គ្រូបង្វឹក​​ក្រុម​បាល់​ទាត់ U-22 របស់​ឥណ្ឌូណេស៊ី សរសើរ​ចំពោះ​ទីលាន​បាល់ទាត់​នៅ​កម្ពុជា

គ្រូបង្វឹក Indra Sjafri នៃ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ​ (U-22) របស់​ប្រទេស​ឥណ្ឌូណេស៊ី មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​បាល់​ទាត់​នៅ​ស៊ីហ្គេម​លើក​ទី 32 របស់​ម្ចាស់​ផ្ទះ​កម្ពុជា​។ U-22 ឥណ្ឌូណេស៊ី ត្រូវ​បាន​រៀប​ចំ​ឱ្យ​ហ្វឹក​ហាត់​នៅ​ទីលាន​របស់​ក្លឹបវិសាខា​ ក្រោយ​ពី​បាន​មក​ដល់​កម្ពុជា។ ថ្វីបើ​ទីលាន​នេះ​នៅ​ឆ្ងាយ​ពី​សណ្ឋាគារ​ភ្នំ​ពេញ​ដែល​ក្រុម​ឥណ្ឌូណេស៊ី​ស្នាក់​នៅ ប៉ុន្តែ ជំនួស​មក​វិញ វាល​ស្មៅ​របស់​ទីលាន​នេះបាន​ធ្វើ​ឱ្យ​គ្រូបង្វឹក​ Indra Sjafri មាន​ការ​ពេញ​ចិត្ត​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពីពេល​ថ្មី​ៗ​នេះ ​គ្រូបង្វឹក​ Indra Sjafri និយាយ​ថា «ខ្ញុំមាន​ការ​ភ្ញាក់ផ្អើល។ ឆ្នាំ 2019 ខ្ញុំ​បាន​ទៅ​ដល់​ទីនោះ វា​ជា​វាលស្មៅ​សិប្បនិម្មិត​ តែ​ពេល​នេះ​គឺជា​ស្មៅ​ធម្មជាតិ​។ នោះ​គឺជា​ការ​ផ្លាស់​ប្ដូរ​ធំ ហើយ​ផ្ទៃ​របស់ទីលាន​នេះ​ល្អ​ណាស់​»។ ​គ្រូបង្វឹក​ Indra Sjafri ក៏​ពេញ​ចិត្ត​នឹង​គុណភាព​របស់​ទីលាន​ប្រកួត​ នៅ​ពេល​រួមដំណើរ​ជាមួយ​ក្រុម​កូន​សិស្ស​ ធ្វើ​ទស្សនកិច្ច​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ជា​ទី​ដែល​នឹង​មាន​ការ​ប្រកួត​របស់​បណ្ដា​ក្រុម​នៅ​ពូល A ។ នៅ​ថ្ងៃ​ទី 29 មេសា​នេះ ឥណ្ឌូណេស៊ី​នឹង​ប្រកួត​បើក​ឆាក​ជាមួយ​ហ្វ៊ីលីពីន វេលា​ម៉ោង 16​ ល្ងាច​។ ម៉ោង 19 ក្បាល​ព្រលបនៃ​ថ្ងៃ​ដដែល​ ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ប្រកួត​ជាមួយ​ទីម័រខាងកើត​។

អូ! តើ​ខ្ញុំ​ប្រែប្រួល ខ្លាំង​ដល់​ថ្នាក់​ហ្នឹង​ផង​ឬ? (រឿង​ប្រាប់ត​គ្នា របស់​ស្ត្រី​ជប៉ុន ពេល​បាន​ក្លាយខ្លួនជា​ម្ដាយ​គេ​យ៉ាង​ពេញលេញ)

