សេដ្ឋកិច្ច​សិង្ហបុរី​ ទទួល​បាន​រាប់​រយ​លាន​ដុល្លារ​ពី​​ការ​ប្រគំ​តន្ត្រី​ Taylor Swift

ការ​សម្ដែង​ និង​ច្រៀង​របស់​តារា​ចម្រៀង​ Taylor Swift ត្រូវ​បាន​រំពឹង​ថា នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ជិត 400 លាន​ដុល្លារ​អាម៉េរិក សម្រាប់​សិង្ហបុរី​ នៅ​ពេល​សេវា​កម្ម​ជា​ច្រើន​ផ្ទុះ​ការពេញ​និយម​​។ នា​ថ្ងៃ​ទី 04 មីនា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ សហគមន៍​ និង​យុវជន​សិង្ហបុរី Edwin Tong បាន​ថ្លែង​ចំពោះ​មុខ​សភា​ប្រទេស​នេះ​ថា សេដ្ឋកិច្ច​នឹង​ទទួល​ផល​ធំ​ពី​ការ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​ស្រី Taylor Swift នៅ​ទី​នេះ​។ «ខ្ញុំ​អាច​ធានា​បាន​ថា ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​សិង្ហបុរី​គឺ​ពិត​ជា​ធំ​ណាស់ ហើយ​លើស​ពី​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​សម្រាប់​ Taylor Swift មក​សម្ដែង​នៅ​ទី​នេះ​» លោកថ្លែង​ដូច្នេះ​។ លោក​រដ្ឋមន្ត្រី​ក៏​មិន​ភ្លេច​លើ​ឡើង​អំពី​ផល​ប្រយោជន៍ផ្ទាល់​ផ្នែក​​សេដ្ឋកិច្ច​ ដែល​រួម​មាន​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ ប្រាក់​ចំណូល​ពី​សំបុត្រ​យន្តហោះ​ សំបុត្រ​ចូល​ទស្សនា​ការ​សម្ដែង កន្លែង​ស្នាក់​នៅ ក៏​ដូច​ជា​ប្រាក់​ចំណូល​ដែល​បាន​ពី​សេវា​កម្សាន្ត​ ការ​ទិញដូរ​ទំនិញ និង​ការ​ហូប​ចុក​នៅ​សិង្ហបុរី​ជា​ដើម​។ មន្ត្រី​នៅ​ធានាគារ Maybank ឱ្យ​ដឹង​ថា ប្រមាណ 70% នៃ​ភ្ញៀវ​ដែល​មក​ទស្សនា​ការ​សម្ដែង​នេះ​គឺជា​ជន​បរទេស​។ កាល​ពី​ខែ​កន្លង Strait Times ចេញ​ផ្សាយ​ថា អ្នក​សេដ្ឋកិច្ច​ប៉ាន់​ស្មាន​ថា ការ​ប្រគំ​តន្ត្រី​របស់ Taylor Swift នាំ​មក​នូវ​ប្រាក់​ចំណូល​ពី 350 … Read more

