ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

កូន​ក្រមុំ​ជនជាតិ​ Tujia នៅ​ប្រទេស​ចិន ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ ដើម្បី​​ជា​ការ​បួង​សួង​​សូម​សេចក្ដី​សុខ និង​​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។ ជា​ធម្មតា ថ្ងៃ​រៀបការ​តែង​តែ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ សំណើច​ក្អាក​ក្អាយ និង​ពេញ​ដោយ​សុភមង្គល នៅ​ពេល​កូន​កំលោះ​ កូន​ក្រមុំ​ចាប់​ផ្ដើម​ឈាន​ជើង​ចូល​ក្នុង​ជីវិត​គូ។ ក៏ប៉ុន្តែ សម្រាប់​កូន​ក្រមុំ​ជន​ជាតិ​ Tujia នៅ​ក្នុងខេត្ត​​ Sichuan ប្រទេស​ចិន​វិញ ពួក​គេ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​/​ថ្ងៃ​ នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ពេញ​​ មុន​ពេល​ត្រូវ​ទៅ​រស់​នៅ​ក្នុង​គ្រួ​សារ​ខាង​ស្វាមី​។ ទំនៀម​ទម្លាប់​យំ​ពេល​រៀប​ការ​នេះ​ មាន​តាំង​ពី​បុរាណ​ នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ភាគ​និរតី​របស់​ខេត្ត Sichuan ហើយមាន​ការ​ពេញ​និយម​ខ្លាំង​​រហូតដល់​សម័យ​រាជវង្ស Qing (1644 – 1911)។ បើ​ទោះ​បច្ចុប្បន្ន​លែង​មាន​ការ​ពេញ​និយម​ដូច​មុន ប៉ុន្តែ​ទំនៀម​ទម្លាប់​នេះ​នៅ​តែ​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់ជា​ច្រើន​ចាត់​ទុក​ថា​ជា​ទំនៀម​ប្រពៃណី​ចាំបាច់​នៅ​ក្នុង​ពិធី​រៀប​មង្គល​ការកូន​ប្រុសស្រី​។ ប្រជាជន Tujia ដែល​មាន​វ័យ​ចំណាស់​បាន​រៀប​រាប់​ប្រាប់​ថា កូន​ក្រមុំ​ណាក៏​ត្រូវ​តែ​យំ​នៅ​ក្នុង​ពិធី​រៀប​ការ​។ បើ​សិន​មិន​យំ​ នឹង​ត្រូវ​អ្នក​ភូមិ​មើល​ងាយ និង​ចាត់​ទុក​ការ​រៀប​ការ​នោះ​ជា​រឿង​អស់​សំណើច​។ ជាក់​ស្ដែង​មាន​ករណី​ជា​ច្រើន​ដែល​កូន​ក្រមុំ​ត្រូវ​បាន​ម្ដាយ​វាយ​ព្រោះ​តែ​មិន​យំ​ក្នុង​ថ្ងៃ​រៀប​ការ​។ តាម​រយៈ​សំឡេង​យំ ជនជាតិ​ Tujia នឹង​អាច​វាយ​តម្លៃ​បាន​ទៅ​លើ​ភាព​ថ្លៃ​ថ្នូរ ភាព​ជា​ស្ត្រី និង​ភាព​ឆ្លាតវៃ​របស់​កូន​ក្រមុំ។ ទំនៀម​ទម្លាប់​ខាងលើ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Zuo Tang (អង្គុយ​ក្នុង​រោង​ការ ឬ​រោង​ជំនុំ)»។ នេះ​បើ​តាម សារព័ត៌មា​ន​ចិន China … Read more

ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

​ភាពយន្ត​អាម៉េរិក រឿង «Barbie» ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុងប្រទេស​នេះ ដោយសារ​តែមាន​រូបភាព​ដែល​វៀតណាម​មិន​ទទួលស្គាល់​នៅ​សមុទ្រ​ចិន​ខាងត្បូង។ កាលពី​ថ្ងៃទី 03 កក្កដា 2023 អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ទាំងឡាយណា​ដែលមាន​រូបភាព​ផែនទី​ផ្លូវ 9 ខ្សែ (Nine-dash line) ដែល​ប្រទេស​ចិន​បាន​ដាក់ចេញ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​កំពុង​តវ៉ា។ មុន​នោះ ភាពយន្ត​ខាងលើ​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុងប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី 21 កក្កដា។ ទាក់ទង​នឹង​បញ្ហា​នេះ ខាង​រោងកុន​នៅ​វៀតណាម និង​ខាង​ផលិតកម្ម​របស់ Barbie ហាក់​មិនមាន​ប្រតិកម្ម​អ្វី​នៅឡើយ។ ភាពយន្ត​នេះ​ត្រូវបាន​ចំណាយ​ប្រាក់​ក្នុង​ការផលិត​អស់​ចំនួន 100 លាន​ដុល្លារ​អាម៉េរិក។ Barbie (សម្ដែង​ដោយ Margot Robbie) និយាយ​អំពី​ភព Barbieland។ ថ្ងៃមួយ គ្រប់យ៉ាង​បាន​ប្រែប្រួល​នៅពេល​នាង​ត្រូវបាន​កម្ចាត់​ចេញពី Barbieland។ នាង​ក៏​ជ្រើសរើស​ផ្លូវ​ទៅកាន់​ភព​របស់​មនុស្ស​ដើម្បី​ស្វែងរក​សុភមង្គល​ថ្មី ដែល​រួម​ដំណើរ​ជាមួយ Ken (សម្ដែង​ដោយ Ryan Gosling)។ គិត​មកដល់ពេលនេះ វៀតណាម​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ជាច្រើន​ដែលមាន​ផ្ទុក​រូបភាព​ផែនទី​ខាងលើ ក្នុងនោះ​មានដូចជា ភាពយន្ត​រឿង Uncharted, Abominable, Pine Gap, Put your head … Read more

