ចង់ឱ្យកូនសក់ក្រាស់ខ្មៅរលើបរលោង ម្ដាយគួរញ៉ាំអាហារ 5យ៉ាងនេះពេលតាំងគភ៌

តើត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យកូនតូចកើតមកមានសក់ក្បាលខ្មៅក្រាស់ និងរឹងមាំ? មិនពិបាកទេ ស្ត្រីដែលកំពុងតាំងគភ៌អាចធ្វើបានដោយការញ៉ាំអាហារដែលមានប្រយោជន៍ និងមានចំណែកជួយជំរុញការចម្រើនធំធាត់របស់សរសៃសក់ខណៈដែលទារកនៅក្នុងផ្ទៃ។ ថ្ងៃនេះ ឡារ៉ែនសូមណែនាំអាហារ 6ប្រភេទដែលស្រ្តីមានគភ៌ញ៉ាំហើយ នឹងធ្វើឱ្យកូនមានសក់ក្បាលខ្មៅក្រាស់ ដូចតទៅ…។ 1.បន្លែស្លឹកបៃតង មនុស្សជាច្រើនអាចនឹងមិនសូវចូលចិត្តបន្លែស្លឹកបៃតង តែដឹងទេថា បន្លែស្លឹកបៃតងនេះមានប្រយោជន៍ច្រើនណាស់ ព្រោះមានទាំងវីតាមីន និងវីតាមីន ដូច្នេះហើយទើបការទទួលទានបន្លែស្លឹកបៃតងមានចំណែកជួយឱ្យសក់ក្បាលវែងស្អាត និងខ្មៅក្រិបខ្លាំងឡើង និងថែមទាំងជួយផលិតជាតិខ្លាញ់ល្អចេញមកបំប៉នឫសសរសៃសក់ឱ្យតោងជាប់ស្បែកក្បាលបានល្អទៀតផង។ ដូច្នេះ អ្នកណាដែលមិនចូលចិត្តញ៉ាំបន្លែស្លឹកបៃតង ប្រហែលជាត្រូវងាកមកញ៉ាំឱ្យបានញឹកញាប់ហើយ ដើម្បីឱ្យកូនរតូចមានសរសៃសក់ដែលខ្មៅ និងក្រាស់ល្អ។ 2.គ្រាប់សណ្ដែក និងធញ្ញជាតិ ក្រៅពីជួយឱ្យប្រព័ន្ធបន្ទោបង់ធ្វើការល្អហើយ នៅមានសារធាតុបំប៉នឱ្យសរសៃសក់ក្រាស់ មិនបែកចុង មានវីតាមីន ច្រើនប្រភេទ និងមានប្រូតេអ៊ីនដែលស្រដៀននឹងសាច់សត្វច្រើនទៀតផង។ ជាពិសេសគញរាប់សណ្ដែកអាល់ម៉ុន អង្ករស្រូវអូក និងអង្ករស្រូវសាលី ជាដើម តែអាហារប្រភេទនេះ ស្ត្រីមានគភ៌គួរទទួលទានក្នុងបរិមាណដែលសមល្មម មិនច្រើនជ្រុលពេក ព្រោះវាមានកាល់ឡូរីខ្ពស់។ 3.ស៊ុតមាន់ ស៊ុត គឺជាអាហារដែលស្ត្រីមានគភ៌ទទួលទានច្រើនបំផុត ព្រោះមានសារធាតុអាហារដែលសុទ្ធតែមានប្រយោជន៍ចំពោះស្រ្តីដែលកំពុងតាំងគភ៌ទាំងអស់​ និងថែមទាំងជួយឱ្យកូនតូចមានសរសៃសក់ដែលស្អាត សរសៃក្រាស់ និងខ្មៅក្រិបទៀតផង ដែលទាំងអស់នោះ ជាលទ្ធផលបានមកពីការដែលស្ត្រីមានគភ៌ញ៉ាំស៊ុតរៀងរាល់ថ្ងៃហ្នឹងឯង។ 4.គ្រាប់ល្ងខ្មៅ គ្រាប់ល្ងខ្មៅសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលសំខាន់ដល់ការចម្រើនធំធាត់របស់សរសៃសក់មិនចាញ់ស៊ុតមាន់ប៉ុន្មានឡើយ ព្រោះមានសារធាតុអាហារដែលសំខាន់ៗជាច្រើន ពេលបានទទួលទានហើយ … Read more

