វៀតណាម៖ Ly Thi Loan អាយុ39ឆ្នាំ នៅទីក្រុង Bien Hoa រួមជាមួយនឹងបក្សពួកជាកូនចៅ8នាក់ទៀតត្រូវបានប៉ូលិសចាប់ខ្លួន ខណៈពួកគេកំពុងគំរាមទារថ្លៃការពារនៅតំបន់ផ្សារមួយកាលពីល្ងាចថ្ងៃទី5ឧសភានេះ។
សមត្ថកិច្ចចម្រុះជិត100នាក់ បានឡោមព័ន្ធតំបន់ផ្សារពលករក្នុងតំបន់ឧស្សាហកម្ម Thanh Phu ស្រុក Vinh Cuu ខេត្ត Dong Nai។ នៅពេលឃើញបងធំឈ្មោះ Loan រួមជាមួយកូនចៅនាំគ្នាចូលក្នុងហាងលក់ទឹកដោះគោ និងជំរិតទារប្រាក់ពីម្ចាស់ហាង ក្រុមប៉ូលិសដែលកំពុងឡោមព័ន្ធ ក៏បានសម្រុកចូលចាប់ជនសង្ស័យ។ ក្រុមបងធំនេះបានតដៃ និងរត់គេចខ្លួន ប៉ុន្តែជនសង្ស័យ9នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានបងធំឈ្មោះ Loan ភេទស្រី និងឈ្មោះ Hoang Thi Tuyet Nhung ភេទស្រី មានអាយុ35ឆ្នាំផងដែរ។
បន្ទាប់ពីបានស្រាវជ្រាវ ប៉ូលិសបានរកឃើញផ្ទះរបស់នាង Loan ដែលមានចម្ងាយប្រហែល300ម៉ែត្រពីហាងលក់ទឹកដោះគោខាងលើ។ នគរបាលក៏បានរកឃើញឯកសារជាច្រើនទាក់ទងនឹងសកម្មភាពទារថ្លៃការពាររបស់ក្រុមបងធំនេះ។
យោងតាមការស្រាវជ្រាវបឋម ប៉ូលិសឱ្យដឹងថា ក្រុមសង្គមងងឹតនេះ តែងតែប្រើប្រាស់កម្លាំងបាយដើម្បីគំរាមអ្នកជំនួញតូចតាចក្នុងតំបន់ផ្សារពលករ បង្ខំឱ្យបង់ថ្លៃការពារដល់ខ្លួនចាប់ពី1លានដុង(42ដុល្លារ) ដល់1លានកន្លះ(65ដុល្លារ) ក្នុង1ខែ។ ចំណែកអ្នកលក់ចល័តក៏ត្រូវបង់ឱ្យក្រុមនេះ50,000ដុង(2ដុល្លារ) ក្នុង1ថ្ងៃផងដែរ។

ក្រុមសង្គមងងឹតដែលមានឈ្មោះ Loan ជាបងធំ ត្រូវបានគេដឹងថា មាន “អំណាច” ខ្លាំងនៅក្នុងតំបន់ខាងលើ ដែលមានព្រំប្រទល់ជាប់នឹងទីក្រុង Bien Hoa។ “ក្រោមអំណាចរបស់នាង Loan កូនចៅរបស់នាងពិតជាក្អេងក្អាងខ្លាំងណាស់។ រាល់ពេលដែលក្រុមអ្នកជំនួញតូចតាចមិនមានប្រាក់បង់ថ្លៃការពារ ពួកវាមិនញញើតក្នុងការចាត់ការនោះទេ យ៉ាងហ្នឹងហើយបានជាអ្នកណាក៏ខ្លាចរអាចំពោះក្រុមនេះដែរ” នេះបើតាមសម្ដីរបស់សមត្ថកិច្ច។

https://www.youtube.com/watch?v=233QsROULus
ករណីខាងលើនេះ ត្រូវបាននគរបាលខេត្ត Dong Nai តាមដានអស់ជាច្រើនឆ្នាំ ហើយមកដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខអ្នកដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ កន្លងមក មានក្រុមសង្គមងងឹតជាច្រើននៅខេត្ត Dong Nai ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់៕
ប្រភព៖ សារព័ត៌មានបរទេស