ក្រោយ​សម្រេច​ជ្រើស​យក​ក្លឹប Inter Miami កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បង្ហើប​ពី​ការពិត​ស្ដីពី PSG

ក្រោយពី​បាន​បញ្ជាក់ថា​នឹង​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami តារាបាល់ទាត់​ពិភពលោក Lionel Messi ក៏បាន​ទទួលស្គាល់ថា ខ្លួន​មិន​ទទួលបាន​សុភមង្គល​ក្នុង​រង្វង់​ពីរ​ឆ្នាំ​ដែល​លេង​ឱ្យ Paris Saint-Germain។ Messi ចាក​ចេញពី PSG ក្នុងនាម​ជា​កីឡាករ​សេរី​ក្នុងស្ថានភាព​ភាគី​ទាំងពីរ​សុទ្ធតែ​មិន​ចង់​បន្ត​កិច្ចព្រមព្រៀង​ជាមួយគ្នា ក្រោយ​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ។ ពេលវេលា​នៅ​ជាមួយគ្នា​រវាង M10 និង PSG បានបញ្ចប់​ក្នុង​រយៈពេល​ពីរ​ម៉ោង នៅ​ពេល​ Messi ត្រូវបាន «ព្យួរ​ជើង​ក្នុង​ក្រុម» ព្រោះតែ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​បារាំង​ដោយ​មិនមាន​ការអនុញ្ញាត​ពី​ក្លឹប។ ចាប់ពីពេលនោះ​មក Messi បាន​យល់ព្រម​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami បើ​ទោះ​ចិត្ត​ចង់​ទាត់​ឱ្យ Barcelona នៅ​អេ​ស្ប៉ា​ញ។ «ពីរ​ឆ្នាំ​កន្លង​នៅ PSG គឺជា​ពេលវេលា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិនមាន​សុភមង្គល។ ខ្ញុំ​មិនអាច​ទទួលបាន​ជីវ​ភាពជា​របស់​ខ្លួនឯង។ ហើយ​បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​គ្រួសារ​ខ្ញុំ។ ពីរ​ឆ្នាំ​កន្លង ខ្ញុំ​ពិតជា​បាន​បាត់បង់​ពេលវេលា​ជា​ច្រើន​ដែល​អាច​​នៅ​ជាមួយកូនៗ…» Messi បាន​ថ្លែង​ដូច្នេះ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​បណ្ដាញសារព័ត៌មាន​អេ​ស្ប៉ា​ញ និង​ត្រូវបាន​ចុះផ្សាយ​ដោយ​ទំព័រ Mundo Deportivo និង Sport កាលពីពេលថ្មីៗនេះ។ Messi និង PSG ទំនងជា​ពិបាក​រក្សា​ទំនាក់ទំនង​ល្អ​នឹង​គ្នា បន្ទាប់ពី … Read more