គ្រឿងសម្អាង និងការថែរក្សាសម្ផស្សដែលត្រូវហាមឃាត់ក្នុងអំឡុងពេលមានគភ៌

ការផ្លាស់ប្តូរប្រែប្រួលរបស់ស្រ្តីមានគភ៌ថ្មោងថ្មីដែលមើលឃើញច្បាស់នោះគឺ រូបរាងរបស់ដែលចេះតែរីកធំឡើងជារៀង​រាល់ខែ អាចធ្វើឱ្យអ្នកដែលទើបតែតាំងគភ៌ជាលើកដំបូងលែងមានភាពជឿជាក់លើខ្លួនឯង រួមទាំងផ្ទៃមុខ សាច់ស្បែករបស់ខ្លួនក៏​​អាចនឹងប្រែប្រួលទៅតាមនោះដែរ តែអ្វីដែលសំខាន់នោះគឺ អ្នកមានគភ៌លើកដំបូងអាចមិនសូវមានទំនុកចិត្តលើផលិតផលគ្រឿង​សម្អាង​ដែលកំពុងប្រើនោះថា តើវាមានសុវត្ថិភាពចំពោះកូនសម្លាញ់ដែលនៅក្នុងផ្ទៃ ឬក៏អត់? ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា តើផលិតផលថែរក្សាសម្ផស្សណាខ្លះដែលត្រូវហាមឃាត់ក្នុងខណៈមានគភ៌។ 1.គ្រីមថែបំប៉នស្បែក មិនគួរប្រើគ្រឿងសម្អាងដែលស្ថិតក្នុងក្រុម Whitening និងផលិតផលបំបាត់មុន ស្នាមអុច ស្នាមជាំខ្មៅផ្សេងៗ និងដែល​មានគ្រោះថ្នាក់បំផុតនោះគឺ Retinol ឬ​អាស៊ីតវីតាមីន A ដោយសារតែវាអាចជ្រាបចូលទៅក្នុងក្រសែឈាម និងអាចបណ្តាលឱ្យទារកនៅក្នុងគភ៌រលូត ឬពិការបាន តែពពួកគ្រីមការពារកំដៅថ្ងៃអាចនៅប្រើបាន។ 2 . ថ្នាំព្យាបាលមុន ព្រោះការព្យាបាលមុននឹងមានសារធាតុ Roaccutane ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលខ្ពស់ ទើបចាំបាច់ត្រូវស្ថិត​នៅក្រោមការគ្រប់គ្រងរបស់ពេទ្យយ៉ាងតឹងរ៉ឹង និងហាមប្រើប្រាស់នៅលើស្ត្រីមានគភ៌ ដោយសារតែថ្នាំមួយនេះអាចបង្កឱ្យមានគ្រោះ​ថ្នាក់ដល់ទារកក្នុងគភ៌ និងត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំប្រភេទនេះប្រមាណជា 1 – 2 ខែជាមុនសិន ទើបអាចមានគភ៌បាន។ 3 . ការជ្រលក់ពណ៌សក់ លាបពណ៌សក់ ពន្យឺតសក់ ឬអ៊ុតសក់ អ្វីទាំងអស់នេះ មានសារធាតុម្យ៉ាងដែលអាចនឹងធ្វើឱ្យយើងកើតអាការប្រតិកម្មចាញ់បាន ដូចជាថា បើយើងកើតប្រតិកម្ម​ចាញ់ និងមានស្នាមរបួស ឬដំបៅនៅលើស្បែកក្បាល វាអាចនឹងធ្វើឱ្យកើតការឆ្លងមេរោគរាលដាលកាន់តែលឿនឡើង ស្រួលមិន​ស្រួលអាចនឹងហុចផលអាក្រក់ដល់កូននៅក្នុងគភ៌ទៀតផង ដូច្នេះទើបយើងមិនណែនាំឱ្យស្រ្តីមានគភ៌ទៅធ្វើពណ៌សក់ក្នុងអំឡុងពេល​នោះឡើយ។ … Read more

នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

នៅក្នុងខែនេះ អាចហៅបានថាជាខែចុងក្រោយនៃការតាំងគភ៌ហើយ វិវឌ្ឍនាការផ្សេងៗរបស់ទារកក្នុងផ្ទៃមានដូចជា ប្រវែងខ្លួននឹងមានប្រមាណជា 20អ៊ិញ ទម្ងន់ខ្លួនប្រមាណជា 3,000 – 3,400ក្រាម អវយវៈគ្រប់ផ្នែក រួមទាំងសួតផងមានភាពពេញលេញល្អត្រៀមជាស្រេចក្នុងការប្រសូតហើយ។ ផ្នែកនាំមុខ ឬក្បាលនឹងរំកិលចុះមករកម្ដុំឆ្អឹងត្រគាក និងទារកក្នុងផ្ទៃមានការកម្រើកតិចជាងមុន។ ក្នុងខែទី 9 នៃការតាំងគភ៌នេះនឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានផ្ទៃពោះអាចមានអារម្មណ៍ដឹងដូចតទៅ…ៈ – ទារកលែងសូវរើ។ – ធ្លាក់សច្រើនឡើង និងរអិលខាប់។ ពេលខ្លះមានឈាមស្លេកៗហូរចេញមកក្រោយការពិនិត្យគភ៌ ឬក្រោយពេលមានភេទសម្ព័ន្ធរួច។ – ឈឺផ្សាក្នុងក្រពះ អាហារមិនរំលាយ ឆ្អល់ពោះ។ – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងកើតខ្យល់ញឹកញាប់។ – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។ – មានឈាមចេញតាមជើងធ្មេញពេលដុសសម្អាតធ្មេញ។ – កើតប្រគ្រីវកាច់នៅលើជើង។ – ហើមកជើង និងខ្នងជើង និងអាចមានហើមលើមុខ និងដៃផងដែរ។ – រមាស់នៅលើស្បែកក្បាលពោះ។ – កាន់តែឈឺខ្នងឡើង និងឈឺខ្លាំងឡើងៗ។ – កើតសភាវសរសៃឈាមត្បៀតនៅលើជើង។ – កើតឬសដូងបាត។ – … Read more

នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 8

មកដល់ខែទី 8នេះ វិវឌ្ឍនាការរបស់ទារកនៅក្នុងគភ៌ ខ្លួននឹងវែងឡើងប្រមាណជា 18អ៊ិញ មានទម្ងន់ខ្លួនប្រមាណជា 2,000 – 2,500ក្រាម ក្បាលធំពេញទំហឹងហើយ។ ទារកអាចឮសូរសំឡេង និងមើលឃើញបានហើយ អវយវៈខាងក្នុងពេញលេញឥតខ្ចោះ និងចាប់ផ្ដើមធ្វើការហើយ លើកលែងតែសួតប៉ុណ្ណោះដែលនៅមិនទាន់ពេញលេញល្អ 100%។ ក្នុងខែទី 8នៃការតាំងគភ៌នេះ នឹងមានការប្រែប្រួលផ្សេងៗដែលអនាគតអ្នកម្ដាយអាចមានអារម្មណ៍ដឹងបានដូចតទៅ៖ – ទារកក្នុងគភ៌នឹងរើខ្លាំងឡើង និងទៀងពេលជាប់លាប់។ – អនាគតអ្នកម្ដាយអាចនឹងកើតមានអាការទល់លាមកញឹកញាប់ច្រើនឡើង។ – អាចមានអាការឈឺផ្សារក្នុងក្រពះ អាហារមិនរំលាយ និងហើមពោះ ជាដើម។ – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងអាចកើតខ្យល់គញឹកញាប់ទៀតផង។ – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀក។ – ងាយមានឈាមចេញមកតាមជើងធ្មេញជាងប្រក្រតី ពេលដុសសម្អាតធ្មេញ។ – កើតប្រគ្រីវកាច់នៅលើជើងញឹកញាប់។ – ហើមកជើង និងខ្នងជើង អាចមានហើមនៅលើមុខ និងដៃផងដែរ។ – រមាស់នៅលើស្បែកក្បាលពោះ។ – មានអាការឈឺខ្នង។ – មានអាការសរសៃឈាមត្បៀតនៅលើជើង។ – កើតឫសដូងបាតញឹកញាប់ … Read more

ស្រ្តីក្រោយពេលប្រសូតបុត្ររួច តើរាងកាយនឹងប្រែប្រួលយ៉ាងណាខ្លះ?