គុយបា ​នឹង​​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500%

អាជ្ញាធរ​ប្រទេសគុយបា នឹង​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500% ចាប់​ពី​ថ្ងៃទី 01 ខែ​មីនា ឆ្នាំ 2024 យឺត​ជាង​មួយ​ខែ​បើ​ធៀប​នឹង​គម្រោង​ដំបូង​ ប៉ុន្តែ​តម្លៃ​សំបុត្រ​យាន​ជំនិះ​សាធារណៈ​នៅ​តែ​ដដែល​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​គុយបា Vladimir Regueiro កាល​ពី​ថ្ងៃទី 28 កុម្ភៈ ប្រកាស​ថា ទន្ទឹម​នឹង​ការ​ដំឡើង​តម្លៃ​​សាំង តម្លៃ​អគ្គិសនី​ក៏​នឹង​ត្រូវ​ដំឡើង​ 25% ធៀប​នឹង​ដំណាក់​កាល​ដូច​ដដែល ចំពោះ​អតិថិ​ជន​ដែល​ប្រើ​ប្រាស់​អគ្គិសនី​ច្រើន​នៅ​ក្នុង​តំបន់​ប្រជុំ​ជន​។ ក៏ប៉ុន្តែ ថ្លៃ​ធ្វើដំឡើង​តាម​យាន​ជំនិះ​សាធារណៈ​នឹង​នៅ​តែ​រក្សា​ដូច​ដើម​ ហើយ​ការ​ដំឡើង​ថ្លៃ​ឧស្ម័ន​ធម្មជាតិ​ក៏​ត្រូវ​ពន្យារ​ពេល​។ រដ្ឋាភិបាល​គុយបា ដែល​ជា​អ្នកផ្ដល់​ការ​ឧបត្ថម្ភ​ទំនិញ និង​សេវាកម្ម​សំខាន់​ៗ​​ស្ទើរ​តែ​ទាំង​អស់​ ប្រកាស​ដំឡើង​ថ្លៃ​សាំង​ខ្ពស់ជាង​មុន​ 5 ដង រាប់ចាប់​ពី​ថ្ងៃទី 01 ខែ​កុម្ភៈ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ឱនភាព​​ថវិកា​ជាតិ​។ តម្លៃ​សាំងធម្មតា​​មួយ​លីត្រ​​នឹង​កើន​ពី 25 ប៉េសូ (0.2 ដុល្លារ​អាម៉េរិក) ឡើង​ដល់ 132 ប៉េសូ ខណៈ​ដែល​សាំង​ល្អ​បំផុត​កើន​ពី 30 ប៉េសូ ឡើង​ដល់ 156 ប៉េសូ ខ្ពស់​ជាង​ 5 ដង ធៀប​នឹង​តម្លៃ​ចាស់​។​ ទេសចរ​បរទេស​ដែល​មក​លេង​ប្រទេស​គុយបា នឹង​ត្រូវ​ទូទាត់​ថ្លៃ​សាំង​ដោយ​រូបិយប័ណ្ណ​បរទេស​។ … Read more

​សិង្ហបុរី​ បង្ហើប​ឱ្យ​ដឹង​ពី​វិធី​អញ្ជើញ Taylor Swift មក​បើក​ខនសឺត​ផ្ដាច់​មុខ​នៅ​អាស៊ី​អាគ្នេយ៍​

សិង្ហបុរី​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​បញ្ចុះ​បញ្ចូល​កំពូល​តារា​ចម្រៀង Taylor Swift មក​បើក​ខនសឺន​នៅ​ប្រទេស​នេះ ដែល​ក្លាយ​ជា​ទី​សំចត​តែ​មួយ​គត់​របស់​នាង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ «ដំណើរ​សម្ដែង​នេះ​អាច​នាំមក​នូវ​ផល​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​សិង្ហបុរី…។ នេះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​តាម​បណ្ដា​ទីក្រុង​ដែល​ Taylor Swift ធ្លាប់​បាន​ទៅសម្ដែង​» ក្រសួង​វប្បធម៌​ និង​ទេសចរណ៍​សិង្ហបុរី​ ប្រកាល​កាលពី​ថ្ងៃទី 20 កុម្ភៈដូច្នេះ​។ ក្រសួង​នេះ​បាន​ឱ្យ​ដឹង​ថា បាន​ធ្វើ​ការ​ជាមួយ AEG Presents ដែល​ជា​ស្ថាប័ន​ប្រារព្ធ​កម្មវិធី Eras Tour របស់ Taylor Swift​ ដើម្បី​បញ្ចុះ​បញ្ចូល​តារា​ចម្រៀង​នេះ​មក​សម្ដែង​នៅ​សិង្ហបុរី​។ ក្រសួង​នេះ​បាន​ឱ្យ​ដឹង​ថា បាន​ចំណាយ​ប្រាក់ឧបត្ថម្ភ​សម្រាប់ Taylor Swift ប៉ុន្តែ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​តួលេខ​ជាក់​លាក់​។ កាល​ពី​សប្ដាហ៍​កន្លង នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ជំនួញ​ថា សិង្ហបុរី​បាន​ចំណាយ​ប្រាក់​សម្រាប់​ Taylor 100 លាន​បាត (ជាង 2.7 លាន​ដុល្លារ​អាម៉េរិក)​ សម្រាប់​​ការ​សម្ដែង​មួយ​យប់នៅ​ប្រទេស​នេះ​ អម​នឹង​លក្ខខណ្ឌ​ «សិង្ហបុរី​ត្រូវ​តែ​ជា​ទី​សំចត​តែ​មួយ​គត់​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ​នៅ​អាស៊ី​អាគ្នេយ៍​»។ ក៏ប៉ុន្តែ រដ្ឋាភិបាល​សិង្ហបុរី​មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី​នៅ​ឡើយ ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​នាយ​ករដ្ឋមន្ត្រី​ថៃ​។ ដំណើរ​សម្ដែង​របស់ Taylor swift នៅ​សិង្ហបុរី នឹង​អូស​បន្លាយ​ពេល​ … Read more

