ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន … Read more

គម្រោង​​ព្រះ​ពុទ្ធប្បដិមា​​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ទទួល​បាន​ការ​និមន្ត​មក​ទត​​ពី​ព្រះប្រធាន​កិត្តិយស​នៃ​​សម្ព័ន្ធ​ពុទ្ធសាសនិក​ពិភព​លោក​

ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists – WAB កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​និមន្តមកពីប្រទេសភូមា ដើម្បីទតការដ្ឋានសាងសង់សំណង់ ព្រះពុទ្ធប្បដិមា ដែល​ខ្ពស់​ជាង​គេ​បង្អស់​នៅ​កម្ពុជា​។ យោង​តាម​សមាគម​ឧកញ៉ា​កម្ពុជា អ្នកឧកញ៉ា សុខ គង់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា រួម​នឹង​ឧកញ៉ា​ និង​បុគ្គល​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត​ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះការនិមន្តមកដល់របស់សម្តេចសង្ឃព្រះនាម Ven. Sayadaw Pandawontha (Aungzabu) Mahasadhamajotikadaja ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists – WAB និមន្តមកពីប្រទេសភូមា (មីយ៉ាន់ម៉ា) ដើម្បីទតការដ្ឋានសាងសង់សំណង់ ព្រះពុទ្ធប្បដិមាកម្ពស់ 108 ម៉ែត្រ នៅ​លើភ្នំបូកគោ។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ 108 ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នេះ ជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា សុខ គង់។ ព្រះ​ពុទ្ធប្បដិមា​នេះ នឹង​ខ្ពស់ជាងគេនៅ​កម្ពុជាហើយក៏នឹងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ នេះ​បើ​តាម​ទំព័រ​ Preahputhpadima108monbokor​។ ​ទំព័រ​ Preahputhpadima108monbokor … Read more

រថយន្ត​ផលិត​នៅ​កម្ពុជា​ នឹង​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​​នាពេល​អនាគត

ក្រុម​ហ៊ុន GTV MOTOR បាន​ឱ្យ​ដឹង​ថា ប្រជាជនកម្ពុជា អាចបើកបររថយន្តដែលមានគុណភាព និងតម្លៃសមរម្យ ហើយក៏​ជាម៉ាករថយន្តរបស់កម្ពុជា​ផ្ទាល់ គ្រា​ដែល​ក្រុមហ៊ុននេះ​បានចាប់ផ្តើមផលិតរថយន្ត​នៅ​កម្ពុជា។ GTV MOTOR គឺជាក្រុម​ហ៊ុន​មួយ​ដែល​បង្កើតកេរ្តិ៍ឈ្មោះឱ្យកម្ពុជា តាម​រយៈ​ការ​ផលិត និង​ដំឡើង​រថយន្តនៅកម្ពុជា។ នេះ​បើ​តាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋ​វិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​។ លោក​បន្ថែម​ថា ក្រុមហ៊ុននេះ​នឹងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស​កម្លាំងពល​កម្មជំនាញ ដែលចេញពីការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ​​អ្នក​កឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏​ដូច​អ្នក​ជំនាញ​ដទៃ​ យល់​ថា ការ​រួម​ចំណែក​របស់ GTV MOTOR នឹង​ធ្វើ​ឱ្យ​ទីផ្សាររថយន្តនៅកម្ពុជា មានភាពល្អប្រសើរ​ជាង​មុន​ ព្រោះ​តែ​ទីផ្សារ​មាន​ជម្រើស​បន្ថែម​។ យោង​តាម​អ្នកឧកញ៉ា លឹម ហេង វិស័យឧស្សាហកម្មដំឡើងរថយន្តក្នុងស្រុក នឹងជួយដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយ​សារ​មិនត្រឹមតែផ្គត់ផ្គង់តម្រូវ​ការ​ក្នុងស្រុកប៉ុណ្ណោះទេ តែ​អ្នក​ផលិត​រថយន្ត​ក៏​អាចនាំចេញផលិត​ផល​នេះ​តាម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​​​ទាំង​ឡាយ​ដែល​កម្ពុជា​កំពុង​អនុវត្ត​ផង​ដែរ​៕

