ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួល​បាន​ការ​អនុម័តទទួលស្គាល់ជាផ្លូវការពី​អគ្គរដ្ឋបាល​គយ​ចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។ ការ​ទទួល​បាន​ការ​អនុម័ត​ទទួល​ស្គាល់​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាល​ពី​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។ កន្លង​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគី​ពាក់​ព័ន្ធ​នឹង​ដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួង​កសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។ គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់​កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។ យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ … Read more

ផ្លូវ​ដែល​វែង​ជាង​គេ​បង្អស់​លើ​ពិភពលោក

យោងតាម​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness ផ្លូវ Pan-American Highway គឺជា​ផ្លូវ​ល្បឿន​លឿន​ដែល​វែង​ជាង​គេលើពិភពលោក​ ដោយ​មាន​ប្រវែង​ 30,000 គីឡូម៉ែត្រ រាប់​ចាប់​ពី​ Alaska របស់​សហរដ្ឋ​អាម៉េរិក​ រហូត​ដល់​តំបន់​ចុង​ភាគ​ខាង​ត្បូង​របស់​អាហ្សង់ទីន​។ ការ​ផ្ដួច​ផ្ដើម​គំនិត​ស្ដីពី​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ទ្វីប​អាម៉េរិក ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ 1923 ដោយ​សហរដ្ឋ​អាម៉េរិក​។ ឆ្នាំ 1924​ ការ​ចរចា​​រវាង​សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេសនៅ​តំបន់​​អាម៉េរិក​ឡាទីន​ ក៏​សម្រេច​បាន​កិច្ច​ព្រមព្រៀង​រួម​ និង​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ 1937​​។ ក៏ប៉ុន្តែ ជាក់​ស្ដែង មក​ដល់​បច្ចុប្បន្ន ផ្លូវ​ល្បឿន​លឿន​ Pan-American នេះ​ មិន​ទាន់​ត្រូវ​បាន​តភ្ជាប់​គ្នា​ទាំង​ស្រុង​នៅ​ឡើយ​។ តំបន់​មួយ​​ដែល​មិន​ទាន់​តភ្ជាប់​នឹង​ផ្លូវ​ល្បឿន​លឿន​នេះ​ ស្ថិត​នៅ​ Darien Gap ​ប្រវែង​ 160 គីឡូម៉ែត្រ ដែល​​ជា​ចំណុច​ភ្ជាប់​រវាង​​ប្រទេស​ប៉ាណាម៉ា និង​ប្រទេស​កូឡុំប៊ី​។ តំបន់ Darien Gap ពុំ​ទាន់​មាន​ផ្លូវ​ណា​មួយ​រត់​ឆ្លង​កាត់​​ ព្រោះ​តែជា​​តំបន់​ព្រៃ មាន​​ភ្លៀង​ធ្លាក់​ទៅ​តាម​រដូវ និង​បញ្ហា​បរិស្ថាន​ ហើយ​​​ជា​ពិសេស​ តំបន់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ សម្បូរ​គ្រោះ​ថ្នាក់ អសន្តិសុខ ​ព្រោះ​តែ​មាន​​ក្រុម​ប្រដាប់​អាវុធ​ ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ច្រើន​ធ្វើ​សកម្មភាព​​។ បើ​ទោះ​ជា​​តំបន់​ខាងលើ​មិន​ត្រូវ​បាន​ភ្ជាប់​ក៏​ដោយ ផ្លូវ​ល្បឿន​លឿន … Read more

ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

ថ្មី​ៗ​នេះ ប្រទេស​ថៃ និង​ស្រីលង្កា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ដែល​នេះត្រូវ​បាន​ ស្រីលង្កា​ សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ប្រទេស​នេះរួច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់បំផុត​នៅ​ក្នុង​ច្រើន​ទសវត្សរ៍​កន្លង​។ ស្រីលង្កា​ កំពុង​តែ​ផ្លាស់​ប្ដូរ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​វិបត្តិ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​។ ធនាគារ​ពិភពលោក (WB) បាន​គណនា​ឃើញ​ថា សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​រួម​តូច​ 3.8% កាល​ពី​ឆ្នាំ​កន្លង បន្ទាប់​ពី​វិបត្តិ​រូបិយបណ្ណ​បរទេស​ដ៏​ធ្ងន់​ធ្ងរ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​។ ប្រតិភូ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ទៅ​កាន់​រដ្ឋធានី​កូឡុំបូ ដើម្បី​ចុះ​ហត្ថលេខា​លើ​ FTA រួម​នឹង​កិច្ច​ព្រម​ព្រៀង​ដទៃ​​ ជាមួយ​នឹង​សម​ភាគីនានា​នៅ​​ស្រីលង្កា​។ កិច្ច​ព្រម​ព្រៀង FTA ថៃ – ស្រីលង្កា ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ទីផ្សារ​ ការ​វិនិយោគ​ លិខិត​ស្នាម​គយ និង​បញ្ហា​កម្មសិទ្ធិបញ្ញា​​រវាង​ប្រទេស​ទាំង​ពីរ​។ ថៃ​គឺជា​ប្រទេស​ដែលសំខាន់​សម្រាប់​ស្រីលង្កា នា​បច្ចុប្បន្ន​។ GDP របស់​ប្រទេស​ថៃ បាន​ឈាន​ដល់ 495 ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ 2022 និង​ជា​មួយ​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​បរទេស​ធំជាង​គេ​ក្នុង​តំបន់​អាស៊ាន​។ យោង​តាម​ទិន្នន័យ​របស់​ធនាគារ​កណ្ដាល​ស្រីលង្កា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ប្រមាណ 460 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។ ទំនិញ​ដែល​ស្រីលង្កា​នាំ​ចេញ​​ទៅ​កាន់​ប្រទេស​ថៃ ភាគ​ច្រើន​គឺ​តែ … Read more

ថៃ និង​ចិន​ចុះ​ហត្ថលេខា​លើកលែងទិដ្ឋាការ​រួម​ ដើម្បី​ទេសចរណ៍ និង​ពាណិជ្ជកម្ម

ប្រទេស​ថៃ និង​ចិន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​លើក​លែង​ទិដ្ឋាការ​រួម ដែលនឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី 01 មីនា 2024​។ កិច្ច​ព្រម​ព្រៀង​នេះ​មិន​ត្រឹម​តែ​ក្នុង​បំណងពង្រឹង​ និង​ពង្រីក​​វិស័យ​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដោះដូរ​ក្នុង​វិស័យ​ផ្សេង​ៗ​របស់​ប្រទេស​ទាំង​ពីរ​នេះ​ផងដែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពី​បាន​ចូល​រួម​ពិធី​ចុះ​ហត្ថលេខា​នៅ​រាជធានី​បាងកក​ជាមួយ​នឹង​សមភាគី​ថៃ Parnpree Bahiddha-Nukara រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក Wang Yi បាន​និយាយ​ថា នៅ​ពេល​ប្រទេស​ទាំង​ពីរ​ឈាន​ចូល​ដល់​ «សម័យ​លើក​លែង​ទិដ្ឋាការ» កិច្ច​ព្រមព្រៀង​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​ក៏នឹង​​បង្កើតបាន​​ជា​ទំព័រ​ថ្មី​នៅ​ក្នុង​ការ​ប្ដូរ​ផ្លាស់​វប្បធម៌​ និង​មនុស្ស​ទៅ​វិញ​ទៅ​មក​ទៀត​ផង។ យោង​តាម​កិច្ច​ព្រម​ព្រៀងនេះ ពលរដ្ឋ​ចិន និង​ថៃ នៅ​ពេល​មាន​លិខិត​ឆ្លង​ដែន​​ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​គ្នា​ ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ ហើយ​អាច​ស្នាក់​នៅ​បាន​ 30 ថ្ងៃ​។ តាម​ការ​រំពឹង​ទុក ក្រោយ​ពី​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជា​ធរមាន ចំនួន​ភ្ញៀវ​ចិន​ទៅ​លេង​នៅ​ប្រទេស​ថៃ ប្រាកដ​ជា​នឹង​កើន​ឡើង​ច្រើន​ គ្រាដែល​ពលរដ្ឋ​ថៃ​ក៏​នឹង​ទទួល​​បាន​ការ​សាទរ​​យ៉ាង​កក់​ក្ដៅ​ នៅ​ពេល​ទៅ​លេង​ប្រទេស​ចិន​។ ក្រៅ​ពី​ប្រទេស​ថៃ ប្រទេស​ចិន​ ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​លើក​លែង​ទិដ្ឋាការ​រួម​ជាមួយ​នឹង​សិង្ហបុរី​ផងដែរ​ ក្នុង​នោះ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី 09 កុម្ភៈ​ខាងមុខ​។ ក្រៅ​ពី​នេះ ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ក៏​បាន​លើក​លែង​ទិដ្ឋាការ​ចំពោះ​ពលរដ្ឋ​ចិត្ត​ផងដែរ​៕

