ក្រុមមន្ត្រីសុខាភិបាលខេត្ត Gansu នៃប្រទេសចិន បានឱ្យដឹងថា ខេត្តនេះបានរកឃើញអ្នកផ្ទុកមេរោគ Covid-19 បន្ថែម 17ករណី ធ្វើឱ្យចំនួនអ្នកផ្ទុកមេរោគដែលមកពីប្រទេសអ៊ីរ៉ង់ កើនឡើងដល់ 28នាក់។
អ្នកផ្ទុកមេរោគ 17នាក់ខាងលើ ស្ថិតក្នុងចំណោមអ្នកដំណើរ 283នាក់ដែលកំពុងត្រូវបានបង្ខាំងក្នុងបន្ទប់ដាច់ដោយឡែក នាទីក្រុង Lanzhou នៃខេត្ត Gansu ប្រទេសចិន។ អ្នកទាំង 283នាក់នេះ មកកាន់ទីក្រុង Lanzhou តាមយន្តហោះ ចាប់ពីថ្ងៃទី 2-5 ខែមីនា នេះបើតាមការប្រកាសរបស់គណៈកម្មការសុខាភិបាលទីក្រុង Lanzhou កាលពីថ្ងៃទី6 ខែមីនា។
ប្រទេសចិន បានព្រមានអំពីហានិភ័យនៃការឆ្លងមេរោគ Covid-19 បញ្ច្រាសត្រឡប់ចូលប្រទេសចិនវិញ ពីប្រទេសផ្សេងៗក្នុងពិភពលោក នៅពេលដែលស្ថានភាពរោគរាតត្បាតនៅប្រទេសចិន មានភាពធូរស្រាល។ ខេត្ត Zhejiang កាលពីថ្ងៃទី2 និងទី3 ខែមីនា បានរកឃើញអ្នកផ្ទុកមេរោគចំនួន2ករណី ដែលពួកគេសុទ្ធតែជាអ្នកត្រឡប់មកពីសង្កាត់ Bergamo ក្នុងតំបន់ Lombardy ដែលជាសម្បុកមេរោគកូរ៉ូណាធំបំផុតនៅប្រទេសអ៊ីតាលី។
Gansu គឺជាខេត្តដំបូងគេរបស់ប្រទេសចិន ដែលបានទម្លាក់ការប្រកាសអាសន្នមកនៅត្រឹមកម្រិតទី3ក្នុងចំណោម4កម្រិតនៃការប្រកាសអាសន្ន កាលពីខែកុម្ភៈ ដោយសារតែតំបន់នេះ មានអ្នកឆ្លងមេរោគកូរ៉ូណាថ្មី មានកម្រិតទាប។ មុនពេលរកឃើញអ្នកផ្ទុកមេរោគ Covid-19 មកពីប្រទេសអ៊ីរ៉ង់ ខេត្ត Gansu ក៏ធ្លាប់មានអ្នកផ្ទុកមេរោគ នេះចំនួន 91នាក់ និងអ្នកស្លាប់ 2នាក់ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស




Zhao បានប្រាប់ថា ពួកគេបានដឹងថា នៅឯស្រុកកំណើតនាទីក្រុង Wuhan ត្រូវបានគេបិទការចេញ-ចូល នៅពេលដែលខ្លួនកំពុងស្ថិតនៅក្នុងទីក្រុង Changchun នៃខេត្ត Jilin។ នៅទីនេះ ពួកគេព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រួសារដែលកំពុងនៅក្នុងទីក្រុង Wuhan ហើយពេលខ្លះ ពួកគេត្រូវអ្នកស្រុកផ្សេងរើសអើង ព្រោះតែមកពីពួកគេមកពី Wuhan។

ក្នុងចំណោមប្រទេសដែលមានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាច្រើនជាងគេបង្អស់ គេឃើញថាប្រទេសអ៊ីតាលីបានឈរលំដាប់់លេខ2 បន្ទាប់ពីប្រទេសចិន ដោយមានអ្នកស្លាប់សរុបចំនួន148នាក់។ ឈរលេខ3 គឺប្រទេសអ៊ីរ៉ង់ ដោយមានអ្នកស្លាប់124នាក់ និងកូរ៉េខាងត្បូងមានអ្នកស្លាប់ចំនួន42នាក់។
