Tag: សក់

  • ទៅលេង​សមុទ្រ គួរ​ថែរក្សា​សក់ដូចម្តេចខ្លះ?

    ទៅលេង​សមុទ្រ គួរ​ថែរក្សា​សក់ដូចម្តេចខ្លះ?

    ដំបូង​គេ​បំផុត បើ​ចង់​ទៅលេង​សមុទ្រ ឬ​ទៅ​កន្លែង​ណា​ដែល​អាច​ប៉ះ​នឹង​ពន្លឺ​ថ្ងៃខ្លាំងៗនោះ អ្នកត្រូវ​ប្រយ័ត្ន​រឿង​សក់​ខូច​ដោយសារ​កម្តៅថ្ងៃ ឬ​កាំរស្មី​យូ​វី​មុនគេ ហើយ​បើ​ត្រូវ​ហែល​ទឹក​ផងនោះ មិនថាតែ​ហែលទឹក​ក្នុង​​អាង ឬ​ក្នុង​ទឹកសមុទ្រ​ក៏ដោយ សុទ្ធតែ​ធ្វើឱ្យ​សក់​ខូច​បាន​ទាំងអស់ ដូច្នេះ​អ្នកជំនាញ​ផ្នែក​សក់​សូម​ណែនាំ​ឱ្យទៅ​ធ្វើ ធ្រី​ត​មិន​ត៍ ស្រោប​សរសៃសក់ ដើម្បី​ជាការ​បិទ​ស្រកា​សរសៃសក់​មុនពេល​ទៅ​សមុទ្រ ទើប​ជាការ​ល្អបំផុតចំពោះសុខភាពសក់។

    បាញ់ស្រៃ្បយការពារសរសៃសក់
    នៅពេលទៅដល់​សមុទ្រ​ហើយ មុននឹង​ចេញទៅ​ត្រូវ​ពន្លឺ​ថ្ងៃ ចូរអ្នកបាញ់​ស្រៃ្បយសក់​ការពារ​កាំរស្មី​យូ​វី​ជាមុនសិន ឬ​វិធី​ងាយៗ អ្នកអាច​ប្រើ​គ្រី​ម​ការពារ​កម្តៅថ្ងៃ (មិន​ថា​ប្រភេទ​គ្រី​ម ឬ​ប្រភេទ​ប្រេង​នោះទេ) លាប​លើស​ក់​របស់អ្នកក៏បាន​ដូចគ្នា។

    អប់​សក់​តាមបែបធម្មជាតិ
    ចំណែក​វិធី​ធម្មជាតិ​ដែល​ជួយ​អប់​សក់​នោះគឺ​ប្រើ​ប្រេងដូង ឬ​ប្រេង​ម្កាក់​លាប​លើស​ក់របស់អ្នក រួច​ទុកចោល នោះកម្តៅ​ពី​ពន្លឺ​ថ្ងៃ​នឹង​ជួយបើក​ស្រកា​សរសៃសក់ ធ្វើឱ្យ​ជាតិ​ប្រេង​ចូលទៅ​បំប៉ន​បាន​យ៉ាងជ្រៅ និង​ជួយ​ស្រោប​សក់​មិនឱ្យ​សារធាតុ​គីមី​នៅក្នុង​ទឹក​អាង ឬ​ទឹកសមុទ្រ​នោះ​ចូលទៅ​បំផ្លាញ​បណ្តូល​សរសៃសក់​បាន​ទៀតផង។

    ការលេងម៉ូដ​សក់
    ចំពោះ​ម៉ូដ​សក់​វិញ ការធ្វើ​ម៉ូដ​សក់​ទៅលេង​សមុទ្រ​គឺ​មិនមាន​បែបបទ​តម្រូវឱ្យ​ត្រូវតែ​ធ្វើ​ម៉ូដ​នេះ ឬ​ម៉ូដ​នោះឡើយ ចំណុច​សំខាន់​ដែល​ត្រូវ​ចងចាំ​នោះ​គឺ កុំ​ធ្វើ​ម៉ូដ​ណា​ដែល​មើលទៅ​ដូច​អ៊ំស្រី ឬ​លោកយាយ​ទៅបាន​ហើយ គឺអ្នកអាចលេងម៉ូដសក់បែបងាយៗ និងបែបសាមញ្ញបានហើយ ទើបអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានភាពងាយស្រួលក្នុងការថែរក្សាម៉ូដសក់របស់អ្នក។

