ក្នុង​អាស៊ាន ប្រទេស​នេះ​ជាប់​លេខ​មួយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ

នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​​អាគ្នេយ៍ (អាស៊ាន-ASEAN) សិង្ហបុរី​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​​ សម្រាប់​ឆ្នាំ 2023​។ យោង​តាម​របាយការណ៍​របស់ធនាគារ​ពិភពលោក ​ឆ្នាំ 2023 សិង្ហបុរី​មាន​សេវាកម្ម​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​ចំនួន 240 ផ្លូវ​ ឈរ​លំដាប់លេខមួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ម៉ាឡេស៊ី​ជាប់​លេខ​ពីរ​ ដោយមាន​ 208 ផ្លូវ​ ខណៈ​វៀតណាម​មាន 180 ផ្លូវ​ ត្រូវ​ជាប់​លេខ​បី​។ ប្រទេស​ទាំង​បីនេះ​ក៏​ជាប់​ចំណាត់​ថ្នាក់​ដូច​ខាងលើ​ បើ​និយាយអំពី​ចំនួន​តំណ​ភ្ជាប់​​ដោយ​ផ្ទាល់ នៃ​សេវា​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ​ ដោយ​មិន​ឆ្លង​កាត់​ឈ្មួញ​កណ្ដាល​។ យោង​តាម​ស្ថិតិ​របស់​ធនាគារ​ពិភពលោក​ ប្រទេស​ជាប់​សមុទ្រ​ស្ទើរ​តែ​ទាំង​អស់​ មានតំណ​ភ្ជាប់​នៃ​សេវាកដឹក​ជញ្ជូន​កុង​តឺន័រ​តិច​ជាង 20 និង​ពឹង​ផ្អែក​ទៅ​លើ​បណ្ដាញ​ឈ្មួញ​កណ្ដាល​។ នៅ​តំបន់​អាស៊ាន ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ថៃ និង​វៀតណាម គឺ​ជា​ប្រទេស​ដែល​មាន​តំណ​ភ្ជាប់​នៃសេវា​​ដឹកជញ្ជូន​កុង​តឺន័រ​អន្តរ​ជាតិ​ដោយ​ផ្ទាល់​ និង​មិន​អាស្រ័យ​លើ​សកម្មភាព​របស់​ឈ្មួញ​កណ្ដាល​។

អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

តំណាង​បណ្ដា​ប្រទេស​ជាសមាជិក​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) បាន​បើក​កិច្ច​ប្រជុំ​​​នៅ​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ នៅក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ប្រជុំ​លើក​ទី 18 របស់​ក្រុម​បេសកកម្ម​ស្ដី​ពី​វេទិកា​ពន្ធ​អាស៊ាន​ និង​កិច្ច​ប្រជុំ​លើក​ទី 15 នៃ​អនុវេទិកា​អាស៊ាន​ស្ដី​ពី​ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ពិសេស​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី 20 ដល់ 22 ខែ​មីនា 2024​។ ទូរទស្សន៍ជាតិ​ឡាវ ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ​កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រមូល​ពន្ធ​ ក្នុង​បំណង​ធានា​ ជំរុញ​​សមាហរណកម្ម​បន្ថែម​ទៀត ក៏ដូច​ជា​ដើម្បី​កាត់បន្ថយ​អម្រែក​​ពន្ធ​។ កិច្ច​ប្រជុំ​នេះ​ ពិភាក្សា​អំពី​បញ្ហា​ពាក់​ព័ន្ធ​ ដើម្បី​សម្រេចឱ្យ​​បាន​​កិច្ច​ព្រម​ព្រៀង​ដែល​បញ្ចៀស​ការ​យក​ពន្ធ​ពីរ​លើក​ រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ​ជា​ផ្នែក​មួយ​នៃ​បណ្ដា​កិច្ច​ព្រម​ព្រៀង​ប្រមូល​ពន្ធ​ទ្វេ​ភាគី​ដែល​កំពុង​អនុវត្ត​ និង​គម្រោង​សកម្មភាព​ក្នុង​បំណង​អនុវត្ត​ការ​កាត់​បន្ថយពន្ធ​ឱ្យ​បាន​ល្អ​បំផុត​។ ក្នុង​នោះ អង្គ​ប្រជុំ​ក៏​បាន​និយាយ​ដល់​​ការ​ងាក​ទៅ​រក​ការ​គ្រប់​គ្រង​ពន្ធ​ក្នុង​អនាគត​ តាម​រយៈ​បរិវត្តកម្មឌីជីថល។ កិច្ច​ប្រជុំ​នេះ​ក៏​ពិភាក្សា​​អំពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ដំណោះ​ស្រាយ​ផ្នែក​ឌីជីថល់​ នៅ​ក្នុង​ការ​គ្រប់​គ្រង​ពន្ធ​លើ​ការ​ប្រើប្រាស់​ពិសេស​ផងដែរ​​។

