នាវេទេសចរណ៍​មុជ​ទឹកអគ្គិសនី​-ម៉ាស៊ូត​នេះ​ អាច​ធ្វើ​ដំណើរ​បាន​ជាង 11 ពាន់​គីឡូម៉ែត្រ

Deep Sea Dreamer ដែល​ជា​នាវា​ទេសចរណ៍​កូនកាត់​នាវាមុជទឹក​ប្រភេទ​ប្រណិត​ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ក្រោម​ផ្ទៃ​ទឹក​ដ៏អស្ចារ្យ​សម្រាប់​អតិថិជន​។ នាវា​ Deep Sea Dreamer មាន​បណ្ដោយ​ 33 ម៉ែត្រ អាច​បរ​លើផ្ទៃ​ទឹក​ និង​អាច​មុជ​ក្រោម​ទឹក​ជម្រៅ​រហូត​ដល់ 100 ម៉ែត្រ​។ នាវានេះអាច​ដាក់​មនុស្ស​បាន​ 6 នាក់ និង​មាន​បង្អួច​ជា​ច្រើន​ អនុញ្ញាត​ឱ្យ​ភ្ញៀវ​គយ​គន់​សម្រស់​ដ៏​ស្រស់ស្អាត​​របស់​ជីវិត​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​។ នាវា​នេះ​បំពាក់​ប្រព័ន្ធ​រុញ​ច្រាន​កូន​កាត់​ប្រេង​ម៉ាស៊ូត-អគ្គិសនី​ ក្នុង​នោះ​រួម​មាន​ម៉ាស៊ីន​ Cummins ពីរ​គ្រឿង​ ម៉ូទ័រ​អគ្គិសនី​មួយ​គ្រឿង និង​ប្រព័ន្ធ​កំណត់​ទិស​ចំនួន​ 10 ផងដែរ​។ បើ​សិន​ប្រើ​ប្រាស់​អគ្គិសនី​ទាំង​ស្រុង Deep Sea Dreamer អាច​ធ្វើ​ដំណើរ​បាន​ 161 គីឡូម៉ែត្រ​។ ល្បឿន​អតិបរមា​របស់​វា​គឺ 18.5 គីឡូម៉ែត្រ​/ម៉ោង​ ខណៈ​ដែល​ល្បឿន​ធម្មតា​គឺ 11 គីឡូម៉ែត្រ​/ម៉ោង​។ នៅ​ពេល​មាន​ថាមពល​ពេញ​លេញ នាវា​នេះ​អាច​ធ្វើ​ដំណើរ​បាន​ 11,112 គីឡូម៉ែត្រ​ និង​ចត​ក្រោម​ផ្ទៃ​ទឹក​រហូត​ដល់ 7 ថ្ងៃ​។ តាម​ការ​គណនា ការ​ផលិត​នាវា​​ Deep Sea Dreamer … Read more

ចម្លែក! នារី​ក្នុង​កុលសម្ព័ន្ធ​ស្បែ​កស​ស្រស់​ស្អាត​នៅ​ប្រទេស​ចិន មិន​រៀបការ​ជាមួយ​ជនជាតិ​ដទៃ តើ​ហេតុអ្វី?

