សំបុត្រ​ពី​ស្ត្រី​ជា​ម្ដាយ ជូន​ដល់​ស្ត្រី​ជា​ម្ដាយ​ទាំងអស់៖ “រឿងតូចៗ ដែល​អាច​សាង​អនាគត​កូន​បាន”

ជូន​ស្ត្រី​ជា​ម្ដាយ​គ្រប់រូប​លើ​ពិភពលោក​នេះ… «នាង​ខ្ញុំ​មាន​អាជីព​ជា​ម្ដាយ​គេ និង​ក៏​មិន​ខុសប្លែក​ពី​ស្ត្រី​ជា​ម្ដាយ​ដទៃទៀត​ដែរ យើង​ព្យាយាម​ក្នុងការ​សម្របសម្រួល​ជីវិត​ការធ្វើការងារ​របស់​យើង ជាមួយនឹង​ការធ្វើជា​ម្ដាយ​របស់គេ។ យើង​ត្រូវបាន​ធ្វើឱ្យ​ភ័យខ្លាច និង​មិនសូវមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ជាប់​ជានិច្ច​ថា តើ​យើង​បានធ្វើ​ខ្លួន​ជា​ម្ដាយ ដែល​ល្អ​គ្រប់គ្រាន់​ហើយ​ឬ​នៅ?។ កំណត់ត្រា​ទាំងឡាយ រឹតតែ​ធ្វើឱ្យ​យើង​ញាប់​ញ័រ​ថែមទៀត មិនថាតែ “ជាង​ពាក់កណ្ដាល​នៃកុមារៗយើង សព្វថ្ងៃ​មាន​សៀវភៅអាន​មិន​ដល់ 3ក្បាល​ឡើយ”…”ឪពុកៗ ជិត​ពាក់កណ្ដាល គ្មាន​ពេលវេលា​លេង​ជាមួយ​កូន”…”40ភាគរយ​នៃ​ក្មេងតូចៗ ខកខានឱកាសល្អៗក្នុងការ​អភិវឌ្ឍ​ខ្លួន” និង “កុមារ​យើង​បច្ចុប្បន្ន មាន IQ ទាប​ជាង​កម្រិតស្តង់ដា”។ល។ ព័ត៌មាន​ទាំងអស់នេះ ធ្វើឱ្យ​យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការតស៊ូ ដើម្បី​ក្លាយជា​ម្ដាយ​ដ៏​ល្អ តែ ពេលខ្លះ​ក៏​ចង់​លើក​ទង់ជ័យ​ស សុំ​ចុះចាញ់​ម្ដងម្កាល​ដែរ ព្រោះ​មិនមាន​ជំនួយ…ឬមួយ​ក៏​ដល់ពេល​ត្រូវ​ទទួលស្គាល់​ការពិតហើយ​ថា ការចិញ្ចឹម​កូន​ក្នុងសង្គម​បែបនេះ ពិតជា​លំបាក​មែនទែន…។ ខ្ញុំ​បានដឹង​ពី​លោកគ្រូ​ពេទ្យ​ជំនាញ​ម្នាក់ ដែល​តែងតែ​បញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹម​ក្មេង សំខាន់បំផុត​ក្នុងអំឡុងពេល 3ឆ្នាំ​ដំបូង។ ក្មេង​នឹង​សាង​ខ្លួនឯង និង​ជឿទុកចិត្ត​ពិភពលោក​មួយ​នេះ តាមរយៈ​ការទទួលបាន​សេចក្ដីស្រឡាញ់ និង​ការយកចិត្តទុកដាក់​យ៉ាង​គ្រប់គ្រាន់…ត្រូវ​ហើយ! ខ្ញុំ​ដឹង! អ្នក​ក៏​ដឹង! តែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ បាន​រឹតរួត​យើង ឱ្យនៅ​ជាប់​នឹង​កៅអី​ធ្វើការ ហើយ​យើង​ត្រូវ​ជួល​មនុស្ស​ម្នាក់ មក​ចិញ្ចឹម​មើលថែទាំ​តំណក់ឈាម​របស់​ខ្លួនឯង…ពិភពលោក គឺ​ដូច្នេះ​ឯង ហើយ​តួនាទី​របស់​យើង គឺ​ត្រូវតែ​ទទួល​យកបែប​ហ្នឹង។ ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយទៀត គឺ​អង្គ​ប្រកបផ្សេងៗរបស់​ស្ថានភាព​ជុំវិញខ្លួន មាន​ភាព​សំខាន់បំផុត … Read more

វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

MQ ៈ ភាពឆ្លាតវៃខាងសីលធម៌ ចរិយាធម៌ ប្រហែលជាមិនល្អឡើយ បើក្មេងៗមានភាពឆ្លាតវៃ តែខ្វះសីលធម៌ មិនដឹងខុសត្រូវ ល្អអាក្រក់ និងក្លាយជាមនុស្សបរាជ័យនាពេលអនាគត។ ការបង្ហាត់ក្មេងៗឱ្យមាន MQ (Moral Quotient) ដែលល្អ គឺអាចជួយឱ្យគេចេះគិតទប់ស្កាត់ចិត្តខ្លួនឯងបាន ចេះជ្រើសរើសផ្លូវដែលត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ និងប្រាកដណាស់ ឪពុកម្ដាយមានចំណែកសំខាន់ណាស់ក្នុងការបណ្ដុះ MQ ឱ្យកូនៗ។ វិធីជំរុញ MQ ដល់កូនជាទីស្រឡាញ់ ធ្វើជាគំរូដ៏ល្អដល់ក្មេងៗ ព្រោះក្មេងៗតែងតែរៀនយល់ដឹងតាមរយៈការជ្រួតជ្រាប និងធ្វើតម្រាប់តាម ជាពិសេសក្នុងអំឡុងពេលតាំងគភ៌ អ្នកម្ដាយគួរធ្វើចិត្តឱ្យសប្បាយៗ មិនធុញថប់តានតឹង ព្រោះភាពធុញថប់តានតឹងរបស់ម្ដាយ នឹងហុចផលទៅដល់អារម្មណ៍ និងចរិតនិស្ស័យរបស់កូននៅពេលប្រសូតចេញមក។ ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ដើម្បីសាងជាមូលដ្ឋានគ្រឹះដល់ក្មេងៗឱ្យសម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន មានសេចក្ដីសុខ ដែលជាគ្រឹះនៃទង្វើដ៏ល្អជាបន្ត។ បង្រៀនឱ្យកូនស្គាល់ពីការឱ្យ ការចែករំលែក ស្គាល់ការសូមទោសនៅពេលធ្វើខុស អរគុណនៅពេលមានអ្នកដទៃប្រគល់រឿងល្អៗឱ្យ​ ដោយមិនបង្ខំកូន តែចូរធ្វើជាគំរូ និងផ្ដល់កម្លាំងចិត្ត និងកោតសរសើរ។ បង្រៀនឱ្យកូនជាទីស្រឡាញ់មានវិន័យ និងមានភាពទទួលខុសត្រូវ ចេះគិតត្រិះរិះថា អ្វីគួរធ្វើ ឬមិនគួរធ្វើ និងឱ្យគេបានទទួលខុសត្រូវលើទង្វើរបស់គេដោយខ្លួនឯង។ PQ ៈ … Read more

វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

មិនថាឪពុកម្ដាយណា ក៏ដូចឪពុកម្ដាយណាដែរ គឺសុទ្ធតែចង់ឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលមានគុណភាព ទាំងផ្នែកសតិបញ្ញា និងផ្លូវចិត្ត។ ក្នុងយុគសម័យមួយ ឪពុកម្ដាយអាចនឹងចាប់អារម្មណ៍តែរឿងការបង្ហាត់កូនសម្លាញ់ឱ្យមាន IQល្អ តែលុះពេលវេលាកន្លងទៅ ក៏ចាប់ផ្ដើមនាំគ្នាយកចិត្តទុកដាក់រឿង EQ កាន់តែខ្លាំងឡើង តែ…ប៉ុនហ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ ថ្ងៃនេះ ឡារ៉ែន នឹងនាំលោកឪពុកអ្នកម្ដាយទាំងអស់មកស្គាល់ពីភាពឆ្លាតវាងវៃទាំង 7ផ្នែកដែលក្មេងៗគួរតែមានដើម្បីឱ្យពួកគេចេះសម្របខ្លួនរស់នៅក្នុងពិភពលោកដែលកាន់តែពិបាករស់នៅនេះបានយ៉ាងមានសេចក្ដីសុខ និងមានជោគជ័យក្នុងជីវិត។ IQ ៈ ភាពឆ្លាតវៃខាងសតិបញ្ញា IQ(Intelligence Quotient) ឬភាពឆ្លាតវៃខាងសតិបញ្ញា…ប្រហែលជាភាពឆ្លាតវាងវៃមួយដែលលោកឪពុកអ្នកម្ដាយធ្លាប់ស្គាល់ច្បាស់រួចមកហើយ ព្រោះនរណាៗក៏ចង់ឱ្យកូនឆ្លាត និងទទួលបានភាពជោគជ័យដូចគ្នាទាំងអស់។ ដូច្នេះហើយទើបឪពុកម្ដាយគួរតែជំរុញ IQ ដល់កូន ដើម្បីឱ្យក្មេងៗចេះគិតវិភាគ ដែលអាចធ្វើឱ្យទទួលបានជោគជ័យក្នុងការរៀនយល់ដឹងពីអ្វីផ្សេងៗបាន។ វិធីជំរុញ IQ ដល់កូនសម្លាញ់ អានរឿងនិទានឱ្យកូនស្ដាប់តាំងពីកូននៅតូចៗ។ ឱ្យកូនញ៉ាំអាហារដែលមានគុណប្រយោជន៍គ្រប់ចំនួន។ បង្ហាត់កូនឱ្យចេះគិតវិភាគតាមរយៈហ្គេមងាយៗស្រួលៗ មិនពិបាកគិត សមនឹងវ័យ។ ឱ្យក្មេងៗបានគេងសម្រាក និងហាត់ប្រាណយ៉ាងសមល្មម ដើម្បីឱ្យខួរក្បាលរបស់គេបានទទួលការអភិវឌ្ឍយ៉ាងពេញទំហឹង។ EQ ៈ ភាពឆ្លាតវាងវៃខាងអារម្មណ៍ បន្ទាប់ពី IQ លោកឪពុកអ្នកម្ដាយទាំងឡាយក៏ប្រហែលជាធ្លាប់ដឹងពី EQ(Emotional Quotient) ឬភាពឆ្លាតវៃខាង អារម្មណ៍ខ្លះៗហើយមិនខាន។ យើងទាំងអស់គ្នាជឿថា បើសិនកូនជាទីស្រឡាញ់បានទទួលការអភិវឌ្ឍ IQ … Read more

បើកូននៅតូច 2-3ខួប តើត្រូវ “ដាក់ទោស” បែបណាល្អដោយមិនបាច់វាយ?

