អ្នកជំនាញការផ្នែកជំងឺសួតរបស់ប្រទេសចិន បានបង្ហើបឱ្យដឹងថា ផ្សារលក់អាហារសមុទ្រក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ ប្រទេសចិន អាចមិនមែនជាប្រភពកំណើតនៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីតែមួយកន្លែងទេ។
កាលពីថ្ងៃទី29 មករា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍ថា លោក ហួង ឆៅលីន អគ្គនាយករងមន្ទីរពេទ្យវូហាន ជីន យីនតាន់ បានផ្ដល់បទសម្ភាសជាមួយទស្សនាវដ្តី Caixin ថា អាចនឹងមានទីកន្លែងផ្សេងទៀតដែលចម្លងមេរោគនេះមកមនុស្ស។
ទាំងអស់នេះ មន្ទីពេទ្យវូហាន ជីន យីនតាន់ គឺជាមន្ទីរពេទ្យមួយដែលទទួលអ្នកជំងឺឆ្លងមេរោគវីរុសកូរ៉ូណាច្រើនជាងគេ ខណៈដែលលោក ហួង ឆៅលីន និងក្រុមការងារបានបញ្ចេញរបាយការណ៍ពាក់ព័ន្ធនឹងលទ្ធផលស្រាវជ្រាវថ្មីបំផុតមួយតាមរយៈព័ត៌មានពីគ្លីនិករបស់អ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី 41នាក់ដំបូងនៅក្នុងព្រឹត្តិបត្រព័ត៌មាន Lancet ដែលជាព្រឹត្តិបត្រខាងវេជ្ជសាស្ត្រលំដាប់ពិភពលោក។ ដោយអ្នកជំងឺដំបូងគេដែលបានបញ្ជូនចូលមកមន្ទីរពេទ្យរបស់លោក ហួង កាលពីថ្ងៃទី1 ខែធ្នូ ឆ្នាំ2019 នោះ បានឱ្យការណ៍ថា មិនដែលបានទៅផ្សារលក់អាហារសមុទ្រហួណាន ក្នុងទីក្រុងវូហានទេ ហើយក្រុមគ្រួសាររបស់អ្នកជំងឺនោះក៏មិនមានអាការគ្រុនក្ដៅ ឬមានអាការរោគខាងប្រព័ន្ធដង្ហើមដែរ។
ក្នុងចំណោមអ្នកជំងឺ 3នាក់ដែលបានចូលមកព្យាបាលកាលពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2019 ក្នុងនោះមាន 2នាក់ ក៏មិនដែលបានទៅផ្សារលក់អាហារសមុទ្រហួណានដូចគ្នា តែតាមរយៈអ្នកជំងឺទាំងអស់ដែលបានបញ្ជាក់ខាងលើនោះ មានតែ 27នាក់ប៉ុណ្ណោះដែលបានទៅផ្សារលក់អាហារសមុទ្រហួណាន ដែលជាប្រភពសាយភាយមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ។
លោក ហួង បានថ្លែងថា នៅពេលពិចារណាតាមរយៈស្ថានការណ៍ជារួមហើយនោះ ផ្សារលក់អាហារសមុទ្រខាងលើ អាចមិនមែនជាប្រភពកំណើតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីតែមួយកន្លែងទេ គឺអាចនឹងមានកន្លែងចម្លងមេរោគនេះជាច្រើនផ្សេងទៀត ក៏អាចថាបានដែរ៕




យោងតាមទំព័រ Miamiherald របស់អាមេរិកបានធ្វើឱ្យយើងដឹងថា ចំនួនលើកនៃការស្វែងរកពាក្យ “corona” មានច្រើននៅ Iowa និង Oklahoma ខណៈដែលអ្នកស្រុក Connecticut, New Hampshire និង New Mexico កំពុងស្វែងរកយ៉ាងច្របូកច្របល់វាងស្រាបៀរ និងមេរោគ corona មួយនេះ។ ចំណែកអ្នកស្រុកអូស្ដ្រាលី ឥណ្ឌា និងកាណាដាវិញ ក៏កំពុងស្វែងរកពាក្យដែលទាក់ទងនឹងស្រាបៀរ corona នេះដែរ។
ការច្រឡំបែបនេះក៏ធ្លាប់បានកើតឡើងកាលពីទសវត្សរ៍ឆ្នាំ1980 ម្ដងដែរ ដែលកាលនោះជម្ងឺអេដស៍ (AIDS) បានឆ្លងរាលដាលទូទាំងពិភពលោក បណ្ដាលឱ្យក្រុមហ៊ុនផលិតស្ករគ្រាប់សម្រកទម្ងន់ Ayds ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះវាមានឈ្មោះដែលអានទៅ មានសំនៀងដូចទៅនឹងជំងឺអេដស៍ដែរ។
ទីភ្នាក់ងារសារព័ត៌មាន Aljazeera និង Metropoltv បានសរសេរថា ពាក្យ corona នេះ ត្រូវបានគេហៅតាមភាសាឡាតាំង (the Latin word) ដែលមានន័យថា “មកុដ” ឬ “រស្មី”។ នៅក្នុងកែវពង្រីក មីក្រូទស្សន៍អេឡិចត្រុង រូបភាពរបស់មេរោគ corona មានសភាពស្រដៀងនឹងរស្មីនៃព្រះអាទិត្យ។
បណ្ឌិត Dana Hawkinson ជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ Kansas បានអះអាងថា មេរោគ corona មិនមានទំនាក់ទំនងអ្វីជាមួយនិងស្រាបៀរ corona នោះឡើយ៕


