សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ជំងឺ​ផ្ដាសាយ Cold Out ដែល​កំពុង​ត្រូវបាន​​ដាក់លក់​ក្នុង​ទីផ្សារ ពិសេស​គឺ​នៅ​ប្រទេស​អ៊ីរ៉ាក់ ដោយសារ​មាន​ផ្ទុក​ជាតិពុល​ក្នុង​កម្រិត​ខ្ពស់។ កាលពី​ថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំ​ស៊ី​រ៉ូ​ក្អក​​កំពុង​ដាក់លក់​នៅ​អ៊ីរ៉ាក់ ដែល​បន្ទប់ពិសោធន៍  Fourrts នៅ​ប្រទេស​ឥណ្ឌា ផលិត​ឱ្យ​ក្រុមហ៊ុន Dabilife Pharma មាន​ផ្ទុក​សារធាតុពុល​កម្រិត​ខ្ពស់។ ជាក់ស្ដែង ទំនិញ​នេះ​មាន​ផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈ​បរិមាណ​សុវត្ថិភាព​ដែល​ត្រូវបាន​អនុញ្ញាត​​សម្រាប់​សារធាតុ​ទាំងពីរ​នេះ​គឺ 0.1%។ WHO បន្ថែមថា អ្នក​ផលិត និង​អ្នក​ចែកចាយ​មិនអាច​ធានា​អំពី​សុវត្ថិភាព និង​គុណភាព​របស់​ផលិតផល។ នេះ​គឺជា​សេចក្ដីប្រកាស​ថ្មី​បំផុត​នៅក្នុង​ការព្រមាន​ជាច្រើន​ដែល​ត្រូវបាន​ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​លើកឡើង​អំពី​ប្រភេទ​ថ្នាំ​គុណភាព​ទាប​ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា និង​ត្រូវបាន​ដាក់លក់​លើ​ពិភព​លោក។ មុន​នោះ មាន​ថ្នាំ​ស៊ី​រ៉ូ​យ៉ាងតិច 5 ប្រភេទ ស្ថិតក្នុង​ការស៊ើបអង្កេត​ ដោយ​មាន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​ផលិត​នៅ​ឥណ្ឌា។ Propylene glycol មិន​ពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol … Read more

ក្រុម​ប្រដាប់អាវុធ​រដ្ឋ​អ៊ីស្លាម (IS) ​បញ្ជាក់ថា មេបញ្ជាការ​កំពូល​ត្រូវបាន​គេ​សម្លាប់

ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម (IS) បានទទួល​ស្គាល់​ការស្លាប់​របស់​មេដឹកនាំ​កំពូល Abu Hussein al-Husseini al-Qurashi ហើយក៏​ប្រកាសថា បាន​ជ្រើសតាំង​មេដឹកនាំ​ថ្មី​រួចហើយ។ នៅក្នុង​សារ​ជា​សំឡេង​​មិនមាន​ថ្ងៃខែ​ដែល​ត្រូវបាន​បង្ហោះ​លើ Telegram កាលពី​ថ្ងៃទី 03 សីហា អ្នកនាំពាក្យ​របស់​ក្រុម​ប្រដាប់អាវុធ​ដែល​ហៅ​ខ្លួនឯង​ថា អង្គការ​រដ្ឋ​អ៊ីស្លាម (Islamic State) បាន​និយាយថា Qurashi ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​​គ្នា​ជាមួយនឹង Hayat Tahrir al-Sham (HTS) ដែលជា​ក្រុម​អ៊ីស្លាម​មួយ​ក្រុម​ផ្សេង​ទៀត​ កំពុងកាន់​អំណាច​នៅ​មូលដ្ឋាន​របស់​ក្រុមប្រឆាំង​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី។ «មេដឹកនាំ Qurashi ត្រូវបាន​គេ​សម្លាប់​នៅពេល HTS ព្យាយាម​ចាប់ខ្លួន​លោក​ជា​ចំណាប់ខ្មាំង។ លោក​បាន​ប្រយុទ្ធ​តតាំង​នឹង​ពួកវា​រហូតដល់​បាត់បង់​ជីវិត​ដោយសារតែ​របួស» អ្នកនាំពាក្យ​របស់ IS ឱ្យដឹង​ដូច្នេះ និង​បាន​ចោទថា HTS បានបង្ហាញ​ទីតាំង​ប្រាប់​ក្រុម​ស៊ើបការណ៍​សម្ងាត់​តួ​ក​គី។ យោងតាម​អ្នកនាំពាក្យ​ខាងលើ Abu Hafs al-Hashimi al-Qurashi ត្រូវបានតែងតាំង​ជំនួស Qurashi ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​លើសពីនេះ។ នេះ​ទំនងជា​សេចក្ដីប្រកាស​ផ្លូវការ​ដំបូង​របស់ IS ស្ដីពី​ការស្លាប់​របស់ Qurashi រាប់​ចាប់តាំងពី​តួ​ក​គី​ប្រកាស​កាល​ពី​ខែមេសា​ថា កងកម្លាំង​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី​បានសម្លាប់​មេដឹកនាំ​រូបនេះ​នៅ​ប្រទេស​ស៊ី​រី។ Abu Hussein … Read more

