ជាង​1.8​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

ជាង​1.8​លាន​នាក់​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

ពិភពលោក​ទាំង​មូល​ មាន​ករណី​ឆ្លង​មេរោគជាង​1.8លាន​នាក់​ និង​​ស្លាប់​ជាង​114,000​នាក់​ដោយ​សារ​ COVID-19 ក្នុង​នោះ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​។ ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន​1,846,680​នាក់​បាន​ឆ្លង​រោគ និង​114,090​នាក់​បាន​បាត់​បង់ជីវិត​ ដោយ​សារ​តែ​វីរុស​COVID-19 នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ក្នុង​ពិភព​លោក​ ដោយ​មាន​អ្នក​ជំងឺ​ថ្មី​78,825​នាក់ និង​អ្នក​ស្លាប់​ថ្មី​5,809​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​421,497​នាក់​។ សហរដ្ឋ​អាមេរិក​៖ អ្នក​​ជំងឺ​សរុប​554,226​នាក់ កើន​29,323​នាក់​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​អ្នក​ស្លាប់​មានចំនួន​​21,994​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​។ អេស្ប៉ាញ៖ អ្នក​ជំងឺ​​ថ្មី​3,804​នាក់ និង​អ្នក​ស្លាប់​ថ្មី​603​នាក់​។ អ្នក​ជំងឺ​សរុប​166,831​នាក់ និង​អ្នក​ស្លាប់​សរុប​17,209​នាក់​។​ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2ក្នុង​ពិភពលោក និង​លំដាប់​ទី​1នៅ​អឺរ៉ុប​។ អ៊ីតាលី៖ អ្នកជំងឺ​ថ្មី​4,092​នាក់ និង​អ្នក​ស្លាប់​ថ្មី​431​នាក់។ អ្នក​ជំងឺ​សរុប​156,363​នាក់ និង​អ្នក​ស្លាប់​សរុប​19,899​នាក់​។ បារាំង​៖ អ្នក​ជំងឺ​ថ្មី​2,937​នាក់ និង​អ្នក​ស្លាប់​ថ្មី​561​នាក់។ អ្នក​ជំងឺ​សរុប​132,591​នាក់​ និង​អ្នក​ស្លាប់​សរុប​14,393​នាក់​។ បារាំង​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​។ អាល្លឺម៉ង់​៖ អ្នកជំងឺ​ថ្មី​2,402​នាក់ និង​អ្នក​ស្លាប់​ថ្មី​3,022​នាក់។ អ្នក​ជំងឺសរុប​មាន​ចំនួន​127,854​នាក់។​ អង់គ្លេស​៖ អ្នក​ជំងឺ​សរុប​84,279​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​10,612​នាក់​។ អ្នក​ស្លាប់ថ្មី​ មាន​ចំនួន​737​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​5​នៅ​អឺរ៉ុប។ ប្រទេស​ចិន​មិនទាន់​ប្រកាស​​តួលេខ​ថ្មី ប៉ុន្តែ​ស្ថិតិ​ចុង​ក្រោយ​បង្ហាញ​ថា អ្នក​ជំងឺ​សរុប​មាន​ … Read more

​អាមេរិកាំង​បន្ត​ចោទ​ WHO ថា “កាន់​ជើង​ចិន” ព្រោះ​​មិនអើពើ​ដល់មតិ​​តៃវ៉ាន់​ ខណៈចិន​ចោទ​​តៃវ៉ាន់ថា​​ចង់​បាន​ឯករាជ​តាម​រយៈ​ COVID-19

សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ថា អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​មើល​​បញ្ហា​នយោបាយ​​ធំជាង​បញ្ហា​សុខ​ភាព​សាធារណៈ នៅ​ពេល​អង្គ​ការ​នេះ​មិន​បាន​យក​ចិត្តទុក​ដាក់​ទៅ​លើ​ការ​ព្រមាន​ដំបូង​​របស់​កោះ​តៃ​វ៉ាន់​​អំពី​វីរុស​COVID-19។ សហរដ្ឋ​អាមេរិក​ “មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​អំពី​បញ្ហា​ព័ត៌មាន​របស់​តៃ​វ៉ាន់​ដែល​ត្រូវ​បាន​គេ​លាក់​បាំង​ពី​សហគមន៍​សុខាភិបាល​សកល​។ ប្រការ​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​14​មករា របស់​ WHO ថា មិន​មាន​សញ្ញា​ COVID-19 ដែល​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​” នេះ​បើ​តាម​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី​9​មេសា​។ ក្រសួង​ការ​បរទេស​​អាមេរិកាំង​យល់​ថា WHO ធ្វើ​សកម្ម​ភាព​យឺតយ៉ាវ​ខ្លាំង​ពេក​​ក្នុង​ការ​ប្រកាស​ព្រមាន​អំពី​ COVID-19 ព្រម​ទាំង​ការ​ពារ​ប្រទេស​ចិនដោយ​​ហួស​ហេតុ​។ ទន្ទឹម​នឹង​នេះ អាមេរិកាំង​ក៏បាន​ដាក់​ជា​សំណួរ​ទាក់​ទិន​នឹង​មូល​ហេតុ​ដែល​ WHO មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ព្រមាន​កាល​ពី​ដំបូង​របស់​​កោះតៃ​វ៉ាន់​ផងដែរ​។ អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ថ្លែង​ថា “WHO សាជា​ថ្មី​ម្ដង​ទៀត​ បាន​​យក​បញ្ហា​នយោបាយ​​ធំជាង​បញ្ហា​សុខាភិបាល​សាធារណៈ​”។ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏បាន​រិះ​គន់​ WHO ផង​ដែរ​ ព្រោះ​តែ​បាន​បដិសេធ​តួនាទី​ជា​អ្នក​សង្កេត​ការណ៍​របស់​តៃ​វ៉ាន់​​នៅ​ក្នុង​អង្គ​ការ​សុខ​ភាព​ពិភពលោក​តាំង​ពី​ឆ្នាំ​2016​។ “សកម្ម​ភាព​របស់​ WHO បាន​ធ្វើ​ឱ្យ​ខាត​បង់​ពេល​វេលា​ និង​អាយុ​ជីវិត​មនុស្សយ៉ាង​ច្រើន​​”​។ កោះតៃវ៉ាន់ ដែល​ជា​ដែន​ដី​ដែល​ទទួល​បាន​ជោគ​ជ័យច្រើន​​ក្នុង​ការ​ទប់ស្កាត់​​COVID-19 ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ត្រឹម​តែ​380​នាក់ និង​ស្លាប់​5​នាក់​បើ​ទោះ​ជា​មាន​ទី​តាំង​ភូមិ​សាស្ត្រ​ក្បែរ​ប្រទេស​ចិន​ បាន​ព្រមាន​ WHO កាលពី​ថ្ងៃទី​31​ធ្នូរ2019​ អំពី​លទ្ធ​ភាព​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​របស់​វីរុស​COVID-19។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​តៃវ៉ាន់​ Chen Chien-Jen​។ លោក​ Chen Chien-Jen​ ដែលជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ ធ្លាប់​បាន​ប្រាប់​សារ​ព័ត៌មាន​ Financial Times ថា … Read more

តឹងរ៉ឹងបំផុតហើយ នៅតែទប់មិនឈ្នះ! 1ថ្ងៃ សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសថ្មី 287នាក់ ជាចំនួនខ្ពស់បំផុតតាំងពីមានកូវីដ-19

តឹងរ៉ឹងបំផុតហើយ នៅតែទប់មិនឈ្នះ! 1ថ្ងៃ សិង្ហបុរីរកឃើញអ្នកឆ្លងវីរុសថ្មី 287នាក់ ជាចំនួនខ្ពស់បំផុតតាំងពីមានកូវីដ-19

