អង់គ្លេស​ពិសោធ​ការ​ផលិត​ខ្លាញ់​សិប្បនិម្មិតបណ្ដុះ​ពី​កោសិកា​ជ្រូក​

សាច់​សិប្បនិម្មិត​ មក​ដល់​ពេលនេះ​​នឹង​ត្រូវ​តែ​មាន​ទាំង​សាច់​​ ទាំង​ខ្លាញ់ លាយ​ឡំ​គ្នា ដើម្បី​ឱ្យ​មាន​ឱជារស​​​ជាង​មុន​។ នេះ​គឺជា​គោល​ដៅ​នៃ​ការ​ពិសោធ​ដែល​កំពុង​ត្រូវ​បាន​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​ជីវសាស្ត្រ​មួយ​នៅ​ប្រទេស​អង់គ្លេស​​ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​។ បន្ទប់​ពិសោធន៍​ Hoxton Farms កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផលិត​ខ្លាញ់សិប្បនិម្មិត​ដែល​មាន​រចនា​សម្ព័ន្ធ​ និង​សមាសធាតុ​ដូច​ទៅ​នឹង​ខ្លាញ់សត្វ​។ កន្លង​មក​នេះ សាច់​សិប្បនិម្មិតដែល​​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​បន្ទប់​ពិសោធន៍ មាន​ដូច​ជាសាច់​មាន់ និង​សាច់​គោ​ជា​ដើម​ ​គឺ​សុទ្ធ​តែ​ជា​សាច់សុទ្ធ​។ ចំណែក​លើក​នេះ បន្ទប់​ពិសោធន៍​ Hoxton Farms កំពុង​បណ្ដុះ​កោសិកា​ខ្លាញ់​ពី​សត្វ​ជ្រូក​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​កំពុង​រក​វិធី​ដើម្បី​បញ្ចុះ​តម្លៃ​របស់​ផលិត​ផល​សាច់​សិប្បនិម្មិត​ផងដែរ​។ នំ​ប៉័ង​ហែម​បឺរហ្គើរ​កៀប​​សាច់​គោ​សិប្បនិម្មិត​​ដំបូង​គេ​លើ​ពិភពលោក​កាល​ពី​ដប់​ឆ្នាំ​មុន​ មាន​តម្លៃ​ប្រហែល 330 ដុល្លារ​អាម៉េរិក​។ ក៏ប៉ុន្តែ បច្ចុប្បន្ន​នំ​ប៉័ង​សាំងវិច​សាច់​មាន់​សិប្បនិម្មិត​​ដែល​កំពុង​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​សិង្ហបុរី​ មាន​តម្លៃប្រហែល​តែ 13 ដុល្លារ​ប៉ុណ្ណោះ​៕

រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

Stella Terra ដែល​ជា​រថយន្ត​ off-road ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ដំបូង​គេ​លើ​ពិភពលោក បាន​បញ្ចប់​ដំណើរសាក​ល្បង​បរ​ឆ្លង​កាត់​ប្រទេស​ម៉ារ៉ុក និង​សមុទ្រ​ខ្សាច់សាហារ៉ា កាល​ពី​ដើម​ខែ​តុលា​ 2023​។ យោង​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 17 តុលា របស់ Guardian រថយន្ត​អគ្គិសនី Stella Terra ដែល​មាន​កៅអីពីរ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា Eindhoven។ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ រថយន្ត​ Stella Terra ​បាន​ឆ្លង​កាត់​ផ្លូវ​លំបាក​ជា​ច្រើន​នៅ​ក្នុង​ភូមិសាស្ត្រ​ខុស​ៗ​គ្នា​ ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​បាន​ពី​ផ្ទាំង​សូឡា​ដែល​បំពាក់​លើដំបូល​។​ Stella Terra ដែល​មាន​ទម្ងន់​សរុបត្រឹម​តែ​ 1,200 គីឡូក្រាម​ បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ​លីចូម​-អ៊ីយ៉ុង (lithium-ion) អាច​បើកបរ​បាន​ចម្ងាយ​ 710 គីឡូម៉ែត្រ និង​​មាន​ល្បឿន​ 145 គីឡូម៉ែត្រ​/ម៉ោង​។ ថាមពល​ពី​ប្រព័ន្ធ​ផ្ទាំង​សូឡា​លើរថយន្ត​នេះ​អាច​ផ្គត់​ផ្គង់អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ការ​ចម្អិន​អាហារ​ និង​បញ្ចូល​ថាមពលដល់​ឧបករណ៍​នានា​ មាន​ដូច​ជា ទូរស័ព្ទ និង​ម៉ាស៊ីន​ថត​រូប​ជា​ដើម​។ Stella Terra ដំណើរ​ការ​មាន​ប្រសិទ្ធភាព​​ជាងប្រហែល​​ 30% បើ​ធៀប​នឹង​ការ​រំពឹង​​ទុក​ដំបូង​៕

តើអាណាព្យាបាល គួរជ្រើសរើសត្រីបែបណាឱ្យកូនតូចញ៉ាំ?