    ​កាត់តម្រឹម​សក់
    សូម​ណែនាំ​ថា មុននឹង​ទៅលេង​សមុទ្រ គួរតែ​ទៅ​តម្រឹម​សក់​ឱ្យចេញ​ជា​ម៉ូដ​បន្តិច តែ​ហាម​កាត់ព្រោះ​ក្នុងអំឡុងពេល​ដើរ​លេង​​អ្នក​ប្រហែលជាមិនមាន​ពេលវេលា​មើលថែទាំសក់របស់អ្នកបានដិតដល់នោះ​ទេ ហើយ​ទឹកសមុទ្រ​អាចធ្វើឱ្យ​ម៉ូដ​សក់​របស់​អ្នក​ខូច​បាន​យ៉ាង​ងាយ​ទៀតផង។ អ្នកគួរ​ជ្រើសរើស​ម៉ូដសក់​ណា​ដែល​ងាយ​មើលថែទាំ និង​ងាយ​រៀបចំ​ជា​រូបរាង ឬ​ចង​សក់​បែបរលុងៗមក​ក្រោយ​ក៏បាន​ដែរ។

    ប្រើកន្សែង​ជូត​មុខ​រុំ​ក្បាល
    តិច​និក​មួយបែប​ទៀត​ដែល ឡា​រ៉ែ​ន ចង់​ណែនាំ​ពេល​ទៅលេងទឹកសមុទ្រ​ដែរនោះ​គឺ ការយក​កន្សែង​ជូត​មុខមក​រុំ​ក្បាល ឬក៏​យក​កន្សែង​បង់កវែងស្តើងៗពណ៌ស្រស់ៗមក​ឃ្លុំ​លើ​ក្បាល​បែបរលុងៗ ហើយ​ពាក់​វ៉ែន​តាខ្មៅ​ការពារ​ពន្លឺ​ថ្ងៃ​បន្ថែមពីលើ​មួយទៀត​ក៏​មើលទៅ​ស្រស់ស្អាត​មិនធម្មតា​ដែរ ហើយថែមទាំងអាច​កា​ពារ​សក់ និង​ភ្នែក​របស់​អ្នក​ពី​ពន្លឺ​ថ្ងៃ​ថែម​ទៀតផង៕

  • តុបតែង​សក់ស្អាត​បែប Cute សម្រាប់​ថត Pre-wedding

    តុបតែង​សក់ស្អាត​បែប Cute សម្រាប់​ថត Pre-wedding

    ម៉ូដ​សក់ស្អាតៗ Cute ៗ ក៏​សំខាន់​ដែរ សម្រាប់​ការថត Pre-wedding ដូច្នេះ តោះ​ជ្រើសរើស​ម៉ូដ​សក់​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត ហើយ​តុបតែង​សម្រាប់​ថ្ងៃ​ថត Pre-wedding របស់​អ្នក! នោះ​រូបថត​ដែល​អ្នកទទួលបាន នឹង​ស្រស់ស្អាត​ដូច​បំណង​របស់​អ្នកជា​មិនខានឡើយ៕

    សូមរីករាយទស្សនារូបភាពខាងក្រោម៖

  • វិធីសាស្ត្រថែរក្សាសក់មុន និងក្រោយពេលលាបសក់ពណ៌

    វិធីសាស្ត្រថែរក្សាសក់មុន និងក្រោយពេលលាបសក់ពណ៌

    នៅក្នុងទំព័រនេះ ឡារ៉ែន សូមចូលរួមធ្វើការចែករំលែកនូវបទពិសោធមួយចំនួនជូនទៅដល់ប្រិយមិត្តទាំងឡាយ ដែលនិយមប្តូរពណ៌សក់ ដូច្នេះប្រសិនបើអ្នកចង់ជ្រាបថា មុនពេលប្តូរពណ៌សក់អ្នកគួរតែធ្វើអ្វី ហើយក៏ដូចជាចង់ថែរក្សាសក់ពណ៌របស់អ្នកឱ្យបានល្អ ក្រោយពេលលាបពណ៌សក់រួចនោះ សូមរីករាយជាមួយនឹងអត្ថបទនេះដូចតទៅ៖

