ដំណើរ​ក្លាយ​ជាតារា​ Idol នៅ Kpop មិន​មែនជា​រឿង​ធម្មតា​ឡើយ

ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង ក្លាយជា​អ្នក​ហាត់​ការ​ពេល​មាន​វ័យ​ទើបតែ 10 ឆ្នាំ និង​ចំណាយ​ប្រហែល 10 ឆ្នាំ​ក្នុង​ការហាត់​ច្រៀង រាំ នៅ​មុនពេល​បង្ហាញខ្លួន​ក្នុង​ក្រុម​ចម្រៀង។ «ដើម្បី​ក្លាយជា idol Kpop ដែល​ជោគជ័យ អ្នក​ត្រូវតែ​ជា​មនុស្ស​ក្លាហាន មាន​ចំណូលចិត្ត​ខ្ពស់ មាន​វិន័យ និង​សំណាង» Patti Sunio ឱ្យដឹង​នៅលើ SCMP ដែល​និយាយ​អំពី​ដំណើរ​ក្លាយជា idol ម្នាក់។ ជាដំបូង កុមារ​ដែលមាន​ទេពកោសល្យ​ត្រូវតែ​ចុះកិច្ចសន្យា​ធ្វើជា​អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន​មួយ។ យោងតាម Koreaboo ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង​បាន​ជាប់​ក្នុងការ​ជ្រើសរើស​តាំងពី​អាយុ 10 ឆ្នាំ ដោយ​ពួកគេ​ចូលរួម​ការសម្ដែងសាកល្បង​​ជា​មធ្យម 30 លើក មុនពេល​ចុះកិច្ចសន្យា​ហាត់​ការ។ តាម​និន្នាការ​សកល​របស់​វិស័យ​ឧស្សាហកម្ម Kpop បណ្ដា​ក្រុម​អ្នកវិនិយោគ​បាន​ពង្រីក​ដំណើរការ​​ជ្រើសរើស​អ្នក​ហាក់​ការ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​សកលលោក ផ្ដល់ឱកាស​ដល់​ក្មេង​នៅ​ប្រទេស​ដទៃ​ក្រៅ​ពី​កូរ៉េខាងត្បូង។ Lisa របស់​ក្រុម Blackpink គឺជា​ឧទាហរណ៍​មួយ​សម្រាប់​ប្រការ​ខាងលើ។ នាង​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ឆ្លង​ផុត​ការជ្រើសរើស​របស់​ក្រុមហ៊ុន​កម្សាន្ត YG នៅ​ប្រទេស​ថៃ ហើយ​ជា​អ្នក​ហាត់​ការ​ជនជាតិ​បរទេស​ដំបូង​ដែល​បង្ហាញ​វត្ត​មាននៅ YG។ ក្រៅពី​សម្ពាធ​នៃ​ការហ្វឹកហាត់ ក្មេង​បរទេស​ក៏​ត្រូវតែ​ឆ្លងកាត់​រនាំង​ភាសា វប្បធម៌ ដើម្បី​សម្រប​ខ្លួន​។ បណ្ដា​ក្រុមហ៊ុន​គ្រប់គ្រង​នឹង​ទទួលខុសត្រូវ​លើ​ការចំណាយ​ទាំងអស់​របស់​អ្នក​ហាត់​ការ។ ខ្ទង់​ប្រាក់​ចំណាយ​ជា​មធ្យម​សម្រាប់​អ្នក​ហាត់​ការ​ម្នា​ក់នៅ Kpop … Read more

​មហាសេដ្ឋី Bill Gates មាន​មិត្ត​ស្រី​ថ្មី! តើ​ស្ត្រី​រូប​នេះ​ជា​អ្នកណា?