តើ​មានមិត្តៗយើង​ណា កំពុង​ចិញ្ចឹម​មើលថែ​កូន​ដែរឬទេ? ហើយ​ធ្លាប់​សង្កេតមើល​ខ្លួនឯង​ដែរ​ទេ​ថា តាំងពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ចិញ្ចឹម​មើលថែ​កូនតូច​មក តើមិត្តៗ មាន​ទង្វើ ឬ​លក្ខណ​និស្ស័យ​អ្វី ប្រែប្រួល​ខុសពី​មុន​ដែរ​ទេ?  បើសិន​មាន មិនបាច់​ភ្ញាក់ផ្អើល​ទេ ព្រោះ​មាន​ស្ត្រី​ជនជាតិ​ជប៉ុន​មិនតិច​ទេ ដែល​សង្កេតមើល​ខ្លួនឯង​ហើយ រកឃើញថា ក្រោយពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ជា​ម្ដាយ​របស់គេ​យ៉ាង​ពេញលេញ​មក ពួកគាត់​ក៏មាន​ទង្វើ ឬ​ចរិត​និស្ស័យ​មួយចំនួន ប្រែប្រួល​ខុសពី​មុន​ដូចគ្នា​ដែរ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​សាកល្បង​មក​ស្ដាប់​បណ្ដា​អ្នក​ម្ដាយ​ជនជាតិ​ជប៉ុន​ម្ដង​មើល៍ថា តើ​ពួកគាត់​មាន​អ្វី​ប្រែប្រួល​ខុសពី​មុន​ខ្លះ? លក្ខណៈ​ការនិយាយស្ដី ប្រែប្រួល​ខុសពី​មុន (ក្លៀវក្លា​ជាង​មុន!) Iសាំង មានកូន អាយុ 1ខួប និង 5ខួប នាង​រៀបរាប់ថា កាលសម័យ​នាង​នៅ​ក្មេង នាង​មាន​ចរិត​អៀន​ច្រើន មិនសូវ​ក្លាហាន និង​មិនសូវ​ហ៊ាន​ជជែក​និយាយ​ជាមួយ​នរណា​ប៉ុន្មាន​ឡើយ។ ឧទាហរណ៍​ដូចជា ត​ឱ្យមាន​អារម្មណ៍​ថា រឿង​ដែល​កំពុង​សន្ទនា​គ្នា​នោះ វា​មើលទៅ​រាងប្លែកៗ ឬ​វា​ដូចជា​មិនគួរ​ទៅជា​អ៊ីចឹង​ក៏ដោយ ក៏​នាង​ជ្រើសរើស​ក្នុងការ​នៅ​ស្ងៀម មិន​ហ៊ាន​សម្ដែង​ពី​ភាព​ជំទាស់​ទេ បានត្រឹមតែ​លាក់ទុក​ក្នុង​ចិត្ត​ប៉ុណ្ណោះ តែ​ក៏​មិនមែន​ថា នឹង​លាក់ទុក​យកមក​គិត រហូតដល់​ស្ត្រេ​ស​ដែរ។ សរុបងាយៗក៏​គឺ ខ្លួនឯង​ជា​មនុស្ស​កំសាក តែ​ប៉ុន​ហ្នឹងឯង (=_=;)។ Iសាំង រៀបរាប់​បន្តថា តែ​ក្រោយពី​កូនស្រី​ច្បង​របស់​នាង អាយុ​បាន 2-3ខួប ពេល​និយាយ​ជាមួយ​អ្នក​ម្ដាយឯទៀតៗ … Read more

ហេតុអ្វីបានសាលារៀននៅប្រទេសជប៉ុន តម្រូវឱ្យកូនសិស្ស ដើរទៅរៀនដោយខ្លួនឯង?

មានមនុស្សជាច្រើន ប្រហែលជាធ្លាប់បានឃើញកូនសិស្សជប៉ុននាំគ្នាដើរទៅរៀនជាក្រុមៗ ដោយមានកូនសិស្សណា ដែលធំជាងគេដើរដឹក​ដៃ​កូន​សិស្សតូចៗ បន្តកន្ទុយគ្នា ជាខ្សែយ៉ាងគួរឱ្យស្រឡាញ់ នេះគឺជាទិដ្ឋភាពដែលគេតែងបានឃើញជាទូទៅនៅក្នុងប្រទេសជប៉ុន និងនៅក្នុង​ខ្សែភាពយន្ត​តុក្កតា​ជប៉ុន ជាច្រើនរឿងក៏មានបែបហ្នឹងដូចគ្នាដែរ។ មូលហេតុដែលសាលារៀនជាច្រើន កំណត់ឱ្យកុមារត្រូវដើរទៅសាលាដោយខ្លួនឯង និងហាមអាណាព្យាបាលដឹកឡានជូនទៅរៀន​(ជាធម្មតា​ជនជាតិ​ជប៉ុន តែងដាក់ឱ្យកូនចូលរៀននៅសាលា ដែលនៅជិតផ្ទះស្រាប់ហើយ)ទោះជា​ឋានៈ​ជីវភាពមាន​ ឬក្រក៏ដោយ ក៏ត្រូវតែ​ដើរទៅសាលា​រៀនចម្ងាយ​ប្រហែលជា 2-3គីឡូម៉ែត្រ ពីផ្ទះដែរ នោះគឺដោយសារតែ ការឱ្យកុមារបានដើរទៅសា​លា​រៀនដោយខ្លួនឯងនេះ ធ្វើឱ្យកើត​ចំណុចល្អៗជាច្រើន ចំពោះ​ជីវិតកូនសិស្សជប៉ុន ដែលមានដូចជា៖ ជួយកែបញ្ហាចរាចរណ៍នាពេលព្រឹក នៅមុខសាលារៀន ពេលដែលអាណាព្យាបាលដឹកកូនទៅដល់។ កាត់បន្ថយភារកិច្ចរបស់អាណាព្យាបាល ដោយមិនចាំបាច់ជូនកូនទៅសាលា នៅពេលព្រឹក។​ ជួយបង្កើនសម្ព័ន្ធភាពរវាងកុមារ ដែលមានផ្ទះនៅក្នុងភូមិជាមួយគ្នា ឱ្យបានស្គាល់គ្នា ចេះជួយគ្នា មិនបោះបង់ចោលគ្នា ​ដោយការឱ្យ​ក្មេងធំៗ​មើល​​ថែការពារក្មេងតូចៗ និងដើរទៅសាលាជាមួយគ្នា​។ បង្ហាត់ឱ្យមានភាពទៀងពេលវេលា បើក្មេងណាម្នាក់យឺតយ៉ាវ មិត្តភក្តិឯទៀត ត្រូវតែរង់ចាំនៅមុខផ្ទះ​ រហូតទាល់តែក្មេងនោះចេញមក ​ទើបដើរ​ទៅ​​ជាមួយគ្នា ដូច្នេះធ្វើឱ្យអ្នកណា ក៏មិនចង់យឺតពេល ដែលនាំឱ្យមិត្តភក្តិរង់ចាំខ្លួនដែរ។ បង្កើនភាពទទួលខុសត្រូវរបស់ក្មេងធំៗ ដែលត្រូវមើលថែការពារ ក្មេងតូចៗទាំងពេលទៅ និងពេលមក។ ពេលខ្លះគេតែងឃើញលោកគ្រូ ឬតំណាងអាណាព្យាបាល ផ្លាស់គ្នាមកឈរមើលការពារនៅតាមផ្លូវបំបែកជា4ធំៗ ពេលក្រុម​កូនសិស្សឆ្លង​ថ្នល់​ផងដែរ។ ដូច្នេះយើងបានឃើញហើយថា គ្រាន់តែការផ្លាស់ប្តូរ … Read more

តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

ឪពុកម្តាយ​គ្រប់រូប​តែងតែ​ ចង់ឱ្យ​កូន​ជាទី​ស្រឡាញ់​ក្លាយជា​មនុស្ស ក្លាហាន​អង់អាច តែមានចិត្តស្លូតបូត កាន់​ធម៌​សុចរិត​នៅក្នុង​ខ្លួន ​។ អ្វីដែល​ធ្វើឱ្យ​យើងកាន់តែ​សប្បាយចិត្តទៅ​ទៀត​នោះ​ គឺពេលបាន​ឃើញ​កូន​របស់យើង​ហ៊ាន ​ប្រឈមមុខ និងដោះស្រាយ​នូវ​រាល់​បញ្ហា​បាន និង​ឈានទៅរក​ភាពជោគជ័យ​បានទៀត​ផង ​។ ​ដូច្នេះ​លោកឪពុក​អ្នក​ម្តាយ​ទាំងអស់ ​គួរតែ​អប់រំ​បុត្រ​ធីតា​របស់ខ្លួន​ឲ្យ​មាន​ភាពក្លាហាន ​ហើយ​ចំណុច​ដែល​គួរ​ អប់រំ​ និងបង្ហាត់ដល់​កូន​នោះ​មានដូចជា ​៖ បណ្តុះ​ផ្នត់គំនិត ឱ្យ​កូន​មាន​ភាពក្លាហាន : ​​យើង​អាចបង្កើត​នូវ​មោទនភាពក្នុង​គ្រួសារ ដោយ​បង្ហាញ​ពី​ជាតិ​សាសន៍របស់​ខ្លួន​ថា មាន​ភាពក្លាហាន​ជាងគេ នោះគឺយើង​បាន​បង្រៀន​ឱ្យ​កូន​មាន​ភាពក្លាហាន ក្នុង​ការធ្វើ​អ្វីមួយ ឬ​ដោះស្រាយ បញ្ហា​អ្វីមួយរួចស្រេចទៅហើយ ​។ ការបង្រៀន​កូន​ឱ្យ​យល់ដឹង​ពី​ប្រ​វ​ត្ដិ​សាស្ដ្រនៃពូជសាសន៍​បែបនេះ វា អាចជា​ការជំរុញ​ឱ្យ​កូន​កាន់តែ​មានទឹក​ចិ​ត្ដ​អង់អាច​ក្លាហានឡើងទៀតដែរ​ ។​ ត្រូវ​សរសើរ​​កូន​នៅពេលណា​ដែល​គេក្លាហាន​ហ៊ាន​ប្រឈមមុខ ​និងហ៊ាន​ដោះស្រាយ : លោក​ឪ​ពុក​អ្នកម្ដាយ អាចបង្ហាត់បង្រៀនឱ្យ​កូនក្លាហានហ៊ាន​​ប្រឈមមុខនឹងបញ្ហា​នានាជាប្រចាំ​ដូចជា​ ការឡើង​និយាយ​នៅ​ចំពោះ​មុខ​សិស្ស​ដូច​គ្នា​នៅក្នុង​ថ្នាក់រៀន ចេះហ៊ានសំរេចចិត្តក្នុងការជួយសង្រ្គោះមិត្តភក្តិ ឬក៏​លេង​កីឡា ជាដើម ​។ នៅពេល​កូន​របស់​លោក​​​​អ្នកក្លាហាន​ហ៊ាន​ធ្វើ​ការងារ​ទាំងនោះ​បាន លោកឪពុកអ្នកម្តាយត្រូវតែចេះ​សរសើរ​លើក​ទឹក​ចិ​ត្ដ និង ផ្ដល់​កម្លាំង​ចិត្ដ​​​ដ​ល់​កូន ​។ ទាំងអស់នេះ គឺជា​ការបង្រៀន​ឱ្យ​កូនលោក​អ្នក កាន់​តែមានទឹកចិត្តល្អ និងមាន​ភាពក្លាហាន​ឡើងផងដែរ ​។​ ត្រូវ​លើក​ពី​បុគ្គល​ដែលមាន​ភាពក្លាហាន​ពិតៗក្នុងសង្គម​ប្រាប់​កូន : … Read more