ប្រទេសសិង្ហបុរី បានអះអាងថា រកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ថែមទៀត 287នាក់ កាលពីថ្ងៃព្រហស្បតិ៍(ទី9មេសា)ម្សិលមិញ គឺជាចំនួនអ្នកឆ្លងមេរោគប្រចាំថ្ងៃដែលខ្ពស់បំផុត រាប់ចាប់ពីមេរោគកូវីដ-19 ចាប់ផ្ដើមឆ្លងរាតត្បាតនៅក្នុងប្រទេសមួយនេះ ដែលបណ្ដាលឱ្យចំនួនអ្នកឆ្លងមេរោគកំណាចនេះកើនដល់ 1,910នាក់ បើទោះជាសិង្ហបុរីជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រើវិធានការបែបតឹងរ៉ឹងបំផុតក្នុងការទប់ទល់នឹងឆ្លងរាលដាលក៏ដោយ។ ក្នុងចំណោមអ្នកឆ្លងមេរោគថ្មីទាំងនោះ មានជាង 200នាក់ ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៅក្នុងបន្ទប់ស្នាក់នៅរបស់ពលករចំណាកស្រុកបរទេស ដោយសិង្ហបុរី បានបង្ខាំងពលករចំនួនរាប់ពាន់ឱ្យនៅដាច់ដោយឡែកនៅតាមបន្ទប់ស្នាក់ផ្សេងៗ ក្រោយពីមនុស្សទាំងអស់នោះ មានការពាក់ព័ន្ធនឹងអ្នកឆ្លងមេរោគកូវីដ-19 ជាច្រើនករណី។ រហូតមកដល់ពេលនេះ មានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 នេះរួចហើយ 6នាក់ ហើយអាជ្ញាធរក៏កំពុងតែស៊ើបអង្កេតករណីការស្លាប់របស់មនុស្សទី7 ដែលឆ្លងមេរោគនេះ តែក៏មានអាការជ្រៀតជ្រែកពីរោគផ្សេងៗទៀតផងដែរ។ តួលេខអ្នកឆ្លងមេរោគថ្មីក្នុងប្រទេសសិង្ហបុរី ក្នុងថ្ងៃព្រហស្បតិ៍(ទី9មេសា) កើនឡើងជាងទ្វេដងពីមួយថ្ងៃមុនហ្នឹង ដោយនៅថ្ងៃពុធ(ទី8មេសា) សិង្ហបុរីបានរាយការណ៍អំពីការរកឃើញអ្នកឆ្លងមេរោគថ្មីត្រឹមតែ 142នាក់ប៉ុណ្ណោះ។ សិង្ហបុរី ជាប្រទេសមួយ ដែលទទួលបានការកោតសរសើរ ក្នុងរឿងការចាត់វិធានការទប់ស្កាត់មេរោគវីរុសដ៏មានប្រសិទ្ធភាព ទាំងការត្រួតពិនិត្យលម្អិតពលរដ្ឋចំនួនដ៏ច្រើន រួមទាំងការតាមដានអ្នកដែលធ្លាប់ប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ-19 ទៀតផង។ កាលពីអំឡុងចុងសប្ដាហ៍កន្លងទៅ រដ្ឋបាលសិង្ហបុរីបានបញ្ជាបិទសាលារៀនគ្រប់កន្លែង និងទីកន្លែងធ្វើការភាគច្រើន ព្រមទាំងបញ្ជាឱ្យប្រជាជនសម្ងំនៅតែក្នុងផ្ទះ ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 តែយ៉ាងណាក៏ដោយ ទីបំផុត តួលេខអ្នកឆ្លងជំងឺ ក៏កើនឡើងខ្ពស់បំផុត លុបស្ថិតិកាលពីពេលកន្លងទៅ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ កាលពីពេលមុនហ្នឹង … Read more

ជិត​95,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​(សង្ខេប)

