ប្រធានាធិបតី Battulga និងប្រតិភូម៉ុងហ្គោលី ត្រូវបានបង្ខាំងឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល14ថ្ងៃ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណា Covid-19 ក្រោយដំណើរទស្សនកិច្ចនៅប្រទេសចិន។
លោកប្រធានាធិបតី Khaltmaagiin Battulga នៃប្រទេសម៉ុងហ្គោលី និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជាច្រើនរូបទៀត នៅថ្ងៃនេះ បានចាប់ផ្ដើមទទួលការបង្ខាំងខ្លួននៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យមួយនារដ្ឋធានី Ulaanbaatar។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Montsame។
សារព័ត៌មាន Montsame បានឱ្យដឹងថា “នេះគ្រាន់តែជាវិធានការទប់ស្កាត់ប៉ុណ្ណោះ។ ពួកគាត់ត្រូវបាននាំទៅកាន់មន្ទីរពេទ្យដាច់ដោយឡែកមួយ បន្ទាប់ពីបានអញ្ជើញមកដល់ប្រទេសភ្លាម”។
ប្រធានាធិបតី Battulga កាលពីម្សិលមិញបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិន និងបានជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង នៅឯវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង។ បន្ទាប់មក ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឃឺជំាង(Li Keqiang) ផងដែរ។ លោក ប្រធានាធិបតីម៉ុងហ្គោលី គឺជាមេដឹកនាំទីពីរបន្ទាប់ពីសម្ដេច ហ៊ុន សែន ដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងគ្រាដែលប្រទេសនេះកំពុងត្រូវបានរាតត្បាតដោយអាសន្នរោគកូរ៉ូណា Covid-19។
សារព័ត៌មានចិនបានចេញផ្សាយថា ប្រធានាធិបតី Battulga តាងនាមឱ្យប្រជាជនម៉ុងហ្គោលី ជូនលិខិតទទួលស្គាល់កម្មសិទ្ធិទៅលើសត្វចៀមចំនួន30,000ក្បាលទៅដល់ប្រធានាធិបតីចិន ដោយចាត់ទុកដូចជាជំនួយក្នុងការប្រយុទ្ធប្រឆាំងអាសន្នរោគកូរ៉ូណា។ នេះបើតាមសារព័ត៌មាន Reuters។
សូមបញ្ជាក់ថា មុងហ្គោលី គឺជាប្រទេសមួយដែលមិនទាន់មានករណីឆ្លងវីរុសកូរ៉ូណាណាមួយនៅឡើយ។ ប្រទេសនេះ បានបិទច្រកព្រំដែនជាមួយចិន និងបានផ្អាកការហោះហើរទៅ-មកប្រទេសនេះ រួមនឹងកូរ៉េខាងត្បូង និងជប៉ុនផងដែរ។ ទន្ទឺមនឹងនេះ ប្រទេសម៉ុងហ្គោលីក៏បានបិទសាលារៀនរហូតដល់ចុងខែមិនាទៀតផង។
រដ្ឋាភិបាលម៉ុងហ្គោលី កាលពីថ្ងៃទី26កុម្ភៈ ក៏បានចេញបទបញ្ជា ហាមមិនឱ្យរថយន្ត ឬមធ្យោបាយដឹកជញ្ជូនធ្វើដំណើរពីរដ្ឋធានី Ulaanbaatar ទៅកាន់បណ្ដាខេត្តក្រុងផ្សេងៗ ដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលនៃអាសន្នរោគកូរ៉ូណា Covid-19 ក្នុងប្រទេសនេះ។ បទបញ្ជានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានមនុស្សម្នាក់មានអាការក្ដៅខ្លួន នៅពេលធ្វើដំណើរពីទីក្រុង Ulaanbaatar ទៅកាន់ខេត្ត Bayan-Ulgii។ ប្រទេសនេះ ក៏កំពុងបង្ខាំងមនុស្សចំនួន5នាក់ឱ្យនៅដាច់ដោយឡែក ប៉ុន្តែនេះគ្រាន់តែជាករណីសង្ស័យថាអាចមានផ្ទុកមេរោគកូរ៉ូណាតែប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌មានបរទេស


អ្នកលេងបណ្ដាញសង្គមចិន បាននាំគ្នានិយាយថា រូបភាពទាំង2នេះ ទោះជាស្ថិតក្នុងយុគសម័យខុសគ្នាក៏ ដោយ តែឆ្លុះបង្ហាញឱ្យឃើញពីការគោរព និងក្ដីអាណិតអាសូរ និងបារម្ភ រវាងគ្រូពេទ្យ និងអ្នកជំងឺដែលបានបញ្ជូនតៗគ្នាពីជំនាន់មួយមកដល់ជំនាន់មួយ រហូតមក៕
ការរឹតបន្តឹងខាងលើនេះ ត្រូវបានគេធ្វើឡើងដោយសារតែមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃមេរោគកូរ៉ូណាCovid-19 ដែលកំពុងរាតត្បាតនៅកូរ៉េខាងត្បូង។ យោងតាមមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺរបស់កូរ៉េខាងត្បូង គិតមកត្រឹមព្រឹកថ្ងៃទី28កុម្ភៈនេះ កូរ៉េខាងត្បូងមានអ្នកឆ្លងមេរោគកូរ៉ូណាចំនួន 2,022នាក់ និងអ្នកស្លាប់ដោយសារមេរោគនេះចំនួន13នាក់។
កាលពីថ្ងៃទី25កុម្ភៈ បុគ្គលិកម្នាក់នៅឯការិយាល័យអភិបាលរងនៃទីក្រុង Daegu ក៏ត្រូវបានក្រុមវេជ្ជបណ្ឌិតពិនិត្យឃើញថាមានផ្ទុកមេរោគកូរ៉ូណា ចំណែកបុគ្គលិកម្នាក់ទៀតដែលធ្លាប់អង្គុយហូបអាហារជាមួយបុគ្គលិកម្នាក់ខាងលើ ក៏មានផ្ទុកមេរោគកូរ៉ូណា បន្ទាប់ពីបានធ្វើតេស្ត។
បុគ្គលិកម្នាក់នៃមជ្ឈមណ្ឌលសុខភាពសង្កាត់ Nam-gu នៃទីក្រុង Pohang ក្នុងខេត្ត Gyeongsang ខាងជើង ក៏បានឆ្លងមេរោគបង្កជំងឺរលាកសួត Covid-19 តែបានឈប់ធ្វើការតាំងពីថ្ងៃទី19កុម្ភៈ។
មួយថ្ងៃមុនពេលបាត់បង់ជីវិត លោកបានចេញពីការិយាល័យលឿនជាងសព្វដង ពោលគឺនៅម៉ោងប្រហែល23យប់ ដោយគាត់បានប្រាប់អ្នករួមការងារថា គាត់អស់កម្លាំងខ្លាំងណាស់។ ថ្មីៗនេះ គាត់ក៏តែងតែរអ៊ូជាមួយប្រពន្ធរបស់គាត់អំពីសម្ពាធការងារ ដោយសារវិបត្តិសុខភាពដែលបង្កឡើងដោយវីរុសកូរ៉ូណា Covid-19។




នៅលើនាវា ដែលកំពុងដឹកភ្ញៀវចំនួនជាង4,500នាក់ និងបុគ្គលិកនាវាជាង1,600នាក់ កំពុងធ្វើដំណើរនៅលើសមុទ្រ Caribbean ក្នុងគម្រោងដំណើររយៈពេល14ថ្ងៃ។ ក្រោយពីត្រូវបានបដិសេធដោយ Jamaica នាវានេះបន្តដំណើរទៅកំពង់ផែរបស់ Grand Cayman ក៏ប៉ុន្តែ ជាអកុសល នាវា MSC Mereviglia នេះ ក៏ត្រូវបដិសេធទៀត។ មន្ត្រីផ្នែកសុខាភិបាល Cayman បានឱ្យដឹងថា ការបដិសេធនេះ គឺគ្រាន់តែដើម្បីការពារសុខភាព និងសុវត្ថិភាពជូនប្រជាជននៅលើកោះតែប៉ុណ្ណោះ។
បច្ចុប្បន្ន នាវានេះកំពុងនៅតាមផ្លូវឆ្ពោះទៅកាន់កំពង់ផែបន្ទាប់ នៅឯ Cozumel ប្រទេសប្រេស៊ីល។ អ្នកគ្រប់គ្រងនាវានេះបានទំនាក់ទំនងទៅកាន់ការិយាល័យសុខាភិបាលក្នុងស្រុកដើម្បីធានាថា រដ្ឋាភិបាលប្រទេសនេះនឹងធ្វើការសម្រេចចិត្តដោយយោងទៅលើការវាយតម្លៃជាក់ស្ដែង។

ឃែតធ្លីន ហ្កស្ទិក អ្នកជំនាញការមកពីមហាវិទ្យាល័យ ឈិកាហ្គោ ដែលជាអ្នកសរសេរអត្ថបទម្នាក់បានប្រាប់AFP ថា “យើងប៉ាន់ប្រមាណថា ជាមធ្យម វិធានការពិនិត្យលម្អិត នឹងមិនរកឃើញអ្នកដំណើរដែលឆ្លងមេរោគ ប្រមាណជា 2/3”
ឃែតធ្លីន ហ្កស្ទិក បានព្រមានថា ពិភពលោកអាចនឹងស្ថិតក្នុងចំណុចប្រែប្រួលមួយ ចំណុចដែលការពិនិត្យលម្អិត ឬសូម្បីតែវិធានការបង្ខាំងដើម្បីទប់ស្កាត់ការចម្លងមេរោគផ្សេងៗបែបដូចៗគ្នា ដែលយើងបានឃើញនៅក្នុងទីក្រុងវូហាននោះ លែងបានលទ្ធផលតទៅទៀត “ពេលនោះ រដ្ឋាភិបាលនៃប្រទេសនានា គួរតែចាប់ផ្ដើមគិតជាថ្មីពាក់ព័ន្ធនឹងការឆ្លងរាលដាលដ៏ធំទូទាំងទ្វីប ឬទូទាំងពិភពលោកបានហើយ”៕