៣ “ប” ដើម្បីសេចក្តីស្នេហា និងសុភមង្គលគ្រួសារយូរអង្វែង

3 “ប” ដែល​ថា​នេះ​គឺ​ “បន្ថយ​ បញ្ចៀស​ បញ្ឈប់​”។ ទាំងអស់​នេះ​ គឺជា​ពាក្យ​ដែល​យើង​តែង​បានឮ​ជា​ញឹកញាប់​ ដែល​ពេលខ្លះ​យើង​គួរតែ​ បន្ថយ​ បញ្ចៀស​ និង​បញ្ឈប់​ទង្វើ​មួយចំនួន​ ដើម្បី​សេចក្តី​ស្នេហា​ និង​សុភមង្គល​ដ៏​ល្អ​ប្រសើរ​របស់​យើង​។ បន្ថយ​ទិដ្ឋិ​ (ឬមានះ​) ជា​រឿង​របស់​កិត្តិយស​ និង​ទិដ្ឋិ​ដែល​មាននៅ​ក្នុង​មនុស្ស​គ្រប់រូប​។ ហេតុ​ និង​ផល​របស់​មនុស្ស​ម្នា​ក់ៗ​មិន​ដូចគ្នា​ទេ​ គំនិត​ដែល​អ្នក​គិតថា​ត្រឹមត្រូវ​ អាច​ជា​ភាព​ត្រឹមត្រូវ​ដែល​អ្នក​យល់ឃើញ​តែម្នាក់ឯង​ ក៏អាច​ថា​បាន​ដែរ​។ នៅក្នុង​រឿង​របស់​សេចក្តី​ស្នេហា​វិញ​ ការកាត់បន្ថយ​ទិដ្ឋិ​ និង​ការ​ទទួលយក​គំនិត​របស់​គូស្នេហ៍​របស់​អ្នក​គឺជា​រឿង​សំខាន់​ រឹតតែ​ពេល​ឈ្លោះប្រកែក​តវ៉ា​គ្នា​ផង​នោះ​ សេចក្តី​ក្រេវក្រោធ​នឹង​ធ្វើ​ឱ្យ​រឿង​រ៉ា​វល្អៗ​ ឬអា​រម្ម​ណ៍​ល្អ​ៗរវាង​អ្នក​ទាំងពីរ​បាត់បង់​អស់​ ហើយ​ទិដ្ឋិ​នឹង​ធ្វើ​ឱ្យ​រឿង​នោះ​កាន់តែ​អាក្រក់​ឡើង​ ដោយសារតែ​ម្នា​ក់ៗ​មិនព្រម​ចុះញ៉ម​គ្នា​។ បញ្ចៀស​ភាព​ឆាប់​ខឹងឆេវ​ឆាវ​ ចូលចិត្ត​ស្រែក​ឡូឡា​ មនុស្សយើង​គ្រប់គ្នា​សុទ្ធតែ​មាន​ភាព​អត្មា​និយម​ទាំងអស់​ គ្រាន់តែ​វា​ស្ថិតនៅ​ត្រង់ថា​ តើ​នឹង​ត្រូវ​បញ្ចេញ​មក​ច្រើន​តិច​ប៉ុនណា​ និង​អាច​គ្រប់គ្រង​វា​បាន​ល្អ​ប៉ុនណា​តែប៉ុណ្ណោះ​។ បើ​អ្នកជា​មនុស្សម្នាក់​ក្នុងចំណោម​មនុស្ស​ឆាប់​ខឹងឆេវ​ឆាវ​ ពេល​កើត​អាការ​មិន​ពេញចិត្ត​នឹង​រឿង​អ្វីមួយ​ ឬនឹងនរ​ណា​ម្នាក់​នោះ​ អ្នក​នឹង​បញ្ចេញ​អភិនីហារ​ ស្រែក​ជេរ​ឡូឡា​ រហូតដល់​គ្មាន​នរណា​ហ៊ាន​ចូល​ក្បែរ​។ ទង្វើ​ទាំងនេះ​ បើ​ប្រើជា​មួយ​អ្នក​ដែលគេ​កេងប្រវ័ញ្ច​យក​ប្រៀប​លើ​រូប​អ្នកនោះ​ មើលទៅ​វា​មិន​គួរ​ឱ្យ​ស្អប់ខ្ពើម​អី​ប៉ុន្មាន​ទេ​ តែ​សម្រាប់​គូស្នេហ៍​ ស្វាមី​ ឬភរិយា​របស់​ខ្លួន​វិញ​ អាការ​ទាំងនេះ​ គឺជា​អាការ​ដែល​អ្នក​គួរតែ​បញ្ចៀស​វា​ចោល​ជាដាច់ខាត​ ព្រោះ​គ្មាន​អ្នកណា​អាច​ទ្រាំ​នឹង​ភាព​ឆាប់​មួម៉ៅ​ក្រេវក្រោធ​របស់​អ្នក​បាន​យូរ​ឡើយ​។ បញ្ឈប់​ភាព​ខិលខូច​ផិតក្បត់​ (មិនថា​ស្រ្តី​ ឬបុរស​ឡើយ​) … Read more

