3ចំណុច​ក្នុង​ការបង្កើន​ចំណេះដឹង​ផ្នែកហិ​រញ្ញវត្ថុ

មនុស្ស​ជាច្រើន​បាន​យល់ច្រឡំ​ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺ​ទាល់តែ​បាន​សិក្សា​រៀនសូត្រ​នៅ​មហាវិទ្យាល័យ ទើប​មានចំណេះដឹង​ទាំងអស់នេះ ប៉ុន្តែ​វា​មិនមែន​ដូច​ការគិត​របស់​ពួកគេ​នោះទេ។ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅទីនេះ ខុសប្លែក​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អ្នករៀន​នៅ​សាលា។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​អ្នកមានចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ភាព​ឆ្លាត​វៃ​ក្នុងការ​ប្រើប្រាស់​លុយ​ឱ្យបាន​ល្អ៖ 1) ទិញ​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មក​អាន ការវិនិយោគ​លុយ​របស់​អ្នក​ទៅលើ​ការទិញ​សៀវភៅ​ដែល​ទាក់ទង​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មក​អាន នឹង​ជួយ​ឱ្យ​អ្នក​កាន់តែ​រីកចម្រើន។ អ្នក​អាច​ចំណាយលុយ​បន្តិច​បន្តូច​ក្នុង​ការទិញ​សៀវភៅ​ផ្នែក​នេះ​មក​អាន ប៉ុន្តែ​អ្នកនឹង​ចំណេញ​ច្រើន​ក្រោយពេល​អាន​រួច។ 2) អាន​អត្ថបទផ្សេងៗទាក់ទង​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក្រៅពី​ការអាន​សៀវភៅ អ្នក​អាច​អាន​នូវ​អត្ថបទផ្សេងៗដែល​គេ​បាន​ចុះផ្សាយ​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដូចជា​កាសែត ទស្សនាវដ្ដី ជាដើម ដែល​អត្ថបទ​ទាំងនោះ ភាគច្រើន​ត្រូវបាន​គេ​ចុះផ្សាយ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុថ្មីៗ ដែល​អ្នក​អាច​ស្វែងយល់​ពី​វា​បាន​បន្ថែមទៀត។ 3) ចូលរួម​សិក្ខា​សិលា​បណ្ដុះបណ្ដាល គ្មាន​អ្វីដែល​ល្អប្រសើរ​ជាង​ការ​ចូលរៀន​ក្នុង​វគ្គ​សិក្សា​ជាមួយ​មនុស្ស​ដែលមាន​ផ្នត់គំនិត​ដូច​អ្នក​នោះទេ ពីព្រោះ​មនុស្ស​ដែលមាន​ផ្នត់គំនិត​ដូច​អ្នក នឹង​អាច​ចែក​រំ​លេក​នូវ​ចំណង​ចំណូលចិត្ត រួមជាមួយ​បទពិសោធន៍ល្អ។ ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ ព្រោះថា​អ្នកធ្វើ​បទ​បង្ហាញ​ភាគច្រើន​ជា​មនុស្ស​មានបទពិសោធន៍ និង​មានចំណេះដឹង ហើយ​អ្នក​ក៏មាន​ឱកាស​បាន​ស្គាល់​មនុស្សផ្សេង៕

រកស៊ី​ក្នុង​វិស័យ​ណា​ខ្លះ​​​ដែល​ងាយ​ក្លាយ​ជា​មហា​សេដ្ឋី​បំផុត​?