នៅពេល​និយាយ​ដល់​ជនជាតិ​ស្បែ​កស យើង​តែ​នឹកឃើញ​ដល់​ជនជាតិ​អាម៉េរិក ឬ​អឺរ៉ុប។ល។ ប៉ុន្តែ រឿង​ដែល​ចម្លែក​គឺថា នៅ​ប្រទេស​ចិន ជា​ដែនដី​មួយ​ក្នុង​​ទ្វីបអាស៊ី​បែរជា​មាន​កុលសម្ព័ន្ធ​ស្បែ​កស​មួយ​ដែល​បង្ហាញ​វត្តមាន​រាប់ពាន់​ឆ្នាំ​មកហើយ។ នារីៗនៅក្នុង​កុលសម្ព័ន្ធ​នេះ មាន​សម្រស់​ស្រស់ស្អាត​ជាង​ជនជាតិ​ដទៃ​មួយ​ចំនួន​។ ជនជាតិ​ស្បែ​កស​ខាងលើនេះ​មានឈ្មោះ​ថា Tajik រស់​នៅលើ​ជួរ​ភ្នំ Pamirs ជាទី​ដែល​ត្រូវបាន​ចាត់ទុកថាជាដំបូលផ្ទះ​ពិភពលោក។ យោងតាម​ស្ថិតិ​ពី​រដ្ឋាភិបាល​ចិន ជនជាតិ Tajik នេះ ​មាន​​ប្រហែល​ជាង 50,000 នាក់​ប៉ុណ្ណោះ។ ក្រៅ​ពីលើ​ភ្នំ Pamirs ជនជាតិ Tajik ក៏​រស់នៅ​ប្រមូល​ផ្ដុំគ្នា​នៅ​ស្រុក​ស្វយ័ត​ជនជាតិ Tajik Tashkurgan, Kashgar (ឬ Kashi), តំបន់​ស្វយ័ត Xinjiang។ ជនជាតិ Tajik បរិភោគ​គ្រាប់​ធញ្ញជាតិ​ច្រើន​ប្រភេទ រួម​នឹង​សាច់​អាំង នំ​ផេ​ន​ខេ​ក និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ បន្លែ។ល។ ហើយ​ពួកគេ​ក៏​ចូលចិត្ត​ផឹក​តែ​ផងដែរ។ សម្រស់​របស់​ជនជាតិ​ស្បែ​កស Tajik នៅ​ប្រទេស​ចិន មាន​ចំណុច​ពិសេស​របស់​ជនជាតិ​អឺរ៉ុប ដោយមាន​ថ្កាស​ខ្ពស់ ស្បែក​ពណ៌​អូ​លីវ (លឿង​ច្រើនជាង​ក្រហម) ភ្នែក​ធំ ក្រហូង​ភ្នែក​ជ្រៅ និង​ក្ដោង​ច្រមុះ​ដ៏​ទាក់ទាញ។ អំពី​ទំនៀមទម្លាប់​ក្នុង​គ្រួសារ​ជនជាតិ Tajik ឪពុកម្ដាយចាស់ៗមាន​ទំនោរ​លើកស្ទួយ​កូនប្រុស​ជាង​កូនស្រី។ ដូច្នេះ … Read more

ដែន​ដី​ដែល​មាន​ស្រីស្អាត​ច្រើន​ជាង​គេ​នៅ​​ប្រទេស​ចិន​

ស៊ីនជាំង ត្រូវ​បាន​ចាត់ទុក​ថា​ជា​ដែនដី​ដែល​សម្បូរ​ស្រី​ស្អាត​បំផុត​នៅ​ប្រទេស​ចិន​ ព្រោះ​តែភូមិសាស្ត្រ​ពិសេស​ ទើប​ប្រជាជន​នៅ​ទី​នោះ​មាន​សម្រស់​ស្រស់ស្អាត​បែប​​ចម្រុះ​​ជាតិ​សាសន៍​។ ក្នុង​ចំណោម​មនុស្ស​ម្នា ស្ត្រី​នៅ​តំបន់​ស៊ីជាំង​លេច​ធ្លោ​ជាង​គេ​ដោយ​សារ​តែ​រូប​រាង​ និ​ងសម្រស់​​ដ៏​ស្រស់​ស្អាត​។ ហេតុ​អ្វី​ប្រទេស​ចិន​ធំ​យ៉ាង​នេះ​ ប៉ុន្តែ​ស៊ីនជាំង​បែរ​ជា​មាន​ស្រី​ស្អាត​ច្រើន​ជា​ង​គេ​ទៅវិញ? ស៊ីនជាំង​ស្ថិត​នៅ​លើ​តំបន់​ច្រក​ផ្លូវ​ទៅមក​រវាង​អាស៊ី និង​អឺរ៉ុប ជា​តំបន់​ប្រមូល​ផ្ដុំ និង​ទំនាក់​ទំនង​របស់​ជាតិ​សាសន៍​ជា​ច្រើន​។ ដូច្នេះ ហ្សែន​របស់​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ផ្ទុក​ចំណុច​ពិសេស​នៃ​ជាតិ​សាសន៍​ជា​ច្រើន​។ ពួក​គេ​មាន​ច្រមុះ​ស្រួច ស្បែក​ស​ដូច​​ជនជាតិ​អឺរ៉ុប និង​មាន​ភ្នែក​ធំៗ រោម​ភ្នែក​វែង​ៗ​ដូច​ជន​ជាតិ​អារ៉ាប់ និង​មាន​សម្រស់​ស្រស់​សោភា​ដូច​ស្ត្រី​ឥណ្ឌា។ ជាមធ្យម ភ្នែក​របស់​ស្ត្រី​នៅ​អាស៊ី​មាន​ប្រវែង 25.23 មម ប៉ុន្តែ​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ភ្នែក​ប្រវែង 31.8 មម វែង​ជាង 6 មម។ ក្ដោង​ច្រមុះ​របស់​ស្ត្រី​នៅ​ស៊ីនជាំង​ខ្ពស់​ 6 អង្សា ធៀប​នឹង​ស្ត្រីតំបន់​ដទៃ​របស់​​​អាស៊ី ដែល​នេះ​មាន​ន័យ​ថា ទោះ​ជា​ដេក​ផ្អៀង​យំ ក៏​ទឹក​ភ្នែក​មិន​អាច​ហូរ​ឆ្លង​ក្ដោង​ច្រមុះ​ទៅ​ម្ខាង​ទៀត​។ ភាព​ខុស​គ្នា​រវាង​សីតុណ្ហ​ភាព​ពេល​យប់ និង​ពេល​ថ្ងៃ​នៅ​ស៊ីនជាំង​គឺ​មាន​ខ្ពស់​ខ្លាំង​ ធ្វើ​ឱ្យ​បន្លឺ​ផ្លែ​ឈើ​មួយ​ចំនួន​នៅ​តំបន់​នេះ​មាន​ជាតិស្ករ និង​ជីវជាតិ​ខ្ពស់​ជាង​តំបន់​ដទៃ​។ បន្លែ​ផ្លែ​ឈើ​សម្បូរ​វីតាមីន​គឺ​មាន​ប្រយោជន៍​ជួយ​ពន្យារ​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​ស្បែក​។ ក្រៅ​ពី​នេះ ស៊ីនជាំង​ក៏​ជា​តំបន់​ដែល​មាន​ដាំ​ផ្លែ​ឈើ​ល្បី​ៗដែល​ផ្អែម​ ឈ្ងុយ​ឆ្ងាញ់​ជាប់​ចិត្ត​។ ការ​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះបាន​​ជួយ​ឱ្យស្ត្រី​នៅ​ស៊ីនជាំង​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​។ ស៊ីនជាំង​ក៏​ជា​តំបន់​ល្បី​ល្បាញ​ខាង​រាំ​តាំង​ពី​សម័យ​បុរាណ​។ ការ​រាំ​ជួយ​ឱ្យ​ស្ត្រី​នៅ​ទី​នេះ​មាន​រាង​កាយ​មាំមួន សុខភាព​ល្អ រូប​សម្រស់​ស្រស់​ស្អាត៕

តិចនិកថែទាំសម្រស់សម្រាប់កំលោះៗ ត្រៀមថ្ងៃចូលរួមកម្មវិធី

មុន​ថ្ងៃ​កម្មវិធី​ចូល​មកដល់​ កំ​លោះ​ៗក៏​មិន​ត្រូវ​ខកខាន​ក្នុង​ការ​ត្រៀម​ក្នុង​ការចូលរួម​កម្មវិធី​តូច​ធំ​ដែរ​ណា៎​ តែ​រឿង​សំខាន់​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន​ នោះ​គឺ​រឿង​រូប​សម្ផស្ស​ និង​រឿង​សុខភាព​ដែល​ត្រូវតែ​មើលថែ​ទាំ​យ៉ាង​មិន​អាច​បណ្តែតបណ្តោយ​បាន​ឡើយ​។ ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​យកចិត្ត​កំ​លោះ​ៗម្តង​ ដោយ​នាំ​យក​នូវ​តិចនិក​ក្នុង​ការ​មើលថែ​ទាំ​សុខភាព​មុន​ដល់​ថ្ងៃ​កម្មវិធី​ចូល​មកដល់​មក​ជម្រាប​ជូន​ សម្រាប់​បុ​រសៗ​ណា​ដែល​ចង់បាន​សុខភាព​រឹងមាំ​ ដើម្បី​ក្លាយជា​បុរស​រូប​សង្ហា​នៅក្នុង​កម្មវិធី​ពិ​សេស​ៗនោះ​ សូម​តាមដាន​ដូចតទៅ​៖ 1ខែមុន​ដល់​ថ្ងៃ​កម្មវិធី ​- អ្នក​គួរ​ព្យាយាម​កាត់បន្ថយ​អាហារ​បែប​ Junk​ Food​ ឱ្យ​តិច​ជាង​មុន​។ – បើ​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​ទទួលទាន​ស្រា​ ឬ ប៊ីយែរ​ ក៏​សូម​ឱ្យ​ព្យាយាម​ទទួលទាន​ឱ្យ​តិច​ជាង​មុន​។ 15ថ្ងៃមុន​ដល់​ថ្ងៃ​កម្មវិធី​ – សាកល្បង​កាត់បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​ទិញ​មក​ពីក្រៅ​ផ្ទះ​ បើ​អាច​ទៅរួច​អ្នក​គួរ​ធ្វើ​អាហារ​ទទួលទាន​ដោយខ្លួនឯង​ ឬក៏​ត្រឡប់ទៅ​ទទួលទានបាយ​នៅផ្ទះ​ដែល​ជា​ស្នាដៃ​របស់​អ្នក​ម៉ាក់​វិញ​ប្រសើរ​ជាង​ ព្រោះ​អាហារ​ដែល​ចម្អិន​ដោយខ្លួនឯង​អាច​ទុកចិត្ត​បាន​រឿង​អនាម័យ​ ហើយ​ថែមទាំង​ជួយ​ឱ្យ​អ្នក​នៅសល់​ប្រាក់​ទៀតផង​។ – អ្នក​គួរ​ហ្វឹកហាត់​ឱ្យ​មានទម្លាប់​ក្នុង​ការ​លាង​មុខ​ឱ្យ​បាន​ស្អាត​ យ៉ាងតិច​បំផុត2ដង​ក្នុង1ថ្ងៃ​។ – ក្រោយពេល​ងូតទឹក​រួច​ អ្នក​គួរ​លាប​ឡូស្សិន​បំប៉ន​ស្បែក​ នឹង​ជួយ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់បស់​មាន​សំណើម​ឡើង​។ – ហើយ​អ្នក​គួរតែ​កោរ​ពុកមាត់​ ពុកចង្កា​ដោយ​កាំបិតកោរ​ ជំនួស​ប្រដាប់​កោរ​ពុកមាត់​អគ្គិសនី​ ព្រោះ​កាំបិតកោរ​នឹង​ធ្វើ​ឱ្យ​អ្នក​កោរ​បាន​ស្អាត​ល្អ​ជាង​ ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នកមើល​ទៅ​ឃើញ​ស្អាត​រលោង​ឡើង​ កុំ​ភ្លេច​ថា​ នា​រីៗ​ភាគ​ច្រើន​មិន​ចូលចិត្ត​បុរស​ដែល​មាន​ពុកមាត់​ស្រមេម​ស្រមូម​ទេ​។ 1អាទិត្យមុន​ដល់​ថ្ងៃ​កម្មវិធី ​- នៅតែ1អាទិត្យ​ទៀត​ទេ​ដល់​ថ្ងៃ​កម្មវិធី​ហើយ​ អ្នក​គួរតែ​កាត់​ ឬតម្រឹម​សក់​របស់​អ្នក​ឱ្យ​បាន​ស្អាត​រៀបរយ​។ – ក្នុងអំឡុងពេល​នេះ​អ្នក​គួរ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ផង​។ 1ថ្ងៃមុន​ដល់​ថ្ងៃ​កម្មវិធី ​- អ្នក​គួរ​កោរ​ពុកមាត់​ … Read more

ហេតុអ្វី​បុរសៗ​ត្រូវ​គិតពី​ការថែរក្សា​សម្រស់?

