ingenuity មានភារកិច្ចហោះហើរស៊ើបការណ៍ ដើម្បីជួយ Perseverance … Read more

ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

ថ្មី​ៗ​នេះ ប្រទេស​ថៃ និង​ស្រីលង្កា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ដែល​នេះត្រូវ​បាន​ ស្រីលង្កា​ សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ប្រទេស​នេះរួច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់បំផុត​នៅ​ក្នុង​ច្រើន​ទសវត្សរ៍​កន្លង​។ ស្រីលង្កា​ កំពុង​តែ​ផ្លាស់​ប្ដូរ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​វិបត្តិ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​។ ធនាគារ​ពិភពលោក (WB) បាន​គណនា​ឃើញ​ថា សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​រួម​តូច​ 3.8% កាល​ពី​ឆ្នាំ​កន្លង បន្ទាប់​ពី​វិបត្តិ​រូបិយបណ្ណ​បរទេស​ដ៏​ធ្ងន់​ធ្ងរ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​។ ប្រតិភូ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ទៅ​កាន់​រដ្ឋធានី​កូឡុំបូ ដើម្បី​ចុះ​ហត្ថលេខា​លើ​ FTA រួម​នឹង​កិច្ច​ព្រម​ព្រៀង​ដទៃ​​ ជាមួយ​នឹង​សម​ភាគីនានា​នៅ​​ស្រីលង្កា​។ កិច្ច​ព្រម​ព្រៀង FTA ថៃ – ស្រីលង្កា ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ទីផ្សារ​ ការ​វិនិយោគ​ លិខិត​ស្នាម​គយ និង​បញ្ហា​កម្មសិទ្ធិបញ្ញា​​រវាង​ប្រទេស​ទាំង​ពីរ​។ ថៃ​គឺជា​ប្រទេស​ដែលសំខាន់​សម្រាប់​ស្រីលង្កា នា​បច្ចុប្បន្ន​។ GDP របស់​ប្រទេស​ថៃ បាន​ឈាន​ដល់ 495 ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ 2022 និង​ជា​មួយ​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​បរទេស​ធំជាង​គេ​ក្នុង​តំបន់​អាស៊ាន​។ យោង​តាម​ទិន្នន័យ​របស់​ធនាគារ​កណ្ដាល​ស្រីលង្កា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ប្រមាណ 460 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។ ទំនិញ​ដែល​ស្រីលង្កា​នាំ​ចេញ​​ទៅ​កាន់​ប្រទេស​ថៃ ភាគ​ច្រើន​គឺ​តែ … Read more

អ្នកជំនួញ​​បោះ​ទុន​ជាង 187 លាន​ដុល្លារ​ វិនិយោគ​នៅ​កម្ពុជា​ ក្នុង​ខែ​មករា​ ឆ្នាំ 2024

គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 32 គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង 187 លាន​ដុល្លារ​អាម៉េរិក ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ក្នុង​ខែ​មករា​ ឆ្នាំ 2024​។ ខាង​លើ​នេះ​គឺជាសេចក្ដី​​ប្រកាស​​ព័ត៌មាន​របស់​ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា (CDC) ចេញ​ផ្សាយ​នា​ថ្ងៃទី 01 កុម្ភៈ 2024​។ យោង​តាម​សេចក្ដី​ប្រកាស​នេះ គម្រោង​វិនិយោគ​ដែល​លេច​ធ្លោ​ជាង​គេ​ប្រចាំ​ខែ​មករា រួម​មាន គម្រោង​បង្កើត​រោង​ចក្រ​ផលិត​គ្រឿង​អេឡិច​ត្រូនិច​នៅ​ស្រុក​សំរោង​ ខេត្ត​តាកែវ, គម្រោងបង្កើត​រោង​ចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ​ កង់​ រ៉ឺម៉ក (អគ្គិសនី) និង​ឧបករណ៍​បញ្ចូល​ ឬ​សាកថ្ម​ នៅ​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​, គម្រោង​បង្កើត​រោង​ចក្រ​កែច្នៃ​អាលុយមីញ៉ូំ​ ដែក​ និង​ទង់​ដែង​ នៅស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ និង​គម្រោង​បង្កើត​រោង​ចក្រ​តម្បាញ​ក្រណាត់​ និង​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហនុ​។ CDC​ ក៏​បាន​ឱ្យ​ដឹង​ថា នៅក្នុង​ខែមករាកន្លង​ទៅ ទុន​វិនិយោគ​ប្រមាណ​ 2.73% មាន​ប្រភព​ពី​ក្នុង​ស្រុក​, ជាង 78% មាន​ប្រភព​ពី​ប្រទេស​ចិន​​, 9.65% មក​ពី​សិង្ហបុរី, 5.34% មក​ពី​សហរដ្ឋ​អាម៉េរិក​ និង​ 3.55% មក​ពី​សាធារណរដ្ឋកូរ៉េ​។ … Read more

