ចង់ឱ្យកូនសក់ក្រាស់ខ្មៅរលើបរលោង ម្ដាយគួរញ៉ាំអាហារ 5យ៉ាងនេះពេលតាំងគភ៌

តើត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យកូនតូចកើតមកមានសក់ក្បាលខ្មៅក្រាស់ និងរឹងមាំ? មិនពិបាកទេ ស្ត្រីដែលកំពុងតាំងគភ៌អាចធ្វើបានដោយការញ៉ាំអាហារដែលមានប្រយោជន៍ និងមានចំណែកជួយជំរុញការចម្រើនធំធាត់របស់សរសៃសក់ខណៈដែលទារកនៅក្នុងផ្ទៃ។ ថ្ងៃនេះ ឡារ៉ែនសូមណែនាំអាហារ 6ប្រភេទដែលស្រ្តីមានគភ៌ញ៉ាំហើយ នឹងធ្វើឱ្យកូនមានសក់ក្បាលខ្មៅក្រាស់ ដូចតទៅ…។ 1.បន្លែស្លឹកបៃតង មនុស្សជាច្រើនអាចនឹងមិនសូវចូលចិត្តបន្លែស្លឹកបៃតង តែដឹងទេថា បន្លែស្លឹកបៃតងនេះមានប្រយោជន៍ច្រើនណាស់ ព្រោះមានទាំងវីតាមីន និងវីតាមីន ដូច្នេះហើយទើបការទទួលទានបន្លែស្លឹកបៃតងមានចំណែកជួយឱ្យសក់ក្បាលវែងស្អាត និងខ្មៅក្រិបខ្លាំងឡើង និងថែមទាំងជួយផលិតជាតិខ្លាញ់ល្អចេញមកបំប៉នឫសសរសៃសក់ឱ្យតោងជាប់ស្បែកក្បាលបានល្អទៀតផង។ ដូច្នេះ អ្នកណាដែលមិនចូលចិត្តញ៉ាំបន្លែស្លឹកបៃតង ប្រហែលជាត្រូវងាកមកញ៉ាំឱ្យបានញឹកញាប់ហើយ ដើម្បីឱ្យកូនរតូចមានសរសៃសក់ដែលខ្មៅ និងក្រាស់ល្អ។ 2.គ្រាប់សណ្ដែក និងធញ្ញជាតិ ក្រៅពីជួយឱ្យប្រព័ន្ធបន្ទោបង់ធ្វើការល្អហើយ នៅមានសារធាតុបំប៉នឱ្យសរសៃសក់ក្រាស់ មិនបែកចុង មានវីតាមីន ច្រើនប្រភេទ និងមានប្រូតេអ៊ីនដែលស្រដៀននឹងសាច់សត្វច្រើនទៀតផង។ ជាពិសេសគញរាប់សណ្ដែកអាល់ម៉ុន អង្ករស្រូវអូក និងអង្ករស្រូវសាលី ជាដើម តែអាហារប្រភេទនេះ ស្ត្រីមានគភ៌គួរទទួលទានក្នុងបរិមាណដែលសមល្មម មិនច្រើនជ្រុលពេក ព្រោះវាមានកាល់ឡូរីខ្ពស់។ 3.ស៊ុតមាន់ ស៊ុត គឺជាអាហារដែលស្ត្រីមានគភ៌ទទួលទានច្រើនបំផុត ព្រោះមានសារធាតុអាហារដែលសុទ្ធតែមានប្រយោជន៍ចំពោះស្រ្តីដែលកំពុងតាំងគភ៌ទាំងអស់​ និងថែមទាំងជួយឱ្យកូនតូចមានសរសៃសក់ដែលស្អាត សរសៃក្រាស់ និងខ្មៅក្រិបទៀតផង ដែលទាំងអស់នោះ ជាលទ្ធផលបានមកពីការដែលស្ត្រីមានគភ៌ញ៉ាំស៊ុតរៀងរាល់ថ្ងៃហ្នឹងឯង។ 4.គ្រាប់ល្ងខ្មៅ គ្រាប់ល្ងខ្មៅសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលសំខាន់ដល់ការចម្រើនធំធាត់របស់សរសៃសក់មិនចាញ់ស៊ុតមាន់ប៉ុន្មានឡើយ ព្រោះមានសារធាតុអាហារដែលសំខាន់ៗជាច្រើន ពេលបានទទួលទានហើយ … Read more

ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌

9 ខែពេញដែលស្ត្រីមានគភ៌ និងកូនតូចក្នុងផ្ទៃជាផ្នែកមួយនៃគ្នាទៅវិញទៅមក អីឡូវយើងនាំគ្នាមកមើលពីការចម្រើនធំធាត់ និងការវិវឌ្ឍដ៏អស្ចារ្យរបស់ទារកនៅក្នុងគភ៌ដូចតទៅ៖ .មានគភ៌ខែទី1: ចាប់ផ្តើមកកំណើត ខែដំបូងនៅក្នុងគភ៌ម្តាយ កូនគ្រាន់តែជាតួកំណើតតូចមួយ មើលទៅដូចជាកូនបង្គាតូចមួយច្រើនជាងរូបទារកពេញរូបរាង។ មានប្រវែង​ត្រឹមតែ 4មីល្លីម៉ែត្រ មានតែក្បាល ចំណែកដងខ្លួនមានលក្ខណ:ស្រដៀងកូនក្អុក ដែលក្រោយមកនឹងក្លាយទៅជាឆ្អឹងកងខ្នង តែក្នុងអំឡុង​ពេលនេះ កូនចាប់ផ្តើមកកើតអវយវ:សំខាន់ៗហើយ រួមទាំងបេះដូងផង…ជាសញ្ញាបញ្ជាក់ពីការចាប់កំណើតនៃជីវិតមួយនៅលើផែនដីនេះហើយ។ .គភ៌ខែទី2: ទារកនៅក្នុងគភ៌ចាប់ផ្តើមកម្រើក កូននឹងធំធាត់ជាងពីខែដំបូង ឆ្អឹងមុខនីមួយៗចាប់ផ្តើមលេចចេញជារូបរាង។ ចំណុចខ្មៅៗដែលមើលឃើញនៅចំកណ្តាល គឺប្រ​ស្រីភ្នែក​របស់កូន ចំណែកឯផ្ទៃមុខចាប់ផ្តើមមើលឃើញជារាងរៅរបស់ច្រមុះ បបូរមាត់ និងត្រចៀក។ កូនចាប់ផ្តើមមានអវយវ:សំខាន់ៗគ្រប់អស់ហើយ ដៃជើងក៏ចាប់ផ្តើមដុះ ហើយដោយសារទំហំដែលនៅតូចល្អិត ទើបធ្វើឱ្យអ្នកម្តាយអាចនៅមិនទាន់មានអារម្មណ៍ដឹងថា កូនរើ ឬកម្រើកនៅឡើយ តែការពិតវិញ កូនកម្រើកខ្លួនបានហើយ និងបេះដូងរបស់កូនចាប់ផ្តើមលោតទៀតផង។ .គភ៌ខែទី3: ពីតួកំណើត ក្លាយជាទារកនៅក្នុងគភ៌ ពីតួកំណើតដ៏តូចល្អិត កូនក្លាយមកជាទារកនៅក្នុងគភ៌ដែលកាន់តែដូចមនុស្សខ្លាំងឡើង។ មានអវយវ:គ្រប់ 32មុខហើយ តែនៅមិនទាន់ពេញរូបរាងនៅឡើយ និងចាប់ផ្តើមតបស្នងនឹងអ្វីដែលជំរុញពីខាងក្រៅបានហើយ ដូចជាបើមានអ្វីមកប៉ះពោះម្តាយ ទារកនឹងងាកខ្លួនគេច ជាដើម។ ផ្ទៃមុខចាប់ផ្តើមមើលឃើញកាន់តែច្បាស់ឡើង រហូតអាចមើលឃើញថា មានចង្កា ថ្ងាស់លាតធំឡើង ក្បាល និង​​​កបញ្ឈរឡើងត្រង់ ច្រមុះចាប់ផ្តើមមានក្តោងរហូតមើលឃើញបានយ៉ាងច្បាស់ … Read more

កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

កុមារនៅក្នុងអាយុ 1 – 3 ឆ្នាំ គឺជាវ័យមួយដែលមានការប្រែប្រួល និងការវិវឌ្ឍខាងរាងកាយខ្លាំងណាស់ អ្វីដែល​​​​​​​​យើងច្រើនសង្កេតឃើញបានយ៉ាងច្បាស់នោះគឺ ការវិវឌ្ឍខាងផ្នែកការធ្វើចលនា តាំងពីការវារ ឈរ ដើរ រហូតទៅដល់អាច​រត់​​​បានយ៉ាងស្ទាត់ជំនាញ ហើយនិងការប្រែប្រួលខាងការញ៉ាំ ដែលការវិវឌ្ឍខាងការទំពាលេប ក៏ជាអ្វីមួយដែលកូនតូចត្រូវ​ធ្វើជាប្រចាំក្នុងមួយថ្ងៃៗដែរ។ គ្រោងសាងរាងកាយដែលមានចំណែកសំខាន់ក្នុងការបង្កើនដល់ការធ្វើចលនា និងការទំពា​លេបរបស់កូនឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធភាពនោះគឺ អវយវៈដែលមានឈ្មោះថា “ឆ្អឹង” និង “ធ្មេញ”   ដូច្នេះដើម្បីជួយ​ឱ្យ​​កូន​​តូចមានគ្រោងសាងរបស់ឆ្អឹង និងធ្មេញដែលរឹងមាំនោះ ទើបសារជាតិអាហារចាំបាច់ដូចជា “កាល់ស្យូម” មានតួនាទី​យ៉ាងសំខាន់ចំពោះរាងកាយកូនតូចខ្លាំងសម្បើមណាស់។ “កាល់ស្យូម” គឺជា​សារជាតិអាហារប្រភេទអំបិលរ៉ែមួយប្រភេទដែលមាននៅក្នុងរាងកាយច្រើនបំផុត ជាពិ​សេសឆ្អឹង និងធ្មេញ អាចនិយាយបានថា ជាកន្លែងប្រមូលសន្សំជាតិកាល់ស្យូមដែលធំជាងគេបំផុតនៅក្នុងរាងកាយ។ មុខនាទីសំខាន់របស់កាល់ស្យូម គឺនាំយកមកប្រើប្រាស់ក្នុងការសាង និងជួសជុលចំណែកដែលសឹករេចរឹលរបស់ឆ្អឹង និងធ្មេញ ក្រចកដៃ-ជើង និងសរសៃសក់ឱ្យរឹងមាំ ក្រៅពីនេះនៅមានចំណែកជួយគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ ការបង្កកខ្លួនរបស់ឈាម ចង្វាក់របស់បេះដូង ការធ្វើការងាររបស់ប្រព័ន្ធទឹករំលាយអាហារ ការបឺតជញ្ជក់យកវីតាមីន និងជំរុញការ​បញ្ចេញរបស់អ័រម៉ូន ។ តើនឹងទៅជាយ៉ាងណា…នៅពេលកូនតូចខ្វះជាតិកាល់ស្យូម? កុមារដែលទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងមានផលប៉ះពាល់ដល់ភាពរឹង​-ក្រាស់របស់ឆ្អឹងទាំងមូល ធ្វើឱ្យកើតជំងឺទន់ឆ្អឹង ឬឆ្អឹងកោង-ង ហើយការវិវឌ្ឍខាងផ្នែករាងកាយ ដូចជាការអង្គុយ វារ … Read more