10ចំណុច​គួរ​រិះគិត ដើម្បី​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល

ឆាក​អាពាហ៍​ពិពាហ៍​អាច​ជា​ឆាក​បញ្ចប់​ដ៏​សែន​មហា​ Happy​ តែ​សម្រាប់​ជីវិត​ពិត​វិញ​ ការ​រៀបការ​ ឬការយល់ព្រម​រួមរស់​នៅជា​មួយ​គ្នា​ជា​ជីវិត​គូ​ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​សាង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​។ មនុស្សជា​ច្រើន​ ពេល​នៅជា​គូស្នេហ៍​ ស្រឡាញ់​គ្នា​ស្ទើរ​បាត់មុខ​មិនបាន​ តែ​ពេល​រៀបការ​ និង​រស់នៅ​ជាមួយគ្នា​ហើយ​ បែរជា​ជួប​បញ្ហា​ និង​រឿងរ៉ាវ​ដ៏​ច្រើន​ រហូតដល់​ពេលខ្លះ​អាច​ធ្វើ​ឱ្យ​ជីវិត​គូ​បាក់បែក​ដួល​រលំ​ក៏​មាន​។ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​រួបរួម​យក​ចំណុច​គួរ​រិះ​គិ​តល្អ​ៗដែល​មនុស្ស​គ្រប់រូប​អាច​នាំ​យក​ទៅ​ប្រើ​ក្នុង​ជីវិត​ជា​ស្វាមី​-ភរិយា​របស់​ខ្លួន​ ដើម្បី​ឱ្យ​គ្រួសារ​មាន​សេចក្ដីសុខ​សុភមង្គល​ មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ទាំងអស់គ្នា​។ 1. រៀន​យល់ដឹង​ក្នុង​ការ​ធ្វើជា​អ្នក​ឱ្យ​ និង​អ្នកទទួល​ នៅពេល​យើង​គិតថា​ នឹង​រស់នៅ​ជា​ជីវិត​គូ​ជា​មួយ​នឹងនរ​ណា​ម្នាក់​ហើយ​ កុំ​នឹក​សង្ឃឹម​ត្រឹមតែ​ឱ្យ​គេ​មក​ស្រឡាញ់​ និង​ធ្វើអ្វី​ដើម្បី​យើង​តែ​ម្យ៉ាង​នោះ​តែ​យើង​គួរ​រៀន​យល់ដឹង​ក្នុង​ការ​ធ្វើជា​អ្នក​លះបង់​ឱ្យ​គេ​ខ្លះ​ផង​ ធ្វើ​ឱ្យ​គេ​មាន​សេចក្ដីសុខ​ យកចិត្តយកថ្លើម​ លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​ ផ្លាស់​គ្នា​ធ្វើជា​អ្នក​ឱ្យ​ និង​អ្នកទទួល​ វា​នឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍ល្អ​ទាំងពីរ​នាក់​ មិនមែន​ឱ្យ​នរណា​ម្នាក់​ព្យាយាម​លះបង់​តែ​ម្ខាង​នោះ​ទេ​។ 2. ស្មោះត្រង់​នឹងគ្នា​ និង​ទុកចិត្ត​គ្នា​ សម្រាប់​ជីវិត​គូ​ ភាព​ស្មោះត្រង់​ គឺជា​រឿង​ធំជាង​គេ​បំផុត​ និង​ក្រៅពី​យើង​ស្មោះត្រង់​ចំពោះ​គ្នា​ហើយ​គួរ​មាន​ភាព​ជឿ​ទុកចិត្ត​លើ​មនុស្ស​ដែល​យើង​ស្រឡាញ់​ផង​។ បើ​មានការ​មិន​ជឿ​ទុកចិត្ត​ ឬប្រចែប្រចណ្ឌ​ហួងហែង​គ្នា​ខ្លាំង​ជ្រុល​ពេក​ វា​នឹង​ធ្វើ​ឱ្យ​ជីវិត​គូ​មានតែ​បញ្ហា​។ 3. រៀន​យល់ដឹង​ ទទួលស្គាល់​ និង​កែសម្រួល​ពី​ខ្លួនឯង​ជាមុន​ ទន្ទេញ​ទុក​ជាប់​ជានិច្ច​ថា​ យើង​មិន​អាច​ផ្លាស់ប្ដូរ​អ្នកដទៃ​បានទេ​ តែ​ផ្លាស់ប្ដូរ​ខ្លួនឯង​បាន​ ដូច្នេះ​កុំ​សង្ឃឹមថា​ មនុស្ស​ដែល​យើង​ស្រឡាញ់​នឹង​កែ​សម្រួល​ខ្លួន​គេ​ដើម្បី​យើង​ ឬត្រូវ​ផ្លាស់​ប្ដូរ​អ្វី​ៗដើម្បី​ឱ្យ​ដូច​តាមចិត្ត​យើង​នោះ​ តែ​ចូរ​យល់ដឹង​ពី​អ្វី​ដែល​ជា​រូបគេ​ និង​បើ​រក​ឃើញ​ភាព​ផ្សេងគ្នា​ដែល​ច្រើន​ជ្រុល​ពេក​នោះ​ ចូរ​សាកល្បង​ផ្លាស់ប្ដូរ​ខ្លួន​យើង​ជាមុន​សិន​។ … Read more