អាម៉េរិកកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ IS នៅប្រទេសស៊ីរី

សហរដ្ឋអាម៉េរិកបានឱ្យដឹងថា បានកម្ចាត់មេដឹកនាំជាន់ខ្ពស់មួយរូបរបស់អង្គការភារវកម្មរដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរី ក្រោយពីការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះគ្មានមនុស្សបើក (UAV)។ ការវាយប្រហារតាមអាកាសកាលពីថ្ងៃទី 07 កក្កដា បានកម្ចាត់ Osam al-Muhajer មេដឹកនាំរបស់ក្រុមដែលហៅខ្លួនឯងថា អង្គការរដ្ឋអ៊ីស្លាម (IS) នៅភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមបញ្ជាការដ្ឋានកងទ័ពអាម៉េរិក (CENTCOM) ប្រកាសកាលពីថ្ងៃទី 09 កក្កដា 2023។ «យើងបាននិយាយយ៉ាងច្បាស់ថា យើងនៅតែសន្យាថាកម្ចាត់ IS ទាំងអស់នៅទូទាំងតំបន់។ IS នៅតែជាការគំរាមកំហែង មិនត្រឹមតែក្នុងតំបន់ ប៉ុន្តែនៅឆ្ងាយជាងនេះទៅទៀត» មេដឹកនាំរបស់ CENTCOM លោក Michael Kurilla បញ្ជាក់ដូច្នេះ។ យោងតាម CENTCOM ក្នុងការវាយប្រហារខាងលើ ពុំមានជនស៊ីវិលណាម្នាក់បានស្លាប់ ប៉ុន្តែកងកម្លាំងនេះ «កំពុង​វាយតម្លៃរបាយការណ៍អំពីការបាត់បង់ធនធានមនុស្ស»។ CENTCOM ឱ្យដឹងថា យុទ្ធនាការវាយប្រហារត្រូវបានធ្វើឡើងដោយ UAV MQ-9 Reaper ជាយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលត្រូវបានយន្តហោះចម្បាំងរុស្ស៊ីរំខានជិតពីរម៉ោងមុននោះ។ រុស្ស៊ីគឺជាសម្ព័ន្ធមិត្តសំខាន់របស់ប្រធានាធិបតីស៊ីរី Bashar al-Assad។ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិកាលពីខែកុម្ភៈ បានឱ្យដឹងថា IS មានសមាជិក និងអ្នកគាំទ្រប្រហែលពី … Read more

ឆេះមន្ទីរពេទ្យព្យាបាលជំងឺ COVID-19 បណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 42 នាក់

អ៊ីរ៉ាក់៖ មន្ទីរពេទ្យ​មួយ​ដែលមាន​ជំនាញ​ក្នុងការ​ព្យាបាល​ជំងឺ COVID-19 នៅ​ទីក្រុង Nassiriya បាន​ជួប​គ្រោះ​អគ្គិភ័យ បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ 100 នាក់ ត្រូវ​រងរបួស និង​បាត់​បង់ជីវិត។ អគ្គិភ័យ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី 12 ខែកក្កដា នៅ​មន្ទីរពេទ្យ al-Hussain នាទី​ក្រុង Nassiriya ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់​នេះ បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 42 នាក់ បាន​ស្លាប់ និង​ជាង 60 នាក់ រងរបួស។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ ត្រូវបាន​គេ​ជឿថា កើតឡើង​ដោយសារ​ការផ្ទុះ​បំពង់​អុកស៊ីហ្សែន។ ចំនួន​អ្នកស្លាប់ អាច​កើនឡើង​បន្តទៀត ដោយសារ​មាន​មនុស្ស​ជាច្រើន​កំពុង​បាត់​ខ្លួន​នៅឡើយ។ ក្រុមមន្ត្រី​មូលដ្ឋាន បានឱ្យដឹងថា សកម្មភាព​ជួយសង្គ្រោះ ត្រូវបាន​ធ្វើឡើង​មិន​ឈប់ឈរ ក្រោយពី​អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង ប៉ុន្តែ ដោយសារ​ផ្សែង​ក្រាស់​ខ្លាំង ដំណើរការ​ជួយសង្គ្រោះ ក៏ត្រូវ​ជួប​ការលំបាក។ របាយការណ៍​បឋមរ​បស់​ប៉ូលិស បានឱ្យដឹងថា បំពង់​អុកស៊ីហ្សែន​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 បាន​ផ្ទុះ និង​បណ្ដាលឱ្យ​កើតមាន​អគ្គិភ័យ​នេះ។ នេះ​គឺជា​ករណី​ឆេះ​មន្ទីរពេទ្យ​ទី​ពីរ​នៅ​ប្រទេស​នេះ ក្នុង​រយៈពេល 3 ខែ​កន្លង។ កាលពី​ខែមេសា មន្ទីរពេទ្យ Ibn … Read more