ហិរញ្ញវត្ថុ – វិនិយោគ បង្កើត​មហា​សេដ្ឋី​ជាង​ 420 នាក់​នៅលើពិភពលោក​ ក្នុងនោះ Warren Buffett ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Berkshire Hathaway គឺជា​អ្នក​មាន​ជាង​គេ​បង្អស់​។ ដើម​ខែ​នេះ ទស្សនាវដ្ដី Forbes បាន​ប្រកាស​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​ពិភពលោក​សម្រាប់​ឆ្នាំ2024​។ ឆ្នាំ​នេះ​ ពិភពលោក​​មាន​មហាសេដ្ឋី​សរុប​ចំនួន 2,781នាក់ ច្រើន​ជាង 141នាក់បើ​ធៀប​នឹង​ឆ្នាំ​កន្លង​។ ក្នុងនោះ ទ្រព្យ​របស់​មហាសេដ្ឋី​ទាំង​នេះ​ក៏​មាន​ច្រើន​ជាង​មុន ដោយ​មាន​រហូត​ដល់ 14,200 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ យោង​តាម​ស្ថិតិ​របស់ Forbes មហាសេដ្ឋី​ភាគ​ច្រើន​រក​ស៊ី​ក្នុង​វិស័យ​ចំនួន​10 ដែល​មាន​ដូច​ខាង​ក្រោម​៖ 1/ ហិរញ្ញវត្ថុ-វិនិយោគ -ចំនួន​មហា​សេដ្ឋី​៖ 427នាក់ -អត្រា​នៅ​ក្នុង​បញ្ជី​៖ 15% -អ្នក​មាន​ជាង​គេ​៖ Warren Buffett (អាម៉េរិក) (133ពាន់​លាន​ដុល្លារ​អាម៉េរិក) 2/ បច្ចេកវិទ្យា -ចំនួន​មហា​សេដ្ឋី​៖ 342​នាក់ -អត្រា​នៅ​ក្នុង​បញ្ជី​៖ 12% -អ្នក​មាន​ជាង​គេ​៖ Jeff Bezos (អាម៉េរិក) ( 194ពាន់​លាន​ដុល្លារ​អាម៉េរិក) 3/ … Read more

ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

ក្រសួង​ហិរញ្ញវត្ថុ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​បញ្ចេញ​គោលនយោបាយ​ថ្មី​ជា​ច្រើន​ ដែល​​គាំទ្រ​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ ដើម្បី​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ជាតិ​។ ក្រសួង​ហិរញ្ញវត្ថុ​ថៃ គ្រោង​នឹង​ដាក់​សំណើ​ស្ដី​ពី​ការ​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សេវា​​ផ្ទេរ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ ​ពី 2% ចុះ​មកនៅ​​ត្រឹម​ 0.01% សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ដល់ 7 លាន​បាត (ប្រហែល​ 190,890 ដុល្លារ​អាម៉េរិក​)​ ជូន​គណៈរដ្ឋមន្ត្រី​​នា​ពេល​ខាងមុខ​។ ទន្ទឹម​នឹង​នេះ ថៃ​ក៏​អាច​នឹង​បន្ធូរ​បន្ថយ​ពន្ធ​ចំពោះ​អ្នក​ដែល​ចង់​សាងសង់​ផ្ទះ​ ព្រម​ទាំង​បន្ថយ​អត្រា​ការ​ប្រាក់​ចំពោះ​អ្នកមាន​ចំណូល​ទាប​​ដែល​ចង់​ខ្ចី​ប្រាក់​ទិញ​ផ្ទះ​ផងដែរ​។ ស្ថាប័ន​ខាង​លើ​ក៏​នឹង​ដាក់​សំណើ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ទាក់​ទង​នឹង​សិទ្ធិ​កាន់​កាប់​ផ្ទះ​របស់​ជន​បរទេស​។ ក្នុង​នោះ រយៈ​ពេល​នៃ​ការ​ជួល​ផ្ទះ​ អាច​នឹង​ត្រូវ​បាន​បន្ថែម​សុពលភាព​​ពី 30 ឡើង​ដល់ 99 ឆ្នាំ​ ព្រម​ទាំង​អាច​អនុញ្ញាត​ឱ្យ​ជន​បរទេស​ទិញ​ផ្ទះស្នាក់​នៅ​​ប្រភេទ​ខ្លះ​ទៀត​ផង​។ ក្រុម​ហ៊ុន​ទិន្នន័យ​ Statista (អាល្លឺម៉ង់) បាន​គណនា​ឃើញ​ថា ទំហំ​​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ នឹង​កើន​ឡើង​ដល់ជាង​ 2.5 ទ្រីលាន (2,500,000,000,000) ​ដុល្លារ​អាម៉េរិក​ ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ ទីផ្សារ​​ផ្ទះ​ស្នាក់​នៅ​មាន​តម្លៃ​សរុប​ជាង 2 ទ្រីលាន​ដុល្លារ​៕

ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អដូច​ការ​រំពឹង​ទុក

យោង​តាម​ធនាគារ​ពិភពលោក (WB) កំណើន​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​នេះ ត្រូវ​បាន​ព្យាករ​ថា នឹង​យឺត​ជាង​ឆ្នាំ​កន្លង​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពល​ខ្លាំង​។ ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​គ្រោង​នឹង​ថយ​ចុះ​ពី 5.1% ក្នុង​ឆ្នាំ​ 2023 មក​នៅ​ត្រឹម​ 4.5% ក្នុង​ឆ្នាំ 2024​ ទាប​ជាង​បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ បើ​ទោះ​នៅ​តែ​ខ្ពស់ជាង​បណ្ដា​តំបន់​ដទៃ​ ប៉ុន្តែ​អាស៊ី​ក៏​នៅ​តែ​មិន​ទាន់​សម្រេច​បាន​ដូច​ទៅ​នឹង​សក្ដានុពល​របស់​ខ្លួន​។ ប្រទេស​ចិន​ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​ទ្វីប​អាស៊ី បាន​កំណត់​គោលដៅ​សម្រេច​ឱ្យ​បាន​ 5% ក្នុង​ឆ្នាំ​នេះ ទាប​ជាង​ បើធៀប​នឹង 5.2% របស់​ឆ្នាំ​កន្លង​។ ប៉ុន្តែ WB ព្យាករ​ថា GDP របស់​ប្រទេស​ចិន​នឹង​មាន​កំណើន​ត្រឹម​តែ​ 4.5%​ ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​អាស៊ី​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ទាប​ដូច្នេះ ក៏​ដោយ​សារ​កត្តា​មួយ​ចំនួន​ រួម​មាន​៖ បំណុល រនាំង​ពាណិជ្ជកម្ម អស្ថិរភាព​គោលនយោបាយ អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក ការ​ប្រាក់​ខ្ពស់ ការ​ថយ​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​ចិន ការថយ​ចុះ​នៃ​ការ​​វិនិយោគ​ពី​វិស័យ​ឯកជន​ ​ ដំណោះ​ស្រាយ​ ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ ជំរុញ​សុខុមាលភាព​សង្គម​ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​មុន បង្កើត​គោលនយោបាយ​ដែល​ជួយ​ជំរុញ​ការ​ចំណាយ​ លុបបំបាត់​រនាំង​ពាណិជ្ជកម្ម កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ កែទម្រង់​វិស័យ​អប់រំ ការសន្និដ្ឋាន​ សេដ្ឋកិច្ច​អាស៊ី កំពុង​ជួប​ឧបសគ្គច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពលរីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​។ បណ្ដា​ប្រទេស​គួរ​តែ​អនុវត្ត​ដំណោះ​ស្រាយ​សម​ស្រប​ … Read more