សុខ​ភាពល្អ គ្រួសារ​មាន​សុភមង្គល

ការមើល​ថែរក្សា​គ្រប់គ្នា​នៅក្នុង​គ្រួសារ ជាពិសេសកូនៗឱ្យ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ គឺជា​តួនាទី និង​ជា​បំណងប្រាថ្នា​របស់លោក​ឪពុក​អ្នក​ម្តាយគ្រប់ៗរូប។ ការចេះ​ជួយ​សហការគ្នា​រវាង​គ្រប់គ្នា​ដែល​រស់នៅ​ក្នុងផ្ទះ​គឺជា​ការចូលរួម​ថែរក្សា​សុខភាព​ដ៏​ល្អប្រសើរ​បំផុត។ បើទោះជា​យ៉ាងនេះ​ក្តី អ្នក​ម្តាយ​នៅតែ​ដើរ​តួជា​មនុស្ស​ម្នាក់​ដែលសំខាន់​បំផុត​នៅក្នុង​សាច់រឿង​មួយ​នេះ។ ការថែរក្សា​សុខភាព​គ្រប់គ្នា​ក្នុង​គ្រួសារ ត្រូវ​គិតគូរ​គ្រប់បែបយ៉ាង តាំងពី​អាហារ​ហូបចុក អនាម័យ ការការពារ និង​ការថែរក្សា ព្រមទាំង​សកម្មភាពផ្សេងៗជាច្រើន​ទៀត។ អាហារ​ហូបចុក : ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ដែលជា​ប្រភព​នៃ​ប្រូ​តេ​អី​ុ​ន គឺជា​រឿង​ទីមួយ​ដែល​អ្នក​ត្រូវ​គិតដល់ ប៉ុន្តែ​សូមកុំ​ភ្លេច​ឱ្យសោះ​ថា ការ​ចម្អិន​អាហារ​ទាំងនោះ​តែ​ម្យ៉ាង​គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ មានន័យថា លោកអ្នក​ក៏ត្រូវ​គិតដល់​ប្រភព​នៃ​វត្ថុធាតុដើម​ដែល​អ្នក​បាន​យកមក​ធ្វើការ​ចម្អិន​ផងដែរ។ វា​ជាការ​ពិបាក​បន្តិច​ក្នុង​ការប្រគល់​សេចក្តីទុកចិត្ត​ទាំងស្រុង​ទៅលើ​អ្នកលក់ និង​បន្លែ​ផ្លែឈើ​ដែល​អ្នក​ត្រូវ​យកមក​ធ្វើជា​អាហារ ព្រោះថា​បច្ចុប្បន្ននេះ​ការចង់បាន​ប្រភព​អាហារ​ដែល​គ្មាន​ជាតិពុល​គឺជា​រឿង​ដែល​ពិបាក​បន្តិច​ហើយ។ បើ​ដូច្នេះ​តើ​យើង​គួរតែ​ធ្វើ​ដូចម្តេច ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នេះ​ឱ្យមក​នៅ​ទាប​បំផុត? បន្លែ​ដែល​ដាំ​ដោយ​ខ្លួនឯង (ប្រសិនបើ​អាច) បន្លែ​ដែល​មានការ​ធានាថា​ពិតជា​គ្មាន​សារធាតុ​គីមី ឬ​បន្លែ​ដែល​បាន​លាង​សម្អាត​យ៉ាង​ត្រឹមត្រូវ… ជា​ផ្នែក​មួយ​ដែល​អ្នក​គួរតែ​ធ្វើ ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​សុខភាព​បាន​មួយ​ភាគ​ដែរ។ ទទួលទាន​ឱ្យ​ត្រូវ​តាម​កាលៈទេសៈ : អ្នក​ម្តាយ​ត្រូវមាន​ភាព​ឆ្លាត​វៃ​ក្នុងការ​ជ្រើសរើស​អាហារ​ល្អ​ស​ម្រ​ប់​សមាជិក​ក្នុង​គ្រួសារ។ នៅពេល​សមាជិក​ម្នាក់ ឬ​ច្រើន​នៅក្នុង​គ្រួសារ​មាន​បញ្ហា​សុខភាព​នោះ លោកអ្នក​ក៏ត្រូវ​នឹក​គិតដល់​អាហារ​ជំនួយ​ផងដែរ។ ប្រសិនបើ​លោកអ្នក​កំពុងតែ​ចង់ឱ្យ​សមាជិក​ក្នុង​គ្រួសារ​ទទួលទាន​ផ្លែឈើ​ដែល​អាចជួយ​សម្អាត​ជាតិពុល​ក្នុង​រាងកាយ​នោះ សូមកុំ​ភ្លេច​ផ្លែឈើ​មួយចំនួន​ដូចជា ល្ហុង ប៉ោម ម្នាស់ ឪឡឹក ទំពាំងបាយជូរ​ជាដើម ព្រោះថា​ផ្លែឈើ​ប្រភេទ​នេះ​អាចជួយ​សម្អាត​ជាតិពុល​ពី​ក្នុង​ពោះវៀន បាន​យ៉ាង​ប្រសើរ។ សម្រាប់​លោកអ្នក​ដែល​ចង់ឱ្យ​សមាជិក​ក្នុង​គ្រួសារ​ជា​មនុស្ស​ដែល​ពេញ​ទៅដោយ​ថាមពល​វិញ​នោះ ឡា​រ៉ែ​ន … Read more