កម្ពុជា​ មាន​សមត្ថភាពកិនកែច្នៃ​អង្ករ​បាន 1,200 តោនក្នុងមួយម៉ោង

បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ រោងម៉ាស៊ីនចំនួន 130 មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍ពី​​ទីផ្សារ​ឥណ្ឌូណេស៊ី​។ កាល​ពី​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2023 ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមអមដំណើរ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចរោងចក្រកិនស្រូវមួយចំនួនដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងឈ្វេងយល់អំពីសង្វាក់ផលិតកម្មកិនស្រូវ សមត្ថភាពកិនកែច្នៃ បទដ្ឋានស្ដង់ដារសុវត្ថិភាពចំណីអាហារ និងបច្ចេកវិទ្យាក្នុងរោងចក្រកិនស្រូវនៅកម្ពុជា។ នេះ​បើ​តាម​​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ បច្ចុប្បន្ន ប្រទេស​ឥណ្ឌូនេស៊ី គឺជាទីផ្សារថ្មីសម្រាប់​ការនាំចេញអង្កររបស់កម្ពុជា ក្នុង​នោះ ថ្មីៗនេះ កម្ពុជាទើបតែ​បាននាំចេញអង្ករប្រមាណជា 15,000 តោន ទៅ​កាន់​ទីផ្សារមួយ​​នេះ​។ យោង​តាម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ គិតមក​ដល់ពេល​នេះ វិស័យស្រូវអង្ករកម្ពុជា មានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ មាន​រោងម៉ាស៊ីនចំនួន 130 ដែល​​មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ។ … Read more

កម្ពុជា​ នឹង​ខ្វះ​អង្ករ​នាំ​ចេញនៅ​ដើម​ឆ្នាំ​ក្រោយ មុន​នឹង​ងើប​ឡើង​វិញ​នៅ​ត្រីមាស​ទីពីរ​

យោង​តាម​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ​ 670,000 តោន​ ប៉ុន្តែ​អាច​នឹង​ខ្វះ​អង្ករ​សម្រាប់​ការ​​នាំចេញ​នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ 2024​។ ឧកញ៉ា សុង​ សារ៉ន ប្រធាន​ក្រុម​ប្រឹក្សាភិបាលសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​ដឹង​ថា​ ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ 670,000 តោន ដែល​កើន​ពី 5 ទៅ 10% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​។ ប៉ុន្តែ លោក​ឧកញ៉ាបាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​ជា​ការ​នាំ​ចេញ​កើន​ឡើង​បន្តិច ប៉ុន្តែ​តម្លៃ​អង្ករ​កម្ពុជា​លក់​បាន​ថ្លៃ​ជាង​ បើ​ធៀប​នឹង​តម្លៃ​មធ្យមភាគ​នៅក្នុង​ទីផ្សារ​។ ក៏ប៉ុន្តែ អ្នកជំនួញ​រូប​នេះ​បាន​ព្យាករ​ថា តម្លៃ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ 2024 នឹង​កើន​ឡើង​បន្ត​ទៀត​ គ្រា​ដែល​កម្ពុជា​អាច​នឹង​ខ្វះ​អង្ករសម្រាប់ការ​​នាំ​ចេញ​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ 2024​។ ទន្ទឹម​នឹង​នេះ លោក​ក៏​សង្ឃឹម​ថា ចាប់​ពី​ត្រី​មាស​ទី​ពីរ​នៃ​ឆ្នាំ 2024 កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​របស់កម្ពុជា នឹង​កើន​ឡើង​ខ្ពស់​។ យោង​តាម​អ្នក​ជំនួញ​ខាងលើ មូលហេតុ​នៃ​បញ្ហា​កង្វះ​អង្ករ​នាំ​ចេញ​នេះ ​គឺ​ដោយ​សារ​ទិន្នផល​ស្រូវ​ដែល​ប្រមូល​បាន​ក្នុង​អំឡុង​ពី​ខែ​មករា​ដល់​ខែ​មីនា ​មិនអាច​ឆ្លើយ​តប​បាន​ចំពោះ​​តម្រូវ​ការ​​នាំចេញ​។ «ដូច្នេះ យើងមិន​​សង្ឃឹម​ថា ការ​នាំ​ចេញ​អង្ករ​នឹង​កើននៅ​​ក្នុង​ត្រីមាស​ទីមួយ ប៉ុន្តែ​យើង​សង្ឃឹម​ទៅ​លើ​ត្រី​មាស​ទីពីរ​ ព្រោះ​ពេល​នោះ​យើង​ប្រមូល​ផល​ ហើយ​បរិមាណ​អង្ករ​នាំ​ចេញ​នឹង​កើន​ឡើង​។ តម្លៃ​ស្រូវ​ក្នុង​ស្រុក​ក៏​នឹង​កើន​ឡើង​ ព្រោះ​តែ​អង្ករ​ឡើង​ថ្លៃ​» ឧកញ៉ា​ … Read more

មុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ នឹង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​ឆាប់​ៗ​ខាងមុខ

