ភ្នំពេញ​-ម៉ានីល ឯកភាពជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន

នាព្រឹកថ្ងៃទី 4 ខែមីនា ឆ្នាំ 2024 ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និងប្រមុខ​រដ្ឋាភិបាល​ហ្វ៊ីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជំនួបនេះត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​បំណង​​ពិភាក្សា​គ្នា​លើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន​។ ក្នុងជំនួបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ និង​​ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងហ្វីលីពីន។ ក្នុង​នោះ​ក៏​មាន​ វិស័យពាណិជ្ជកម្មផងដែរ​។ ក្នុងវិស័យពាណិជ្ជកម្ម មេដឹក​នាំទាំងពីរបានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ក​ម្ពុជា​បានចាប់ផ្តើមនាំចេញអង្ករទ្រង់​ទ្រាយ​ធំ​​ជាលើកដំបូង ទៅប្រទេសហ្វីលីពីន ក្នុងបរិមាណ 5,575 តោន​ កាលពីដើមឆ្នាំ 2023 បន្ទាប់ពីហ្វីលីពីន បានដូរគោលនយោបាយនៃការនាំចូលអង្ករ ពោលគឺពីការនាំចូលតាមរយៈរដ្ឋ … Read more

ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ ទំនង​នឹង​ថយ​ចុះ​ក្នុង​ឆ្នាំ​ 2024  

ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ នៅ​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​គេ​ជឿ​ថា នឹង​មាន​ការ​ថយ​ចុះ​ ប្រមាណ 15% ដោយ​សារ​តែ​ល្បឿន​នៃ​ការ​ដណ្ដើម​ទិញ​ស្រូវ​អង្ករ​ដើម្បី​បំពេញ​ឃ្លាំង​​នៅ​លើ​ពិភពលោក បាន​ថម​ថយ​កម្លាំង​។ នេះ​បើ​តាម​ទំព័រ Bloomberg ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ លោក Chookiat Ophaswongse ប្រធាន​កិត្តិយស​នៃ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​អាច​នឹង​ជួប​ប្រទះ​តម្រូវ​ការ​ទាប​ជាង​មុន​ពី​អ្នក​បញ្ជា​ទិញ​អង្ករ​នៅ​ឥណ្ឌូណេស៊ី​ ដែល​ជា​ដៃគូ​ជំនួញ​ធំ​របស់​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​កន្លង​។ លោក​ Chookiat ថ្លែង​ថា ការ​ប្រែ​ប្រួល​តម្លៃ​របស់​ប្រាក់​បាតអាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ថៃ ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ៗ​របស់​ពិភពលោក​។ យោង​តាម​តំណាង​សមាគម​នាំ​ចេញ​អង្ករ​ថៃ «ឥណ្ឌូណេស៊ី​ អាច​នឹង​កាត់​បន្ថយការ​នាំ​ចូល​អង្ករ​ ក្រោយ​ការ​បោះ​ឆ្នោត​សកល​របស់​ប្រទេស​នេះ​»​ ខណៈ​ដែលតម្លៃ​នៃ​​ប្រាក់​បាតរបស់​ប្រទេស​ថៃ ​ក៏​ប្រែ​ប្រួល ធ្វើ​ឱ្យ​តម្លៃអង្ករ​របស់ប្រទេស​នេះ​ ពិបាក​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​។ ទិន្នន័យ​បឋម​បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​ បាន​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ។ ក្នុង​ឆ្នាំ 2023 ថៃ​បាន​នាំ​ចេញ​អង្ករ​ប្រមាណ 8.8 លាន​តោន​ ច្រើន​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ 656,000 តោន​របស់​កម្ពុជា​​​៕

កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

ក្នុង​រយៈ​ពេល​ 12 ខែ​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ សម្រេច​បាន​ជាង 656 ពាន់​តោន ស្មើ​នឹង​ តម្លៃ​ 466 លាន​ដុល្លារ​អាម៉េរិក​។ យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ 2023 មាន​កំណើន​លើ​បរិមាណ 3% និង​ចំនួន​ទឹក​ប្រាក់​មាន​កំណើន 13% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។ CRF ឱ្យ​ដឹង​ថា ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា រួម​មាន 61 គោលដៅ​ ក្នុង​នោះ​មាន​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ (138 លាន​​ដុល្លារ​អាម៉េរិក), 26 ប្រទេស​នៅ​ទ្វីប​អឺរ៉ុប (191 លាន​ដុល្លារ​អាម៉េរិក)​, 7 ប្រទេស​ជា​សមាជិក​អាស៊ាន​ (62 លាន​ដុល្លារ​)​, 26 ប្រទេស​នៅ​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា (76 លាន​ដុល្លារ​អាម៉េរិក​)​។ ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ស្មើ​នឹងជាង 82%, អង្ករ​គ្រាប់​វែងជិត 13%, អង្ករ​សគ្រាប់​ខ្លី 0.03%, … Read more