ក្តី​ស្រមៃ​ធំ​មួយ​របស់​អាណាព្យាបាល គឺ​កូនទទួលបាន​ការសិក្សា​ល្អ និង​សុភមង្គល

គ្រប់​អាណាព្យាបាល​ទាំងអស់ សុទ្ធតែ​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​អនាគត​របស់កូនៗ ហើយ​គាត់​ហ៊ាន​លះបង់​អ្វី​គ្រប់យ៉ាង​ដើម្បីឱ្យ​កូន​ទទួលបាន​ការអប់រំ​ល្អ មាន​សុភមង្គល និង​ក្លាយជា​មនុស្ស​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ តែ​ជាទូទៅ ពួកគាត់​គិតថា ការបញ្ជូន​កូន​ឱ្យទៅ​រៀន​ជា​វិធី​គ្រប់គ្រាន់​ហើយ​សម្រាប់​ពួកគេ ខណៈ​ស្ថានភាព​ជាក់ស្តែង​ដែលនាំឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ខ្លាំង​នោះ​ក៏ត្រូវ​ការចាំបាច់​នូវ​បរិស្ថាន​ក្នុងការ​រស់នៅ​ល្អ ឬ​គ្រួសារ​មួយ​ដែលមាន​សុភមង្គល​ផងដែរ ទើប​ពួកគេ​អាច​អភិវឌ្ឍ​សក្តានុពល​ប្រកបដោយ​ថាមពល​វិជ្ជមាន​បាន។ លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​វ៉េ​ស្ទ​ឡា​ញន៍ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​លើកឡើងថា ដើម្បី​ជំរុញ​ឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ខ្លាំង​បាន ពួកគេ​ចាំបាច់​ត្រូវ​ទទួលបាន​ការអប់រំ​ល្អ​ពី​សាលា​ដែលមាន​ប្រព័ន្ធ​អប់រំ​ច្បាស់លាស់ និងរស់នៅ​ក្នុងសង្គម​គ្រួសារ​មួយ​ដែលមាន​ភាពកក់ក្តៅ​សម្រាប់​ពួកគេ។ ហេតុនេះ​អាណាព្យាបាល​ចាំបាច់​ត្រូវតែ​រក្សា​ឱ្យបាន​នូវ​តុល្យភាព​ជីវិត មាន​ទាំង​កម្រិតជីវភាព​ល្អ និង​មាន​សុភមង្គល​ផ្ទាល់ខ្លួន​ផងដែរ​ដើម្បីឱ្យ​កូន​បានរស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាព​រីករាយ ដែលអនុញ្ញាតឱ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដោយ​មិន​ខ្វល់ខ្វាយ​ច្រើន​ពី​រឿង​គ្រួសារ។ ម្យ៉ាងវិញទៀត ប្រសិនបើ​កូន​រៀន​នៅ​សាលា​ល្អ​ហើយ តែ​អាណាព្យាបាល​តែងតែមាន​បញ្ហា​ក្នុង​គ្រួសារ កូន​នោះ​ក៏​នឹងមិន​អាច​រៀន​ពូកែ​បានដែរ ហើយ​ថែមទាំង​អាច​ប៉ះពាល់​អវិជ្ជមាន​សម្រាប់​ការគិត​របស់​ពួកគេ​ថែម​ទៀតផង។ លោក គង់ សំនៀង បាន​មានប្រសាសន៍ថា៖ “ក្នុងការ​រស់នៅ​របស់​មនុស្ស​យើងម្នាក់ៗ អ្នកណា​ក៏មាន​បញ្ហា​ដែរ ដូចជា​បញ្ហា​គ្រួសារ បញ្ហា​ការងារបញ្ហា​អាជីវកម្ម ឬ​បញ្ហាផ្សេងៗទៀត​ដែល​មិនអាច​ចៀសផុត។ តែ​ស្របពេល​ជាមួយគ្នានេះ យើង​ក៏មាន​កាតព្វកិច្ច​យ៉ាងសំខាន់​មួយទៀត គឺ​ដើរតួនាទី​ជា​ឪពុកម្តាយ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់។ហេតុនេះ​ដើម្បី​បំពេញ​តួនាទី​យ៉ាង​មានតម្លៃ​នេះ​បានល្អ អាណាព្យាបាល​ចាំបាច់​ត្រូវតែ​សិក្សា​ឱ្យបាន​ច្រើន​ដើម្បី​អភិវឌ្ឍ​ជីវិត​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​សម្រាប់​ជា​គំរូ​ដល់​កូន និងកសាងសុភមង្គលគ្រួសារទាំងមូល”។ លោក គង់ សំនៀង បានលើកឡើងផងដែរថា ឆ្លើយតបនឹងបញ្ហានេះ សាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប នឹងផ្តល់ជូននូវកម្មវិធីសិក្សាពិសេសមួយដែលមានឈ្មោះថា កម្មវិធីអប់រំសម្រាប់គ្រួសារ ដែលផ្តល់ឱកាសឱ្យអាណាព្យាបាលបានសិក្សាពីវិធីសាស្រ្តបង្កើនសេចក្តីសុខ សុភមង្គលសម្រាប់ក្រុមគ្រួសារ កសាងទំនុកចិត្តលើខ្លួនឯងសម្រាប់បុត្រធីតា … Read more