កាល​ពី​ព្រឹក​ថ្ងៃទី 07 វិច្ឆិកា ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធីបតី ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យដំណើរការសាកល្បងមុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ ដែលប្រារព្ធឡើងក្រោមអធីបតីភាព ឯកឧត្តម ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) រួម​នឹងវត្តមាន លោក Till Ahnert ប្រធានគម្រោង DGMT នៃ Arise Plus Cambodia ក៏​ដូច​ជា​មន្ត្រី និង​បុគ្គលិក​ពាក់ព័ន្ធ។ សិក្ខាសាលានេះធ្វើ​ឡើង​ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក្នុង​បំណង​កាត់បន្ថយពេលវេលានៃការបញ្ចេញទំនិញ និងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត។ អ.គ.រ សហការជាមួយនឹង GIZ/Arise+ Cambodia បាននិងកំពុងរៀបចំនីតិវិធី និងមុខងារប្រព័ន្ធសម្រាប់អនុវត្តការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing) ហើយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនាពេលដ៏ខ្លីខាងមុខនេះ។

សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន ចុះហត្ថលេខាលើគម្រោងចំនួនបី​

(ប្រទេសចិន) – សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈយោគយល់គ្នាចំនួន​បី​ នៅ​ក្នុង​ឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី​នៅ​ប្រទេស​ចិន​។ នារសៀល​ថ្ងៃទី 17 ខែតុលា ឆ្នាំ 2023 ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើគម្រោងចំនួនបី រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ យោង​តាម​ទំព័របណ្ដាញ​សង្គម​របស់​សភាពាណិជ្ជកម្ម​កម្ពុជា គម្រោងទាំងបីដែលត្រូវបានចុះហត្ថលេខារួមមាន៖ ទីមួយ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ទីពីរ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ទីបី-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ … Read more

ស្ពានកោះពេជ្រ-កោះនរា នឹង​ត្រូវ​បាន​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​នៅខែក្រោយ

ស្ពានកោះពេជ្រ-កោះនរា ដែល​ស្ថិត​ក្នុង​រាជធានីភ្នំ​ពេញ​ត្រូវបានតភ្ជាប់រួច​រាល់​ ហើយ​គ្រោងនឹងត្រូវ​​សម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី 27 តុលា 2023។ ដំណឹង​ខាងលើ​នេះ​គឺ​យោង​ទៅ​តាមពិធីភ្ជាប់ស្ពានដែល​ត្រូវ​បាន​ប្រារព្ធឡើងកាល​ពី​ថ្ងៃ​ទី 13 កញ្ញា 2023 ក្រោមអធិបតីភាពឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។ ស្ពានបេតុង​ខ្សែ​កាប​កោះពេជ្រ-កោះនរានេះ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និង​ខណ្ឌ​ចំការមន ​រាជធានីភ្នំពេញ។ ស្ពាន​នេះ​មានបណ្តោយប្រវែង 824 ម៉ែត្រ ទទឹងប្រវែង 24.5 ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ 60 ម៉ែត្រចំនួនពីរ​ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ នៅរដូវ​វស្សា កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរណ៍​ មានកម្ពស់អប្បបរមា 8 ម៉ែត្រ។ ស្ពានកោះពេជ្រ​-កោះនរា មានគន្លង​ចរាចរណ៍​ទ្វេរទិស ពីរទៅ និង​ពីរមក ក្នុង​នោះគន្លងនីមួយៗមានទទឹង 3.25 ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្ត មួយ​ទៅ​ មួយ​មក ដែលមានទទឹង 1.25 ម៉ែត្រ។ ស្ពាន​នេះ​ត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ … Read more

ក្លឹប​បាល់ទាត់​វិសាខា​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បាល់ទាត់​ថ្មី

កាលពី​ថ្ងៃទី 30 ឧសភា​កន្លងទៅ ថ្នាក់ដឹកនាំ​ក្លឹប​បាល់ទាត់​វិសាខា​បានរៀបចំ​ពិធីសូត្រមន្ដ ក្រុង​ពាលី និង​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​វិសាខា (The Dream Visakha Training Center) ដែលមាន​ទីតាំង​ក្នុងភូមិ​អក​រំដួល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (ផ្លូវ​ថ្មី​ទំនប់​កប់​ស្រូវ)។ យោងតាម​ព័ត៌មាន​ពី​ក្លឹប​វិសាខា ពិធី​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ ញ៉ែម សា​ខន ស ខេង និង​លោកជំទាវ​ឧកញ៉ា​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ព្រមទាំង​លោកជំទាវ កែ សួន​សុ​ភី ប្រធាន​ក្លិប​កីឡាបាល់ទាត់​វិសាខា រួមទាំង​គណៈ​គ្រប់គ្រង​ក្លឹប បុគ្គលិក និង​ក្រុមការងារ​គ្រូ​ផងដែរ។ នៅលើ​ទំព័រ​បណ្ដាញ​សង្គម ក្លឹប​នេះ​បានសរសេរថា «ពួកយើង​សង្ឃឹមថា The Dream Visakha Training Center នឹង​ក្លាយជា​ផ្នែក​មួយ ដើម្បី​រួមចំណែក​ផលិត​ធនធាន​កីឡាករ-កីឡាការិនី និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​នា​ថ្ងៃ​អនាគត»៕

