ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

ថ្មី​ៗ​នេះ ប្រទេស​ថៃ និង​ស្រីលង្កា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ដែល​នេះត្រូវ​បាន​ ស្រីលង្កា​ សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ប្រទេស​នេះរួច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់បំផុត​នៅ​ក្នុង​ច្រើន​ទសវត្សរ៍​កន្លង​។ ស្រីលង្កា​ កំពុង​តែ​ផ្លាស់​ប្ដូរ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​វិបត្តិ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​។ ធនាគារ​ពិភពលោក (WB) បាន​គណនា​ឃើញ​ថា សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​រួម​តូច​ 3.8% កាល​ពី​ឆ្នាំ​កន្លង បន្ទាប់​ពី​វិបត្តិ​រូបិយបណ្ណ​បរទេស​ដ៏​ធ្ងន់​ធ្ងរ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​។ ប្រតិភូ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ទៅ​កាន់​រដ្ឋធានី​កូឡុំបូ ដើម្បី​ចុះ​ហត្ថលេខា​លើ​ FTA រួម​នឹង​កិច្ច​ព្រម​ព្រៀង​ដទៃ​​ ជាមួយ​នឹង​សម​ភាគីនានា​នៅ​​ស្រីលង្កា​។ កិច្ច​ព្រម​ព្រៀង FTA ថៃ – ស្រីលង្កា ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ទីផ្សារ​ ការ​វិនិយោគ​ លិខិត​ស្នាម​គយ និង​បញ្ហា​កម្មសិទ្ធិបញ្ញា​​រវាង​ប្រទេស​ទាំង​ពីរ​។ ថៃ​គឺជា​ប្រទេស​ដែលសំខាន់​សម្រាប់​ស្រីលង្កា នា​បច្ចុប្បន្ន​។ GDP របស់​ប្រទេស​ថៃ បាន​ឈាន​ដល់ 495 ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ 2022 និង​ជា​មួយ​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​បរទេស​ធំជាង​គេ​ក្នុង​តំបន់​អាស៊ាន​។ យោង​តាម​ទិន្នន័យ​របស់​ធនាគារ​កណ្ដាល​ស្រីលង្កា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ប្រមាណ 460 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។ ទំនិញ​ដែល​ស្រីលង្កា​នាំ​ចេញ​​ទៅ​កាន់​ប្រទេស​ថៃ ភាគ​ច្រើន​គឺ​តែ … Read more

បរិមាណ​អង្ករ​នាំចេញ​អ​របស់​វៀតណាម ​ខ្ពស់​មិន​ធ្លាប់​មាន​ ​ក្នុង​ឆ្នាំ 2023

​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​ នៃ​ប្រទេស​វៀតណាម បាន​ឱ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ 2023 ប្រទេស​នេះ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​បាន​ 4.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​​។ ក្នុង​ស្ថានភាពលំបាក​​​ដោយ​សារ​តែ​​គ្រោះ​ធម្មជាតិ​ បណ្ដាញ​ផ្គត់​ផ្គង់​ត្រូវ​ដាច់ និង​ហានិភ័យ​កើត​មាន​វិបត្តិ​ស្បៀង​អាហារ​នៅ​លើ​ពិភពលោក វៀតណាម​នៅ​តែ​បន្ត​នាំ​ចេញ​អង្ករ​បាន​ច្រើន​​​មិន​ធ្លាប់​មាន​សម្រាប់​ឆ្នាំ​កន្លង​។ យោង​តាម​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​ នៃ​ប្រទេស​វៀតណាម​ ក្នុង​ឆ្នាំ 2023 បរិមាណ​អង្ករ​ដែល​ប្រទេស​នេះ​​បាន​នាំ​ចេញ​គឺ 43.4 លាន​តោន​ កើន​ 1.7% ធៀប​នឹង​ឆ្នាំ 2023​។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​អង្ករ​នេះ​ បាន​ឡើង​ដល់​កំណត់​ត្រា​ថ្មី​ គឺ 4.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​​ 38.4% បើ​ធៀប​នឹង​ឆ្នាំ 2022​៕

