COVID-19 នៅតែបន្តឆ្លងរាលដាលខ្លាំងនៅទូទាំងពិភពលោក ពិសេសគឺអឺរ៉ុប និងសហរដ្ឋអាមេរិក ធ្វើឱ្យតួលេខនៃករណីឆ្លងសរុបឡើងដល់ជិត800,000នាក់ ក្នុងនោះមានជិត38,000នាក់បានបាត់បង់ជីវិត។
ពិភពលោកទាំងមូល មានអ្នកឆ្លងមេរោគCOVID-19 ចំនួន784,314ករណី និងស្លាប់ចំនួន37,638ករណី។ ទ្វីបអឺរ៉ុបមានអ្នកស្លាប់26,674ករណី គឺប្រមាណជា2/3 នៃអ្នកស្លាប់សរុប។ អ៊ីតាលីគឺជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេបង្អស់ក្នុងពិភពលោក។
សហរដ្ឋអាមេរិក៖ ប្រទេសនេះបានរកឃើញអ្នកជំងឺកូរ៉ូណាថ្មី 18,089ករណី និងស្លាប់412ករណីបន្ថែមទៀត ធ្វើឱ្យអ្នកជំងឺសរុបឡើងដល់163,807ករណី និងស្លាប់ឡើងដល់3,008ករណី។ ប្រទេសនេះ នៅតែបន្តជាសម្បុកមេរោគធំជាងគេក្នុងពិភពលោក។
អ៊ីតាលី៖ ប្រទេសនេះទើបបានរកឃើញអ្នកជំងឺថ្មី4,050ករណី និងស្លាប់812ករណីបន្ថែមទៀត។ ចំនួនអ្នកជំងឺសរុប101,739នាក់ និងស្លាប់សរុប11,591នាក់។ អត្រានៃការស្លាប់ដោយសារCOVID-19 នៅអ៊ីតាលី ជិតស្មើនឹង11.4% គឺខ្ពស់ជាងទ្វេដងបើធៀបនឹងអត្រានៃការស្លាប់ដោយសារវីរុសកូរ៉ូណានៅទូទាំងពិភពលោក។
អេស្ប៉ាញ៖ អ្នកជំងឺថ្មី7,846នាក់ អ្នកជំងឺសរុប87,956 នាក់ អ្នកស្លាប់ថ្មី913នាក់ អ្នកស្លាប់សរុប7,716នាក់។ តួលេខនេះបានធ្វើឱ្យអេស្ប៉ាញលោតរលងប្រទេសចិន ដើម្បីក្លាយជាសម្បុកមេរោគធំបំផុតទី3ក្នុងពិភពលោក។
អាល្លឺម៉ង់៖ អ្នកជំងឺថ្មី4,450នាក់ និងជំងឺសរុប66,885នាក់ អ្នកស្លាប់ថ្មី104នាក់ អ្នកស្លាប់សរុប645នាក់។ ប្រទេសនេះគឺជាសម្បុកមេរោគធំទី3នៅអឺរ៉ុប បន្ទាប់ពីអ៊ីតាលី និងអេស្ប៉ាញ។
អ៊ីរ៉ង់៖ ប្រទេសនេះបន្តជាសម្បុកមេរោគធំជាងគេលំដាប់ទី2នៅអាស៊ី ដោយមានអ្នកជំងឺថ្មី3,186នាក់ អ្នកជំងឺសរុប41,495នាក់ អ្នកស្លាប់ថ្មី117នាក់ និងអ្នកស្លាប់សរុប2,757នាក់។
ប្រទេសចិន និងកូរ៉េខាងត្បូង មិនទាន់ប្រកាសអំពីតួលេខពាក់ព័ន្ធនឹងវីរុសកូរ៉ូណានេះនៅឡើយ ប៉ុន្តែ តួលេខចុងក្រោយរបស់ចិនបង្ហាញថា មានអ្នកជំងឺសរុប81,518ករណី និងស្លាប់សរុប3,305ករណី។ ចំណែកប្រទេសកូរ៉េខាងត្បូងវិញ មានអ្នកជំងឺសរុបមាន9.661នាក់ និងអ្នកស្លាប់សរុប158នាក់។