ស្រ្តីជាច្រើនក្រោយពេលប្រសូតបុត្ររួច អាចនឹងមិនទាន់បានដឹងនៅឡើយថា រាងកាយរបស់ខ្លួននឹងត្រូវប្រែប្រួលយ៉ាងណាខ្លះនោះ។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការតាំងគភ៌មានផលប៉ះពាល់ដល់រាងកាយ និងផ្លូវចិត្តរបស់យើងខ្លាំងប៉ុនណា ដូច្នេះបើខ្លួនអ្នកក៏ទើបតែប្រសូតបុត្រហើយមិនយូរប៉ុន្មាននោះ​ ចូរត្រៀមខ្លួនជួបនឹងភាពផ្លាស់ប្ដូរប្រែប្រួលខាងរាងកាយដូចតទៅ ៈ រងាញ័រញាក់ អាការរងាញ័រញាក់នឹងកើតឡើងភ្លាមៗក្រោយពេលប្រសូត និងអាចនឹងកើតឡើងក្នុងអំឡុងពេលឆ្លងកាត់របស់ការប្រសូតក្នុងដំណាក់កាលផ្សេងៗ ដែលស្រ្តីខ្លះអាចសង្កេតឃើញថា ក្បាលជង្គង់របស់ខ្លួនញ័រញាក់យ៉ាងខ្លាំងក្រោយពេលប្រសូតកូនដំបូងចេញមក និងមានអារម្មណ៍រងាញ័រញាក់យ៉ាងខ្លាំងក្នុងអំឡុងដែលគ្រូពេទ្យប្រសូតកំពុងធ្វើការដេរស្នាមរបួសឱ្យ…ដែលវាទៅជាយ៉ាងនេះ ក៏ ព្រោះតែអ័រម៉ូនការតាំងគភ៌ ជាអ័រម៉ូនដែលធ្វើការប្រមូលសន្សំទឹកនៅក្នុងរាងកាយដើម្បីទុកជំនួសឱ្យការបាត់បង់ឈាមដែលធ្លាប់មានយ៉ាងច្រើនកាលពីពេលមុន នឹងថយចុះទៅវិញយ៉ាងឆាប់រហ័ស ទើបធ្វើឱ្យអ្នកម្ដាយថ្មោងថ្មីកើតអាការរងាញាក់។ ក្រោយការប្រសូតប្រមាណជា 2 – 3ថ្ងៃ ឬយ៉ាងយូរបំផុតមិនលើស 6សប្ដាហ៍ អាការនេះនឹងបាត់ទៅវិញដោយឯកឯង។ ចេញញើសច្រើន នេះជាវិធីដែលរាងកាយបណ្ដេញវត្ថុរាវដែលកើតពីការតាំងគភ៌ចេញពីរាងកាយ ដែលអាចមានវត្ថុរាវហូរចេញមកពីសុដន់របស់អ្នកទៀតផង។ ក្រៅពីនេះនៅអាចមានអាការឈាមហូរចេញមកក្រោយប្រសូតតទៅទៀតប្រហែលជា 6សប្ដាហ៍។ ជាប្រក្រតី អាការលេចនោម អាការចេញញើសនៅពេលកណ្ដាលយប់ និងការដែលត្រូវងើបមើលថែទាំកូនតូចដែលតែងតែនោមញឹកញាប់នោះ នឹងធ្វើឱ្យអ្នកត្រូវភ្ញាក់ឡើងបែបខ្លួនសើមជាប់រហូតប្រមាណជា 2សប្ដាហ៍ ដូច្នេះចូរត្រៀមក្រណាត់ការពារសើមពូកទុកជាស្រេចផង ឬការប្រើកន្សែងពោះគោច្រើនបន្ទះក្រាលពីលើពូកក៏អាចជួយអ្នកបានដែរ។ ការឈឺចាប់ក្រោយពេលប្រសូត អាការឈឺចាប់ក្រោយប្រសូត ច្រើនតែបណ្ដាលមកពីការបង្រួមខ្លួនរបស់ស្បូនឱ្យត្រឡប់ទៅរកទំហំដើមវិញ ហើយអាការឈឺចាប់នឹងរឹតតែខ្លាំងក្លាឡើងបើអ្នកធ្លាប់ប្រសូតបុត្រច្រើនដង។ ក្រៅពីនេះអ្នកអាចមានអារម្មណ៍ឈឺយ៉ាងខ្លាំងខណៈពេលបំបៅដោះកូន ដែលនេះរាប់ថាជារឿងប្រក្រតី។ អាការឈឺចាប់បែបនេះនឹងកើតឡើងប្រមាណជា 5 – 7ថ្ងៃ តែមានស្រ្តីខ្លះដែលមានកូនច្រើននឹងមានអាការឈឺចាប់ក្រោយប្រសូតពីការប្រសូតកូនទីបី កូនទីបួន ឬកូនទីប្រាំនឹងមានការឈឺចាប់ខ្លាំងជាងពេលឈឺពោះមុនប្រសូតទៅទៀត ដូច្នេះអ្នកម្ដាយដែលមានកូនច្រើនទាំងឡាយ គួរតែត្រៀមខ្លួនជួបនឹងការឈឺចាប់បែបនេះទុកជាមុនផង។ … Read more

នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 7

ក្នុងអំឡុងខែទី 7នេះ ទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌នឹងមានប្រមាណ 1,200ក្រាម សភាវចម្រើនធំធាត់របស់ទារកក្នុងគភ៌ចាប់ផ្ដើមមានខ្លាញ់នៅក្រោមស្រទាប់ស្បែកហើយ។ ទារកនៅក្នុងគភ៌ចាប់ផ្ដើមចេះជញ្ជក់ម្រាមដៃខ្លួនឯង ចេះយំ ដឹងរសជាតិប្រៃ ជូរ ផ្អែម និងថែមទាំងទទួលយកការជំរុញផ្សេងៗបានយ៉ាងល្អ ជាពិសេសការឈឺចាប់ និងពន្លឺភ្លឺៗ ដែលបើសិនជាស្រ្តីមានគភ៌ចាំបាច់ត្រូវប្រសូតនៅក្នុងខែនេះ(ប្រសូតមុនកំណត់) ឱកាសដែលទារកនឹងរស់រានមានជីវិតនឹងមានអត្រាខ្ពស់។ ក្នុងខែទី 7 នៃការតាំងគភ៌នឹងមានការប្រែប្រួលផ្សេងៗដែលអនាគតអ្នកម្ដាយអាចមានអារម្មណ៍ដឹងបានដូចតទៅ ៈ . ទារករើបម្រះកាន់តែខ្លាំងឡើង និងជាប់លាប់ជាងមុនច្រើន។ . មានធ្លាក់-សច្រើនឡើង។ . មានអារម្មណ៍ថាឈឺរាងធ្ងន់ធ្លាក់ទៅក្រោមនៅម្ដុំក្រោមផ្ចិត។ . ទល់លាមកកាន់តែខ្លាំងឡើង។ . ចុក ណែន ឆ្អល់ ដោយសារតែអាហារមិនរំលាយ និងហើមពោះ។ . ឈឺក្បាលម្ដងម្កាល ស្រេះាំងភ្នែក និងអាចខ្យល់គមិនស្រួលខ្លួនញឹកញាប់។ . តឹងច្រមុះ អាចមានឈាមហូរចេញមកតាមរន្ធច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។ . មានឈាមចេញនៅតាមជើងធ្មេញយ៉ាងងាយ ពេលដុសសម្អាតធ្មេញ។ . រមួលក្រពើនៅលើជើង។ . ហើមមុខ ជើង ភ្នែកគោល និងដៃ។ . រមាស់នៅលើស្បែកក្បាលពោះ។ . … Read more

នៅពេលកូនតូចឈានចូលខែទី 10

ខែទី 10 លក្ខណៈរបស់កូនតូច រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។ ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។ ដល់ពេលញ៉ាំអាហារបន្ថែម វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។ … Read more