វិធីការដាក់ទោសដោយការ “វាយ” មិនថាតែវាយតិចៗស្រាលៗ វាយខ្លាំងៗ ឬវាយកំប៉េះគូទនោះទេ គឺសុទ្ធតែជាការប្រើអំពើហិង្សាដែលមិនបង្កឱ្យកើតមានការផ្លាស់ប្ដូរទង្វើរបស់កូនឡើយ តែបែរជារឹតតែធ្វើឱ្យកូនតតាំង និងអាចនឹងមានផលអាក្រក់ទៅលើទង្វើច្រងេងច្រងាងរបស់កូននាពេលអនាគតបានទៀតផង។ ដូច្នេះថ្ងៃនេះ ឡារ៉ែន នឹងមកជម្រាបជូនអ្នកម្ដាយទាំងឡាយថា បើកូនឌឺរឹងយ៉ាងគ្មានហេតុផល ឬមានទង្វើដែលមិនស័ក្តិសមណាមួយ តើឪពុកម្ដាយអាចដាក់ទោសកូនបែបណាបានខ្លះ ដើម្បីជាការបង្រៀនឱ្យគេដឹងថា អ្វីដែលគេកំពុងធ្វើហ្នឹង មិនមែនជារឿងដែលត្រឹមត្រូវទេ និងមិនចាំបាច់ត្រូវប្រើអំពើហិង្សាគ្រប់គ្រងទង្វើខុសៗបន្តិចបន្តួចរបស់កូនឡើយ។ ក្មេងអាយុតិចជាង 1ឆ្នាំ គ្មានហេតុផលអ្វីដែលត្រូវដាក់ទោសកូនឡើយ គ្មានហេតុផលអ្វីសោះឡើយក្នុងការដាក់ទោសកូនដែលមានអាយុស្ថិតក្នុងអំឡុង 1-3ខួប ព្រោះកូនក្នុងវ័យតេះតះនេះមានឱកាសតិចណាស់ក្នុងការធ្វើរឿងអ្វីមួយដែលសមគួរទទួលយក ច្រើនជាងការដាក់ទោសត្រឹមតែបន្តិចបន្តួច ដូច្នេះបើឪពុកម្ដាយចង់ដាក់ទោសកូន ត្រូវតែនឹកឃើញជាប់ជានិច្ចថា ការដាក់ទោសនោះត្រូវតែជារឿងដែលចាំបាច់បំផុតប៉ុណ្ណោះ។ ដើម្បីឱ្យបានផលល្អ ៈ បើកូនមានទង្វើដែលមិនល្អ ការដាក់ទោសគួរតែធ្វើឡើងភ្លាមៗ កុំពន្យារពេល មិនដូច្នោះទេ ការតភ្ជាប់គ្នារវាងទង្វើមិនល្អ នឹងលទ្ធផលរបស់ទង្វើនោះនឹងរលប់បាត់ពីគំនិតរបស់ក្មេង ដែលនឹងធ្វើឱ្យក្មេងមិនយល់ថា តើគេធ្វើខុសអ្វី ហេតុអីបានដាក់ទោសគេ?។ ភាពធ្ងន់ធ្ងររបស់ទោស ៈ ត្រូវឱ្យសមល្មមនឹងទង្វើខុសនោះ។ កុំសម្លុតថានឹងបោះបង់កូនចោល ហើយដើរចេញជាដាច់ខាត ៈ មិនត្រឹមតែធ្វើឱ្យកូនតូចមានអារម្មណ៍តានតឹង មិនយល់ន័យនោះទេ តែនៅធ្វើឱ្យឪពុកម្ដាយធ្វើខុសនឹងពាក្យសម្ដីទៀតផង។ វិធីការដាក់ទោសដោយមិនចាំបាច់ “វាយ” 1.ឈប់បង្ហាញពីសេចក្ដីស្រឡាញ់ ៈ កូនត្រូវការសេចក្ដីស្រឡាញ់ និងការទទួលយកពីឪពុកម្ដាយខ្លាំងបំផុត ហើយដូចគ្នាដែរ … Read more

ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

ទឹកដោះម្ដាយ គឺជាអាហារដែលមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនរបស់យើង។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនឹងជួយបំពេញបន្ថែមតម្រូវការរបស់កូនបាន មិនថាតែរឿងសារធាតុអាហារ ប្រព័ន្ធប្រឆាំងជំងឺ ចំណងសម្ព័ន្ធភាពរវាងម្ដាយ និងកូនប៉ុណ្ណោះទេ តែចំណុចល្អរបស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនៅមានច្រើនចំណុចទៀត ​ដែលថ្ងៃនេះ ឡារ៉ែនសូមលើកយកចំណុចល្អ 10យ៉ាងមកជម្រាបអ្នកម្ដាយដែលកំពុងចិញ្ចឹមកូនតូចទាំងអស់ដូចខាងក្រោមនេះ។ ចំណុចល្អនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ ទឹកដោះម្ដាយជាសារធាតុអាហារដែលមកពីធម្មជាតិ មានសុវត្ថិភាពចំពោះកូនរបស់យើងខ្លាំងបំផុត ចង់ញ៉ាំអ្វីដែលមានសុវត្ថិភាព និងបានទទួលសារធាតុអាហារដែលរាងកាយត្រូវការស្មើនឹងទឹកដោះម្ដាយ គ្មានទៀតឡើយ តឱ្យតិចណូឡូជីរបស់មនុស្សចង់ឈានទៅមុខឆ្ងាយប៉ុនណា ដែលអាចផលិតទឹកដោះច្នៃប្រឌិតល្អប៉ុនណា ក៏មិនអាចប្រៀបប្រដូចស្មើនឹងទឹកដោះម្ដាយបានដែរនៅក្នុងពិភពលោកនេះ។ កុមារដែលធំធាត់ឡើងពីការបៅទឹកដោះម្ដាយ នឹងរឹងមាំជាងកុមារដែលបៅទឹកដោះគោម្សៅ ព្រោះនៅក្នុងទឹកដោះម្ដាយគ្រប់ដំណក់ ត្រូវបានចម្រាញ់មកពីខាងក្នុងរាងកាយរបស់ម្ដាយខ្លួនឯង។ ប្រព័ន្ធប្រឆាំងជំងឺផ្សេងៗក្នុងខ្លួនរបស់ម្ដាយ នឹងត្រូវបញ្ជូនបន្តតាមរយៈទឹកដោះ ពេលកូនបានបៅទឹកដោះម្ដាយ ក៏នឹងបានទទួលប្រព័ន្ធប្រឆាំងជំងឺផ្សេងទាំងនោះដែរ ដែលទឹកដោះគោម្សៅ ឬទឹកដោះច្នៃប្រឌិតដទៃទៀតគ្មានដូច។ គ្មានបញ្ហារឿងទល់លាមក ព្រោះទឹកដោះម្ដាយហ្នឹងងាយរំលាយ ធ្វើឱ្យកូនមិនបាច់លំបាកទ្រាំទ្រនឹងអាការទល់លាមក តែបើកូនរបស់យើងបៅទឹកដោះគោ ឬទឹកដោះប្រភេទផ្សេងទៀត អាចនឹងជួបបញ្ហាទល់លាមកច្រើនជាង។ គ្មានបញ្ហារឿងកូនធាត់ជ្រុល ធ្លាប់ឃើញទារកធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់ណាស់មែនទេ? តែញឹកញាប់ណាស់ដែលទារកទើបកើតដំបូងដែលយើងឃើញធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់នោះក៏មានទម្ងន់ខ្លួនលើសកម្រិតដែរ។ មូលហេតុ គឺបណ្ដាលមកពីការចិញ្ចឹមកូនដោយទឹកដោះគោ ឬទឹកដោះច្នៃប្រឌិតប្រភេទផ្សេងៗ ក្នុងខណៈដែលការចិញ្ចឹមកូនដោយទឹកដោះម្ដាយវិញ កូនរបស់យើងនឹងគ្មានបញ្ហារឿងទម្ងន់ខ្លួនកើនឡើងជ្រុលឡើយ។ ទម្ងន់ខ្លួនរបស់កូននឹងកើនទៅតាមកម្រិតសង្តង់ដារបស់ទារកក្នុងវ័យនីមួយៗបែបធម្មជាតិ។ ឱកាសកើតកន្ទួលរមាស់លើក្រណាត់កន្ទបមានតិចជាង ក្រណាត់កន្ទបកើតមានភាពសើមអាប់ និងកើតប្រតិកម្មរបស់មេរោគបាក់តេរី ក្នុងករណីដែលយើងចិញ្ចឹមកូនដោយទឹកដោះគោ លាមករបស់កូននឹងមានមេរោគបាក់តេរីច្រើនជាង ពេលមករួមជាមួយភាពសើមអាប់(តាមរយៈការស្លៀកក្រណាត់កន្ទប) ស្បែករបស់កូននឹងកើតមានអាការកន្ទួលក្រហមៗ តែបើយើងចិញ្ចឹមកូនដោយទឹកដោះម្ដាយ លាមករបស់កូននឹងមានមេរោគបាក់តេរីតិចជាខ្លាំងណាស់។ ឱកាសដែលកូននឹងត្រូវលំបាកជាមួយអាការកន្ទួលរមាស់នោះ … Read more

និយាយជាមួយកូនពេលកូនបៅទឹកដោះ ធ្វើឱ្យកូនស្រឡាញ់យើងខ្លាំងឡើងមែនឬ?

ធ្លាប់សង្កេតដែរឬទេថា ពេលកូនរបស់យើងបៅទឹកដោះ មិនថាតែបៅពីដោះម្ដាយ ឬពីដកទឹកដោះគោនោះទេ តែងមានពេលមួយដែលកូនឈប់បៅភ្លាមៗដោយមិនដឹងមូលហេតុជានិច្ច ធ្វើឱ្យអ្នកម្ដាយជាច្រើននឹកកង្វល់ក្នុងចិត្តថា កូនលែងចង់បៅទឹកដោះហើយ ទើបត្រូវមានការអង្រួនខ្លួនកូនថ្នមៗដើម្បីឱ្យកូនបៅទឹកដោះឡើងវិញ។ តើអ្នកម្ដាយដឹងឬទេថា ក្នុងពេលដែលអ្នកម្ដាយកំពុងអង្រួនខ្លួនកូននោះ គឺជាអំឡុងពេលសំខាន់ដែលអ្នក និងកូនកំពុងសាងចំណងសម្ព័ន្ធភាពគ្នាខ្លាំងឡើងបានយ៉ាងឆាប់រហ័ស។ ចង្វាក់ការបៅទឹកដោះរបស់ទារកយ៉ាងដូចម្ដេច? ជាប្រក្រតីតាមធម្មជាតិ ទារកដែលបៅទឹកដោះ(មិនថាពីដោះម្ដាយ ឬពីដបទឹកដោះគោនោះទេ)តែងមានចង្វាក់នៃការបៅ(ក្នុងអំឡុងពេលដំបូង)មានលក្ខណៈដូចខាងក្រោមនេះ ៈ បៅ – បៅ – បៅ…បន្ទាប់ពីនោះ ពេលកូនបានបៅទឹកដោះអស់មួយស្របក់មក កូននឹងចាប់ផ្ដើមកែសម្រួលចង្វាក់ការបៅទៅជាលក្ខណៈបែបនេះ ៈ បៅ – បៅ – បៅ – ឈប់(ហើយនឹងធ្វើដដែលៗបែបនេះទៅជារឿយៗ) ក្នុងអំឡុងចង្វាក់ដែលកូនឈប់បៅនេះឯង អ្នកម្ដាយជាច្រើននាក់នឹងនឹកកង្វល់ថា កូននឹងឈប់បៅតទៀតហើយ(ខ្លាចកូនបៅមិនឆ្អែត) ទើបធ្វើការអង្រួនខ្លួនកូនថ្នមៗ ឬនិយាយព្រមជាមួយការសម្លឹងមើលមុខកូន ហើយអ្វីដែលកើតឡើងនោះក៏គឺ កូននឹងឈប់បៅមួយខណៈពេល ដើម្បីទទួលដឹងនូវអ្វីដែលម្ដាយកំពុងធ្វើចំពោះគេ នោះគឺ ការស្ដាប់នូវអ្វីដែលម្ដាយកំពុងនិយាយ និងសម្លឹងមើលមុខម្ដាយ រួចបន្ទាប់ពីនោះ ទារកក៏នឹងត្រឡប់ទៅរកចង្វាក់ការបៅ 3ដង និងឈប់ 1ដងដូចមុនទៀត។ ហេតុអីបានកូនបៅ – បៅ – បៅ – ឈប់? … Read more