នៅពេលខ្ញុំតាំងគភ៌ខែទី 5

នៅពេលស្រ្តីតាំងគភ៌រហូតមកដល់ខែទី 5នេះ ទារកនៅក្នុងគភ៌នឹងមានទំហំប្រមាណជា 8 – 10អ៊ិញ ការកម្រើករបស់ទារកក្នុងគភ៌នឹងខ្លាំងល្មមឱ្យម្ដាយមានអារម្មណ៍ដឹងបានហើយ ដងខ្លួនរបស់ទារកចាប់ផ្ដើមមានរោមខ្ចីៗគ្របដណ្ដប់ ចាប់ផ្ដើមមានសរសៃសក់ និងចិញ្ចើមហើយ។ ក្នុងខែទី 5របស់ការតាំងគភ៌នឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានគភ៌អាចដឹងបានដូចតទៅ ៈ – ទារកក្នុងគភ៌ចាប់ផ្ដើមរើរហូតម្ដាយមានអារម្មណ៍ដឹង។ – មានទឹករំអិលនៅក្នុងប្រអប់ពោះច្រើនឡើង។ – អាការទល់លាមក ឬអាចកើតឫសដូងបាត។ – ហើមពោះ ឆ្អល់ពោះ អាហារមិនរំលាយ និងមានខ្យល់ច្រើននៅក្នុងពោះ។ – ឈឺក្បាលខ្លះៗ ជួនកាលអាចមានអាការខ្យល់គ និងឆាប់វិលមុខ។ – តឹងណែនច្រមុះ ហូរឈាមតាមច្រមុះ និងហ៊ឹងត្រចៀក។ – ឃ្លានញឹកញាប់។ – អាចកើតអាការរមួលក្រពើញឹកញាប់ជាងមុន។ – មានអាការហើមនៅត្រង់ភ្នែកគោល និងប្រអប់ជើង ស្រ្តីខ្លះមុខ និងដៃក៏ហើមដែរ។ – កើតមានស្នាមជាំនៅលើជើង។ – ជីពចរដើរញាប់ជាងមុន។ – ចាប់ផ្ដើមមានអាការឈឺខ្នង។ – អារម្មណ៍ខាងផ្លូវភេទប្រែប្រួល។ – ពណ៌ស្បែកនៅត្រង់ក្បាលពោះ និងផ្ទៃមុខឡើងស្រគាំ។ – អារម្មណ៍ប្រែប្រួល … Read more

សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

ម៉ឺនុយអាហាររបស់កូនតូចក្នុងមួយថ្ងៃៗ តាំងពីវ័យ 6ខែឡើងទៅ គួរបានទទួលសារធាតុអាហារដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំ ហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អៗផ្សេងៗពីគ្នា។ តើកូនតូចរបស់យើងញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែននឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ? 1 . បន្លែផ្លែឈើពណ៌បៃតង ៈ បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសមសម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង ផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺ ខ្លូរ៉ូហ្វីល( Chlorophyll)មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។ 2 . បន្លែផ្លែឈើពណ៌ក្រហម ៈ បន្លែ និងផ្លែឈើពណ៌ក្រហមដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះ ឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុ … Read more

