នៅក្នុងឆ្នាំ 2023 នេះ មហាសេដ្ឋីដែលធ្លាប់ជាអ្នកមានជាងគេនៅប្រទេសចិន គឺលោក Jack Ma បានស្ថិតក្នុងចំណាត់ថ្នាក់ទី 6 ដោយមានទ្រព្យសរុប 24.4 ពាន់លានដុល្លារអាម៉េរិក។
លោក Ma ដែលធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស បច្ចុប្បន្នមានអាយុ 58 ឆ្នាំ។ លោកគឺជាសហស្ថាបនិកនៃក្រុមហ៊ុន Alibaba ដែលបច្ចុប្បន្នគឺជាមួយក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងផ្សារអនឡាញធំជាងគេនៅប្រទេសចិន។
លោក Ma បានលាឈប់ពីតំណែងនាយកប្រតិបត្តិរបស់ Alibaba កាលពីឆ្នាំ 2019។ ក្រោយការរស់នៅឯបរទេសប្រហែលមួយឆ្នាំ លោកក៏ត្រលប់ទៅកាន់ប្រទេសចិន កាលពីខែមីនា 2023 ក្នុងពេល Alibaba បង្ហើបឱ្យដឹងអំពីគម្រោងបំបែកខ្លួនជា 6 ក្រុមហ៊ុន។ លោក Ma មានភាគហ៊ុនចំនួន 3.9% នៅក្នុង Alibaba និងភាគហ៊ុននៅក្នុងបណ្ដាក្រុមហ៊ុនកម្សាន្តមួយចំនួន មានដូចជា Beijing Enlight Media និង Huayi Brothers ជាដើម។
ក្រុមហ៊ុន Alibaba បានចាប់ផ្ដើមធ្លាក់ដុនដាប បន្ទាប់ពីលោក Ma បាននិយាយរិះគន់គោលនយោបាយខ្លះរបស់រដ្ឋាភិបាលចិន ដែលដឹកនាំដោយប្រធានាធិបតី Xi Jinping។
គម្រោងអភិវឌ្ឍវ៉ាក់សាំងនេះទទួលបានពានរង្វាន់តម្លៃជាងកន្លះលានដុល្លារអាម៉េរិកពី Euro Health Innovation ដែលឧបត្ថម្ភដោយក្រុមហ៊ុនផលិតឱសថ Eurofarma៕
(សហរដ្ឋអាម៉េរិក) – ក្រុមវិស្វករនៅសាកលវិទ្យាល័យ California Riverside អភិវឌ្ឍឥន្ធនៈរាវដែលឆេះតែនៅពេលមានអគ្គិសនីឆ្លងកាត់ ជួយកាត់បន្ថយហានិភ័យកើតមានអគ្គិភ័យ។
ភាពងាយឆាបឆេះរបស់ឥន្ធនៈធ្វើឱ្យអគ្គិភ័យក្លាយជាហានិភ័យដ៏ធំចំពោះវិស័យឧស្សាហកម្មនេះ។ ក្រុមវិស្វករនៅសាកលវិទ្យាល័យ California Riverside អភិវឌ្ឍឥន្ធនៈរាវប្រឆាំងអគ្គិភ័យ ជួយកាត់បន្ថយហានិភ័យកើតមានអគ្គិភ័យក្នុងពេលដឹកជញ្ជូន។ យោងតាម Interesting Engineering ដែលចុះផ្សាយកាលពីថ្ងៃទី 04 តុលា 2023 ឱ្យដឹងថា លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានប្រកាសលើទស្សនាវដ្ដី Journal of the American Chemical Society។
ឥន្ធនៈថ្មីនេះនឹងឆេះលុះណាតែមានចរន្តអគ្គិសនីឆ្លងកាត់ប៉ុណ្ណោះ។ «ប្រភេទឥន្ធនៈដែលយើងប្រើរាល់ថ្ងៃ មិនមានសុវត្ថិភាពប៉ុន្មាននោះទេ។ វាហួតជាចំហាយ អាចឆាបឆេះ ហើយអណ្ដាតភ្លើងនោះមិនងាយនឹងពន្លត់។ នឹងមានភាពសាមញ្ញជាងមុន បើសិនគ្រប់គ្រងបានលទ្ធភាពឆាបឆេះរបស់ឥន្ធនៈ និងទប់ស្កាត់ការឆេះតាមរយៈការលុបបំបាត់តង់ស្យុងអគ្គិសនី» Yujie Wang អ្នកស្រាវជ្រាវមួយរូបមកពីសាកលវិទ្យាល័យ California Riverside ឱ្យដឹងដូច្នេះ។
ឥន្ធនៈថ្មីនេះមានប្រភពពីធាតុរាវអ៊ីយ៉ុង ដែលជាអំបិលរាវមួយប្រភេទ។ «វាដូចទៅនឹងអំបិលដែលយើងប្រើប្រាស់សម្រាប់បង់ក្នុងអាហារ គឺ សូដ្យូមក្លរួ។ អំបិលដែលយើងប្រើប្រាស់ក្នុងគម្រោងនេះមានពិន្ទុក្ដៅរលាយទាបជាងអំបិលនៅផ្ទះបាយ សម្ពាធទាបបន្តិច និងជាសរីរាង្គទាំងស្រុង» Wang និយាយដូច្នេះ។
ការសិក្សាស្រាវជ្រាវរបស់ Farnsworth ព្យាករថា មហាទ្វីបថ្មីមួយដែលមានឈ្មោះថា Pangea Ultima នឹងកើតឡើងតាមបណ្ដោយខ្សែអេក្វាទ័រក្រោយរយៈពេល 250 លានឆ្នាំទៀត។ Pangea Ultima នឹងមានកម្ដៅខ្ពស់ជាងឆ្ងាយធៀបនឹងបណ្ដាទ្វីបនាបច្ចុប្បន្ន ដោយសារតែព្រះអាទិត្យ។ រៀងរាល់ 110 លានឆ្នាំកន្លង ថាមពលដែលព្រះអាទិត្យបញ្ចេញ នឹងកើនឡើងបន្ថែម 1%។
មហាទ្វីប Pangea Ultima ក៏រួមចំណែកធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ ព្រោះដីគោកឡើងកម្ដៅលឿនជាងមហាសមុទ្រ ហើយក៏ធ្វើឱ្យអាកាសធាតុប្រែប្រួលខ្លាំង ដោយសារភ្នំភ្លើងបំភាយ CO2 មានច្រើនជាងមុន។
Pangea Ultima នឹងក្ដៅខ្លាំង ធ្វើឱ្យសត្វចិញ្ចឹមកូនដោយទឹកដោះ ក្នុងនោះមានមនុស្សជាដើម មិនអាចរស់នៅបាន។ ថនិកសត្វទាំងអស់អាចបាត់ខ្លួននៅក្នុងយុគសម័យផុតពូជដ៏មហាវិនាស ហើយត្រូវបានជំនួសដោយប្រភេទសត្វល្មូនឈាមត្រជាក់ដែលអាចស៊ូទ្រាំនឹងកម្ដៅបានល្អ៕