អាម៉េរិក​ព្រមាន​ថា ចិន​លក់​បង្ខូច​តម្លៃ​រថយន្ត​អគ្គិសនី​

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក យល់​ថា ប្រទេស​ចិន​អាច​លក់​ផលិត​ផលអគ្គិសនី​​លើស​តម្រូវ​ការ​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អាម៉េរិក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាងមុខ លោកស្រី Yellen នឹង​ពិភាក្សា​បញ្ហា​ខាងលើ​ជាមួយ​នឹង​ក្រុមមន្ត្រី​ចិន​។ ប្រការ​នេះ​កើត​ឡើង​ក្នុង​គ្រា​ដែល​អាម៉េរិក​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​បៃតង​ ប៉ុន្តែ​នៅ​តែ​តាម​មិន​ទាន់​ប្រទេស​ចិន​។ ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ និង​ចិន​ បន្ត​ជា​ឧបសគ្គ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​។ បើ​ទោះជា​ប្រធានាធិបតី​ បៃដិន បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​មេដឹក​នាំចិន​ លោក​ ស៊ី​ ជីនពីង កាល​ពី​ខែវិច្ឆិកា 2023 ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ជាតិ​នា​ពេល​ថ្មី​ៗ​នេះ​ ដែល​ជាប់ទាក់​ទង​នឹង​រថយន្ត​អគ្គិសនី​ឆ្លាត​វៃ​ចិន បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ឧបសគ្គ​នៅ​ឡើយ​។ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក លោក​ស្រី Janet Yellen ជឿ​ថា ប្រទេស​ចិន​អាច​នាំ​ចេញ​​ផលិត​ផល​​ទាក់​ទង​នឹង​អគ្គិសនី​បៃតង​​ដែល​លើស​តម្រូវ​ការ​របស់​ខ្លួន ទៅកាន់​ប្រទេស​នានា​ ដោយ​លក់​​​ក្នុង​តម្លៃ​ទាបខ្លាំង។ ប្រការ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ ក៏​ដូច​ជា​បណ្ដា​ប្រទេសលើពិភពលោក ​ពិបាក​ប្រកួត​ប្រជែង​ ហើយ​ត្រូវ​ខាត​បង់​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​។

Bitcoin ឡើង​ថ្លៃ​រហូត​ដល់​ជាង 71,000 ដុល្លារ​អាម៉េរិក

Bitcoin បន្ត​ឡើង​ថ្លៃ​ដល់​កម្រិត​កំពូល​ថ្មី​ នៅ​ពេល​កើន​លើស​ពី​ 71,000 ដុល្លារ​អាម៉េរិក​/Bitcoin កាល​ពី​ល្ងាច​ថ្ងៃទី 11 មីនា។ Bitcoin បាន​ឡើង​ថ្លៃ​ជិត 2.6% ក្នុង​រង្វង់ 24 ម៉ោង និង​លើស​ពី 10% គិត​ចាប់​ពី​ថ្ងៃទី 04 មីនា​។ តម្លៃ​មូលធន​ទីផ្សារ​របស់​ប្រាក់​ឌីជីថល់​គ្រីបស្តូ​ធំ​បំផុត​លើ​ពិភពលោក​មួយ​នេះ បាន​កើន​លើស​ពី 1.4 លាន​លាន​ដុល្លារ​ (1,400,000,000,000.00) បន្ទាប់​ពីតម្លៃ​មួយ​ Bitcoin បាន​ឡើង​ផុត​ពី 71,000 ដុល្លារ​។ តម្លៃ​របស់​ Bitcoin ត្រូវ​បាន​រុញ​ឡើង​ដោយ​ការ​ទទួល​យក​ និង​ការ​ទទួល​ស្គាល់​របស់​អ្នក​វិនិយោគ​​ និង​ស្ថាប័ន​​នានា ដែល​នាំ​មក​នូវ​រំហូរ​ប្រាក់​ដ៏​សម្បើម​សម្រាប់​ថ្នាល​វិនិយោគ​នេះ​។ Michael Anderson ស្ថាបនិក​ក្រុម​ហ៊ុន​វិនិយោគ​ប្រាក់​ឌីជីថល់​គ្រីបស្តូ Framework Ventures អះអាង​ថា ការ​ឡើង​ថ្លៃ​លើក​នេះ​របស់ Bitcoin គឺ​ខុស​គ្នា​ឆ្ងាយ​ បើធៀប​នឹង​ឆ្នាំ 2021​។ «នេះ​ទំនង​ជា​វដ្ដ​មួយ​ដែល​នាំ​មុខ​ដោយ​បណ្ដា​ស្ថាប័ន​ហិរញ្ញវត្ថុ​»​ លោក Anderson និយាយ​ដូច្នេះ​។ សារព័ត៌មាន New York Times ក៏​បាន​អះអាង​ដូច​លោក … Read more