នៅក្នុង​ពិភពលោក​ទាំង​មូល​ មាន​មនុស្ស​ជិត​1.6​លាន​នាក់​បាន​​ឆ្លង​មេរោគ​ និង​ជិត​95,000​នាក់​បាន​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​ សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​គឺជា​សម្បុក​មេរោគ​ធំ​ជាង​គេ​បង្អស់​។ យោង​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins ពិភពលោក​បច្ចុប្បន្ន​ មានមនុស្ស​ចំនួន​1,587,209​នាក់​បាន​ និង​កំពុង​​ផ្ទុក​មេរោគ​ និង​94,850​​នាក់​បាន​បាត់បង់ជីវិត​ដោយសារ​វីរុសCOVID-19 ក្នុង​នោះ​អ្នក​ឆ្លង​មេរោគ​ថ្មី​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​មក​នេះ​មាន​ចំនួន​76,105​នាក់ និង​ស្លាប់​ថ្មី​6,512​នាក់​បន្ថែម​ទៀត​។ រីឯ​អ្នក​ដែល​បាន​ជាសះ​ស្បើយ​មា​ន​ចំនួន​353,291​នាក់​។ សហរដ្ឋ​អាមេរិក​៖ អ្នក​ជំងឺ​សរុប​456,828​នាក់​ និង​អ្នក​ស្លាប់​សរុប​16,294​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​33,693​នាក់​ និង​អ្នក​ស្លាប់​ថ្មី​1,904​នាក់​។ អេស្ប៉ាញ៖ អ្នកជំងឺ​សរុប​152,446​នាក់ និង​អ្នក​ស្លាប់​សរុប​15,238​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​​4,226​នាក់ និង​អ្នក​ស្លាប់​ថ្មី​446​​នាក់​។ អ៊ីតាលី​៖ អ្នកជំងឺ​សរុប​143,626​នាក់ និង​អ្នក​ស្លាប់​សរុប​18,279​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​4,204​នាក់​ និង​អ្នក​ស្លាប់​ថ្មី​610​នាក់​។ អាល្លឺម៉ង់​៖ អ្នក​ជំងឺ​សរុប​116,801​នាក់​ និង​អ្នក​ស្លាប់​សរុប​2,451នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​3,505​នាក់ និង​អ្នក​ស្លាប់​ថ្មី​102​នាក់​។ បារាំង​៖ អ្នក​ផ្ទុក​មេរោគ​សរុប​118,781​នាក់ និង​អ្នក​ស្លាប់​សរុប​12,228​នាក់​។ អ្នក​ផ្ទុក​មេរោគ​ថ្មី​5,831​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,359​នាក់​។ អង់គ្លេស​៖ អ្នក​ផ្ទុក​មេរោគ​សរុប​65,863​នាក់ និង​អ្នក​ស្លាប់​សរុប​7,992​នាក់​។ អ្នក​ស្លាប់​ថ្មី​មាន​895​នាក់​។ នាយក​រដ្ឋ​មន្ត្រី​ Boris Johnson មាន​សុខ​ភាព​ល្អ​ឡើង​វិញ​ខ្លះ​ៗ​ហើយ​។ ប្រទេស​ចិន​៖ អ្នក​បាន​ឆ្លង​មេរោគ​សរុប​81,907​នាក់​ និង​អ្នក​ស្លាប់​សរុប​3,336​នាក់​។ ចិន​ទើប​តែ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​85​នាក់​បន្ថែម​ទៀត​ ក្នុង​នោះ​មាន​38​នាក់​ជា​ករណី​នាំ​ចូល និង​47​នាក់​ជា​ករណី​មិន​មាន​រោគ​សញ្ញា​។ … Read more

COVID-19! នាវិក​ជាង​400​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី

USS Theodore Roosevelt

ក្រុម​នាវិក​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង USS Theodore Roosevelt ចំនួន​416​នាក់​ វិជ្ជ​មាន​ជាមួយ​វីរុស​COVID-19 គឺ​ប្រមាណ​ជា​​ជាង​ពាក់​កណ្ដាល​នៃ​ករណី​ឆ្លង​វីរុស​សរុប​នៅ​ក្នុង​ជួរ​កង​ទ័ពជើង​ទឹក​សហ​រដ្ឋ​អាមេរិក​។ កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ កាលពី​ថ្ងៃទី​8មេសា​ បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជួរ​កង​ទ័ព​ជើងទឹក​​ទាំង​មូល​ មាន​អ្នក​ឆ្លង​វីរុស​COVID-19 យ៉ាង​តិច​714ករណី​។ ក្នុង​នោះ​ក្រុម​នាវិក​នៃ​នាវា​ផ្ទុក​យន្ត​ហោះ USS Theodore Roosevelt មាន​ចំនួន​ជាង​ពាក់​កណ្ដាល​ ពោល​គឺ​មាន416​ករណី។ USS Theodore Roosevelt បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ដំបូង​ចំនួន​3ករណី​កាល​ពី​ថ្ងៃទី​25​មីនា​ នាំ​ឱ្យនាវា​នេះ​ត្រូវ​ផ្អាក​ដំណើរ​ការ​ និង​ចូល​ចត​ក្នុង​កំពង់​ផែ​ Guam ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​ទៅ​លើ​បុគ្គលិក​ជិត​5,000​នាក់​។ អ្នក​នាំពាក្យ​មន្ទីរ​បញ្ច​កោណ​ Jonathan Hoffman កាល​ពី​សប្ដាហ៍​មុន​បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ជាង​2,300​នាក់​ក្នុង​ចំណោម​2,700​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​នាវា​ ហើយ​ពួក​គេ​ក៏​បាន​ឡើង​លើ​កោះ​ Guam។ នាវា​ផ្ទុក​យន្តហោះ​អាមេរិកាំង​​ចំនួន​4​គ្រឿង រួម​មាន​ នាវា Nimitz នាវា Ronald Reagan នាវា Carl Vinson និងនាវា Theodore Roosevelt រួម​នឹង​នាវា​ចម្បាំង​មួយចំនួន​ទៀត​ សុទ្ធ​តែ​បាន​រាយ​ការណ៍​ថា មានករណីឆ្លង​វីរុស​COVID-19។ មេបញ្ជា​ការ​របស់នាវា​ផ្ទុកយន្ត​ហោះ​ Theodore Roosevelt លោក … Read more