ត្រូវឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង(ទៅកូនៗ) (តចប់)

អ្នកណាមានអារម្មណ៍ថា កូនរបស់ខ្លួនមិនឌឺ រឹងខ្លះ? ប្រហែលជាមានមនុស្សតិចណាស់ ឬអាចនឹងគ្មានសោះតែម្ដង…ព្រោះធម្មជាតិរបស់ក្មេងត្រូវតែមានភាពឌឺ រឹង រពឹស និងចង់ដឹងចង់ឃើញ ហេតុនេះទើបអ្នកគ្រូ ឆវីចង់ឱ្យលោកឪពុកអ្នកម្ដាយសាកល្បងកែសម្រួល ឬប្ដូរគោលការណ៍ចិញ្ចឹមអប់រំថែទាំកូនពីការធ្វើជា “អ្នកគ្រប់គ្រង” មកជា “អ្នកសង្កេតការណ៍” វិញម្ដង សាក-លមើល។ 1 . ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង ឪពុកម្ដាយគ្រប់រូបតែងស្រឡាញ់កូន តែវិធីការសម្ដែងចេញមក អាចនឹងខុសប្លែកពីគ្នា អាស្រ័យលើមូលដ្ឋានគ្រឹះនៃគំនិត ផ្លូវចិត្ត និងសភាពអារម្មណ៍ តែលើសពីអ្វីទាំងអស់ ចូរធ្វើឱ្យកូនជឿជាក់ក្នុងចិត្តថា យើងស្រឡាញ់គេយ៉ាងពិតប្រាកដ មិនមែនត្រឹមតែស្រឡាញ់ក្រោមលក្ខខណ្ឌថា កូនធ្វើត្រូវចិត្តឪពុកម្ដាយនោះទេ តែស្រឡាញ់លើរូបកូនយ៉ាងពិតប្រាកដ និងគ្មានលក្ខខណ្ឌ។ 2 . សួរ ប្រសើរជាងប្រាប់ ជាប្រក្រតី យើងស៊ាំធ្លាប់នឹងការបញ្ជា ការប្រាប់ឱ្យធ្វើ ហើយយើងតែងកាត់សេចក្ដីថា អ្វីដែលកូនគិត អ្វីដែលកូនធ្វើ រឿងខ្លះមិនល្អ មិនសមរម្យ ហើយយើងក៏ធ្វើខ្លួនជាអ្នកចង្អុលប្រាប់ឱ្យកូនត្រូវតែបែបនេះ ត្រូវតែធ្វើបែបនោះ ដែលវាក៏មិនមែនជារឿងខុសឆ្គងអ្វីដែរ ព្រោះរូបឪពុកម្ដាយខ្លួនឯងក៏ធ្លាប់​ឆ្លងកាត់ការបង្រៀនមកក្នុងលក្ខណៈហ្នឹងដូចគ្នា តែ តើវានឹងល្អជាងទេ…បើយើងគ្រាន់តែធ្វើជាអ្នកចង្អុលបង្ហាញផ្លូវ ហើយទុកឱ្យកូនយើងហាត់ជ្រើសរើស ហាត់សម្រេចចិត្តដោយខ្លួនឯង លទ្ធផលដែលទទួលបាន ប្រហែលជាបានច្រើនជាង … Read more

6តម្រូវការផ្នែកផ្លូវចិត្តរបស់កូន ដែលឪពុកម្ដាយត្រូវតែឱ្យ

សេចក្ដីត្រូវការផ្នែកផ្លូវចិត្តរបស់កុមារ មានភាពខុសប្លែកពីគ្នាខ្លះៗទៅតាមវ័យរបស់ពួកគេ តែអាចសរុបបែបត្រួសៗបានថា រឿងតទៅនេះមានភាពចាំបាច់ និងជាតម្រូវការសម្រាប់កុមារគ្រប់រូប។ 1 . សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ កុមារមានអារម្មណ៍ចង់ឱ្យឪពុកម្ដាយ ឬអ្នកចិញ្ចឹមមើលថែស្រឡាញ់រូបគេ មានអារម្មណ៍ថា ខ្លួនឯងគឺជាសេចក្ដីត្រូវការ និងមានតម្លៃសម្រាប់ឪពុកម្ដាយ មានអារម្មណ៍ថា ខ្លួនឯងត្រូវបានទទួលស្គាល់។ អាណាព្យាបាលមិនគួរធ្វើឱ្យកុមារមានអារម្មណ៍ថា ឪពុកម្ដាយស្អប់រូបគេ មិនចូលចិត្តរូបគេ ស្រឡាញ់លម្អៀង បដិសេធ ឬមិនត្រូវការ ជាចំណែកដែលលើស បង្ខំចិត្តចិញ្ចឹមរូបគេ និងមិនគួរធ្វើឱ្យមានអារម្មណ៍ថា រូបគេមានចំណុចខ្សោយ ឬតូចចិត្តតូចថ្លើមឡើយ។ អាកប្បកិរិយារបស់មនុស្សធំមានឥទ្ធិពលយ៉ាងខ្លាំងលើផ្លូវចិត្តរបស់កុមារ ដូច្នេះរឿងសំខាន់ដែលចង់និយាយដល់នោះគឺ កុមារត្រូវការសេចក្ដីស្រឡាញ់យ៉ាងស័ក្តិសម មិនមែនស្រឡាញ់ខ្លាំងយ៉ាងគ្មានព្រំដែន ដូចជា តាមចិត្តគ្រប់បែបយ៉ាងដោយគ្មានហេតុផល រហូតធ្វើឱ្យក្លាយជាមនុស្សតាមតែចិត្តខ្លួនឯងគ្រប់ពេលវេលា មិនអាចអត់ធន់ជាមួយសភាវដែលមនុស្សប្រក្រតីធម្មតាអត់ធន់បាន រហូតក្លាយជាចំណុចមិនល្អខាងបុគ្គលភាពនោះទេ។ 2 . ជំរុញវិវឌ្ឍនាការយ៉ាងស័ក្តិសម ការជំរុញវិវឌ្ឍនាការដែលស័ក្តិសមនេះ អាស្រ័យលើវ័យរបស់កុមារ ដូចជា វ័យទារកកើតដំបូងត្រូវការ ការព បី ការប៉ះពាល់ ការញញឹម ការជជែកនិយាយជាមួយដើម្បីឱ្យបានឮសំឡេង។ ដល់ធំឡើងក៏ត្រូវការថែមឡើង ដូចជា ការលេង ការជជែកនិយាយ របស់លេងដែលស័ក្តិសមនឹងវ័យ ក៏នឹងជួយជំរុញបានល្អដែរ។ សម្រាប់ក្មេងក្នុងខួប … Read more

