ផ្លូវ​ដែល​វែង​ជាង​គេ​បង្អស់​លើ​ពិភពលោក

យោងតាម​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness ផ្លូវ Pan-American Highway គឺជា​ផ្លូវ​ល្បឿន​លឿន​ដែល​វែង​ជាង​គេលើពិភពលោក​ ដោយ​មាន​ប្រវែង​ 30,000 គីឡូម៉ែត្រ រាប់​ចាប់​ពី​ Alaska របស់​សហរដ្ឋ​អាម៉េរិក​ រហូត​ដល់​តំបន់​ចុង​ភាគ​ខាង​ត្បូង​របស់​អាហ្សង់ទីន​។ ការ​ផ្ដួច​ផ្ដើម​គំនិត​ស្ដីពី​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ទ្វីប​អាម៉េរិក ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ 1923 ដោយ​សហរដ្ឋ​អាម៉េរិក​។ ឆ្នាំ 1924​ ការ​ចរចា​​រវាង​សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេសនៅ​តំបន់​​អាម៉េរិក​ឡាទីន​ ក៏​សម្រេច​បាន​កិច្ច​ព្រមព្រៀង​រួម​ និង​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ 1937​​។ ក៏ប៉ុន្តែ ជាក់​ស្ដែង មក​ដល់​បច្ចុប្បន្ន ផ្លូវ​ល្បឿន​លឿន​ Pan-American នេះ​ មិន​ទាន់​ត្រូវ​បាន​តភ្ជាប់​គ្នា​ទាំង​ស្រុង​នៅ​ឡើយ​។ តំបន់​មួយ​​ដែល​មិន​ទាន់​តភ្ជាប់​នឹង​ផ្លូវ​ល្បឿន​លឿន​នេះ​ ស្ថិត​នៅ​ Darien Gap ​ប្រវែង​ 160 គីឡូម៉ែត្រ ដែល​​ជា​ចំណុច​ភ្ជាប់​រវាង​​ប្រទេស​ប៉ាណាម៉ា និង​ប្រទេស​កូឡុំប៊ី​។ តំបន់ Darien Gap ពុំ​ទាន់​មាន​ផ្លូវ​ណា​មួយ​រត់​ឆ្លង​កាត់​​ ព្រោះ​តែជា​​តំបន់​ព្រៃ មាន​​ភ្លៀង​ធ្លាក់​ទៅ​តាម​រដូវ និង​បញ្ហា​បរិស្ថាន​ ហើយ​​​ជា​ពិសេស​ តំបន់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ សម្បូរ​គ្រោះ​ថ្នាក់ អសន្តិសុខ ​ព្រោះ​តែ​មាន​​ក្រុម​ប្រដាប់​អាវុធ​ ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ច្រើន​ធ្វើ​សកម្មភាព​​។ បើ​ទោះ​ជា​​តំបន់​ខាងលើ​មិន​ត្រូវ​បាន​ភ្ជាប់​ក៏​ដោយ ផ្លូវ​ល្បឿន​លឿន … Read more

ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

ចង់​ធ្វើ​កិច្ចការ​ច្រើន​មុខ​ប៉ុន្តែ​មិនមាន​ពេល​គ្រប់គ្រាន់ គួរ​ធ្វើយ៉ាងណា?

គ្រប់គ្នា​សុទ្ធតែ​ចង់​ធ្វើ​កិច្ចការ​ជាច្រើន​ក្នុងអំឡុងពេល​តែមួយ តែ​គិត​ចុះ​គិត​ឡើង​ឃើញថា មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ច​ការ​​ទាំងនោះ។ ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​ប្រាកដ​ជាមាន នោះ​គឺ «រៀប​ផែនការ…»។ ការមិន​បាន​រៀប​ផែនការ​សម្រាប់​ការអនុវត្ត​គឺជា​កំហុស​ដ៏​ធំ ហើយ​ការដាក់​គោលដៅ​ខ្ពស់​ពេក​ក៏​រឹតតែ​ធ្វើឱ្យ​អ្នក​ច្របូកច្របល់ និង​ឆាប់​អស់សង្ឃឹម។ ចុងក្រោយ មិនដឹង​ត្រូវ​ចាប់ផ្ដើម​ដោយ​របៀប​ណា។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​អាច​សាកល្បង​បែងចែក​គោលដៅនីមួយៗឱ្យដាច់​ដោយឡែក​ពីគ្នា និង​អនុវត្ត​ទៅតាម​កាល​វេលា​ជាក់លាក់ និង​ទៀងទាត់។ ឧទាហរណ៍​ថា អ្នកមាន​គោលដៅធំៗចំនួន​បី​ដែល​ត្រូវតែ​ធ្វើឱ្យបាន​រៀងរាល់​សប្ដាហ៍ រួមមាន សម្រក​ទម្ងន់ រៀន​ជំនាញ​ថ្មី និង​អាន​សៀវភៅ។ ដូច្នេះ​អ្នក​គួរ​កំណត់ថា ថ្ងៃ​ចន្ទ ពុធ សុក្រ ត្រូវ​ហាត់ប្រាណ ខណៈដែល​ថ្ងៃ​អង្គារ ព្រហស្បតិ៍ សៅរ៍​រៀន​ជំនាញ និង​ចុង​សប្ដាហ៍​អាន​សៀវភៅ។ បន្ទាប់ពី​ចេញពី​ធ្វើការ អ្នកណា​ក៏​អស់កម្លាំង​ខ្លាំង ដូច្នេះ​ការរៀប និង​អនុវត្តតាម​ផែនការ តាម​កាលវិភាគ​ឱ្យបាន​​ច្បាស់លាស់ និង​ម៉ឺងម៉ាត់ គឺជា​រឿង​សំខាន់។ ធ្វើបាន​ដូច្នេះ អ្នក​ប្រាកដជា​សម្រេចបាន​គោលដៅ​ដោយ​មិនមាន​ការលំបាក​ខ្លាំង៕