ខ្សែ​រថភ្លើង​ដែល​តភ្ជាប់​រាជធានីរបស់​ថៃ​ និង​រដ្ឋធានី​របស់​​​ឡាវ នឹង​ដំណើរ​ការ​​សាកល្បង​នៅ​ក្នុង​ខែ​កុម្ភៈខាង​មុខ​

ក្រុម​ហ៊ុន​ផ្លូវ​ដែក​រដ្ឋ​ថៃ (SRT) មាន​គម្រោង​ពង្រីក​ខ្សែ​រថភ្លើង​ Bangkok-Nong Khai ទៅ​កាន់​រដ្ឋ​ធានី​វៀង​ចន្ទន៍​របស់​ប្រទេស​ឡាវ ចាប់​ពី​ខែ​មេសា​ឆ្នាំ​ 2024។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Thaitrainguide​។ ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នៃ​ក្រសួង​ដឹក​ជញ្ជូន​ថៃ លោក Pichet Kunadhamraks ឱ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន SRT បាន​ដំណើរ​ការ​ខ្សែ​រថភ្លើង​ពី​ Nong Khai ​នៅ​ភាគ​ពាយព្យ​ប្រទេស​ថៃ ទៅ​កាន់​ស្ថានីយ​ Thanaleng របស់​ឡាវ​។ ចាប់​ពី​ខែ​កុម្ភៈ​ខាង​មុខ SRT នឹង​ដំណើរ​ការសាកល្បង​​ខ្សែ​រថភ្លើង​ពី​ស្ថានីយ Nong Khai ឆ្លង​កាត់​ Thanaleng ទៅ​កាន់​ស្ថានីយ Khamasavath ថ្មី នៅ​វៀងចន្ទន៍​ ដើម្បី​ត្រៀម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ចាប់​ពី​ខែ​មេសា​ ឆ្នាំ 2024​។ ស្ថានីយ​ Nong Khai មាន​ចម្ងាយ​ពី​ស្ថានីយ Khamsavath ប្រហែល 13 គីឡូម៉ែត្រ​។ សំបុត្រ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ប្រហែល​ 20 នាទី​នេះ នឹង​មាន​តម្លៃ​ប្រហែល​ពី 60 – 70 បាត (1.68 … Read more

ឱកាស​ល្អ​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​ពង្រីក​​អាជីវកម្ម​នៅ​ខេត្ត​បាត់​ដំបង

ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា​ នឹង​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ដែល​នេះគឺ​ជា​ឱកាស​ល្អ​សម្រាប់​​អ្នក​ជំនួញ​​ទាំង​ឡាយ​ណា​ដែល​ចង់​ពង្រីក​​អាជីវកម្ម​ទៅ​កាន់​ខេត្ត​នេះ​។ កាល​ពី​ថ្ងៃទី 03 មករា 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា បានចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ជា​សាធារណៈ ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ក្នុង​បំណង​ស្វែង​យល់​ពី​សង្វាក់​ផលិតកម្ម​ចំណី​អាហារ សក្ដានុពល​សេដ្ឋកិច្ច កសិកម្ម ទំនាក់​ទំនង​ដៃ​គូ​ពាណិជ្ជកម្ម និង​ឱកាស​វិនិយោគ​នានា​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។ យោង​តាម​សេចក្ដី​ជូន​ដំណឹង​ ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​​​​នឹង​ត្រូវ​​ធ្វើ​ឡើងរយៈ​ពេល​​ពីរ​យប់​ បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024​​។ សភាពាណិជ្ជកម្ម​កម្ពុជា​ ក៏​បាន​បញ្ជាក់​ថា តម្លៃសំបុត្រ​សម្រាប់​ការ​ចូល​រួម​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​គឺ 185 ដុល្លារ​/​ម្នាក់​។

