ក្រុម​ហ៊ុន​អាកាសចរណ៍​ថៃ ទិញ​យន្តហោះ​ 45 គ្រឿង​ពី Boeing

អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Thai Airways ឱ្យ​ដឹង​ថា បណ្ដា​យន្តហោះ​ Dreamliner ដែល​បាន​បញ្ជា​ទិញ​ពី​ Boeing នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន​សន្សំ​សំច័យ​ឥន្ធនៈ ដើម្បី​ជួយ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។ ក្រុម​ហ៊ុន​ផលិត​យន្តហោះ Boeing នា​ថ្ងៃទី 20 កុម្ភៈ​នេះ បាន​ប្រកាស​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​ថៃ Thai Airways បាន​បញ្ជា​ទិញ​យន្តហោះ Dreamliner ចំនួន 45 គ្រឿង​ ដែល​នេះ​គឺជា​ការ​លក់​ដ៏​ធំ​លើក​ទីមួយ​របស់​​ក្រុម​ហ៊ុន​អាម៉េរិក​នៅ​ក្នុង​ពិព័រណ៍​អាកាសចរណ៍​សិង្ហបុរី​។ ប្រកាស​របស់ Boeing ឱ្យ​ដឹង​ថា Thai Airways បាន​ជ្រើស​យក​យន្តហោះ​ 787-9 ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​យូរ​អង្វែង​របស់​ក្រុម​ហ៊ុន​នេះ នៅ​ក្នុង​ការ​ប្ដូរផ្លាស់​​ថ្មី និង​បង្កើន​ក្រុម​ហោះ​ហើរ​សម្រាប់​ប្រភេទ​យន្តហោះ​សន្សំ​សំច័យ​ឥន្ធនៈ​ ក៏​ដូច​ជា​ការ​ពង្រីក​ជើង​ហោះ​ហើរ​ថ្មី​របស់​ខ្លួន​។ អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Thai Airways ឱ្យ​ដឹង​ថា បណ្ដា​យន្តហោះ​ Dreamliner ដែល​បាន​បញ្ជា​ទិញ​ពី​ Boeing នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន​សន្សំ​សំច័យ​ឥន្ធនៈ ដើម្បី​ជួយ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។ យោង​តាម​ Boeing យន្តហោះ Dreamliner ជួយ​កាត់បន្ថយ​ការ​ប្រើប្រាស់​ឥន្ធនៈ និង​ការ​បំភាយ​ឧស្ម័ន​ពុល​បាន​រហូត​ដល់ 25% បើ​ធៀប​នឹង​បណ្ដា​យន្តហោះ​ដែល​ជំនួស​ដោយ Dreamliner។ … Read more

ពលរដ្ឋវៀតណាម​ ធ្វើ​ដំណើរពី​ហាណូយ​ទៅ​ហូជីមិញ​ ដោយ​​ឆ្លង​កាត់​ឡាវ កម្ពុជា ដើម្បី​សំច័យ​ប្រាក់ និង​ពេល​វេលា​