អនុសាសន៍​របស់​ស្ត្រី​​ដោះ​​បំណុល 300,000​ ដុល្លារ​រួច​រាល់​ក្នុង​​បី​ឆ្នាំ​ និង​ក្លាយ​ជា​សេដ្ឋិនី​

Bernadette Joy បាន​ទូទាត់​បំណុលចំនួន​ 300,000 ដុល្លារ​អាម៉េរិករួច​ស្រេច​ ហើយ​បច្ចុប្បន្ន​សន្សំ​ទ្រព្យ​បាន​មួយ​លាន​ដុល្លារ​អាម៉េរិក។ នៅ​ពេល​និយាយ​ដល់​អាទិភាព​ក្នុង​ហិរញ្ញវត្ថុ​ អ្នក​ជំនាញ​ស្ទើរ​តែ​ទាំង​អស់​យល់​ស្រប​ថា ការ​​សន្សំ​សំច័យ​ប្រាក់​ និង​ការ​បង្កើត​ខ្ទង់​ប្រាក់​សម្រាប់​ហេតុ​ការណ៍​បន្ទាន់​នៅ​មុនពេល​ផ្ដោត​ទៅ​លើ​ការវិនិយោគ​​គឺជា​គំនិត​ឆ្លាត​វៃ​។ យោង​តាម​ Bernadette Joy ដែល​ជា​គ្រូបណ្ដុះ​បណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​ និង​ជា​ស្ថាបនិក​របស់ក្រុម​ហ៊ុន​​ Crush Your Money Goals ប្រការ​ខាងលើ​នោះ​ពុំ​មែន​មាន​ន័យ​ថា​ជា​ការ​សំច័យ​ហួស​ហេតុ​នោះ​ទេ​។ Joy បាន​ទូទាត់​បំណុល​ 300,000​ ដុល្លារ​អាម៉េរិកក្នុង​រយៈ​ពេលបីឆ្នាំ​ ហើយ​បច្ចុប្បន្ន​ អ្នក​ស្រី​មាន​ទ្រព្យ​មួយ​លាន​ដុល្លារ​។ អ្នក​ស្រី​ឱ្យ​ដឹង​ថា អតិថិ​ជន​មួយ​ចំនួន​របស់​អ្នក​ស្រី ​សន្សំ​​ប្រាក់​បាន​​ច្រើន​ជាង​តម្រូវ​ការ​ទៅ​ទៀត​។ អ្នក​ស្រី​ Joy ថ្លែង​ថា​៖ «ពួក​គេ​កំពុង​មាន​ភាព​យឺត​យ៉ាវ​នៅ​ពេល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​វិនិយោគ​។ នៅ​ពេល​អ្នក​សន្សំ​បាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ខ្ទង់ហេតុការណ៍​​​បន្ទាន់ អ្នក​អាច​​បង្វែរ​ទ្រព្យ​មួយ​ផ្នែក​ទៅ​កាន់​ខ្ទង់​វិនិយោគ​ ដើម្បី​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹង​មាំ​ និង​យូរ​អង្វែង​»។ ​ប្រាក់សន្សំ​​សម្រាប់ខ្ទង់​​​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​​ ត្រូវ​មានចំនួន​ប៉ុន្មាន​​ ទើប​ហៅ​ថា ឆ្លាត​វៃ​ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ស្ទើរ​តែ​ទាំង​អស់ រួម​ទាំង​អ្នកស្រី Joy ផងដែរ​ យល់​ថា សន្សំ​ប្រាក់​សម្រាប់​​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​ ឱ្យ​បាន​ចាប់​ពី​ 3 ​ខែ​ដល់​ 6 ខែ​ គឺជា​រឿង​ឆ្លាត​វៃ​។ ចំណែក Suze … Read more

អូ! តើ​ខ្ញុំ​ប្រែប្រួល ខ្លាំង​ដល់​ថ្នាក់​ហ្នឹង​ផង​ឬ? (រឿង​ប្រាប់ត​គ្នា របស់​ស្ត្រី​ជប៉ុន ពេល​បាន​ក្លាយខ្លួនជា​ម្ដាយ​គេ​យ៉ាង​ពេញលេញ)

