មហាជនចោទថា សិរីមន្ត ខំយោងបងប្រុស ឱ្យទៅកើបលុយនៅអូស្រ្តាលីដែរ
ភ្នំពេញៈ តាមរយៈអង្គការ SCCFA នៅឯក្រៅប្រទេសដែលបានរៀបចំកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ឆ្នាំ២០១៧ រៃអង្គាសប្រាក់ដើម្បីជួយដល់ជនក្រីក្រីនៅកម្ពុជា ទើបធ្វើឱ្យតារាចម្រៀងប្រុសស្រីចំនួន ៤ដួងនឹងត្រូវចេញដំណើរពីកម្ពុជាឆ្ពោះទៅប្រទេសអូស្រ្តាលីនាដើមខែមិថុនានេះ គឺមានអ្នកនាង អឿន ស្រមុំ កញ្ញា ង៉ែត រង្សី លោកខេមរៈ សិរីមន្ត និងលោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់លោក ខេមរៈ សរិរីមន្ត និងជាអ្នកនិពន្ធទំនុកច្រៀងផលិតកម្មសាន់ដេផងដែរ។ ឮដំណឹងថា មានវត្តមានលោក ខេមរៈ ភារុណ ជាតារាកិត្តិយសទៅចូលរួមក្នុងកម្មវិធីនេះដែរនោះ ក៏ស្រាប់តែលេចឮព័ត៌មានខ្សិបខ្សៀវលើកឡើងថា ម៉េចចម្លែកម៉្លេះ? ឬដោយសារមានខ្នងប្អូនប្រុសទេដឹងបានលោក ខេមរៈ ភារុណ ត្រូវបានគេសណ្តោងយកទៅដែរ?។ ជាឱកាសដំបូងដែលបានទៅកាន់ប្រទេសអូស្រ្តាលី លោក ខេមរៈ ភារុណ បានបកស្រាយយ៉ាងទំនងថា៖ «ពិតជាបងប្អូនយើងមានការងឿងឆ្ងល់ហើយ ព្រោះតាមទម្លាប់គេអញ្ជើញតែតារាចម្រៀង ឬតារាសម្តែងទៅចូលរួមកម្មវិធីនៅក្រៅប្រទេសប៉ុណ្ណោះ ខណៈដែលខ្ញុំគ្រាន់តែជាអ្នកនិពន្ធទំនុកច្រៀងសោះ ម៉េចក៏ត្រូវបានគេអញ្ជើញទៅដែរអ៊ីចឹង?។ តាមពិតខ្ញុំក៏មិនដឹងដែរ តែបើតាមអង្គការ SCCFA បានអញ្ជើញខ្ញុំឲ្យចូលរួមដែរ ដោយសារថាមានសំណូមពរពីបងប្អូនយើងមួយចំនួនចង់ជួប និងឃើញមុខមាត់ពិតរបស់អ្នកនិពន្ធបទចម្រៀងឱ្យ សិរីមន្ត ច្រៀង គឺរូបខ្ញុំនេះឯងឲ្យបានរួមដំណើរទៅក្នុងកម្មវិធីនោះផងដែរ»។ ចំណែកប្រភពព័ត៌មានខាងក្រៅនិយាយថា ប្រហែលជាខាងស្ពនស័រទទួលយកលក្ខខណ្ឌពីលោក ខេមរៈ … Read more