សូមប្រយ័ត្នពេលទិញថ្នាំស៊ីរ៉ូព្យាបាលផ្ដាសាយ-ក្អកឱ្យកូនលេប
អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីថ្នាំស៊ីរ៉ូព្យាបាលជំងឺផ្ដាសាយ Cold Out ដែលកំពុងត្រូវបានដាក់លក់ក្នុងទីផ្សារ ពិសេសគឺនៅប្រទេសអ៊ីរ៉ាក់ ដោយសារមានផ្ទុកជាតិពុលក្នុងកម្រិតខ្ពស់។ កាលពីថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំស៊ីរ៉ូក្អកកំពុងដាក់លក់នៅអ៊ីរ៉ាក់ ដែលបន្ទប់ពិសោធន៍ Fourrts នៅប្រទេសឥណ្ឌា ផលិតឱ្យក្រុមហ៊ុន Dabilife Pharma មានផ្ទុកសារធាតុពុលកម្រិតខ្ពស់។ ជាក់ស្ដែង ទំនិញនេះមានផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈបរិមាណសុវត្ថិភាពដែលត្រូវបានអនុញ្ញាតសម្រាប់សារធាតុទាំងពីរនេះគឺ 0.1%។ WHO បន្ថែមថា អ្នកផលិត និងអ្នកចែកចាយមិនអាចធានាអំពីសុវត្ថិភាព និងគុណភាពរបស់ផលិតផល។ នេះគឺជាសេចក្ដីប្រកាសថ្មីបំផុតនៅក្នុងការព្រមានជាច្រើនដែលត្រូវបានស្ថាប័នសុខាភិបាលរបស់អង្គការសហប្រជាជាតិលើកឡើងអំពីប្រភេទថ្នាំគុណភាពទាបដែលនាំចេញពីប្រទេសឥណ្ឌា និងត្រូវបានដាក់លក់លើពិភពលោក។ មុននោះ មានថ្នាំស៊ីរ៉ូយ៉ាងតិច 5 ប្រភេទ ស្ថិតក្នុងការស៊ើបអង្កេត ដោយមានជាប់ទាក់ទងនឹងក្រុមហ៊ុនផលិតនៅឥណ្ឌា។ Propylene glycol មិនពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol … Read more