គុយបា ​នឹង​​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500%

អាជ្ញាធរ​ប្រទេសគុយបា នឹង​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500% ចាប់​ពី​ថ្ងៃទី 01 ខែ​មីនា ឆ្នាំ 2024 យឺត​ជាង​មួយ​ខែ​បើ​ធៀប​នឹង​គម្រោង​ដំបូង​ ប៉ុន្តែ​តម្លៃ​សំបុត្រ​យាន​ជំនិះ​សាធារណៈ​នៅ​តែ​ដដែល​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​គុយបា Vladimir Regueiro កាល​ពី​ថ្ងៃទី 28 កុម្ភៈ ប្រកាស​ថា ទន្ទឹម​នឹង​ការ​ដំឡើង​តម្លៃ​​សាំង តម្លៃ​អគ្គិសនី​ក៏​នឹង​ត្រូវ​ដំឡើង​ 25% ធៀប​នឹង​ដំណាក់​កាល​ដូច​ដដែល ចំពោះ​អតិថិ​ជន​ដែល​ប្រើ​ប្រាស់​អគ្គិសនី​ច្រើន​នៅ​ក្នុង​តំបន់​ប្រជុំ​ជន​។ ក៏ប៉ុន្តែ ថ្លៃ​ធ្វើដំឡើង​តាម​យាន​ជំនិះ​សាធារណៈ​នឹង​នៅ​តែ​រក្សា​ដូច​ដើម​ ហើយ​ការ​ដំឡើង​ថ្លៃ​ឧស្ម័ន​ធម្មជាតិ​ក៏​ត្រូវ​ពន្យារ​ពេល​។ រដ្ឋាភិបាល​គុយបា ដែល​ជា​អ្នកផ្ដល់​ការ​ឧបត្ថម្ភ​ទំនិញ និង​សេវាកម្ម​សំខាន់​ៗ​​ស្ទើរ​តែ​ទាំង​អស់​ ប្រកាស​ដំឡើង​ថ្លៃ​សាំង​ខ្ពស់ជាង​មុន​ 5 ដង រាប់ចាប់​ពី​ថ្ងៃទី 01 ខែ​កុម្ភៈ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ឱនភាព​​ថវិកា​ជាតិ​។ តម្លៃ​សាំងធម្មតា​​មួយ​លីត្រ​​នឹង​កើន​ពី 25 ប៉េសូ (0.2 ដុល្លារ​អាម៉េរិក) ឡើង​ដល់ 132 ប៉េសូ ខណៈ​ដែល​សាំង​ល្អ​បំផុត​កើន​ពី 30 ប៉េសូ ឡើង​ដល់ 156 ប៉េសូ ខ្ពស់​ជាង​ 5 ដង ធៀប​នឹង​តម្លៃ​ចាស់​។​ ទេសចរ​បរទេស​ដែល​មក​លេង​ប្រទេស​គុយបា នឹង​ត្រូវ​ទូទាត់​ថ្លៃ​សាំង​ដោយ​រូបិយប័ណ្ណ​បរទេស​។ … Read more