ពេលខ្លះ​មនុស្ស​មួយចំនួន ក៏ដូចជាបុរសៗផ្ទាល់​បានគិត​ថា វា​ហាក់ដូចជា​រឿង​ចម្លែក​ដែលបុរសៗត្រូវ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​ស្បែក។ ទោះយ៉ាងណា​សូម​ចាំ​ថា គំនិត​មួយ​ដែលថា​ត្រូវតែ​រក្សា​ភាពស្រស់ស្អាត​នោះ​មិនមែន​សម្រាប់តែស្រីៗនោះទេ តែ​បុរស​ក៏ត្រូវ​ការ​ស្បែក​ដែល​ស្រស់ស្អាត​ដូចគ្នា​ដែរ។ មានអី​ទៅ​ពិបាក​គ្រាន់តែ​អនុវត្តតាម​វិធីងាយៗមួយចំនួន នោះ​អ្នក​ពិតជា​មាន​អារម្មណ៍​ដឹងថា ស្បែក​ដែល​ធ្លាប់តែ​ព្រលែង​ចោល និង​ស្បែក​ដែល​មានតែ​ការយកចិត្ត​ថែទាំ​មាន​ភាពខុសគ្នា​យ៉ាងណា​ជាមិនខាន។ ថែរក្សា​ស្បែក​ជា​រឿង​សំខាន់ : ជាធម្មតា​រន្ធ​ញើស​បុរស​គឺ​ធំ​ជាង​នារី នោះ​មានន័យថា ខ្លាញ់ និង​ការ​ស្រូបយក​ក្អែល​គឺ​កាន់តែ​ងាយ​ជាង។ នេះ​ជា​មូល​ហេតុដែល​តម្រូវឱ្យបុរសៗទាំងឡាយ​សម្អាត​ស្បែក​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ។ នៅពេលដែល​អ្នក​ជ្រើសរើស​ផលិតផល ដើម្បី​ប្រើប្រាស់អ្នក​គួរតែ​យកបែប​ធម្មជាតិ និង​គ្មាន​ក្លិនក្រអូបដូច្នេះ​អ្នក​មិនចាំបាច់​ភ័យ​ថា​នឹង​បំ​ភាយ​ក្លិនក្រអូប​ដូច​មនុស្ស​ស្រី​នោះទេ។ សម្រប​ខ្លួន​ប្រើ​ម៉ាស​បិទមុខ : ចង់បាន​មុខស្រស់​ស្រាយ ប៉ុន្តែ​ដូចជា​មិន​ដាច់ចិត្ត​ដើរទៅ​ទិញ ព្រោះ​ខ្មាសអ្នកលក់ផង​ខ្មាសស្រីៗ​ដែល​នៅ​ទីនោះ​ផងហើយក៏​ដូចជា​ពិបាក​រក​ម៉ាស​សម្រាប់បុរសៗទៀត​មែន​ទេ? កុំ​បារម្ភ អ្នក​មិនទាន់​អស់​ផ្លូវ​ទេនៅមាន​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយទៀត​គឺ​ម៉ាស់​បិទមុខ​បែប​ធម្មជាតិ។ ងាយ​ណាស់​មិនចាំបាច់​ទៅ​ទិញ​មិនចាំបាច់​ទៅ​ហាង​នាំ​តែមាន​អ្នកឃើញ​នោះទេ ធ្វើ​ខ្លួនឯង​ក្នុង​បន្ទប់ មើល​ទូរទស្សន៍​បណ្តើរ ស្តាប់​ចម្រៀង​បណ្តើរ​ក៏បាន ឬ​គេង​លក់​តែម្តង​ក៏​មិន​អី​ដែរ។ ឡា​រ៉ែ​ន