តើ​មានមិត្តៗយើង​ណា កំពុង​ចិញ្ចឹម​មើលថែ​កូន​ដែរឬទេ? ហើយ​ធ្លាប់​សង្កេតមើល​ខ្លួនឯង​ដែរ​ទេ​ថា តាំងពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ចិញ្ចឹម​មើលថែ​កូនតូច​មក តើមិត្តៗ មាន​ទង្វើ ឬ​លក្ខណ​និស្ស័យ​អ្វី ប្រែប្រួល​ខុសពី​មុន​ដែរ​ទេ?  បើសិន​មាន មិនបាច់​ភ្ញាក់ផ្អើល​ទេ ព្រោះ​មាន​ស្ត្រី​ជនជាតិ​ជប៉ុន​មិនតិច​ទេ ដែល​សង្កេតមើល​ខ្លួនឯង​ហើយ រកឃើញថា ក្រោយពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ជា​ម្ដាយ​របស់គេ​យ៉ាង​ពេញលេញ​មក ពួកគាត់​ក៏មាន​ទង្វើ ឬ​ចរិត​និស្ស័យ​មួយចំនួន ប្រែប្រួល​ខុសពី​មុន​ដូចគ្នា​ដែរ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​សាកល្បង​មក​ស្ដាប់​បណ្ដា​អ្នក​ម្ដាយ​ជនជាតិ​ជប៉ុន​ម្ដង​មើល៍ថា តើ​ពួកគាត់​មាន​អ្វី​ប្រែប្រួល​ខុសពី​មុន​ខ្លះ? លក្ខណៈ​ការនិយាយស្ដី ប្រែប្រួល​ខុសពី​មុន (ក្លៀវក្លា​ជាង​មុន!) Iសាំង មានកូន អាយុ 1ខួប និង 5ខួប នាង​រៀបរាប់ថា កាលសម័យ​នាង​នៅ​ក្មេង នាង​មាន​ចរិត​អៀន​ច្រើន មិនសូវ​ក្លាហាន និង​មិនសូវ​ហ៊ាន​ជជែក​និយាយ​ជាមួយ​នរណា​ប៉ុន្មាន​ឡើយ។ ឧទាហរណ៍​ដូចជា ត​ឱ្យមាន​អារម្មណ៍​ថា រឿង​ដែល​កំពុង​សន្ទនា​គ្នា​នោះ វា​មើលទៅ​រាងប្លែកៗ ឬ​វា​ដូចជា​មិនគួរ​ទៅជា​អ៊ីចឹង​ក៏ដោយ ក៏​នាង​ជ្រើសរើស​ក្នុងការ​នៅ​ស្ងៀម មិន​ហ៊ាន​សម្ដែង​ពី​ភាព​ជំទាស់​ទេ បានត្រឹមតែ​លាក់ទុក​ក្នុង​ចិត្ត​ប៉ុណ្ណោះ តែ​ក៏​មិនមែន​ថា នឹង​លាក់ទុក​យកមក​គិត រហូតដល់​ស្ត្រេ​ស​ដែរ។ សរុបងាយៗក៏​គឺ ខ្លួនឯង​ជា​មនុស្ស​កំសាក តែ​ប៉ុន​ហ្នឹងឯង (=_=;)។ Iសាំង រៀបរាប់​បន្តថា តែ​ក្រោយពី​កូនស្រី​ច្បង​របស់​នាង អាយុ​បាន 2-3ខួប ពេល​និយាយ​ជាមួយ​អ្នក​ម្ដាយឯទៀតៗ … Read more

សំបុត្រ​ពី​ស្ត្រី​ជា​ម្ដាយ ជូន​ដល់​ស្ត្រី​ជា​ម្ដាយ​ទាំងអស់៖ “រឿងតូចៗ ដែល​អាច​សាង​អនាគត​កូន​បាន”