ដើម្បី​គេច​ពី​ស្ថានីយ​ប្រមូល​ប្រាក់ BOT នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ Bac – Nam ក៏ដូច​ជា​ដើម្បី​កាត់បន្ថយ​ពេល​វេលា​ក្នុង​ការ​ដំណើរ​ទៅ​មករវាង​ទីក្រុង​ហូជីមិញ (អតីត​ព្រៃ​នគរ) និង​រដ្ឋធានី​ហាណូយ បច្ចុប្បន្ន​នៅ​លើ​បណ្ដាញ​សង្គមនៅ​វៀតណាម គេ​ឃើញ​មាន​ការ​ចែក​រំលែក​អំពី​ផ្លូវ​ធ្វើ​ដំណើរ​ថ្មី​សម្រាប់​អ្នក​បើក​បរ នោះ​គឺ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ឡាវ និង​កម្ពុជា​។ ​អ្នក​បើក​បរ​រថយន្ត​មិន​ត្រូវ​បង់ប្រាក់​ឱ្យ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ផ្លូវ​ល្បឿន​លឿន​ Bac – Nam នៅ​ក្នុង​ប្រទេស​វៀតណាម​ ព្រម​ទាំង​អាច​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​ បើ​សិន​ជ្រើ​សរើស​ផ្លូវ​ដែល​ឆ្លង​កាត់​ប្រទេស​ឡាវ និង​កម្ពុជា​។ ជាក់ស្ដែង បើ​សិន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​ឆ្លង​កាត់​ឡាវ និង​កម្ពុជា អ្នក​បើក​បរ​រថយន្ត​នឹង​ចំណាយ​ពេល​ធ្វើ​ដំណើរ​ប្រហែល 30 ម៉ោង​ ដោយមិន​បាច់​ឆ្លង​កាត់​ស្ថានីយ​ប្រមូល​ថ្លៃ​ផ្លូវ​ល្បឿន​លឿន​​ណា​ទាំង​អស់​។ ក៏ប៉ុន្តែ មនុស្ស​ជា​ច្រើន​មាន​ការ​សង្ស័យ​ថា ពលរដ្ឋ​វៀតណាម​ពិត​ជា​អាច​ឆ្លង​កាត់​ប្រទេស​ជិត​ខាង​ដោយ​ងាយ​ស្រួល និង​​ចំណាយ​ពេលវេលា ក៏​ដូច​ជា​ប្រាក់​កាស​​តិច​ជាង​​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​ ឬ​យ៉ាង​ណា​។ បញ្ហា​នេះ​ អ្នក​បើក​បរ​ម្នាក់​ឈ្មោះ ស៊ើន វូ ឱ្យ​ដឹង​ថា តាម​ពិត ផ្លូវ​ថ្មី​ដែល​ត្រូវ​បាន​លើក​ឡើង​នេះ​គឺ​សម​ស្រប​​សម្រាប់តែ​​អ្នក​ទាំង​ឡាយ​ណា​ដែល​ចូល​ចិត្ត​ទទួល​យក​បទ​ពិសោធន៍​ថ្មី​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Baomoi៕

បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​រួម​ចំណែក​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ផែនដី

អ្នក​វិទ្យាសាស្ត្រ​ចិន​ បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​ជួយ​ផលិតជីវ​ឥន្ធនៈដែល​មាន​បរិមាណ​ជីវម៉ាស (បាយអូម៉ាស – Biomass) ក្នុង​កម្រិត​ខ្ពស់​ជាង​មុន អាច​លើស​ពី​ 40% ដែល​ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​បរិមាណ​មធ្យម​នៅទូទាំង​សកល​លោក​នា​បច្ចុប្បន្ន​ ដែល​មាន​​មិន​ដល់ 10%​។ សាស្ត្រាចារ្យ​ Shen Jian មក​ពី​​មហា​វិទ្យាល័យ​គីមី​វិទ្យា និង​វិទ្យាសាស្ត្រ​វត្ថុធាតុ នៃ​សាកល​វិទ្យាល័យ​គរុកោសល្យ​ណានជីង រួម​នឹង​សហការី បាន​អភិវឌ្ឍ​វិធី​សាស្ត្រ​ផលិត ដោយ​ប្រើ​ប្រាស់​ជាតិ​ខ្លាញ់​ជីវសាស្ត្រ (triglycerides) និង​សមាស​ធាតុ​នានា​របស់​ប្រេង​ឆៅ​ដែល​បាន​ចម្រាញ់​ ដើម្បី​ផលិត​ជីវឥន្ធនៈ​សម្រាប់​រថយន្ត​ ដោយ​មិន​ត្រូវ​ការ​ដំណើរ​ការ​បំប្លែង​ Este​។ យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ខាងលើ ប្រេង​ម៉ាស៊ូត​ជីវសាស្ត្រដែល​មាន​បរិមាណ​ជីវម៉ាស​កាន់​តែ​ខ្ពស់ គឺកាន់​តែ​មានប្រសិទ្ធភាព​នៅក្នុង​ការ​សន្សំ​សំច័យ​ថាមពល​ និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។ សាស្ត្រាចារ្យ Shen ឱ្យ​ដឹង​ថា​ តាម​រយៈ​ការប្រើ​ប្រាស់​​ខ្លាញ់ជីវសាស្ត្រ​ជំនួស​​ប្រេង​មួយ​ផ្នែក​ បច្ចេកវិទ្យា​នេះ​ជួយ​បង្កើត​ឥន្ធនៈ​ជា​ប្រេង​ម៉ាស៊ូត​ជីវសាស្ត្រ​ដែល​ល្អ​ជាង​មុន​សម្រាប់​បរិស្ថាន​​ និង​បន្ទាន់​សម័យ​បណ្ដា​ស្ដង់ដា​ស្ដីពី​ការ​បំភាយ​ឧស្ម័ន​ ​ឆ្ពោះ​ទៅ​ជិត​គោល​ដៅ​បង្កើត​តុល្យភាព​កាបូន​​ទូទាំង​សកល​លោក​។ លទ្ធផល​​ស្រាវជ្រាវនៃ​​​ក្រុម​របស់​សាស្ត្រាចារ្យ Shen ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​អាជ្ញាធរ​ចិន​ បាន​បង្ហាញ​ថា ឥន្ធនៈ​នេះ​ឆ្លើយ​តប​នឹងបទដ្ឋាន​ជាតិ​ស្ដី​ពីប្រេង​ម៉ាស៊ូត​ជីវសាស្ត្រ​សម្រាប់​រថយន្ត​ និង​លំនឹង​ផ្នែក​អុកស៊ីសែន​ ទប់​ទល់​នឹង​ការ​សឹក​រេច​រឹល​ និង​ការ​ពារ​បរិស្ថាន​បាន​យ៉ាង​ប្រសើរ​៕