កម្ពុជា​ មាន​សមត្ថភាពកិនកែច្នៃ​អង្ករ​បាន 1,200 តោនក្នុងមួយម៉ោង

បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ រោងម៉ាស៊ីនចំនួន 130 មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍ពី​​ទីផ្សារ​ឥណ្ឌូណេស៊ី​។ កាល​ពី​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2023 ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមអមដំណើរ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចរោងចក្រកិនស្រូវមួយចំនួនដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងឈ្វេងយល់អំពីសង្វាក់ផលិតកម្មកិនស្រូវ សមត្ថភាពកិនកែច្នៃ បទដ្ឋានស្ដង់ដារសុវត្ថិភាពចំណីអាហារ និងបច្ចេកវិទ្យាក្នុងរោងចក្រកិនស្រូវនៅកម្ពុជា។ នេះ​បើ​តាម​​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ បច្ចុប្បន្ន ប្រទេស​ឥណ្ឌូនេស៊ី គឺជាទីផ្សារថ្មីសម្រាប់​ការនាំចេញអង្កររបស់កម្ពុជា ក្នុង​នោះ ថ្មីៗនេះ កម្ពុជាទើបតែ​បាននាំចេញអង្ករប្រមាណជា 15,000 តោន ទៅ​កាន់​ទីផ្សារមួយ​​នេះ​។ យោង​តាម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ គិតមក​ដល់ពេល​នេះ វិស័យស្រូវអង្ករកម្ពុជា មានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ មាន​រោងម៉ាស៊ីនចំនួន 130 ដែល​​មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ។ … Read more

កម្ពុជា​ នឹង​ខ្វះ​អង្ករ​នាំ​ចេញនៅ​ដើម​ឆ្នាំ​ក្រោយ មុន​នឹង​ងើប​ឡើង​វិញ​នៅ​ត្រីមាស​ទីពីរ​

យោង​តាម​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ​ 670,000 តោន​ ប៉ុន្តែ​អាច​នឹង​ខ្វះ​អង្ករ​សម្រាប់​ការ​​នាំចេញ​នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ 2024​។ ឧកញ៉ា សុង​ សារ៉ន ប្រធាន​ក្រុម​ប្រឹក្សាភិបាលសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​ដឹង​ថា​ ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ 670,000 តោន ដែល​កើន​ពី 5 ទៅ 10% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​។ ប៉ុន្តែ លោក​ឧកញ៉ាបាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​ជា​ការ​នាំ​ចេញ​កើន​ឡើង​បន្តិច ប៉ុន្តែ​តម្លៃ​អង្ករ​កម្ពុជា​លក់​បាន​ថ្លៃ​ជាង​ បើ​ធៀប​នឹង​តម្លៃ​មធ្យមភាគ​នៅក្នុង​ទីផ្សារ​។ ក៏ប៉ុន្តែ អ្នកជំនួញ​រូប​នេះ​បាន​ព្យាករ​ថា តម្លៃ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ 2024 នឹង​កើន​ឡើង​បន្ត​ទៀត​ គ្រា​ដែល​កម្ពុជា​អាច​នឹង​ខ្វះ​អង្ករសម្រាប់ការ​​នាំ​ចេញ​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ 2024​។ ទន្ទឹម​នឹង​នេះ លោក​ក៏​សង្ឃឹម​ថា ចាប់​ពី​ត្រី​មាស​ទី​ពីរ​នៃ​ឆ្នាំ 2024 កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​របស់កម្ពុជា នឹង​កើន​ឡើង​ខ្ពស់​។ យោង​តាម​អ្នក​ជំនួញ​ខាងលើ មូលហេតុ​នៃ​បញ្ហា​កង្វះ​អង្ករ​នាំ​ចេញ​នេះ ​គឺ​ដោយ​សារ​ទិន្នផល​ស្រូវ​ដែល​ប្រមូល​បាន​ក្នុង​អំឡុង​ពី​ខែ​មករា​ដល់​ខែ​មីនា ​មិនអាច​ឆ្លើយ​តប​បាន​ចំពោះ​​តម្រូវ​ការ​​នាំចេញ​។ «ដូច្នេះ យើងមិន​​សង្ឃឹម​ថា ការ​នាំ​ចេញ​អង្ករ​នឹង​កើននៅ​​ក្នុង​ត្រីមាស​ទីមួយ ប៉ុន្តែ​យើង​សង្ឃឹម​ទៅ​លើ​ត្រី​មាស​ទីពីរ​ ព្រោះ​ពេល​នោះ​យើង​ប្រមូល​ផល​ ហើយ​បរិមាណ​អង្ករ​នាំ​ចេញ​នឹង​កើន​ឡើង​។ តម្លៃ​ស្រូវ​ក្នុង​ស្រុក​ក៏​នឹង​កើន​ឡើង​ ព្រោះ​តែ​អង្ករ​ឡើង​ថ្លៃ​» ឧកញ៉ា​ … Read more

