ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត…)

ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត...)

ចរន្តតតាំងលទ្ធិប្រមាញ់អាណានិគម និងភាពរួមដៃគ្នារវាងប្រទេសនីមួយៗ ឆ្នាំ1918 ប្រទេសឥណ្ឌា បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសយូរជាង 1សតវត្សរ៍ ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានឆ្លងរាលដាលទៅដល់ប្រទេសឥណ្ឌានៅខែឧសភា ក្នុងឆ្នាំនោះ(1918) ហើយវាបានធ្វើឱ្យកើតមានផលប៉ះពាល់ដល់ប្រជាជនឥណ្ឌាធ្ងន់ធ្ងរជាងជនជាតិអង់គ្លេសដែលរស់នៅក្នុងប្រទេសឥណ្ឌាទៅទៀត។ មានស្ថិតិដែលបានបង្ហាញច្បាស់ថា អត្រាការស្លាប់របស់ជនជាតិហិណ្ឌូវណ្ណៈទាប ស្ថិតក្នុងចំនួន 61.6នាក់ សម្រាប់ចំនួនប្រជាជន 1,000នាក់ ខណៈដែលអត្រាការស្លាប់ក្នុងក្រុមមនុស្សជនជាតិអឺរ៉ុប ស្ថិតក្នុងចំនួន 9នាក់ សម្រាប់ចំនួនប្រជាជន 1,000នាក់ដូចគ្នា។ ជនជាតិឥណ្ឌាដែលមានផ្នត់គំនិតជាតិនិយមខ្លាំង ក៏ឆ្លៀតឱកាសក្នុងអំឡុងពេលដែលសង្គមកំពុងមើលឃើញថា អាណានិគមជនជាតិអង់គ្លេសបានគ្រប់គ្រងចាត់ការលើវិបត្តិរោគរាតត្បាតដែលកំពុងកើតឡើងយ៉ាងខុសឆ្គងនោះ នៅឆ្នាំ1919 សារព័ត៌មាន Young India របស់លោក ម៉ាហាត្មះ ហ្គាន់ធី បានបោះពុម្ពផ្សាយបទវិចារណកឋា រិះគន់អ្នកគ្រប់គ្រងអាណានិគមអង់គ្លេសយ៉ាងពុះកញ្ជ្រោល។ “គ្មានប្រទេសស្លូតត្រង់ណា ដែលរដ្ឋបាលនឹងបណ្ដោយឱ្យស្ថានការណ៍ធ្លាក់ចុះដុនដាបយ៉ាងអាក្រក់ ដោយមិនបានធ្វើអ្វីឱ្យបានច្រើនគ្រប់គ្រាន់ស្មើនឹងរដ្ឋបាលឥណ្ឌាក្នុងអំឡុងពេលដែលកើតរោគរាតត្បាតដ៏អាក្រក់ និងសាងភាពហាយនៈដូច្នេះឡើយ” ប្រទេស ដែលទោះជាសង្គ្រាមលោកលើកទី1 បានធ្វើឱ្យពិភពលោកកើតការបែងចែកបក្សពួកខាងនយោបាយក៏ដោយ។ ក្នុងឆ្នាំ1923 សន្ធិកបាតប្រជាជាតិ (League of Nation) អង្គការអន្តរជាតិ ដែលនៅពេលក្រោយមក ត្រូវបានជំនួសដោយអង្គការសហប្រជាជាតិ(UN) និងបានបង្កើតអង្គការសុខភាព(Health Organisation) ដែលក្រោយមកបានក្លាយជា អង្គការសុខភាពពិភពលោក(WHO)។ អង្គការនេះ បានសាងប្រព័ន្ធថ្មីមួយឡើង ក្នុងការគ្រប់គ្រងរោគរាតត្បាតរវាងប្រទេស … Read more

ជិត​252,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19នៅ​ទូទាំង​ពិភពលោក ខណៈ​​ប្រទេស​ចំនួន​4​ មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​

ជិត​252,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19នៅ​ទូទាំង​ពិភពលោក ខណៈ​​ប្រទេស​ចំនួន​4​ មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​