Paula Hurd ដែលជា​ស្ត្រី​ម្នាក់​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មហាសេដ្ឋី​អាម៉េរិក Bill Gates គឺជា​ស្ត្រី​មេម៉ាយ និង​ជា​ភរិយា​របស់​សព​អតីត CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Oracle ហើយ​ធ្លាប់​ធ្វើជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៅក្នុង​ក្រុមហ៊ុន​សប​វ៉ែ​រ។ កាលពី​ចុង​សប្ដាហ៍​កន្លង Paula Hurd អាយុ 60 ឆ្នាំ បាន​បង្ក​ការភ្ញាក់ផ្អើល នៅពេល​រួម​ដំណើរ​ជាមួយ​លោក Bill Gates អាយុ 67 ឆ្នាំ ទៅ​ជួបកូនៗរបស់​សហ​ស្ថាបនិក Microsoft ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ New York។ អ្នកស្រី Paula ពាក់ចិញ្ចៀន​លើ​ម្រាមដៃ​នាង ធ្វើឱ្យមាន​ការសន្និដ្ឋាន​ថា អ្នកស្រី​បាន​ភ្ជាប់ពាក្យ​ជាមួយ​មហាសេដ្ឋី Bill Gates។ ក៏ប៉ុន្តែ តំណាង​របស់​អ្នកស្រី​និយាយថា អ្នកស្រី​បាន​ពាក់ចិញ្ចៀន​នេះ​តាំងពី​រាប់សិប​ឆ្នាំមុន​មកម្ល៉េះ ហើយ​វា​មិន​តំណាងឱ្យ​ការភ្ជាប់​ពាក្យ។ លោក Bill Gates និង​អ្នកស្រី Melinda French Gates បាន​លែងលះគ្នា​កាលពី​ពាក់កណ្ដាល​ឆ្នាំ 2021 ក្រោយពី​បានរស់នៅ​ជាមួយគ្នា​អស់ 27 ឆ្នាំ។ តាំងពី​ឆ្នាំ 2022 លោក … Read more

រុស្ស៊ី ប្រារព្ធ​ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​នៅថ្ងៃនេះ

ព្រឹត្តិការណ៍​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ​របស់​រុស្ស៊ី គ្រោង​នឹងធ្វើ​ឡើង​នៅ​ល្ងាច​នេះ​នៅឯ​ទីលាន​ក្រហម ដោយមាន​ការចូលរួម​របស់​ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អាវុធ​នានា​​របស់​ប្រទេស​នេះ។ ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ 78 ឆ្នាំ​នៃ​ថ្ងៃ​​កងទ័ព​ក្រហម​សូ​វៀត បាន​ផ្ដួល​រំលំ​របប​ហ្វា​ស៊ី​ស​អាល្លឺម៉ង់ បញ្ចប់សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (Great Patriotic War) នេះ​ នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 10 ថ្ងៃទី 09 ឧសភា (ម៉ោង​ប្រហែល 14 នៅ​កម្ពុជា) នៅ​ទីលាន​ក្រហម (Red Square) ក្នុង​រដ្ឋធានី​មូ​ស្គូ។ ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អង្គភាព​អាវុធ​ចំនួន 125 នឹងចូលរួម​ពិធី​ខាងលើនេះ។ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន រួម​នឹង​មេដឹកនាំ​ប្រទេស​មួយចំនួន ក្នុងនោះ​មាន បេឡា​រុស អា​មេ​នី កៀ​ហ្ស៊ី​ស៊ី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន និង​កា​ហ្សា​ក់​ស្ថាន​ជាដើម នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។ ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះនៅ​ក្នុង​​ឆ្នាំនេះ​របស់​រុស្ស៊ី ធ្វើឡើង​ក្នុង​ស្ថានការណ៍​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​នៅ​ទូទាំងប្រទេស បន្ទាប់ពី​មានការ​វាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ករណី គ្រា​ដែល​កងទ័ព​ប្រទេស​នេះ​កំពុង​ឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន។ សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (1941-1945) គឺជា​សង្គ្រាម​ធំ​បំផុត និង​បង្កឱ្យមាន​មនុស្ស​ស្លាប់ … Read more