​សហ​រដ្ឋ​អាមេរិក៖ អ្នក​ស្លាប់​ថ្មី​កើន​ជិត​2,000​នាក់ ខណៈ​អ្នក​ផ្ទុក​COVID-19សរុប​កើនលើស​420,000​នាក់

COVID-19! នៅ​សហ​រដ្ឋ​អាមេរិក អ្នក​ស្លាប់​ថ្មី​កើន​ជិត​2,000​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​ លើស​ពី​14,000​នាក់

តួលេខ​នៃ​អ្នកស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​បន្ត​កើន​ឡើង​ខ្លាំង ដោយ​មាន​ជិត​2,000​នាក់​ក្នុង​1ថ្ងៃ​ នៅ​​ក្នុង​សប្ដាហ៍​ដែល​មន្ត្រី​អាមេរិកាំង​ជឿ​ថា រោគ​រាត​ត្បាត​នេះ​អាច​ឡើង​ដល់​ចំណុច​កំពូល​។ យោង​តាម​ទិន្ន​ន័យ​នៅ​លើ​គេហ​ទំព័រ​ Worldometer គិត​ត្រឹម​ល្ងាច​ថ្ងៃទី​8មេសា (ម៉ោង​នៅ​សហរដ្ឋ​អាមេរិក) សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន1,805​ករណី​ ធ្វើ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ប្រទេស​នេះ​ ឡើង​ដល់​14,646​ករណី​។ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​ សហរដ្ឋ​អាមេរិក បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ចំនួន26,550​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នក​ឆ្លង​មេរោគ​សរុប​ក្នុង​ប្រទេស​នេះ​ កើន​ជិត​ដល់​426,000​នាក់​។ សម្បុក​មេរោគ​ New York កាល​ពី​ម្សិល​មិញ​ក៏​មាន​អ្នក​ស្លាប់​ច្រើន​មិន​ធ្លាប់​មាន​ផងដែរ​។ អភិបាល​រដ្ឋ New York លោក Andrew Cuomo ឱ្យ​ដឹងថា រដ្ឋ​នេះមាន​អ្នក​ស្លាប់​779​ករណី​ដោយ​សារ​COVID-19 ក្នុង​រយៈ​ពេល​តែ​24​ម៉ោង​ចុង​ក្រោយ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​ក្នុង​រដ្ឋ​នេះ​កើន​ជិត​ដល់​​6,300​នាក់​ ក្នុង​នោះ​ទីក្រុង​ New York មាន​ដល់​ទៅ​ជាង​5,600​ករណី។ អភិបាល​រដ្ឋ​ New York យល់ថា តូលេខ​នៃ​អ្នក​ស្លាប់​នឹង​បន្ត​កើន​ឡើង​ សូម្បី​តែ​នៅ​ក្នុងអំឡុង​អ្នក​ឆ្លង​មេរោគ​មាន​ការ​ថយ​ចុះ​ក៏ដោយ​។ លោក​បន្ត​ថា ការ​បង្ខាំង​ទូទៅ​ក្នុង​សហគមន៍​នឹង​នៅ​តែ​ជា​វិធាន​ការ​ដ៏មាន​ប្រសិទ្ធ​ភាព​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​។ លោក​ប្រធានាធិបតិ​អាមេរិកាំង​ Donald Trump មាន​បំណង​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ ប៉ុន្តែ​ទីប្រឹក្សា​របស់​លោក​​អំពាវ​នាវ​ឱ្យ​លោក​ មាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ថា​ការ​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឆាប់​ពេក​នឹង​អាចនាំ​ឱ្យ​ការ​ឆ្លង​រាល​ដាល​ផ្ទុះ​ឡើង​ខ្លាំង​បន្ថែម​ទៀត​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​អាមេរិកាំង​បាន​ព្រមាន​ថា … Read more

ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស ឆ្លង​វីរុស COVID-19

ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស ឆ្លង​វីរុស COVID-19

ព្រះអង្គម្ចាស់ Charles ព្រះជន្ម71វស្សា បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា COVID-19 ប៉ុន្តែ​មាន​អាការរោគ​មិន​ធ្ងន់ធ្ងរ​នោះទេ។ ព្រះរាជដំណាក់ Clarence ដែលជា​តំណាង​របស់​ព្រះអង្គម្ចាស់ Charles ថ្ងៃនេះ បានប្រកាសថា ព្រះអង្គម្ចាស់ Charles “នៅមាន​ព្រះរាជសុខភាព​ល្អ​នៅឡើយ បើទោះជា​មាន​អាការរោគខ្លះៗក៏ដោយ។ ទ្រង់​បាន​បំពេញ​រាជកិច្ច​នៅឯ​ដំណាក់​របស់​ទ្រង់​ដូច​ធម្មតា”។ ព្រះ​នាង Camilla ដែលជា​ព្រះ​ជាយា​របស់​ព្រះអង្គម្ចាស់ Charles “ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​ហើយ​ដែរ ដោយ​លទ្ធផល​អវិជ្ជមាន”។ ព្រះអង្គម្ចាស់ Charles និង​អ្នក​ម្នាង Camilla បច្ចុប្បន្ន​បង្ខាំង​ខ្លួនឯង​នៅក្នុង​ដំណាក់​នៅឯ​ប្រទេស Scotland (Scotland ជា​ផ្នែក​មួយ​នៃ​ចក្រភព​អង់គ្លេស)។ ព្រះរាជដំណាក់ Clarence បានឱ្យដឹងថា “មិនទាន់​ដឹង​ទេ​ថា ព្រះអង្គម្ចាស់​ឆ្លង​មេរោគ​ពី​អ្នកណា​នៅឡើយ តែ​ទ្រង់​បាន​ចូលរួម​ពិធី​ជាច្រើន​នាពេលថ្មីៗនេះ”។ ប៉ុន្តែ ប្រភពពី​រាជវាំង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា ព្រះអង្គម្ចាស់ Charles បានធ្វើ​តេស្ត​រក​មេរោគ​នៅ​ថ្ងៃទី23មីនា និង​ទទួលលទ្ធផល​នៅ​ថ្ងៃទី24មីនា។ ព្រះអង្គម្ចាស់​ត្រូវបាន​គេ​ជឿថា បាន​ឆ្លង​មេរោគ​ចាប់ពី​ក្រោយ​ថ្ងៃទី13មីនា។ ថ្មីៗនេះ ព្រះអង្គម្ចាស់ Charles បាន​យាង​ទៅ​ជួប​ម្ចាស់​ក្ស​ត្រី Elizabeth II ដែលមាន​ព្រះជន្ម93ព្រះវស្សា នៅ​ថ្ងៃទី13មីនា។ បរមរាជវាំង … Read more

ជិត 5,000នាក់​បន្ថែម​ទៀត​ហើយ ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា

គណៈកម្មការ​សុខា​ភិបាល​ខេត្ត Hubei ថ្ងៃ​នេះ បាន​ប្រកាស​ថា មាន​អ្នក​ស្លាប់​ថ្មី​ចំនួន 116នាក់ និង​ 4,823នាក់បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូរ៉ូណា Covid-19​។ ខេត្ត​ Hubei​ មាន​ករណី​ស្លាប់បន្ថែម​ដោយ​សារ​មេរោគ​កូរ៉ូណា ចំនួន 116នាក់ ធ្វើ​ឱ្យ​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន​ (ដីគោក) ឡើង​ដល់ 1,485នាក់។ ខេត្ត​នេះ​ក៏មាន​ករណី​ឆ្លង​ថ្មី​ចំនួន 4,823នាក់បន្ថែម​ទៀត ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​​ក្នុង​ខេត្ត​នេះ ឡើង​ដល់ 51,986​នាក់ និង​ទូទាំង​ប្រទេស​ចិន​(ដីគោក) ឡើង​ដល់ 64,627នាក់។ ខេត្ត Hubei មាន​អ្នក​ជំងឺ​ 36,719នាក់ចូល​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ ក្នុង​នោះមាន​ 1,685​នាក់ កំពុង​ស្ថិត​ក្នុងស្ថានភាព​​គ្រោះ​ថ្នាក់ និង​ 4,131នាក់ បាន​ជាសះស្បើយ​ពី​ជំងឺ។ គិត​មក​ដល់​ពេល​នេះ ទូទាំងពិភពលោក មាន​ករណី​ផ្ទុក​មេរោគសរុប​​ចំនួន​ 65,209នាក់ និង​អ្នក​ស្លាប់មាន​ចំនួន 1,489នាក់ និង​អ្នក​ដែល​បាន​ជា​សះស្បើយ​ចំនួន 7,063​នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប​ គឺ​មាន​ 3ករណី​ស្លាប់​នៅ​ខាង​ក្រៅ​ប្រទេស​ចិន(ដីគោគ) ក្នុង​នោះ មាន​មួយ​ករណី​នៅ​ហ្វីលីពីន មួយ​ករណី​នៅ​ហុង​កុង និង​មួយ​ករណី​ទៀត​នៅ​ជប៉ុន៕ ប្រភព​៖ សារ​ព័ត៌មាន​បរទេស