ធ្លាប់បាន​ជម្រាប​ច្រើន​មកហើយ​ពី​របៀប​ធ្វើ​ម៉ាស​បិទមុខ តែបើ​ចង់​សាកល្បង ទឹកឃ្មុំ ម្សៅ​តែ​ជប៉ុន និង​ទឹក​យកមក​លាយ​ចូលគ្នា​យកមក​បិទមុខ​ម្តង​មើល​ក៏​បាន​ដែរ។ ទុកចោល15នាទី រួច​លាង​សម្អាត​ចេញ​នោះ ធូលី​ដី និង​ជាតិ​កខ្វក់ផ្សេងៗក៏​នឹង​ត្រូវបាន​សម្អាត​ចេញពី​ផ្ទៃមុខ​របស់​អ្នក​យ៉ាង​​មាន​ប្រសិទ្ធភាព​ជាមិនខាន។ ខាត់​ស្បែក​ជា​រឿង​ដែល​ត្រូវធ្វើ​បន្ទាប់ : ស្បែកបុរស​ត្រូវការ​ការសម្អាត​ជាខ្លាំង ហើយ​ការ​ដុសខាត់​ស្បែកថ្នមៗ នឹង​ជួយ​សម្អាត​ស្បែក និង​កម្ចាត់​កោសិកាចាស់ៗចេញ​យ៉ាង​ល្អ។ ស្ករត្នោតជាមួយនឹង​ប្រេងល្ង2-3តំណក់ យកមក​ដុស​លើ​ស្បែកថ្នមៗ រួច​លាង​សម្អាត​ចេញ​នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា​ស្បែ​កមាន​សំណើម​ជាង​មុន។ កោរ​រោម​ជា​រឿង​គេច​មិន​ផុត : ការ​កោរ​រោម​គឺជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​ស្បែក​រមាស់ ដូច្នេះ​បន្ទាប់ពី​កោរ​រោម​មុខ​រួច … Read more

វីតាមីន7ប្រភេទ ជួយឱ្យសម្រស់កាន់តែស្រស់ស្អាត

ផ្ទៃមុខ​ស្រស់ស្អាត​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ទេតែ​ស្បែក​ក៏​ត្រូវតែ​ស្អាត​ដូចគ្នា​ដែរ ហើយ​មាន​វិធី​ច្រើនណាស់ ដើម្បីឱ្យ​ស្បែក​ស្អាត ដែល​ក្នុងនោះ​មាន​ទាំង​ការ​ថែ​សម្រស់​តាមរយៈ​ការប្រើប្រាស់​ផលិតផល ការ​ជំនួយ​ស្បែក​តាមបែប​ធម្មជាតិ​ដូចជា ការ​ខាត់ ឬ​ការ​ទទួលទាន​ជាដើម។ លេខ​នេះ ឡា​រ៉ែ​ន សូម​ណែនាំ​អ្នក​ឱ្យ​ងាក​មក​ថែរក្សា​សម្រស់​តាមរយៈ​ការដាក់បញ្ចូល​វីតាមីន​វិញ​ម្តងហើយ​វីតាមីន​ទាំង7មុខនោះ​មានដូចជា៖ 1. វីតាមីន A : និយាយ​ដល់​វីតាមីន A ធ្វើឱ្យ​គិតដល់​ភាព​ភ្លឺ​ថ្លា​នៃ​ភ្នែក ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ក្រៅពី​ភ្នែក​ហើយ​នោះ​វា​ក៏​ជួយ​ថែរក្សា​ស្បែក​ផងដែរ។ បើ​អ្នកជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកផ្សេង​ទៀត​ដែលមាន​ស្បែក​ស្ងួត​នោះ វីតាមីន A ពិតជា​ក្លាយជា​មិត្ត​ដែល​យល់ចិត្ត​អ្នក​បំផុត​ក្នុង​ការជួយ​កម្ចាត់​សភាព​ស្បែក​ស្ងួត ជួយ​ស្តារ និង​ជួសជុល​ជាលិកា​ស្បែក​ធ្វើឱ្យ​ស្បែក​រលោង​មាន​សំណើម និង​ស្រស់ស្រាយ។ 2. វីតាមីន B Complex : មិន​ថា​វា​ជា វីតាមីន B1, B2, B3, B5, B6, B7, B9, ឬ​ជា B12 នោះទេ​គឺ​សុទ្ធតែ​មានគុណ​ប្រយោជន៍​សម្រាប់​សម្រស់ និង​សុខភាព​របស់​យើង​គ្រប់គ្នា។ ស្បែក សក់ ក្រចក ឈាម ភ្នែក… សុទ្ធតែ​ទទួលបាន​ប្រយោជន៍​ជាច្រើន​ពី​វីតាមីន​ទាំង​ប៉ុន្មាន​ខាងលើនេះ។ អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រភព​វីតាមីន B ទាំងអស់នេះ ដូចជា​បន្លែ​ស្លឹក​បៃតង រុក្ខជាតិ​ពពួក​សណ្តែក និង​គ្រាប់សណ្តែកផ្សេងៗ … Read more

ទង្វើ4យ៉ាង សម្រាប់​អ្នក​គ្រប់គ្នា​ដែល​ចង់បាន​សម្រស់​ស្រស់ស្អាត​

ខាងក្រោម​នេះ​គឺជា រឿង​ជាក់ស្តែង4យ៉ាង ដែល​អាចជួយ​ឱ្យ​អ្នកទទួលបាន​នូវ​ស្បែក​ដែលមាន​ភាព​ភ្លឺរលោង​ស្រស់ស្អាត និង​មាន​សុខភាព​ល្អ ដូច្នេះ​សម្រាប់​ប្រិយមិត្ត​អ្នកអាន​ណា​ដែល​ចង់បាន​សម្រស់​ស្រស់ស្អាត​បែប​ធម្មជាតិពិតៗនោះ សូម​យក​វា​ទៅ​អនុវត្ត​ឱ្យបាន​ជាប់លាប់​ជាប្រចាំ។ ទឹក ធ្វើ​វា​ឱ្យ​ក្លាយជា​ទម្លាប់​ក្នុងការ​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងតិច8កែវ​ក្នុង​មួយថ្ងៃ។ នៅពេលដែល​ចំនួន​នៃ​ការបញ្ចេញ និង​ការបញ្ចូល​ជាតិ​ទឹក​ទៅក្នុង​រាងកាយ​មាន​ភាពមិន​ស្មើគ្នា​នោះ​បញ្ហាផ្សេងៗងាយ​នឹង​កើតឡើង​ជាទីបំផុត។ រាងកាយ​យើង​ត្រូវការ​ទឹក ដើម្បី​បំពេញ​នូវ​មុខងារផ្សេងៗជាច្រើន ដែល​ក្នុងនោះ​រួមមាន​ដូចជា​កា​រំលាយ​អាហារ ការដកដង្ហើម ការ​ស្រូបយក​សារធាតុផ្សេងៗ ការធ្វើ​ចលនា​នៃ​ចរន្តឈាម កា​រប​ញ្ចូ​ន​សារធាតុចិញ្ចឹម