គម្រោងទីក្រុងប្រវែង 170 គីឡូម៉ែត្រ ត្រូវកាត់បន្ថយមកខ្លីបំផុត
អារ៉ាប៊ីសាអូឌីត នឹងកាត់បន្ថយប្រវែងរបស់គម្រោងទីក្រុង 170 គីឡូម៉ែត្រ មកនៅត្រឹម 2.4 គីឡូម៉ែត្រ ដែលអាចឱ្យមនុស្សរស់នៅបាន 300,000 នាក់។ ក្រុមមន្ត្រីនៅប្រទេសអារ៉ាប៊ីសាអូឌីត កំពុងតែកែសម្រួលមហាគម្រោង NEOM។ គម្រោងអភិវឌ្ឍសមុទ្រខ្សាច់នេះ ដើរតួនាទីសំខាន់ក្នុងផែនការដែលជួយឱ្យប្រទេសនេះ កាត់បន្ថយការពឹងផ្អែកទៅលើអណ្ដូងប្រេង។ ក៏ប៉ុន្ត យោងតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 11 មេសា ថវិកាឆ្នាំ 2024 របស់គម្រោងនេះ មិនទាន់ត្រូវបានអនុម័តនៅឡើយ។ មហាគម្រោង NEOM នឹងរួមមាន 10 តំបន់ ក្នុងនោះក៏មានទាំងទីក្រុងអណ្ដែត Oxagon និងតំបន់លំហែ Trojena។ ប៉ុន្តែ អ្វីដែលត្រូវបានរំលឹកច្រើនជាងគេបំផុត នោះគឺ The Line ដែលជាគម្រោងទីក្រុងប្រវែង 170 គីឡូម៉ែត្រ។ The Line រួមមាន អគារកប់ពពកចំនួនពីរដែលស្ថិតនៅទន្ទឹមគ្នា និងមានកម្ពស់ខ្ពស់ជាងអគារ Empire State Building ទៅទៀត។ ទីក្រុងទាំងមូលដែលមានប្រវែងជិត 200 … Read more