ប្ដីចាញ់កូនជំនួសប្រពន្ធ…ជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

បើសិនអនាគតអ្នកម្ដាយណាម្នាក់ជិតមានបេប៊ី តែមើលឃើញថា លោកប្ដីបែរជាមានអាការនឿយល្វើយទុរន់ទុរា ក្អួតចង្អោរ ចង់ញ៉ាំរបស់ជូរៗ វិលមុខដូចមនុស្សមានផ្ទៃពោះនោះ សាកល្បងអានអត្ថបទនេះលេងៗទៅមើលថា តើមានប្ដីប្រពន្ធណាកើតរឿងបែបហ្នឹងខ្លះ? ហើយអាការហ្នឹងជារឿងពិត ឬគ្រាន់តែជាអារម្មណ៍? ការដែលលោកប្ដីមានអាការស្រដៀងស្រ្តីមានផ្ទៃពោះកំពុងចាញ់កូន ដូចជាមានអាការ អារម្មណ៍ប្រែប្រួល ក្អួតចង្អោរ វិតក្កកង្វល់ ឃ្លាន និងចង់ញ៉ាំអាហារច្រើនឡើងជាដើមនោះ ខាងវេជ្ជសាស្រ្តហៅថា Couvade Syndrome ដែលប្រែថា ការភ្ញាស់កូន។ ការពិតទៅ មិនទាន់មានការសិក្សាដែលបង្ហាញច្បាស់លាស់ពាក់ព័ន្ធនឹងអាការចាញ់កូនរបស់អនាគតលោកឪពុកទាំងឡាយនេះនៅឡើយ ទើបមិនអាចប្រាប់បានថា មានចំនួនអ្នកដែលកើតអាការបែបនេះប៉ុន្មាននាក់ តែធ្លាប់មានអ្នកស្រាវជ្រាវបានអះអាងប្រាប់ថា ជាង60%នៃបណ្ដាលោកស្វាមីទាំងឡាយបានសារភាពថា ពួកគេធ្លាប់កើតអាការចាញ់កូនជំនួសភរិយា។ ថាៗទៅ រឿងបែបនេះពិតជាអាចកើតឡើងបាន បើយើងនៅជិតនរណាម្នាក់ និងមើលឃើញទង្វើដែលម្នាក់នោះធ្វើញឹកញាប់ក្នុងអំឡុងពេលនោះ ក៏អាចធ្វើឱ្យធ្លាក់ទឹកចិត្តគិតទៅតាមគ្នាបានដែរ តែក៏ចង់ប្រាប់អនាគតឪពុកគេទុកជាមុនដែរថា បើសិនកើតមានអាការបែបហ្នឹងនោះ អនាគតលោកឪពុកគួរតែងាកមកថែទាំសុខភាពខ្លួនឯងឱ្យបានខ្លាំងឡើង គួរប្រយ័ត្នប្រយែងរឿងទម្ងន់ខ្លួនដែលអាចនឹងកើនឡើងតាមភរិយាដែលកំពុងតាំងគភ៌នោះដែរ។ ហើយសុខៗ ម៉េចបានប្រុសៗចាញ់កូនទៅកើត? ព្រោះបើគិតតាមការពិត វាសឹងតែមិនអាចទៅរួចឡើយដែលមនុស្សខុសគ្នាសោះ តែមកមានអាការអ័រម៉ូនប្រែប្រួលដូចគ្នាក្នុងលក្ខណៈនេះ តែក៏ធ្លាប់មានអ្នកវិទ្យាសាស្រ្តបានអធិប្បាយអំពីរឿងការប្រែប្រួលរបស់អ័រម៉ូនភេទនៅពេលដែលមនុស្សយើងមានការនឹកគិតពីរឿងស្នេហា សេចក្ដីស្រឡាញ់ និងភាពពាក់ព័ន្ធគ្នា អ័រម៉ូនលែកទិកក្នុងរាងកាយក៏នឹងកើនឡើង និងជាហេតុបណ្ដាលឱ្យអ័រម៉ូន ថេសថូស្ទើរ៉ូនថយចុះ តែអ័រម៉ូនខូទិសូលកើនឡើង ទើបមានផលប៉ះពាល់ដល់ទម្ងន់ខ្លួនដែលកើនឡើងដែរ និងគ្រាន់តែលោកប្ដីនឹងគ្មានអាការឈឺពោះខ្លាំងក្លាពេលជិតប្រសូតដូចភរិយាតែប៉ុណ្ណឹងឯង(វាត្រូវហើយ មនុស្សភេទខុសគ្នាតើ!)។ បើកើតអាការចាញ់កូនជំនួសភរិយា តើស្វាមីត្រូវធ្វើយ៉ាងណា? … Read more

ថ្ងៃ​បុណ្យនៃក្ដី​ស្រឡាញ់មក​ដល់​ហើយ! ទាំង​នេះ​ជាកាដូដែល​ប្រកប​ដោយ​ភាពទាក់​ទាញ និង​បង្កើនភាព​ផ្អែម​ល្ហែម សុភមង្គល សម្រាប់​នារីគ្រប់​រូប