យន្តហោះ​អវកាស Virgin Galactic ដឹក​ភ្ញៀវ​ឯកជន​លើកដំបូង

ក្រុមហ៊ុន Virgin Galactic អនុវត្ត​ជើងហោះហើរ​ដែលមាន​ឈ្មោះថា «Galactic 02» កាលពី​ថ្ងៃទី 10 សីហា 2023 នាំ​មនុស្ស 6 នាក់​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់មក​ផែនដី​ដោយ​សុវត្ថិភាព។ Virgin Galactic ប្រើប្រាស់​ប្រព័ន្ធ​បាញ់​បង្ហោះ​ដែល​រួមមាន យន្តហោះ​អវកាស VSS Unity 6 កៅអី និង​យន្តហោះ​ដឹកជញ្ជូន​ដែលមាន​ដងខ្លួន​ពីរ VMS Eve។ VMS Eve នាំ VSS Unity ឡើងទៅ​កាន់​កម្ពស់​ប្រហែល 15,000 ម៉ែត្រ រួច​ទម្លាក់​ចុះ​ដើម្បីឱ្យ VSS Unity បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត បន្ត​ហោះ​ទៅ​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី​ផែនដី។ VMS Eve ហោះ​ឡើង​ពី​ព្រលាន​យានអវកាស Spaceport America នៅ New Mexico នា​ម៉ោង 10 និង 30 នាទី ថ្ងៃទី 10 សីហា (ម៉ោង​ក្នុងស្រុក) … Read more

Taylor Swift ចំណាយ​ជាង 50 លាន​ដុល្លារ​សម្រាប់​ជា​អំណោយ​ជូន​ក្រុមការងារ

កំពូល​តារាចម្រៀង​ប៉ប់ Taylor Swift បាន​ចំណាយ​ប្រាក់​ចំនួន 55 លាន​ដុល្លារ សម្រាប់​ជា​រង្វាន់​ជូន​ក្រុមការងារ​បើកឡាន អ្នករៀបចំ​អាហារ​ហូប​ចុច អ្នក​ដំឡើង​ឆាក និង​ក្រុម​អ្នករាំ​ជាដើម ដែល​ធ្វើការ​នៅក្នុង​ដំណើរ​សំដែង Eras Tour របស់​នាង​នៅ​សហរដ្ឋ​អាម៉េរិក។ យោងតាម​ប្រភពព័ត៌មាន​នានា​ដែល​បាន​ប្រាប់​ទំព័រ People កំពូល​តារាចម្រៀង​ស្រី Taylor Swift ថ្មីៗនេះ​បានប្រគល់​ប្រាក់រង្វាន់​ជូន​ដល់​បុគ្គលិក​ទាំងអស់​ដែល​បម្រើការ​នៅក្នុង​ដំណើរ​សំដែង​ជុំវិញ​សហរដ្ឋ​អាម៉េរិក​របស់​នាង​នៅក្នុង​រយៈពេល 5 ខែ​កន្លង។ ទំព័រ TMZ ក៏បាន​ផ្សាយ​ថា កំពូល​តារាចម្រៀង​វ័យ 33 ឆ្នាំ​រូបនេះ បានផ្ដល់​រង្វាន់​ជូន​ដល់​អ្នកបើកបរ​រថយន្តម្នាក់ៗ 100,000 ដុល្លារ។ អ្នកបើកបរ​រថយន្ត​ដឹក​សម្ភារៈ​សម្រាប់​ការសម្ដែង​របស់ Taylor Swift មាន​ប្រហែល 50 នាក់ ដែល​នេះ​មានន័យថា គ្រាន់តែ​អ្នកបើកបរ​រថយន្ត​មួយ​មុខ Taylor ត្រូវ​ចំណាយ​ប្រាក់​អស់ 5 លាន​ដុល្លារ​បាត់ទៅហើយ។ ទិន្នន័យ​របស់ Pollstar បង្ហាញថា Eras Tour រកប្រាក់​ពី​ការលក់​សំបុត្រ​បាន 300.8 លាន​ដុល្លារ​អាម៉េរិក រាប់​ចាប់តាំងពី​ខែមីនា​រហូតដល់​បច្ចុប្បន្ន។ តម្លៃ​ជា​មធ្យម​របស់​សំបុត្រ​ចូល​ទស្សនា​ខន់​ស៊ើ​តរបស់ Taylor Swift … Read more

PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​នៃ​ភាពស្មោះត្រង់​ជាង 40 លាន​ដុល្លារ​ដល់ Mbappe

(បារាំង) – កិច្ចសន្យា​បច្ចុប្បន្ន​រវាង​ក្លឹប​បាល់ទាត់ PSG និង Kylian Mbappe មាន​លក្ខខណ្ឌ​មួយ​ចែងថា PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​ពាក់កណ្ដាល​ក្នុងចំណោម 88 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ភាពស្មោះត្រង់​របស់ Mbappe បន្ទាប់ពី​ថ្ងៃទី 31 កក្កដា 2023។ លក្ខខណ្ឌ​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែឧសភា​ឆ្នាំ 2022។ កិច្ចព្រមព្រៀង​រវាង​ក្លឹង PSG និង Kylian Mbappe មាន​សុពលភាព​រហូតដល់​ខែមិថុនា​ឆ្នាំ 2024 ហើយ​ប្រាក់ចំណូល​សរុប​របស់ Mbappe ឡើងដល់ 220 លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន​ជិត 90 លាន​ដុល្លារ​ជា​ប្រាក់រង្វាន់​សម្រាប់​ភាពស្មោះត្រង់ និង​ប្រាក់រង្វាន់​ដទៃទៀត។ ប៉ុន្តែ ដើមខែ​មិថុនា Mbappe បាន​ផ្ញើលិខិត​បញ្ជាក់ថា មិន​ពន្យារ​សុពលភាព​នៃ​កិច្ចសន្យា​ឱ្យដល់​ខែមិថុនា​ឆ្នាំ 2024 ដូច​គម្រោង​ដំបូង។ ប្រការនេះ​ធ្វើឱ្យ​ប្រធាន​ក្លឹប លោក Al Khelaifi ខឹង និង​សម្រេចចិត្ត​លក់ Mbappe ក្នុង​រដូវក្ដៅ​នេះ មិន​ដូច្នោះ​ទេ​នឹងត្រូវ​បាត់បង់​កីឡាករ​រូបនេះ​ទទេ​នៅ​ឆ្នាំក្រោយ។ PSG ក៏បាន​ចាប់ផ្ដើម​ដាក់​ស​ម្ពា​ធ​លើ Mbappe ដើម្បីឱ្យ​កីឡាករ​បារាំង​រូបនេះ​ប្រកាស​ចាកចេញ​ដោយ​ខ្លួនឯង … Read more

ក្រុមបាល់ទាត់​មួយ​​របស់​​អាស៊ីអាគ្នេយ៍ បង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup

ការ​ដណ្ដើមបាន​ជ័យជម្នះ​លើ​នូ​វែ​លសេ​ឡង់ មិន​ត្រឹមតែ​ជួយ​ឱ្យ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​មាន​ពិន្ទុ​ជា​លើកដំបូង​នៅ World Cup នោះទេ តែ​ក៏​ជួយ​ឱ្យ​ក្រុម​នេះ​គិតដល់​ដំណាក់កាល​ឡើងដល់​វគ្គ​ជម្រុះ​ផ្ទាល់​ផងដែរ។ នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ​នៃ​ពូ​ល A ដែល​មាន​បួន​ក្រុម​គឺ ​ហ្វ៊ីលីពីន​ ស្វ៊ីស នូវែលសេឡង់ និង​ន័រវែស នៅ World Cup នារី 2023 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 25 កក្កដា 2023 ហ្វ៊ី​លី​ពី​ន​ទទួលបាន 3 ពិន្ទុ ឈរ​លំដាប់​ទី​បី បន្ទាប់ពី​បាន​ផ្ដួល​នូ​វែ​ល​សេ​ឡង់ 1-0។ ចំណែក​ន័​រ​វែ​ស​ឈរ​នៅ​បាត​តារាង និង​មាន​ហានិភ័យ​ត្រូវបាន​ជម្រុះឆាប់ៗនេះ ព្រោះតែ​ទទួលបាន 1 ពិន្ទុ ក្រោយពី​បាន​​ទាត់​​ពីរ​ប្រកួត។ រីឯស្វ៊ី​ស​វិញ កំពុងតែ​ត្រៀម​ដណ្ដើម​សំបុត្រ​ឡើងទៅ​វគ្គ​បន្ទាប់ នៅពេល​មាន 4 ពិន្ទុ​ក្នុង​ដៃ។ ការប្រកួត​នៅ​ពូ​ល A នឹង​ធ្វើឡើង​ប្រកបដោយ​ភាព​តានតឹង​នៅ​ជើង​ចុងក្រោយ ពេល​ដែល​​ក្រុម​ទាំង 4 សុទ្ធតែ​នៅមាន​ឱកាស។ សម្រាប់​ក្រុម​ហ្វ៊ី​លី​ពី​ន ក្រោយ​ជ័យជម្នះ​ដំបូង​នៅ World Cup ក្រុម​នេះ​ថែមទាំង​អាចបង្កើត​បាន​ប្រវត្តិសាស្ត្រ​ដ៏​គួរឱ្យ​រំភើប ដោយ​ការ​ក្លាយជា​ក្រុម​ដំបូង​គេ​របស់​អាស៊ីអាគ្នេយ៍​ដែល​​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល។ បើសិន​ធ្វើបាន​ដូច្នេះ ក្រុមកីឡា​ការិនី​បាល់ទាត់​ហ្វ៊ី​លី​ពី​ន នឹង​បានទទួល​ប្រាក់រង្វាន់​យ៉ាងច្រើន។ ការកំណត់​របស់ … Read more

សំបុត្រ​ចូល​មើល Messi ទាត់​ឱ្យ​ក្លឹប Inter Miami ក្នុង​ការ​ប្រកួតដំបូង កំពុង​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​

(សហរដ្ឋ​អាម៉េរិក) – សំបុត្រ​ចូល​ទស្សនា Lionel Messi ទាត់​ក្នុង​ការប្រកួត​ដំបូង​នៅ Inter Miami ដែល​នឹងត្រូវ​ប៉ះ​ក្រុម​ Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅ​ថ្ងៃទី 21 កក្កដា​ខាងមុខ បាន​ឡើង​ថ្លៃ​​លើសពី 100,000 ដុល្លារ​អាម៉េរិក។ កាលពី​ចុង​សប្ដាហ៍​កន្លង គេហទំព័រ​របស់​ក្លឹប​បាល់ទាត់ Inter Miami បាន​បញ្ជាក់ថា Messi រួម​នឹង​កីឡាករ​ថ្មី Sergio Busquets អាច​ទាត់​នៅក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅលើ​ទីលាន DRV PNK ក្នុង​ថ្ងៃទី 21 កក្កដា 2023។ Leagues Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2019 និង​មានការ​ចូលរួម​ពី​បណ្ដា​ក្លឹប​មកពី​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) និង Liga MX របស់​ម៉ិច​ស៊ិ​ច ​នៅ​អាម៉េរិក​ខាងជើង។ យោងតាម … Read more

Messi លេច​មុខជា​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញខ្លួន​រប​ស់​ក្លឹប Inter Miami

