តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?
មនុស្សគ្រប់រូប មិនថា ចាស់ ក្មេង ប្រុស ស្រី ឬកើតនៅលើទ្វីបណាមួយនោះទេ គឺសុទ្ធតែមានតម្រូវការផ្សេងៗគ្នាជាចាំបាច់។ ពួកគេត្រូវការចំណីអាហារឆ្ងាញ់ពិសា ត្រូវការសម្លៀកបំពាក់ស្អាតបាត ត្រូវការសម្ភារទំនើបៗ ត្រូវការឡានល្អ ត្រូវការសុវត្ថិភាពនិងតម្រូវការផ្សេងៗជាច្រើនទៀត ដែលទាមទារឲ្យមានសម្រាប់ជាគ្រឿងផ្សំដល់ជីវិតរបស់ពួកគេឲ្យមានភាពស្រស់បំព្រង ។ តម្រូវការទាំងអស់នេះ ធ្វើឲ្យមនុស្សមានគំនិតផ្សេងៗគ្នាទៅតាមកម្រិតនៃការចង់បានទាំងនោះ។ ទាំងអស់ខាងលើនេះវាជំរុញឲ្យមនុស្សគ្រប់រូបត្រូវតែជ្រើសរើសយកជំនាញមួយដើម្បីធ្វើជាមធ្យោបាយក្នុងការបំពេញឲ្យបាននូវរាល់តម្រូវការដែលខ្លួនចង់បានទាំងអស់នោះ។ចំពោះបញ្ហាតម្រូវការនេះ អ្នកប្រាជ្ញចិត្តសាស្រ្តដ៏ល្បីល្បាញរបស់ពិភពលោកមួយរូប លោក អាប្រាហាំ ម៉ាស្លូវ (Abraham Maslow) បានបែងចែកតម្រូវការរបស់មនុស្សជា ៥ដំណាក់កាល ។ ដំណាក់កាលទី ១ គឺសេចក្តីត្រូវការផ្នែកសភាវគតិ ដូចជាតម្រូវការផ្នែកចំណីអាហារ ការដកដង្ហើម ការបន្តពូជ ឬការបំពេញតម្រូវការផ្នែកសរីរាង្គកាយ ។ តម្រូវការនេះ ជាកត្តាមួយដែលជំរុញមនុស្សឲ្យជ្រើសរើសជំនាញមួយ ដើម្បីបង្កើតលទ្ធភាពទទួលបាននូវចំណីអាហារសមរម្យ ការរស់នៅដោយស្រណុកសុខស្រួលជាដើម តែតម្រូវការនេះ គ្រាន់តែជាតម្រូវការបឋមមួយប៉ុណ្ណោះសម្រាប់មនុស្ស ។ ដំណាក់កាលទី ២ គឺតម្រូវការផ្នែកសេចក្តីសុខសុវត្ថិភាពសម្រាប់ជីវិត ។ តម្រូវការនេះទាមទារឲ្យមនុស្សម្នាក់ៗចង់ទទួលបាននៅលំនៅដ្ឋានដែលកក់ក្តៅក្នុងបរិយាកាសដែលសុវត្ថិភាព ឬទីកន្លែងតែមិនភ័យព្រួយលើបញ្ហាសន្តិសុខជាដើម ។ ដំណាក់កាលទី ៣ តម្រូវការភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ពីដៃគូជីវិត និងគ្រួសារជាដើម។ ដើម្បីបំពេញតម្រូវការនេះ … Read more