តំបន់អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ីជាសម្បុកមេរោគធំទី1ក្នុងតំបន់នេះ ដោយមានអ្នកជំងឺសរុប2,626នាក់ និងស្លាប់សរុប37នាក់។ ចំណែកឥណ្ឌូនេស៊ីវិញ បានក្លាយជា ”វាលពិឃាត” របស់ COVID-19 ធំបំផុតនៅក្នុងតំបន់នេះ ដោយមានអ្នកស្លាប់សរុប122នាក់ ក្នុងចំណោមអ្នកជំងឺ1,414នាក់ ហើយអត្រានៃការស្លាប់ដោយសារវីរុសនេះគឺ 8.6%។
ហ្វីលីពីន និងប្រទេសថៃ សុទ្ធតែមានអ្នកឆ្លងមេរោគលើសពី1,500នាក់ ប៉ុន្តែ ចំនួនករណីស្លាប់នៅប្រទេសទាំង2នេះ ខុសគ្នាឆ្ងាយណាស់ ពោលគឺហ្វីលីពីនមានអ្នកស្លាប់78នាក់ ចំណែកប្រទេសថៃមានតែ9នាក់។ COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេសទាំង11 នៃតំបន់អាស៊ីអាគ្នេយ៍នេះ៕
ប្រភព៖ សារព័ត៌មានបរទេស



Bennett និយាយថា “បុគ្គលិកពេទ្យម្នាក់នោះ បានលើកទូរស័ព្ទនៅចំពោះមុខម្ដាយខ្ញុំ ហើយខ្ញុំអាចមើលឃើញ និងដឹងអំពីដង្ហើមរបស់គាត់។ ពេលនោះ ខ្ញុំអាចនិយាយពាក្យថា “លា” ទៅកាន់ម្ដាយខ្ញុំ ហើយថា ខ្ញុំស្រឡាញ់ និងអាណិតម្ដាយខ្លាំងណាស់”។


– មេរោគកូវីដ-19 ជាមេរោគវីរុសក្នុងត្រកូលកូរ៉ូណាវីរុស មានទំហំតូចខ្លាំងណាស់ មិនអាចមើលឃើញដោយភ្នែកទទេ ឬដោយមីក្រូទស្សន៍ទូទៅបានទេ។
– មេរោគកូវីដ-19 អាចចម្លងសាយភាយតាមរយៈវត្ថុរបស់របរដែលប្រឡាក់មេរោគបាន វាស្ថិតនៅលើនោះបានច្រើនថ្ងៃ បើសិនគ្មានការសម្អាត។ បើមានការប្រើដៃប៉ះវត្ថុរបស់របរទាំងនោះ ហើយយកមកប៉ះលើបរិវេណផ្ទៃមុខ ឬកាន់ចំណីអាហារដាក់ចូលមាត់ នឹងអាចឆ្លងមេរោគបាន ដូចគ្នានឹងការប៉ះពាល់មេរោគពីអ្នកជំងឺដោយផ្ទាល់ដែរ។ ដូច្នេះទើប ត្រូវតែប្រយ័ត្នប្រយែង លាងសម្អាត ឬបាញ់ថ្នាំសម្លាប់មេរោគនៅលើវត្ថុរបស់របរផ្សេងៗ និងលាងសម្អាតដៃឱ្យបានញឹកញាប់។
បច្ចុប្បន្ន មិនទាន់មានរបាយការណ៍អំពីការឆ្លងមេរោគនេះតាមរយៈការហែលទឹកក្នុងអាងហែលទឹក ឬប្រភពទឹកផ្សេងទៀតនៅឡើយ តែគួរចៀសវាងពីអាងហែលទឹកដែលមានមនុស្សម្នាច្រើន។
– ចំណុចសំខាន់របស់ការសម្អាតរថយន្តផ្ទាល់ខ្លួន ឬរថយន្តសាធារណៈ គឺការសម្អាតនៅត្រង់កន្លែងដែលដៃរបស់អ្នកដំណើរមានឱកាសប៉ះច្រើនបំផុត។ ក្រៅពីការជូតសម្អាតដោយអាល់កុល 70%ហើយ អង្គការសុខភាពពិភពលោក បានណែនាំថា អាចប្រើទឹកថ្នាំ លាយជាមួយម្សៅសាប៊ូ ជូតសម្អាតបាន។ ក្រៅពីការជូតលើកន្លែងប៉ះពាល់ផ្សេងៗហើយ ការនាំរថយន្តទៅដាក់ហាលថ្ងៃ ក៏អាចនឹងកាត់បន្ថយការស្ថិតនៅរបស់មេរោគដោយសារសីតុណ្ហភាពដែលក្ដៅបានដែរ។