វិធីបង្ហាត់កុមារឱ្យរៀនយល់ដឹងបានយ៉ាងចម្រើន និងបណ្ដុះគំនឹតយ៉ាងត្រឹមត្រូវដែលអាណាព្យាបាលចាំបាច់ត្រូវតែដឹង…

លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត Filkenstein និងអ្នកស្រី Lisa filkenstein ជាអ្នកជំនាញការខាងការអប់រំកុមារមកពីសហរដ្ឋអាមេរិក ទាំង 2នាក់សុទ្ធតែជាអ្នកដែលមានបទពិសោធក្នុងការរៀបចំកម្មវិធីសិក្សារៀនសូត្រសម្រាប់កុមារជាង 30ឆ្នាំមកហើយនោះ បាន​ផ្តល់នូវផ្នត់គំនឹតដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលក្នុងរឿងការវិវឌ្ឍរបស់កុមារឆ្លាត ឬកុមារពូកែជាច្រើនចំណុចដូចខាងក្រោម ៖ អ្នកណាគឺ មនុស្សពូកែ? អ្នកណាគឺ ក្មេងឆ្លាត? យើងគ្រប់គ្នាជាមនុស្សពូកែ ពូកែគ្រប់រូបបែប អ្នកខ្លះពូកែច្រៀង អ្នកខ្លះពូកែគូររូប ពូកែប្រដាល់ ពូកែទាត់បាល់ ពូកែគឹត ពូកែនិយាយ ពូកែរាំ ជាដើម-ល- អ្នកខ្លះពូកែច្រើនយ៉ាង អ្នកខ្លះពូកែរតែម្យ៉ាងៗ។ កុមារពូកែ ឬ​កុមារឆ្លាត ភាគច្រើនៗតែមានភាពចង់ដឹង ចង់ឃើញ មានការស្រមើស្រមៃ និងមានគំនឹតច្នៃប្រឌឹតខ្ពស់ និងថែមទាំងមានចំណាប់អារម្មណ៍ធំទូលាយ តែសាលារៀនជាច្រើនមិនសូវជួយជំរុញកុមារក្នុងរឿងនេះឡើយ។ អ្នកគ្រូច្រើនតែនិយាយថា “កុំសួរច្រើនណា អង្គុយឱ្យស្ងៀមៗ” កុមារទាំងនោះក៏អង្គុយសម្លឹងស្លឺចេញទៅក្រៅបង្អួច សម្លឹងមើលមេឃ មើលដើមឈើ អណ្តែតអណ្តូង។ ហើយអ្នកគ្រូនឹងនិយាយថា “កុមារបែបនេះមានបញ្ហា មិនតាំងចិត្តរៀន អារម្មណ៍រវើរវាយ មិនស្តាប់គ្រូ​​បង្រៀន”។ នៅពេលគ្រូគិតថា មានបញ្ហា ក៏ធ្វើឱ្យមិនអាចសម្លឹងឃើញពីលក្ខណ:ផ្សេងទៀតច្រើនជាង “បញ្ហា” ឡើយ។ … Read more