ផលិតផល​រូប​នាគ​កំពុង​ទាក់​ទាញ​អតិថិជន​នៅ​ប្រទេស​ចិន​

ជិត​ដល់​រដូវ​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន គេ​ឃើញ​ថា គ្រឿង​អលង្ការ​មាស ឬ​ផ្ទាំង​រូបភាព​បិទ​ទូរស័ព្ទ​ដែល​មាន​រូប​នាគ​នៅ​ប្រទេស​ចិន​ កំពុង​តែ​លក់​ដាច់​ខ្លាំង​។ តួលេខ​របស់​ផ្សារ​អនឡាញ​ Taobao (ចិន) បង្ហាញ​ថា ចំនួនលើក​​នៃ​ការ​ស្វែង​រក​បណ្ដា​ផលិត​ផល​ដែល​ទាក់​ទង​នឹង​រូប​នាគ​នៅ​លើ​ថ្នាល​នេះ ​បាន​កើន​ឡើង​ច្រើន​ជាង​មុន​ 640 ដង រាប់​ចាប់​ពី​ថ្ងៃទី 27 ធ្នូ 2023 ដល់ 02 មករា 2024​។ ក្នុងនោះ​ ចំនួន​លើក​នៃ​ការ​ស្វែង​រក​គ្រឿង​អលង្ការ​មាន​រូប​នាគ បាន​កើនឡើង​ច្រើន​ជាង​មុន​រហូត​ដល់ 500 ដង​។ «នាគត្រូវ​បាន​ចាត់​ទុក​ថា​ជា​និមិត្ត​រូប​នៃ​​អំណាច​ និង​ឋានៈ​ក្នុង​វប្បធម៌​ចិន​។ ចំណែក​មាស​គឺជា​គ្រឿង​អលង្ការផង និង​ជា​ឧបករណ៍​សម្រាប់​ទុន​ដាក់​ទ្រព្យសម្បត្តិផង​ តែង​តែ​ត្រូវ​បាន​ទិញ​​ជា​រៀង​រាល់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន​។ ដូច្នេះ​ហើយ ទើប​មាន​មនុស្ស​ជា​ច្រើន​ទិញ​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​មាន​រូប​នាគ​ ដើម្បី​បួង​សួង​សូម​ភាភ​ជ័យ​ក្នុង​ឆ្នាំ​ថ្មី​» Xie Zhihui អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​លក់​នៅ​ហាង​មាស Chow Tai Seng បាន​ប្រាប់ China Daily ដូច្នេះ​។ មិន​មែន​តែ​នៅ​ប្រទេស​ចិន​នោះ​ទេ បណ្ដា​យីហោ​ល្បី​ៗ​លើ​ពិភពលោក​ក៏​កំពុង​ចាប់​យក​និន្នាការ​ខាងលើ​ផងដែរ​។ ក្រុម​ហ៊ុន​គ្រឿង​សម្អាង Shu Uemura (ជប៉ុន) ក៏​បាន​ដាក់​លក់​ប្រភេទ​ក្រែម​លាប​បបូរមាត់​​មាន​ ​ពិសេស​មួយដែល​មាន​កំណត់​បរិមាណ​ ក្នុង​នោះ ​សម្បក​របស់​ផលិត​ផល​នេះ​មាន​រូប​នាគ​ពណ៌​លឿង​។ ចំណែក … Read more