ចំណូលពន្ធពីវិស័យយានយន្ត រួមចំណែកប្រមាណ 31% នៃចំណូលពន្ធសរុប​ក្នុង​ឆ្នាំ 2023

របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ​ថា ចំណូលដែល​ប្រមូលបានក្នុងឆ្នាំ2023 បើ​គិត​ជា​ប្រាក់​ដុល្លារ​អាម៉េរិក គឺ​ស្មើនឹងប្រមាណ 2,288.27 លានដុល្លារ ថយចុះប្រមាណ 15.7% បើ​ធៀបនឹងចំណូលសរុប​ក្នុងឆ្នាំ 2022។ យោង​តាម​របាយការណ៍ដដែល លទ្ធផល​ខាងលើ​នេះសម្រេចបាន 82.4% នៃផែនការដែលបាន​កំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2023។ បើគិតតាមប្រភេទពន្ធនិងអាករវិញ ឃើញថា អាករលើតម្លៃបន្ថែម (VAT) រួម​ចំណែក​ 41.2%, អាករពិសេស (Special tax) រួម​ចំណែក​ 30.3%, ពន្ធគយរួម​ចំណែក​ 21%, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈ​រួម​ចំណែក​ 4.3% និងអាករនាំចេញនិងកម្រៃផ្សេងៗ រួម​ចំណែក​ 1.8% នៃចំណូលសរុប។ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដក​ស្រង់​របាយការណ៍​របស់​​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យ​ដឹង​ថា ចំណូលតាមក្រុមទំនិញវិញ ឃើញថា ក្រុមទំនិញចម្រុះមាន 35.3%, យានយន្តនិងគ្រឿងចក្ររួម​ចំណែក​ 31.1%, ប្រេងឥន្ធនៈនិងថាមពលរួម​ចំណែក 26.6% និងសម្ភារសំណង់និងកម្រៃផ្សេងៗ រួម​ចំណែក​ 7% នៃចំណូលសរុប៕

ក្រុម​ហ៊ុន​​មួយ​របស់​ឥណ្ឌូណេស៊ី ចាប់​អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា

(ភ្នំពេញ) – ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Jonh Riady នាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ យោង​តាម​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុងជំនួបនេះ លោក Jonh Riady បានបង្ហាញ​ចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅកម្ពុជា រួមមានជា​អាទិ៍ វិស័យអចលនទ្រព្យ ផ្សារទំនើប សុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។ ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ 60 ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម។ នេះបើ​តាម​ CDC ចេញផ្សាយ​នា​យប់​ថ្ងៃទី 19 កុម្ភៈ 2024​៕

គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

(ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។ យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការ​រៀប​ចំ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​កម្ពុជា​-ជប៉ុន​ គឺជា​ការ​​ត្រៀម​ខ្លួន​ដើម្បី​​ទាក់​ទាញ​វិនិយោគិនជប៉ុន មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​៕

ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ប៉ុន្តែទទួលបានប្រាក់ខែដូចដើម

ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការបង្កកំណើត ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន បញ្ចេញគោលការណ៍ថ្មីដែលអនុញ្ញាតឱ្យបុគ្គលិកជាឪពុកសម្រាកពីការងារ ប៉ុន្តែទទួលបានប្រាក់ខែ 100%។ ក្រុមហ៊ុនអ៊ីអន (Aeon) នឹងផ្ដល់ប្រាក់ខែដូចមុនដល់បុគ្គលិកភេទប្រុស នៅពេលសុំច្បាប់សម្រាកដើម្បីមើលថែកូនតូចអាយុចាប់ពីមួយឆ្នាំចុះក្រោម។ គោលការណ៍នេះគ្រោងនឹងអនុវត្តក្នុងឆ្នាំ 2024 ដើម្បីចូលរួមកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់បុគ្គលិកភេទប្រុសសុំច្បាប់ឈប់សម្រាកដើម្បីមើលថែកូន។ អត្ថប្រយោជន៍ដែលមិនមានការកំណត់អាយុនេះ នឹងត្រូវបានអនុវត្តជាបណ្ដើរៗចាប់ពីខែកុម្ភៈ សម្រាប់ក្រុមហ៊ុនចំនួនប្រហែល 150 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្មអ៊ីអន។ តាមគម្រោង ក្នុងឆ្នាំដំបូងនឹងមានបុគ្គលិកភេទប្រុស និងភេទស្រីប្រមាណ 2,000 នាក់ នឹងសុំច្បាប់សម្រាកដើម្បីមើលថែកូន ហើយទទួលបានប្រាក់ខែដូចដើម។ បច្ចុប្បន្ន បុគ្គលិកភេទស្រីជិត 100% របស់អ៊ីអន ដែលឆ្លងទន្លេ សុទ្ធតែទទួលបានច្បាប់សម្រាកពីការងារដើម្បីមើលថែកូន ប៉ុន្តែអត្រានេះរបស់បុគ្គលិកភេទប្រុសគឺ 15%។ ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកដើម្បីមើលថែកូន ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងផ្ដល់ជូនប្រហែល 80% ធៀបនឹងប្រាក់ខែ ដូច្នេះហើយទើបបុគ្គលិកនឹងទទួលបានប្រាក់ខែ 20% ទៀតពីអ៊ីអន បន្ទាប់ពីពួកគេត្រឡប់ចូលធ្វើការវិញ។ យោងតាមស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលជប៉ុន ចំនួនប្រជាជនសរុបរបស់ប្រទេសនេះនឹងថយចុះ 17% ចាប់ពីឆ្នាំ 2020 ដល់ 2050 ដោយធ្លាក់មកនៅត្រឹម 104.69 លាននាក់។ ចំណែកវិទ្យាស្ថានជាតិស្រាវជ្រាវសន្តិសុខសង្គម និងចំនួនប្រជាជន (IPSS) … Read more

ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

ផ្ទះដែលលក់មិនទាន់ដាច់នៅប្រទេសចិន មានទំហំសរុបជិត 5 ពាន់លានម៉ែត្រការ៉េ បើគិតត្រឹមចុងឆ្នាំកន្លង ហើយផ្ទៃក្រឡានេះអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់។ នេះបើតាមការផ្សាយរបស់ទំព័រ Nikkei។ បច្ចុប្បន្ន ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ វិនិយោគិនទាំងឡាយក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន នាំគ្នាលក់បញ្ចុះតម្លៃជាបន្តបន្ទាប់។ ការប្រកួតប្រជែងតម្លៃនេះ កើតឡើងនៅពេលទីផ្សារអចលនទ្រព្យបានឈានចូលដល់ដំណាក់កាលគ្រប់គ្រាន់។ អត្រានៃអចលនទ្រព្យដែលនៅសល់ពីការលក់ គឺជិត 5 ពាន់លានម៉ែត្រការ៉េ កាលពីចុងឆ្នាំ 2023។ Nikkei ឧទាហរណ៍ថា ខុនដូ ឬផ្ទះមួយខ្នងដែលមានទំហំ 100 ម៉ែត្រការ៉េ និងមានមនុស្ស 3 នាក់រស់នៅ នោះផ្ទៃក្រឡាសរុបរបស់ផ្ទះដែលកំពុងសល់គឺអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់ ដែលប្រហាក់ប្រហែលនឹងផ្ទះ 50 លានខ្នង។ ប្រទេសចិនកំពុងតែប្រឈមមុខនឹងផលវិបាករបស់ «ប៉ោងប៉ោងអចលនទ្រព្យ»។ កំណើននៃការសាងសង់ផ្ទះបានថយចុះ បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមរឹតបន្តឹងគោលការណ៍នានាក្នុងឆ្នាំ 2020 ប៉ុន្តែចំនួនផ្ទះដែលលក់មិនដាច់នៅតែមានកម្រិតខ្ពស់ ព្រោះតែការលក់ចេញមានភាពយឹតយ៉ាវ។ China Index Academy ព្យាករថា សកម្មភាពទីផ្សារអាចនឹងប្រសើរឡើងវិញ នៅក្រោយរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្ដើមពីថ្ងៃទី 10 ដល់ 17 កុម្ភៈខាងមុខ។ … Read more