សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» ផ្តល់ភាពងាយស្រួលដែលអតិថិជនមិនធ្លាប់ដឹង

សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» ជាសេវាហិរញ្ញវត្ថុមួយប្រភេទ ដែលអនុញ្ញាតឲ្យអតិថិជន និងសាធារណជនទូទៅដែលធ្លាប់ ឬមិនធ្លាប់ប្រើសេវាធនាគារពីមុនមកជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារផ្សេងទៀត អាចធ្វើប្រតិបត្តិការសេវាធនាគារបាន តាមរយៈទូរស័ព្ទចល័តដែលដំណើរការនៅលើស្មាតហ្វូនដែលមានប្រព័ន្ធដំណើរការ Android និង iOS។ លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា សេវាកម្មយូនីធីទាន់ចិត្តគឺជាសេវាកម្មទូទាត់សាច់ប្រាក់តាមរយៈទូរស័ព្ទដៃស្មាតហ្វូន សម្រាប់ការទិញទំនិញនៅលើទីផ្សារគ្រប់ប្រភេទ មិនថាតែទំនិញនៅតាមផ្សារទំនើបនោះទេ សូម្បីតែអ្នកលក់អីវ៉ាន់ចាប់ហួយនៅតាមផ្សារ ឬនៅតាមផ្ទះក៏អាចទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃបានដែរ ដោយគ្រាន់តែអ្នកលក់ និងអ្នកទិញភ្ជាប់សេវាកម្មប្រើប្រាស់កម្មវិធីសេវាអេស៊ីលីដាយូនីធីទាន់ចិត្តនេះប៉ុណ្ណោះ។ លោកស្រីបញ្ជាក់ថា «ឧទាហរណ៍ បើសិនជាអ្នកទិញគាត់បានភ្ជាប់សេវាកម្មសេវាអេស៊ីលីដាយូនីធីទាន់ចិត្តនេះហើយ នៅពេលគាត់ទៅទិញអីវ៉ាន់នៅផ្សារ គឺគាត់គ្រាន់តែកាន់ទូរស័ព្ទដៃស្មាតហ្វូនទៅជាមួយ ដោយមិនចាំបាច់យកលុយជាប់តាមខ្លួនក៏បានដែរ ហើយពេលទូទាត់សាច់ប្រាក់គាត់អាចបាញ់ចំនួនទឹកប្រាក់ ដែលគាត់បានទិញចូលទៅគណនីរបស់អ្នកលក់នោះ ទឹកប្រាក់នឹងលោតសារបង្ហាញថា ទឹកប្រាក់នោះបានចូលក្នុងទូរស័ព្ទដៃរបស់អ្នកលក់នោះហើយ»។ លោកស្រីបន្ថែមថា «ការប្រើសេវាកម្មនេះ គឺមានសុវត្ថិភាពខ្លាំងមិនខ្លាចចោរឆក់ ឬអំពើចោរកម្មផ្សេងៗនោះទេ ទោះជាទូរស័ព្ទបាត់ក៍គេមិនស្គាល់លេខកូដដកយកប្រាក់ពីគណនីរបស់យើងបានដែរ លើសពីនេះវាមិនមានការឆ្លងមេរោគ ដូចការប្រើប្រាស់ជាលុយសុទ្ធក្នុងការទូទាត់ថ្លៃទំនិញ តាមផ្សារដូចបច្ចុប្បន្ននោះទេ ព្រោះថា ការទិញត្រីសាច់ពេលណាដៃយើងចាប់កាន់លុយហើយ វាប្រាកដជាប្រឡាក់ជាប់មេរោគមកជាមួយមិនខាន»។ ក្រៅតែពីការទូទាត់ថ្លៃទំនិញ បង់វិក្កយបត្រទឹកភ្លើង ឬទិញកាតទូរស័ព្ទ បង់ថ្លៃអ៊ីនធឺណិត បង់ថ្លៃសាលារៀន បង់ថ្លៃម៉ូតូឌុប ឬតាក់ស៊ីផ្សេងៗហើយនោះ … Read more