ឱសថ​មាន​ប្រសិទ្ធភាព​​ដូចការ​​ហាត់​ប្រាណ​ ជិតមាន​ក្នុង​ទីផ្សារ!

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​ឆ្ពោះទៅ​ជិត​ដល់​គោល​ដៅ​នៃ​ការ​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​ប្រភេទ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ដូច​ទៅ​នឹង​ការ​ហាត់​ប្រាណ​។ យោង​តាម​ទំព័រ​ Newsweek ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2024 នៅ​ក្នុង​កិច្ច​ប្រជុំរបស់​សមាគម​គីមី​សាស្ត្រ​អាម៉េរិក (ACS) ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ប្រភេទ​ថ្នាំ​ដែលពួក​គេ​​កំពុង​អភិវឌ្ឍ។ ថ្នាំ​នេះ​​មាន​ផ្ទុក​សមាសធាតុ​​ដែល​​មាន​ប្រសិទ្ធភាព​ប្រហាក់​ប្រហែល​នឹង​ការ​ហាត់ប្រាណ​។ នៅពេល​ហាក់​ប្រាណ រាងកាយ​នឹង​ធ្វើ​ឱ្យមាន​ប្រតិកម្ម​គីមី ដែល​ហៅ​ថា មេតាបូលីស។ នៅ​ពេល​លេប​​ថ្នាំដែល​មាន​​ឈ្មោះ​ថា SLU-PP-332 នេះ រាង​កាយ​អ្នក​លេប​នឹង​​មាន​ប្រតិកម្ម​គីមី​ដូច​ទៅ​នឹង​ការ​ហាត់​ប្រាណ​។ លទ្ធផល​នៃ​ការ​ពិសោធ​លើ​សត្វ​កណ្ដុរ​បង្ហាញ​ថា ថ្នាំ​នេះ​ជួយ​ពង្រឹង​សរសៃ​សាច់​ដុំ​ កាត់បន្ថយ​អាការ​អស់​កម្លាំង​ និងកែលម្អ​សុខភាព​របស់​សត្វ​​កណ្ដុរ​​។ ការ​ស្រាវ​ជ្រាវ​ក្រោយ​មក​ បាន​ផ្ដោត​ទៅលើ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ស្ថិរភាព​ និង​កាត់បន្ថយ​ហានិភ័យ​កើត​មាន​​ជាតិ​ពុល​របស់​ថ្នាំ​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ក្រុមអ្នក​ស្រាវ​ជ្រាវ​ឱសថ​នេះ​​ក៏​មិន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើប្រាស់​ថ្នាំ​ SLU-PP-332 ​ជំនួស​ឱ្យ​ការ​ហាត់ប្រាណ​។ ឱសថ​នេះ​ផ្ដោត​ទៅ​លើតែ​​ក្រុម​មនុស្ស​ដែល​បាត់​បង់​លទ្ធភាព​បញ្ចេញ​កម្លាំង​ដោយ​សារ​តែ​បញ្ហា​សុខភាព​ ក៏​ដូច​ជាការ​​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​របស់​មនុស្ស​ចាស់​ អ្នក​ស្វិត​សាច់​ដុំ ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ណា​មួយ​។ លោក Bahaa Elgendy សាស្ត្រាចារ្យ​ប្រចាំ​សាលា​វេជ្ជសាស្ត្រ​នៃសាកល​វិទ្យាល័យ​ Washington ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​នេះ ឱ្យ​ដឹង​ថា បើ​សិនជា​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ​ថ្នាំ​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​រក​វិធី​​ព្យាបាល​ជំងឺ​មួយ​ចំនួន​ មាន​​ជាអាទិ៍​ ជំងឺ​ខ្សោយ​សរសៃ​ប្រសាទ និង​ខ្សោយ​បេះដូង​ជា​ដើម​​។ SLU-PP-332 និង​សមាសធាតុ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​គេ​ជឿ​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការទប់​ស្កាត់​​ជំងឺ​ខ្សោយ​តម្រង​​នោម ខ្សោយ​បេះដូង​ លើស​ទម្ងន់ និង​​ជំងឺ​ភ្លេច​ភ្លាំង​ … Read more