លោក Le Phat Minh មកពីខណ្ឌ Binh Thanh បានឱ្យដឹងថា “កាំភ្លើងដែលខ្ញុំបានទិញនេះគឺទុកសម្រាប់បាញ់សត្វកាលពីនៅក្មេង។ ក្រោយមក ដោយសារតែឃើញថាវាលែងមានប្រយោជន៍ និងអាចបង្កគ្រោះថ្នាក់ដល់សង្គម ព្រមទាំងមានការប្រកាសពីខាងសង្កាត់ ដែលឱ្យប្រជាជនប្រគល់អាវុធ ខ្ញុំក៏យកវាមកប្រគល់ឱ្យប៉ូលីស ដើម្បីចៀសវាងហេតុការណ៍អាក្រក់កើតឡើង។
ចំណែកពលរដ្ឋម្នាក់ទៀតឈ្មោះ Huynh Le Tuan Khanh ដែលបានយកអាវុធមកប្រគល់ឱ្យសមត្ថកិច្ចដែរនោះ បាននិយាយថា “កាំភ្លើងនេះ ខ្ញុំរើសបាននៅលើដងផ្លូវ។ ក្រោយពីមានការប្រកាសពីអាជ្ញាធរសង្កាត់ ខ្ញុំក៏សម្រេចចិត្តយកវាមកប្រគល់ឱ្យសមត្ថកិច្ចតែម្ដង ដើម្បីកុំឱ្យមានបញ្ហាដល់ខ្លួន។
លោក Nguyen Dinh Anh ដែលបានយកអាវុធមកប្រគល់ឱ្យសមត្ថកិច្ច បានថ្លែងថា “បើទោះជាមិនមានអំណោយ ក៏ខ្ញុំនៅតែយកវាមកប្រគល់ឱ្យនគរបាលជាធម្មតា គឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ អំណោយសម្រាប់ខ្ញុំគឺមិនមានសំខាន់នោះទេ”។
សារព័ត៌មានវៀតណាមដកស្រង់ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា អាវុធទាំងនេះនឹងត្រូវកំណត់តាមប្រភេទ រួចហើយយកទៅកម្ទេចចោល។ ប្រធានប៉ូស្តិ៍នគរបាលសង្កាត់2 លោក Le Tran Trung បានថ្លែងថា “នៅក្នុងរយៈពេលនៃការសម្រាកនៅផ្ទះដោយសារបម្រាមគោចរកន្លងមក មានករណីឈ្លោះប្រកែកគ្នាច្រើន ដែលនាំឱ្យមានបញ្ហាប្រើប្រាស់អាវុធកើតឡើង។ ក្រោយពីបម្រាមគោចរបានបញ្ចប់ សង្កាត់ក៏មានកម្មវិធីប្រមូលអាវុធ ព្រោះថា ការប្រើប្រាស់អាវុធគឺជារឿងគ្រោះថ្នាក់ ដែលអាចបង្កឱ្យមានរឿងស្ដាយក្រោយជាច្រើន។ មេប៉ូស្តិ៍រូបនេះបន្ថែមថា “សមត្ថកិច្ចនឹងបន្តប្រមូលអាវុធដែលនៅសល់ឱ្យអស់ ពិសេសគឺចំពោះក្រុមក្មេងៗ។