ត្រៀមខ្លួនបន្តិចមុននឹងមានគភ៌…

ការរៀបចំផែនការគ្រួសារ គឺការត្រៀមខ្លួនទាំងស្វាមី និងភរិយាក្នុងការរស់នៅជាជីវិតគូជាមួយគ្នា ដោយសារតែទាំងពីរខាងមកពីក្រុមគ្រួសារដែលផ្សេងពីគ្នា ការរស់នៅផ្ទាល់ខ្លួនក៏ច្បាស់ជាមិនដូចគ្នាដែរ ទោះជាស្រឡាញ់គ្នាក្នុងអំឡុងពេលជាគូស្នេហ៍ខ្លាំងប៉ុនណាក៏ដោយ តែនៅពេលដែលអ្នកទាំងពីរត្រូវមករស់នៅរួមគ្នាស្ទើរតែពេញ 24ម៉ោងនោះ ធ្វើឱ្យទាំងពីរនាក់ត្រូវតែមានការសម្របសម្រួលខ្លួន និងរៀបផែនការជីវិតរួមគ្នា។ ក្រៅពីនោះ បើគូស្វាមីភរិយាណាចង់បានបុត្រភ្លាមៗក្រោយពេលរៀបការហើយ ការរៀបផែនការគ្រួសាររឹតតែមានភាពចាំបាច់ និងមានភាពសំខាន់ខ្លាំងទៅទៀត និងបើសិនជាគូស្នេហ៍ណាដែលមិនទាន់ត្រៀមខ្លួនក្នុងការមានបុត្រ ការរៀបផែនការគ្រួសារ ក៏អាចរាប់បានថា ជាបច្ច័យសំខាន់បំផុតក្នុងការធ្វើឱ្យការគ្រងជីវិតគូអាចរស់នៅរួមគ្នាយ៉ាងមានសេចក្ដីសុខយូរអង្វែងបានដែរ។ ថ្ងៃនេះអ្នកគ្រូ ឆវី នឹងមកណែនាំពីការរៀបចំផែនការគ្រួសារលើផ្នែកការមានបុត្រថា តើមានភាពសំខាន់យ៉ាងណាខ្លះ ដូចខាងក្រោម…។ ការមានបុត្រនៅពេលដែលអ្វីៗត្រូវបានរៀបចំហើយនោះ អាចរាប់បានថា ជាការត្រៀមខ្លួនដ៏ល្អរបស់គ្រួសារ។ ការត្រៀមខ្លួនរៀបផែនការក្នុងការមានបុត្រ ត្រូវប្រកបដោយ 2ចំណុចធំៗ ៈ 1 . ភាពត្រៀមរួចជាស្រេចលើផ្នែករាងកាយរបស់ឪពុកម្ដាយ សុខភាពគួរតែរឹងមាំទាំងពីរនាក់។ ទាំងឪពុក និងម្ដាយគួរត្រៀមរាងកាយឱ្យព្រមជាស្រេច ក្រៅពីនោះ គួរតែបានទទួលការពិនិត្យឈាមថា មិនមានកើតជំងឺ ឬរោគាអ្វីដែលអាចនឹងហុចផលប៉ះពាល់បន្តទៅដល់កូន។ បើអ្នកណាម្នាក់មានជំងឺ ឬរោគអ្វីមួយ គួរតែប្រឹក្សាគ្រូពេទ្យមុននឹងសម្រេចចិត្តមានបុត្រ ដើម្បីឱ្យកូនកើតមកមិនចាំបាច់ឈឺថ្កាត់ព្រោះតែឆ្លងរោគពីឪពុកម្ដាយ។ រោគដែលឪពុកម្ដាយសម័យថ្មីគួរតែត្រូវបានពិនិត្យមុនពេលចង់បានបុត្រនោះគឺ រោគលោហិត ប្រភេទ ថាឡាស់សេមៀរ( Thalassemia ជារោគខាងលោហិតដែលឆ្លងបន្តតាមពូជកំណើត) រួមទាំងជំងឺឆ្លងខាងផ្លូវភេទផ្សេងៗទៀត។ ក្រៅពីនោះស្រ្តីមានគភ៌គួរតែបានទទួលទានវីតាមីន ហ្វូលេត ឱ្យបានគ្រប់គ្រាន់ ព្រោះហ្វូលេតមានចំណែកជួយក្នុងការសាងផ្នែកប្រព័ន្ធប្រសាទរបស់កូន។ … Read more

គួរឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង(ទៅកូនៗ)