និង​ការរក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ​ជាដើម។ នៅពេលដែល​ជាតិ​ទឹកមាន​កម្រិត​ទាប ខូ​រ​ក្បាល និង​ប​ញ្ចូ​នស​ញ្ញា​ប្រាប់​ពី​ការ​ស្រេកទឹក។ ទឹកជា​អ្នកផ្តល់​ថាមពល និង​កាត់បន្ថយ​ភាព​ហត់នឿយ​ឱ្យ​អ្នក។ នៅពេលដែល​រាងកាយ​ខ្វះ​ជាតិ​ទឹក និង​ហត់នឿយ ផ្ទៃមុខ​របស់​អ្នក​នឹងមាន​សភាព​ស្រអាប់ ហើយ​អ្នក​ត្រូវ​ចាំ​ថា​ផ្ទៃមុខ​របស់​អ្នកជា​កញ្ចក់​ឆ្លុះ​ពី​សុខភាព​អ្នក​ដូចគ្នា​ដែរ ដូច្នេះ​អ្នក​ត្រូវ​ព្យាបាល​វា​ដោយ​ការ​ទទួលទាន​សារធាតុចិញ្ចឹម និង​ទឹក​ឱ្យបាន​គ្រប់គ្រាន់។ ដោយសារតែ​ទឹក​អាចជួយ​សម្រួល​ដល់​ការរំលាយ​អាហារ វា​ក៏​អាចជួយ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​មើលទៅ​ស្រស់ស្រាយ និង​ចៀស​ផុតពី​ការ​កើតមុន​ផងដែរ។ ដំណេក គ្រាន់តែ​អ្នក​មិនបាន​គេង ផ្ទៃមុខ​របស់​អ្នក​ក៏​បង្ហាញ​ចេញ​ឱ្យ​អ្នកផ្សេង​បានដឹង​ភ្លាម​តែម្តង។ នៅពេល​បញ្ហា​នេះ​កើតឡើង ដំណោះស្រាយ​គឺ​មិនមែន​ការ​លាប​បន្ថែម​គ្រឿងសម្អាង​ឱ្យ​ឡើង​ក្រាស់ ដើម្បី​បិទបាំង​នោះទេ។ នៅពេល​គេងគឺជា​ពេលដែល​ស្បែក​ដំណើរការ​ជួសជុល ស្ថាបនា​ធ្វើឱ្យ​ស្បែក​មាន​តុល្យភាព​ឡើងវិញ បង្កើត​ស្រទាប់​កោសិកា​ស្បែក​ថ្មី ហើយ​វា​ក៏​ជា​ពេលដែល​ការផ្លាស់ប្តូរ​នៃ​អ័រម៉ូន និង​មេ​តា​ប៉ូ​លិ​ក ព្រមទាំង​ធ្វើ​សកម្មភាព​ផងដែរ។ ប្រសិនបើ​អ្នក​គេង​មិន​គ្រប់គ្រាន់​ទេនោះ ផល​រំខាន​នឹង​ចូលមក​បង្អាក់​ដំណើរកា​រ​អស់​ទាំងនេះ។ 7 ឬ8ម៉ោង គឺជា​ពេលវេលា​ចាំបាច់​សម្រាប់​ការ​សម្រាក ដែល​ចាត់ទុកថា​គ្រប់គ្រាន់ ឬ​អាច​លើសពីនេះ​បន្តិច​ក៏បាន ប៉ុន្តែ​មិនត្រូវ​ឱ្យ​ច្រើន​ខ្លាំងពេក​ទេ។ ហាត់ប្រាណ អ្នក​ចាំបាច់​ត្រូវតែ​ហាត់ប្រាណ​យ៉ាងតិចណាស់30នាទី​ក្នុង​មួយថ្ងៃ។ ប្រសិនបើ​អ្នកមាន​បញ្ហា​ស្បែក​មុខ​មាន​មុន … Read more