វៀតណាម នាំ​ចូល​អគ្គិសនី​ស្អាត​ពី​ប្រទេស​ឡាវ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក

យោង​តាម​ EVN ការ​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​តំបន់​ភាគ​កណ្ដាល​ និង​ភាគ​ខាង​ត្បូង អាច​ឆ្លើយតប​តាម​តម្រូវ​ការ​ បើ​សិន​ប្រភព​អគ្គិសនី​ថ្មី​សម្រេច​បាន​ទៅ​តាម​ផែនការ​។ ប៉ុន្តែ ភាគ​ខាង​ជើង​នឹង​ជួប​ការ​លំបាក​ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី ចាប់​ពី​ឆ្នាំ 2024 ដល់ 2030​។ អគ្គិសនី​វៀតណាម (EVN) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទិញដូរ​អគ្គិសនី (PPA) ចំនួន​ 19 គម្រោង​ ដើម្បី​ទិញ​អគ្គិសនីចំនួន 2,240 មេហ្គាវ៉ាត់​ (MW) ​ពី​ 26 រោង​ចក្រ​នៅ​​ប្រទេស​ឡាវ។ ក្នុង​នោះ មាន​ 7 គម្រោង ដែល​ស្មើ​នឹង 806 MW ​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ពាណិជ្ជកម្ម​។ តាម​ផែនការ​ ដល់​ឆ្នាំ 2025 ​គម្រោង​នេះ​​អាច​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ 1,171 MW បន្ថែម​ទៀត​។​ មន្ត្រីពាក់​ព័ន្ធ​នៃ​គម្រោង​ទិញ​ដូរ​អគ្គិសនី​ខាង​លើ​នេះ បាន​ឱ្យ​ដឹង​ថា ការ​បង្កើន​ការ​នាំ​ចូល​ពី​ប្រទេស​ឡាវ នឹងជួយ​ធានា​​ដល់​ការ​ផ្គត់​ផ្គង់​ និង​កាត់បន្ថយហានិភ័យ​ខ្វះ​អគ្គិសនី​នៅ​វៀតណាម​។ EVN បញ្ជាក់​ថា ប្រការ​នេះ​ក៏​​រួម​ចំណែក​គាំទ្រ​ដល់​សន្តិសុខ​ថាមពល និង​ការ​កាត់​បន្ថយចំណាយ​ផងដែរ​។ យោង​តាម​របាយការណ៍ គិត​មកដល់​​បច្ចុប្បន្ន ប្រភព​អគ្គិសនី​នៅ​ប្រទេស​ឡាវ​ ដែល​ត្រូវ​បាន​អនុម័ត​ឱ្យ​នាំ​ចូល​ប្រទេស​វៀតណាម និង​អាចដំណើរ​ការ​រហូត​ដល់​ឆ្នាំ … Read more

ឥណ្ឌូណេស៊ី​ បញ្ចុះ​អត្រាពន្ធ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​

ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ 2025 ឥណ្ឌូណេស៊ី នឹង​បញ្ចុះ​អត្រា​ពន្ធ​សម្រាប់​បណ្ដា​ក្រុម​ហ៊ុនទាំង​ឡាយ​ណា​ដែល​មាន​គម្រោង​បង្កើត​រោង​ចក្រ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ ដែល​នេះ​បញ្ជាក់​ថា ទីក្រុង​ហ្សាការតា កំពុង​រកវិធី​អូស​ទាញ​អ្នកវិនិយោគ​បន្ថែម​ទៀត​។ យោង​តាម​គោល​ការណ៍​ថ្មី​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី 12 ធ្នូ និង​មាន​សុពលភាព​ចាប់​ពី​ពេល​នេះ​ បណ្ដា​ក្រុម​ហ៊ុន​ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​ខាងលើ​ រួម​មាន៖ បណ្ដា​ក្រុម​ហ៊ុន​ដែល​បាន​វិនិយោគ​ទៅ​លើ​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី និង​កំពុង​មាន​គម្រោង​បង្កើន​ការ​វិនិយោគ​ទៅ​លើ​រថយន្ត​អគ្គិសនី​ ឬ​មាន​គម្រោង​វិនិយោគ​។ សេចក្ដី​សម្រេច​ថ្មី​នេះ​នឹង​លុប​បំបាត់​ពន្ធនាំ​ចូល​ និង​ពន្ធ​លើ​ទំនិញប្រណិត​ ចំពោះ​រថយន្ត​​ដំឡើង​រួច​រាល់​ដែល​បាន​នាំ​ចូល​ប្រទេស​នេះ​។ គោលការណ៍​ថ្មី​នេះ​ក៏​ផ្ដល់​អត្ថប្រយោជន៍ដល់​​ប្រភេទ​ពន្ធ​អាករ​ដែល​ត្រូវ​បង់​ជូន​អាជ្ញាធរ​ក្នុង​ស្រុក​ផងដែរ​។ កាល​ពី​ពេល​កន្លង គោលការណ៍​ចាស់ដែល​បាន​ដាក់ចេញ​ដោយ​ប្រទេសដែល​ជា​ទីផ្សារ​រថយន្ត​ធំជាង​គេ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​ផ្ដល់​អត្ថប្រយោជន៍​ដូច​ខាង​លើ​ចំពោះ​តែ​រថយន្ត​មិន​ទាន់​ដំឡើងរួច​រាល់​​ប៉ុណ្ណោះ​។ ឥណ្ឌូណេស៊ី បាន​កំណត់គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន 600,000 គ្រឿង​នៅ​ឆ្នាំ 2030​។ តួលេខ​នេះ​ខ្ពស់ជាង​ 100 ដង បើ​ធៀប​នឹង​ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ក្នុង​ប្រទេស​នេះ នៅក្នុង​ 6 ខែ​ដំបូង​នៃ​ឆ្នាំ 2023​។ ក្រុម​ហ៊ុន​មួយ​ចំនួន​ ក្នុង​នោះ​មាន Hyundai របស់​កូរ៉េខាង​ត្បូង ជា​ដើម បាន​ និង​កំពុង​វិនិយោគ​នៅ​ ឥណ្ឌូណេស៊ី​។ Neta EV របស់​ចិន និង Mitsubishi Motors របស់​ជប៉ុន ក៏​បាន​ចូល​រួម​វិនិយោគ​នៅ​ប្រទេស​នេះ​។ បច្ចុប្បន្ន ឥណ្ឌណេស៊ី កំពុង​អូស​ទាញ​ … Read more

ម៉ាឡេស៊ី និង​សិង្ហបុរី​ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​​នៅ​ជាប់​ព្រំ​ដែន​

ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី បាន​ព្រម​ព្រៀង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​ដែល​មាន​ឈ្មោះ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ Johor – Singapore (SEZ)។ ក្រោយជំនួប​ពិភាក្សា​កាល​ពី​ថ្ងៃទី 30 តុលា នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លី សៀន​ឡុង និង​សមភាគី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ស្ដី​ពី​ការព្រមព្រៀង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ SEZ ។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់ Iskandar រដ្ឋ Johor របស់​ប្រទេស​ម៉ាឡេស៊ី ក្បែរ​ព្រំ​ដែន​ជាមួយ​នឹង​សិង្ហបុរី​។ «SEZ នឹង​ប្រើប្រាស់​កម្លាំង​បន្ថែម​របស់​ប្រទេស​ទាំង​ពីរ​ ដើម្បី​ជំរុញ​ការ​តភ្ជាប់​សេដ្ឋកិច្ច​ តាម​រយៈ​ការ​កែលម្អ​លំហូរ​ទំនិញ វិនិយោគ និង​មនុស្ស​ឆ្លង​ព្រំ​ដែន​​» សេចក្ដី​ប្រកាស​រួម​លើក​ឡើង​ដូច្នេះ​។ លោក លី សៀនឡុង អះអាង​ថា «ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្លាំង​ទាក់​ទាញ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​សិង្ហបុរី និង​រដ្ឋ Johor របស់​ម៉ាឡេស៊ី»។ លោក​បន្ថែម​ថា ភាគី​ទាំង​ពីរ​កំពុង​សហការ​គ្នា​សិក្សា​​​អំពី​លទ្ធភាព​នៃ​គម្រោង​ ដើម្បី​កំណត់​ចំណុច​ស្នូល​របស់​តំបន់​ពិសេស​ ជា​ពិសេស​គឺ​ផលប្រយោជន៍​របស់​អ្នក​វិនិយោគ​ និង​តម្រូវ​ការ​ទីផ្សារ​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ឱ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ​។ សិង្ហបុរី​ និង​ម៉ាឡេស៊ី គឺជា​ដៃគូសហការ​ផ្នែក​ពាណិជ្ជកម្ម​ធំជាង​គេ​លំដាប់​ទីពីរ​របស់​គ្នា​កាល​ពី​ឆ្នាំ … Read more

សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន ចុះហត្ថលេខាលើគម្រោងចំនួនបី​

(ប្រទេសចិន) – សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈយោគយល់គ្នាចំនួន​បី​ នៅ​ក្នុង​ឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី​នៅ​ប្រទេស​ចិន​។ នារសៀល​ថ្ងៃទី 17 ខែតុលា ឆ្នាំ 2023 ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើគម្រោងចំនួនបី រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ យោង​តាម​ទំព័របណ្ដាញ​សង្គម​របស់​សភាពាណិជ្ជកម្ម​កម្ពុជា គម្រោងទាំងបីដែលត្រូវបានចុះហត្ថលេខារួមមាន៖ ទីមួយ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ទីពីរ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ទីបី-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ … Read more

ឥណ្ឌូណេស៊ី​​សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវដែក​ល្បឿន​លឿន​ដំបូង​អាស៊ីអាគ្នេយ៍

ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូងរបស់​ប្រទេស​ឥណ្ឌូណេស៊ី ជិត​បើក​ទ្វារ​ទទួល​អ្នក​ដំណើរ​ ដែល​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ពីរ​ធំជាង​គេ​បង្អស់​របស់​ប្រទេស​នេះ​។ គម្រោង​ផ្លូវ​ដែក​ដែល​មាន​តម្លៃ 7.3​ ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ​នឹង​ត្រូវ​បាន​សម្ពោធ​​ដាក់​ឱ្យ​ដំណើរ​ការ​​ក្នុង​ថ្ងៃទី 02 តុលា 2023​ ក្រោយ​ពី​បានពន្យារ​ពេល​ច្រើន​លើក​​។ នេះ​គឺជា​មួយ​ផ្នែក​នៃ​គំនិត​ផ្ដួច​ផ្ដើម​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​ទទួល​បាន​ជំនួយ​ភាគ​ច្រើន​ពី​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ចិន​។ «យើង​នឹង​សម្ពោធ​នៅ​ថ្ងៃទី 02 តុលា ដោយ​សារ​ប្រធានាធិបតី​ជាប់រវល់​នៅ​ក្នុង​ថ្ងៃទី 01 តុលា» រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ឥណ្ឌូណេស៊ី​ Budi Karya Sumadi កាល​ពី​ថ្ងៃទី 29 កញ្ញា ថ្លែង​ដូច្នេះ​។ ផ្លូវ​ដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿនប្រវែង​ 138 គីឡូម៉ែត្រ និង​​មាន​ឈ្មោះ​ថា WHOOSH​ នេះ ​តភ្ជាប់​រវាង​រដ្ឋធានី​ហ្សាការតា និង​ Bandung នៅ​ខេត្ត​ជ្វា​ខាង​លិច ដែល​ជា​ទីក្រុង​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ឥណ្ឌូណេស៊ី​ និង​ជា​មជ្ឈមណ្ឌល​សិល្បៈ​ វប្បធម៌​​ដ៏​ធំ​របស់​ឥណ្ឌូណេស៊ី​។ រថភ្លើង​​​ដែល​រត់​លើ​ផ្លូវ​ដែក​ WHOOSH ដំណើរ​ការ​ដោយ​អគ្គិសនី​ និង​មាន​ល្បឿន​ប្រហែល 350 គីឡូម៉ែត្រ​/ម៉ោង​ នឹង​ជួយ​កាត់បន្ថយ​ពេល​វេលា​​ក្នុង​ការ​ធ្វើ​ដំណើរ​រវាង ហ្សាការតា និង Bandung ពី​បី​ម៉ោង​មក​នៅ​ក្រោម​មួយ​ម៉ោង​។ WHOOSH ក៏​ជា​ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូង​នៅ​តំបន់អាស៊ី​អាគ្នេយ៍​​ផងដែរ​។ គម្រោង​ខាងលើ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ PT … Read more

PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​នៃ​ភាពស្មោះត្រង់​ជាង 40 លាន​ដុល្លារ​ដល់ Mbappe

(បារាំង) – កិច្ចសន្យា​បច្ចុប្បន្ន​រវាង​ក្លឹប​បាល់ទាត់ PSG និង Kylian Mbappe មាន​លក្ខខណ្ឌ​មួយ​ចែងថា PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​ពាក់កណ្ដាល​ក្នុងចំណោម 88 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ភាពស្មោះត្រង់​របស់ Mbappe បន្ទាប់ពី​ថ្ងៃទី 31 កក្កដា 2023។ លក្ខខណ្ឌ​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែឧសភា​ឆ្នាំ 2022។ កិច្ចព្រមព្រៀង​រវាង​ក្លឹង PSG និង Kylian Mbappe មាន​សុពលភាព​រហូតដល់​ខែមិថុនា​ឆ្នាំ 2024 ហើយ​ប្រាក់ចំណូល​សរុប​របស់ Mbappe ឡើងដល់ 220 លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន​ជិត 90 លាន​ដុល្លារ​ជា​ប្រាក់រង្វាន់​សម្រាប់​ភាពស្មោះត្រង់ និង​ប្រាក់រង្វាន់​ដទៃទៀត។ ប៉ុន្តែ ដើមខែ​មិថុនា Mbappe បាន​ផ្ញើលិខិត​បញ្ជាក់ថា មិន​ពន្យារ​សុពលភាព​នៃ​កិច្ចសន្យា​ឱ្យដល់​ខែមិថុនា​ឆ្នាំ 2024 ដូច​គម្រោង​ដំបូង។ ប្រការនេះ​ធ្វើឱ្យ​ប្រធាន​ក្លឹប លោក Al Khelaifi ខឹង និង​សម្រេចចិត្ត​លក់ Mbappe ក្នុង​រដូវក្ដៅ​នេះ មិន​ដូច្នោះ​ទេ​នឹងត្រូវ​បាត់បង់​កីឡាករ​រូបនេះ​ទទេ​នៅ​ឆ្នាំក្រោយ។ PSG ក៏បាន​ចាប់ផ្ដើម​ដាក់​ស​ម្ពា​ធ​លើ Mbappe ដើម្បីឱ្យ​កីឡាករ​បារាំង​រូបនេះ​ប្រកាស​ចាកចេញ​ដោយ​ខ្លួនឯង … Read more

អាម៉េរិក​អនុម័ត​លក់​មី​ស៊ី​លបាញ់​លើ​អាកាស តម្លៃ​ជិត​បី​ពាន់​លាន​ដុល្លារ​ឱ្យ​​អាល្លឺម៉ង់

ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​យល់ព្រម​លក់​មី​ស៊ី​ល​អាកាស​ប្រឆាំង​អាកាស​ខ្នាត​មធ្យម AMRAAM ជិត 1,000 ដើម ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ដល់​ប្រទេស​អាល្លឺម៉ង់។ មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 19 កក្កដា បានប្រកាសថា ក្រសួងការបរទេស​អា​ម៉េ​រិ​កបាន​អនុញ្ញាតឱ្យ​លក់​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​អាកាស​ប្រភេទ​មធ្យម AIM-120C-8 AMRAAM ចំនួន 969 ដើម រួម​នឹង​ប្រព័ន្ធ​បញ្ជា​បម្រុង រូបមន្ត​នៃ​ការហ្វឹកហាត់ ឧបករណ៍​បច្ចេកទេស និង​ជំនួយ​ផ្នែកហ្វឹក​​ហ្វឺ​ន ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ទៅឱ្យ​ប្រទេស​អាល្លឺម៉ង់។ «ការលក់​អាវុធ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក តាមរយៈ​ការកែលំអ​សន្តិសុខសម្រាប់​សម្ព័ន្ធមិត្ត​មួយ​នៅក្នុង​ណា​តូ ហើយក៏​ជា​ប្រទេស​ដែល​ដើរតួនាទី​សំខាន់​នៅក្នុង​ការរក្សា​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​អឺរ៉ុប» ប្រកាស​របស់​ក្រសួងការពារជាតិ​អាម៉េរិក មាន​ឃ្លា​សរសេរ​ដូច្នេះ។ យោងតាម​មន្ទីរ​បញ្ច​កោណ ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​អាល្លឺម៉ង់​មាន​អាវុធ​ប្រឆាំង​អាកាស​ទំនើប លើកកម្ពស់​សមត្ថភាព​ទប់ទល់​នឹង​ការគំរាមកំហែង​នាបច្ចុប្បន្ន និង​អនាគត។ ការលក់​អាវុធ​ខាងលើ​ក៏ត្រូវ​បាន​ជូនដំណឹង​ដល់​សភា​អាម៉េរិក ជាទី​ដែល​ស្ថាប័ន​នេះ​មាន​ពេលវេលា 30 ថ្ងៃ ដើម្បី​ធ្វើការ​សម្រេចចិត្តថា ត្រូវ​យល់ព្រម​ឱ្យ​លក់ ឬ​បដិសេធ។ បើសិន​ទទួលបាន​ការយល់ព្រម​ពីស​ភា ការលក់​អាវុធ​នេះ​នឹងត្រូវ​បញ្ជូន​ឡើងទៅ​កាន់​ប្រធានាធិបតី ចូ បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា​ចុងក្រោយ។ AIM-120 AMRAAM គឺជា​មី​ស៊ី​លម្ចាស់​ការ​ដែល​​នាំ​ផ្លូវ​ដោយ​រ៉ា​ដា​ … Read more

សំបុត្រ​ចូល​មើល Messi ទាត់​ឱ្យ​ក្លឹប Inter Miami ក្នុង​ការ​ប្រកួតដំបូង កំពុង​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​

(សហរដ្ឋ​អាម៉េរិក) – សំបុត្រ​ចូល​ទស្សនា Lionel Messi ទាត់​ក្នុង​ការប្រកួត​ដំបូង​នៅ Inter Miami ដែល​នឹងត្រូវ​ប៉ះ​ក្រុម​ Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅ​ថ្ងៃទី 21 កក្កដា​ខាងមុខ បាន​ឡើង​ថ្លៃ​​លើសពី 100,000 ដុល្លារ​អាម៉េរិក។ កាលពី​ចុង​សប្ដាហ៍​កន្លង គេហទំព័រ​របស់​ក្លឹប​បាល់ទាត់ Inter Miami បាន​បញ្ជាក់ថា Messi រួម​នឹង​កីឡាករ​ថ្មី Sergio Busquets អាច​ទាត់​នៅក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅលើ​ទីលាន DRV PNK ក្នុង​ថ្ងៃទី 21 កក្កដា 2023។ Leagues Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2019 និង​មានការ​ចូលរួម​ពី​បណ្ដា​ក្លឹប​មកពី​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) និង Liga MX របស់​ម៉ិច​ស៊ិ​ច ​នៅ​អាម៉េរិក​ខាងជើង។ យោងតាម … Read more