របៀបមើលថែទាំសរសៃសក់ក្នុង​រដូវវស្សា

វិធីមើលថែទាំសរសៃសក់ក្នុងរដូវភ្លៀងបែបនេះ ប្រហែលជាមិនអាចចៀសរួចទេថា មិនឱ្យសរសៃសក់របស់​អ្នក​ប៉ះ​នឹងទឹក​ភ្លៀងនោះ តែបើអ្នកស្គាល់ពីវិធីកែបញ្ហាសរសៃសក់ដែលត្រូវទឹកភ្លៀងរបស់អ្នកឱ្យត្រឡប់មកស្អាត​ដូច​ដើមវិញនោះ​គឺជាការល្អប្រសើរណាស់ មែនទេ? ក្នុងរដូវភ្លៀងបែបនេះ អ្នកប្រហែលជាមិនអាចចៀសផុតទេ ហើយពេលត្រូវទឹកភ្លៀង សរ-សៃសក់របស់​អ្នក​​នឹងមើល​ទៅដូចជាជំពាក់វាក់-វ័ណ្តគ្នា រហូតដល់អ្នកចាំបាច់ត្រូវតែមកអង្គុយចាត់ការម៉ូដសក់ជាថ្មីយ៉ាងខាន​មិនបាន តែថ្ងៃនេះ ឡារ៉ែន មានវិធីមើលថែទាំសរសៃសក់របស់អ្នកពេលត្រូវទឹកភ្លៀងមកជម្រាបជូនដូចខាងក្រោមនេះ។ • បើអាចទៅរួច គួរប្រញាប់កក់សក់ឱ្យបានឆាប់បំផុត ព្រោះទឹកភ្លៀងដែលធ្លាក់ចុះមកនោះច្រើនតែនាំយករបស់កខ្វក់ និងមេរោគនៅក្នុងអាកាសចុះមកជាមួយដែរ ក្រៅពីធ្វើឱ្យអ្នកមិនស្រួលខ្លួនបានយ៉ាងងាយហើយនោះ នៅធ្វើឱ្យសរសៃសក់ និង​ស្បែក​ក្បាលរបស់អ្នកសើមស្អិតទៀតផង។ • បើមិនបានកក់សក់ភ្លាមៗទេនោះ អ្នកគួរយកក្រដាសអនាម័យ ឬកន្សែងពោះគោមកជូតផ្តិតលើសក់ និងស្បែក​ក្បាល​ថ្នមៗ ឬបើអ្នកណាដឹងខ្លួនថា ត្រូវប៉ះនឹងទឹកភ្លៀងជាប្រចាំនោះ ចូររកប្រដាប់ផ្លុំសក់តូចមួយមកទុកនៅក្នុង​ការិយាល័យ​ធ្វើការក៏ជាការល្អដែរ។ • បន្ទាប់ពីផ្លុំសក់រហូតស្ងួតបែបល្មមៗ​ហើយនោះ អ្នកគួរយកក្រាសដែលមានធ្មេញរង្វើលមកសិតស្រាលៗ ដើម្បីកុំឱ្យ​សរសៃ​សក់ជំពាក់គ្នា និងមិនកើតអាការរឹងច្រងាងបន្ទាប់ពីស្ងួត។ • គួរចៀសវាងការកក់សក់មុនពេលគេងទោះជាផ្លុំសក់ឱ្យស្ងួតហើយ តែក៏នៅតែមានសំណើមជាប់នៅក្នុង​សរសៃ​សក់​ដែលជាមូលហេតុមួយធ្វើឱ្យកើតអង្គែបានយ៉ាងងាយ។ • គួរជូតសក់ឱ្យស្ងួតល្មមៗបន្ទាប់ពីកក់សក់រួច ហើយប្រើផលិតផលថែបំប៉នសរសៃសក់ប្រភេទមិនបាច់លាង​ចេញ​មក​លាបពីលើសក់ដោយលើកលែងត្រង់គល់សក់ ដើម្បីការពារកុំឱ្យស្បែកក្បាលឡើងប្រេង។ • ការប្រើប្រដាប់ផ្លុំសក់ គួរសង្កត់ធ្ងន់នៅត្រង់ម្តុំគល់សក់ឱ្យស្ងួតមែនទែន ដើម្បីការពារភាពសើម និងគួរផ្លុំពីខាងលើ​ចុះ​មក​ខាង​ក្រោមដើម្បីកុំឱ្យស្រកាសក់បើក និងជួយឱ្យសក់ត្រង់រៀងគ្នាស្អាតល្អ។ • គួរអប់សក់មួយសប្តាហ៍1-2ដង ដើម្បីបំប៉នសរសៃសក់ឱ្យបានស៊ីជម្រៅ ហើយដែលសំខាន់នោះ អ្នកគួរប្រើចុង​ម្រាម​ដៃធ្វើម៉ាស្សាស្បែកក្បាលជារាងរង្វង់ឱ្យសព្វស្បែកក្បាលដើម្បីជំរុញលំហូវិលរបស់លោហិត និងជួយឱ្យការផលិតជាតិ​ប្រេង​ចេញពីឬសសក់ដំណើរការទៅយ៉ាងប្រក្រតី។ • សក់ស្ងួត … Read more