ការ​ជូន​កាដូ ឬ​អំណោយ​គឺជា​វិធី​មួយ​ដែល​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ ការ​មេត្តា ឬ​មនោសញ្ចេត​នា​ចំពោះ​អ្នក​ទទួល​។ កាដូ​ទាំង​នោះ អាច​ “និយាយ​” ជំនួស​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​និយាយ។ ប៉ុន្តែ អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អត្ថន័យ​នៃ​អំណោយ ឬ​កាដូ​សម្រាប់​ថ្ងៃ​នេះ ព្រោះ​ថា វា​មាន​តម្លៃ​ទៅ​តាម​កាលៈទេសៈ។ ក្នុង​អត្ថបទ​នេះ យើង​សូម​និយាយ​តែ​អំពី​ក្ដី​ស្រឡាញ់​រវាង​បុរស​ និង​នារី​ ដែល​ជា​គូស្នេហ៍​នឹ​ង​គ្នា​ប៉ុណ្ណោះ។ ថ្ងៃបុណ្យ​នៃក្ដី​ស្រឡាញ់ (Valentinne 14/2) ឆ្នាំ​នេះ តើ​គួរ​ជូន​កាដូ ឬ​អំណោយ​អ្វី​ដល់​នារី​ជា​គូស្នេហ៍​របស់​អ្នក​? ខាង​ក្រោម​នេះ គឺជា​កាដូ​មួយ​ចំនួន​ដែល​ប្រកប​ដោយ​អត្ថន័យ សម្រាប់​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ 14កុម្ភៈ 2020។ ផ្កា​កុលាប ឆ្នាំ 2020 គឺ​ជា​យុគ​សម័យ​នៃ​បច្ចេក​វិទ្យា​ ប៉ុន្តែ អ្នក​ក៏​មិន​ត្រូវ​ភ្លេច​កាដូ​ដែល​នៅ​តែ​ពេញ​និយម​នោះ​ដែរ នោះ​គឺ​ផ្កា​កុលាប។ មិនចាំបាច់​ដល់ទៅ​មួយ​បាច់​នោះ​ទេ គ្រាន់​តែ​មួយ​ទង​ក៏​គ្រប់​គ្រាន់សម្រាប់​ធ្វើ​ឱ្យ​គូស្នេហ៍​របស់​អ្នក​​សប្បាយ​ចិត្ត​។ ប៉ុន្តែ បើ​គ្មាន​ផ្កា​កុលាប​ទេ​ វា​ហាក់​ដូច​ជា​ខ្វះអត្ថ​ន័យ​​អ្វី​ម្យ៉ាង​។ ដោយ​មាន​រូបរាង​ស្រស់​ស្អាត លេច​ធ្លោ និង​ក្លិន​ក្រអូប​ស្រាលៗ ទាក់ទាញ ទើប​ផ្កា​កុលាប​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា “ស្ដេច” នៃ​បុប្ផា ដែលតំណាង​ឱ្យ​ស្នេហា សម្រស់ សង្គ្រាម និង​នយោបាយ​។ ប៉ុន្តែ ប្រភេទ​ផ្កា​កុលាប​និមួយ​ៗ វា​មាន​អត្ថន័យ​ … Read more