អង្ករ​ធ្លាក់​ថ្លៃ ឥណ្ឌូណេស៊ី ក៏​ប្រញាប់​​បញ្ជាទិញរាប់​​សែន​តោន​​បន្ថែម​ទៀត​

ក្នុងសប្ដាហ៍​កន្លង​ ស្រប​ពេល​ដែល​តម្លៃ​អង្ករ​ក្នុង​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់​ចុះ​បន្តិច​ ឥណ្ឌូណេស៊ី​ក៏​បាន​ប្រកាស​អំពី​ការ​ដេញ​ថ្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​ 543,000 តោន​។ កាល​ពី​ដើម​ខែ​នេះ តម្លៃ​អង្ករ​នៃ​បណ្ដា​ប្រទេស​នាំចេញ បាន​ថយ​ចុះ​បន្តិច​ ក្នុង​នោះ សមាគមអ្នក​នាំ​ចេញ​​​អង្ករ​ថៃ ​ (TREA) បាន​ឱ្យ​ដឹង​ថា អង្ករ​ប្រភេទ​សម្រាប់​នាំ​ចេញរបស់ប្រទេស​នេះ​បាន​ធ្លាក់​ថ្លៃ 9 ដុល្លារ ចុះ​មក​នៅ​ត្រឹម​ 631 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន​។ ចំណែក​សមាគម​ស្បៀង​អាហារ​វៀតណាម (VFA) វិញ ក៏​បាន​ប្រកាស​ថា អង្ករ​សម្រូប​ 5% របស់​ប្រទេស​នេះ ធ្លាក់​ថ្លៃ​ 5 ដុល្លារ​/តោន​ ចុះ​មក​នៅ​ត្រឹម​ 658 ដុល្លារ​/តោន​។ ក្នុង​ពេល​អង្ករ​កំពុង​ធ្លាក់​ថ្លៃ ទំព័រ SSRicenews ឱ្យ​ដឹង​ថា ទីភ្នាក់​ងារ​ភស្តុភារ​ជាតិ​ឥណ្ឌូណេស៊ី (Bulog) ក៏​បាន​ផ្ញើសេចក្ដី​ប្រកាស ​អញ្ជើញ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​​អង្ករ​ មក​ចូល​រួម​ដេញ​ថ្លៃសម្រាប់​ការ​​ផ្គត់ផ្គង់​អង្ករ​ឱ្យ​ប្រទេស​នេះ​រហូត​ដល់ 543,000 តោន​។ ផលិត​ផល​ដែល​ឥណ្ឌូណេស៊ី​ត្រូវ​ការ​គឺ​អង្ករគ្រាប់​វែង​ប្រភេទ​សម្រូប​ 5%​​។ ប្រភព​ផ្គត់​ផ្គង់​អង្ករ​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី​លើក​នេះ រួម​មាន ថៃ វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និង​ប៉ាគីស្ថាន​។ ការ​ផ្គត់​ផ្គង់​អង្ករ​ 543,000 តោន​នេះ … Read more

យាន​អវកាស​របស់​រុស្ស៊ី នាំ​យក​ក្រូច​ឃ្វិច និង​ស៊ុត​ក្រួច​ឡើង​ទៅ​កាន់​អវកាស​

យាន​អវកាស​ Progress MS-25 របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 01 ខែ​ធ្នូ និង​នាំ​យក​ទំនិញ​ពិសេស​ៗ​មួយចំនួន​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) បាន​ហោះ​ដល់​គោល​ដៅ​​កាល​ពី​ថ្ងៃទី 03 ធ្នូ​ 2023​។ ទំនិញ​ដែល​យាន​អវកាស​នេះ​នាំ​យក​ទៅ​កាន់​ ISS រួម​មាន​ដូច​ជា ក្រូច​ពោធិ៍​សាត់ ក្រូច​ឃ្វិច និងអាហារ​សម្រាប់​ឆ្នាំ​ថ្មី និង​ស្បៀង​អាហារ​ដទៃ​ទៀត​ រួម​នឹង​ ស៊ុត​សត្វ​ក្រួច​ជប៉ុន 48 គ្រាប់សម្រាប់​ការ​ពិសោធ​នៅ​ទីអវកាស​ផងដែរ​។ យាន​អវកាស​នេះ​ក៏​ដឹក​ជញ្ជូន​ទំនិញ​រាប់​តោន​ផ្សេង​ទៀត​ រួម​មាន ​ឥន្ធនៈ ទឹក ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្លៀក​បំពាក់ជា​ដើម​​។ យាន​ Progress MS-25 របស់​រុស្ស៊ី នឹង​ស្ថិត​នៅ​ ISS ចំនួន 179 ថ្ងៃ​។