ជូន​ស្ត្រី​ជា​ម្ដាយ​គ្រប់រូប​លើ​ពិភពលោក​នេះ… «នាង​ខ្ញុំ​មាន​អាជីព​ជា​ម្ដាយ​គេ និង​ក៏​មិន​ខុសប្លែក​ពី​ស្ត្រី​ជា​ម្ដាយ​ដទៃទៀត​ដែរ យើង​ព្យាយាម​ក្នុងការ​សម្របសម្រួល​ជីវិត​ការធ្វើការងារ​របស់​យើង ជាមួយនឹង​ការធ្វើជា​ម្ដាយ​របស់គេ។ យើង​ត្រូវបាន​ធ្វើឱ្យ​ភ័យខ្លាច និង​មិនសូវមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ជាប់​ជានិច្ច​ថា តើ​យើង​បានធ្វើ​ខ្លួន​ជា​ម្ដាយ ដែល​ល្អ​គ្រប់គ្រាន់​ហើយ​ឬ​នៅ?។ កំណត់ត្រា​ទាំងឡាយ រឹតតែ​ធ្វើឱ្យ​យើង​ញាប់​ញ័រ​ថែមទៀត មិនថាតែ “ជាង​ពាក់កណ្ដាល​នៃកុមារៗយើង សព្វថ្ងៃ​មាន​សៀវភៅអាន​មិន​ដល់ 3ក្បាល​ឡើយ”…”ឪពុកៗ ជិត​ពាក់កណ្ដាល គ្មាន​ពេលវេលា​លេង​ជាមួយ​កូន”…”40ភាគរយ​នៃ​ក្មេងតូចៗ ខកខានឱកាសល្អៗក្នុងការ​អភិវឌ្ឍ​ខ្លួន” និង “កុមារ​យើង​បច្ចុប្បន្ន មាន IQ ទាប​ជាង​កម្រិតស្តង់ដា”។ល។ ព័ត៌មាន​ទាំងអស់នេះ ធ្វើឱ្យ​យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការតស៊ូ ដើម្បី​ក្លាយជា​ម្ដាយ​ដ៏​ល្អ តែ ពេលខ្លះ​ក៏​ចង់​លើក​ទង់ជ័យ​ស សុំ​ចុះចាញ់​ម្ដងម្កាល​ដែរ ព្រោះ​មិនមាន​ជំនួយ…ឬមួយ​ក៏​ដល់ពេល​ត្រូវ​ទទួលស្គាល់​ការពិតហើយ​ថា ការចិញ្ចឹម​កូន​ក្នុងសង្គម​បែបនេះ ពិតជា​លំបាក​មែនទែន…។ ខ្ញុំ​បានដឹង​ពី​លោកគ្រូ​ពេទ្យ​ជំនាញ​ម្នាក់ ដែល​តែងតែ​បញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹម​ក្មេង សំខាន់បំផុត​ក្នុងអំឡុងពេល 3ឆ្នាំ​ដំបូង។ ក្មេង​នឹង​សាង​ខ្លួនឯង និង​ជឿទុកចិត្ត​ពិភពលោក​មួយ​នេះ តាមរយៈ​ការទទួលបាន​សេចក្ដីស្រឡាញ់ និង​ការយកចិត្តទុកដាក់​យ៉ាង​គ្រប់គ្រាន់…ត្រូវ​ហើយ! ខ្ញុំ​ដឹង! អ្នក​ក៏​ដឹង! តែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ បាន​រឹតរួត​យើង ឱ្យនៅ​ជាប់​នឹង​កៅអី​ធ្វើការ ហើយ​យើង​ត្រូវ​ជួល​មនុស្ស​ម្នាក់ មក​ចិញ្ចឹម​មើលថែទាំ​តំណក់ឈាម​របស់​ខ្លួនឯង…ពិភពលោក គឺ​ដូច្នេះ​ឯង ហើយ​តួនាទី​របស់​យើង គឺ​ត្រូវតែ​ទទួល​យកបែប​ហ្នឹង។ ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយទៀត គឺ​អង្គ​ប្រកបផ្សេងៗរបស់​ស្ថានភាព​ជុំវិញខ្លួន មាន​ភាព​សំខាន់បំផុត … Read more

“អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

ឥឡូវនេះ ដល់ពេលដែលកូនសម្លាញ់ត្រូវចូលរៀន មានមិត្តភក្តិ មានកិច្ចការងាររៀនសូត្រជាច្រើនយ៉ាងដែលត្រូវធ្វើហើយ ដូច្នេះលោកឪពុកអ្នកម្តាយគួរតែនៅតែត្រូវអានសៀវភៅឱ្យកូនស្តាប់តទៅទៀត ឬក៏សង្កត់ធ្ងន់លើការហ្វឹកហាត់ជំនាញសរសេរ គូសវាស ឱ្យច្បាស់លាស់តែម្តង រឹតតែល្អទៅទៀត។ ​​ ចំពោះរឿងនេះ ឡារ៉ែនមានពាក្យណែនាំពីអ្នកជំនាញការមកជម្រាបជូន​ដូចខាងក្រោម។ នៅតែចង់ឱ្យប៉ាម៉ាក់អានរឿងនិទានឱ្យស្តាប់ដដែល កូនតូចនៅតែចង់ស្តាប់រឿងនិទានពីប៉ាម៉ាក់ជានិច្ច ព្រោះអំឡុងពេលដែលលោកអ្នកអានរឿងនិទានឱ្យគេស្តាប់នោះ កូនតូចមានអារម្មណ៍ដឹងពីភាពកក់ក្តៅ និងមានសុវត្ថិភាព។ រឿងនិទានមុនពេលគេង គឺជាឧបករណ៍ពង្រឹងសម្ព័ន្ធភាពរវាងលោកអ្នក និង​កូនបានយ៉ាងល្អ។ ចំណែកការអភិវឌ្ឍរឿងភាសា និងការអាននោះ ការដែលឪពុកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលគេចាប់​អារម្មណ៍ឱ្យគេស្តាប់តទៅទៀត គឺពិតជាមានផលល្អដល់កូនយ៉ាងប្រាកដណាស់ ព្រោះកូនក្នុងវ័យនេះ នៅត្រូវការវាក្យស័ព្ទ និងអត្ថន័យរបស់​ពាក្យឱ្យបានច្រើនឡើងទៀត ដើម្បីបង្កើនទាំងជំនាញភាសា និងការទំនាក់ទំនងរបស់គេហ្នឹងឯង។ បើលោកអ្នកមានពេល គួរស្វែងរករឿងនិទានដែលសម្បូរបែប និងមានភាពស្មុគស្មាញជាងមុនបន្តិច មានសាច់រឿងវែងជាងមុន មានវាក្យស័ព្ទច្រើនឡើង មកអានឱ្យកូន​ស្តាប់ តែភាសាដែលប្រើ ត្រូវតែជាភាសាដែលងាយយល់ និងជាវាក្យស័ព្ទដែលមិនពិបាកជ្រុលពេក នៅពេលនោះ បើលោកអ្នកសង្កេត​មើល នឹងបានឃើញថា កូនមានសមាធិក្នុងការស្តាប់កាន់តែយូរឡើង សប្បាយជាមួយសាច់រឿងកាន់តែច្រើនឡើង និងចាប់អារម្មណ៍សួរពីអត្ថន័យរបស់ពាក្យថ្មីៗដែលគេបានឮម្តងៗនោះទៀតផង។ សុំអានខ្លួនឯងម្តង ក្នុងវ័យនេះ ដល់ពេលដែលត្រូវជំរុញឱ្យកូនហាត់អានដោយខ្លួនឯងខ្លះៗជាមួយគ្នាហើយ លោកឪពុកអ្នកម្តាយគួរជ្រើសរើសសៀវភៅណាដែលមានតួអក្សរតិច និងធំៗ និងចំនួនទំព័រមិនច្រើនជ្រុលពេក ដូចជាបទចម្រៀងច្រៀងលេង រឿងនិទានជាពាក្យចុងជួនគ្នា មកបបួលកូនផ្លាស់គ្នាអាន “ម៉ាក់អានមុន … Read more

