Liu Kai អាយុ 27ឆ្នាំ ជាវេជ្ជបណ្ឌិតម្នាក់នៅឯមន្ទីរពេទ្យ Renmin បានសួរអ្នកជំងឺរបស់ខ្លួនបន្ទាប់ពីនាំគាត់ទៅថត CT កាលពីថ្ងៃទី3មីនាថា ៖ “លោកចូលចិត្តទិដ្ឋភាពថ្ងៃរៀបលិចដែរទេ?”។
អ្នកជំងឺវ័យ 87ឆ្នាំ ដែលកំពុងស្ថិតនៅលើគ្រែសម្រាប់អ្នកជំងឺ ក៏ឆ្លើយថា “វាស្អាតខ្លាំងណាស់”។ បានឮដូច្នេះ វេជ្ជបណ្ឌិត Liu ក៏បានរុញគ្រែ និងអ្នកជំងឺដោយថ្នមៗ ចេញទៅខាងក្រៅមន្ទីរពេទ្យ និងគយគន់ទិដ្ឋភាពថ្ងៃរៀបលិចជាមួយគ្នា។
អ្នកជំងឺស្ថិតនៅលើគ្រែ ចំណែកលោកវេជ្ជបណ្ឌិត Liu ស្ថិតក្នុងសម្លៀកបំពាក់ការពារមេរោគ ដែលគ្របដណ្ដប់ជិតពីក្បាល ដល់ចុងជើង។ អ្នកទាំង2 បានឆ្លៀតឱកាសដ៏កម្រនេះដើម្បីទទួលយកពន្លឺស្រាលៗពីព្រះអាទិត្យដែលកំពុងតែរៀបអស្ដង្គត នៅឯទីក្រុង Wuhan ប្រទេសចិន។ រូបថតត្រូវបានថតដោយបុគ្គលិកពេទ្យម្នាក់ដែលដើរជាមួយពួកគេ បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងនៅលើសណ្ដាញសង្គម ក៏ដូចជាសារព័ត៌មាននៅប្រទេសចិនកាលពីម្សិលមិញ បន្ទាប់ពីវាត្រូវបានបង្ហោះ និងចុះផ្សាយ។
លោកវេជ្ជបណ្ឌិត Liu ថ្លែងថា “អ្នកជំងឺនេះ មិនបានឃើញពន្លឺថ្ងៃអស់រយៈពេល1ខែមកហើយ។ គាត់សប្បាយចិត្តខ្លាំងណាស់ នៅពេលបានឈរក្រោមកម្ដៅព្រះអាទិត្យជាមួយគ្នា”។ លោក Liu ឱ្យដឹងថា ខ្លួនគាត់ផ្ទាល់ ដូចជាមិនមានឱកាសមើលឃើញព្រះអាទិត្យ ព្រោះតែបានចំណាយពេលច្រើននៅក្នុងមន្ទីរពេទ្យ។
បន្ទាប់ពីបានបង្ហោះនៅលើបណ្ដាញសង្គម រូបថតខាងលើ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសចិន។ មនុស្សម្នាក់បានបញ្ចេញមតិថា “មិនត្រឹមតែព្រះអាទិត្យនោះទេ ប៉ុន្តែរូបថតនេះក៏បានបង្ហាញអំពីក្ដីសង្ឃឹម ឬទិដ្ឋភាពដ៏កក់ក្ដៅ ដោយពន្លឺនៅចំពីមុខរបស់ពួកគេ”។
ក្រោយមក លោកវេជ្ជបណ្ឌិត Liu ក៏បាននាំអ្នកជំងឺនេះត្រឡប់ចូលមន្ទីរពេទ្យវិញ ហើយអ្នកជំងឺនេះក៏បានសម្រាន្តលង់លក់ទៅ។
វេជ្ជបណ្ឌិត Liu បានរៀបរាប់ថា អ្នកជំងឺវ័យ 87ឆ្នាំរូបនេះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែ ក្រុមគ្រូសារមិនអាចមកមើលអ្នកជំងឺញឹកញាប់បាន ដោយសារបញ្ហាសុវត្ថិភាព និងការដើរហើរ។ ដូច្នេះ អ្នកជំងឺនេះត្រូវបានថែទាំងដោយក្រុមបុគ្គលិកពេទ្យ។
ក្នុងរយៈពេល20ថ្ងៃនៃការព្យាបាល សុខភាពរបស់អ្នកជំងឺខាងលើ ក៏បានល្អប្រសើរឡើងវិញបន្តិចម្ដងៗ។ នេះបើតាម Global Times។
ក្រុមរបស់លោកវេជ្ជបណ្ឌិត Liu កំពុងតែធ្វើការនៅឯមន្ទីរពេទ្យ Renmin នៃមហាវិទ្យាល័យ Wuhan ដែលជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរ ឬកំពុងប្រឈមនឹងការបាត់បង់ជីវិត។
លោក Liu បន្តថា “អ្នកជំងឺស្ទើរតែទាំងអស់ មានសុខភាពល្អឡើងវិញ ហើយអ្នកជំងឺមួយចំនួនត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ”៕
ប្រភព៖ សារព័ត៌មានបរទេស


កាលពីថ្ងៃទី5មីនាកន្លងទៅ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាជាមួយក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកជំនាញ ដើម្បីស្វែងរកវិធីទប់ស្កាត់ការឆ្លងរាលដាលខ្លាំងនៃមេរោគ Covid-19 នៅប្រទេសនេះ។





ឆ្លើយៈ ការស្ថិតនៅក្នុងទីសាធារណៈ ពិតជាប្រថុយប្រថានក្នុងការឆ្លងមេរោគបានគ្រប់ពេលវេលា ដូច្នេះ ជំនួសឱ្យការកង្វល់ថា គួរតែធ្វើដំណើរដោយអ្វីនោះ គួរតែផ្ដល់ភាពសំខាន់លើការពាក់ម៉ាស់អនាម័យការពារ និងលាងដៃឱ្យបានស្អាតជាមុនសិនប្រសើរជាង។
ឆ្លើយៈ ប្រជាជនគ្រប់រូបដែលធ្វើដំណើរចូល-ចេញពីប្រទេស ត្រូវបង្ហាញឯកសារពីស្ថានភាពខាងសុខភាព ហើយអាជ្ញាធរនៃអាកាសយានដ្ឋាន នឹងត្រួតពិនិត្យមើលថា តើអ្នកដែលធ្វើដំណើរចូល-ចេញទាំងអស់ មានអាការឈឺថ្កាត់ ឬមានប្រវត្តិការធ្វើដំណើរទៅប្រទេស ឬភូមិភាគដែលមានការរកឃើញថា មានអ្នកឆ្លងមេរោគ COVID-19 ក្នុងរយៈពេល14ថ្ងៃកន្លងមកដែរឬទេ?