បង្ហាត់ជំនាញចាំបាច់ខ្លះដល់កូន មុនចូលរៀន…

បន្ទាប់ពីកូនតូចបានរៀនយល់ដឹងខ្លះៗជាបន្តបន្ទាប់ក្នុងអំឡុងពេល 1ឆ្នាំដំបូងហើយ ពេលឆ្លងចូលដល់ឆ្នាំទី 2-3 ​​យើងអាចនិយាយបានថា ជាអំឡុងពេលនៃការសន្សំចំណេះដឹងផ្សេងៗ និងរំលាយចំណេះដឹងទាំងនោះឱ្យចូលជាមួយនឹងសមត្ថភាព​របស់កុមារ និងបង្កឱ្យកើតជាជំនាញផ្សេងៗដែលចាំបាច់ត្រូវប្រើពេលចូលសាលារៀនលើកដំបូងបំផុតក្នុងជីវិតរបស់គេ។ នៅក្នុងវ័យនេះ គឺជាអំឡុងពេលមួយសំខាន់ណាស់ដែលអ្នកម្តាយត្រូវបង្ហាត់បង្រៀនរឿងជាច្រើនដល់កូន ជាពិសេសបំផុតជំនាញផ្សេងៗដែលត្រូវប្រើពេលនៅក្នុងសាលា…តើមានអ្វីខ្លះនោះ? សូមតាមដានដូចតទៅ ៖ ការចែករំលែក ៈ ដើម្បីឱ្យកូនបានស្គាល់ពីភាពមានទឹកចិត្ត និងចេះចែករំលែកការលេងជាមួយមិត្តភក្តិយ៉ាងមានសេចក្តីសុខ និងប្រកបដោយសុវត្ថិភាព។ ការចេះជួយខ្លួនឯង ៈ ដូចជាការចេះស្លៀកពាក់ខោអាវ ពាក់ស្រោមជើង ពាក់ស្បែកជើងដោយខ្លួនឯង ជាដើម។ ការធ្វើបានតាមបញ្ជាស្រួលៗរបស់អ្នកគ្រូ ៈ ដូចជាយកសៀវភៅទៅដាក់លើតុ ប្រមូលសៀវភៅដាក់ចូលកាបូប-ល- ។ ការហាត់ឆ្លើយតប ពេលមានសិស្សដទៃមកនិយាយជាមួយ។ បង្ហាត់ឱ្យចេះស្តាប់គ្រូ និងឆ្លើយតប។ អាចនៅជាមួយសាច់ញាតិ ឬអ្នកមើលថែបានដោយមិនស្រែកយំ ក្នុងអំឡុងពេលដែលម្តាយមិននៅ។ ចេះថែទាំ និងសម្អាតរាងកាយបានដោយខ្លួនឯង។ ចេះប្រាប់ ពេលចង់ចូលបន្ទប់ទឹក ឬចង់បត់ជើងធំ។ ចេះប្រាប់ឈ្មោះពិត និងឈ្មោះលេងរបស់ខ្លួនឯងបាន រួមទាំងស្គាល់ឈ្មោះរបស់ឪពុកម្តាយទៀតផង។ អាចអង្គុយធ្វើកិច្ចការរបស់សាលាយ៉ាងស្ងាត់ស្ងៀមបានច្រើននាទី។ ជំនាញទាំងអស់ខាងលើនេះ គឺជាអ្វីដែលអ្នកម្តាយត្រូវបង្ហាត់ឱ្យកូនចេះ និងដឹងតាំងពីពេលនៅផ្ទះឱ្យហើយជាស្រេច ដោយត្រូវចាប់ផ្តើមបង្ហាត់ម្តងបន្តិចៗ ប្រមាណជា 3-4​ ខែមុនពេលដែលកូនត្រូវចូលសាលារៀនលើកដំបូង ដើម្បីពេលដល់ថ្ងៃកូន​ចូលរៀន​មែនទែន កូននឹងបានដើរចូលសាលាយ៉ាងពើងទ្រូង និងជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងថា … Read more

សិស្សនៃកម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានតាមអុីនធើណិតបានប្រឡងបញ្ចប់ និងអាចបន្តសិក្សាកម្រិតវិជ្ជាជីវៈបាន

សិស្សនៃកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP)ដែលត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលយុវជន ដែលបានបោះបង់ការសិក្សាឱ្យទទួលបានការអប់រំសម្រាប់បន្តអភិវឌ្ឍន៍ជំនាញរបស់ខ្លួន បានប្រឡងបញ្ចប់ជាលើកទី1 នៅអង្គការមូលនិធិកុមារកម្ពុជា។ បើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងមាន 4ដងក្នុង 1ឆ្នាំសម្រាប់កម្មវិធីសិក្សាសមមូលកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP) ដោយសិស្សដែលបានបញ្ចប់ការសិក្សាអាចទទួលបានសញ្ញាបត្រស្មើនឹងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ សិស្សទាំងអស់ដែលប្រឡងបញ្ចប់ដោយជោគជ័យ អាចនឹងចុះឈ្មោះចូលរៀននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) ឬវិទ្យាល័យបច្ចេកទេសបាន។ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត (BEEP) ជាកម្មវិធីយ៉ាងមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាដែលបានបោះបង់ការសិក្សា ឬមិនមានឱកាសបានសិក្សានៅក្នុងសាលាឱ្យមានលទ្ធភាពងាកមកសិក្សាវិញតាមរយៈបច្ចេកវិទ្យា បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ កម្មវិធីសិក្សាទាំងអស់នៃកម្មវិធីនេះត្រូវបានដាក់បញ្ចូលទៅក្នុងបច្ចេកវិទ្យាដែលសិស្សទាំងអស់អាចសិក្សាបាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជាទូរស័ព្ទដៃស្មាតហ្វូន ឬតាមរយៈកុំព្យូទ័រជាដើម។ ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖ «ការបង្កើតឡើងនូវកម្មវិធីសមមូលអប់រំកម្រិតនេះជាផ្នែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ព្រោះសិស្សដែលបានបញ្ចប់ការសិក្សាទាំងអស់ពីកម្មវិធីនេះ នឹងអាចមានសញ្ញាបត្រទទួលស្គាល់ដើម្បីបន្តការសិក្សាបច្ចេកទេសបាន»។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធើណិត … Read more