“ឪពុក-ម្ដាយ” ព្រឹកឡើងត្រូវត្រៀមខ្លួនទៅធ្វើការ និងក្រៅពីត្រូវត្រៀមរឿងរបស់ខ្លួនឯងហើយ មុនអ្វីៗទាំងអស់ គឺត្រូវបែងពេលវេលាមើលថែកូនៗ…ដាស់ឱ្យក្រោកពីគេង ដុសសម្អាតធ្មេញ ងូតទឹក ញ៉ាំអាហារ ត្រៀមខ្លួនទៅសាលារៀន។ រៀងរាល់ព្រឹក ជីវិតនឹងរវល់វីវក់ជាមួយនឹងភារកិច្ចទាំងនេះ។ នៅពេលកូនចាប់ផ្ដើមធំឡើង ការចិញ្ចឹមមើលថែក៏នឹងត្រូវកែសម្រួលទៅតាមវ័យរបស់កូនផងដែរ។ ពេលមើលត្រឡប់ទៅក្រោយវិញ មនុស្សដែលជាម្ដាយដូចរូបយើង មានអារម្មណ៍ថា អំឡុងពេលដែលល្អបំផុត និងសប្បាយបំផុតគឺ អំឡុងពេលដែលកូននៅតូចក្នុងវ័យតេះតះ ព្រោះកូនត្រូវការត្រឹមតែសេចក្ដីស្រឡាញ់ និងអាហារប៉ុណ្ណោះ…អ្វីដែលសំខាន់គឺ កូននៅមិនទាន់ចេះតបតមកវិញ មិនទាន់មានពាក្យសម្ដី ដូច្នេះយើងគ្រាន់តែនឿយកាយ បានគេងសម្រាកហើយក៏ស្រួលខ្លួនឡើងវិញ និងទោះជានឿយប៉ុនណា ដើម្បីកូន ម្ដាយធ្វើបាន…។ តើលោកអ្នកធ្លាប់សង្កេតដែរឬទេ? ទោះជាក្មេងស្ថិតនៅក្នុងសភាពបរិស្ថានតែមួយដូចគ្នា ឪពុកម្ដាយផ្ដល់នូវការចិញ្ចឹមមើលថែដូចគ្នា តែហេតុអីលទ្ធផលចេញមកខុសគ្នា? តើអ្វីដែលមានផលដល់ទង្វើរបស់ក្មេង និងមានផលដល់ផ្នត់គំនិតរបស់គេ? ប្រាកដណាស់ថា ធម្មជាតិរបស់ក្មេងម្នាក់ៗមានភាពខុសប្លែកផ្សេងពីគ្នា លក្ខណៈចរិតនិស្ស័យ ចំណង់ចំណូលចិត្ត និងមើលឱ្យជ្រៅទៅដល់រឿងរបស់ចិត្តគំនិតក៏មិនដូចគ្នា…ព្រោះគ្រប់គ្នាមានភាពខុសប្លែកពីគ្នា។ យើងមិនចាំបាច់ត្រូវធ្វើឱ្យគ្រប់គ្នាដូចគ្នានោះទេ…គិតតែត្រឹមថា តើយើងនឹងរស់នៅរួមគ្នាយ៉ាងណាឱ្យមានសេចក្ដីសុខ? ឫសគល់សំខាន់ដែលគួរឱ្យដល់កូនតាំងពីនៅតូច “ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង” អ្នកគ្រូម្នាក់ដែលនាងខ្ញុំគោរព អ្នកគ្រូបានរៀបរាប់ប្រាប់តាមរយៈការឱ្យរៀនយល់ដឹងដោយការសង្កេតអំពីវិធីការបង្ហាត់បង្រៀនរបស់កសិករដែលធ្វើចម្ការដូង ដែលយកសត្វស្វាមកចិញ្ចឹម និងបង្ហាត់ឱ្យចេះរហូតអាចប្រើឱ្យឡើងបេះផ្លែដូងបាន។ គោលការណ៍ក៏គឺ “ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង”” នាងខ្ញុំមានអារម្មណ៍ថា រឿងនេះគឺជារឿងត្រឹមត្រូវណាស់ ព្រោះខ្នាតសត្វស្វាដែលជាសត្វព្រៃម៉េច យើងនៅយកមកបង្ហាត់បង្រៀនបាន … Read more