គ្រាន់​តែ​លក់ «​​សំណល់​» ទៅ​ឱ្យបរទេស​ វៀតណាម​រក​ចំណូល​ជិត 3,000 លាន​ដុល្លារ

មិន​ត្រឹម​តែ​អ្នក​ជំនួញ​ចិន​ ជប៉ុន​នោះ​ទេ ប៉ុន្តែ​អ្នក​ទិញ​មក​ពី​ប្រទេស​ជាង​ 10 សុទ្ធ​តែ​ចង់​នាំ​ចូល​ទំនិញ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ «សំណល់» នៅ​វៀតណាម​។ នេះ​បើ​តាម​ការ​អួត​អាង​របស់​សារព័ត៌មាន​វៀតណាម​​។ ទំនិញ​ដែល​កំពុង​និយាយ​នេះ​ គឺជា​គ្រាប់កម្ទេច​​ឈើគាប។ យោង​តាម​សមាគម​ឈើ​ និង​ផលិត​ផល​ធ្វើ​ពី​ឈើ​វៀតណាម (Viforest) ក្នុង​ឆ្នាំ 2023 ប្រទេស​នេះ​បាន​នាំ​ចេញ​ «សំណល់ឈើ» ដែល​មាន​តម្លៃ​រហូត​ដល់​ 2.9 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ជាក់​ស្ដែង ក្នុង​ឆ្នាំ​កន្លង វៀតណាម​បាន​នាំ​ចេញ​សំណល់​ឈើ​ជិត 14.42 លាន​តោន​ រក​ចំណូល​បាន​​ 2.22 ពាន់​លាន​ដុល្លារ​ ដែល​ប្រហែលនឹង​​ 8.8% នៃ​ការ​នាំ​ចេញ​សរុប​របស់​វិស័យ​ឈើ​។ ចំណែក​គ្រាប់​កម្ទេច​ឈើ​គាប​វិញ​ វៀតណាម​នាំ​ចេញ​បាន​ 4.67 លាន​តោន​ រក​ចំណូល​បាន​ជិត 680 លាន​ដុល្លារ​ ស្មើ​នឹង​ 5.2% នៃ​ការ​នាំ​ចេញ​សរុប​របស់​វិស័យ​ឈើ​។ គ្រាប់​កម្ទេច​ឈើ​គាប​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ចំនួន​ 22 ក្នុង​ឆ្នាំ​កន្លង។​ ក្នុង​នោះ ជប៉ុន​ និង​កូរ៉េខាងត្បូង​ គឺជា​អតិថិជន​ធំជាង​គេ​។ សមាគម​ Viforest ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​ខាងលើ​របស់​វៀតណាម ក្នុង​ឆ្នាំ​កន្លង​ … Read more

ថៃ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​សាច់មាន់​ធំ​ជាង​គេ​លំដាប់​ទីបី​លើ​ពិភពលោក