សិស្សភាគច្រើនមិនចូលចិត្តរៀនបច្ចេកទេស ទោះអាជីពនេះមានប្រាក់ខែច្រើនក៏ដោយ

ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រប់សមាសភាពក្នុងសង្គម​សុទ្ធតែបានមើលឃើញថា សិស្សកម្ពុជាភាគច្រើនមិនសូវចូលចិត្តសិក្សាផ្នែក​បច្ចេកទេស ឬការងារទាំងឡាយណាដែល​ស្ថិតនៅខាងក្រៅការិយាល័យនោះទេ តែអ្វីដែលពួកគេចូលចិត្តនោះគឺការងារដែលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងួន ប៊ុននិត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea plus បានលើកឡើងថា យុវជនកម្ពុជា​ប្រហែលជាច្រើនជាង​ 50% ចូលចិត្តសិក្សាលើជំនាញ​ដែលធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ខណៈមាននិស្សិតតិចតួចបំផុតរៀនផ្នែក​ជំនាញបច្ចេកទេស។ លោកបានបញ្ជាក់ផងដែរថា តាមពិតទៅការងារជំនាញបច្ចេកទេសជាការងារ​ដែលមានប្រាក់ខែច្រើន ហើយមានទីផ្សារការងារទូលាយណាស់ តែសិស្ស និស្សិត​ នៅប្រទេសយើងមិនទាន់សូវបានដឹងពីព័ត៌មាននេះ ហើយ​មានអ្នកខ្លះទៀត​មិនដឹងថា​រៀនបច្ចេកទេសហើយ គេធ្វើអ្វីខ្លះ ដែលជាហេតុធ្វើឱ្យ​ពួកគាត់​សម្រេចចិត្ត​រៀនលើមុខវិជ្ជាទាំងឡាយណាដែលមានមនុស្សរៀនច្រើន​​ ហើយរៀនតាមគេ។ លោក ងួន ប៊ុននិត បាននិយាយថា៖ «​ការជ្រើសរើសសិក្សាជំនាញដែល​​ត្រូវធ្វើការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើន​អាចធ្វើឱ្យប៉ះពាល់ដល់​ការវិនិយោគនៅក្នុងប្រទេសខ្លះដែរ ព្រោះអ្នកវិនិយោគ​បរទេស នៅពេលដែលបោះទុន​រកស៊ីនៅកម្ពុជា​ គេត្រូវការច្រើនជាងគេ​គឺអ្នកបច្ចេកទេស តែយើងបែរជាខ្វះ ហើយសម្រាប់អ្នកធ្វើការនៅការិយាល័យ មានតម្រូវការតិច បែរជា​យើងសម្បូរទៅវិញ»។ ប្រធានក្រុម​ហ៊ុន​ផ្នែកធនធានមនុស្សខាងលើ​បានលើកឡើងផងដែរថា នៅពេលដែល​យើងខ្វះកម្លាំងពលកម្ម​ជំនាញ​ដើម្បីផ្គត់ផ្គង់ទីផ្សារការងារ​ដែលអ្នកវិនិយោគត្រូវការ អ្នករកស៊ី គេអាច​នឹងមិនចង់​មកបណ្តាក់ទុន​ដែលជាហេតុធ្វើឱ្យប្រទេសយើងខាតបង់ច្រើន។ ជាដំណោះស្រាយសម្រាប់បញ្ហានេះ លោក​បានបង្ហាញថា យើងគួរមាន​ការតម្រង់ទិស និងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយ​ទៅដល់គ្រប់សមាសភាពក្នុងសង្គម ជាពិសេស​គឺសិស្សវិទ្យាល័យ ដើម្បីឱ្យគាត់បានយល់ពី​ស្ថានភាពជាក់ស្តែងនៃតម្រូវការការងារក្នុងប្រទេសរបស់យើង៕