តើត្រូវនិយាយជាមួយកូនយ៉ាងណាស្រួល? រឿងកិច្ចការផ្ទះ…

នៅក្នុងបន្ទប់ទទួលភ្ញៀវ ម្តាយដើរចូលទៅរកកូនដោយទឹកមុខញញឹមញញែម តែពេលឃើញកូនប្រុសធ្វើមុខស្លេកស្លាំងជាមួយ​នឹងគំនរសៀវភៅមេរៀន និងសៀវភៅកិច្ចការផ្ទះមុខវិជ្ជាគណិតវិទ្យានោះ អ្នកម្តាយក៏ហាក់ដូចជានឹកសង្ស័យ ក៏អើតមុខចូលទៅជិត ហើយឆ្លៀតឱកាសបើកសៀវភៅកិច្ចការផ្ទះរបស់កូនមើលភ្លាម…។ ក្នុងនោះអ្នកម្តាយឃើញមានសុទ្ធ​តែសញ្ញាខ្វែងដោយប៊ិចក្រហម ​ដែល​ជាសញ្ញាបញ្ជាក់ថា ខុស! ដែលជាកំណែរបស់អ្នកគ្រូពេញក្នុងសៀវភៅទាំងអស់ រួចហើយអ្នកម្តាយក៏កើតអាការទប់លែងជាប់ និងបញ្ចេញអារម្មណ៍​ក្រេវ​ក្រោធឡើងភ្លាមតែម្តង…។ សាកល្បងតាមដានមើលជាបន្តទៅមើល៍ថា បើជួបនឹងហេតុការណ៍បែបនេះ តើម្តាយនឹងប្រើពាក្យសម្តីជាមួយកូនថា​យ៉ាង​ណាខ្លះ? កិច្ចការផ្ទះងាយៗប៉ុនហ្នឹង ក៏ធ្វើខុសដែរ ធំឡើងធ្វើស្អីកើតទៅ! ម៉ាក់បង្រៀនលេខប៉ុន្មានដងហើយ ហេតុអីបានមិនចេះចាំសោះអ៊ីចឹង?! គ្មានឃើញពិបាកអីត្រង់ណាសោះ! ម៉ាក់ប្រាប់ហើយថា កុំឱ្យធ្វើបែបហ្នឹង កុំឱ្យគិតបែបហ្នឹង ថ្ងៃក្រោយហាមធ្វើខុសទៀតដាច់ខាត យល់ទេ?! ហ៊ឺ…ធ្វើខុសទៀតហើយ ឃើញទេ? ហេតុអីបានជាខួរក្បាលដូចអាចម៍រណាម្ល៉េះហ្ន៎ កូនមួយនេះ?! ប្រាប់ប៉ុន្មានដងហើយថា កុំឱ្យគិតលេខបែបហ្នឹង កូនឯងក៏នៅតែធ្វើខុសដដែលៗអ៊ីចឹងរហូត ធុញទ្រាន់មែនទែន! ហេតុការណ៍ដូចគ្នានេះមួយទៀត នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬនៅក្នុងកន្លែងណាមួយក្នុងផ្ទះ ដែលកូនតែងតែអង្គុយធ្វើកិច្ចការផ្ទះជា​ប្រចាំ។ ម្តាយដើរចូលទៅរកកូនប្រុសដោយទឹកមុខញញឹមញញែមដូចគ្នា តែពេលឃើញកូនធ្វើមុខស្លេកស្លាំង អ្នកម្តាយក៏បើក​សៀវភៅកិច្ចការផ្ទះគណិតវិទ្យា ដោយសុំអនុញ្ញាតកូនជាមុនសិន មុននឹងបើក។ ពេលឃើញមានសុទ្ធតែសញ្ញាខុសពេញនោះ​ទាំងអស់ ម្តាយក៏ភ្ញាក់ផ្អើលដូចគ្នាដែរ តែទប់អារម្មណ៍បាន រម្ងាប់អារម្មណ៍ក្រេវក្រោធក្តៅក្រហាយនោះទុកសិន ហើយ​និយាយទៅកាន់កូនដោយអារម្មណ៍ត្រជាក់ស្ងប់ភ្លាមថា ៈ ធ្វើលេខខុសហើយ អាចធ្វើឡើងវិញបានតើ សាកល្បងគិតមើលឱ្យច្បាស់ៗបន្តិចទៅណា៎ កូន… ញញឹមបន្តិចមើល៍កូន … Read more

