ឆ្នាំ​ 2024 ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ឱ្យ​ដឹង​ថា សន្ទុះនៃការលក់រថយន្តថ្មីក្នុងឆ្នាំ 2023 បាន​កើនឡើង ក្នុង​នោះ​កំណើននៃការលក់រថយន្តថ្មីគ្រប់គ្រងចំណែកទីផ្សាររថយន្ត​ប្រមាណ​ 45%។ ទិន្នន័យនៃការលក់រថយន្តសរុបសម្រាប់ឆ្នាំ 2023 បង្ហាញ​ថា ក្នុង​ឆ្នាំ​កន្លង សន្ទុះ​នៃ​ការ​លក់​រថយន្ត​ថ្មី​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ពោល​គឺ​រួម​ចំណែក​ 45% នៅ​ក្នុង​ទីផ្សារ​រថយន្ត​ ខណៈ​ដែល​រថយន្តជជុះបានបន្តធ្លាក់ចុះ ដោយរក្សាបានត្រឹមតែ 55%។ CAIF ព្យាករណ៍ថា ក្នុង​ឆ្នាំ​ 2024 នេះ ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត តាមរយៈការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងកំណើននៃរោងចក្រផ្គុំដំឡើងក្នុងស្រុក ស្រប​ពេល​ដែល​រថយន្តជជុះនឹងមានកំណើនតិចតួចប៉ុណ្ណោះ។ ស្ថាប័ន​នេះ​ពន្យល់​ថា កត្តាមួយចំនួនដែលជំរុញឱ្យ​មាន​ការផ្លាស់ប្តូរខាងលើ​នេះ មានជា​អាទិ៍ កំណើននៃចំណេះដឹងរបស់អ្នកប្រើប្រាស់ ការយល់ដឹងពីអត្ថប្រយោជន៍របស់រថយន្តថ្មី និង​ផល​វិបាក​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត​ជជុះ​ ខណៈ​ដែល​តំលៃរថយន្ត​ថ្មី​ក៏ប្រហាក់ប្រហែលនឹងរថយន្តជជុះ ព្រម​ទាំង​មាន​ការ​ធានាពីរោងចក្រ ជាមធ្យម 5 ឆ្នាំផងដែរ​៕

ចំណូលពន្ធពីវិស័យយានយន្ត រួមចំណែកប្រមាណ 31% នៃចំណូលពន្ធសរុប​ក្នុង​ឆ្នាំ 2023

របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ​ថា ចំណូលដែល​ប្រមូលបានក្នុងឆ្នាំ2023 បើ​គិត​ជា​ប្រាក់​ដុល្លារ​អាម៉េរិក គឺ​ស្មើនឹងប្រមាណ 2,288.27 លានដុល្លារ ថយចុះប្រមាណ 15.7% បើ​ធៀបនឹងចំណូលសរុប​ក្នុងឆ្នាំ 2022។ យោង​តាម​របាយការណ៍ដដែល លទ្ធផល​ខាងលើ​នេះសម្រេចបាន 82.4% នៃផែនការដែលបាន​កំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2023។ បើគិតតាមប្រភេទពន្ធនិងអាករវិញ ឃើញថា អាករលើតម្លៃបន្ថែម (VAT) រួម​ចំណែក​ 41.2%, អាករពិសេស (Special tax) រួម​ចំណែក​ 30.3%, ពន្ធគយរួម​ចំណែក​ 21%, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈ​រួម​ចំណែក​ 4.3% និងអាករនាំចេញនិងកម្រៃផ្សេងៗ រួម​ចំណែក​ 1.8% នៃចំណូលសរុប។ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដក​ស្រង់​របាយការណ៍​របស់​​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យ​ដឹង​ថា ចំណូលតាមក្រុមទំនិញវិញ ឃើញថា ក្រុមទំនិញចម្រុះមាន 35.3%, យានយន្តនិងគ្រឿងចក្ររួម​ចំណែក​ 31.1%, ប្រេងឥន្ធនៈនិងថាមពលរួម​ចំណែក 26.6% និងសម្ភារសំណង់និងកម្រៃផ្សេងៗ រួម​ចំណែក​ 7% នៃចំណូលសរុប៕

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហការ​​ជាមួយ​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្នែក​យាន​យន្ត​