សិស្សបច្ចុប្បន្ន អាចឈានមួយជំហានទៀតដើម្បីរៀនតាមអនឡាញ

ការសិក្សានៅក្នុងសម័យបច្ចេកវិទ្យានេះបានសម្រួលដល់សិស្សលើបញ្ហាជាច្រើនជាពិសេសគឺការស្វែងរកឯកសារ និងការស្រាវជ្រាវនានា។ សាកលវិទ្យាល័យ និងអ្នកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រនៅលើពិភពលោក បានព្យាយាមបង្កើតកម្មវិធីថ្មីៗយ៉ាងច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សនិស្សិតទាំងផ្នែកកម្សាន្ត និងការអប់រំ។ នៅក្នុងនោះដោយសារតែយុវជននាសម័យបច្ចុប្បន្នមានភាពស្និទ្ធខ្លាំងជាមួយនឹងបច្ចេកវិទ្យាពួកគេបានជ្រើសរើសយកការស្រាវជ្រាវ និងការសិក្សាតាមបណ្តាញអនឡាញដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឆ្ពោះទៅរកអាជីពការងារជាក់លាក់មួយនាថ្ងៃអនាគត។ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា សម័យបច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យាហេតុនេះបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ។កាលពីមុនយើងធ្វើការចងក្រងឯកសារឬស្រាវជ្រាវតាមវិធីបុរាណតែនៅសម័យនេះអ្វីៗចាប់ផ្តើមផ្លាស់ប្តូកាន់តែប្រសើរឡើង។នៅបណ្តាប្រទេសជឿនលឿនមួយចំនួនការសិក្សាតាមប្រព័ន្ធអនឡាញជាការសិក្សាដ៏ពេញនិយម និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍ។ រដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍ថា៖ “ការសិក្សាតាមប្រព័ន្ធអនឡាញ អាចធ្វើឱ្យអ្នកសិក្សាចំណេញពេលវេលាច្រើនព្រោះអ្នកសិក្សាមិនចាំបាច់អង្គុយរៀនដោយផ្ទាល់ ជាមួយគ្រូគ្រប់ពេលនោះទេ។ រដ្ឋមន្ត្រីក្រសួងអប់រំក៏ធ្លាប់លើកឡើងផងដែរថាតាមរយៈកម្មវិធីសិក្សាអនឡាញយើងអាចផ្សព្វផ្សាយនូវកម្មវិធីសិក្សា និងឯកសារដល់សិស្សបានយ៉ាងទូលំទូលាយមានប្រសិទ្ធភាព និងមានភាពងាយស្រួល។  យុវជនជាច្រើននៅកម្ពុជាបានចាប់ផ្តើមងាកមកប្រើប្រាស់បណ្តាញបច្ចេកវិទ្យាដើម្បីធ្វើការសិក្សាស្រាវជ្រាវលើឯកសារសំខាន់ៗដែលបម្រើដល់ការសិក្សារបស់ពួកគេ។ ថ្មីៗនេះក្រសួងអប់រំយុវជន និងកីឡានៅកម្ពុជាបានបង្កើតមេរៀនជាច្រើនដើម្បីដាក់ឱ្យសិស្សទាញយកទៅប្រើប្រាស់តាមបណ្តាញបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះក្រសួងក៏បានដាក់បង្ហាញមេរៀនជាវីដេអូបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅក្នុងកម្រិតមធ្យមសិក្សាដើម្បីឱ្យសិស្សានុសិស្សក៏ដូចជាគ្រូបង្រៀនមើល និងយកជាបទពិសោធក្នុងការរៀន និងបង្រៀន។តាមរយៈគេហទំព័រផ្លូវការនិងបណ្តាញសង្គម Facebook របស់ក្រសួងសិស្សនៅកម្ពុជាអាចទាញយកឯកសារបានជាច្រើនដើម្បីជាគំរូដោះស្រាយលំហាត់ត្រៀមប្រឡងថ្នាក់ជាតិសំខាន់ៗ៕

សិស្សថ្នាក់ទី1 ឆ្នាំ2014 មានឱកាសត្រឹម 31% ប៉ុណ្ណោះដើម្បីបញ្ចប់អនុវិទ្យាល័យ

ការសិក្សាជាផ្នែកដ៏ចម្បងមួយលើកិច្ចអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវិស័យអប់រំ ក៏បានដើរតួនាទីសំខាន់ផងដែរក្នុងការបណ្តុះធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសង្គម។ តែទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួនក្នុងវិស័យអប់រំបានក្លាយជាចំណុចសំខាន់ដែលទាមទារឱ្យមានការដោះស្រាយពីគ្រប់សមាសភាព ជាពិសេសគឺការបោះបង់ចោលការសិក្សារបស់សិស្សនៅជនបទ។ យោងតាមការវិភាគរបស់អង្គការ UNICEF នៅកម្ពុជាបានបង្ហាញឱ្យឃើញថាកុមារដែលបានចូលរៀននៅថ្នាក់ទី1 ក្នុងឆ្នាំសិក្សា 2014 – 2015 មានឱកាសត្រឹមតែ 31% ប៉ុណ្ណោះក្នុងការបញ្ចប់ថ្នាក់អនុវិទ្យាល័យ។ ការវិភាគនេះគឺផ្តោតលើកត្តារារាំងមួយចំនួនដែលជាឧបសគ្គក្នុងការសិក្សារបស់សិស្ស ហើយហិរញ្ញវត្ថុគឺជាបញ្ហាធំមួយក្នុងចំណោមបញ្ហាប្រឈមទាំងអស់នោះ។ UNICEF បានបង្ហាញផងដែរអំពីស្ថានភាពរបស់សិស្សក្រីក្រមួយចំនួននៅកម្ពុជា ដែលកំពុងខ្វះឯកសណ្ឋាន និងសម្ភារសិក្សាជាច្រើនឆ្នាំមកហើយ ខណៈគ្រួសារត្រូវស្ថិតក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។ បញ្ហានេះបានជំរុញឱ្យអង្គការមួយនេះសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប និងទីភ្នាក់ងារស៊ុយអែតដើម្បីអភិវឌ្ឍន៍អន្តរជាតិ បង្កើតកម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់បឋមសិក្សា ដោយក្រសួងអប់រំមានតួនាទីចម្បងបំផុតក្នុងការអនុវត្តកម្មវិធីនេះ។ អាហារូបករណ៍នេះក៏ជាផ្នែកមួយនៃមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំផងដែរ (CDPF) ដែលវាជួយបង្កើនសមត្ថភាពដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគ្រប់គ្រងកម្មវិធីអាហារូបករណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យសិស្សានុសិស្សមកពីគ្រួសារក្រីក្រអាចបន្តការសិក្សាបាន។ គួរបញ្ជាក់ថា នៅឆ្នាំសិក្សាឆ្នាំ2015-2016 មានសិស្សានុសិស្សប្រមាណ 160,000នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទូទាំងប្រទេសបានទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាល៕