ក្រុមបុគ្គលិកពេទ្យទាំង 142នាក់នេះ មកពីមន្ទីរពេទ្យ 6កន្លែង ជាចម្បងគឺជាគ្រូពេទ្យរបស់មន្ទីរពេទ្យលំដាប់លេខ1 ក្នុងបណ្ដាញសាខារបស់មហាវិទ្យាល័យវេជ្ជសាស្ត្រ ស៊ីនចៀង ក្នុងមណ្ឌល អ៊ុរុម ទីក្រុងឯករបស់តំបន់ស្វយ័ត ស៊ីនចៀង អ៊ុយគូ ភាគឦសានប្រទេសចិន ដែលភាគច្រើនជាគ្រូពេទ្យ គិលានុបដ្ឋាក និងក្រុមមន្ត្រីជំនាញពីសាខាផ្សេងៗ ដូចជា ជំនាញស្ដារស្ថានភាពអាក្រក់នៃប្រព័ន្ធដកដង្ហើម និងសាខាបំបាត់ និងទប់ស្កាត់ជំងឺឆ្លង ជាដើម។
នៅពេលយន្តហោះចុះចតភ្លាម រថយន្តBus 5គ្រឿង និងរថយន្តសង្គ្រោះ 20គ្រឿងដែលបានត្រៀមរួចជាស្រេចនៅក្នុងអាកាសយានដ្ឋាននោះ បាននាំអ្នកដំណើរទាំងអស់ទៅពិនិត្យសុខភាពម្ដងទៀត។ ទាំងអស់គ្នានឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីពិនិត្យមើលអាការរយៈពេល 14ថ្ងៃ។








ការប្រឆាំងតវ៉ាយ៉ាងដាច់ណាត់របស់អ្នកដំណើរជនជាតិជប៉ុនខាងលើ បានបណ្ដាលឱ្យជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ចិន Southern Airlines ដែលនឹងហោះចេញពីក្រុង Nagoya នៃប្រទេសជប៉ុន ទៅកាន់ទីក្រុងស៊ាងហៃ ប្រទេសចិន ត្រូវពន្យារពេលដល់ទៅ 5ម៉ោង កាលពីថ្ងៃទី28មករាកន្លងទៅ។
ក្រុមអ្នកដំណើរបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍នេះ ដកអ្នកដំណើរដែលជាអ្នកស្រុក Wuhan ទាំង 16នាក់នោះចេញពីជើងហោះហើរនេះ។ បញ្ហានេះ បានអូសបន្លាយពេលរហូតដល់មានវត្តមានរបស់បុគ្គលិកស្ថានទូតចិននៅ Nagayo។ ចុងក្រោយ អ្នកដំណើរជនជាតិជប៉ុនទាំងអស់ ក៏ព្រមឡើងយន្តហោះ និងហោះឆ្ពោះទៅកាន់ស៊ាងហៃ ប្រទេសចិន។
សូមបញ្ជាក់ថា ទីក្រុង Wuhan នៃខេត្ត Hebei ប្រទេសចិន ត្រូវបានអាជ្ញាធរប្រកាសបិទទ្វារ បន្ទាប់ពីអាសន្នរោគ Corona បានផ្ទុះឡើង។ ប៉ុន្តែ ប្រជាជននៅក្នុងទីក្រុងនេះ ប្រមាណជា 5លាននាក់ បានចាកចេញទៅកាន់តំបន់ផ្សេងៗក្នុងពិភពលោក ក្នុងនោះមានអ្នកស្រុក Wuhan ប្រហែលជាង 3,000នាក់ បានមកកាន់កម្ពុជា។

តាមសេចក្ដីរាយការណ៍នៃសារព័ត៌មាន CNBC និង Bloomberg បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសចិនមានអ្នកឆ្លងមេរោគ Corona កើនឡើងដល់ជាង 6,000ករណី ដោយសារព័ត៌មានទាំង2 ខាងលើបានបញ្ជាក់ថា ចំនួននេះរួមទាំងកោះតៃវ៉ាន់ផងដែរ។
សម្រាប់តែក្នុងតំបន់ Hubei (ចិនដីគោក)មួយ ត្រូវបានគេរាយការណ៍ជាផ្លូវការថា មានអ្នកឆ្លងមេរោគនេះចំនួន 3,554ករណី និងស្លាប់ 125ករណី។