កាត់បន្ថយ​ការចំណាយ​លើ​អគ្គិសនី​ពី 5 ដល់ 10% ដោយ​ទម្លាប់​មួយ​នេះ

យោងតាម​ក្រសួង​ថាមពល​អាម៉េរិក (DOE) ​អគ្គិសនី​ពី 5 ទៅ 10% នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ឧបករណ៍​នានា​ដែល​អ្នក​មិន​ប្រើប្រាស់ ឬ​មិនទាន់​ប្រើប្រាស់។ អ្នក​ប្រហែលជា​ធ្លាប់​បានឃើញ​ពាក្យ «Energy vampires» ជា​ពាក្យ​សំដៅលើ​បណ្ដា​ឧបករណ៍​ដែល​នៅតែ​ស៊ី​ភ្លើង បើ​ទោះ​​អ្នក​មិន​ប្រើប្រាស់ ឬ​បាន​បិទ​ចរន្តអគ្គិសនី​រួចហើយ ប៉ុន្តែ​នៅតែ​ភ្ជាប់​ជាមួយនឹង​ប្រភព​អគ្គិសនី។ មូលហេតុ​គឺថា ព្រោះតែ​ពួកវា​នៅតែ​បន្ត​ប្រើប្រាស់​អគ្គិសនី​សម្រាប់​អេក្រង់ ឬ​កូន​អំពូល​ភ្លើង​សញ្ញា កុំព្យូទ័រ​ស្ថិតក្នុង​របប​ដេក (sleep) ឆ្នាំង​បញ្ចូល​ថាមពល​ដែល​បាន​ដក​ទូរស័ព្ទ​ចេញ បណ្ដា​ឧបករណ៍​បច្ចេកវិទ្យា​ដែល​ដំណើរការ​លាក់​ខ្លួន ទូរស័ព្ទ​លើ​តុ ឧបករណ៍ឆ្លាត​វៃ​សម្រាប់​ប្រើ​​ក្នុងផ្ទះ​​ដែល​អេក្រង់​ត្រូវ​ដំណើរ​ការមិន​ឈប់ ឬ​តែងតែ​ភ្ជាប់​នឹង​អ៊ី​ន​ធើរ​ណិ​ត។ល។ បរិមាណ​អគ្គិសនី​ខាងលើ​តែង​ត្រូវបាន​ហៅថា «standby power» (បន្ទុកអគ្គិសនី​បម្រុង), «shadow load» (បន្ទុកអគ្គិសនី​ស្រមោល​) ឬ​ហៅថា «vampire power» (ផ្ទុក​អគ្គិសនី​បី​សាច)។ ទាំងនេះ​នឹងធ្វើ​ឱ្យ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី​ប្រចាំខែ​របស់​អ្នក​កើនឡើង។ ក៏ប៉ុន្តែ បញ្ហា​ខាងលើ​អាច​ដោះស្រាយបាន ដោយ​អ្នក​គ្រាន់តែ​ដក​ឌុយ​​ឧបករណ៍​ទាំងឡាយ​ដែល​មិនចាំបាច់ ឬ​មិន​ប្រើប្រាស់ មិន​ទាន់​ប្រើ​ប្រាស់​ ចេញពី​ព្រី​ភ្លើង។ យោងតាម DOE បើសិន​​គ្រួសារ​មួយ​ដែលមាន​ជីវភាព​មធ្យម​នៅ​សហរដ្ឋ​អាម៉េរិក ធ្វើ​ដូច្នេះ ពួកគេ​អាច​សំច័យ​ប្រា​ក់បាន​ប្រហែល 100 ដុល្លារ​រៀងរាល់ឆ្នាំ៕

ចិន​​ដំឡើង​ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​ធំជាងគេ​បង្អស់​លើ​ពិភពលោក