ទីក្រុង​ចំនួន​ដប់​ដែល​ «ថ្លៃ» ជាង​គេ​លើ​ពិភពលោក

ក្នុង​បញ្ជី​​​ចំណាត់​ថ្នាក់​នៃ​បណ្ដា​ទីក្រុង​ដែល​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាជន​ មាន​កម្រិត​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ សម្រាប់​ឆ្នាំ 2023 ទីក្រុង​សិង្ហបុរី និង​ហ្សូរិច​កំពុង​នាំមុខ​គេ​។ ទីក្រុង​សិង្ហបុរី (Singapore) ធ្លាប់​បាន​នាំ​មុខ​គេ 9 លើក​ ​ក្នុង​រយៈ​ពេល 11 ឆ្នាំ​ នៅ​​ក្នុង​បញ្ជី​​​ចំណាត់​ថ្នាក់ប្រចាំ​ឆ្នាំ​ ស្ដីពី​​បណ្ដា​ទីក្រុង​ដែល​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាជន​ មាន​កម្រិត​ខ្ពស់​ជាង​គេ​លើ​ពិភពលោក ខណៈ​ដែល​ទីក្រុង​ហ្សូរិច​ បាន​លោត​ពី​ចំណាត់​ថ្នាក់​ទី​ 6 ឡើង​មក​កាន់​លេខ​ 1 ជាមួយ​នឹង​សិង្ហបុរី​។ ការ​ចំណាយ​ខ្ពស់​នៅ​ទីក្រុង​សិង្ហបុរី​ កើត​មាន​ដោយ​សារ​ថ្លៃ​ដឹក​ជញ្ជូន ថ្លៃ​សម្លៀក​បំពាក់ ស្បៀង​អាហារ​ និង​ភេសជ្ជៈ​ជា​ដើម​​។ ចំណែក​ទីក្រុង​ហ្សូរិច​របស់​ប្រទេស​ស្វ៊ីស កើន​ចំណាត់​ថ្នាក់​ដោយ​សារ​តែ​ឥទ្ធិពល​របស់​រូបិយប័ណ្ណ​ហ្វ្រង់ស្វ៊ីស និង​ការ​ឡើង​ថ្លៃ​របស់​ទំនិញ​ និង​សេវាកម្ម​កម្សាន្ត​។ បណ្ដា​ទីក្រុង​ដូច​ជា ហ្សឺណែវ (Geneva) របស់​ប្រទេស​ស្វ៊ីស, ញូវយ៉ក (New York) របស់​សហរដ្ឋ​អាម៉េរិក, ហុងកុង (Hong Kong) របស់​ប្រទេសចិន, ឡូសអាន់ជឺឡេស (Los Angeles) របស់​សហរដ្ឋ​អាម៉េរិក, ប៉ារីស (Paris) របស់​ប្រទេស​បារាំង, កូប៉ិនហាក (Copenhagen) របស់​ដាណឺម៉ាក, តេលអាវីវ … Read more

កំណើន​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍នៅ​ឆ្នាំ​ 2024 ​ត្រូវ​បាន​ព្យាករ​ថា នឹង​ប្រសើរ​ឡើង​