យុគសម័យថ្មីនេះ ការបង្ហាត់កូនតូចចាប់ពីវ័យ 1ខួបឡើង ឱ្យចេះជួយខ្លួនឯង គឺជារឿងដែលឪពុកម្ដាយត្រូវធ្វើ

កូនតូចក្នុងវ័យ 1ខួបឡើងទៅ អ្នកម្តាយអាចបង្ហាត់ឱ្យគេចេះជួយខ្លួនឯងក្នុងរយៈដំបូងបានខ្លះហើយ មិនថាតែការញ៉ាំ​អាហារ ឬការប្រមូលរៀបចំចានដែលញ៉ាំរួចហើយជាដើម ទោះជាក្មេងនៅក្នុងវ័យនេះនៅមានសាច់ដុំតូចៗដែលមិនទាន់រឹងមាំ និងចាប់កាន់របស់របរអ្វីមិនទាន់ជាប់មាំក៏ដោយ តែការបង្ហាត់ឱ្យកូនតូចបានចាប់ផ្តើមធ្វើអ្វីដោយខ្លួនឯងនេះ​ មួយផ្នែកគឺ ជាការជួយអភិវឌ្ឍសាច់ដុំតូចៗរបស់គេឱ្យរឹងមាំឡើងបាន។ ឪពុក-ម្តាយខ្លះគិតថា កូនតូចអាយុត្រឹមតែប៉ុណ្ណឹង នៅមិនទាន់ដល់ពេលទេ ខ្លាចថា ​បើបណ្តោយឱ្យកូនតូចធ្វើអ្វីមួយដោយខ្លួនឯង វាអាចនឹងកំពប់ និងប្រឡេកប្រឡាក់ខ្លួនអស់ តែលោកអ្នកដឹងទេថា លោកអ្នកកំពុងតែយល់ខុសហើយ…។ “ការបណ្តោយឱ្យកូនតូចចេះជួយខ្លួនឯងនេះ នឹងរឹតតែធ្វើឱ្យកូនមានវិវឌ្ឍនាការរបស់សាច់ដុំតូចៗនោះកាន់តែរឹងមាំឆាប់រហ័ស​ឡើង ហើយលទ្ធផលបន្ទាប់ដែលទទួលបានពីការបង្ហាត់ឱ្យកូនធ្វើអ្វីដោយខ្លួនឯងនេះ នឹងធ្វើឱ្យកូនមានភាពទទួលខុសត្រូវ​ និងស្គាល់ពីតួនាទីរបស់ខ្លួនឯងទៀតផង” នៅពេលកូនដល់វ័យចូលរៀន ឪពុក-ម្តាយគួរឱ្យកូនចេះមើលថែទាំខ្លួនឯងខ្លះផង ដូចជាស្លៀកពាក់ដោយខ្លួនឯងមិនថាតែការបិទឡេវខោ ឡេវអាវ ឬពាក់ស្រោមជើង និងស្បែកជើងដោយខ្លួនឯង និងរៀបចំកាតាបដាក់សៀវភៅខ្លួនឯង ជាដើម។ អ្វីផ្សេងៗទាំងអស់នេះ នឹងជួយអភិវឌ្ឍជាបន្ត ឱ្យកូនចេះប្រើប្រព័ន្ធប្រសាទការប៉ះពាល់ រួមជាមួយសាច់ដុំដុំតូចៗ ដោយឱ្យខួរក្បាលជាអ្នកដឹកនាំ​ក្នុងការគិត ​ធ្វើឱ្យកូនចេះគិតជាប្រព័ន្ធ យល់ពីអ្វីគួរធ្វើមុន ឬក្រោយ រៀនយល់ដឹងក្នុងការកែបញ្ហាចំពោះមុខបាន និងមានភាពត្រៀមជានិច្ចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ និងគួរបង្ហាត់ឱ្យកូនធ្វើរៀងរាល់ថ្ងៃ រហូតក្លាយជាមុខនាទីដែលគេត្រូវទទួលខុសត្រូវ។ កុមារដែលមិនចេះជួយខ្លួនឯងសោះ ច្រើនតែមានឧបនិស្ស័យអត្មានិយម ទើបធ្វើឱ្យមិនមានភាពត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ ការសម្រេចចិត្តចំពោះមុខភ្លាមៗក៏មិនពូកែ ព្រោះមិនដែលរៀនយល់ដឹងក្នុងការកែបញ្ហា មិនចេះស៊ូទ្រាំចំពោះក្តីលំបាកលំបិនព្រោះមិនធ្លាប់ធ្វើអ្វីបានដោយខ្លួនឯង មានតែអ្នកធ្វើឱ្យជានិច្ច និងខ្វះជំនាញក្នុងការចូលសង្គមនៅថ្ងៃអនាគតទៀតផង៕