គិត​មក​ដល់​បច្ចុប្បន្ន វីរុស​COVID-19 បាន​សម្លាប់​មនុស្ស​​ជិត​252,000​នាក់​​​ក្នុង​ចំណោម​អ្នក​ជំងឺ​កូរ៉ូណា​សុរប​ជាង​3.6​លាន​នាក់​នៅ​ក្នុង​ពិភពលោក​ទាំង​មូល​ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​បាន​បន្ធូរ​បន្ថយ​បម្រាម​គោចរ​។ នៅក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​212​ ក្នុង​ពិភពលោក គិត​ត្រឹម​ព្រឹក​នេះ មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ 3,639,616​នាក់​ និង​អ្នក​ស្លាប់​ក៏​បាន​ឡើង​ដល់​251,721​នាក់​។ អ្នក​ជំងឺ​ថ្មី​ថ្ងៃ​នេះ មាន​74,729​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​3,637​នាក់​។ អ្នក​ដែល​បាន​ជា​សះស្បើយ​សុរប​ 1,192,842​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer។ ទ្វីប​អឺរ៉ុប​មាន​អ្នកជំងឺ​សរុប​​1,469,891​នាក់​ ខណៈ​អាមេរិក​ខាង​ជើង​មាន​​1,318,547​នាក់ អាស៊ី​មាន​​572,839​នាក់ អាមេរិក​ខាង​ត្បូង​មាន​​223,852​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​​47,804​នាក់​។ សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​ 1,210,356​នាក់ កើន​23,321​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ អ្នក​ស្លាប់​ថ្មី​នៅ​ប្រទេស​នេះ​មាន​935​នាក់​ ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់​64,494​នាក់​។ ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ក៏​មាន​ប្រទេស​ចំនួន​4​ផ្សេង​ទៀត​ដែល​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​ រួម​មាន​៖ អេស្ប៉ាញ​៖ អ្នក​ជំងឺ​សរុប​248,301​នាក់ និង​អ្នកស្លាប់​សរុប​25,428​នាក់​។ អ៊ីតាលី​៖ អ្នកជំងឺ​សរុប​211,938​នាក់ និង​អ្នក​ស្លាប់​សរុប​29,079​នាក់​។ អង់គ្លេស​៖ អ្នកជំងឺ​សរុប​190,584​នាក់ និង​អ្នក​ស្លាប់​សរុប​28,734​នាក់​។ បារាំង​៖ អ្នក​ជំងឺ​សរុប​169,462នាក់ និង​អ្នកស្លាប់​សរុប​​25,201​នាក់​។ ប្រភព​៖ សារ​ព័ត៌មាន​បរទេស

អ្នកស្លាប់​ដោយ​សារវីរុស​​COVID-19​នៅ​សហរដ្ឋ​អាមេរិក​នឹង​កើន​ដល់​134,000​នាក់​នៅ​ចុង​ខែ​សីហា ខណៈ​បច្ចុប្បន្ន​បាន​កើន​ដល់​ជិត​70,000​នាក់​​ហើយ

អ្នកស្លាប់​ដោយ​សារ​COVID-19​នៅ​សហរដ្ឋ​អាមេរិក​នឹង​កើន​ដល់​134,000​នាក់​នៅ​ចុង​ខែ​សីហា ខណៈ​បច្ចុប្បន្ន​បាន​កើន​ដល់​ជិត​70,000​នាក់​​ហើយ

New York Times ដក​ស្រង់​ឯកសារ​សម្ងាត់​មួយ​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ព្យាករ​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ប្រទេស​នេះ​អាច​កើន​ឡើង​មក​វិញ​នៅ​ក្នុង​ខែ​ឧសភា​នេះ​។ យោង​តាម​ទិន្ន​ន័យ​ពី​ទំព័រ Worldomerter គិត​ត្រឹម​រសៀល​​ថ្ងៃទី​4​ឧសភា(ម៉ោង​នៅ​អាមេរិក) ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​​ គឺ​មាន​69,589​នាក់​ កើន​992​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ សហរដ្ឋ​អាមេរិក​ក៏​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​ជាង​23,000​នាក់ ដែល​នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​បាន​កើន​លើស​ពី​1.2​លាន​នាក់​។ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ New York Times កាល​ពី​ថ្ងៃទី​4​ឧសភា បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​សម្ងាត់​​មួយ​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​ Trump ​បាន​ព្យាករ​ថា តួលេខ​នៃអ្នក​ជំងឺ​ និង​អ្នក​ស្លាប់​​នៅក្នុង​ប្រទេស​នេះ​នឹង​កើន​ខ្លាំង​ឡើង​វិញ​នៅ​ក្នុង​ខែ​ឧសភា​នេះ​។ ឯកសារ​​សម្ងាត់​សរសេរ​ថា នៅ​ចុង​ខែ​ឧសភា COVID-19 នឹង​សម្លាប់​មនុស្ស​ប្រហែល​ជា​3,000​នាក់​នៅ​1ថ្ងៃ​ៗ​នៅ​សហរដ្ឋ​អាមេរិក​ ដែល​នេះ​ជា​តួលេខ​ខ្ពស់​បំផុត​បើធៀប​នឹង​ចំនួន​អ្នក​ស្លាប់​ជា​មធ្យម​ជិត​1,800​នាក់​ក្នុង​1ថ្ងៃ​ នា​បច្ចុប្បន្ន​។ យោង​តាម​ការ​ព្យាករ​ខាង​លើ​ ជា​រៀង​រាល់​ថ្ងៃ សហរដ្ឋ​អាមេរិក​អាច​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ក្នុង​1​ថ្ងៃ​ប្រហែល​200,000​នាក់ ខណៈ​តួលេខ​មធ្យម​នា​បច្ចុប្បន្ន​គឺ​ 25,000​នាក់​/ថ្ងៃ​។ ការ​ព្យាករ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ការ​វិភាគ​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​ជំងឺ​​នៃ​សហរដ្ឋ​អាមេរិក​ CDC (Centers for Disease Control and Prevention)។ ទាក់​ទិន​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​ លោក Judd Deere បាន​ថ្លែង​ថា “នេះ​មិន​មែន​ជា​ឯកសារ​ដែល​ប្រកាស​នៅ​ក្នុង​សេត​វិមាន​ទេ​ ហើយ​ក៏​មិន​បាន​ដាក់​ជូន​គណកម្មធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ … Read more

ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត…)

ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត...)

ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ នៅតែបន្តបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សម្នានៅក្នុងប្រទេសទីទ័លក្រ។ ការសិក្សាស្រាវជ្រាវនៅឆ្នាំ2020 នេះ ដែលដឹកនាំក្រុមដោយលោក រ៉ូបឺត បាររ៉ូ អ្នកវិទ្យាសាស្ត្រនៃមហាវិទ្យាល័យ ហាវ៉ាដ បានវាយតម្លៃថា ក្នុងខណៈដែលប្រជាជនប្រមាណ 0.5% (ប្រមាណជា 550,000នាក់) នៅក្នុងសហរដ្ឋអាមេរិកនៅខណៈពេលនោះ បានស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ តែជំងឺដ៏សាហាវនេះ បានសម្លាប់ជីវិតមនុស្សប្រមាណ 5.2% នៃប្រជាជនក្នុងប្រទេសឥណ្ឌា ឬជិត 17លាននាក់។ ជំងឺរាតត្បាតដែលកើតឡើង ថែមទាំងបានធ្វើឱ្យមានការខាតបង់យ៉ាងធំធេងខាងសេដ្ឋកិច្ច ដោយលោកបាររ៉ូ និងក្រុមការងារ បានវាយតម្លៃថា ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានធ្វើឱ្យ GDP របស់ប្រទេសផ្សេងៗ ថយចុះ 6% ជាមធ្យម។ អ្នកស្រី ឃែតធើរីន អារ៍ណូល អ្នកនិពន្ធសៀវភៅរឿង Pandemic 1918 បានបញ្ជាក់ថា ការស្លាប់របស់មនុស្សក្នុងសង្គ្រាមលោកលើកទី1 បូកជាមួយការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានធ្វើឱ្យកើតគ្រោះហាយនៈធំធេងខាងសេដ្ឋកិច្ចបន្ទាប់ពីនោះមក។ បុព្វបុរសរបស់អ្នកស្រីអារ៍ណូលខ្លួនឯង ក៏ជាជនរងគ្រោះរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញដែលឆ្លងរាតត្បាតក្នុងប្រទេស​សហរាជាណាចក្រ​(UK)​ ដែរ។ អ្នកស្រីបាននិយាយថា “នៅក្នុងប្រទេសជាច្រើន ស្ទើរលែងមានបុរសវ័យកំលោះ​នៅ​សេស​សល់​ឱ្យ​បន្ត​ដំណើរ​ការ​មុខជំនួញរបស់គ្រួសារ ធ្វើស្រែចម្ការ ហ្វឹកហាត់វិជ្ជាជីវៈ ធ្វើពាណិជ្ជកម្ម រៀបការ និងមានកូនមកស្នងត្រកូល … Read more

COVID-19! កម្មករ​ជិត​900​នាក់​នៅ​ក្នុង​​រោង​ចក្រច្នៃ​សាច់​ជ្រូក​​1​នៅ​សហរដ្ឋ​​អាមេរិក​ បាន​ឆ្លង​វីរុស

COVID-19! កម្មករ​ជិត​900​នាក់​នៅ​ក្នុង​​រោង​ចក្រច្នៃ​សាច់​ជ្រូក​​1​នៅ​អាមេរិក​ បាន​ឆ្លង​វីរុស