វិស័យ​ស្រូវ​អង្ករ​ថៃ ​នឹង​ផ្ដោត​លើ​គុណភាព​ ជំនួសឱ្យ​បរិមាណ

វិស័យ​ស្រូវអង្ករ​របស់​ប្រទេស​ថៃ នា​ពេល​ខាង​មុខ​ នឹង​ផ្ដោត​សំខាន់​ទៅលើ​គុណភាព​ជា​ជាងបរិមាណ នៅ​ពេល​ប្រទេសនេះ​ដាក់​គោលដៅ​ទាញ​យក​ចំណែក​ទីផ្សារ​ធំជាង​បច្ចុប្បន្ន នៅលើ​ទីផ្សារ​អង្ករ​គុណភាព​ខ្ពស់​នៅ​ទូទាំង​ពិភពលោក​។ នេះ​គឺជា​សារ​ដែល​ត្រូវ​បាន​លោក Arnont Nonsi អនុប្រធាននាយកដ្ឋាន​ស្រូវ​អង្ករ​ នៃ​ក្រសួង​កសិកម្ម​និង​សហករណ៍​ថៃ លើក​ឡើង​នៅ​ក្នុង​ពិធីបុណ្យ​ស្រូវ​អង្ករថៃ​ឆ្នាំ 2023 ដែល​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក ចាប់​ពី​ថ្ងៃទី 14 ដល់ 17 ខែ​ធ្នូ។ លោក Arnont ឱ្យ​ដឹង​ថា ថៃអស់​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​យក​តំណែង​ «ប្រទេស​នាំចេញ​អង្ករ​ច្រើន​ជាង​គេ» ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំចេញ​អង្ករ​នានា ពិសេស​គឺ​ ប្រទេស​ឥណ្ឌា ដែល​មាន​ដីស្រែ​ធំសម្បើម​។ ជំនួស​មក​វិញ លោក Arnont ថ្លែង​ថា ប្រទេស​ថៃ ចង់​ «លើក​កម្ពស់គុណភាព» ទីផ្សារ​អង្ករ​របស់​ខ្លួន​ ក្នុងនោះ ពាក្យ​ថា «លើកកម្ពស់គុណភាព» នេះ រួម​មាន គុណភាព​នៃ​សារជាតិបំប៉ន ដំណើរ​ការ​ដាំ​ស្រូវ​ដែល​ល្អ​សម្រាប់​​បរិស្ថាន តម្លៃ​កើន​ឡើង​ពី​ការ​ផ្លាស់​ប្ដូរ និង​បច្ចេកវិទ្យា ក៏ដូច​ជា​ស្ថិរភាព​របស់​កសិកម្ម​។ ក្រៅ​ពីនេះ លោក Arnont ក៏​បង្ហើប​ឱ្យ​ដឹងដែរ​ថា នាយកដ្ឋាន​ស្រូវ​អង្ករ​ថៃ គ្រោង​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​បន្ថែម​តម្លៃ​ និង​កែ​លម្អ​អង្ករ​ថៃ ដើម្បីអាច​ប្រើ​ប្រាស់​បាន​នៅ​ក្នុង​ផលិតផល​​មួយចំនួន មានជា​អាទិ៍ … Read more

កម្ពុជា​ នាំ​ចេញ​អង្ករ​បាន​ជិត​ 6 សែន​តោន​ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023