វិធី 6យ៉ាង ជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

ពេលកូនតូចអាយុគ្រប់ 1ខួប កូននឹងចាប់ផ្តើមមានការវិវឌ្ឍខាងការនិយាយបានច្រើនជាងមុនហើយ។ លោកវេជ្ជបណ្ឌិត Richard Woolfson អ្នកជំនាញខាងផ្នែកការវិវឌ្ឍរបស់កុមារបឋមវ័យបានប្រាប់ទុកថា ឪពុកម្តាយអាចជួយបង្កើនការវិវឌ្ឍខាងភាសា​និយាយដល់កូនតូចបានតាមរយ:៖ ឧស្សាហ៍និយាយឱ្យកូនស្តាប់ធ្វើជាគំរូ : ព្រោះកូនៗនឹងរៀនយល់ដឹង និងចងចាំតាមរយ:ការនិយាយ ការបញ្ចេញ សំឡេង​របស់យើង។ កុំបង្ខំ : បើចង់ស្តាប់កូននិយាយពាក្យដំបូង ចូរកុំបដិសេធក្នុងការឱ្យរបស់ដែលគេចង់បាន ទោះជាគេនៅមិនទាន់អាច​ប្រាប់ឈ្មោះវត្ថុនោះបានក៏ដោយ។ និយាយលេងជាមួយកូន : ព្រោះធម្មជាតិក្នុងការរៀនយល់ដឹងពីការនិយាយ ត្រូវចាប់ផ្តើមពីការស្តាប់ជាមុនសិន រួចទើបកើតការបញ្ចេញសំឡេងធ្វើត្រាប់តាមជាក្រោយ។ អានសៀវភៅឱ្យកូនស្តាប់ ដើម្បីជាការជំរុញ : កូនៗនឹងសម្លឹងមើលមុខអ្នក ខណ:ពេលអ្នកកំពុងអាន និងស្តាប់ជាមួយផង គឺជាកលយុទ្ធមួយដើម្បីឱ្យកូនចាប់អារម្មណ៍ចង់និយាយដែរ។ បង្ហាញភាពចាប់អារម្មណ៍ពេលកូនចាប់ផ្តើមចង់និយាយ : កូនតូចៗមានតម្រូវការក្នុងការនិយាយ និងចង់ឱ្យយើងស្តាប់គេនិយាយម្តងដូចគ្នា ដូច្នេះចូរព្យាយាមសម្តែងឱ្យកូនដឹងថា អ្នកកំពុងតាំងចិត្តចង់ស្តាប់អ្វីដែលគេនិយាយផង។ ឧស្សាហ៍ច្រៀង និងនិយាយពាក្យដែលមានចង្វាក់ចុងជួន : ដូចជាចម្រៀង ឬកំណាព្យ នឹងជួយឱ្យកូនមានអារម្មណ៍​សប្បាយនឹងស្តាប់ ធ្វើឱ្យងាយចាំ និងចង់និយាយដែរ៕

ការឱ្យរង្វាន់កូន ពេលកូនធ្វើអំពើល្អ

“ការទទួលស្គាល់របស់ឪពុក-ម្តាយ នឹងជួយឱ្យកូនកើតមានមោទនភាពចំពោះខ្លួនឯង និងធ្វើឱ្យគេអាចធ្វើរឿងផ្សេងៗបានល្អដូចគ្នាដែរ” នៅពេលកូនធ្វើអំពើល្អ ឬមានស្នាដៃក្នុងការធ្វើអ្វីមួយគួរជាទីពេញចិត្តនោះ ឪពុក-ម្តាយកុំភ្លេចពោលពាក្យសរសើរ ឬឱ្យរង្វាន់ជាការតបស្នងទៅវិញផង ព្រោះរូបកូនខ្លួនឯងក៏ត្រូវការការទទួលស្គាល់ចំពោះខ្លួនគេដែរថា គេអាចធ្វើបាន ដូច្នេះពាក្យរីករាយសរសើរ ឬរង្វាន់ ក៏ប្រៀបដូចជាកម្លាំងដឹកនាំចិត្តមួយដែរ។ តែការឱ្យរង្វាន់ មិនមែនជាការសូកប៉ាន់កូននោះទេ មានជាច្រើនដងណាស់ដែលឪពុក-ម្តាយតែងប្រើរង្វាន់ធ្វើជា រឿងជន្លរចិត្តឱ្យកូនធ្វើនូវរឿងអ្វីម្យ៉ាងឱ្យបាន ឬបញ្ឈប់ទង្វើដែលមិនល្អ ដូចជា បើកូនញ៉ាំបាយអស់ពីចាន ម៉ាក់នឹងទិញសៀវភៅតុក្កតារឿងថ្មីមកឱ្យ ឬបើកូនឈប់យំ ម៉ាក់នឹងនាំទៅទិញនំញ៉ាំ ឬក៏ បើកូនប្រឡងបានលេខ1 ម៉ាក់នឹងទិញកង់ថ្មីឱ្យជាដើម។ រឿងទាំងអស់នេះ នឹងហុចផលឱ្យកុមាររៀនយល់ដឹង និងជ្រួតជ្រាបថា ការនឹងធ្វើអ្វីក៏ដោយ តែងតែមានចំណុចដូរដោះគ្នា ឬផលតបស្នងដែលគេពេញចិត្តជានិច្ច បើគ្មានរង្វាន់ គេនឹងមិនធ្វើទេ ដូច្នេះយើងហៅទង្វើបែបហ្នឹងថា ការសូកប៉ាន់កូន។ ការឱ្យរង្វាន់ មិនគួរឱ្យផ្ដេសផ្ដាស់ ឬមិនចាំបាច់ត្រូវតែជារបស់របរ វត្ថុ ឬលុយកាក់ជានិច្ចនោះទេ អាចជាការសរសើរដោយវាចាក៏បាន គួរឱ្យរង្វាន់នៅពេលដល់ពេលវេលាដែលស័ក្តិសម និងតាមភាពសមរម្យ។ គ្រប់ពេលដែលឱ្យ គួរប្រាប់ពីហេតុផលផងថា ដោយសារហេតុអីទើបកូនគួរតែបានទទួលរង្វាន់នេះ ដើម្បីឱ្យរង្វាន់នេះក្លាយជារង្វាន់ដែលមានតម្លៃ និងស័ក្តិសិទ្ធិ ត្រូវនឹងមនុស្សដែលស័ក្តិសមនឹងវាដូចគ្នា ដូចជា នៅពេលកូនបានជួយលើកមិត្តភ័ក្តិដែលជំពប់ជើងដួលរងរបួសនៅក្នុងទីលានក្មេងលេង ហើយក្រោកឡើងវិញមិនរួចជាដើមនោះ ឪពុក-ម្តាយគួរឱ្យរង្វាន់ដោយការនិយាយសរសើរ និងលើកតម្កើងនូវអ្វីដែលកូនបានធ្វើ ដែលវានឹងធ្វើឱ្យកូនមានមោទនភាពលើខ្លួនឯង … Read more

ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

ទោះជាបច្ចុប្បន្នជាយុគសម័យនៃបច្ចេកវិទ្យាទំនើប ដែលងាកទៅខាងណាក៏ឃើញតែស្មាតហ្វូន និងកុំព្យូទ័រក៏ដោយ តែការបង្ហាត់កូនតូចឱ្យចេះកាន់ប៊ិច ឬខ្មៅដៃសរសេរ គឺជារឿងមួយសំខាន់ណាស់សម្រាប់ក្មេងវ័យមុនចូលរៀនមត្តេយ្យ ព្រោះការសរសេរមានចំណុចល្អច្រើនណាស់សម្រាប់កុមារតូចៗ ដូចជាការជួយហ្វឹកហាត់សាច់ដុំប្រអប់ដៃរបស់កុមារ ជួយឱ្យកុមារចេះសង្កេត និងចេះប្រើខួរក្បាលផងដែរ។ ខាងក្រោមនេះជាដំណាក់កាលនៃការចេះកាន់ខ្មៅដៃសរសេរ ឬគូសវាសរបស់កុមារតូចៗតាមវ័យដែលអាណាព្យាបាលគួរតែដឹង។ ដំណាក់កាលទី1 គូសវាស (ក្មេងតូចវ័យ 2 – 3ឆ្នាំ) គ្រវាសគ្រវាត់គ្មានគោលដៅ។ ចាប់ខ្មៅដៃបាន ក៏គូសវាសជាខ្សែផ្សេងៗជំពាក់វាក់វ័ណ្ឌគ្នាពេញក្រដាស ទាំងភ្នែកអាចនឹងមិនបានមើលដៃ ឬក្រដាស(ដែលខ្លួនឯងសរសេរ)ផង។ ដំណាក់កាលទី2 គ្រប់គ្រងការគូសវាស (អាយុ 3ឆ្នាំ) ទោះជាស្នាមគូសវាសមិនខុសគ្នាពីដំណាក់កាលដំបូងមែន តែយ៉ាងហោច​ណាស់ ក៏គេចាប់ផ្តើមចេះគ្រប់គ្រងការធ្វើចលនារបស់សាច់ដុំដៃរបស់ខ្លួនឯងបានហើយ និងចេះសរសេរយ៉ាងមានទិសដៅច្រើនជាងមុនបន្តិចហើយ។ ដំណាក់កាលទី3 (អាយុ 3 – 4 ឆ្នាំ) កូនតូចនឹងចូលចិត្តគូសតាមស្នាមពង្រាងអុចៗ ឬគូសជាន់ពីលើតាមតួអក្សរដែលគេចង់សរសេរ តែឪពុកម្ដាយក៏កុំទៅនឹកសង្ឃឹមថា កូនតូចនឹងសរសេរជាន់ពីលើពង្រាងនោះបានស្អាតល្អឱ្យសោះ ព្រោះវានៅតែវៀចទៅឆ្វេង ទៅស្តាំ និងទ្រេតទ្រោតដដែល ដូច្នេះអ្នកម្តាយគួរកុំគិតតែពីទិញសៀវភៅគំរូហាត់សរសេរឱ្យកូនហាត់សរសេរច្រើនពេកអី និងកុំភ្លេចថា ការចូលចិត្តរបស់កូនតូច វាគ្រាន់តែជាវិវឌ្ឍនាការមួយអំឡុងពេលប៉ុណ្ណោះ មិនដូច្នោះទេកូនអាចនឹងធុញទ្រាន់ និងហត់បានដូចគ្នា។ ដំណាក់កាលទី4 អាចសរសេរឈ្មោះខ្លួនឯងបាន សរសេរតាមពាក្យផ្សេងៗបាន (អាយុ 4ឆ្នាំ) … Read more