(សហរដ្ឋ​អាម៉េរិក) – បើទោះជា​មាន​ភ្លៀង​ធំ​នាំឱ្យ​ព្រឹត្តិការណ៍​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ត្រូវបាន​ពន្យារពេល ប៉ុន្តែ​អ្នកគាំទ្រ​នៅតែ​មក​ចូលរួម​ពេញ​ទីលាន​ដើម្បី​ទស្សនា​ទិដ្ឋភាព Lionel Messi បង្ហាញខ្លួន​នៅ​ក្លឹប​បាល់ទាត់ Inter Miami។ ក្លឹប Inter Miami ប្រារព្ធ​ព្រឹត្តិការណ៍​បង្ហាញ​វត្តមាន Messi កាលពី​វេលា​ម៉ោង 18 ថ្ងៃទី 16 កក្កដា (ម៉ោង​នៅ​ភាគខាងត្បូង​របស់​សហ​រដ្ឋ​អាម៉េរិក) នៅក្នុង​កីឡដ្ឋាន DRV PNK។ មុនពេល​ព្រឹត្តិការណ៍​ត្រូវបាន​ធ្វើឡើង ភ្លៀង​មួយ​មេ​ធំ​បាន​បង្អុរ​ចុះ បណ្ដាលឱ្យមាន​ការកកស្ទះ​ចរាចរណ៍។ ខ្លោងទ្វារ​ទទួល​សំបុត្រ​ក៏ត្រូវ​បាន​បិទ​ដើម្បី​ចៀសវាង​បញ្ហា។ ដូច្នេះ ទស្សនិកជន​ស្ទើរតែ​ទាំងអស់​បាន​ជាប់​នៅ​ខាងក្រៅ​កីឡាដ្ឋាន។ ក៏ប៉ុន្តែ ទោះជា​ភ្លៀង​ខ្លាំង​យ៉ាងណា​ក៏​មិនអាច​កាត់បន្ថយ​ភាពសប្បាយ​រីករាយ​រប​ស់​អ្នកគាំទ្រ។ យោងតាម Daily Mail ជនជាតិ​អា​ហ្ស​ង់​ទីន​ប្រហែល 100,000 នាក់​កំពុង​រស់នៅក្នុង​តំបន់ Miami។ ម៉ោង​ប្រហែល​ជិត 19 Messi នាំ​ភរិយា Antonella និងកូនៗមកកាន់​កីឡដ្ឋាន។ M10 កាន់​ដៃ​កូនប្រុស​ច្បង​អាយុ 10 ឆ្នាំ នៅក្នុង​ការការពារ​រ​បស់​បុគ្គលិក​សន្តិសុខ។ Mateo អាយុ 7 និង Ciro អាយុ … Read more

Tom Cruise មិន​ប្រើប្រាស់​កម្មវិធី​ធ្វើ​រូបភាព​ឱ្យ​ក្មេង​ជាង​វ័យ​ក្នុង​រឿង «Mission: Impossible 7»

អ្នកដឹកនាំ​រឿង «Mission: Impossible 7» និយាយថា មិន​ប្រើប្រាស់​កម្មវិធី​បំប្លែង​រូបភាព Tom Cruise ឱ្យ​ក្មេង​ជាង​វ័យ ដោយ​យល់ថា បច្ចេកវិទ្យា​មិនអាច​ជួយ​ដល់​ភាពយន្ត​នៅក្នុង​បញ្ហា​នេះ។ នៅលើ​ទំព័រ GamesRadar+ និង Total Film កាលពី​ថ្ងៃទី 12 កក្កដា Christopher McQuarrie ដែលជា​អ្នក​ដឹក​រឿង Mission: Impossible – Dead Reckoning Part One («Mission: Impossible 7») បានឱ្យដឹងថា ដំបូង​ឡើយ ក្រុមការងារ​ប្រុង​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​សម្រាប់​ទិដ្ឋភាព​បើកឆាក ដែលជា​ឈុត​ឆាក​រម្លឹក​អំពី​តួអង្គ​សំខាន់ Ethan Hunt (សម្ដែង​ដោយ Tom Cruise) កាលពី​ឆ្នាំ 1989។ ក្រោយពី​បាន​ពិចារណា McQuarrie យល់ថា លោក​មិន​ចូលចិត្ត​ការប្រើប្រាស់​បច្ចេក​វិទ្យា​កុំព្យូទ័រ​ដើម្បី​ធ្វើឱ្យ Tom Cruise ដែលមាន​វ័យ 61 ឆ្នាំ ប្រែជា​កំលោះភ្លាមៗនៅ​លើអេក្រង់។ អ្នកដឹកនាំ​រឿង​រូបនេះ​និយាយថា ប្រការនេះ​ធ្វើឱ្យ​លោក​បាត់បង់​ការផ្ដោត​អារម្មណ៍​សម្រាប់​ខ្លឹមសារ​សំខាន់​របស់​ភាព​យន្ត … Read more