អ្នកម្តាយជាច្រើន ប្រហែលជាធ្លាប់បានឮញឹកញាប់ហើយថា បើចង់ឱ្យកូនឆ្លាត ត្រូវឱ្យញ៉ាំត្រីឱ្យបានច្រើនៗ ហើយក៏​ប្រហែលជាមាន​សំណួរ​នៅ​​ក្នុងចិត្តតទៅទៀតដែរថា តើត្រីប្រភេទណាដែលគួរឱ្យកូនញ៉ាំ ដូច្នេះក្នុងលេខនេះឡារ៉ែនមានចម្លើយចំពោះរឿង​នេះ​មកជម្រាបជូន ៈ ត្រី 3ប្រភេទដែលល្អសម្រាប់កូនតូច ដំបូងយើងត្រូវដឹងជាមុនសិនថា សាច់ត្រីមានគុណសម្បត្តិពិសេសជាងអាហារដែលផ្តល់ប្រូតេអុីនប្រភេទផ្សេងទៀត នៅត្រង់ដែលសាច់ត្រីមានប្រូតេអុីន និងអាស៊ីតខ្លាញ់ដែលចាំបាច់ចំពោះរាងកាយ ដែលល្អជាមួយការរីកចម្រើនធំធាត់របស់កុមារ និងដែលសំខាន់គឺ ងាយរំលាយ ព្រោះត្រីមានសរសៃសាច់តូចៗដែលមិនស្វិត មានជាតិខ្លាញ់បង្កប់នៅក្នុងសាច់ត្រី តិចជាងសាច់ជ្រូក និងសាច់មាន់ ហើយ​ថែមទាំងងាយរកទិញបានទៀតផង បើដូច្នេះ តើមិនឱ្យកូនញ៉ាំត្រីយ៉ាងម៉េចនឹងបានទៅ?។ ជាថ្មីម្ដងទៀត ថ្ងៃនេះឡារ៉ែនសូមណែនាំត្រី 3ប្រភេទ ដែលជាតួឯកសំខាន់ៗឱ្យអ្នកម្តាយទាំងអស់គ្នាបានស្គាល់ និងដឹងថា តើត្រីនីមួយៗ​មានចំណុចលេចធ្លោខុសប្លែកគ្នាយ៉ាងណាខ្លះ។ 1-ត្រីសណ្តាយ គួរចាប់ផ្តើមឱ្យកូនញ៉ាំនៅពេលកូនតូចអាយុបាន 8 – 10ខែ គុណសម្បត្តិពិសេស ៈ សាច់ទន់ផុយ មានរសជាតិឆ្ងាញ់ មានភាពផ្អែមនៅក្នុងសាច់ច្រើន និងមានបរិមាណសាច់ច្រើនគ្រប់គ្រាន់ក្នុងការយកទៅធ្វើជាម្ហូបអាហារ ដែលទោះជាកោសយកតែសាច់ ចោលស្បែក ក៏នៅតែមានបរិមាណច្រើនដែរ ​បើប្រៀបធៀបជាមួយត្រី​ប្រភេទ​ផ្សេង​ទៀតដែលទំហំប៉ុនៗគ្នា។ ការជ្រើសរើសទិញ ៈ ត្រូវរើសយកត្រីសណ្តាយណាដែល ភ្នែកនៅថ្លា ស្រកីនៅក្រហម សាច់សង្កត់ទៅហើយមិនទ្រុឌចុះនៅតឹងណែន តែបើភ្នែកមិនថ្លា ត្រូវសង្កេតមើលស្រកី និងពោះមិនមានពណ៌ខៀវ ឬបែកធ្លាយ។ … Read more