នៅប្រទេសកម្ពុជាវិញ មកដល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍អំពីករណីបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណានៅឡើយ។ ប៉ុន្តែ កម្ពុជាមានមនុស្សចំនួន44នាក់កំពុងត្រូវបានដាក់ឱ្យនៅក្រោមការតាមដានសុខភាពពីសំណាក់ក្រសួងសុខាភិបាលនៅឯខេត្តសៀមរាប ក្នុងនោះមាន4នាក់ត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក ព្រោះសង្ស័យថា បានឆ្លងមេរោគកូរ៉ូណាពីបុរសជនជាតិជប៉ុនម្នាក់ ដែលបច្ចុប្បន្នជនជាតិជប៉ុនម្នាក់នោះ កំពុងទទួលការព្យាបាលនៅឯប្រទេសជប៉ុន៕
មនុស្សទាំង4នាក់ខាងលើ ក៏បានប្រាប់អ្នកតំណាងក្រសួងសុខាភិបាលដែរថា នៅកន្លែងធ្វើការរបស់ជនជាតិជប៉ុនម្នាក់ដែលពួកគេធ្វើការជាមួយនោះ បានអនុវត្តវិធានការការពារសុខភាពបានល្អណាស់។ ពួកគេបាននិយាយថា ជនជាតិជប៉ុនម្នាក់នោះ តែងឱ្យពួកគេឈរចម្ងាយ1ម៉ែត្រពីគាត់ នៅពេលនិយាយគ្នា បន្ទាប់ពីគាត់ដឹងថា ខ្លួនគាត់មិនសូវស្រួលខ្លួន។ នេះបើតាមសារព័ត៌មាន AKP។
គិតមកដល់ពេលនេះ រោគរាតត្បាត Covid-19 បានរាលដាលដល់ប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះ មានប្រទេសមួយចំនួនដែលរងផលប៉ះពាល់ច្រើនជាងគេក្រៅពីប្រទេសចិន ដូចជា ប្រទេសកូរ៉េខាងត្បូង (មានអ្នកជំងឺ 6,593នាក់) ប្រទេសអីតាលី (មានអ្នកជំងឺ 3,858នាក់) ប្រទេសអ៊ីរ៉ង់ (មានអ្នកជំងឺ 3,513នាក់) រួមនឹងប្រទេសជាច្រើនផ្សេងទៀត៕
សូមបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានវិធានការខាងលើ គឺកើតឡើងបន្ទាប់ពីជនជាតិជប៉ុនម្នាក់នៅខេត្តសៀមរាប ត្រូវបានអាជ្ញាធរជប៉ុនពិនិត្យឃើញថាមានផ្ទុកមេរោគ Covid-19 ក្រោយពីបុរសម្នាក់នេះ បានធ្វើដំណើរតាមជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចេញចំណើរពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសជប៉ុន ដោយបានចុះចត និងប្ដូរយន្តហោះក្នុងប្រទេសវៀតណាម ហើយបានបន្តដើម្បីទៅកាន់ប្រទេសជប៉ុន។
វេជ្ជបណ្ឌិត Liu បានរៀបរាប់ថា អ្នកជំងឺវ័យ 87ឆ្នាំរូបនេះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែ ក្រុមគ្រូសារមិនអាចមកមើលអ្នកជំងឺញឹកញាប់បាន ដោយសារបញ្ហាសុវត្ថិភាព និងការដើរហើរ។ ដូច្នេះ អ្នកជំងឺនេះត្រូវបានថែទាំងដោយក្រុមបុគ្គលិកពេទ្យ។
កាលពីថ្ងៃទី5មីនាកន្លងទៅ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាជាមួយក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកជំនាញ ដើម្បីស្វែងរកវិធីទប់ស្កាត់ការឆ្លងរាលដាលខ្លាំងនៃមេរោគ Covid-19 នៅប្រទេសនេះ។