នៅ​សល់​ 92 ថ្ងៃ​ទៀត ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​នឹង​បញ្ចប់​ការ​សាងសង់​ដំណាក់​កាល​ទី​មួយ

(ភ្នំពេញ) ៖ ស្ពានអាកាសព្រះមុនីវង្ស ដែល​ស្ថិត​នៅទីតាំង​​ប្រសព្វគ្នា​រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ​ 60 ម៉ែត្រ) និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ 271) ​គ្រោង​នឹង​បញ្ចប់​ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024​។ ស្ពានអាកាសព្រះមុនីវង្សដែល​មានកម្ពស់ 2 ជាន់​នេះ​ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 31 សីហា 2022។ តាមផែនការ ​ជំហានទីមួយ​នៃ​គម្រោង​នេះ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ក្នុង​ឆ្នាំ​ 2024 ខណៈ​ដែល​ជំហានទីពីរ​នឹងបញ្ចប់មុនបុណ្យ​ចូលឆ្នាំខ្មែរ​ ក្នុង​ឆ្នាំ 2025​។ ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​សាងសង់​ដោយក្រុម​ហ៊ុ​ន​វិ​​និយោ​គ​ទុន​អា​ណិ​ក​ជ​​ន​កម្ពុ​ជា​ (O​C​​IC) គ្រោងចំណាយថវិកា 36,775,000 ដុល្លារ​អាម៉េរិក និង​​ចំណាយពេលសាងសង់ជាង 30 ខែ គ្រោង​នឹង​បញ្ចប់ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា … Read more

សម្តេចតេជោ៖ អ្នកណា Live លក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 សូមសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះ

នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននៅវិមានសភាជាតិ នាព្រឹកថ្ងៃទី30 ខែមីនា ឆ្នាំ2020 សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឱ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19។ ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ19 សូមកុំឱ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ19 នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 នោះទេ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ19 គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង៕  

កម្ពុជាកំពុងសិក្សាពីការរឹបអូសម៉ាស់ និងបិទឱសថស្ថានចោលមិនឱ្យរកស៊ីមួយជីវិត បើឡើងថ្លៃម៉ាស់

កម្ពុជាកំពុងសិក្សាពីការរឹបអូសម៉ាស់ និងបិទឱសថស្ថានចោលមិនឱ្យរកស៊ីមួយជីវិត បើឡើងថ្លៃម៉ាស់

នៅក្នុងជំនួបជាមួយនឹងក្រុមនិស្សិតស្ម័គ្រចិត្តនាព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2020នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា​ សម្តេច កំពុងសិក្សាលទ្ធភាពផ្លូវច្បាប់ ដើម្បីរឹបអូសម៉ាស់ដល់ផ្ទះប្រសិនបើអ្នកណានៅតែបន្តលក់ម៉ាស់ឡើងថ្លៃខ្លាំង។ នៅក្នុងនោះដែរ សម្តេចក៏បញ្ជាក់ផងដែរថា ប្រសិនបើនៅតែមិនស្តាប់គ្នា មិនត្រឹមតែរឹបអូសនោះទេ គឺនឹងបិទឱសថស្ថាននោះចោលតែម្តង ហើយឈប់ឱ្យរកស៊ីមួយជីវិតចំពោះអ្នកដែលនៅតែដំឡើងថ្លៃ។ ភ្លាមៗសម្តេចនាយករដ្ឋមន្ត្រីក៏ជំរុញឱ្យក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធពិនិត្យមើល និងប្រជាពលរដ្ឋចូលរួមរាយការណ៍ ដើម្បីធ្វើយ៉ាងណាកំណត់ចំនួនឱ្យជាក់លាក់ដើម្បីចាត់វិធានការណ៍៕

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានផែនការបិទភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារ និងរោងចក្រទេ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានផែនការបិទភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារ និងរោងចក្រទេ

កម្ពុជានឹងបិទខេធីវី និងបិទក្លិបកម្សាន្ត តែកម្ពុជាគ្មាន​ផែនការបិទភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារ និងរោងចក្រទេ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានប្រសាសន៍ថា អ្នកខ្លះរុញឱ្យយើងបិទទាំងអស់ តែបើបិទម្លឹងៗតើយើងរស់របៀបម៉េច? ហេតុនេះយើងមិនបិទនោះទេ តែយើងនឹងមានការប្រុងប្រយ័ត្នកុំឱ្យមានការប្រមូលផ្តុំមនុស្សច្រើន។ កន្លងមក​មានថ្នាក់ក្រោមខ្លះធ្វើលើស ត្រង់គេឱ្យបិទ​ត្រឹម​ខេធីវី និងក្លិបកម្សាន្ត តែ​គាត់ទៅបិទដល់ហាងកាហ្វេ កន្លែងលក់គុយទាវ និង​កន្លែងផ្សេងៗទៀត។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ក្រៅពីបញ្ហាទាំងអស់នេះ កម្ពុជា​មិនបិទកម្មវិធីចូលឆ្នាំនោះទេ គ្រាន់តែកុំឱ្យមានការប្រមូលផ្តុំ ដោយប្រជាជន​អាចកម្សាន្តបាននៅតាមផ្ទះរៀងៗខ្លួនក្នុងឱកាសចូលឆ្នាំ។ ចំណែកឯការប្រគុំតន្ត្រីក៏នៅតែអនុញ្ញាតដែរ តែអនុញ្ញាតសម្រាប់ការផ្សាយនៅស្ថានីយដោយគ្មានអ្នកចូលមើល ហើយឱ្យអ្នកទស្សនានានាមើលតាមកញ្ចក់ទូរទស្សន៍វិញ៕

សម្តេចអង្វរនិស្សិតខ្មែរនៅអាមេរិកកុំអាលឱ្យមកផ្ទះ

សម្តេចអង្វរនិស្សិតខ្មែរនៅអាមេរិកកុំអាលឱ្យមកផ្ទះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី25 ខែមីនា ឆ្នាំ2020 នេះ បានប្រកាសថា​ មាននិស្សិតខ្មែរ​នៅសហរដ្ឋអាមេរិកប្រមាណជាង 10នាក់ គ្រោងនឹង​ត្រឡប់មក​កម្ពុជាវិញ តែសម្តេចបញ្ជាក់ថា សូមអង្វរកុំឱ្យពួកគេត្រឡប់មកកម្ពុជាពេលនេះអី។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា សូមឱ្យនិស្សិតកម្ពុជាទាំងអស់ស៊ូលំបាកបន្តិច កុំរត់ចោលអាមេរិក ហើយរៀនតាម Online នៅទីនោះសិន ដើម្បីការពារកុំឱ្យឆ្លងមេរោគ​ កូរ៉ូណា មកបងប្អូននៅកម្ពុជា។ សម្តេចក៏បានជំរុញភ្លាមៗផងដែរថា ឱ្យ​មន្ត្រីរបស់កម្ពុជាទាក់ទងទៅស្ថានទូតដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានេះ ដើម្បីទប់ស្កាត់ការរីករាលដាលដល់ប្រជាជនកម្ពុជា៕