ចង់ឱ្យកូនសក់ក្រាស់ខ្មៅរលើបរលោង ម្ដាយគួរញ៉ាំអាហារ 5យ៉ាងនេះពេលតាំងគភ៌

តើត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យកូនតូចកើតមកមានសក់ក្បាលខ្មៅក្រាស់ និងរឹងមាំ? មិនពិបាកទេ ស្ត្រីដែលកំពុងតាំងគភ៌អាចធ្វើបានដោយការញ៉ាំអាហារដែលមានប្រយោជន៍ និងមានចំណែកជួយជំរុញការចម្រើនធំធាត់របស់សរសៃសក់ខណៈដែលទារកនៅក្នុងផ្ទៃ។ ថ្ងៃនេះ ឡារ៉ែនសូមណែនាំអាហារ 6ប្រភេទដែលស្រ្តីមានគភ៌ញ៉ាំហើយ នឹងធ្វើឱ្យកូនមានសក់ក្បាលខ្មៅក្រាស់ ដូចតទៅ…។ 1.បន្លែស្លឹកបៃតង មនុស្សជាច្រើនអាចនឹងមិនសូវចូលចិត្តបន្លែស្លឹកបៃតង តែដឹងទេថា បន្លែស្លឹកបៃតងនេះមានប្រយោជន៍ច្រើនណាស់ ព្រោះមានទាំងវីតាមីន និងវីតាមីន ដូច្នេះហើយទើបការទទួលទានបន្លែស្លឹកបៃតងមានចំណែកជួយឱ្យសក់ក្បាលវែងស្អាត និងខ្មៅក្រិបខ្លាំងឡើង និងថែមទាំងជួយផលិតជាតិខ្លាញ់ល្អចេញមកបំប៉នឫសសរសៃសក់ឱ្យតោងជាប់ស្បែកក្បាលបានល្អទៀតផង។ ដូច្នេះ អ្នកណាដែលមិនចូលចិត្តញ៉ាំបន្លែស្លឹកបៃតង ប្រហែលជាត្រូវងាកមកញ៉ាំឱ្យបានញឹកញាប់ហើយ ដើម្បីឱ្យកូនរតូចមានសរសៃសក់ដែលខ្មៅ និងក្រាស់ល្អ។ 2.គ្រាប់សណ្ដែក និងធញ្ញជាតិ ក្រៅពីជួយឱ្យប្រព័ន្ធបន្ទោបង់ធ្វើការល្អហើយ នៅមានសារធាតុបំប៉នឱ្យសរសៃសក់ក្រាស់ មិនបែកចុង មានវីតាមីន ច្រើនប្រភេទ និងមានប្រូតេអ៊ីនដែលស្រដៀននឹងសាច់សត្វច្រើនទៀតផង។ ជាពិសេសគញរាប់សណ្ដែកអាល់ម៉ុន អង្ករស្រូវអូក និងអង្ករស្រូវសាលី ជាដើម តែអាហារប្រភេទនេះ ស្ត្រីមានគភ៌គួរទទួលទានក្នុងបរិមាណដែលសមល្មម មិនច្រើនជ្រុលពេក ព្រោះវាមានកាល់ឡូរីខ្ពស់។ 3.ស៊ុតមាន់ ស៊ុត គឺជាអាហារដែលស្ត្រីមានគភ៌ទទួលទានច្រើនបំផុត ព្រោះមានសារធាតុអាហារដែលសុទ្ធតែមានប្រយោជន៍ចំពោះស្រ្តីដែលកំពុងតាំងគភ៌ទាំងអស់​ និងថែមទាំងជួយឱ្យកូនតូចមានសរសៃសក់ដែលស្អាត សរសៃក្រាស់ និងខ្មៅក្រិបទៀតផង ដែលទាំងអស់នោះ ជាលទ្ធផលបានមកពីការដែលស្ត្រីមានគភ៌ញ៉ាំស៊ុតរៀងរាល់ថ្ងៃហ្នឹងឯង។ 4.គ្រាប់ល្ងខ្មៅ គ្រាប់ល្ងខ្មៅសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលសំខាន់ដល់ការចម្រើនធំធាត់របស់សរសៃសក់មិនចាញ់ស៊ុតមាន់ប៉ុន្មានឡើយ ព្រោះមានសារធាតុអាហារដែលសំខាន់ៗជាច្រើន ពេលបានទទួលទានហើយ … Read more

5វិធី ឆ្ពោះទៅរកការមានសុខភាពល្អ ខណៈមានគភ៌

រឿងរបស់ការមានសុខភាពល្អនេះ គឺពិតជារឿងមួយចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ ព្រោះមានន័យថា នៅពេលអ្នកម្តាយ​មានសុខភាពល្អ រឹងមាំហើយនោះ ជីវិតតូចមួយនៅក្នុងផ្ទៃ ក៏នឹងមានការវិវឌ្ឍចម្រើនធំធាត់ល្អតាមអាយុគភ៌របស់អ្នកម្តាយដែរ។ ដូច្នេះហើយទើបយើងតែងសង្កេតឃើញ​​ថា លោកវេជ្ជបណ្ឌិតតែងតែណែនាំឱ្យអនាគតអ្នកម្តាយដែលកំពុងមានផ្ទៃពោះទាំងឡាយ ឱ្យឧស្សាហ៍ព្យយាមមើលថែទាំខ្លួនឯង ទាំងក្នុងរឿងសុខភាពកាយ ទាំងរឿងផ្លូវចិត្ត និងការរស់នៅទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើវិធីឆ្ពោះទៅរកការមានសុខភាពល្អនោះ តើយើងអាចធ្វើបានតាមវិធីណាខ្លះ?។ ស្រ្តីមានគភ៌ គួរទទួលទានបន្លែ ផ្លែឈើ អាហារស៊ីរៀល(Cereal) បាយអង្ករស្រូវសាលី គ្រាប់ធញ្ញជាតិ និងអាហារកាក​សរសៃឱ្យបានច្រើន ដើម្បីចៀសវាងពីអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួល នឹងមានផលប៉ះពាល់ដល់ពោះវៀនធំរបស់អ្នក​ម្តាយ តែអាហារដែលមានជាតិកាកសរសៃច្រើនអាចជួយក្នុងរឿងនេះបានច្រើន។ ស្ត្រីមានគភ៌ ត្រូវទទួលបានសារធាតុដែកពីសាច់សត្វ យ៉ាងហោចណាស់ក្នុង 1សប្តាហ៍ 3ដង ដែលមិនចាំបាច់ទទួល​ទានច្រើនពេកទេ តែឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ហើយសារធាតុដែកដែលមាននៅក្នុងបន្លែនេះ ជាប្រភេទដែលមិនមែនជា អេម៉ូគ្លោប៊ីនដែលធ្វើឱ្យរាងកាយពិបាកបឺតជ្រាបទេ។ ដើម្បីជួយបង្កើនដល់ខួរក្បាលរបស់ទារក ស្ត្រីមានគភ៌ត្រូវទទួលទានជាតិអាស៊ីតខ្លាញ់ អូមេហ្កា3 តែចូរចៀសវាងសត្វ​ក្នុង​ទឹកដែលមានសម្បក ប្រភេទ គ្រំ ងាវ ជាដើម ព្រោះវានឹងបង្កឱ្យកើតមានគ្រោះថ្នាក់ដល់ទាំងអ្នកម្តាយ និងកូនតូចនៅក្នុងផ្ទៃ​ ដែលអាច​នឹងឆ្លងមេរោគបាត់តេរី លីស្តេរីបាន។ បើស្ត្រីមានគភ៌លំបាកវេទនាជាមួយអាការក្អួតចង្អោរ ចូរទទួលទានមើមខ្ញី ព្រោះខ្ញីអាចជួយកែបញ្ហាក្អួតចង្អោរ​បានប្រសើរ​ណាស់ ដោយហាន់មើមខ្ញីស្រស់ៗបែបស្តើងៗ រួចដាក់ចូលទៅក្នុងទឹកក្តៅឧណ្ហៗ … Read more