៣ “ប” ដើម្បីសេចក្តីស្នេហា និងសុភមង្គលគ្រួសារយូរអង្វែង

3 “ប” ដែល​ថា​នេះ​គឺ​ “បន្ថយ​ បញ្ចៀស​ បញ្ឈប់​”។ ទាំងអស់​នេះ​ គឺជា​ពាក្យ​ដែល​យើង​តែង​បានឮ​ជា​ញឹកញាប់​ ដែល​ពេលខ្លះ​យើង​គួរតែ​ បន្ថយ​ បញ្ចៀស​ និង​បញ្ឈប់​ទង្វើ​មួយចំនួន​ ដើម្បី​សេចក្តី​ស្នេហា​ និង​សុភមង្គល​ដ៏​ល្អ​ប្រសើរ​របស់​យើង​។ បន្ថយ​ទិដ្ឋិ​ (ឬមានះ​) ជា​រឿង​របស់​កិត្តិយស​ និង​ទិដ្ឋិ​ដែល​មាននៅ​ក្នុង​មនុស្ស​គ្រប់រូប​។ ហេតុ​ និង​ផល​របស់​មនុស្ស​ម្នា​ក់ៗ​មិន​ដូចគ្នា​ទេ​ គំនិត​ដែល​អ្នក​គិតថា​ត្រឹមត្រូវ​ អាច​ជា​ភាព​ត្រឹមត្រូវ​ដែល​អ្នក​យល់ឃើញ​តែម្នាក់ឯង​ ក៏អាច​ថា​បាន​ដែរ​។ នៅក្នុង​រឿង​របស់​សេចក្តី​ស្នេហា​វិញ​ ការកាត់បន្ថយ​ទិដ្ឋិ​ និង​ការ​ទទួលយក​គំនិត​របស់​គូស្នេហ៍​របស់​អ្នក​គឺជា​រឿង​សំខាន់​ រឹតតែ​ពេល​ឈ្លោះប្រកែក​តវ៉ា​គ្នា​ផង​នោះ​ សេចក្តី​ក្រេវក្រោធ​នឹង​ធ្វើ​ឱ្យ​រឿង​រ៉ា​វល្អៗ​ ឬអា​រម្ម​ណ៍​ល្អ​ៗរវាង​អ្នក​ទាំងពីរ​បាត់បង់​អស់​ ហើយ​ទិដ្ឋិ​នឹង​ធ្វើ​ឱ្យ​រឿង​នោះ​កាន់តែ​អាក្រក់​ឡើង​ ដោយសារតែ​ម្នា​ក់ៗ​មិនព្រម​ចុះញ៉ម​គ្នា​។ បញ្ចៀស​ភាព​ឆាប់​ខឹងឆេវ​ឆាវ​ ចូលចិត្ត​ស្រែក​ឡូឡា​ មនុស្សយើង​គ្រប់គ្នា​សុទ្ធតែ​មាន​ភាព​អត្មា​និយម​ទាំងអស់​ គ្រាន់តែ​វា​ស្ថិតនៅ​ត្រង់ថា​ តើ​នឹង​ត្រូវ​បញ្ចេញ​មក​ច្រើន​តិច​ប៉ុនណា​ និង​អាច​គ្រប់គ្រង​វា​បាន​ល្អ​ប៉ុនណា​តែប៉ុណ្ណោះ​។ បើ​អ្នកជា​មនុស្សម្នាក់​ក្នុងចំណោម​មនុស្ស​ឆាប់​ខឹងឆេវ​ឆាវ​ ពេល​កើត​អាការ​មិន​ពេញចិត្ត​នឹង​រឿង​អ្វីមួយ​ ឬនឹងនរ​ណា​ម្នាក់​នោះ​ អ្នក​នឹង​បញ្ចេញ​អភិនីហារ​ ស្រែក​ជេរ​ឡូឡា​ រហូតដល់​គ្មាន​នរណា​ហ៊ាន​ចូល​ក្បែរ​។ ទង្វើ​ទាំងនេះ​ បើ​ប្រើជា​មួយ​អ្នក​ដែលគេ​កេងប្រវ័ញ្ច​យក​ប្រៀប​លើ​រូប​អ្នកនោះ​ មើលទៅ​វា​មិន​គួរ​ឱ្យ​ស្អប់ខ្ពើម​អី​ប៉ុន្មាន​ទេ​ តែ​សម្រាប់​គូស្នេហ៍​ ស្វាមី​ ឬភរិយា​របស់​ខ្លួន​វិញ​ អាការ​ទាំងនេះ​ គឺជា​អាការ​ដែល​អ្នក​គួរតែ​បញ្ចៀស​វា​ចោល​ជាដាច់ខាត​ ព្រោះ​គ្មាន​អ្នកណា​អាច​ទ្រាំ​នឹង​ភាព​ឆាប់​មួម៉ៅ​ក្រេវក្រោធ​របស់​អ្នក​បាន​យូរ​ឡើយ​។ បញ្ឈប់​ភាព​ខិលខូច​ផិតក្បត់​ (មិនថា​ស្រ្តី​ ឬបុរស​ឡើយ​) … Read more