– អាការទូទៅ គឺមានអាការខាងប្រព័ន្ធដកដង្ហើម មានគ្រុនក្ដៅខ្លួន ក្អក ដកដង្ហើមញាប់ ពិបាកដកដង្ហើម។ ក្នុងករណីដែលអាការធ្ងន់ធ្ងរខ្លាំង អាចធ្វើឱ្យកើតមានសភាវជ្រៀតជ្រែក ដូចជា ហើមសួត រលាកសួត គាំងក្រលៀន និងអាចដល់ថ្នាក់ស្លាប់បាន។
– ចៀសវាងពីការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺ រក្សាគម្លាតចម្ងាយយ៉ាងតិចបំផុត 1ម៉ែត្រ ចៀសវាងពីការប៉ះពាល់ភ្នែក ច្រមុះ និងមាត់ ដោយមិនបានលាងសម្អាតដៃ។ គួរលាងសម្អាតដៃឱ្យបានញឹកញាប់ដោយទឹក និងសាប៊ូ ឬអាល់កុលសម្រាប់លាងដៃ 70%។ បើមានគ្រុនក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ និងរាយការណ៍លម្អិតអំពីខ្លួនឯងប្រាប់គ្រូពេទ្យ។
– គួរធ្វើការសម្អាតទីកន្លែង ឧបករណ៍ វត្ថុប្រើប្រាស់ដែលមានអ្នកប៉ះពាល់ច្រើន ដូចជាដៃទ្វារ បង្កាន់ដៃ តុបាយ ភួយ កម្រាលពូក ឧបករណ៍ផ្ទះបាយ ចាន ស្លាបព្រា សម កែវទឹក ដោយត្រូវសម្អាតដោយការជូតនឹងអាល់កុល 70% យ៉ាងតិចឱ្យបាន 2ដង ក្នុង 1ថ្ងៃ៕
-ព្រះអង្គម្ចាស់ ឆារ៍លស៍ នៃរាជវង្សអង់គ្លេស ទ្រង់មានលទ្ធផល “វិជ្ជមាន” ពីការពិនិត្យរកមេរោគកូវីដ-19 ដោយនៅក្នុងសេចក្ដីថ្លែងការណ៍ពីព្រះរាជដំណាក់ ឃ្លែរេនស៍ បានបញ្ជាក់កាលពីថ្ងៃទី25 ថា ព្រះអង្គ ទ្រង់នៅតែមានព្រះរាជសុខភាពល្អដូចមុនជាធម្មតា និងព្រះអង្គទ្រង់បានបង្ខាំងព្រះកាយនៅក្នុងប្រទេសស្កុតលែនដ៍
-អ្នកជំនាញការនៃកងទ័ពរុស្ស៊ី កំពុងឈរនៅខាងក្រៅកន្លែងសម្រាកថែទាំ នើសស៊ីង ហូម(Honneger) ដែលមានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 មិនតិចជាង 35នាក់ឡើយ នៅក្នុងតំបន់ Albino អ៊ីតាលី(រូបភាពកាលពីថ្ងៃសៅរ៍ ទី28មីនា របស់ AFP)
-ស្លាកសញ្ញាណែនាំពីការរក្សាគម្លាតឆ្ងាយពីគ្នា នៅក្នុងប្រទេសសហរដ្ឋអាមេរិក(AP)
-លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងពិធីចុះហត្ថលេខាលើបទបញ្ជាប្រកាសឱ្យប្រើច្បាប់ The CARES act ដែលជាច្បាប់ប្រើប្រាស់ថវិកាគ្រាអាសន្ន ដើម្បីជួយដល់ផ្នែកសេដ្ឋកិច្ចរបស់ពលរដ្ឋអាមេរិកាំង ក្នុងស្ថានការណ៍វិបត្តិកូវីដ-19 ចំនួន 2លានលានដុល្លារ នៅក្នុងបន្ទប់ធ្វើការរាងពងក្រពើ ប្រចាំសេតវិមាន កាលពីថ្ងៃសុក្រ ទី27 មីនា(AFP)
