COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន 119 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សជិត 119,000នាក់ បានឆ្លងវីរុសនេះ និងជាង 4,200នាក់ បានបាត់បង់ជីវិត ក្នុងនោះចំនួនអ្នកស្លាប់នៅអ៊ីតាលី បន្តកើនឡើងខ្ពស់។
តួលេខនៃករណីឆ្លង និងស្លាប់បន្ថែម ដោយសារវីរុសកូរ៉ូណា នៅប្រទេសអ៊ីតាលី នៅតែបន្តកើនឡើង ដោយប្រទេសនេះ បានរកឃើញអ្នកផ្ទុកមេរោគចំនួន 977ករណីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបឡើងដល់ 10.149នាក់ ខ្ពស់ជាងគេលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន។
ប្រទេសអ៊ីតាលី ថ្ងៃនេះបានប្រកាសថា ចំនួនអ្នកស្លាប់បន្ថែមដោយសារកូរ៉ូណា គឺមានចំនួន168នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ 631នាក់ ឈរលេខ2 បន្ទាប់ពីប្រទេសចិន។
ចំនួនអ្នកបានឆ្លងកូរ៉ូណានៅប្រទេសអ៊ីរ៉ង់ គឺ 8,042នាក់ កើន 881ករណី។ ជាមួយនឹងចំនួនអ្នកស្លាប់បន្ថែម54ករណី អ្នកស្លាប់សរុបនៅអ៊ីរ៉ង់កើនដល់ 291នាក់។
ប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកឆ្លងកូរ៉ូណាថ្មីបន្ថែម 35នាក់ អ្នកបានឆ្លងសរុប 7,513នាក់ ក្នុងនោះមាន 58នាក់បានបាត់បង់ជីវិត (ប្រទេសនេះ តែងប្រកាសលទ្ធផលនៃការធ្វើតេស្តអ្នកជំងឺ 2លើកក្នុង1ថ្ងៃ គឺពេលព្រឹក និងពេលរសៀល)។
ប្រទេសចិន ចំនួនអ្នកឆ្លងកូរ៉ូណាថ្មីបន្ថែម 24នាក់ អ្នកបានឆ្លងសរុប 80,778នាក់ ក្នុងនោះមានអ្នកស្លាប់បន្ថែម22នាក់ ចំណែកអ្នកស្លាប់ សរុបគឺ 3,158នាក់។
ប្រទេសជប៉ុន ចំនួនអ្នកឆ្លងកូរ៉ូណាថ្មីបន្ថែម 57នាក់ អ្នកបានឆ្លងសរុប 587នាក់ ក្នុងនោះអ្នកស្លាប់សរុប មានចំនួន10នាក់។
ប្រទេសបារាំង និងអេស្ប៉ាញក៏បានរកឃើញករណីឆ្លងថ្មី ក្នុងនោះបារាំងរកឃើញបន្ថែម 372ករណី និងអេស្ប៉ាញ 464ករណី។ ចំនួនអ្នកឆ្លងមេរោគនៅប្រទេសបារាំង សរុប 1,784ករណី ចំណែកអេស្ប៉ាញគឺ 1,695ករណី រីឯចំនួនអ្នកស្លាប់នៅប្រទេសបារាំង និងអេស្ប៉ាញ គឺ 33 និង35ករណី។
ប្រទេសអាល្លឺម៉ង់ បានរកឃើញអ្នកជំងឺកូរ៉ូណាសរុប 1,565នាក់ កើន 341ករណី បើធៀបនឹងម្សិលមិញ ចំណែកចំនួនអ្នកស្លាប់គឺនៅដដែល (2ករណី)។
ប្រទេសអង់គ្លេស បានរកឃើញអ្នកឆ្លងថ្មីបន្ថែម 62ករណី ធ្វើឱ្យអ្នកជំងឺសរុប ឡើងដល់383នាក់ ក្នុងនោះមាន6នាក់បានបាត់បង់ជីវិត។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស Nadine Dorries ក៏បានឆ្លងវីរុស COVID-19 នេះដែរ។
សហរដ្ឋអាមេរិក មានអ្នកឆ្លងមេរោគកូរ៉ូណាសរុប 975នាក់ កើន271នាក់ បើធៀបនឹងម្សិលមិញ ចំណែកអ្នកស្លាប់មានចំនួន30នាក់ កើន4ករណី។
ប្រទេសទួរគី ចាម៉ៃកា ប៉ាណាម៉ា ម៉ុងហ្គោលី និងបូលីវី គឺជាបណ្ដាប្រទេសដែលបានរកឃើញករណីឆ្លង COVID-19 ដំបូង កាលពីម្សិលមិញ និងព្រឹកនេះ។
ពិភពលោក បច្ចុប្បន្ន មានអ្នកឆ្លងមេរោគសរុបចំនួន 118,934នាក់ ក្នុងនោះមាន 4,293នាក់ស្លាប់ និង 66,576នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស


សម្រាប់ប្រទេសចិន ដោយសាររដ្ឋបាលចិនបានកំណត់ឱ្យរថយន្តដឹកអ្នកដំណើរផ្លូវឆ្ងាយទាំងអស់ ត្រូវបំពាក់កេមេរ៉ាសុវត្ថិភាព ទើបឃ្លីបដែលបានមក មានប្រយោជន៍ជាខ្លាំងសម្រាប់អ្នកស្រាវជ្រាវ ក្នុងការសិក្សាពីវិធីការចម្លងមេរោគនៅក្នុងរថយន្តBus ដែលបិទបង្អួចជិតទាំងអស់ ទើបគេអាចអះអាងបានថា ស្ថិតនៅក្នុងសភាពបរិស្ថានបែបបិទជិត មានម៉ាស៊ីនត្រជាក់ មេរោគវីរុសកូរ៉ូណាប្រភេទថ្មី នឹងអាចចម្លងបានឆ្ងាយជាងរយៈសុវត្ថិភាពដែលយើងបានដឹងទៅទៀត ក្រៅពីនេះ នៅមានភាពប្រថុយប្រថានក្នុងការដែលមេរោគវីរុសអាចនៅតែមាន បន្ទាប់ពីអ្នកដំណើរដែលមានជាប់មេរោគបានចុះពីរថយន្តBus ទៅហើយទៀតផង ដូច្នេះហើយទើប ដំបូន្មានរបស់យើងគឺ “ត្រូវពាក់ម៉ាស់អនាម័យការពារគ្រប់ពេលវេលា ពេលស្ថិតនៅក្នុងរថយន្តធ្វើដំណើរ”៕
“យើងទទួលបានការការពារយ៉ាងល្អនៅទីនេះ និងអនុវត្តវិធានការច្រើនដើម្បីថែរក្សាសុខភាព។ បើសិនរោគរាតត្បាត COVID-19 នៅតែបន្តឆ្លងរាលដាល ហើយធ្វើឱ្យប៉ះពាល់ដល់ប្រភពផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលសម្រាប់់អង់តាកទិក មន្ទីរស្រាវជ្រាវនេះ ក៏មានផែនការដើម្បីទប់ទល់” នេះបើតាមលោក Michael Brian។
Steven Marshall ប្រធានគ្រប់គ្រងហានិភ័យរបស់មន្ទីរស្រាវជ្រាវនៅឯទ្វីបអង់តាកទិករបស់អង់គ្លេស ហៅកាត់ថា BAS (British Antarctic Survey) បានឱ្យដឹងថា “បើសមាជិកណាម្នាក់ក្នុងក្រុម ដែលត្រៀមនឹងត្រឡប់មកទ្វីបអង់តាកទិក ដែលជាអ្នកត្រូវសង្ស័យថា មានផ្ទុកមេរោគ ពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល2សប្ដាហ៍ មុនពេលឡើងនាវាមកកាន់ទ្វីប (អង់តាកទិក)។ នាវានេះនឹងចំណាយពេលធ្វើដំណើរ4សប្ដាហ៍ ទើបទៅដល់ស្ថានីយ Rothera។ រយៈពេល (4សប្ដាហ៍) នេះ គឺគ្រប់គ្រាន់សម្រាប់បញ្ចេញរោគសញ្ញា បើសិនពួកគេមានផ្ទុកមេរោគ”។



2. ដើមកំណើតរបស់ជំងឺឆ្លងមេរោគវីរុស COVID-19 មិនទាន់បង្ហាញច្បាស់ និងមិនចាំបាច់ត្រូវតែនៅក្នុងប្រទេសចិននោះទេ


បច្ចុប្បន្ន ប្រទេសវៀតណាម មានអ្នកជំងឺកូរ៉ូណា Covid-19 ចំនួន 31នាក់ ក្នុងនោះមាន 16នាក់បានជាសះស្បើយ។ ក្រៅពីនេះ មនុស្សរាប់ពាន់នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្រោមការតាមដានរបស់ក្រសួងសុខាភិបាលវៀតណាម។ ថ្នាក់ដឹកនាំជាច្រើនរូបនៃប្រទេសនេះ ក៏កំពុងបង្ខាំងខ្លួនឯងរយពេល 14ថ្ងៃ ព្រោះតែមានជាប់ទាក់ទិនផ្ទាល់ជាមួយនៃអ្នកជំងឺ Covid-19។