CEO រាប់ពាន់​នាក់​ព្យាករ​ថា បញ្ញាសិប្បនិម្មិត​នឹង​នាំ​ឱ្យ​មនុស្ស​បាត់​បង់​ការ​ងារ​ច្រើន​ក្នុង​ឆ្នាំ​នេះ​

​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ប្រកាស​ដំណាល​គ្នា​នឹង​កិច្ច​ប្រ​ជុំ​របស់ក្រុម​​មេដឹក​នាំពិភពលោក និង​ក្រុម​ហ៊ុននានា​ ដែល​ធ្វើ​ឡើង​​នៅ Davos ប្រទេស​ស្វ៊ីស ឱ្យ​ដឹង​ថា មួយ​ភាគ​បី​នៃ​ក្រុម​នាយកប្រតិបត្តិ​ ឬ​ប្រធាន​ក្រុម​ហ៊ុន​នៅ​ទូទាំង​ពិភពលោក ​រំពឹង​ថា ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ទូទៅ​នឹង​ជួយ​កាត់បន្ថយចំនួន​បុគ្គលិក​យ៉ាង​តិច 5% នៅ​ក្នុង​ឆ្នាំ 2024​។ យោង​តាម​ការ​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​ PwC នៅ​មុន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក វិស័យ​ផ្សព្វផ្សាយ​ និង​កម្សាន្ត ធនាគារ ធានារ៉ាប់រង និង​ដឹក​ជញ្ជូន​ គឺជា​វិស័យ​នាំ​មុខ​គេ​នៃ​លទ្ធភាព​កាត់​បន្ថយបុគ្គលិក​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ឧបករណ៍ ឬ​កម្មវិធី​​ AI ទំនើប​បំផុត​។ ចំណែក​បណ្ដា​ក្រុម​ហ៊ុន​បច្ចេកទេស និង​សំណង់​ ត្រូវ​បាន​ព្យាករ​ថា មាន​លទ្ធភាព​តិច​តួច​ក្នុង​ការ​កាត់បន្ថយ​បុគ្គលិក​ព្រោះ​តែ​បច្ចេកវិទ្យា​ស្វ័យប្រវត្ត។ ការ​រកឃើញ​នេះ​គឺ​យោង​ទៅ​លើ​កិច្ច​សម្ភាស​ជាមួយ​នឹង​ប្រធាន​ក្រុម​ហ៊ុន​ជាង 4,700 នាក់​ នៅក្នុង​ប្រទេស​ជាង 100 លើ​ពិភពលោក​។ ពួក​គេក៏​បាន​បង្ហាញ​នូវ​ផល​ប៉ះពាល់​ធំធេង​ដែល​បច្ចេកវិទ្យា​ AI គ្រោង​នឹង​បង្ក​ឡើង​ចំពោះ​សេដ្ឋកិច្ច​ និង​សង្គម​៕

ការសាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​របស់​អាម៉េរិក ​បានទទួល​ជោគ​ជ័យ