Youtube Channels ល្អបំផុតសម្រាប់សិស្សវិទ្យាល័យលើពិភពលោក

នៅក្នុងសតវត្សរ៍ទី21នេះ បណ្តាញបច្ចេកវិទ្យាបានកែសម្រួលថ្នាក់រៀនមួយចំនួនពីការបង្រៀនតាមបែបបុរាណ មកជាថ្នាក់រៀនបច្ចេកវិទ្យា (flip classroom)។ ទន្ទឹមនឹងនេះ សិស្សក៏អាចសិក្សាស្រាវជ្រាវបានដោយខ្លួនឯងផងដែរនៅគ្រប់ពេលទំនេររបស់ខ្លួនតាមរយៈគេហទំព័រសំខាន់ៗ រួមទាំង Channels Youtube ដែលធ្វើការផ្សព្វផ្សាយពីចំណេះដឹងជាសាធារណៈផងដែរ។ Youtube ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2005 តែវាទើបត្រូវបានគេប្រើប្រាស់ច្រើននៅក្នុងវិស័យអប់រំនាពេលថ្មីៗនេះតាមរយៈការអភិវឌ្ឍមុខងារថ្មីៗ ដែលឆ្លើយតបនឹងការអប់រំ។ ម្យ៉ាងវិញទៀតតាមរយៈការស្ទង់មតិនៅសហរដ្ឋអាមេរិកបានរកឃើញថា មានសិស្សភាគច្រើនប្រើប្រាស់ Youtube ក្នុងគោលបំណង 2 សំខាន់ៗ គឺការកម្សាន្ត និងមុខងារអប់រំរបស់វា។ ដោយមើលឃើញថា Youtube មានសារៈសំខាន់សម្រាប់សិស្សវិទ្យាល័យ គេហទំព័រ education world ដែលជាគេហទំព័រអប់រំដ៏ល្បីល្បាញមួយបង្ហាញថាមាន Channels Youtube មួយចំនួនកំពុងក្លាយជា Channel ដែលមានតម្លៃជាសកល និងល្អបំផុតសម្រាប់សិស្សវិទ្យាល័យ ដូចជា ៖ 1. Crash Course វាជា Channel មួយដែលពោរពេញទៅដោយភាពទាក់ទាញជាមួយនឹងរូបភាពកំប្លុកកំប្លែង និងរូបតុក្កតាគួរឱ្យទាក់ទាញជាមួយនឹងមេរៀនអក្សរសិល្ប៍ រូបវិទ្យា ប្រវត្តិវិទ្យា ជីវវិទ្យា សង្គមវិទ្យា និងមេរៀនប្រកបដោយគុណតម្លៃជាច្រើនទៀត។ វីដេអូទាំងអស់នោះ ភាគច្រើនគឺសុទ្ធសឹងតែឆ្លើយតបទៅនឹងមេរៀនរបស់សិស្សនៅក្នុងសាលា ព្រមទាំងអាចជួយឱ្យសិស្សដឹងនូវព័ត៌មានពាក់ព័ន្ធនឹងការសិក្សាច្រើនមុនពេលមេរៀនសំខាន់ពិតប្រាកដចូលមកដល់ទៀតផង។ 2. … Read more

ក្រសួងអប់រំកម្ពុជា ពិភាក្សាការរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ

ថ្មីៗនេះកម្ពុជាបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាយោបល់អន្តរជាតិ សម្រាប់ការរង្វាយតម្លៃកម្រិតសិស្សអន្តរជាតិដើម្បីការអភិវឌ្ឍលើកទី៤ និងកម្មវិធីប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ សម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍលើកទី៥ នៅខេត្តសៀមរាប។ បើតាមការបង្ហាញជាផ្លូវការនៅក្នុងគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្មវិធីនេះបានធ្វើឡើងក្រោមការសម្របសម្រួល និងរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីសំណាក់ប្រតិភូមកពីបណ្តាប្រទេសជាសមាជិកមួយចំនួនដូចជា អេក្វាឌ័រ ហ្គាតេម៉ាឡា ហុងឌុយរ៉ាស់ ប៉ាណាម៉ា ប៉ារ៉ាហ្កាយ សេណាហ្គាល់ ហ្សំប៊ី ប្រេស៊ីល កូសូវ៉ូ និងបុគ្គលិកអប់រំ អ្នកជំនាញ មកពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) តំណាងអង្គការជាតិ និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត។ ប្រធានបទសំខាន់នៃកិច្ចប្រជុំខាងលើនេះគឺការពិនិត្យឡើងវិញ និងការពិភាក្សាពីលទ្ធផលនៃការអនុវត្តការសិក្សាសំខាន់ៗដើម្បីផ្តល់ឱកាសឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានឱកាសក្នុងការវាយតម្លៃ និងយកបទពិសោធនៃការវាយតម្លៃនោះទៅប្រើប្រាស់ដើម្បីកែលម្អ ឬអភិវឌ្ឍគោលនយោបាយអប់រំ យុទ្ធសាស្រ្តអប់រំ កម្មវិធីសិក្សា និងការបង្រៀនជាដើម៕