11 ខែ​ដំបូង​ក្នុង​ឆ្នាំនេះ កម្ពុជា នាំ​ចេញអង្ករ​បាន​ 85% បើ​ធៀប​នឹង​ផែនការ 700 ពាន់​តោន​ ​ដែល​បាន​ដាក់​ចេញ​សម្រាប់​ឆ្នាំ​ 2023​។ យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល 11 ខែនៃ​ 2023 កម្ពុជា​ នាំចេញអង្ករបានចំនួន 595,630 ​តោន ដែល​ស្មើ​នឹង​​ទឹក​ប្រាក់ចំនួន 420.81 លានដុល្លារ​សហរដ្ឋអាមេរិក។ តួលេខ​នេះ​ស្មើ​នឹង​ 85% នៃ​ផែនការ​ 700 ពាន់​តោន​នៅ​ក្នុង​ឆ្នាំ​នេះ។ ទីផ្សារ​ដែល​បាន​ទទួល​ទិញ​អង្ករ​កម្ពុជា នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 រួម​មាន​ ប្រទេស​ចិន​ និង​តំបន់​ស្វយ័ត (198,761 តោន), តំបន់​អឺរ៉ុប (240,751 តោន)​, តំបន់​អាស៊ាន (76,514 តោន) និងប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅទ្វីប​​អាហ្វ្រិក និង​មជ្ឈិម​បូព៌ា​ជា​ដើម (79,604 តោន​)​។ ប្រភេទ​អង្ករ​ដែល ​កម្ពុជា ​បាន​នាំ​ចេញ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ (82.20%), អង្ករ​ស​គ្រាប់​វែង … Read more

តម្លៃ​មធ្យមភាគនៃ​ស្រូវ​សើម​ នៅ​តាម​បណ្ដា​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន​

តម្លៃ​មធ្យមភាគ​ស្រូវ​សើម​ នៅ​តាម​បណ្ដា​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន​ ចាប់​ពី​ថ្ងៃទី 29 ខែ​វិច្ឆិកា 2023 នឹង​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ចាប់​ពី 1,250 រៀល​/គីឡូក្រាម​។ យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី 29 ខែ​វិច្ឆិកា ឆ្នាំ 2023 ស្រូវ​សើម​នឹង​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​មធ្យម​ ចាប់​ពី 1,250 ដល់ 1,375 រៀល​​/គីឡូក្រាម​ អាស្រ័យទៅ​​លើ​ប្រភេទ​ស្រូវ​។ ស្រូវ​រំដួល/សុម៉ាលីសើមនៅ​ក្នុង​ស្រុក​បរសេដ្ឋ និង​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ មាន​តម្លៃ​ខ្ពស់​ជាង​គេ​ ពោល​គឺ​ 1,375 រៀល​/គីឡូក្រាម​។ ចំណែក​ស្រូវ​រំដួល/សុម៉ាលីសើម​ដែល​មាន​តម្លៃ​ទាប​ជាង​គេ​ (1,250 រៀល​/គីឡូក្រាម​) គឺ​នៅ​ក្នុង​ស្រុក​សំរោង និង​ស្រុក​ចុង​កាល ខេត្ត​ឧត្ដរមាន​ជ័យ។ ដោយ​ឡែក ស្រូវអូអឹម​សើម​វិញ ​មាន​តម្លៃ​ខ្ពស់​បំផុត​ត្រឹម​ 1,260 រៀល​ក្នុង​មួយ​គីឡូក្រាម​ ខណៈ​ស្រូវ​ស្រងែ​មាន​តម្លៃ​ 1,250 រៀល​/គីឡូក្រាម​៕

​បរិមាណ​​​អង្ករ​នាំ​ចេញ​​ក្នុង​ 8 ខែ​ដំបូង​របស់​វៀតណាម ច្រើន​ជាង​ 14 ដង​ ធៀប​នឹង​កម្ពុជា

8 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​នាំ​ចេញ​អង្ករ​សរុប​ជាង 5.81 លាន​តោន​ ប្រហែល​ជាង 3.16 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ បរិមាណ​អង្ករ​កើន​ 21,4% និង​ចំណូល​សរុប​កើន​ 35.7% ធៀប​នឹង​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​។ យោង​តាម​ស្ថិតិ​បឋម​របស់​អគ្គនាយកដ្ឋាន​គយវៀតណាម ក្នុង​ខែ​សីហា 2023 វៀតណាម​នាំ​ចេញ​អង្ករ​បាន 921,443 តោន​ ដែល​ប្រហាក់​ប្រហែល​នឹង 546.41 លាន​ដុល្លារ​អាម៉េរិក ដោយ​គិត​ក្នុង​តម្លៃ​មធ្យម​ 593 ដុល្លារ​/តោន​។ តួលេខ​នេះ​កើន​ 39.5% បើ​គិត​អំពី​បរិមាណ,​ 50.7% បើ​គិត​អំពី​ប្រាក់​ចំណូល និង​តម្លៃ​កើន​ 8% បើ​ធៀប​នឹង​ខែកក្កដា 2023​។ ធៀប​នឹង​ខែ​សីហា 2022 បរិមាណ​អង្ករ​នាំ​ចេញ​របស់​វៀតណាម​​ក្នុង​ខែ​នេះ​ក៏​កើន​ 28.8%​, ប្រាក់​ចំណូល​សរុបក៏​កើន 61.7% និង​តម្លៃ​ក៏​កើន​ 25.5% ផងដែរ​។ ជា​រួម ក្នុង​ 8 ខែ​ដំបូង​នៃ​ឆ្នាំ 2023 បរិមាណ​អង្ករ​នាំ​ចេញ​សរុប​របស់​វៀតណាម​ សម្រេច​បាន​ជាង … Read more

