នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX, Stripe, Instacart និង Databricks គឺសុទ្ធតែជាជនអន្តប្រវេសន៍ ក្នុងនោះមានទាំង ជនជាតិអ៊ីរ៉ង់ ផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាជនអន្តោប្រវេសន៍កាន់តែមានតួនាទីសំខាន់នៅក្នុងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗនៅ សហរដ្ឋអាម៉េរិក។ យោងតាម Crunchbase ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងមានតម្លៃជាងគេចំនួន ៤ នៅប្រទេសនេះ សុទ្ធតែមានស្ថាបនិក និងនាយកប្រតិបត្តិជាជនអន្តោប្រវេសន៍។
១-ក្រុមហ៊ុន SpaceX
លោក Elon Musk ក្រុមហ៊ុនអវកាសនេះត្រូវបានកំណត់តម្លៃដល់ជាង ១០០ ពាន់លានដុល្លារអាម៉េរិក កាលពីខែតុលា ២០២១។ SpaceX ត្រូវបានបង្កើតឡើងដោយលោក Elon Musk ដែលជាពលរដ្ឋអាម៉េរិក ដើមកំណើតអាហ្វ្រិកខាងត្បូង។ លោក Musk ធ្លាប់បានរៀននៅសាកលវិទ្យាមួយនៃ ប្រទេសកាណាដា មុននឹងបានមកតាំងលំនៅលើទឹកដី សហរដ្ឋអាម៉េរិក។
បច្ចុប្បន្ន លោក Elon Musk គឺជាអ្នកមានទ្រព្យច្រើនជាងគេលំដាប់ទី ១ ក្នុងពិភពលោក ដោយមានទ្រព្យ ២៣៦ ពាន់លានដុល្លារ នេះបើតាម Bloomberg Billionaires Index។ ទ្រព្យភាគច្រើនរបស់លោក មិនមែនបានមកពី SpaceX នោះទេ ប៉ុន្តែ បានមកពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។
២-ក្រុមហ៊ុន Stripe
Patrick និង John Collison ក្រុមហ៊ុនសេវាកម្មទូទាត់ប្រាក់តាមអនឡាញ Stripe ត្រូវបានបង្កើតឡើងដោយបងប្អូន ២ នាក់ គឺ Patrick និង John Collison កាលពីឆ្នាំ ២០១០។ Patrick បច្ចុប្បន្នគឺជា នាយកប្រតិបត្តិ ខណៈដែល John កាន់តំណែងជាប្រធានក្រុមហ៊ុន។
ពួកគេបានចាប់កំណើត និងធំឡើងនៅតំបន់ជនបទក្នុងស្រុក Tipperary នៃ ប្រទេសអៀឡង់។ លោក Patrick ធ្លាប់សិក្សាផ្នែកគណិតនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts សហរដ្ឋអាម៉េរិក។ ២ ឆ្នាំក្រោយ John ក៏បានប្រឡងជាប់ចូលសាកលវិទ្យាល័យ Havard។
ក្នុងពេលនៅសិក្សា ពួកគេបានក្លាយជាសេដ្ឋីទៅហើយ ដោយសារគម្រោងអាជីវកម្មដំបូងដែលមានឈ្មោះថា Auctomatic។ ក្រុមហ៊ុននេះ ក្រោយមកក៏ត្រូវបានលក់ក្នុងតម្លៃ ៥ លានដុល្លារ កាលពីឆ្នាំ ២០០។ បន្ទាប់មក ពួកគេក៏បានបង្កើតក្រុមហ៊ុន Stripe។ ដើម្បីជាការវិនិយោគឱ្យអស់ពីកម្លាំងកាយចិត្តទៅលើ Stripe ពួកគេក៏បានសម្រេចចិត្តបោះបង់ការសិក្សានៅសាកលវិទ្យាល័យ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Stripe ត្រូវបានកំណត់តម្លៃឡើងដល់ប្រមាណ ៩៥ ពាន់លានដុល្លារអាម៉េរិក។
៣-ក្រុមហ៊ុន Instacart
នាង Fidji Simo (ស្ដាំបង្អស់) កាលពីនៅ Facebook Fidji Simo ដែលជាអតីតប្រធានផ្នែកមួយរូបរបស់ Facebook បានចាកចេញពីក្រុមហ៊ុននេះកាលពីខែកក្កដា ២០២១ និងបានក្លាយជា CEO របស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញជាគ្រឿងទេស Instacart ចាប់ពីខែសីហា ឆ្នាំដដែល។ Simon គឺជាស្ត្រីអ្នកជំនួញជនជាតិបារាំង។
ចំណែកស្ថាបនិក និងជាអតីត CEO របស់ Instacart ឈ្មោះ Apoorva Mehta កើតនៅ ឥណ្ឌា ក្រោយមកក៏ទៅរស់នៅក្នុង ប្រទេសលីប៊ី និង កាណាដា។ Mehta បានសិក្សាថ្នាក់វិស្វករនៅសាកលវិទ្យាល័យ Waterloo និងធ្លាប់ជាវិស្វករផ្នែករចនាប្រចាំក្រុមហ៊ុន Blackberry និង Qualcomm។ គាត់ក៏ធ្លាប់ធ្វើការឱ្យ Amazon ក្នុងតំណែងជាវិស្វករប្រព័ន្ធផ្គត់ផ្គង់ ដែលបានជួយអភិវឌ្ឍប្រព័ន្ធទទួល និងចាត់ការលើការបញ្ជាទិញ។
ថ្មីៗនេះ ក្រុមហ៊ុនដឹកជញ្ជូនទំនិញគ្រឿងទេស Instacart ត្រូវបានកំណត់តម្លៃឡើងដល់ ៣៩ ពាន់លានដុល្លារអាម៉េរិក។
៤-ក្រុមហ៊ុន Databricks
លោក Ali Ghodsi មានដើមកំណើតជា ជនជាតិអ៊ីរ៉ង់ ស្ថាបនិក និងជា CEO របស់ Databricks ឈ្មោះ Ali Ghodsi មានដើមកំណើតជា ជនជាតិអ៊ីរ៉ង់។ គាត់បានទៅរស់នៅក្នុងទឹកដីនៃ ប្រទេសស្វ៊ីស តាំងពីនៅតូច។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅ ប្រទេសស្វ៊ីស លោក Ali ក៏បានមកកាន់ សហរដ្ឋអាម៉េរិក ទៅតាមការអញ្ជើញឱ្យមកបង្រៀននៅ សាកលវិទ្យាល័យ Berkeley។
ក្រុមហ៊ុន Databricks ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៣ និងមានកម្មវិធីកុំព្យូទ័រដែលជួយឱ្យក្រុមហ៊ុននានា អាចចាត់ការបណ្ដុំទិន្នន័យធំៗ និងត្រៀមសម្រាប់ការវិភាគ។ ក្រុមហ៊ុននេះត្រូវបានកំណត់តម្លៃប្រហែល ៣៨ ពាន់លានដុល្លារអាម៉េរិក។ បណ្ដាក្រុមហ៊ុនដែលវិនិយោគទៅលើ Startup នេះ រួមមានទាំង Microsoft, Amazon, Alphabet និង Salesforce ផងដែរ។
យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ Forbes បច្ចុប្បន្នលោក Ali Ghodsi មានទ្រព្យប្រមាណ ១.៨ ពាន់លានដុល្លារអាម៉េរិក៕