    ស្វែងរកអ្នកជំនាញ
    សាកសួរព័ត៌មានតាមរយៈមិត្តភក្តិ ឬស្វែងរកតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗក៏បាន ដើម្បីឱ្យកាន់តែប្រាកដក្នុងចិត្តថា អ្នកជំនាញ ឬហាងមួយនោះគឺពិតជាអាចជួយអ្នកបានយ៉ាងពិតប្រាកដក្នុងការលាបពណ៌ដ៏ស្រស់ស្អាតបំផុតឱ្យដល់សក់របស់អ្នក។

    នាំយករូបភាពនៃពណ៌សក់ដែលអ្នកចង់បានទៅជាមួយ
    ជាងលាបពណ៌សក់អាចនឹងមានការយល់ច្រលំជាមួយនឹងពណ៌ដែលអ្នកចង់បានពិតប្រាកដក៏អាចថាបាន ដូច្នេះវាជាការប្រសើរណាស់ប្រសិនបើអ្នកអាចយកគំរូនៃពណ៌ពិតប្រាកដដែលអ្នកចង់បានទៅជាមួយ ដើម្បីឱ្យគេបានឃើញផ្ទាល់ភ្នែកតែម្តង។ រឿងល្អមួយទៀតដែលអ្នកអាចនឹងទទួលបានពីការយកគំរូពណ៌ទៅតាមនោះគឺ អ្នកជំនាញអាចនឹងផ្តល់ការណែនាំផ្សេងៗ ក្នុងករណីពណ៌ដែលអ្នកចង់បានមិនអាចចេញមកក្រោយពេលលាបលើកដំបូង។

    មិនច្បាស់ក្នុងចិត្ត
    ប្រសិនបើអ្នកចង់ប្តូរពណ៌សក់ ប៉ុន្តែអ្នកបែរជាមិនច្បាស់ក្នុងចិត្តថា ចង់បានពណ៌អ្វីពិតប្រាកដនោះ យើងជឿជាក់ថា ទាំងអ្នក និងអ្នកជំនាញគឺអាចនឹងពិបាកបន្តិចហើយក្នុងការពិភាក្សារកឱ្យឃើញនូវពណ៌មួយដែលត្រូវនឹងអ្នក ប៉ុន្តែបើដូច្នេះមែននោះអ្នកក៏គួរតែសម្រួលការលំបាកនោះឱ្យវាមកនៅតិចជាងមុន ដោយវិធីងាយៗមួយគឺ យករូបភាពនៃពណ៌សក់ដែលអ្នកមិនចូលចិត្តប្រាប់អ្នកជំនាញឱ្យបានដឹង។ ដូច្នេះទោះលទ្ធផលនៃពណ៌សក់ដែលអ្នកត្រូវលាបនៅមិនទាន់ដឹងថាជាពណ៌អ្វី តែយ៉ាងហោចណាស់ក៏មិនមែនជាពណ៌ដែលអ្នកស្អប់នោះដែរ។

    បន្ទាប់ពីលាបពណ៌សក់រួច អ្នកគួរតែប្តូរសាប៊ូ និងក្រែមបន្ទន់សក់
    បើវាជាការប្តូរសក់លើកដំបូងទៀតនោះការប្តូរសាប៊ូ និងក្រែមបន្ទន់សក់ឱត្រូវទៅតាមពណ៌សក់របស់អ្នកគឺកាន់តែសំខាន់។ សាប៊ូកក់សក់ និងក្រែមបន្ទន់សក់សម្រាប់សក់ពណ៌ត្រូវបានផលិតឡើង ដើម្បីថែរក្សាសភាពនៃសក់ពណ៌ឱ្យនៅស្រស់ស្អាតបានយូរ ដូច្នេះអ្នកមិនត្រូវមើលរំលងចំណុចនេះឡើយ។

    ការការពារសក់ពណ៌គឺជារឿងដាច់ខាត
    កម្តៅថ្ងៃមិនត្រឹមតែបំផ្លាញស្បែកនោះទេ តែវាក៏អាចបំផ្លាញសក់ពណ៌សំណព្វចិត្តរបស់អ្នកបានដែរ។ មួក កន្សែង ស្ព្រៃយ៍បាញ់ការពារកម្តៅ UV ឬអ្វីៗផ្សេងទៀតក៏កុំខ្វល់ សំខាន់ឱ្យតែអាចការពារសក់របស់អ្នកបាន នោះអ្នកគួរតែធ្វើ។