Amru វិនិយោគ17លានដុល្លារលើវិស័យស្រូវ អង្ករ

ភ្នំពេញៈ ក្រុមហ៊ុន Amru Rice បានបោះទុនវិនិយោគ17លានដុល្លារអាមេរិកលើវិស័យស្រូវអង្ករដើម្បីបង្កើនការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេស។ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនAmru Riceបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី3 សីហាម្សិលមិញនេះថា ក្រុមហ៊ុនបានបោះទុន10លានដុល្លារលើរោងម៉ាស៊ីនកិនស្រូវចំនួន3 និង7លានដុល្លារទៀតដើម្បីប្រមូលទិញស្រូវពី​កសិករកម្ពុជាដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងការផលិត និងលក់ស្រូវក្នុងតម្លៃសមរម្យដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។ លោកឧកញ៉ាបន្តថា គម្រោង​ធ្វើស្រែនេះបានគ្របដណ្តប់លើប្រជាជនចំនួន6,000គ្រួសារ និងមានផ្ទៃដីសរុប​ចំនួន12,000ហិកតា និងអាចប្រមូលផលបានប្រមាណជា3ម៉ឺនតោន។ លោកឧកញ៉ាបានបន្តថា “ការធ្វើស្រែតាមបែបកិច្ចសន្យាជាការធ្វើឲ្យមានទំ​នុកចិត្តក្នុងទីផ្សារសម្រាប់កសិករ ព្រោះពេលពួកគាត់ផលិតបាន ពួកគាត់មានទីផ្សារស្រាប់ និងធានាបាននូវគុណភាពស្រូវដែលផ្តល់ភាពងាយស្រូលសម្រាប់នាំ​ចេញ”។ លោកឧកញ៉ាបន្តទៀតថា “ការធ្វើស្រែតាមបែបកិច្ចសន្យាក៏នឹងធ្វើឲ្យកសិករទទួលបានចំណូលប្រសើរជាងមុនដែរ និងថែមទាំងជួយលើកកម្ពស់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមីទៀតផង”។ លោកឧកញ៉ា សុង សារ៉ន បានបន្តថា ក្រៅពីប្រមូលទិញស្រូវពីកសិករដែលបានចុះ​កិច្ចសន្យាជាមួយក្រុមហ៊ុននៅខេត្តព្រះវិហារ បាត់ដំបង និងខេត្តកំពង់ចាមហើយ ក្រុមហ៊ុនក៏បានជួយទិញស្រូវពីកសិករ ដែលមិនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននៅ​ពេលពួកគាត់យកស្រូវមកលក់ឱ្យផងដែរ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក​ វេង សាខុនបានថ្លែងថា ក្រសួងបាន និងកំពុងជួយជំរុញការធ្វើស្រែតាមរយៈការចុះកិច្ចសន្យា តាមរយៈការសហការរវាងកសិករ និងក្រុមហ៊ុនប្រមូលទិញស្រូវដើម្បីកិនជាអង្ករធ្វើ​ការនាំចេញផងដែរ។ លោកបន្តថា ការធ្វើស្រែតាមបែបចុះកិច្ចសន្យាជាការធានា​ដល់កសិករពីទីផ្សារស្រូវរបស់ខ្លួននៅពេលប្រមូលផល ដើម្បីពួកគេមិនព្រួយបា​រម្ភពីកង្វះទីផ្សារ និងការទម្លាក់តម្លៃពីឈ្មួញឱកាសនិយមមួយចំនួន។ លោកបន្តថា “ក្រសួងកសិកម្មមិនអាចធ្វើការងារបានទទួលជោគជ័យនោះទេ បើគ្មានការចូលរួមពីវិស័យឯកជន និងអាជ្ញាធរពាក់ព័ន្ធ”៕