ពលរដ្ឋ​ចិន​នាំ​គ្នា​​រក​ទិញ​ថ្នាំ​អេដស៍ ដើម្បី​ទុក​ទប់​ទល់​​វីរុស​កូរ៉ូណា! ​អ្នក​ឆ្លៀត​ឱកាស​រក​លុយ​​ និង​សប្បុរសជនក៏បង្ហាញ​ខ្លួន

ដោយ​សារ​តែ​មិន​ទាន់​មាន​វិធី​សាស្ត្រ ឬ​ថ្នាំ​ព្យា​បាល​ពិសេស​ ពលរដ្ឋ​ជា​ច្រើន​នៅ​ប្រទេស​ចិន​ បាន​នាំ​គ្នា​ស្វែង​រក​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​មក​ជំនួស​បណ្ដោះ​អាសន្ន​ ដោយ​សង្ឃឹម​ថា​ពួក​គេ​អាច​ឆ្លង​ផុត​គ្រា​លំបាក និង​នៅ​មាន​ជីវិត​​ក្រោយ​ការ​រាត​ត្បាត​នៃ​អាសន្ន​រោគ​កូរ៉ូណា​នេះ។ បច្ចុប្បន្ន ក្នុង​ពិភព​លោក មិន​ទាន់​មាន​ថ្នាំ​ពិសេស​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​ព្យា​បាល​អ្នកជំងឺ​កូរ៉ូណា​នៅ​ឡើយ​ បណ្ដាល​ឱ្យ​វីរុស​នេះ សម្លាប់​មនុស្ស​​ដល់​ទៅ ​724នាក់ គិត​មក​ត្រឹម​ថ្ងៃ​ទី8កុម្ភៈ ឆ្នាំ2020។ បើទោះ​បី​ជា​មិន​ទាន់​មាន​ភ័ស្ដុតាង​បង្ហាញ​ពី​លទ្ធ​ផល​នៃ​ការ​ពិសោធន៍​ស៊ី​ជម្រៅ​ក៏​ដោយ ប៉ុន្តែ គណៈ​កម្មការ​សុខា​ភិបាល​កណ្ដាល​របស់​ចិន​ បាន​ឱ្យ​ដឹង​ថា​ ថ្នាំ lopinavir/ritonavir ដែល​គេ​ប្រើ​សម្រាប់​ព្យា​បាល​​ជំងឺ​អេដស៍ ក៏​អាច​ប្រើ​ប្រាស់​ដើម្បី​ព្យា​បាល​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ផងដែរ ថ្វី​បើ​មិន​ទាន់​បាន​បក​ស្រាយ​អំពី​​យន្ត​ការ​ព្យា​បាល​នៃ​ថ្នាំ​នេះ។ គ្រូពេទ្យ​ចិនប្រើថ្នាំព្យាបាលអេដស៍ ដើម្បី​ព្យាបាលជំងឺរលាកសួតថ្មីកូរ៉ូណា ប្រការ​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ ពិសេស​គឺ​ចំពោះ​ថ្នាំ Kaletra ឬហៅ​ថា Aluvia។ នេះ​គឺជា​ថ្នាំ​ lopinavir/ritonavir ដែល​ត្រូវ​បាន​ដាក់់លក់​ក្រោម​ឈ្មោះ​ Kaletra និង​ជា​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​តែ​មួយ​ប្រភេទ​គត់​ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​ចិន​។​ Devy អាយុ​38ឆ្នាំ មក​ពី​ខេត្ត Shandong បាន​ឱ្យ​ដឹង​ថា គាត់​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​រាប់​រយ​នាក់​ដែល​បាន​ព្យា​យាម​ស្វែង​រក​ជួប​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ ដើម្បី​សុំ​ថ្នាំ​នេះ​។ បើ​ទោះ​បី​ជា​ថ្មី​ៗ​នេះ Devy មិន​ធ្លាប់​បាន​ទៅ​កាន់​ខេត្ត Hubei ឬ​ ក្រុង Wuhan ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណាក៏​ដោយ ប៉ុន្តែ​គាត់​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​នេះ ព្រោះ​ថា​ គាត់​មាន​អាការ​ក្ដៅ​ខ្លួន … Read more