កម្មករ​ចំនួន 890​នាក់ ស្មើ​នឹង​40​% នៃ​កម្មករ​សរុប​នៅក្នុង​រោង​ចក្រ​កែ​ច្នៃ​​សាច់​ជ្រូក​ Tyson Food ក្នុង​រដ្ឋ​ Indiana វិជ្ជ​មាន​ជាមួយ​វីរុសCOVID-19។ Sernity Alter ដែល​ជា​ប្រធានមន្ទីរ​សុខាភិបាល​​​​ស្រុក​ Cass នៃ​រដ្ឋ Indiana របស់​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី​អ្នក​ដែល​បាន​ឆ្លង​វីរុស​​ ក៏​មាន​កម្មករ​រាប់​រយ​នាក់​ផ្សេង​ទៀត​នៅ​រោង​ចក្រ​កែ​ច្នៃ​សាច់​ជ្រូក​របស់​ក្រុម​ហ៊ុន Tyson Food ក្នុង​ទីក្រុង​ Logansport កំពុង​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19។ រោង​ចក្រ​នេះ​បាន​ផ្អាក​ដំណើរ​ការ​តាំង​ពី​ថ្ងៃទី​25​មេសា​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​កូរ៉ូណា​។ Hli Yang ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ Tyson Food បាន​ឱ្យ​ដឹង​ថា រោង​ចក្រ​របស់​ខ្លួន​នៅ​ Logansport មាន​កម្មករ​​ចំនួន​2,200​នាក់ ប៉ុន្តែ​អ្នក​នាំ​ពាក្យរូប​នេះ​មិន​បាន​បញ្ជាក់​អំពី​តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ទី​នេះ​នោះ​ទេ​។ ប្រធាន​ក្រុម​ហ៊ុន Tyson Food លោក John H.Tyson ដែល​មាន​ទ្រព្យ​សរុប​ប្រមាណ​ជា​ 2.1​ពាន់​លាន​ដុល្លារ​ ​កាល​ពី​សប្ដាហ៍​មុន​បាន​ព្រមាន​ថា “បណ្ដាញ់​ផ្គត់​ផ្គង់​អាហារ​​របស់​សហរដ្ឋ​អាមេរិក កំពុង​ត្រូវ​បាន​បំផ្លាញ​”។ លោក​ថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​នេះ​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃកង្វះ​សាច់​​ដើម្បី​ផ្គត់​ផ្គង់​​ទីផ្សារ​ ព្រោះ​តែ​វីរុស​COVID-19។ ដោយ​សារ​បញ្ហា​នេះ កាល​ពី​ថ្ងៃទី​28​មេសា​ លោក​ប្រធានាធិបតី​ Donald Trump … Read more

COVID-19! នាវា​ទេសចរណ៍​នៅ​ជប៉ុន​មួយ​គ្រឿង​ទៀត​ហើយ ដែល​ក្លាយជា​សម្បុក​មេរោគរលាក​សួត​ថ្មី

COVID-19! នាវា​ទេសចរណ៍​នៅ​ជប៉ុន​មួយ​គ្រឿង​ទៀត​ហើយ ដែល​ក្លាយជា​សម្បុក​មេរោគរលាក​សួត​ថ្មី

នាវា​ទេស​ចរណ៍​របស់​ប្រទេស​អ៊ីតាលី​មួយ​គ្រឿង​ដែល​កំពុង​ចត​នៅ​កំពង់​ផែ​ប្រទេស​ជប៉ុនដើម្បី​ជួស​ជុល​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ COVID-19 ខណៈ​មក​ដល់​ពេល​នេះ​ វា​មាន​អ្នក​ជំងឺ​កូរ៉ូណា​​ប្រភេទ​ថ្មី​ យ៉ាង​តិច​48​នាក់​។ នៅ​ថ្ងៃ​នេះ​ (23មេសា) មន្ត្រី​នៅ​ Nagasaki ប្រទេស​ជប៉ុន​បាន​ឱ្យ​ដឹង​ថា នាវា​ទេស​ចរណ៍​អ៊ីតាលី Costa Atlantica មាន​អ្នកជំងឺ​ COVID-19 យ៉ាង​តិច​ចំនួន​48​នាក់​។ នាវា​ Costa Atlantica បាន​ក្លាយ​ជា​សម្បុក​មេរោគលើ​ផ្ទៃ​ទឹក​ទី​2​នៅ​ជប៉ុន​​ បន្ទាប់​​នាវា​ Diamond Princess ដែល​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​700​នាក់​។ ក៏ប៉ុន្តែ នាវា​ Costa Atlantica វិញ​ មាន​តែ​ក្រុម​នាវិក​ប៉ុណ្ណោះ​ដែល​​កំពុង​នៅ​លើ​នាវា​​ ព្រោះ​ថា វា​កំពុង​ចត​នៅ​កំពង់​ផែ​ Nagasaki ដើម្បី​ជួស​ជុល​។ នាវា​ខាងលើនេះ បាន​ទៅ​កាន់​​រោង​ចក្រ​សាង​សង់​នាវា​មួយ​នៅ​តំបន់ Nagagaki កាល​ពី​ចុង​ខែ​កុម្ភៈ​ ក្រោយ​ពី​ COVID-19 បាន​ធ្វើ​ឱ្យ​គម្រោង​ជួស​ជុល​របស់​ពួកគេ​នៅ​ប្រទេស​ចិន​មុន​នោះ​ត្រូវ​បាន​លុប​ចោល​។ អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ចំនួន​14​នាក់​ដែល​​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​នាវា​ Costa Atlantica បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា វា​អាច​នាំ​ឱ្យ​ឆ្លង​ដល់​​ប្រជា​ជន​ក្នុង​តំបន់​ Nagasaki។ មុន​នេះ មាន​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​ថា នាវិក​មួយ​ចំនួន​បាន​ចាក​ចេញ​ពី​​តំបន់​ដែល​គេ​បាន​កំណត់​ បើ​ទោះ​ជា​ក្រុម​ហ៊ុន Costa Cruises (Italia) … Read more