ប្រទេស​ថៃ​បាន​នាំចេញ​សាច់​មាន់​ជាង 100,000 តោន​ ដែល​ស្មើ​នឹង​ជាង 100 ពាន់​លាន​បាត​ (ប្រហែល​នឹង 2.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅ​ក្នុង​ឆ្នាំ 2023​។ លោក​ស្រី Chaweewan Kampa ប្រធាន​សមាគម​ជំរុញ​បសុបក្សី​ថៃ ឱ្យ​ដឹង​ថា លំដាប់​ថ្នាក់​របស់​ថៃ​បាន​ប្រសើរ​ឡើង​មួយ​ថ្នាក់​ បើ​ធៀប​នឹង​ចំណាត់ថ្នាក់​ទី​បួន​របស់​ឆ្នាំ 2022​។ លោក​ស្រី​បាន​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​មាន​វិធាន​ការ​ជំរុញ​ការ​នាំចេញ​ ក៏ដូច​ជា​សម្រេច​ចិត្ត​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ពន្យារ​ពេល​សម្រាប់​​ការ​នាំ​ចូល​ម្សៅ​សណ្ដែក​សៀង​ ទៅ​តាម​​កិច្ច​ព្រម​ព្រៀង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ថែម​មួយ​ឆ្នាំ​ទៀត​ ដែលនេះ​នឹង​​​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ និង​បញ្ហា​ឡើង​ថ្លៃ​របស់​ចំណី​សត្វ​។ ក្រុម​អ្នក​ចិញ្ចឹម​សត្វ​នៅ​ប្រទេស​ថៃ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​ពន្យារ​ពេល​សម្រាប់​ការ​នាំ​ចូល​ចំណី​សត្វ​បន្ថែម​ទៀត​ ទន្ទឹម​នឹង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចុះ​អត្រា​ពន្ធ​នាំចូល​ចំណី​សត្វ​ ដើម្បីរួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ផលិត​៕

គម្រោង​​ព្រះ​ពុទ្ធប្បដិមា​​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ទទួល​បាន​ការ​និមន្ត​មក​ទត​​ពី​ព្រះប្រធាន​កិត្តិយស​នៃ​​សម្ព័ន្ធ​ពុទ្ធសាសនិក​ពិភព​លោក​

ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists – WAB កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​និមន្តមកពីប្រទេសភូមា ដើម្បីទតការដ្ឋានសាងសង់សំណង់ ព្រះពុទ្ធប្បដិមា ដែល​ខ្ពស់​ជាង​គេ​បង្អស់​នៅ​កម្ពុជា​។ យោង​តាម​សមាគម​ឧកញ៉ា​កម្ពុជា អ្នកឧកញ៉ា សុខ គង់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា រួម​នឹង​ឧកញ៉ា​ និង​បុគ្គល​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត​ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះការនិមន្តមកដល់របស់សម្តេចសង្ឃព្រះនាម Ven. Sayadaw Pandawontha (Aungzabu) Mahasadhamajotikadaja ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists – WAB និមន្តមកពីប្រទេសភូមា (មីយ៉ាន់ម៉ា) ដើម្បីទតការដ្ឋានសាងសង់សំណង់ ព្រះពុទ្ធប្បដិមាកម្ពស់ 108 ម៉ែត្រ នៅ​លើភ្នំបូកគោ។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ 108 ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នេះ ជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា សុខ គង់។ ព្រះ​ពុទ្ធប្បដិមា​នេះ នឹង​ខ្ពស់ជាងគេនៅ​កម្ពុជាហើយក៏នឹងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ នេះ​បើ​តាម​ទំព័រ​ Preahputhpadima108monbokor​។ ​ទំព័រ​ Preahputhpadima108monbokor … Read more

ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ ទំនង​នឹង​ថយ​ចុះ​ក្នុង​ឆ្នាំ​ 2024  

ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ នៅ​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​គេ​ជឿ​ថា នឹង​មាន​ការ​ថយ​ចុះ​ ប្រមាណ 15% ដោយ​សារ​តែ​ល្បឿន​នៃ​ការ​ដណ្ដើម​ទិញ​ស្រូវ​អង្ករ​ដើម្បី​បំពេញ​ឃ្លាំង​​នៅ​លើ​ពិភពលោក បាន​ថម​ថយ​កម្លាំង​។ នេះ​បើ​តាម​ទំព័រ Bloomberg ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ លោក Chookiat Ophaswongse ប្រធាន​កិត្តិយស​នៃ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​អាច​នឹង​ជួប​ប្រទះ​តម្រូវ​ការ​ទាប​ជាង​មុន​ពី​អ្នក​បញ្ជា​ទិញ​អង្ករ​នៅ​ឥណ្ឌូណេស៊ី​ ដែល​ជា​ដៃគូ​ជំនួញ​ធំ​របស់​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​កន្លង​។ លោក​ Chookiat ថ្លែង​ថា ការ​ប្រែ​ប្រួល​តម្លៃ​របស់​ប្រាក់​បាតអាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ថៃ ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ៗ​របស់​ពិភពលោក​។ យោង​តាម​តំណាង​សមាគម​នាំ​ចេញ​អង្ករ​ថៃ «ឥណ្ឌូណេស៊ី​ អាច​នឹង​កាត់​បន្ថយការ​នាំ​ចូល​អង្ករ​ ក្រោយ​ការ​បោះ​ឆ្នោត​សកល​របស់​ប្រទេស​នេះ​»​ ខណៈ​ដែលតម្លៃ​នៃ​​ប្រាក់​បាតរបស់​ប្រទេស​ថៃ ​ក៏​ប្រែ​ប្រួល ធ្វើ​ឱ្យ​តម្លៃអង្ករ​របស់ប្រទេស​នេះ​ ពិបាក​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​។ ទិន្នន័យ​បឋម​បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​ បាន​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ។ ក្នុង​ឆ្នាំ 2023 ថៃ​បាន​នាំ​ចេញ​អង្ករ​ប្រមាណ 8.8 លាន​តោន​ ច្រើន​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ 656,000 តោន​របស់​កម្ពុជា​​​៕

អង្គការ​របស់​អង់គ្លេស ព្យាករថា វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​មានចំណូល​ខ្ពស់​​នៅ​​ឆ្នាំ​ 2045​

ដោយ​មាន​ប្រជាជន​ច្រើន និង​ក្មេង វៀតណាម​មាន​ឱកាស​យក​ឈ្នះ​លើ​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​នៅ​​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) ស្ដី​ពី​សេដ្ឋកិច្ច មាន​ដូច​ជា សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ជាដើម ហើយ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ចាប់​ពី​ឆ្នាំ 2045​។ ថ្មី​ៗ​នេះ ជម្ឈមណ្ឌល​ព្យាករ​ វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​របស់​អង់គ្លេស (CEBR) បាន​ប្រកាស​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​ឆ្នាំ​លើក​ទី 14 និង​បញ្ជីចំណាត់ថ្នាក់​សម្ព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក (World Economic League Table – WELT)​។ ក្នុង​របាយការណ៍​នេះ CEBR ព្យាករ​ថា វៀតណាមនឹង​បោះ​ជំហាន​យ៉ាង​ធំ​នៅ​ 14 ឆ្នាំ​ទៀត​។ ក្នុង​ឆ្នាំ 2023 កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​មាន​ការ​កើន​ឡើង។ ក្នុង​នោះ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) កើន 5.05% និង​អតិផរណាកើនតែ 3.25%។ GDP របស់​ប្រទេស​នេះ ​សម្រេច​បាន​ប្រមាណ 430 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទី 34 នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ CEBR​ ក្នុង​ឆ្នាំ​ 2023​។ សម្រាប់​​ឆ្នាំ 2024 CEBR ព្យាករ​ថា … Read more

ហេតុអ្វី​បាន​ជា​ចិន​ទិញ​ទុរេន​ពីវៀតណាមច្រើន​ជាង​មុន​ 30 ដង?

ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ទុរេន​របស់​វៀតណាម ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ សម្រេច​បាន​ជាង 451,000 តោន​ កើន​ជាង 30 ដង បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ 2022​។ ទុរេន​គឺជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ការ​នាំ​ចេញរបស់​វិស័យ​បន្លែ​ផ្លែឈើ​វៀតណាម​ នៅ​ក្នុង 11​ ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដោយ​មាន​តម្លៃ​ជាង 2.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ទុរេន​ភាគ​ច្រើន​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​តាមសមាគម​បន្លែ​ផ្លែ​ឈើ​វៀតណាម​ ដែល​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ក្នុង 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចូល​ទុរេន​ជាង 1.3 លាន​តោន​ ដែល​មាន​តម្លៃ​ជិតស្មើ​នឹង​ 6.4 ពាន់​លាន​ដុល្លារ​ ក្នុង​នោះ បរិមាណសរុប​​បាន​កើន​ 88% និង​តម្លៃសរុប​​បាន​កើន​ 81% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ប្រទេស​ថៃ គឺជា​ប្រភព​ផ្គត់​ផ្គង់​ទុរេន​ធំបំផុត​របស់​​ប្រទេស​ចិន​ ដោយ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នេះ​ជិត 904,000 តោន​ ដែល​មាន​តម្លៃ​សរុប​ជាង 4.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​កើន​ 28%​។ … Read more

កម្ពុជា ​គឺជា​អ្នក​ផ្គត់​ផ្គង់​គ្រាប់​ស្វាយ​ចន្ទីឆៅ​ធំលំដាប់​ទីពីរ​របស់​ វៀតណាម

វៀតណាម​បាន និង​កំពុង​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​យ៉ាង​ច្រើន​ពី​ទីផ្សារ​ធំៗ​ចំនួន 5 រួម​មាន កូតឌឺវ័រ កម្ពុជា នីហ្សេរីយ៉ា ហ្គាណា និង​ តង់សានី​។ គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ដែល​ កម្ពុជា និង​ កូតឌឺវ័រ​ បាន​នាំ​ចូល​ទីផ្សារ​វៀតណាម គ្រប​ដណ្ដើប់​ប្រមាណ 57.5% ធៀប​នឹង​តម្លៃ​សរុប​នៃ​ការ​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទីរ​ឆៅ​របស់​ វៀតណាម នៅ​ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023។ ក៏ប៉ុន្តែ ការ​នាំ​ចូល​នេះ​មាន​ការ​ប្រែប្រួល​ ដោយ​សារ វៀតណាម កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​មួយ​មុខ​នេះ​ពី​ កម្ពុជា និង តង់សានី ហើយងាក​ទៅ​បង្កើន​ការ​នាំ​ចូល​ពី​ កូតឌឺវ័រ នីហ្សេរីយ៉ា និង​ ហ្គាណា​។ ជាក់​ស្ដែង បរិមាណ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ដែល វៀតណាម ​នាំ​ចូល​ពី កូតឌឺវ័រ​ គឺមាន​រហូត​ដល់​ 850 ពាន់​តោន ដែល​មាន​តម្លៃ​ 919.3 លាន​ដុល្លារ​អាម៉េរិក​ ដោយបរិមាណ​​កើន​ 86.6% និង​តម្លៃសរុប​កើន 56.7% បើ​ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ … Read more

