គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេចបានជិត 30 ភាគរយហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មីៗនេះបានឱ្យដឹងថា គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ កំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ដោយការសាងសង់តួស្ពានសម្រេចបាន 45%។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នារសៀលថ្ងៃទី 14 ខែមីនានេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់។ ក្នុងឱកាសនោះ នៅចំពោះមុខក្រុមមន្ត្រី និងតំណាងក្រុមហ៊ុនពាក់ព័ន្ធ ឯកឧត្តមរដ្ឋលេខាធិការនាយកគម្រោង បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារ ក៏ដូចជាស្ដង់ដាសំណង់ឱ្យបានច្បាស់លាស់។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពាននេះ សម្រេចបាន 45% ហើយគ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ 2025 ខាងមុខ គ្រាដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន 15%។ ជារួម វឌ្ឍនភាពគម្រោងទាំងមូលសម្រេចបានប្រមាណជិត 30%។ យោងតាមក្រសួខាងលើ តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។ គម្រោងស្ពាននេះ ត្រូវបានផ្តល់ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ចំនួនជិត 112លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរនេះ រួមនឹងការស្តារឡើងវិញនូវផ្លូវជាតិលេខ 7។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ … Read more