កុំវេចបង្វេចស្វែងរកសុភមង្គល តែសូមបង្កើតវានៅពេលនេះ

សុភមង្គលមានន័យយ៉ាងណា? សុភមង្គលនៅទីណា?សុភមង្គលមានរូបរាងដូចម្តេច? មិនទាន់មានអ្នកណាកំណត់ឱ្យបានច្បាស់លាស់នៅឡើយហើយក៏គ្មានអ្នកប្រាជ្ញណាម្នាក់អាចធានាថានឹងបង្កើតសុភមង្គលដែលមានលក្ខណៈអមតៈគ្រប់សម័យកាលបាននោះដែរ។ ចំពោះបញ្ហាអត្ថន័យនៃសុភមង្គលបើទោះបីជាមនុស្សជាច្រើនរួមទាំងអ្នកប្រាជ្ញមួយចំនួនផងបានឱ្យនិយមន័យទៅតាមការយល់ឃើញខុសៗគ្នាច្រើនបែបយ៉ាងក៏ដោយក៏ជាទូទៅពួកគេបានយល់ស្របលើចំណុចរួមគ្នាមួយថាសុភមង្គលគឺជាសេចក្តីសុខសប្បាយ (សុខកាយសប្បាយចិត្ត)ក្នុងផ្លូវត្រូវឬការរីកចម្រើនក្នុងផ្លូវដ៏សមប្រកបដែលពោរពេញទៅដោយសេចក្តីស្កប់ស្កល់ក្នុងតម្រូវការទាំងឡាយដូចជាមានទ្រព្យសម្បត្តិគ្រប់គ្រាន់ មានចំណេះដឹង (ចំណេះទាំងក្រៅនិងក្នុងសាលា)គ្រប់គ្រាន់ដែលសមនឹងទទួលបាននូវជីវភាពថ្លៃថ្នូរមួយក្នុងសង្គមឬមានសេចក្តីស្រឡាញ់ដ៏សមប្រកប និងច្បាស់លាស់មួយជាដើម។ សុភមង្គលពិតជាមានអត្ថន័យល្អគួរឱ្យប្រាថ្នាសម្រាប់ជីវិតហើយមនុស្សគ្រប់គ្នាក៏តែងតែចង់បាននិងធ្វើការស្វែងរកសុភមង្គលនេះផងដែរ។មានអ្នកខ្លះវេចបង្វេចស្វែងរកសុភមង្គលរាប់ឆ្នាំជាអកុសលពួកគេមិនអាចរកឃើញសុភមង្គលនោះទេផ្ទុយទៅវិញពួកគេតែងតែត្អូញត្អែរថាគេមានអំណាចមានប្រាក់មានគ្រួសារតែពួកគេនៅតែមិនមានសុភមង្គលព្រោះអ្វីដែលពួកគេមានគឺសម្បកសុភមង្គល។សម្បកសុភមង្គលនេះបានធ្វើឱ្យគេត្រូវទទួលរងនូវទារុណកម្មជីវិតយ៉ាងធ្ងន់ធ្ងរដោយការសម្តែងធ្វើជាមានសុភមង្គលទាំងបង្ខំចិត្តទាំងខ្លួនមិនដែលស្គាល់សុភមង្គលម្តងណាសោះ។ មានមនុស្សខ្លះរៀបការដើម្បីតែទ្រព្យសម្បត្តិដើម្បីតែមុខមាត់ដើម្បីតែអំណាចដើម្បីតែមហិច្ឆតានិងសេចក្តីលោភលន់ដោយឥតលក្ខខណ្ឌរបស់ពួកគេទាំងជំនឿយ៉ាងងងឹតងងល់ថាមានតែវត្ថុក្រៅខ្លួនទាំងអស់នោះទេដែលនាំឱ្យពួកគេមានសុភមង្គលពិតប្រាកដ។ផ្ទុយទៅវិញក្រោយពេលដែលពួកគេរៀបការហើយទទួលបាននូវអ្វីដែលពួកគេតែងតែស្រមៃចង់បានក្នុងមហិច្ឆតាដែលពោរពេញទៅដោយជំនឿមិនត្រឹមត្រូវទាំងនោះពួកគេបែរជាស្រងាកចិត្តហើយស្តាយក្រោយទៅវិញ។អ្វីដែលពួកគេគិតថាអស្ចារ្យកាលពីមុនបានប្រែក្លាយទៅជារឿងរាក់កំភែលព្រោះតែមហិច្ឆតាមិនសមស្របបានធ្វើឱ្យពួកអ្នកវេចបង្វិចស្វែងរកសុភមង្គលទាំងនោះលង់ខ្លួនជ្រៅទៅៗរហូតស្ទើរតែមិនអាចខិតទៅជិតសុភមង្គលសោះក្នុងជីវិត។អំណាចដែលពួកគេចង់បានក៏ប្រែក្លាយទៅជាច្រវាក់ចងជើងគេជាប់មិនឱ្យរើខ្លួនរួចហើយស្នាមញញឹមដែលពួកគេញញឹមគឺជាស្នាមញញឹមដែលខ្វះសន្តិភាពព្រោះពួកគេតែងតែភិតភ័យគ្រប់វិនាទីពីការយាយីទាំងឡាយណាដែលអាចប៉ះពាល់ដល់អំណាចរបស់គេ។ ចំណែកឯសេចក្តីស្រឡាញ់ដែលពួកគេមានក្នុងចំណងអាពាហ៍ពិពាហ៍វិញគឺជាសេចក្តីស្រឡាញ់ចំពោះអំណាចតែប៉ុណ្ណោះមិនមែនសេចក្តីស្រឡាញ់ចំពោះគូរស្រករនោះឡើយ។ក្រៅពីនេះអាពាហ៍ពិពាហ៍ដែលរៀបចំឡើងដើម្បីតែទ្រព្យសម្បត្តិនោះក៏អាចធ្វើឱ្យមនុស្សងាយក្នុងការបែកបាក់បានដែរការបែកបាក់នោះប្រាកដជាក្លាយទៅជាស្នាមខ្មៅមួយក្នុងជីវិតដែលខ្វះសុភមង្គលព្រោះអ្វីដែលគេស្រឡាញ់បំផុតមិនមែនជាប្តីឬប្រពន្ធរបស់គេនោះទេតែអ្វីដែលគេយកចិត្តទុកដាក់នោះគឺទ្រព្យសម្បត្តិ។ទ្រព្យសម្បត្តិបានធ្វើឱ្យពួកគេរកចំណុចឆ្អែតឆ្អន់មិនឃើញហើយដើម្បីតែទទួលបានទ្រព្យសម្បត្តិប្តីឬប្រពន្ធអាចនឹងក្បត់គ្នាឬរស់នៅក្នុងភាពលាក់បាំងមិនចុះសម្រុងរហូតដល់ចំណុចបញ្ចប់។ សុភមង្គលពិតប្រាកដគឺជាសុភមង្គលដែលកើតចេញពីចិត្តនិងការដែលចេះឱ្យតម្លៃគ្នាក្នុងការរស់នៅដែលពោរពេញទៅដោយសេចក្តីស្រឡាញ់។ភាពប្រាកដនិយមនៃមនុស្សដែលយល់ពីវត្ថុបំណងនៃជីវិតបានធ្វើឱ្យមនុស្សអាចបង្កើតសុភមង្គលដោយខ្លួនឯងមិនចាំបាច់វេចបង្វេចស្វែងរកនោះឡើយ។ការរៀបការដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ពិតប្រាកដមិនមែនសំដៅតែលើអំណាចទ្រព្យសម្បត្តិឬបុណ្យស័ក្តិច្បាស់ជាអាចធ្វើឱ្យពួកគេអាចរស់នៅក្នុងជីវភាពគ្រួសារមួយដែលពោរពេញទៅដោយស្នាមញញឹម។ពួកគេស្រឡាញ់គ្នាយោគយល់គ្នាតស៊ូជាមួយគ្នាដោយចាប់ផ្តើមពីនាទីដំបូងរហូតដល់ចំណុចកំពូលនៃជីវិតនឹងបង្កើតបានជាអនុស្សាវរីយ៍ល្អៗជាច្រើនដែលធ្វើឱ្យពួកគេមិនអាចបំភ្លេចគ្នាបានហើយសេចក្តីស្រឡាញ់ក៏នឹងជ្រាលជ្រៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះបញ្ហាទ្រព្យសម្បត្តិវិញក៏ប្រាកដជាអាចរកបានទៅតាមសេចក្តីត្រូវការនៃជីវភាពរស់នៅបើពួកគេមានចំណេះដឹងល្មមសម្រាប់ការកសាងនូវកិត្តិយសនិងទ្រព្យសម្បត្តិរួមគ្នាក្នុងសង្គមដែលមានទំនាក់ទំនង។ ម្យ៉ាងទៀតបើពួកគេបានអភិវឌ្ឍនូវអ្វីដែលពួកគេមានទៅតាមសុចរិតភាពនិងលទ្ធភាពដែលកើតចេញពីការតស៊ូខិតខំប្រឹងប្រែងប្រកបទៅដោយទឹកចិត្តស្រឡាញ់ពួកគេប្រាកដជាអាចរស់នៅក្នុងសុភមង្គលពិតដែលមានទាំងកេរ្តិ៍ឈ្មោះល្អក្នុងសង្គមមានទាំងទ្រព្យសម្បត្តិសមល្មមក្នុងជីវភាពរស់នៅនិងមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅដែលអាចកំដរគ្នាដើលើវិថីនៃអាពាហ៍ពិពាហ៍រហូតដល់ចំណុចបញ្ចប់នៃជីវិត៕

ជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល ផ្អែមល្ហែម និងស្ថិតស្ថេរដោយសារពាក្យ 5 ម៉ាត់

មានច្រើនដងណាស់ដែលគេសង្កេតឃើញថា រឿងតូចតាចច្រើនតែក្លាយជារឿងដែលសំខាន់សម្រាប់ជីវិតជានិច្ច ជាពិសេស នៅពេលឈានចូលទៅរកសម្ព័ន្ធភាពបែបគូស្នេហ៍ដែលធ្លាប់ប្រមូលសន្សំអារម្មណ៍ល្អៗជាបណ្តើរៗ បន្តិចម្តងៗរហូត ក្លាយជាសម្ព័ន្ធស្នេហ៍ដ៏ធំធេង ដែលទំរាំនឹងឈានមកដល់ពេលបច្ចុប្បន្ន វាមិនមែនជារឿងងាយៗឡើយ ហើយម្នាក់ៗក៏ប្រហែលជាគិតដូចៗគ្នាថា ប្រហែលជាល្អមិនស្ទើរទេ បើសិនជាបានរស់នៅជាគូគ្រងនឹងគ្នារហូតដល់នាទីចុងក្រោយនៃជីវិតនោះ ដូច្នេះយើងនាំគ្នាមកមើលថា តើពាក្យសំខាន់ៗ ៥ ម៉ាត់សម្រាប់ស្នេហានោះមានអ្វីខ្លះ ដើម្បីពន្យឺតអាយុស្នេហា និងសុភមង្គលឲ្យកាន់យូរអង្វែងឡើង ។ ១. ពាក្យថា «អរគុណ» ជាទង្វើតូចមួយដែលមនុស្សជាច្រើនគិតថា មិនចាំបាច់និយាយក៏បានដែរ ព្រោះអីពេលនេះអ្នកទាំងពីរក៏ស្និទ្ធស្នាល នឹងគ្នាហើយនោះ តែការពិតវិញ ការពោលពាក្យអរគុណចំពោះគូស្នេហ៍ គឺជាទង្វើមួយដែលសំខាន់ចំពោះសម្ព័ន្ធភាពស្នេហ៍ របស់អ្នកខ្លាំងណាស់ ដោយសារតែការនិយាយពាក្យថា អរគុណនេះ វាសម្តែងឲ្យឃើញថា ទង្វើគ្រប់យ៉ាងដែលអ្នកទាំង២ ផ្តល់ឲ្យគ្នាទៅវិញទៅមកនោះមានភាពសំខាន់ខ្លាំងណាស់ ហើយអ្នកក៏មានអារម្មណ៍រីករាយណាស់ដែរដែលបានទទួលវានោះ និងថែមទាំងអាចជួយឲ្យចំណងស្នេហ៍របស់អ្នកកាន់តែរឹងមាំ និងស្ថិតស្ថេរទៀតផង ។ ២. ពាក្យថា «សុំទោស» ក្រៅពីគួរនិយាយពាក្យថាអរគុណដល់គូស្នេហ៍រហូតក្លាយជាទម្លាប់ហើយនោះ ការនិយាយពាក្យថា “សុំទោស” ក៏ មានភាពសំខាន់សម្រាប់ចំណងស្នេហ៍មិនអន់ជាងគ្នាប៉ុន្មានដែរ ព្រោះគ្រប់ពេលដែលពោលពាក្យថា សុំទោសនោះ វាមានន័យ ថា អ្នកយល់ព្រមទទួលកំហុសដែលអ្នកជាអ្នកធ្វើ និងត្រូវការបន្តដំណើរជាមួយគ្នាតទៅទៀត តែអ្វីដែលសំខាន់នោះគឺ ការ និយាយពាក្យថា … Read more