វិធីថែបំប៉នកូនសម្លាញ់ឱ្យធំធាត់មាំមួន មានឆ្អឹងរឹងមាំ

កូនមានរាងកាយធំធាត់មាំមួន មានសុខភាពរឹងប៉ឹង គឺជារឿងមួយដែលឪពុកម្តាយគ្រប់គ្នាចង់បានជាទីបំផុត រឹតតែកូនកំពុងតែស្ថិតក្នុងវ័យរៀនដើរតេះតះផងនោះ យើងមិនគួរមើលរំលងអាហារដែលមានប្រយោជន៍ ក្នុងការបំប៉នឆ្អឹងរបស់កូនឡើយ។ ថ្ងៃនេះឡា រ៉ែន មានអត្ថបទល្អៗពាក់ព័ន្ធនឹងសារធាតុអាហារដែលបំប៉នឆ្អឹងដល់កូនសម្លាញ់មកជម្រាបជូន។ តើឆ្អឹងត្រូវការអ្វីខ្លះ? ការដែលឆ្អឹងរបស់កូនតូចអាចរឹងមាំល្មមនឹងធ្វើឱ្យរាងកាយរបស់កូនធំធាត់ឡើង ឬមានកម្ពស់ដែលកើនឡើងបាននោះ ចាំបាច់ត្រូវអាស្រ័យសារធាតុអាហារសំខាន់ 4យ៉ាងដូចតទៅ៖ 1.សារធាតុរ៉ែ ៈ ដែលមានដូចជា កាលស្យូម ផូសស្វ័រ ម៉ាញេស្យូម ភ្លូអ័ររ៉ាយ ទង់ដែង ស័ង្កសី និងម៉ង់ហ្កាណេស។ សារធាតុរ៉ែទាំងអស់នេះ នឹងជួយក្នុងការបង្កើន និងបំប៉នឆ្អឹងរបស់ក្មេងតូច។ ប្រភព : សារធាតុរ៉ែទាំងអស់នេះបានមកពីសាច់សត្វ និងគ្រឿងក្នុងសត្វ ដូចជា ទឹកដោះម្តាយ សាច់ត្រី សាច់ជ្រូក សាច់គោ សាច់មាន់ ស៊ុតក្រហម ថ្លើមមាន់ បេះដូងជ្រូក និងអណ្តាតជ្រូក។ 2.ប្រូតេអុីន ៈ សារធាតុសំខាន់ដែលមានតួនាទីជាច្រើនក្នុងការរីកចម្រើនធំធាត់របស់កូន តែសម្រាប់តួនាទីរបស់ប្រូតេអុីនចំពោះឆ្អឹងវិញនោះ គឺការពង្រីកខ្លួន និងបំបែកខ្លួនរបស់កោសិកាឆ្អឹង។ ប្រភព : សាច់សត្វប្រភេទផ្សេងៗ និងទឹកដោះម្តាយ។ 3.វិតាមីន ៈ មានដូចជា វិតាមីនD … Read more

សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…(តចប់)