វីរុស​COVID-19 ធ្វើ​ឱ្យ​សម្បុរ​​ស្បែក​របស់​អ្នក​ជំងឺ​ ប្រែ​ពី​សទៅ​ខ្មៅ​! ហេតុ​អ្វី​?

វីរុស​COVID-19 ធ្វើ​ឱ្យ​សម្បុរ​​ស្បែក​របស់​អ្នក​ជំងឺ​ ប្រែ​ពី​សទៅ​ខ្មៅ​! ហេតុ​អ្វី​?

ថ្មី​ៗ​នេះ​ សារ​ព័ត៌មាន​​ចិន​បាន​ចេញ​ផ្សាយ​ថា អ្នក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី COVID-19 មិន​ត្រឹម​តែ​ត្រូវ​រង​របួស​ធ្ងន់​ធ្ងរ​ទៅ​លើ​សួត​នោះ​ទេ ប៉ុន្តែក៏​មាន​ករណី​ខ្លះ​​ វីរុស​នេះ​​ធ្វើ​ឱ្យសម្បុរ​ស្បែក​របស់​​អ្នក​ជំងឺ ​​ប្រែ​​ពី​​ពណ៌​ស​ ទៅ​ខ្មៅ​ទៀត​ផង។ យោង​តាម​សារ​ព័ត៌មាន​តៃវ៉ាន់​ CNA បាន​ឱ្យ​ដឹង​ថា វេជ្ជ​បណ្ឌិត​ Yi Fan (ដែល​ជា​អនុ​ប្រធាន​ផ្នែក​សរសៃ​ឈាម​​បេះ​ដូង​​ នៃ​មន្ទីរពេទ្យ​ Wuhan City Central Hospital ក្នុង​ទីក្រុង​ Wuhan ខេត្ត​ Hubei ប្រទេស​ចិន) និង​វេជ្ជ​បណ្ឌិត​ Hu Weifeng (អនុប្រធាន​ផ្នែក​តម្រង​នោម​) ដែល​បាន​ឆ្លង​វីរុស​COVID-19 អាច​​រួច​ពី​ការ​ស្លាប់​ដោយ​សារ​​ការ​ប្រើ​​ម៉ាស៊ីន ECMO។ តាម​រយៈ​វីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម បង្ហាញ​ថា​ កាល​ពី​មិន​ទាន់​ឆ្លង​វីរុស លោក​វេជ្ជបណ្ឌិត​ Yi Fan គឺជា​បុរស​ដែល​មាន​សម្បុរ​ពណ៌​ស ប៉ុន្តែ​ពេល​​បាន​ឆ្លង​វីរុស​កូរ៉ូណា ស្បែក​របស់​លោក​ក៏បាន​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ដូច​ទៅ​នឹង​អ្នក​ស្រុក​អាហ្វ្រិក​​យ៉ាង​ដូច្នោះ​ដែរ​។ ចំណែក​ សម្បុរ​ស្បែក​របស់​វេជ្ជ​បណ្ឌិត​ Hu Weifeng ក៏បាន​ប្រែ​ប្រួល​ដូច​គ្នា​នេះ​ដែរ​។ បញ្ហា​នេះ ត្រូវ​បាន​វេជ្ជ​បណ្ឌិត​ Song Jianxin (សមាជិក​នៃ​ក្រុម​អ្នក​ជំនាញ​ផ្នែក​ការ​ពារ​រោគ​ឆ្លង​​របស់​ខេត្ត Hubei និង​ជា​ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​នៃ​មន្ទីរ​ពេទ្យ​ Tongji … Read more