វាយ​តម្លៃ​អំពី​សក្ដានុពល​នៃ​កំណើន​សេដ្ឋកិច្ច​របស់​តំបន់​អាស៊ី​អាគ្នេយ៍​ ក្រុម​អ្នកវិភាគ​អន្តរ​ជាតិ​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​តំបន់​នេះ​ នឹង​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​ម៉ាក្រូ​សេដ្ឋកិច្ច​​មិន​ល្អ​នឹង​បង្ក​ផល​​ប៉ះពាល់​ផ្សេង​ទៀត​ដល់​បណ្ដា​ប្រទេស​។ ឆ្នាំ 2024 សេដ្ឋកិច្ច​អាម៉េរិក និង​អឺរ៉ុប​ ត្រូវ​បាន​ព្យាករ​ថា អាច​នឹង​នៅ​ទ្រឹង ស្រប​ពេល​ដែលកំណើន​​សេដ្ឋកិច្ច​ចិន​អាច​នឹង​បន្ថយ​ល្បឿន​ ដោយ​សារ​តែ​ឱនភាព​នៃ​វិស័យ​អចលនទ្រព្យ និង​តម្រូវ​ការ​ប្រើ​ប្រាស់​លក្ខណៈ​បុគ្គល។ អង្គការ​ស្រាវជ្រាវ AMRO បាន​ព្យាករ​ថា អតិផរណា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ អាច​នឹង​ថយ​ចុះ​ក្នុង​ឆ្នាំ 2024 ប៉ុន្តែ​បាន​ព្រមាន​ថា តម្លៃ​ស្បៀង​អាហារ​ និង​ថាមពល​កើន​ឡើង​ អាច​បង្ក​ហានិភ័យ​​អតិផរណា​ដែល​ឃើញ​ច្បាស់​ជាង​មុន។ ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​ចិន​ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​ផលិត​សកល ពិសេស​គឺ​បណ្ដា​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ទីផ្សារ​ចិន​។ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ជា​អាទិ៍ សិង្ហបុរី ថៃ និង​ឥណ្ឌូណេស៊ី​ បាន​ និង​កំពុង​ទទួល​បទពិសោធន៍​ពី​កំណើន​សេដ្ឋកិច្ច​យឺត ដោយ​សារ​តែ​តម្រូវ​ការ​ពី​ខាង​ក្រៅ​ធ្លាក់​ចុះ​។ ក៏ប៉ុន្តែ ម៉ាឡេស៊ី ហ្វ៊ីលីពីន និង​វៀតណាម​ មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ជាង​ការ​រំពឹង​ទុក​ ព្រោះ​តែ​ការ​នាំ​ចេញ​ទំនិញមាន​ការ​កើន​ឡើង​ ខណៈ​វដ្ដ​នៃ​ពាណិជ្ជកម្ម​សកល​ក៏​កំពុង​ងើប​ឡើង​បណ្ដើរ​ៗ។

សេដ្ឋកិច្ចកម្ពុជា នឹង​មាន​កំណើន​ 5.8% ក្នុង​ឆ្នាំ​ 2024 ខណៈ​ឆ្នាំ 2023 មាន​កំណើន​ 5.4%

ធនាគារ​ពិភពលោក (WB) បាន​ទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ពី 5.5% មកនៅ​ត្រឹម 5.4% ​សម្រាប់​​ឆ្នាំ​នេះ នៅ​ក្នុង​​របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​នៅថ្ងៃទី22 វិច្ឆិកា 2023​។ ទោះបីជាវិស័យទេសចរណ៍ និងសេវាដទៃទៀត​បាន​ងើប​ឡើង​វិញ​ ប៉ុន្តែ ​ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនសេដ្ឋកិច្ច​បន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នេះ​បើ​តាម​អនុសាសន៍​របស់​ WB។ «កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនលើក​កម្ពស់​កំណើនសេដ្ឋកិច្ច​» លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លើក​ឡើង​ដូច្នេះ និង​បន្ត​ថា «កិច្ចការនេះអាចសម្រេចបាន ដោយការ​ធ្វើសកម្មភាពភ្លាមៗនៅ​ក្នុងការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​ការបំពេញការ​ងារ​របស់វិស័យសាធារណៈ» ខណៈ​​ការរក្សាស្ថិរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ​។ WB សង្កត់​ធ្ងន់​ថា កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភព​លោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារកើន​ឡើង​វិញ។ ចំណែក​នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។ WB ក៏​បាន​ផ្ដល់​អនុសាសន៍​អំពីកំណែទម្រង់រចនាសម្ព័ន្ធ ដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកប​ដោយចីរភាព រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម ។ កាលពីឆ្នាំ 2022 … Read more