ឡារ៉ែនជឿថា នារីៗយើងទាំងអស់ អ្នកណាៗក៏ត្រូវតែមានគ្រួសារ(ស្វាមី) និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះដូចគ្នា ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការមានគភ៌ និងដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃក្នុងអំឡុងពេលតាំងគភ៌នោះ ខាងក្រោមនេះគឺជាសំណួររបស់ស្ត្រីមានគភ៌ និងចម្លើយរបស់គ្រូពេទ្យជំនាញ ដែលឡារ៉ែនសូមលើកយកមកជម្រាបជូនសម្រាប់ស្ត្រីដែលកំពុងត្រៀមខ្លួនធ្វើជាម្ដាយថ្មោងថ្មីទុកជាចំណេះដឹង…។ បារម្ភ កូនមិនសូវរើ Q . មានផ្ទៃពោះបាន 20សប្តាហ៍ហើយ តែគ្មានទទួលអារម្មណ៍ថា កូនរើបន្តិចសោះ។ ពេលខ្លះមានអារម្មណ៍រាងទុលៗ តែក៏​មិនប្រា​កដក្នុងចិត្តធាកូនកំពុងរើដែរ ព្រោះស្រាលៗមែនទែន។ ខំព្យាយាមសង្កេតមើលក្រោយពេលញ៉ាំបាយហើយ តែក៏ស្ងាត់ឈឹង ចង់សួរថា តើបែប​ហ្នឹងខុសប្រក្រតី ឬក៏អត់? A . ជាប្រក្រតីស្ត្រីមានគភ៌​ នឹងមានអារម្មណ៍ដឹងថា កូនរើលើកតំបូងបង្អស់ នៅក្នុងអំឡុងពេលដែលផ្ទៃពោះមានអាយុពី 16 – 20សប្តាហ៍ តែអារម្មណ៍របស់ស្ត្រីមានផ្ទៃពោះម្នាក់ៗ តែងខុសប្លែកពីគ្នា ដូច្នេះមិនចាំបាច់ថា ត្រូវតែមានអារម្មណ៍ដឹងពីអា​ការ​​​​​​​កូនរើឱ្យត្រឹមត្រូវតាមពេលវេលា និងម៉ោងពេលនៃការធ្វើចលនារបស់ទារកនៅក្នុងផ្ទៃរបស់អ្នកនោះទេ។ មានកង្វល់រឿងថ្នាំហ្វូលេត សម្រាប់អ្នកមានផ្ទៃពោះ Q . ពេលមានគភ៌កូនដំបូង លោកគ្រូពេទ្យចែកថ្នាំហ្វូលេតឱ្យញ៉ាំរៀងរាល់ខែ(គ្រាប់ពណ៌លឿង)ហើយជាប្រក្រតីនឹងទទួលបាន កាល់ស្យូម វិតាមីនរួម និងហ្វូលេត តែខែកន្លងទៅនេះ បានទទួលតែកាល់ស្យូម និងវិតាមីនរួម អត់មានហ្វូលេតទៀតទេ ធ្វើឱ្យខ្ញុំមានកង្វល់ក្នុងចិត្តជាខ្លាំង ខ្លាចកូនក្នុងពោះមានសុខភាពមិនល្អ … Read more

ជម្រើស 5យ៉ាង ឆ្ពោះទៅរកការមានសុខភាពល្អខណៈពេលមានគភ៌

ការមានសុខភាពល្អ ពិតជារឿងមួយចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ទាំងឡាយ ព្រោះវាមានន័យថា នៅពេលដែលអ្នក​​មានសុខភាពល្អរឹងមាំពេញលេញហើយនោះ ជីវិតដ៏តូចមួយដែលនៅក្នុងពោះអ្នកក៏នឹងមានវិវឌ្ឍនាការរីកចម្រើនធំធាត់តាមអាយុគភ៌ដ៏ល្អនោះដែរ ដូច្នេះគេអាចមើលឃើញបានថា គ្រូពេទ្យនឹងណែនាំអនាគតអ្នកម្តាយដែលកំពុងតាំងគភ៌ទាំងឡាយឱ្យឧស្សាហ៍មើលថែទាំខ្លួន ទាំងរឿងសុខភាពកាយ រួមទាំងជីវិតផ្លូវចិត្តផងដែរ។ ឥឡូវយើងមកមើលថា តើជម្រើសឆ្ពោះទៅរកការមានសុខភាពដ៏ល្អនោះ យើងអាចធ្វើយ៉ាងដូចម្តេចបានខ្លះ?។ ស្ត្រីមានគភ៌គួរទទួលទានបន្លែផ្លែឈើ អាហារCereal បាយអង្ករស្រូវសាលី គ្រាប់ធញ្ញជាតិ និងអាហារដែលមានកាកសរសៃឱ្យបានច្រើនដើម្បីចៀសវាងអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួលនឹងមានផលប៉ះពាល់ដល់ពោះវៀនធំរបស់ស្ត្រីមានគភ៌ ហើយអាហារដែលមានកាកសរសៃអាចជួយបានច្រើន។ ស្ត្រីមានគភ៌ត្រូវបានទទួលសារធាតុដែកពីសាច់សត្វ យ៉ាងហោចណាស់ 1សប្តាហ៍ 3ដង ដែលមិនចាំបាច់ញ៉ាំច្រើនទេតែឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ហើយនិងសារធាតុដែកដែលមាននៅក្នុងបន្លែ ជាប្រភេទដែលមិនមែន ហេម៉ូគ្លោប៊ីន ធ្វើឱ្យរាងកាយពិបាកក្នុងការបឺតជ្រាបនោះទេ។ ដើម្បីជួយបង្កើន និងពង្រឹងខួរក្បាលដល់កូនតូច ស្រ្តីមានគភ៌ត្រូវទទួលទានអាស៊ីតខ្លាញ់អូមេហ្កា3 តែចូរចៀសវាងសត្វក្នុងទឹកដែលមានសម្បករឹង ប្រភេទគ្រំ ងាវ លៀស ជាដើម ព្រោះអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់ទាំងម្តាយ និងទារកក្នុងគភ៌ដែលនឹងអាចឆ្លងមេរោគបាក់តេរីលិស្តេរីបាន។ បើស្ត្រីមានគភ៌ពិបាកជាមួយនឹងអាការក្អួតចង្អោរ ចូរទទួលទានមើមខ្ញី ព្រោះវាអាចព្យាបាលអាការក្អួតចង្អោរបានល្អ ដោយគ្រាន់តែហាន់មើម​ខ្ញីស្រស់ជាចំណិតស្ដើងៗ ដាក់ក្នុងទឹកក្តៅឧណ្ហៗខ្លាំង ហើយក្រេបម្តងបន្តិចៗឱ្យបានញឹកញាប់។ ស្ត្រីមានគភ៌ត្រូវបានទទួលបរិមាណ Fluoride ឱ្យបានគ្រប់គ្រាន់ ព្រោះវាសំខាន់ដល់ការសាងធ្មេញរបស់កូនតូចក្នុងផ្ទៃ៕

ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌

9 ខែពេញដែលស្ត្រីមានគភ៌ និងកូនតូចក្នុងផ្ទៃជាផ្នែកមួយនៃគ្នាទៅវិញទៅមក អីឡូវយើងនាំគ្នាមកមើលពីការចម្រើនធំធាត់ និងការវិវឌ្ឍដ៏អស្ចារ្យរបស់ទារកនៅក្នុងគភ៌ដូចតទៅ៖ .មានគភ៌ខែទី1: ចាប់ផ្តើមកកំណើត ខែដំបូងនៅក្នុងគភ៌ម្តាយ កូនគ្រាន់តែជាតួកំណើតតូចមួយ មើលទៅដូចជាកូនបង្គាតូចមួយច្រើនជាងរូបទារកពេញរូបរាង។ មានប្រវែង​ត្រឹមតែ 4មីល្លីម៉ែត្រ មានតែក្បាល ចំណែកដងខ្លួនមានលក្ខណ:ស្រដៀងកូនក្អុក ដែលក្រោយមកនឹងក្លាយទៅជាឆ្អឹងកងខ្នង តែក្នុងអំឡុង​ពេលនេះ កូនចាប់ផ្តើមកកើតអវយវ:សំខាន់ៗហើយ រួមទាំងបេះដូងផង…ជាសញ្ញាបញ្ជាក់ពីការចាប់កំណើតនៃជីវិតមួយនៅលើផែនដីនេះហើយ។ .គភ៌ខែទី2: ទារកនៅក្នុងគភ៌ចាប់ផ្តើមកម្រើក កូននឹងធំធាត់ជាងពីខែដំបូង ឆ្អឹងមុខនីមួយៗចាប់ផ្តើមលេចចេញជារូបរាង។ ចំណុចខ្មៅៗដែលមើលឃើញនៅចំកណ្តាល គឺប្រ​ស្រីភ្នែក​របស់កូន ចំណែកឯផ្ទៃមុខចាប់ផ្តើមមើលឃើញជារាងរៅរបស់ច្រមុះ បបូរមាត់ និងត្រចៀក។ កូនចាប់ផ្តើមមានអវយវ:សំខាន់ៗគ្រប់អស់ហើយ ដៃជើងក៏ចាប់ផ្តើមដុះ ហើយដោយសារទំហំដែលនៅតូចល្អិត ទើបធ្វើឱ្យអ្នកម្តាយអាចនៅមិនទាន់មានអារម្មណ៍ដឹងថា កូនរើ ឬកម្រើកនៅឡើយ តែការពិតវិញ កូនកម្រើកខ្លួនបានហើយ និងបេះដូងរបស់កូនចាប់ផ្តើមលោតទៀតផង។ .គភ៌ខែទី3: ពីតួកំណើត ក្លាយជាទារកនៅក្នុងគភ៌ ពីតួកំណើតដ៏តូចល្អិត កូនក្លាយមកជាទារកនៅក្នុងគភ៌ដែលកាន់តែដូចមនុស្សខ្លាំងឡើង។ មានអវយវ:គ្រប់ 32មុខហើយ តែនៅមិនទាន់ពេញរូបរាងនៅឡើយ និងចាប់ផ្តើមតបស្នងនឹងអ្វីដែលជំរុញពីខាងក្រៅបានហើយ ដូចជាបើមានអ្វីមកប៉ះពោះម្តាយ ទារកនឹងងាកខ្លួនគេច ជាដើម។ ផ្ទៃមុខចាប់ផ្តើមមើលឃើញកាន់តែច្បាស់ឡើង រហូតអាចមើលឃើញថា មានចង្កា ថ្ងាស់លាតធំឡើង ក្បាល និង​​​កបញ្ឈរឡើងត្រង់ ច្រមុះចាប់ផ្តើមមានក្តោងរហូតមើលឃើញបានយ៉ាងច្បាស់ … Read more