7 ប្រយោគ ដែលធ្វើឱ្យស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែង​

រឿង​ប្រើ​ពាក្យសំដី​ជាមួយ​គូស្នេហ៍​គឺជា រឿង​សំខាន់​ខ្លាំងណាស់ ព្រោះ​គូ​ស្វាមីភរិយា​ដែល​ឈ្លោះ​គ្នា ច្រើនតែ​កើតចេញពី​ពាក្យសំដី​ហ្នឹងឯង តើ​វា​នឹង​ល្អ​ដែរ​ទេ បើសិនជា​យើង​មាន​ពាក្យសំដី​ដែល​ល្អពីរោះៗ ដែល​សាង​សម្ពន្ធភាព​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​នោះ? ចូរ​នាំគ្នា​ហ្វឹកហាត់​ឱ្យ​ធ្លាប់មាត់ នោះ​ជីវិត​ស្នេហ៍​របស់​អ្នកនឹង​មិនមាន​ថ្ងៃ​មាន​បញ្ហា​ដោយសារ​ពាក្យសំដី​ឡើយ។ ដូច្នេះ​សូម​សាក​ល្បងមើល​ប្រយោគ​ដែល​គួរ​និយាយ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់ ដែល ឡា​រ៉ែ​ន លើក​យកមក​ណែនាំ​ក្នុង​លេខ​នេះ​ម្តង​មើល។ 1. បង / អូន នៅត្រង់​នេះ​ណា៎! ពាក្យសំដីធម្មតាៗដែល​អាច​បង្ហាញ​បាន​ថា​អ្នក​នឹងមិន​ព្រម​លែងដៃ​ពី​គេ(ឬ​នាង) យ៉ាងពិត​ប្រាកដ មិន​ថា​មាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ។ បើ​អ្នក​មិនដឹងថា​នឹង​និយាយ​អ្វី​នៅពេលដែល​គេ (ឬ​នាង) មាន​បញ្ហា​នឿយហត់​នោះ សុំឱ្យ​និយាយ​ពាក្យ​នេះ​សិន​ទៅ ធានាថា​អ្នក​ស្តាប់​នឹងមាន​អារម្មណ៍​សប្បាយចិត្ត​ឡើងវិញ​មិន​ខាន។ 2. បង / អូន មាន​អ្វីល្អៗជាង​បង / អូន ខ្លួនឯង​គិត​ទៅទៀត ពាក្យសំដី​ដែល​សាង​កម្លាំង​ចិត្តបាន​យ៉ាង​ល្អ គឺ​ការជឿជាក់​លើ​មនុស្ស​ដែល​យើង​ស្រឡាញ់ បែប​នេះឯង​ត្រឹមតែ​ប៉ុណ្ណឹង​ក៏​នឹងធ្វើ​ឱ្យ​ផ្កា​រីក​ស្គុះស្គាយ​នៅក្នុង​ចិត្ត​អ្នក​ស្តាប់ និង​ត្រៀម​ជាស្រេច​ក្នុងការ​ក្រោក​ឡើង​ធ្វើ​អ្វី តាម​ក្តី​ស្រមៃ​របស់ខ្លួន​បាន​បាត់ទៅហើយ។ 3. សុំទោស​ណា៎! បើ​អ្នក​ដឹងខ្លួន​ថា​ខុស កុំ​បណ្តោយឱ្យ​បញ្ហា​វា​រលាយបាត់​ទៅដោយ​ខ្លួនឯង​ដោយ​គ្មាន​អ្នក ណា​និយាយ​ពាក្យ​ថា​សុំទោស​ឱ្យសោះ​ពាក្យខ្លីៗមួយ​នេះ​មាន​ថាមពល​ខ្លាំងក្លា​ខ្លាំងណាស់​អ្នកខ្លះ​គ្រាន់តែ​បានឮ​ពាក្យ​ថា​សុំទោស​ដួងចិត្ត​របស់គេ​ក៏​ទន់​ត្រជាក់​ភ្លាម​បាត់ទៅហើយ ដូច្នេះ​ចូរ​និយាយ​វា​ចេញមក​វា​គ្មាន​ទៅ​ខាតបង់​អ្វី​ទេ។ 4. បង / អូន បារម្ភ​ណា៎! បើ​សង្កេតឃើញថា គេ (ឬ​នាង) មាន​បញ្ហា​មានរឿង​ពិបាកចិត្ត​ឬ​កំពុង​ជួបនឹង​បញ្ហា​អ្វីមួយ​នោះ ប្រយោគ​ដែល​គួរ​និយាយ​ជាមួយ​គូស្នេហ៍​របស់​អ្នកនោះ​គឺ … Read more