ប្ដីចាញ់កូនជំនួសប្រពន្ធ…ជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

បើសិនអនាគតអ្នកម្ដាយណាម្នាក់ជិតមានបេប៊ី តែមើលឃើញថា លោកប្ដីបែរជាមានអាការនឿយល្វើយទុរន់ទុរា ក្អួតចង្អោរ ចង់ញ៉ាំរបស់ជូរៗ វិលមុខដូចមនុស្សមានផ្ទៃពោះនោះ សាកល្បងអានអត្ថបទនេះលេងៗទៅមើលថា តើមានប្ដីប្រពន្ធណាកើតរឿងបែបហ្នឹងខ្លះ? ហើយអាការហ្នឹងជារឿងពិត ឬគ្រាន់តែជាអារម្មណ៍? ការដែលលោកប្ដីមានអាការស្រដៀងស្រ្តីមានផ្ទៃពោះកំពុងចាញ់កូន ដូចជាមានអាការ អារម្មណ៍ប្រែប្រួល ក្អួតចង្អោរ វិតក្កកង្វល់ ឃ្លាន និងចង់ញ៉ាំអាហារច្រើនឡើងជាដើមនោះ ខាងវេជ្ជសាស្រ្តហៅថា Couvade Syndrome ដែលប្រែថា ការភ្ញាស់កូន។ ការពិតទៅ មិនទាន់មានការសិក្សាដែលបង្ហាញច្បាស់លាស់ពាក់ព័ន្ធនឹងអាការចាញ់កូនរបស់អនាគតលោកឪពុកទាំងឡាយនេះនៅឡើយ ទើបមិនអាចប្រាប់បានថា មានចំនួនអ្នកដែលកើតអាការបែបនេះប៉ុន្មាននាក់ តែធ្លាប់មានអ្នកស្រាវជ្រាវបានអះអាងប្រាប់ថា ជាង60%នៃបណ្ដាលោកស្វាមីទាំងឡាយបានសារភាពថា ពួកគេធ្លាប់កើតអាការចាញ់កូនជំនួសភរិយា។ ថាៗទៅ រឿងបែបនេះពិតជាអាចកើតឡើងបាន បើយើងនៅជិតនរណាម្នាក់ និងមើលឃើញទង្វើដែលម្នាក់នោះធ្វើញឹកញាប់ក្នុងអំឡុងពេលនោះ ក៏អាចធ្វើឱ្យធ្លាក់ទឹកចិត្តគិតទៅតាមគ្នាបានដែរ តែក៏ចង់ប្រាប់អនាគតឪពុកគេទុកជាមុនដែរថា បើសិនកើតមានអាការបែបហ្នឹងនោះ អនាគតលោកឪពុកគួរតែងាកមកថែទាំសុខភាពខ្លួនឯងឱ្យបានខ្លាំងឡើង គួរប្រយ័ត្នប្រយែងរឿងទម្ងន់ខ្លួនដែលអាចនឹងកើនឡើងតាមភរិយាដែលកំពុងតាំងគភ៌នោះដែរ។ ហើយសុខៗ ម៉េចបានប្រុសៗចាញ់កូនទៅកើត? ព្រោះបើគិតតាមការពិត វាសឹងតែមិនអាចទៅរួចឡើយដែលមនុស្សខុសគ្នាសោះ តែមកមានអាការអ័រម៉ូនប្រែប្រួលដូចគ្នាក្នុងលក្ខណៈនេះ តែក៏ធ្លាប់មានអ្នកវិទ្យាសាស្រ្តបានអធិប្បាយអំពីរឿងការប្រែប្រួលរបស់អ័រម៉ូនភេទនៅពេលដែលមនុស្សយើងមានការនឹកគិតពីរឿងស្នេហា សេចក្ដីស្រឡាញ់ និងភាពពាក់ព័ន្ធគ្នា អ័រម៉ូនលែកទិកក្នុងរាងកាយក៏នឹងកើនឡើង និងជាហេតុបណ្ដាលឱ្យអ័រម៉ូន ថេសថូស្ទើរ៉ូនថយចុះ តែអ័រម៉ូនខូទិសូលកើនឡើង ទើបមានផលប៉ះពាល់ដល់ទម្ងន់ខ្លួនដែលកើនឡើងដែរ និងគ្រាន់តែលោកប្ដីនឹងគ្មានអាការឈឺពោះខ្លាំងក្លាពេលជិតប្រសូតដូចភរិយាតែប៉ុណ្ណឹងឯង(វាត្រូវហើយ មនុស្សភេទខុសគ្នាតើ!)។ បើកើតអាការចាញ់កូនជំនួសភរិយា តើស្វាមីត្រូវធ្វើយ៉ាងណា? … Read more

ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

ប្រៀបធៀបកូនជាមួយអ្នកដទៃ ឬប្រៀបធៀបកូនជាមួយបងប្អូនឯង និងសាច់ញាតិ រឿងទាំងអស់នេះជារឿងដែលមនុស្សជាច្រើនត្រូវប្រឈម ជឿថា រូបលោកអ្នកខ្លួនឯងក៏ធ្លាប់ឆ្លងកាត់ហេតុការណ៍បែបនេះមកដូចគ្នា តែក៏នៅតែអត់មិនបានដែលចង់តែប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ ដូចជា កូនផ្ទះនោះ មិនឃើញគេឌឺរឹងសោះ ឬកូនផ្ទះនោះ ហេតុអីបានគេរៀនពូកែម្ល៉េះ? ជាដើម។ ភាគច្រើនទៅ ការប្រៀបធៀបកូនរបស់ឪពុកម្ដាយ ច្រើនតែកើតពីការនឹករំពឹងលើរូបកូនខ្លាំងពេក រហូតក្លាយជាការដាក់សម្ពាធទៅលើកូន ធ្វើឱ្យកូនកើតក្ដីតានតឹងធុញថប់ និងចុងក្រោយក្លាយជាក្មេងមានបញ្ហា…។ តើឪពុកម្ដាយដឹងទេថា ការប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃនេះ មានចំណុចមិនល្អយ៉ាងណាខ្លះ? 1 . បន្ថែមការប្រកួតប្រជែងដល់បងប្អូនឯង ៈ បើឪពុកម្ដាយប្រៀបធៀបកូនជាមួយបងប្អូនឯង វានឹងក្លាយជាការជំរុញឱ្យក្មេងកើតការប្រកួតប្រជែងគ្នា កើតការចំអកឡកឡាយ រួមទាំងការប្រព្រឹត្តខ្លួនច្រងេងច្រងាង ឬអួតអាងដាក់គ្នាទៀតផង។ 2 . កើតបញ្ហានាពេលអនាគត ៈ នៅពេលក្មេងត្រូវបានប្រៀបធៀប មិនថាតែជាមួយបងប្អូនឯង ឬរវាងសាច់ញាតិនោះទេ វានឹងធ្វើឱ្យក្មេងមានអារម្មណ៍មិនជឿជាក់ក្នុងចិត្ត កើតការព្រងើយកន្តើយនឹងគ្នា និងអាចនាំទៅរកបញ្ហាខាងផ្នែកទង្វើ រួមទាំងវិវឌ្ឍនាការនាពេលអនាគតទៀតផង។ 3 . បង្អាក់សមត្ថភាពរបស់ក្មេង ៈ ឪពុកម្ដាយខ្លះអាចគិតថា បើយើងប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ អាចជាការជួយឱ្យកូនមានភាពក្លៀវក្លាស្វាហាប់ និងឧស្សាហ៍ព្យាយាមខ្លាំងឡើង តែការពិតវិញ អាចហុចផលផ្ទុយគ្នា គឺនៅពេលក្មេងបង្ហាញសមត្ថភាពចេញមក តែឪពុកម្ដាយបែរជាមើលរំលងសមត្ថភាពដែលកូនមាន និងគិតតែពីប្រៀបធៀបឥតឈប់ … Read more