អាស៊ីអាគ្នេយ៍​ គិត​ដល់​ព្រលប់នេះ​ មាន​អ្នក​ជំងឺ​COVID-19​ សរុប​ជាង​22,000​នាក់​

អាស៊ីអាគ្នេយ៍​ គិត​ដល់​ព្រលប់នេះ​ មាន​អ្នក​ជំងឺ​COVID-19​ សរុប​ជាង​22,000​នាក់​

បណ្ដា​ប្រទេស​នៅ​តំប់ន​អាស៊ីអាគ្នេយ៍​​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​22,180​នាក់​ កើនជាង​​1,000​នាក់នៅ​​ក្នុង​ថ្ងៃ​នេះ ខណៈ​​អ្នក​ស្លាប់​សរុប បាន​ឡើង​ដល់​​958​នាក់​។ បច្ចុប្បន្ន ប្រទេស​ហ្វីលីពីន​គឺជា​សម្បុក​មេរោគ​COVID-19​ធំជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។ ក្រសួង​សុខាភិបាល​​ហ្វីលីពីន​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​230​នាក់​បន្ថែម​ទៀត​ ខណៈ​អ្នក​ស្លាប់​ក៏បាន​កើន​14​នាក់​បន្ថែម​ទៀត​ដែរ​ នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​កើន​ដល់​5,453​នាក់ និង​អ្នក​ស្លាប់​កើន​ដល់​349​នាក់​។ ថ្ងៃ​នេះ ហ្វីលីពីន​ក៏​មាន​អ្នកជំងឺ​58​នាក់​បន្ថែម​ទៀត​ដែរ​ដែល​បាន​ជា​សះ​ស្បើយ​ ដូច្នេះ​​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​សរុប​ឡើង​ដល់​353​នាក់​។ ខាងក្រោម​នេះ​គឺជា​តារាង​ស្ថិតិ​ថ្មី​ស្ដី​អំពី​ចំនួន​អ្នកជំងឺ​ថ្មី​ អ្នក​ជំងឺ​សរុប អ្នក​ស្លាប់​ថ្មី​ និង​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​៖ ប្រភព៖ Reuters, CNN

Trump បង្ហើប​ឱ្យ​ដឹងអំពី​​ “ថ្ងៃ​រន្ធត់​បំផុត​ក្នុង​ជីវិត​” របស់​លោក​

Trump បង្ហើប​ឱ្យ​ដឹងអំពី​​ "ថ្ងៃ​រន្ធត់​បំផុត​ក្នុង​ជីវិត​" របស់​លោក​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្លែង​ថា “ថ្ងៃ​រន្ធត់​បំផុត​” ក្នុងឆាក​​ជីវិត​របស់​លោក​ នោះ​គឺ​ពេល​ដែល​បាន​ដឹង​ថា ប្រទេស​នេះ​មិន​មាន​ម៉ាស៊ីន​ជំនួយ​ដង្ហើម​គ្រប់​គ្រាន់​នៅ​ក្នុង​ឃ្លាំង​ដើម្បី​ទប់​ទល់​នឹង​COVID-19 កាលពី​ខែ​មីនា​។ “ថ្ងៃ​ដែល​រន្ធត់​បំផុត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​នោះ​គឺ​កាល​ពី​1ខេមុន​ ក្រោយ​ពី​កិច្ច​ប្រជុំ​1​ថ្ងៃ​ពេញ ក្រុម​មន្ត្រី​​និយាយ​ជាមួយ​ខ្ញុំ​ថា យើង​ត្រូវ​ការ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ដល់​ទៅ​130,000​គ្រឿង​ ហើយ​ថា​ យើង​នៅ​ខ្វះ​រាប់​សែន​គ្រឿង​ទៀត​” លោក​ Trump ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​និយាយ​អំពី COVID-19 ដែលធ្វើ​ឡើង​នៅ​ក្នុង​សេតវិមាន​​កាលពី​ថ្ងៃទី​14​មេសា​។ លោក​ Trump បាន​ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋ​អំណាច​មុន​ដែល​ខ្វះ​ចក្ខុវិស័យ​លើ​បញ្ហា​នេះ​។ ទន្ទឹម​នឹង​នេះ​ លោក​ក៏បាន​រិះ​គន់​អភិបាល​រដ្ឋ​នានា​ ព្រោះ​តែ​បាន​ទាម​ទារ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ “មិន​សម​ហេតុ​ផល” ពី​​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ “នេះ​គឺជា​ប្រព័ន្ធ​ដែល​ជំនាន់​មុន​បាន​បន្សល់​ទុក​” លោក​ Trump បន្ត​ថា “អភិបាល​រដ្ឋ​នានា​ បាន​ទាម​ទារ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ដោយ​មិន​សម​ហេតុ​ផល​ ដែល​រដ្ឋាភិបាល​​មិន​មាន​ ចំណែក​រដ្ឋ​នានា​បែរ​ជា​មិន​ត្រៀម​ទៅ​វិញ​។ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​ម៉ាស៊ីន​នេះ ហើយ​បើ​មិន​មាន​ ពួក​គេ​នឹង​ស្លាប់​”។ លោក​ Trump បាន​ឱ្យ​ដឹង​ថា លោក​បាន​ចេញ​បញ្ជា​ឱ្យ​ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​ រៀប​ចំ​ ផ្គត់​ផ្គង់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ទៅ​ឱ្យ​អ្នក​ដែល​ត្រូវ​ការ​បំផុត​។ កាល​ពី​ខែ​មុន លោក​ Trump ក៏បាន​​យក​ច្បាប់​ Defense Production Act មក​ប្រើ​ប្រាស់​ដើម្បី​ជំរុញ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ និង​រោង​ចក្រ បង្កើន​ផលិត​កម្ម​របស់​ខ្លួន​ក្នុង​ការ​ផលិត​ម៉ាស៊ីន​ជំនួយ​ដង្ហើម​នេះ​ផងដែរ​។ “ឆ្នាំ​មុន … Read more

