ក្រុមហ៊ុនចិន និងគម្រោងបាញ់បង្ហោះរ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញ
Galactic Energy ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិន អាចបង្កើតរបត់ថ្មីនៅក្នុងការប្រកួតប្រជែងក្នុងវិស័យអវកាសចរណ៍អន្តរជាតិ ដែលបច្ចុប្បន្នកំពុងត្រូវបាននាំមុខដោយក្រុមហ៊ុនអាម៉េរិក SpaceX។ កាលពីឆ្នាំ 2017 ក្រុមហ៊ុនអវកាស SpaceX (សហរដ្ឋអាម៉េរិក) ដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk បានបង្កើតប្រវត្តិសាស្ត្រមួយ ដោយទទួលបានជោគជ័យក្នុងការបាញ់បង្ហោះរ៉ុក្កែត Falcon 9 ដែលប្រើប្រាស់រួចហើយ។ ពេលនេះ Galactic Energy ដែលជាក្រុមហ៊ុនមួយរបស់ចិន ក៏មានឱកាសធ្វើដូច SpaceX។ បើសិនបេសកកម្មបាញ់បង្ហោះនេះបានជោគជ័យ វានឹងជួយឱ្យប្រទេសចិនបោះជំហានមួយធំទៀតនៅក្នុងការប្រកួតប្រជែងក្នុងវិស័យអវកាស។ កាលពីចុងខែកក្កដាកន្លងទៅ Galactic Energy បានប្រកាសថា កំពុងសាកល្បងបច្ចេកវិទ្យាម៉ាស៊ីនប្រតិកម្មរបស់រ៉ុក្កែតរុញច្រានមួយប្រភេទ។ នេះគឺជាផ្នែកមួយដែលនឹងជួយឱ្យរ៉ុក្កែតចុះចតដោយសុវត្ថិភាព ដើម្បីអាចប្រើប្រាស់ឡើងវិញ។ តំណាងរបស់ Galactic Energy ឱ្យដឹងថា អត្រានៃការល្អៀងរបស់គន្លងគោចរ និងចំណុចចុះចត រួមនឹងតួលេខផ្សេងទៀតរបស់ម៉ាស៊ីននេះ សុទ្ធតែឆ្លើយតបនឹងតម្រូវការនៃការរចនា។ ការធ្វើតេស្តគឺជាផ្នែកមួយនៅក្នុងគម្រោងប្រើប្រាស់ឡើងវិញនូវរ៉ុក្កែត Pallas 1 ក្នុងបេសកកម្មដែលនឹងធ្វើឡើងនៅឆ្នាំ 2024។ រ៉ុក្កែត Pallas 1 ត្រូវបានផលិតឡើងដើម្បីអាចដឹកទំនិញទម្ងន់ 5,000 គីឡូក្រាម ឡើងទៅកាន់គន្លងតារាវិថីកម្រិតទាបរបស់ផែនដី ហើយវិលត្រលប់មកចុះចតដោយឈរត្រង់ដូចទៅនឹងបណ្ដារ៉ុក្កែតរបស់ … Read more