អាហារសម្រាប់ស្ត្រីមានគភ៌ ៈ វីតាមីន A & D ត្រូវញ៉ាំឱ្យមានតុល្យភាព

វីតាមីនផ្សេងៗសុទ្ធតែមានភាពចាំបាច់ចំពោះរាងកាយទាំងអស់ តែបើបានទទួលច្រើន ឬតិចជ្រុលពេក ក៏អាចធ្វើឱ្យ​មាន​​ផលអាក្រក់បានដូចគ្នា ជាពិសេស វីតាមីន A និងវីតាមីន D បើបានទទួលច្រើនជ្រុលពេក នឹងពិបាកក្នុងការកម្ចាត់ចេញពីរាងកាយវិញ និង​អាចធ្វើ​ឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីមានគភ៌ និងទារកក្នុងផ្ទៃបាន។ វីតាមីន A ក្រៅពីមានផលដល់ការរីកចម្រើនធំធាត់ ការកសាងឆ្អឹង និងប្រព័ន្ធបន្តពូជហើយ នៅអាចការពារការឆ្លងមេរោគក្នុងប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធដកដង្ហើម និងប្រព័ន្ធបន្ទោរបង់ទឹកមូត្រ និងចាំបាច់ចំពោះរាងកាយក្នុងការបំបែកខ្លួនរបស់កោសិកាទៀតផង។ តែបើទទួលបានវីតាមីន A ច្រើនជ្រុលពេកក្នុងត្រីមាសដំបូងនៃការមានគភ៌ នឹងធ្វើឱ្យកើតសភាវរលូតបុត្រ ឬទារកពិការពី​កំណើត ហើយថ្លើមរបស់ស្ត្រីមានគភ៌នឹងធ្វើការខុសប្រក្រតី ដោយសាតែមានការប្រមូលសន្សំវីតាមីន A ច្រើននៅក្នុងថ្លើម។ កើតសភាវឆ្អឹងពុក មានអាការក្អួតចង្អោ ឈឺក្បាល វិលមុខ និងស្រវាំងភ្នែក ជាដើម។ ស្ត្រីមានគភ៌គួរទទួលវីតាមីន A ក្នុងបរិមាណ 770ម៉ៃក្រូក្រាម ឬស្មើនឹងការញ៉ាំបន្លែផ្លែឈើយ៉ាងតិចបំផុតក្នុង 1ថ្ងៃ 5 ចំណែក(5 ក្តាប់ ឬប្រមាណ 1/2 គីឡូក្រាម)នឹងបានវីតាមីន សារធាតុរ៉ែគ្រប់គ្រាន់ចំពោះតម្រូវការរបស់រាងកាយ។ អាហារដែលមានវីតាមីន A មានដូចជា មើមការ៉ុត ម្ទេសបុក … Read more

កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

កុមារនៅក្នុងអាយុ 1 – 3 ឆ្នាំ គឺជាវ័យមួយដែលមានការប្រែប្រួល និងការវិវឌ្ឍខាងរាងកាយខ្លាំងណាស់ អ្វីដែល​​​​​​​​យើងច្រើនសង្កេតឃើញបានយ៉ាងច្បាស់នោះគឺ ការវិវឌ្ឍខាងផ្នែកការធ្វើចលនា តាំងពីការវារ ឈរ ដើរ រហូតទៅដល់អាច​រត់​​​បានយ៉ាងស្ទាត់ជំនាញ ហើយនិងការប្រែប្រួលខាងការញ៉ាំ ដែលការវិវឌ្ឍខាងការទំពាលេប ក៏ជាអ្វីមួយដែលកូនតូចត្រូវ​ធ្វើជាប្រចាំក្នុងមួយថ្ងៃៗដែរ។ គ្រោងសាងរាងកាយដែលមានចំណែកសំខាន់ក្នុងការបង្កើនដល់ការធ្វើចលនា និងការទំពា​លេបរបស់កូនឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធភាពនោះគឺ អវយវៈដែលមានឈ្មោះថា “ឆ្អឹង” និង “ធ្មេញ”   ដូច្នេះដើម្បីជួយ​ឱ្យ​​កូន​​តូចមានគ្រោងសាងរបស់ឆ្អឹង និងធ្មេញដែលរឹងមាំនោះ ទើបសារជាតិអាហារចាំបាច់ដូចជា “កាល់ស្យូម” មានតួនាទី​យ៉ាងសំខាន់ចំពោះរាងកាយកូនតូចខ្លាំងសម្បើមណាស់។ “កាល់ស្យូម” គឺជា​សារជាតិអាហារប្រភេទអំបិលរ៉ែមួយប្រភេទដែលមាននៅក្នុងរាងកាយច្រើនបំផុត ជាពិ​សេសឆ្អឹង និងធ្មេញ អាចនិយាយបានថា ជាកន្លែងប្រមូលសន្សំជាតិកាល់ស្យូមដែលធំជាងគេបំផុតនៅក្នុងរាងកាយ។ មុខនាទីសំខាន់របស់កាល់ស្យូម គឺនាំយកមកប្រើប្រាស់ក្នុងការសាង និងជួសជុលចំណែកដែលសឹករេចរឹលរបស់ឆ្អឹង និងធ្មេញ ក្រចកដៃ-ជើង និងសរសៃសក់ឱ្យរឹងមាំ ក្រៅពីនេះនៅមានចំណែកជួយគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ ការបង្កកខ្លួនរបស់ឈាម ចង្វាក់របស់បេះដូង ការធ្វើការងាររបស់ប្រព័ន្ធទឹករំលាយអាហារ ការបឺតជញ្ជក់យកវីតាមីន និងជំរុញការ​បញ្ចេញរបស់អ័រម៉ូន ។ តើនឹងទៅជាយ៉ាងណា…នៅពេលកូនតូចខ្វះជាតិកាល់ស្យូម? កុមារដែលទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងមានផលប៉ះពាល់ដល់ភាពរឹង​-ក្រាស់របស់ឆ្អឹងទាំងមូល ធ្វើឱ្យកើតជំងឺទន់ឆ្អឹង ឬឆ្អឹងកោង-ង ហើយការវិវឌ្ឍខាងផ្នែករាងកាយ ដូចជាការអង្គុយ វារ … Read more

តើសារធាតុដែក សំខាន់ចំពោះស្រ្តីមានគភ៌យ៉ាងណាខ្លះ?