ជាង​2​លាន​នាក់​បាន​ឆ្លង​ COVID-19 នៅ​ទូទាំង​សកល​លោក​

ជាង​2​លាន​នាក់​បាន​ឆ្លង​ COVID-19 នៅ​ទូទាំង​សកល​លោក​

ពិភពលោក​ទាំង​មូល​មាន​អ្នក​ជំងឺ​ជាង​2​លាន​នាក់ និង​​ស្លាប់​ជាង​119,000​នាក់​ដោយ​សារ​វីរុស​COVID-19 ក្នុង​នោះ​​ ទ្វីប​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​នៅ​តែជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​។ ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins បាន​បង្ហាញ​ថា នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ជំងឺ​សរុប​ 2,019,320​នាក់ ចំណែក​អ្នក​ស្លាប់​បាន​កើន​ដល់​119,483​នាក់​។ ចំនួន​ជំងឺ​បាន​ជាសះស្បើយ​សរុប​មាន​443,786​នាក់។ សហរដ្ឋ​អាមេរិក​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នកជំងឺ​សរុប​577,842​នាក់ និង​ស្លាប់​សរុប​23,219​នាក់​។ អ្នក​ជំងឺ​ថ្មី​20,007​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,140​នាក់​។ អេស្ប៉ាញ៖ អ្នក​ជំងឺ​ថ្មី​3,268​នាក់ និង​អ្នក​ស្លាប់​ថ្មី​547​នាក់។ អ្នក​ជំងឺ​សរុប​170,099​នាក់ និង​អ្នក​ស្លាប់​សរុប​17,756​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​1​នៅ​អឺរ៉ុប និង​ទី​2​ក្នុង​ពិភពលោក​។ អ៊ីតាលី៖ អ្នក​ជំងឺ​សរុប​159,516​នាក់ និង​អ្នក​ស្លាប់​សរុប​20,456​នាក់​។ អ្នក​ជំងឺ​ថ្មី​3,153​នាក់ និង​អ្នក​ស្លាប់​ថ្មី​566​នាក់​។ បារាំង​៖ អ្នកជំងឺសរុប​136,779​នាក់ និង​អ្នក​ស្លាប់​សរុប​14,967​នាក់​។ អ្នក​ជំងឺ​ថ្មី​4,188​នាក់ និង​អ្នក​ស្លាប់​ថ្មី​574​នាក់​។ អង់គ្លេស​៖ អ្នក​ជំងឺ​សរុប​88,621​នាក់ និងអ្នក​​ស្លាប់​សរុប​11,329​នាក់​ ក្នុង​នោះ​អ្នក​ស្លាប់​ថ្មី​មាន​ 717​ករណី​។ ប្រភព៖ សារព័ត៌​មាន​បរទេស

​COVID-19! នាយ​ករដ្ឋ​មន្ត្រី​អង់គ្លេស​រៀប​រាប់​អំពី​ “48​ម៉ោងដែល​លោក​​ប្រឈម​នឹង​ការ​ស្លាប់ដោយ​សារ​កូរ៉ូណា”

​COVID-19! នាយ​ករដ្ឋ​មន្ត្រី​អង់គ្លេស​រៀប​រាប់​អំពី​ "48​ម៉ោងដែល​លោក​​ប្រឈម​នឹង​ការ​ស្លាប់ដោយ​សារ​កូរ៉ូណា"