    អ្នកក៏ត្រូវការពារសក់ពីទឹកសមុទ្រ និងជាតិក្លរនៅក្នុងទឹកអាងហែលទឹក
    សូមប្រយ័ត្នចំពោះទឹកដែលមានជាតិប្រៃ និងជាតិក្លរដែលមាននៅក្នុងអាងហែលទឹក ព្រោះវាអាចបំផ្លាញសក់របស់អ្នកបាន។  បើទោះជាវាមានផលប៉ះពាល់ខ្លះក្តី ប៉ុន្តែវាក៏មិនមានន័យថា អ្នកត្រូវលះបង់ភាពរីករាយតាមរយៈការហែលទឹកលេងចោលនោះដែរ ព្រោះថាយើងបានរកឃើញថា ការត្រាំសក់អ្នកជាមួយទឹកធម្មតាមួយសន្ទុះមុនពេលអ្នកចុះទៅហែលទឹកសមុទ្រ ឬទឹកក្នុងអាង អាចជួយការពារសក់របស់អ្នកបានខ្លះដែរ៕

  • សកម្មភាព​គួរ​ធ្វើ ដើម្បី​សុខភាព​សក់

    សកម្មភាព​គួរ​ធ្វើ ដើម្បី​សុខភាព​សក់

    មាន​អារម្មណ៍​ថា​របៀប​នៃ​ការថែរក្សា​សក់​របស់​អ្នក​នៅមាន​ភាពខ្វះ​ចន្លោះ​ដែរឬទេ? បើ​ដូច្នេះ​មានន័យថា វា​ដល់ពេល​ហើយ​ដែល​អ្នក​ត្រូវ​កែខៃ​ឱ្យអ្វីៗមាន​ភាពល្អ​ប្រសើរឡើង​វិញ​នោះ។ សកម្មភាព​មួយចំនួន​ដែល​អ្នក​ធ្លាប់​បានធ្វើ អាច​បណ្តាលឱ្យមាន​ផល​មិនល្អ​ចំពោះ​សុខភាព​សក់ ហើយ​សកម្មភាព​ខ្លះ​ក៏​ជា​ផល​ល្អ​ចំពោះ​សក់​ដែរ ហេតុដូចនេះ​ការដឹង​ពីអ្វី​ដែល​គួរ និង​មិនគួរ​ធ្វើ​គឺជា​រឿង​សំខាន់​ដែល​អ្នក​មិនគួរ​មើលរំលង​ជាដាច់ខាត។

    *លាបប្រេង​លើស​ក់នា​ពេលយប់​មុនពេល​ងូតទឹក ព្រោះ​ការធ្វើ​បែបនេះ​នឹងធ្វើ​ឱ្យ​សក់​របស់​អ្នក​ភ្លឺរលោង។
    *ស្ព្រៃ​យ៍​កាត់បន្ថយ​សក់​ជំពាក់​អាចជួយ​កុំឱ្យ​សក់​របស់​អ្នក​ជំពាក់​ខ្លាំង។ ដូច្នេះ​អ្នក​មិនចាំបាច់​ពិបាក​ខំ​ជជុះ​សក់​ខណៈដែល​កំពុង​សិតសក់​នោះទេ។
    *បើ​សិនអ្នកមាន​ការចាំបាច់​ត្រូវតែ​ប្រើ​កម្តៅ​លើស​ក់ អ្នក​ត្រូវតែ​ប្រាកដ​ក្នុង​ចិត្ត​ថា ​អ្នក​បាន​ប្រើ​ស្ព្រៃ​យ៍​បាញ់​ការពារ​សក់​ជាមុន​រួចហើយ។
    *កុំអាល​គេង​បើ​សក់​របស់​អ្នក​នៅ​មិនទាន់​ស្ងួត ព្រោះ​វា​នឹងធ្វើ​ឱ្យ​សក់​របស់​អ្នកខ្សោយ។ ដំណោះស្រាយ​គឺ​អ្នក​ត្រូវ​ផ្លុំ​គល់​សក់​ឱ្យ​ស្ងួត​ដោយ​ប្រើ​កម្តៅ​ទាប​ជាមុនសិន មុននឹង​ចូល​គេង។
    *មនុស្ស​ភាគច្រើន​ប្រើ​សាប៊ូ​ច្រើនជាង​តម្រូវការ។ បរិមាណ​នៃ​សាប៊ូ​គួរតែ​ប្រើ​ទៅតាម​ប្រវែង​នៃ​សក់​របស់​អ្នក(1/4នៃ​ទូកដៃ)។
    *កុំ​ផ្លុំ​សក់ ឬ​ធ្វើឱ្យ​សក់​ត្រូវ​កម្តៅ​ញឹកញាប់​ពេក ព្រោះ​ជាហេតុ​ផល​ដែល​ធ្វើឱ្យ​សក់​មាន​ភាព​ធុញថប់ ងាយ​នឹងត្រូវ​បំផ្លាញ​ខ្លាំងណាស់។
    *ជម្រះ​សក់​ជាមួយនឹង​ទឹក​ត្រជាក់ បន្ទាប់ពី​កក់សក់​ហើយក៏​ត្រូវ​អប់​សក់​ផងដែរ ដើម្បីឱ្យ​សក់​រលោង​ស្អាត​ជាង​ពីមុន។
    *ភាព​ធុញថប់​ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​សក់​ត្រូវ​បំផ្លាញ ដូច្នេះ​សូម​ធ្វើយ៉ាងណា​ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ពី​ភាព​ធុញថប់​ទាំងនេះ។
    *ពេល​ស​ម្ងួ​ត​សក់​ដោយ​ប្រើ​កន្សែង កុំ​ត្រដុស​វាខ្លាំងៗពេក ព្រោះ​វា​អាច​បំផ្លាញ​ដល់​សក់​របស់​អ្នក​បាន ដូច្នេះ​ចាប់ពីពេលនេះ​ទៅ​អ្នក​គួរតែ​ប្រើ​កន្សែង​ណា​ដែលមាន​សរសៃ​ទន់​អាច​ជក់ទឹក​បានល្អ ទើប​ជាការ​ប្រសើរ និង​ល្អ​ចំពោះ​សុខភាព​សក់​របស់​អ្នក៕