-អាជ្ញាធរ និងមន្ត្រីយោធា នេសឹននែល ហ្គាដ ក្នុងទីក្រុងនីវយ៉ក ដើរនៅពីមុខតង់កៅស៊ូ ដែលសាងឡើង សម្រាប់ធ្វើជាកន្លែងតម្កល់សាកសពបណ្ដោះអាសន្ន នៅបរិវេណខាងក្រៅមន្ទីរពេទ្យ Bellevue ក្នុងទីក្រុងនីវយ៉ក កាលពីថ្ងៃពុធ ទី25 មីនា(AFP)
-រូបភាពបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកទីក្រុងវូហាន…បុគ្គលិកអ្នកបញ្ជូនម្ហូបអាហារម្នាក់ កំពុងឈររង់ចាំហុចកញ្ចប់ចំណីអាហារពីលើរបារបាំងឃាំងផ្លូវចូលតំបន់ស្នាក់អាស្រ័យមួយក្នុងទីក្រុង។ រូបភាពកាលពីថ្ងៃអាទិត្យ ទី29 មីនា(រ៉យទ័រ)
-ពលករចំណាកស្រុកជនជាតិមីយ៉ាន់ម៉ា កំពុងប្រជ្រៀតគ្នាដើរឆ្លងស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ដើម្បីត្រឡប់ចូលទៅក្នុងខេត្ត មៀវ៉ាឌី ប្រទេសកំណើតរបស់ពួកគេវិញ ក្រោយវីរុសកូវីដ-19 រាតត្បាតនៅក្នុងប្រទេសថៃ ហើយរដ្ឋបាលថៃបានប្រកាសប្រើច្បាប់ស្ថានការណ៍អាសន្ននៅក្នុងសប្ដាហ៍នេះ។ រូបភាពកាលពីថ្ងៃពុធ ទី25 មីនា(រ៉យទ័រ)
-សម្ដេចសង្ឃ សាន់តាប៉ាប៉ា ហ្វ្រានស៊ីស ប្រារព្ធពិធីជូនពរ Urbi et Orbi ជាភាសាឡាទីន ឬប្រែថា “ជូនចំពោះទីក្រុងនេះ និងពិភពលោកទាំងមូល” នៅផ្នែកខាងលើបំផុតនៃជណ្ដើររបស់ព្រះមហាវិហារអ្នកឆ្លងបុណ្យ ប៉េត្រូ តែព្រះអង្គឯង។ រូបភាពកាលពីថ្ងៃសុក្រ ទី27 មីនា(AFP)
-លោកនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស បូរីស ចនសុន កំពុងអ្គុយនៅក្នុងបន្ទប់ធ្វើការ ក្នុងផ្ទះលេខ10 ផ្លូវ ដាវនីង ក្នុងអំឡុងពេលចូលរួមក្នុង វីដេអូ ខន់ហ្វ៊ើរេនស៍ ជាមួយមេដឹកនាំក្រុមប្រទេសG-20 ដទៃទៀត។ កាលពីពេលមុនហ្នឹង លោក ចនសុន បានចេញសេចក្ដីថ្លែងការណ៍ តាមរយៈប្រព័ន្ធធ្វីតធើរថា លោកបានកើតជំងឺដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មីហើយ។ រូបភាពកាលពីថ្ងៃព្រហស្បតិ៍ ទី27 មីនា(រ៉យទ័រ)
-បុគ្គលិកពេទ្យផ្នែកសង្គ្រោះបន្ទាន់បារាំង កំពុងនាំខ្លួនអ្នកជំងឺកូវីដ-19 ឡើងជិះរថភ្លើងល្បឿនលឿន TGV ក្នុងតំបន់ Mullhouse ភាគខាងកើត ដើម្បីធ្វើការជម្លៀសទៅកាន់មន្ទីរពេទ្យក្នុងភូមិភាគផ្សេងទៀតនៃប្រទេស។ រូបភាពកាលពីថ្ងៃអាទិត្យ ទី29 មីនា(AFP)