កាល​ពី​ថ្ងៃទី 17 មករា 2024 សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានទទួល​ជួប​លោក Anthony Ng តំណាងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាឡេស៊ី (Malaysian Institute of Technology – MIT) ដើម្បី​ពិភាក្សាការងារពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញក្នុងឧស្សាហកម្មយានយន្ត និងកិច្ចសហការរវាង CAIF និង MIT ស្ថិតក្រោមគម្រោង Skills for Future Economy Sector Development Program (SFE) របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ នេះ​បើ​តាម​ CAIF ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 មករា​ 2024​។ យោង​តាម​ CAIF ដដែល គម្រោង​ SFE មាន​គោល​ដៅ​​បណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្ទេរនូវបច្ចេកវិទ្យាចុងក្រោយបង្អស់ និងការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញដល់កំណើនកំលាំងពលកម្មដែលមានជំនាញ សម្រាប់បំរើការនៅតាមក្រុមហ៊ុន រោងចក្រដំឡើងយានយន្ត និងសំដៅទាក់ទាញវិនិយោគផ្នែកយានយន្តបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុង​ជំនួប​នេះ CAIF បានយល់ស្របតាមសំណើរបស់ MIT … Read more

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នឹងទប់ស្កាត់ការហូរចូលនៃរថយន្ដជជុះ

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី សម្រាប់ដឹកនាំសហព័ន្ធសម្រាប់រយៈពេលពីរឆ្នាំខាងមុខនេះ។ ថ្នាក់ដឹកនាំបានបង្ហាញពីវិធីសាស្រ្ដមួយចំនួនដើម្បីទប់ស្កាត់ការហូរចូលនៃរថយន្ដជជុះ ជាគោលដៅចម្បងដែលត្រូវអនុវត្ដមុនគេ។ លោក ងន សំាង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា លោក ងន សំាង ជាអនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ក្នុងអាណតិ្ដថ្មី បានលើកឡើងថា នៅក្នុងអាណត្ដិថ្មីនេះសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា មានគោលបំណងរៀបចំយុទ្ធសាស្រ្ដធ្វើយ៉ាងណាដើម្បីឱ្យមានការកាត់បន្ថយការនាំចូលរថយន្ដជជុះ (Gray Market)។ នាយកប្រតិ្តបត្តិនៃក្រុមហ៊ុន RMA Cambodia Co., Ltd រូបនេះ បានបញ្ជាក់ទៀតថា ៖ «បច្ចុប្បន្នរថយន្ដថ្មីនាំចូលក្នុងរង្វង់ជាង 10%ប៉ុណ្ណោះ រីឯរថយន្ដជជុះនាំចូលក្នុងរង្វង់ជិត 90%។ បើធ្វើការប្រៀបធៀបប្រាក់បង់ពន្ធវិញនោះគឺ លុយពន្ធរថយន្ដថ្មី 10% មានចំនួនស្មើនឹង 40%នៃពន្ធរថយន្ដជជុះ 90%ដែលបានបង់។ ជាមធ្យមពន្ធរថយន្ដថ្មីមួយគ្រឿងយើងត្រូវបង់ជាមធ្យមគឺក្នុងរង្វង់ 21000ដុល្លារអាមេរិក រីឯរថយន្ដជជុះទាំងតម្លៃថោក និងថ្លៃត្រូវបង់រង្វង់ 6500ដុល្លារ»។ ប្រសិនបើរាជរដ្ឋាភិបាលជួយសម្រាលបន្ទុកដោយទម្លាក់តម្លៃពន្ធនៃការនាំចូលរថយន្ដថ្មីឱ្យធ្លាក់ចុះបន្ដិច វាអាចនៅសល់ក្នុងរង្វង់ 1100ដុល្លារ អត្ថប្រយោជន៍ត្រូវបានហុចទៅឱ្យអ្នកប្រើប្រាស់ ព្រោះប្រទេសកម្ពុជាអាចមានរថយន្ដថ្មីលក់ក្នុងតម្លៃទាបសម្រាប់ការប្រើប្រាស់ ដែលជំរុញឱ្យមានការនាំចូលរថយន្ដថ្មីកាន់តែច្រើនជាងមុន និងធ្វើឱ្យរដ្ឋាភិបាលកាន់តែប្រមូលពន្ធបានច្រើន។ ឧទាហរណ៍ថា៖ «ប្រសិនបើមានករណីបែបនេះមែនរថយន្ដថ្មីដែលយើងធ្លាប់លក់3ម៉ឺនដុល្លារវានឹងនៅសល់តម្លៃប្រហែលតែជាងមួយម៉ឺនប៉ុណ្ណោះ»។  នេះជាការបញ្ជាក់បន្ថែមរបស់លោក ងន សំាង។ លោក ងន សំាង … Read more