  • ជ្រុះសក់ច្រើន សក់តិច សក់ទំពែក គួរបណ្ដុះសក់ឡើងវិញតាមវិធីមួយនេះ

    ជ្រុះសក់ច្រើន សក់តិច សក់ទំពែក គួរបណ្ដុះសក់ឡើងវិញតាមវិធីមួយនេះ

    ថ្ងៃនេះគេហទំព័រ La Reine សូមបង្ហាញជូននូវវិធីសាស្រ្ដបណ្ដុះសរសៃរសក់ នឹងជួយជំរុញការលូតលាស់របស់សរសៃសក់ ទាំងសរសៃសក់ថ្មី គល់សក់ ព្រមទាំងជួយបន្ដឹងសក់ឲ្យមានជីវិត តាមវីធីសាស្រ្ដបែបធម្មជាតិដែលចាស់ៗបុរាណនិយមប្រើ។

    នេះជាវិធីសាស្រ្ដនៃការរក្សាសក់ជាមួយ ស្លឹកត្របែក ព្រោះដោយសារតែនៅក្នុងស្លឹកត្របែក មានវីតាមីន B ដែលជាគុណប្រយោជន៍មួយជួយបំប៉នសរសៃសក់ និងជំរុញការលូតលាស់របស់សរសៃសក់បានយ៉ាងល្អ ។

    ខាងក្រោមនេះជាវិធីធ្វើ និង ធាតុផ្សំ ៖
    ១.ប្រើស្លឹកត្របែក មួយបាច់ ស្ងោជាមួយទឹករយៈ ២០ នាទី
    ២.ទុកចោលឲ្យត្រជាក់
    ៣.យកទឹកស្លឹកត្របែក ដែលត្រជាក់ហើយមកកក់ជាមួយសក់ និងស្បែកក្បាល យ៉ាងហោចណាស់ម៉ាស្សាសរសៃសក់រយៈពេល ២ ទៅ ៣ ម៉ោង
    ៤.អាចនឹងល្អប្រសើបំផុត ប្រសិនបើលោកអ្នក កក់សក់ទុកចោលពេលយប់ ហើយចាំលាងសម្អាតចេញនៅពេលព្រឹក
    ៥.ក្រៅពីនេះគឺលាងសម្អាតសក់ឲ្យស្អាត ។

    ជាធម្មតា ស្លឹកត្របែក មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលអ្នកដែលមានអាការៈ ជ្រុះសក់ច្រើន សក់តិច សក់ទំពែក បានយ៉ាងមានប្រសើរ ព្រោះជារុក្ខជាតិឱសថបុរាណដ៏សក្ដសិទ្ធមួយដែរ ៕