អ៊ីវ៉ា ភ្ញាក់ផ្អើលខ្លាំងនឹងដំណឹងថា នាងមានសុទ្ធតែឧកញ៉ាតាមសុំស្នេហ៍

ភ្នំពេញៈ ខណៈ​ប្រជា​ប្រិយ​ភាពខ្លួន​កំពុង​តែ​​​ឆក់​យក​​ចិត្ត​មហាជន​គាំទ្រ​ដោយ​ទឹក​ដម​សំនៀងរបស់​​កញ្ញា ​អ៊ីវ៉ា តារា​ចម្រៀង​រះ​នៅ​កំពូល​ក្នុង​ទ្រនំ​សាន់ដេ និង​ល្បី​ខ្លាំង​ជា​ទេព​ធីតា​សម្ផស្ស​មាន​មន្ត​ស្នេហ៍ អន្ទង​ស្នេហ៍​​បុរសៗ​ឲ្យ​លង់​ស្នេហ៍​ច្រើន​នាក់ ហើយ​ថ្មីៗ​នៅ​លេច​ឮ​ព័ត៌មាន​ថា នាង​​មាន​ឧកញ៉ា​ច្រើន​នាក់​តាម​ដាក់​ពាក្យ​សុំ​ស្នេហ៍ និង​ប្រកាស​ទ្រព្យ​ធន​ដើម្បី​ត្រៀម​ជំនួនជូន​នាង​ទៀត​ផង​បើ​ត្រូវ​ចិត្ត​​។​​ ដោយ​ឡែក​ដំណឹង​នេះ​គឺ​ផ្ទុយ​ស្រឡះតែម្តង​​ ខណៈ​សូម្បី​តែ​​នាង​ខ្លួនឯង​​ផ្ទាល់ កញ្ញា អ៊ីវ៉ា មាន​កំណើត​ពី​ទឹកដី​ខេត្តកំពង់ស្ពឺ ជា​តារា​ចម្រៀង​​​សម្លេង​​​ស្រទន់​ប្រចាំ​ផលិត​កម្ម​សាន់ដេ​​​ ក៏​ភ្ញាក់​ផ្អើល​នឹង​ព័ត៌មាន​នេះ​ទៀត​​​ផង​ដោយ​ថ្មីៗ​នេះក៏​​​ស្រាប់​តែ​មាន​ពាក្យ​រ​ន្ទឺ​នេះ​ឡើង​​​។ តែ​យ៉ាង​ណា​​តារាចម្រៀង​រូបនេះ ​ក៏​ហាក់​សម្តែង​ការ​ភ្ញាក់​ផ្អើល​និង​ព័ត៌មាន ​បង្ហាញ​ពី​ខ្លួន​មាន​មន្ត​ស្នេហ៍​​នោះ ​ខណៈ​នាងក៏​បាន​បង្ហោះបង្ហើរ​សារ​ជា​សា​ធារ​ណៈ​​​ក្នុង​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មហា​ជន​គិត​ថា ទំនង​​ជា​នាង​ធុញ​​​​ទ្រាន់​នឹង​ស្នេហា​តាម​រញ៉េ​រញ៉ៃ​នោះ​ហើយ​បាន​ជា​នាង​ពោល​បែប​នោះ។ កញ្ញា អ៊ីវ៉ាសរសេរ​​ក្នុង​ហ្វេសប៊ុក​របស់​នាង​ថា៖​ «ដឹង​ស្អី​ទេ​​លោក​អើយ!​លោក​ហើយ​!ក៏​សំបូរ​ឧកញ៉ា​មក​ពី​ណា​ច្រើន​​ម្ល៉េះ​បើ​រាល់​ថ្ងៃ​រក​តែ​អ្នក​ធំ​មួយ​មក​ធ្វើ​ជា​គូស្នេហ៍​មិន​បាន​ផង»។ តារា​ចម្រៀង​ស្រី​សាច់​ស​ខ្ចី​ញេញ​ អ៊ីវ៉ា បន្ត​ថា៖ «បើ​ឲ្យ​ខ្ញុំ​មិន​នឿយ​ណាយ​នឹង​ព័ត៌​មាន​​​នេះ​ម៉េច បើ​ពេល​នេះ​ រក​តែ​ស្នេហា​ជាមួយ​អ្នក​ធម្មតា គ្មាន​ផង ​បែរ​​ជា​ល្បី​តែ​នឹង​រឿង​ឧក​ញ៉ា​​តាម​​ស្នេហ៍​ទៅ​វិញ។ មិន​គិត​ថា​យ៉ាងណា​ទេ​ នៅ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​ចង់​គិត​រឿង​ដូច​អ្វី​ដែល​ល្បី​កន្លង​មក​ទេ»៕​