ក្នុងដំណាក់កាលដំបូង រ៉ូបូតនេះត្រូវបានរចនាឡើងដើម្បីជញ្ជូនអាហារ និងថ្នាំពេទ្យជាដើមដោយស្វ័យប្រវត្ត ពីខាងក្រៅចូលទៅក្នុងបន្ទប់អ្នកជំងឺ ព្រមទាំងអាចនាំយកសំរាម ឬរបស់របរផ្សេងៗពីបន្ទប់អ្នកជំងឺទៅកាន់កន្លែងដែលគេបានកំណត់។ រ៉ូបូតនេះក៏ថែមទាំងអាចជួយភ្ជាប់ទំនាក់ទំនងពីចម្ងាយរវាងក្រុមគ្រូពេទ្យ និងអ្នកជំងឺទៀតផង។
លោកបណ្ឌិត Tang Quoc Nam អ្នកស្រាវជ្រាវនៅមន្ត្រីបច្ចេកទេសយោធា និងជាអ្នកដឹកនាំគម្រោង បានឱ្យដឹងថា បន្ទាប់ពីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រគល់ភារកិច្ច ពួកគេក៏រចនារ៉ូបូតនេះបានដោយជោគជ័យ ដោយចំណាយពេលត្រឹមតែ2សប្ដាហ៍ប៉ុណ្ណោះ។ រ៉ូបូតនេះដំណើរការដោយមានការបញ្ជាពីមជ្ឈមណ្ឌលប្រតិបត្តិការរបស់វា។


បច្ចុប្បន្ន ទីក្រុងសៃហ្គន (ហូជីមិញ) បានរកឃើញអ្នកផ្ទុកមេរោគCOVID-19 ចំនួន50នាក់ និងជាង9,000នាក់កំពុងត្រូវបានដាក់ឱ្យនៅដោយឡែកតាមតំបន់ និងជិត1,800នាក់ត្រូវបង្ខាំងខ្លួននៅក្នុងផ្ទះ។






Vietjet Air បានផ្អាកជើងហោះហើរអន្តរជាតិ ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ប្រទេសចិន តៃវ៉ាន់ កូរ៉េខាងត្បូង ឥណ្ឌា និងប្រទេសជប់ុន។ ក្រុមហ៊ុននេះ នៅតែលក់សំបុត្រដែលធ្វើដំណើរពីរដ្ឋធានីហាណូយ ទៅកាន់រាជធានីនៃប្រទេសជប៉ុន និងត្រឡប់មកវិញ នៅក្នុងថ្ងៃទី31មីនា 2មេសា និង4មេសា។
ដើម្បីទប់ស្គាត់ការឆ្លង COVID-19 ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាម ក៏បានបង្កើនការបាញ់ថ្នាំសម្លាប់មេរោគទៅលើយន្តហោះដែលបានដឹកអ្នកដំណើរស្ថិតក្នុងការសង្ស័យថា អាចមានផ្ទុកមេរោគកូរ៉ូណានេះផងដែរ។
ថ្ងៃទី19 ខែមីនា គាត់មានអាការឈឺក្រហាយបំពង់ក។ ថ្ងៃទី20មីនា គាត់មានអាការក្អក ឈឺសាច់ដុំ ក្ដៅខ្លួន។ ថ្ងៃទី21មីនា គាត់ក៏បានបង្ខាំងខ្លួនឯងនៅក្នុងបន្ទប់ត្រៀមសង្គ្រោះបន្ទាន់មួយ ហើយបានធ្វើតេស្តរកវីរុសកូរ៉ូណា។ លទ្ធផលបានបង្ហាញថា គាត់មានផ្ទុកមេរោគ COVID-19។
គិតមកដល់ពេលនេះ ប្រទេសវៀតណាម បានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន116ករណី ក្នុងនោះមាន17ករណីបានជាសះស្បើយ។ អ្នកជំងឺក្រៅពីនេះ ដែលក្នុងនោះមានបុគ្គលិកសុខាភិបាលចំនួន3នាក់ផងដែរនោះ ក៏កំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។
បញ្ហាខាងលើនេះហើយ បាននាំឱ្យឡានដឹកទំនិញរាប់រយគ្រឿងចេញពីកម្ពុជា ត្រូវស្ទះនៅព្រំដែនវៀតណាម។ ក៏ប៉ុន្តែ សម្ដេច ស ខេង បានមានប្រសាសន៍ថា បញ្ហាស្ទះឡានទំនិញនេះ ត្រូវបានដោះស្រាយជាបណ្ដើរៗហើយ។
កិច្ចប្រជុំទ្វេភាគីនេះ បានឯកភាពគ្នា សម្រេចអនុវត្តដំណោះស្រាយចំពោះមុខ ចំនួន 04ចំណុច រួមមានដូចខាងក្រោម៖