ផ្កាយរណប​​លើ​គន្លង​តារាវិថី​ដែល​ធ្វើការ​​សាកល្បង​លទ្ធភាព​នៃ​បច្ចេកវិទ្យា​ទាញ​យក និង​បាញ់បញ្ជូន​ថាមពល​ព្រះ​អាទិត្យ​មក​កាន់​ផែនដី​ បាន​បញ្ចប់បេសកកម្ម​មួយ​ឆ្នាំ​របស់​ខ្លួន​ប្រកប​ដោយជោគ​ជ័យ​។ វិទ្យាស្ថាន​បច្ចេកវិទ្យា​ California (Caltech) ​ប្រកាស​កាល​ពី​ថ្ងៃទី 16 មករា​ថា ក្រុម​វិស្វករ​នៃ​គម្រោង​ Solar Space Power Demonstrator (SSPD-1) បាន​វាយ​តម្លៃ​ថា ឧបករណ៍​ទាំង​បី​ដែល​ដាក់​នៅ​លើ​ផ្កាយ​រណប​ទម្ងន់ 50 គីឡូក្រាម​ សុទ្ធ​តែ​ដំណើរ​ការ​ដោយជោគ​ជ័យ ហើយ​ជឿ​ជាក់​ថា គម្រោង​នេះ​ «នឹង​បើក​ផ្លូវ​សម្រាប់​អនាគត​របស់ថាមពល​ព្រះ​អាទិត្យ​ក្នុង​ទីអវកាស​»​ នេះ​បើ​តាម​ Popular Science។ SSPD-1 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រយៈរ៉ុក្កែត Falcon 9 របស់​ SpaceX កាលពី​ដើម​ខែ​មករា 2023 បាន​ធ្វើ​ការ​ពិសោធ​ចំនួន​បី​ រួម​មាន ការ​ធ្វើ​តេស្ត​ភាព​ធន់​ និង​ប្រសិទ្ធភាព​របស់​ផ្ទាំងសូឡា​មហា​ស្ដើង​, ការធ្វើ​តេស្ត​ និង​​ជ្រើស​រើស​ប្រភេទ​ផ្ទាំង​សូឡា​ដែល​សម​ស្រប​បំផុត​សម្រាប់​អវកាស​ រួម​នឹង​ការ​ធ្វើ​តេស្ត​បាញ់​បញ្ជូន​រលក​មីក្រូវ៉េវ​ដែល​ប្រមូល​បានពី​កម្ដៅ​ព្រះ​អាទិត្យក្នុង​ទីអវកាស​ មក​កាន់​ផែនដី​៕

យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​អាម៉េរិក ត្រូវ​បាន​បាញ់​ប​ង្ហោះ​

(សហរដ្ឋ​អាម៉េរិក) – រ៉ុក្កែត Vulcan Centaur ហោះឡើង​ពី​បន្ទាយ​កងកម្លាំង​អវកាស​ Cape Canaveral នៅ​ Florida កាល​ពី​វេលាម៉ោង 13 និង 18 នាទី ថ្ងៃទី 08 មករា 2024 (ពេល​វេលា​នៅ​កម្ពុជា) នាំ​យក​យាន​អវកាស​ពាណិជ្ជកម្ម Peregrine ឆ្ពោះទៅ​កាន់​ឋាន​ព្រះ​ចន្ទ​។ យោង​តាម CNN វេលា​ម៉ោង​ប្រហែល 14 (ម៉ោង​នៅ​ភ្នំពេញ) យាន​ Peregrine បាន​ផ្ដាច់​ខ្លួន​ពី​រ៉ុក្កែត និង​ចាប់​ផ្ដើម​ដំណើរ​ហោះ​ហើរ​យឺតៗ​ទៅ​កាន់​ផ្ទៃ​ព្រះ​ចន្ទ​។ បើ​សិន​គ្រប់​យ៉ាង​ដំណើរ​ការ​រលូន យាន​ចុះ​ចត​អាច​ទម្លាក់​ខ្លួន​​ថ្នម​ៗ​​លើ​ផ្ទៃ​ព្រះ​ចន្ទ​នៅ​ថ្ងៃ​ទី 23 កុម្ភៈ 2024​។ ក្រុម​ហ៊ុន Astrobotic Technology នៅ Pittsburgh បាន​អភិវឌ្ឍ​យាន​ចុះ​ចត Peregrine ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា)។ ណាសា​បាន​ចំណាយ​ប្រាក់​ 108 លាន​ដុល្លារ​ ទៅ​ឱ្យ​ Astrobotic ដើម្បី​អភិវឌ្ឍ​យាន Peregrine និង​ដឹក​ឧបករណ៍​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ​របស់​ស្ថាប័ន​នេះ​ទៅ​កាន់​ផ្ទៃ​ព្រះ​ចន្ទ​។ ណាសា​គ្រាន់​តែ​ជា​អតិថិជន​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ដៃគូ​សហការ​របស់​ … Read more