ទួ​រ​ប៊ី​ន​ខ្យល់​ (Wind Turbine) សម្រាប់​ដំឡើង​លើ​សមុទ្រ​កម្លាំង 16 មេ​ហ្គា​វ៉ា​ត់ មានស្លាប់​ដែល​មាន​​អង្កត់ផ្ចិត​ប្រវែង 252 ម៉ែត្រ និងវិល​ក្នុង​​ផ្ទៃក្រឡា​​ 50,000 ម៉ែត្រការ៉េ អាច​ផ្ដល់​អគ្គិសនី​សម្រាប់​តម្រូវការរបស់​​គ្រួសារ​ប្រមាណ 36,000 គ្រួ។ ផ្នែកនីមួយៗរបស់​ទួ​រ​ប៊ី​ន​កម្លាំង 16 មេ​ហ្គា​វ៉ា​ត់​នេះ​សុទ្ធតែជា​ប្រភេទ​ធំជាងគេ​បង្អស់​លើ​ពិភពលោក និង​ត្រូវបាន​លើកដាក់​លើ​ប៉ាល់​នៅ​ខេត្ត Fujian ប្រទេស​ចិន កាលពី​ថ្ងៃទី 17 មិថុនា។ ទួរប៊ីន​ខ្យល់​នេះ​​ស្ថិតក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ប្ដូរ​ទៅរក​ថាមពល​ស្អាត​របស់​ប្រទេស​ចិន។ ដោយ​ស្លាប​កង្ហារ​មាន​អង្កត់ផ្ចិត​ប្រវែង 252 ម៉ែត្រ ទួ​រ​ប៊ី​ន​នេះ​បក់​ខ្យល់​ក្នុង​ផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ ប្រហាក់ប្រហែល​នឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន 7។ ក្នុងស្ថានភាព​មាន​ខ្យល់​ខ្លាំង ទួ​រ​ប៊ី​ន​នេះ​អាច​ផលិត​អគ្គិសនី​បាន 34.2 គីឡូវ៉ាត់ម៉ោង​បន្ទាប់ពី​ស្លាប​កង្ហារ​​វិល​បាន​មួយ​ជុំ។ ជា​មធ្យម​ក្នុង​មួយឆ្នាំ ទួ​រ​ប៊ី​ន​នេះ​អាច​ផលិត​អគ្គិសនី​បាន​ជាង 66 លាន​គីឡូវ៉ាត់ម៉ោង អាច​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​គ្រួសារ​ចំនួន 36,000 គ្រួ ជួយ​សន្សំសំច័យ​ធ្យូងថ្ម​បាន 22,000 តោន និង​កាត់បន្ថយ​ឧស្ម័ន​កាបូន​ឌី​អុក​ស៊ីដ​​ចំនួន 54,000 តោន។ ការ​ត្រៀម​សម្រាប់​ដឹក​ និង​ដំឡើង​ទួរប៊ីន​ខ្យល់​របស់​ក្រុម​ហ៊ុន Three Gorges Fujian … Read more

អនុសាសន៍​របស់​ស្ត្រី​​ដោះ​​បំណុល 300,000​ ដុល្លារ​រួច​រាល់​ក្នុង​​បី​ឆ្នាំ​ និង​ក្លាយ​ជា​សេដ្ឋិនី​