ម៉ាឡេស៊ី​ខ្វះ​អង្ករ​ផលិត​ក្នុង​ស្រុក គ្រា​ដែល​​អង្ករនាំចូល​​ឡើង​ថ្លៃ​ខ្ពស់

​អង្ករ​នាំ​ចូល​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​ជា​សកល​ ធ្វើ​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​នាំ​គ្នា​សម្រុក​ទៅ​ទិញ​អង្ករ​ក្នុង​ស្រុកដែល​ត្រូវ​បាន​កំណត់​តម្លៃ​ពិតាន​ទាប​។ ផ្សារ​ទំនើប​ និង​ហាង​ទំនិញ​ខ្នាត​តូច​នៅ​ម៉ាឡេស៊ី​កំពុង​ខ្វះ​អង្ករ​លក់ ព្រោះ​អង្ករ​ច្រក​ក្នុង​ការ៉ុង​ 5 និង 10 គីឡូក្រាម​​ត្រូវ​អតិថិជន​ទិញអស់​ភ្លាម​នៅ​ពេល​មាន​ទំនិញ​។ Ameer Ali Mydin អគ្គនាយក​របស់​បណ្ដាញ​ផ្សារ​ទំនើប​ Mydin ឱ្យ​ដឹង​ថា ស្ថានភាព​ខ្វះ​អង្ករ​កើ​ត​ឡើង​ដោយ​សារ​តែ​តម្លៃ​ខុស​គ្នា​ឆ្ងាយ​​រវាង​អង្ករ​ក្នុង​ស្រុក និង​អង្ករ​នាំ​ចូល​​។ នៅ​ម៉ាឡេស៊ី អង្ករ​សម្រិត​ក្នុង​ស្រុក​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ការ​កំណត់​តម្លៃ​ពិតាន​ត្រឹម​ 26 រីងហ្គីត​ (5.54 ដុល្លារ​អាម៉េរិក)​ ក្នុង​ 10 គីឡូក្រាម​។ ក៏ប៉ុន្តែ វិស័យ​ផលិត​អង្ករ​របស់​ប្រទេស​នេះ​អាច​ផ្គត់​ផ្គង់​បាន​ត្រឹម​តែ​ 70% ប៉ុណ្ណោះ​ ធៀប​នឹង​តម្រូវ​ការ​។ ដូច្នេះ​ ប្រទេស​នេះ​ត្រូវ​នាំចូល​អង្ករ​សម្រិត​ពី​បរទេស​ រួម​មាន​ ឥណ្ឌា ប៉ាគីស្ថាន ថៃ កម្ពុជា និង​វៀតណាម​។ អង្ករ​នាំ​ចូល​មាន​តម្លៃ​ថ្លៃ​ជាង​អង្ករ​ក្នុង​ស្រុក​ចាប់តាំង​ពី​ពេល​អង្ករ​ពិភព​លោក​ឡើង​ថ្លៃ​នា​ពេល​ថ្មី​ៗ​នេះ​។ តម្លៃអង្ករ​កាន់​តែ​ខុស​គ្នា​បន្ទាប់​ពី​ក្រុម​ហ៊ុន​ Padiberas Nasional សម្រេច​ចិត្ត​ដំឡើង​ថ្លៃ​អង្ករ​នាំ​ចូល​ឡើង​ដល់ 36% ពី​ថ្ងៃទី 01 កញ្ញា​ ដើម្បី​ធ្វើ​ឱ្យ​សម​ស្រប​នឹង​តម្លៃ​សកល​។ បច្ចុប្បន្ន តម្លៃ​អង្ករ​សម្រិត​នាំចូល​​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ពី 30 ដល់ 70 រីងហ្គីត​ … Read more