អង្ករ​ធ្លាក់​ថ្លៃ ឥណ្ឌូណេស៊ី ក៏​ប្រញាប់​​បញ្ជាទិញរាប់​​សែន​តោន​​បន្ថែម​ទៀត​

ក្នុងសប្ដាហ៍​កន្លង​ ស្រប​ពេល​ដែល​តម្លៃ​អង្ករ​ក្នុង​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់​ចុះ​បន្តិច​ ឥណ្ឌូណេស៊ី​ក៏​បាន​ប្រកាស​អំពី​ការ​ដេញ​ថ្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​ 543,000 តោន​។ កាល​ពី​ដើម​ខែ​នេះ តម្លៃ​អង្ករ​នៃ​បណ្ដា​ប្រទេស​នាំចេញ បាន​ថយ​ចុះ​បន្តិច​ ក្នុង​នោះ សមាគមអ្នក​នាំ​ចេញ​​​អង្ករ​ថៃ ​ (TREA) បាន​ឱ្យ​ដឹង​ថា អង្ករ​ប្រភេទ​សម្រាប់​នាំ​ចេញរបស់ប្រទេស​នេះ​បាន​ធ្លាក់​ថ្លៃ 9 ដុល្លារ ចុះ​មក​នៅ​ត្រឹម​ 631 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន​។ ចំណែក​សមាគម​ស្បៀង​អាហារ​វៀតណាម (VFA) វិញ ក៏​បាន​ប្រកាស​ថា អង្ករ​សម្រូប​ 5% របស់​ប្រទេស​នេះ ធ្លាក់​ថ្លៃ​ 5 ដុល្លារ​/តោន​ ចុះ​មក​នៅ​ត្រឹម​ 658 ដុល្លារ​/តោន​។ ក្នុង​ពេល​អង្ករ​កំពុង​ធ្លាក់​ថ្លៃ ទំព័រ SSRicenews ឱ្យ​ដឹង​ថា ទីភ្នាក់​ងារ​ភស្តុភារ​ជាតិ​ឥណ្ឌូណេស៊ី (Bulog) ក៏​បាន​ផ្ញើសេចក្ដី​ប្រកាស ​អញ្ជើញ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​​អង្ករ​ មក​ចូល​រួម​ដេញ​ថ្លៃសម្រាប់​ការ​​ផ្គត់ផ្គង់​អង្ករ​ឱ្យ​ប្រទេស​នេះ​រហូត​ដល់ 543,000 តោន​។ ផលិត​ផល​ដែល​ឥណ្ឌូណេស៊ី​ត្រូវ​ការ​គឺ​អង្ករគ្រាប់​វែង​ប្រភេទ​សម្រូប​ 5%​​។ ប្រភព​ផ្គត់​ផ្គង់​អង្ករ​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី​លើក​នេះ រួម​មាន ថៃ វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និង​ប៉ាគីស្ថាន​។ ការ​ផ្គត់​ផ្គង់​អង្ករ​ 543,000 តោន​នេះ … Read more

​ភ្ញៀវ​ទេសចរណ៍​បរទេស​មក​ទស្សនា​កម្ពុជា កើន​ឡើងកាន់​តែ​​ខ្ពស់

នៅ​ក្នុង​រយៈ​ពេល 10 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 នេះ​ កម្ពុជា​បាន​ទទួល​ភ្ញៀវ​បរទេស​ជាង 4 លាន​នាក់​ កើន​​ឡើង​ច្រើន​បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំកន្លង​។ យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 មាន​ទេសចរ​បរទេស​ជាង 4.4 លាន​នាក់​មក​ទស្សនាកម្ពុជា ដែល​តួលេខ​នេះ​កើន​ 179.7% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ក្រសួង​ឱ្យ​ដឹង​ថា ទេសចរ​ថៃ​រួម​ចំណែក​រហូត​ដល់ 1 លាន​នាក់​ ស្មើ​នឹង 34.1% នៃ​ចំនួន​ភ្ញៀវបរទេស​សរុប​ ខណៈ​ដែល​​វៀតណាមរួម​ចំណែកជាង​ 8 សែន​នាក់​ ស្មើ​នឹង 18.7% ស្រប​ពេល​ដែល​ចិន​រួម​ចំណែកជាង 4 សែន​នាក់ ស្មើ​នឹង​ 10.3%​។ ដោយ​ឡែក ក្នុង​ខែ​តុលា កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួនជាង​ 480,000 នាក់​ កើន​ 54.9% បើ​ធៀប​នឹង​ខែ​តុលា​ឆ្នាំ​កន្លង​។ ក្រៅ​ពី​ភ្ញៀវមក​ពី​ប្រទេស​ថៃ វៀតណាម និង​ចិន ពលរដ្ឋ​នៃ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀតក៏​រួម​ចំណែក​ច្រើន​នៅ​ក្នុង​កំណើន​ទេសចរ​បរទេស​របស់​កម្ពុជា​ មាន​ជាអាទិ៍​ ឡាវ … Read more