យាន​អវកាស​គ្មាន​មនុស្សបើក​បរ​ Cygnus ត្រឡប់​មក​កាន់​ផែនដី

យាន​អវកាស Cygnus បាន​ចាកចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដោយ​ជោគ​ជ័យ​ បន្ទាប់​ពី​​បាន​បញ្ចប់​បេសកកម្ម​ដឹក​ទំនិញ​ឱ្យ​ណាសា និង​ដៃគូសហការ​អន្តរជាតិ​របស់​ណាសា​។ យាន​អវកាស​គ្មាន​មនុស្ស​បើក​បរ​ Cygnus របស់​ក្រុម​ហ៊ុន Northrop Grumman កាល​ពី​វេលា​ម៉ោង 8 និង 6 នាទី​ព្រឹក ​ថ្ងៃទី 22 ធ្នូ ត្រូវ​នឹង​ម៉ោង​ប្រហែល 20 ថ្ងៃ​ទី 23 ធ្នូ​ ម៉ោង​នៅ ​កម្ពុជា បាន​ចាក​ចេញ​ផុត​ពីដៃ​រ៉ូបូត​របស់​​ ISS បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​រយៈ​ពេល​ 4 ខែ​។ នេះ​បើ​តាម​យោង​តាម​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA)។ ដូច្នេះ Cygnus បាន​ចាកចេញ​ពី ISS ដោយ​ជោគ​ជ័យ ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ប្រគល់​ទំនិញទម្ងន់​ជាង 3,700 គីឡូក្រាម​ ដែល​រួម​មាន​ ឧបករណ៍​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ គ្រឿង​សំណង់​អវកាស ផលិត​ផល​ពាណិជ្ជកម្ម ឧបករណ៍​បច្ចេក​វិទ្យា និង​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត ឱ្យ​ណាសា និង​ដៃ​គូ​សហការ​អន្តរជាតិ​របស់​ណាសា​។ យាន​អវកាស Cygnus បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ … Read more

ណាសា​បញ្ជូន​វីដេអូ​មក​កាន់​ផែនដី ពីចម្ងាយ​ជាង 30 លាន​គីឡូម៉ែត្រ

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា-NASA) បញ្ជូន​វីដេអូ​ដែល​មាន​ភាពច្បាស់​ខ្ពស់​ ពី​ទីអវកាស​ដ៏​ឆ្ងាយ​ មក​កាន់​ផែនដី​ ដោយ​ប្រើ​ប្រាស់​ពន្លឺ​ឡាស៊ែរ នៅ​ក្នុងការ​ពិសោធ​នៅ​លើ​យាន Psyche។ កាល​ពី​ថ្ងៃទី 11 ធ្នូ 2023 កម្មវិធី​ពិសោធ​ផ្នែក​ទំនាក់ទំនង​ដោយ​ពន្លឺ​ក្នុង​អវកាស​ឆ្ងាយ (DSOC) នៃ​​បន្ទប់​ពិសោធន៍​កម្លាំង​រុញ​ច្រាន​ល្បឿន​លឿន​ (JPL) របស់​ណាសា បាន​បញ្ជូន​វីដេអូ​ដែល​មាន​​ភាព​ច្បាស់​កម្រិត​ខ្ពស់​ខ្លាំង​ ស្ដី​ពី​​សត្វ​ឆ្មា​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា Taters កំពុង​ដេញ​តាម​ព្រួញ​ពន្លឺ​ឡាស៊ែរ ពី​ចម្ងាយ​ប្រហែល 31 លាន​គីឡូម៉ែត្រ។ ការ​ធ្វើ​តេស្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​យាន​អវកាស Psyche របស់​ណាសា ដែល​បច្ចុប្បន្ន​កំពុង​ហោះ​ហើរ​ទៅ​កាន់​ 16 Psyche ដែល​ជា​អាចម៍​ផ្កាយ​លោហធាតុ​ស្ថិត​ក្នុង​​តំបន់​ខ្សែ​ក្រវាត់អាចម៍​ផ្កាយ​​ចម្បង​គេ​ នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍ ក្រោយ​ពី​ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រយៈ​រ៉ុក្កែត Falcon Heavy របស់ SpaceX កាល​ពី​ថ្ងៃទី 13 តុលា​។ «ការ​បង្កើនកម្រិត​បញ្ជូន​គឺជា​រឿង​ចាំបាច់​ដើម្បី​សម្រេច​បាន​គោលដៅ​វិទ្យាសាស្ត្រ និង​ការ​ស្រាវជ្រាវ​ក្នុង​អនាគត​។ យើង​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​នៃ​បច្ចេកវិទ្យា​គន្លឹះ​នេះ ហើយ​ផ្លាស់ប្ដូរ​វិធី​ទាក់​ទង​នៅ​ក្នុង​បេសកកម្ម​អន្តរភព» Pam Melroy អនុប្រធាន​របស់​ណាសា ឱ្យ​ដឹង​ដូច្នេះ​។ វីដេអូ​ស្ដីពី Taters ត្រូវ​បាន​បញ្ជូន​ដោយ​ឧបករណ៍​ថ្មី​ដែល​អភិវឌ្ឍ​ដោយ JPL … Read more