Bernadette Joy បាន​ទូទាត់​បំណុលចំនួន​ 300,000 ដុល្លារ​អាម៉េរិករួច​ស្រេច​ ហើយ​បច្ចុប្បន្ន​សន្សំ​ទ្រព្យ​បាន​មួយ​លាន​ដុល្លារ​អាម៉េរិក។ នៅ​ពេល​និយាយ​ដល់​អាទិភាព​ក្នុង​ហិរញ្ញវត្ថុ​ អ្នក​ជំនាញ​ស្ទើរ​តែ​ទាំង​អស់​យល់​ស្រប​ថា ការ​​សន្សំ​សំច័យ​ប្រាក់​ និង​ការ​បង្កើត​ខ្ទង់​ប្រាក់​សម្រាប់​ហេតុ​ការណ៍​បន្ទាន់​នៅ​មុនពេល​ផ្ដោត​ទៅ​លើ​ការវិនិយោគ​​គឺជា​គំនិត​ឆ្លាត​វៃ​។ យោង​តាម​ Bernadette Joy ដែល​ជា​គ្រូបណ្ដុះ​បណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​ និង​ជា​ស្ថាបនិក​របស់ក្រុម​ហ៊ុន​​ Crush Your Money Goals ប្រការ​ខាងលើ​នោះ​ពុំ​មែន​មាន​ន័យ​ថា​ជា​ការ​សំច័យ​ហួស​ហេតុ​នោះ​ទេ​។ Joy បាន​ទូទាត់​បំណុល​ 300,000​ ដុល្លារ​អាម៉េរិកក្នុង​រយៈ​ពេលបីឆ្នាំ​ ហើយ​បច្ចុប្បន្ន​ អ្នក​ស្រី​មាន​ទ្រព្យ​មួយ​លាន​ដុល្លារ​។ អ្នក​ស្រី​ឱ្យ​ដឹង​ថា អតិថិ​ជន​មួយ​ចំនួន​របស់​អ្នក​ស្រី ​សន្សំ​​ប្រាក់​បាន​​ច្រើន​ជាង​តម្រូវ​ការ​ទៅ​ទៀត​។ អ្នក​ស្រី​ Joy ថ្លែង​ថា​៖ «ពួក​គេ​កំពុង​មាន​ភាព​យឺត​យ៉ាវ​នៅ​ពេល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​វិនិយោគ​។ នៅ​ពេល​អ្នក​សន្សំ​បាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ខ្ទង់ហេតុការណ៍​​​បន្ទាន់ អ្នក​អាច​​បង្វែរ​ទ្រព្យ​មួយ​ផ្នែក​ទៅ​កាន់​ខ្ទង់​វិនិយោគ​ ដើម្បី​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹង​មាំ​ និង​យូរ​អង្វែង​»។ ​ប្រាក់សន្សំ​​សម្រាប់ខ្ទង់​​​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​​ ត្រូវ​មានចំនួន​ប៉ុន្មាន​​ ទើប​ហៅ​ថា ឆ្លាត​វៃ​ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ស្ទើរ​តែ​ទាំង​អស់ រួម​ទាំង​អ្នកស្រី Joy ផងដែរ​ យល់​ថា សន្សំ​ប្រាក់​សម្រាប់​​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​ ឱ្យ​បាន​ចាប់​ពី​ 3 ​ខែ​ដល់​ 6 ខែ​ គឺជា​រឿង​ឆ្លាត​វៃ​។ ចំណែក Suze … Read more

Apple សំច័យ​ប្រា​ក់បាន​រាប់ពាន់​លាន​ដុល្លារ ដោយសារ​បោះបង់​ឆ្នាំង​សាក​ថ្ម និង​កាស​របស់ iPhone

ក្រុមហ៊ុន Apple ត្រូវបាន​គេ​ជឿថា សំច័យ​ប្រាក់​បាន​ជាង ៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​ការបោះបង់​ឆ្នាំង​សាក​ថ្ម និង​កាស របស់​ទូរស័ព្ទ iPhone ចាប់ពី​ឆ្នាំ ២០២០។ យោងតាម Daily Mail ក្រុមហ៊ុន Apple កាត់បន្ថយ​ការ​ចំណាយបាន​ប្រហែល ៣៥ ដុល្លារ សម្រាប់​ទូរស័ព្ទ​ឆ្លាត​វៃ iPhone ១ គ្រឿង ដែល​ក្រុមហ៊ុន​បាន​លក់​ចេញ ដោយសារ​បំបាត់ចោល​ឧបករណ៍​អមរ​បស់​ផលិតផល​នេះ។ រាប់​ចាប់​តាំង​ពី​ចុងឆ្នាំ ​២០២០ ដល់​ដើមឆ្នាំ ២០២២ Apple បាន​លក់ iPhone ប្រហែល ១៩០ លាន​គ្រឿង ដូច្នេះ ទឹកប្រាក់​ដែល​ក្រុមហ៊ុន​នេះ​សំច័យ​បាន គឺ​ប្រហែល ៦.៥ ពាន់​លាន​ដុល្លារ។ កន្លងមក ក្រុម​អ្នកជំនាញ​​បាន​គណនា​ឃើញថា ការកាត់បន្ថយ​ទំហំ​របស់​ប្រអប់​ដាក់​ទូរស័ព្ទ អនុញ្ញាតឱ្យ Apple បន្ថយ​ការចំណាយ​ទៅលើ​វត្ថុធាតុដើម​សម្រាប់​ផលិត​ជា​ប្រអប់​ទូរស័ព្ទ ក៏ដូចជា​បង្កើន​ចំនួន iPhone បាន ៧០% នៅក្នុង​ប្រអប់​ប៉ា​ឡែ​ត (pallet) នីមួយៗ ដូច្នេះ … Read more