វិធីកម្ចាត់អង្កែ មេបញ្ហាចំពោះស្បែកក្បាល

នៅពេល​ដែល​សង្កេតឃើញ​ថា​ ស្បែក​ក្បាល​កំពុងតែ​ទម្លាក់​ចុះ​នូវ​កម្ទេច​សៗ​ ឬដែល​ភា​សា​ងាយ​ៗហៅថា​ អង្កែ​ នោះ​ ឡា​រ៉ែ​ន ជឿជាក់​ថា​រឿង​ដំបូង​បំផុត​ដែល​លោកអ្នក​តែងតែ​គិតឃើញ​នោះ​គឺ​ការស្វែងរក​សាប៊ូកក់​សក់​ណា​ដែល​មានប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​អង្កែ​។ វា​ជា​រឿង​ល្អ​ណាស់​បើ​អ្នក​អាច​រក​ឃើញ​សាប៊ូកក់​សក់​ណា​ដែល​អាច​កម្ចាត់​អង្កែ​លើ​ស្បែក​ក្បាល​របស់​អ្នក​បាន​ ប៉ុន្តែ​បើ​សំណាង​មិនល្អ​រក​មិនបាន​វិញ​នោះ​ ឡា​រ៉ែ​ន ចង់​ស្នើ​ឱ្យ​អ្នក​ងាក​មក​សាកល្បង​វិធី​ព្យាបាល​បែប​បុរាណ​វិញ​ម្តង​។ វិធី​កម្ចាត់​អង្គែ​ ដោយ​ប្រេង​អូ​លីវ​ ក្រៅពី​ប្រើ​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​រាងកាយ​ហើយ​នោះ​ ប្រេង​អូ​លីវ​ក៏អាច​យក​មក​ម៉ាស្សា​លើ​ស្បែក​ក្បាល​ដើម្បី​កម្ចាត់​អង្កែ​ផង​ដែរ​។ ការ​ម៉ាស្សា​ក្បាល​ជាមួយនឹង​ប្រេង​អូ​លីវ​ អាច​ជួយ​បន្ថូ​រអា​រម្ម​ណ៍​ភាព​តានតឹង​ បន្ថែម​ការសម្រាក​ដល់​ខួរក្បាល​ ហើយក៏​ជា​វិធី​ធម្មជាតិ​ដ៏​មានប្រសិទ្ធភាព​ក្នុង​ការ​បំបាត់​អង្កែ​ និង​បញ្ហា​របកស្បែក​ក្បាល​ផង​ដែរ​។ ភាព​សម្បូរ​បែប​នៃ​វីតាមីនE​ សារធាតុ​ចិញ្ចឹម​ និង​ antioxidants​ ដែល​មាននៅ​ក្នុង​ប្រេង​អូ​លីវ​ នឹង​ចូល​ទៅ​ជួយ​កម្ចាត់​អាការ​រលាក​ស្បែក​ក្បាល​ រមាស់​ និង​បន្ថែម​សំណើម​ដល់​ស្បែក​ក្បាល​ ព្រមទាំង​បន្ថយ​សភាព​ស្បែក​ស្ងួត​ផង​ដែរ​។ យក​ប្រេង​អូ​លី​វក្តៅៗ​បន្តិចមក​ដាក់លើ​ស្បែក​ក្បាល​ ហើយ​ម៉ាស្សា​ថ្នម​ៗលើ​ស្បែក​ក្បាល​ប្រហែល20នាទី​។ ទុកចោល​រយៈពេល​មួយ​ម៉ោង​ រួច​សឹម​កក់​សម្អាត​សក់​ចេញ​ជាការស្រេច​។ វិធី​កម្ចាត់​អង្គែ​ ដោយ​ទឹកក្រូច​ឆ្មារ​ ប្រសិនបើ​ប្រេង​អូ​លីវ​ធ្វើ​ឱ្យ​អ្នកមាន​ការ​បារម្ភ​ថា​នឹង​ពិបាក​ស្វែងរក​នោះ​ សូម​សាកល្បង​វិធី​ងាយ​បំផុត​មួយទៀត​គឺ​ ទឹកក្រូច​ឆ្មារ​។ ទឹកក្រូច​ឆ្មារ​ដែល​ទើបតែ​ច្របាច់​ចេញពី​ផ្លែ​ថ្មី​ៗមានប្រសិទ្ធភាព​ណាស់​ក្នុង​ការ​កម្ចាត់​អង្កែ​។ យក​ទឹកក្រូច​ឆ្មារ​មក​ចាក់​លើ​ស្បែក​ក្បាល​ ហើយ​ប្រើ​ម្រាមដៃ​អេះ​ម៉ាស្សា​តិច​ៗ រួច​ទុកចោល​មួយសន្ទុះ​ សឹម​លាង​សម្អាត​ចេញ​។ វិធី​កម្ចាត់​អង្គែ​ ដោយ​ស្លឹក​ស្តៅ​ នៅ​មាន​វិធី​មួយទៀត​ដែល​អ្នក​គួរតែ​ដឹង​នោះ​គឺ​ការ​ព្យាបាល​ស្បែក​ក្បាល​ពី​ការ​កើត​អង្កែ​ដោយ​ស្លឹក​ស្តៅ​។ ដោយ​គ្រាន់តែ​យក​ស្លឹក​ស្តៅ​ប្រមាណ2ក្បង់​ដៃ​ទៅ​ដាក់​ក្នុងទឹក​ក្តៅ4​-5ពែង​ រួច​ត្រាំ​ទុកចោល​ពេញ​មួយ​យប់​។ លុះ​ព្រឹក​ឡើង​ យក​ទឹកដែល​ត្រាំ​ស្លឹក​ស្តៅ​នោះ​មក​កក់សក់​ រួច​ទុកចោល1ម៉ោង​ មុន​ពេល​សម្អាត​ចេញ​ដោយ​ទឹក​ស្អាត​។ ឡា​រ៉ែ​ន បាន​ត្រឹមតែ​ធ្វើជា​អ្នកណែនាំ​ ចំណែក​ការអនុវត្ត​គឺជា​ទង្វើ​របស់​អ្នក​! … Read more