ឱសថការីកំលោះម្នាក់ដាច់ខ្យល់ស្លាប់ ដោយសារខំប្រឹងធ្វើការជាប់ៗគ្នា 10ថ្ងៃ តតាំងនឹងវិបត្តិមេរោគវីរុសវូហាន

ឱសថការីកំលោះជនជាតិចិនម្នាក់ បានធ្លាក់ខ្លួនឈឺ និងស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្វើការយ៉ាងខ្លាំងក្លាជាប់ៗគ្នា 10ថ្ងៃ ក្នុងភារកិច្ចតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មីដែលឆ្លងរាលដាលយ៉ាងសាហាវនៅក្នុងប្រទេសចិន។ កាលពីថ្ងៃទី4 កុម្ភៈ ទីភ្នាក់ងារព័ត៌មាន វើលដ៍ អហ្វ បាហ្ស បានរាយការណ៍តាមរយៈសារព័ត៌មាន ដឹ ផេភើរ ថា ឱសថការីកំលោះជនជាតិចិនបានធ្លាក់ខ្លួនឈឺ និងបានស្លាប់ ក្រោយពីធ្វើការយ៉ាងខ្លាំងក្លាឥតឈប់សម្រាកជាប់ៗគ្នា 10ថ្ងៃ ក្នុងភារកិច្ចតស៊ូនឹងមេរោគវីរុសកូរ៉ូណាដ៏កាចសាហាវនោះ។ ឱសថការី សុង យីងជី អាយុទើបតែ 28ឆ្នាំ ជាអនុប្រធានផ្នែកឱសថស្ថាន មានចំណែករួមយ៉ាងខ្លាំងក្នុងការថែរក្សាព្យាបាលអ្នកឆ្លងមេរោគទាំងអស់ នៅឯមជ្ឈមណ្ឌលសុខភាពក្នុងអនុមណ្ឌលហ៊ឹងសាន មណ្ឌលហ៊ូណាន ភាគកណ្ដាលប្រទេសចិន ដែលនៅជាប់នឹងមណ្ឌលហ៊ូពេយ ដើមកំណើតនៃការឆ្លងរាលដាលនៃមេរោគវីរុសកូរ៉ូណាប្រភេទថ្មីពីទីក្រុងវូហាន។ ឱសថការី សុង យីង ជី មានតួនាទីទទួលខុសត្រូវក្នុងការចែកចាយវេជ្ជភណ្ឌទៅឱ្យមិត្តរួមការងារ បានខំប្រឹងធ្វើការយ៉ាងឥតឈប់សម្រាកជាប់ៗគ្នា 9យប់ 10ថ្ងៃ ក្នុងអំឡុងពេលដែលប្រទេសចិនកំពុងប្រយុទ្ធតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។ រហូតមកដល់ថ្ងៃទី3 កុម្ភៈ ឱសថការី សុង ធ្វើការរួចរាល់ក្នុងវេនពេលអធ្រាត្រ និងត្រឡប់ទៅបន្ទប់វិញដើម្បីគេងសម្រាក មុននឹងមិត្តរួមការងារប្រទះឃើញរូបគេបានដេកស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់របស់គេ។ សន្និដ្ឋានថា គេអាចនឹងស្លាប់ដោយសារបេះដូងឈប់ដំណើរការមួយខណៈពេលភ្លាមៗ ដោយសារតែការធ្វើការងារយ៉ាងខ្លាំងឥតឈប់សម្រាកកាលពីពេលកន្លងមក។ ខណៈនេះ មន្ត្រីពាក់ព័ន្ធកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការស្លាប់នេះជាបន្ត៕ ប្រភព៖ សារ​ព័ត៌មាន​បរទេស