បន្ទាប់​ពី​បាន​ចេញ​ពី​មន្ទីរពេទ្យ​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស លោក​ Boris Johnson បាន​រ៉ាយ​រ៉ាប់​អំពី​​អំឡុង​​ពេល​48​​ម៉ោង​ដែល​លោក​បាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ដោយ​សារ​តែ​អាការ​រោគ​ដ៏​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​COVID-19ដែល​លោក​បាន​ឆ្លង​។ យោង​តាម​សារ​ព័ត៌មាន Telegraph នាយក​រដ្ឋ​មន្ត្រី​ Johnson កាល​ពី​ថ្ងៃទី​12មេសា​កន្លង​ទៅ​ បាន​រៀប​រាប់​ថា “48​ម៉ោង​​ដែល​អ្វី​ៗ​ទាំង​អស់​អាច​ឆ្ពោះ​ទៅ​ទិស​ផ្សេង​”​។ លោក​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បុគ្គលិក​សុខាភិបាល​អង់គ្លេស​ NHS (National Health Service) “ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ ​ជា​ទង្វើ​ដែល​ខ្ញុំ​មិ​ន​មាន​អ្វី​អាច​ប្រកែក​បាន​”។ លោក​ Johnson ត្រូវ​បា​ន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​ម្សិល​មិញ​ និង​បាន​ទៅ​កាន់​ភូមិ​គ្រឹះ​ Chequers នៅ​តំបន់​ Buckinghamshire ​ជា​កន្លែង​​ភរិយាកំពុង​មាន​ផ្ទៃ​ពោះ​​​(លោក​ស្រី​ Carrie Symonds)របស់​លោក​ រស់​នៅ​។ លោក​ Johnson និង​លោក​ស្រី Carrie Symonds មិន​បាន​ជួប​គ្នាអស់​​មួយ​រយៈ​ពេល​ ចាប់​តាំង​ពី​​លោក​ Johnson បាន​ឆ្លង​វីរុស​COVID-19 កាល​ពី​ចុង​ខែ​មុន​។ មុន​ពេល​ទៅ​កាន់​ Chequers ដើម្បី​សម្រាក​យក​កម្លាំង​ លោក​ Johnson បាន​បង្ហោះ​សារ​ជា​វីដេអូ​មួយ​ រៀប​រាប់​អំពី​កម្រិត​នៃ​ភាព​ធ្ងន់​ធ្ងរ​របស់​ជំងឺ​ដែល​​លោក​បាន​ឆ្លង​ ជា​ពេល​វេលា​ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ហើយ​លោក​ក៏​បាន​កោត​សរសើរ​ចំពោះ​បុគ្គលិក​សុខាភិបាល​(NHS) ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត និង​ថែទាំ​រូប​លោក​។ “ថ្ងៃ​នេះ​ខ្ញុំ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ បន្ទាប់​ពីទទួល​ការ​ព្យាបាលអស់​​រយៈ​ពេល​​1សប្ដាហ៍​។ … Read more

COVID-19! នាវិក​ជិត​600​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​

COVID-19! នាវិក​ជិត​600​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​

កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ កាល​ពី​ម្សិល​មិញ​(12​មេសា) បាន​បញ្ជាក់​ថា បាន​រក​ឃើញ​នាវិក​​ចំនួន​103​នាក់​នៅ​លើ​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​ USS Theodore Roosevelt មាន​ផ្ទុក​​វីរុស​COVID-19 នាំ​ឱ្យចំនួន​​អ្នក​ផ្ទុក​វីរុស​នៅ​លើ​នាវា​នេះ​កើន​ដល់​585​នាក់​។ យោង​តាម​ស្ថិតិ​ពី​កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ សមាជិកក្រុម​​នាវិក​ប្រមាណជា​90%​ នៃ​នាវា​ USS Theodore Roosevelt​ ត្រូវ​បាន​ធ្វើ​តេស្ត​រកវីរុស​COVID-19 ក្នុង​នោះ​មាន​លទ្ធ​ផល​វិជ្ជមាន​ចំនួន​585​នាក់ និង​អវិជ្ជ​មាន​ចំនួន​3,724​នាក់​។ តួលេខ​នៃ​នាវិក​​នៅ​លើ​នាវា​ USS Theodore Roosevelt​ ដែល​បាន​ឆ្លង​វីរុស​ មាន​ចំនួន​75​% ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​នៅ​ក្នុង​ជួរ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​។ នាវិក​ម្នាក់​ដែល​បាន​ឆ្លង​វីរុស​នៅ​លើ​នាវា​ USS Theodore Roosevelt កាល​ពី​ថ្ងៃទី​10​មេសាបាន​សន្លប់​ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កង​ទ័ព​ជើង​ទឹក​​នៅ​លើ​កោះ Guam។ កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​COVID-19 នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ចំនួន​4​គ្រឿង​ រួម​មាន​នាវា​ Nimitz នាវា Ronald Reagan នាវា Carl Vinson និង​នាវា Theodore Roosevelt រួម​នឹង​នាវា​ចម្បាំង​មួយ​ចំនួន​ផ្សេង​ទៀត​ផងដែរ​។ សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​មាន​អ្នក​​ជំងឺ​សរុប​554,226​នាក់ កើន​29,323​នាក់​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​អ្នក​ស្លាប់​មានចំនួន​​21,994​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​៕ ប្រភព៖ សារ​ព័ត៌មាន​បរទេស