ទីក្រុង​អណ្ដែត​លើ​សមុទ្រ​​ដែល​អាចដាក់​មនុស្ស​បាន​បួន​ម៉ឺន​នាក់

(ជប៉ុន) – ទីក្រុង​អណ្ដែត Dogen មាន​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ អាច​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស 10,000 នាក់ និង​ទទួល​ទេសចរ​បាន 30,000 នាក់​ក្នុង​មួយថ្ងៃ។ ក្រុមហ៊ុន N-Ark របស់​ជប៉ុន ថ្មីៗនេះ​បានប្រកាស​គម្រោង​អភិវឌ្ឍ​ទីក្រុង​អណ្ដែត​ដែល​ផ្ដោត​សំខាន់​លើ​វេ​ជ្ជ​សាស្ត្រ ឈ្មោះ Dogen។ គំនិត​នេះ​នឹង​រួមផ្សំ​រវាង​សកម្មភាព​ផលិត​ស្បៀង ស្ថាបត្យកម្ម ទិន្នន័យ ថាមពល ជាមួយនឹង​សមុទ្រ ​នៅក្នុង​ប្រព័ន្ធ​ចម្រុះ​ដែល​ប្រើប្រាស់​ទឹកសមុទ្រ​ដូច​ទៅនឹង​តំបន់​សេដ្ឋកិច្ច​ថ្មី​ហៅថា «New Ocean»។ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​សប្ដាហ៍​កន្លង។ ដោយមាន​អង្កត់ផ្ចិត​ប្រហែល 1.58 គីឡូម៉ែត្រ និង​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ ទីក្រុង​អណ្ដែត Dogen អាចឱ្យ​មនុស្ស​រស់នៅ​ជា​អចិ​ន្ត្រៃ​យ៍​ប្រហែល 10,000 នាក់ និង​ទទួលភ្ញៀវ​ទេសចរណ៍​បាន 30,000 នាក់/ថ្ងៃ។ ពួកគេ​អាច​ទទួល​បទពិសោធន៍​ជាច្រើន​តាំងពី​បន្ទប់ពិសោធន៍​អភិវឌ្ឍ សាលារៀន ឃ្លាំង មជ្ឈមណ្ឌល​សន្តិសុខ ការិយាល័យ សេវា​ម្ហូបអាហារ មន្ទីរពេទ្យ សួន ទីលានកីឡា រហូតដល់​ស្ថានីយ​ទូរគមនាគមន៍ … Read more

សីតុណ្ហភាព​ទូទាំង​សកលលោក​នឹង​រុញ​កម្ដៅ​ផែន​ដី​ឡើង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​

អង្គការ​ឧតុនិយម​ពិភពលោក​បាន​ព្រមាន​ថា El Nino ក្ដៅ ដែល​កើនឡើង​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ និង​ការប្រែប្រួល​អាកាសធាតុ​ដែល​កើតឡើង​ដោយសារ​មនុស្ស នឹង​ជំរុញ​សីតុណ្ហភាព​ឱ្យ​កើន​ឡើងដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់បាន​ជួប​ពីមុនមក ហើយ​ឡើងដល់​កំណត់ត្រា​ថ្មី​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត។ កំណើន​សីតុណ្ហភាព​ទូទាំង​ពិភពលោក​អាច​នឹងឡើង​​​ផុត​ពី​ 1.5 អង្សា​សេ ដែល​បាន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​​ប៉ារីស ក្នុង​ប្រាំ​ឆ្នាំ​ខាងមុខ នេះ​បើ​តាម​​របាយការណ៍​របស់​អង្គការសហប្រជាជាតិ (UN)។ អង្គការ​ឧតុនិយម​ពិភពលោក (WMO) របស់ UN បាន​ព្រមាន​ដូច្នេះ​នៅក្នុង​ការវាយតម្លៃ​ប្រចាំឆ្នាំ​លើកចុងក្រោយ​បង្អស់​។ WMO បានឱ្យដឹងថា លទ្ធភាព​​ដែល​សីតុណ្ហភាព​លើ​ផ្ទៃផែនដី​នឹង​កើនឡើង​ប្រចាំឆ្នាំ​ខ្ពស់ជាង 1.5 អង្សា​សេ ធៀប​នឹង​សម័យមុន​ឧស្សាហកម្ម ​គឺមាន​រហូតដល់ 66%។ ការកើនឡើង​កម្ដៅ​នេះ​នឹង​ក្លាយជា​កំណត់​ត្រា​មិន​ធ្លាប់មាន​ពីមុន​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។ អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា កម្ដៅ​ប្រចាំឆ្នាំ​ដែល​កើន​ជាង 1.5 អង្សា​សេ នឹង​ធ្វើឱ្យ​ពិភពលោក​ប្រឈម​នឹង​ហានិភ័យធំៗ អាច​បង្កឱ្យមាន​បម្រែបម្រួល​អាកាសធាតុ​ដែល​មិនអាច​ប្រសើរ​ឡើងវិញ​បាន មានដូចជា ហេតុការណ៍​បាក់​ផ្ទាំង​ទឹកកក​នៅ​ Greenland និង​នៅ​អង់​តា​ទិ​ក​ខាងលិច, កម្ដៅ​ព្រះអាទិត្យ​មាន​កម្រិត​ខ្ពស់​ខ្លាំង គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ បញ្ហា​ខ្វះ​ទឹក និង​អាកាសធាតុ​អាក្រក់​ខ្លាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅលើ​ពិភពលោក។ ប្រទេស និង​ដែនដី​ប្រហែល 200 បាន​សន្យា​កាត់បន្ថយ​កំណើន​នៃ​សីតុណ្ហភាព​សកល 1.5 អង្សា​សេ ឬ​ទាប​ជាង​នេះ ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​កាលពី​ឆ្នាំ 2015។ ប​ច្ច​ប្បន្ន ដែន​កំណត់​នោះ​អាច​នឹងត្រូវ​ឆ្លង​ផុត​ជា​លើកដំបូង … Read more

កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

កសិដ្ឋាន​នៅក្រោម​ទឹកសមុទ្រ​របស់​អ៊ីតាលី ផលិត​បន្លែ មើម​ស្អាត​នៅក្នុង​ប្រព័ន្ធ​ដែលមាន​រាង​ដូច​ផ្សិតដែល​គេ​ហៅ​ថា​ជីវមណ្ឌល​ ​ត្រូវបាន​បណ្ដែត​ខាងលើ​បាតសមុទ្រ។ កសិដ្ឋាន Nemo គឺជា​ប្រព័ន្ធ​ដាំ​រុក្ខជាតិ​ខាងក្រោម​ទឹកសមុទ្រ​ដំបូង​គេ​លើ​ពិភពលោក។ ស្ថិតនៅក្រោម​សមុទ្រ Noli ប្រទេស​អ៊ីតាលី ភាគ​និរតី Genoa កសិដ្ឋាន​នេះ​រួមមាន​បណ្ដាញ​ផ្ទះ​កញ្ចក់​រាង​ពាក់កណ្ដាល​មូល​បោះ​យុថ្កា​​អណ្ដែត​ក្នុង​ទឹកសមុទ្រ។ «ភារកិច្ច​របស់​បច្ចេក​វិទ្យា​នេះ​គឺ​ការផ្លាស់ប្ដូរ​​កសិកម្ម បង្កើន​សមត្ថភាព​ផលិត​ស្បៀងអាហារ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​របស់​ផែនដី ទៅតាម​វិធី​ស្ថិរភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន» សហ​ស្ថាបនិក Luca Gamberini ឱ្យដឹង​ដូច្នេះ។ Sergio Gamberini ដែលជា​ឪពុក​របស់ Gamberini និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Ocean Reef Group ឱ្យដឹងថា គំនិត​ដែល​នាំឱ្យមាន​កសិដ្ឋាន​នេះ​ឡើង​គឺ​ដើម្បី​បូកផ្សំ​ចំណង់​ចំណូលចិត្ត​ចំនួន​ពីរ​គឺ​ការ​មុជទឹក និង​ការ​​ធ្វើ​ចំការ។ ឆ្នាំ 2012 គម្រោង​ត្រូវបាន​ចាប់ផ្ដើម​ដោយ​ការដាំ​ជីរ​​នាង​ល័​ក្ខ (basil) នៅក្នុង​បា​ឡុង​ខ្យល់​ក្រោម​ទឹក។ ដប់ឆ្នាំ​ក្រោយមក ចំការ Nemo កំពុងតែ​រីកចម្រើន នេះ​បើតាម CNN។ កសិដ្ឋាន Nemo ប្រើប្រាស់​បច្ចេកទេស​អ៊ី​ដ្រូ​ប៉ូ​និ​ច ដែល​ប្រើ​សារជាតិ​បំប៉ន​ក្នុង​ទឹក​ជំនួស​ដី និង​ប្រើ​ពន្លឺ​ពី​អំពូល​ភ្លើង​ជំនួស​ពន្លឺ​ពី​ព្រះអាទិត្យ​នៅពេល​ចាំបាច់។ គ្រប់យ៉ាង​ត្រូវបាន​តាមដាន​ពី​កន្លែង​គ្រប់គ្រង​នៅលើ​ដី។ ដល់ពេល​ត្រូវ​ប្រមូល​ផល អ្នក​មុជ​ទឹកនឹង​ហែល​ទៅ​កាត់​បន្លែ ដាក់ចូល​ក្នុង​ថង់ និង​នាំ​ឡើង​មកលើ​គោក។ ដោយសារតែ​ផ្ទះ​កញ្ចក់​ទាំងនេះ​មាន​រូបរាង​តូច​មិនអាច​ដាំ​រុក្ខជាតិធំៗ ប៉ុន្តែ​ក៏​អាច​ដាំ​បន្លែ … Read more

…ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

តើលោកឪពុកអ្នកម្ដាយធ្លាប់បានឮពាក្យសម្ដីប្រហាក់ប្រហែលនេះចេញពីមាត់កូនៗដែរទេ? “អត់ទេ” “កូនធ្វើអត់បានទេ” “វាពិបាកធ្វើណាស់” “កូនមិនដឹងថា វាត្រូវធ្វើយ៉ាងម៉េចទេ” “ម៉ាក់ជួយធ្វើឱ្យកូនបន្តិចបានទេ” ពេលខ្លះកូននឹងមានពាក្យសម្ដីបែបនេះក្នុងពេលដែលត្រូវធ្វើរឿងអ្វីថ្មីៗ ក្មេងមានអារម្មណ៍ថាវាពិបាក ខ្លាចថាធ្វើមិនបាន ដែលទោះជាមនុស្សចាស់ជួយលើកទឹកចិត្តឱ្យសាកល្បងធ្វើលមើលយ៉ាងណា តែជួនកាលក្មេងក៏នៅតែរួញរាមិនចង់ធ្វើដដែល និងញឹកញាប់ណាស់ដែលមនុស្សចាស់កាត់ក្ដីរំខានចិត្តដោយការធ្វើជំនួសឱ្យតែម្ដង។ ក្មេងៗជាច្រើនមានសមត្ថភាព សតិបញ្ញាល្អ តែខ្វះក្ដីព្យាយាមបន្តិច។ ក្ដីព្យយាម គឺជារឿងសំខាន់ រឹតតែក្នុងយុគសម័យដែលអ្វីៗក៏ងាយស្រួលសប្បាយនោះ ក្មេងៗភាគច្រើនពេលជួបការងារដែលពិបាក ក៏នឹងរួញរា និងមិនចង់ធ្វើ។ សេចក្ដីព្យាយាម គឺជារឿងដែលយើងត្រូវប្រើរហូតមួយជីវិត ដូចជាពេលរៀន ដែលនៅពេលថ្នាក់កាន់តែខ្ពស់ឡើង មុខវិជ្ជាក៏កាន់តែពិបាកឡើងជារឿយៗ ឬពេលធំក្លាយជាមនុស្សធំហើយជួបនឹងបញ្ហា បើសិនជាខ្វះក្ដីពុះពារព្យាយាម ជីវិតប្រហែលជាកាន់តែលំបាកខ្លាំងឡើងមិនខាន។ នៅក្នុងជីវិតពិត គឺជារឿងមិនអាចទៅរួចឡើយដែលនឹងមានមនុស្សជាឪពុកម្ដាយនៅតាមមើលថែ និងតាមជួយរហូតតទៅនោះ ដូច្នេះហើយទើបសុភាសិតដែលថា “ខ្លួនទីពឹងខ្លួន” គឺជារឿងចាំបាច់។ ឪពុកម្ដាយត្រូវមានចិត្តរឹងប៉ឹងគួរសម កុំជួយកូនគ្រប់តែរឿង ចូរឱ្យកូនសាកល្បងធ្វើដោយខ្លួនឯង និងដែលសំខាន់ គឺឪពុកម្ដាយត្រូវធ្វើជាគំរូ ដោយត្រូវមានក្ដីព្យាយាមក្នុងការធ្វើអ្វីក៏ដោយ ដែលទោះជាវាពិបាកប៉ុនណាក៏ត្រូវតែសម្ដែងចេញមកថា ខ្លួនមានការតាំងចិត្ត និងព្យាយាមដែរ និងទោះជាធ្វើហើយ មិនទទួលបានជោគជ័យ ក៏ត្រូវតែកោតសរសើរកូនចំពោះការព្យាយាម មិនមែនសម្លឹងតម្រង់ទៅរកតែលទ្ធផលដែលចេញមកនោះទេ។ សាកល្បងឱ្យកូនៗបានធ្វើអ្វីដោយខ្លួនឯង ដូចជាការចេះជួយខ្លួនឯងដែលគេអាចធ្វើបានទៅតាមវ័យ ឱ្យកូនៗបានរៀនយល់ដឹងខ្លះ តែក៏កុំភ្លេចថា បើកូនខំព្យាយាមហើយ នៅតែធ្វើមិនបានទៀតនោះ … Read more