ចិន​បាញ់បង្ហោះ​ «យាន​អវកាស​មហា​សម្ងាត់» ឡើង​ទៅ​កាន់​គន្លង​តារាវិថី

រ៉ុក្កែត​ Long March 2F ដឹក​យន្តហោះ​អវកាសសម្រាប់​ការ​​ពិសោធរបស់​ប្រទេស​ចិន​ ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​ Jiuquan កាល​ពី​ថ្ងៃទី 14 ធ្នូ ដើម្បី​ធ្វើ​ការ​ពិសោធ​វិទ្យាសាស្ត្រ​។ យោង​តាម SpaceNews ក្រៅពី​បេសកកម្ម​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ យន្តហោះ​អវកាស​ថ្មី​របស់​ចិន​ ក៏ផ្ដល់​ការ​គាំទ្រ​​ផ្នែក​បច្ចេកទេស​ដើម្បី​ប្រើ​ប្រាស់​លម្ហ​ក្នុង​យាន​ សម្រាប់​គោលដៅ​សន្តិភាព​ផងដែរ​។ មក​ដល់​ពេល​នេះ ព័ត៌មាន​ដែល​ទាក់​ទង​នឹង​យន្តហោះ​អវកាស​អាច​ប្រើ​ប្រាស់​ឡើង​វិញ​របស់​ចិន ដែល​មាន​រហ័សនាម​ថា នាគ​ទេព ត្រូវ​បាន​គេ​ផ្សាយ​យ៉ាង​តិច​តួច​បំផុត​។ យាន​អវកាស​នេះ​ទំនង​ជា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​សាកល្បង​ឧបករណ៍​ថ្មី និង​ដំណើរ​ការ​នៅ​លើ​គន្លង​តារា​វិថី​។ យាន​នេះ​ត្រូវ​បាន​បាញ់​ឡើង​ទៅ​តាម​រ៉ុក្កែត​ ហើយ​ចុះ​ចត​ដូច​យន្តហោះ​ធម្មតា បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​។ យោង​តាម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ Harvard យាន​នេះ​មាន​ទម្ងន់​ប្រហែល​ពី 5 ដល់ 8 តោន​ និង​ប្រវែង 10 ម៉ែត្រ​។ ជើងហោះ​ហើរ​ដំបូង​របស់​យាន​អវកាស​នាគ​ទេពរបស់ចិន អូស​បន្លាយ​ពេល​ពីរ​ថ្ងៃ​។ ​ជើង​ហោះ​ហើរ​ទីពីររបស់​វា​នឹង​​អូស​បន្លាយ​ពេល​ប្រហែល 9 ខែ​ ក្នុងនោះ វា​នឹង​បញ្ចេញ​ឧបករណ៍​មួយ​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ​ទៅ​ក្នុង​គន្លង​គោចរ​។ ឧបករណ៍​នេះ​អាច​ជា​ផ្កាយរណប​ខ្នាត​តូច​ដែល​ត្រូវ​បាន​ផលិត​​ឡើងដើម្បី​តាម​ដាន​នាគទេព​ ឬ​ម៉ូឌុល​សេវាកម្ម​ដែលលែង​មាន​ភាពចាំបាច់​៕

យាន​អវកាស​ Voyager 1 ជួបបញ្ហា​ ពេល​ស្ថិត​នៅ​ចម្ងាយ​ 24 ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី

បច្ចុប្បន្ន ទិន្នន័យ​តែ​មួយ​គត់​ដែល​យាន​អវកាស Voyager 1 បញ្ជូន​មក​កាន់​ផែនដី គឺលេខ​ 1 និង​លេខ​ 0 ហើយ​ក្រុម​ការ​ងារ​របស់​ណាសា​ អាច​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។ យោង​តាម​ទំព័រ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 ធ្នូ យាន​ Voyager 1 របស់​ណាសា​ បច្ចុប្បន្ន​មិន​អាច​បញ្ជូន​ទិន្នន័យ​វិទ្យាសាស្ត្រ​ ឬ​ទិន្នន័យ​ទាក់​ទង​នឹង​ប្រព័ន្ធ​របស់​យាន​នេះ​ មក​កាន់​ផែនដី​។ យាន​ដែល​មាន​អាយុ​ 46 ឆ្នាំមួយ​គ្រឿង​​នេះ អាច​ទទួល​បញ្ជា​ ប៉ុន្តែ​ បញ្ហា​ខាងលើ​ទំនង​ជា​កើត​ចេញ​ពី​​កុំព្យូទ័រ​របស់​យាន​។ ណាសា​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ទិន្នន័យ​ហោះ​ហើរ (FDS) របស់​ Voyager 1 ដែល​មាន​តួនាទី​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​បច្ចេកទេស​ពី​ឧបករណ៍​វិទ្យាសាស្ត្រ​នៅ​លើ​យាន មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​ដូច​មុន​ ជាមួយនឹង​​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​​នៅ​លើ​ផែនដី។ ពេលដំណើរ​ការ​​ធម្មតា FDS រៀប​ចំដាក់​​ព័ត៌មាន​របស់​យាន​ទៅ​ក្នុង​កញ្ចប់​ទិន្នន័យ រួច​បញ្ជូន​មក​កាន់​ផែនដី​តាម​រយៈ TMU (telecommunications unit) ។ ថ្មី​ៗ​នេះ កញ្ចប់​ទិន្នន័យ​នេះ​បាន​ជាប់​គាំង និង​បញ្ជូន​តែ​លេខ​ 1 និង​លេខ​ 0 ម្ដង​ហើយ​ម្ដង​ទៀត​។ ក្រុម​បច្ចេក​ទេស​របស់ … Read more

យាន​អវកាស​របស់​រុស្ស៊ី នាំ​យក​ក្រូច​ឃ្វិច និង​ស៊ុត​ក្រួច​ឡើង​ទៅ​កាន់​អវកាស​

យាន​អវកាស​ Progress MS-25 របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 01 ខែ​ធ្នូ និង​នាំ​យក​ទំនិញ​ពិសេស​ៗ​មួយចំនួន​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) បាន​ហោះ​ដល់​គោល​ដៅ​​កាល​ពី​ថ្ងៃទី 03 ធ្នូ​ 2023​។ ទំនិញ​ដែល​យាន​អវកាស​នេះ​នាំ​យក​ទៅ​កាន់​ ISS រួម​មាន​ដូច​ជា ក្រូច​ពោធិ៍​សាត់ ក្រូច​ឃ្វិច និងអាហារ​សម្រាប់​ឆ្នាំ​ថ្មី និង​ស្បៀង​អាហារ​ដទៃ​ទៀត​ រួម​នឹង​ ស៊ុត​សត្វ​ក្រួច​ជប៉ុន 48 គ្រាប់សម្រាប់​ការ​ពិសោធ​នៅ​ទីអវកាស​ផងដែរ​។ យាន​អវកាស​នេះ​ក៏​ដឹក​ជញ្ជូន​ទំនិញ​រាប់​តោន​ផ្សេង​ទៀត​ រួម​មាន ​ឥន្ធនៈ ទឹក ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្លៀក​បំពាក់ជា​ដើម​​។ យាន​ Progress MS-25 របស់​រុស្ស៊ី នឹង​ស្ថិត​នៅ​ ISS ចំនួន 179 ថ្ងៃ​។