អ៉ិន សុភិន រឿង «អាមោកលក់ម៉ាំ» មានគុណភាព តែពិបាកលក់
ខណៈរឿង «អាមោកលក់ម៉ាំ» កំពុងតែមានវត្ដមាននៅលើទីផ្សារភាពយន្ដនៅឡើយ លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស បានប្រាប់ថា រឿងនេះមានគុណភាពល្អ ប៉ុន្ដែពិបាកលក់ ។ ការលើកឡើងរបស់លោក អ៉ិន សុភិន នេះហាក់ដូចជាចម្លែក ជាពិសេសបានធ្វើឱ្យមហាជនជាច្រើន មានចម្ងល់ថា តើហេតុអ្វីបានទៅជាដូច្នេះ? ព្រោះធម្មតាខ្សែភាពយន្ដក្នុងស្រុក ឬបរទេសក៏ដោយ ប្រសិនបើមានគុណភាពល្អហើយនោះ ប្រាកដណាស់ ពិតជាមានការគាំទ្រពីមហាជនច្រើនមិនខាន។ ម្យ៉ាងរឿង «អាមោកលក់ម៉ាំ» ត្រូវបានសម្ដែងដោយលោក ប៉ែន ចំរ៉ុង និងកញ្ញា ជីជី ទៀតផងនោះ រឹតតែធ្វើឱ្យមានការគាំទ្រខ្លាំងឡើងទៀតមិនខាន។ លោកអ៉ិន សុភិន បានប្រាប់ថា ការលក់សំបុត្រចូលទស្សនាក្នុងមួយសប្ដាហ៍ដំបូង ក្រុមហ៊ុនទទួលបានចំណូលគួរសម គឺស្ថិតក្នុងរង្វង់ពីរម៉ឺនដុល្លារអាមេរិក គ្រាដែលរឿងនេះផលិតអស់ជាង 4ម៉ឺនដុល្លារតែប៉ុណ្ណោះ។ លោក អ៉ិន សុភិន បានលើកឡើងថា៖ «ខ្ញុំមិនចង់និយាយឱ្យប៉ះពាល់គេទេ ប៉ុន្ដែការលក់មានភាពយឺតជាងគេទាំងអស់ក្នុងចំណោមរឿងដែលមហាហង្សបានផលិត។ ខ្ញុំមិនចង់និយាយឲ្យប៉ះពាល់នរណាទេ តែអ្នកមើលគេថា អត់សូវចូលចិត្ដតួសម្ដែង តែគេថា សាច់រឿងល្អមើល។ ដូចជារោងភាពយន្តនៅសៀមរាបជាដើម នៅទីនោះខ្ញុំឮគេនិយាយថា រឿងល្អមើល … Read more