សារធាតុដែក អាចនិយាយបានថា ជាសារធាតុសំខាន់មួយទៀតដែលចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ទាំងឡាយព្រោះក្រៅតែពីជួយឱ្យទារកនៅក្នុងផ្ទៃមានរាងកាយរឹងប៉ឹងមាំមួន ជួយបង្កើនគ្រាប់ឈាម និងខួរក្បាលហើយនោះ នៅបានជួយឱ្យអ្នក​មានផ្ទៃពោះមិនងាយនឹងកើតអាការងងឹតមុខ ឬខ្យល់គដួលបានទៀតផង។ ក្រៅពីនៅក្នុងសភាវប្រក្រតីដែលមនុស្សយើងត្រូវការសារធាតុដែកដើម្បីបង្កើនគ្រាប់ឈាមដល់រាងកាយរបស់ខ្លួនហើយនោះ នៅក្នុងអំឡុងពេលមានគភ៌ក៏រឹតតែជាអំឡុងពេលមួយដែលចាំបាច់ត្រូវតែបានទទួលសារធាតុដែកក្នុងបរិមាណដែលច្រើនជាងមុនផងដែរ ព្រោះបើខ្វះសារធាតុដែកនោះ ក្រៅពីអ្នកម្តាយនឹងកើតសភាវឈាមស្លេក(រាងកាយស្លេកស្លាំង)ហើយ នៅមានផលប៉ះពាល់ដល់កម្មវិធីសាង​អវយវៈផ្សេងៗ និងការរីកចម្រើនធំធាត់ទាំងខាងរាងកាយ និងខួរក្បាលរបស់ទារកនៅក្នុងផ្ទៃម្ដាយទៀតផង។ ជាប្រក្រតី នៅពេលទៅពិនិត្យគភ៌ លោកគ្រូពេទ្យនឹងធ្វើការជួសឈាមដើម្បីពិនិត្យមើលថា តើរាងកាយ និងសុខភាពរបស់អ្នកមានផ្ទៃពោះនោះមានភាពរឹងប៉ឹងមាំមួនដែរឬទេ? មានកំហាប់របស់ឈាមខ្លាំង ឬតិចប៉ុនណា? បើគ្រូពេទ្យរកឃើញថា អ្នកមានផ្ទៃពោះមានសភាវលោហិតស្លេក ឬមានភាពប្រថុយ​ប្រថានក្នុងការកើតសភាវលោហិតស្លេកនេះ លោកគ្រូពេទ្យអាចនឹងឱ្យវីតាមីនមកបំប៉នបន្ថែម ឬការពារទុកជាមុន តែវានឹងជាការ​ល្អ​បំផុត បើយើងជ្រើសរើសញ៉ាំអាហារពីធម្មជាតិដែលសម្បូរទៅដោយសារធាតុដែកនោះ ដោយចែកចេញជាសារធាតុដែកដែលរាង​កាយ​អាច​បឺតជ្រាបបានលឿន និងអាចយកទៅប្រើប្រាស់បានភ្លាមៗ ហើយនិងសារធាតុដែលរាងកាយបឺតជ្រាបបានយឺត។ អាហារដែលផ្តល់សារធាតុដែកប្រភេទដែលរាងកាយបឺតជ្រាបបានលឿន មានដូចជា អាហារពពួកសាច់សត្វ គ្រឿងក្នុង និងអាហារសមុទ្រដែលផ្តល់នូវសារធាតុដែកខ្ពស់គឺ សួត និងថ្លើមជ្រូក កម្ពិស បង្គាក្រៀម គ្រំកំភេមជាដើម។ អាហារដែលផ្តល់សារធាតុដែកដែលរាងកាយបឺតជ្រាបយឺត ត្រូវអាស្រ័យវីតាមីនC ជាជំនួយការក្នុងការបឺតជ្រាបនោះមានដូចជា អាហារពពួកបន្លែស្លឹកបៃតង និងគ្រាប់សណ្តែកផ្សេងៗ ស្លឹកជីបហោ ស្លឹកកន្ទំទេស និងធញ្ញជាតិពពួកគ្រាប់ល្ងស ជាដើម។ អ្នកម្តាយមានគភ៌គ្រាន់តែឧស្សាហ៍ទទួលទានអាហារខាងលើនេះឱ្យបានច្រើន គួបផ្សំនឹងការពិនិត្យរកមើលភាពខុសប្រក្រតីនៅក្នុងគភ៌ឱ្យបានជាប់ជាប្រចាំ ដើម្បីកុំឱ្យខ្លួនឯងកើតសភាវលោហិតស្លេក(ខ្វះឈាម)ដែលហុចផលប៉ះពាល់ដល់កូនតូចជាទីស្រឡាញ់នៅក្នុងផ្ទៃបាន។ ចំពោះអ្នកមានគភ៌ណាដែលនៅមិនទាន់បានធ្វើការពិនិត្យឈាម អាចសាកល្បងសង្កេតមើលដោយខ្លួនឯងក៏បានថា … Read more